ក្រសួងសាធារណៈការត្រៀមសាងសង់កំណពង់ផែទេសចរណ៍ថ្មីមួយនៅក្រុងកំពង់ចាម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​​មួយ ​តាម​ដង​ទន្លេមេគង្គ​ ក្នុង​ខេត្ត​កំពង់ចាម​ ​ដើម្បី​សម្រួល​ដល់​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​។​

គណៈប្រតិភូ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ​និង​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ​នា​ពេលថ្មីៗនេះ​ ​បាន​ចុះ​ពិនិត្យ​ ​និង​វាយ​តម្លៃ​ទីតាំង​ច្រាំងទន្លេ​ក្នុង​ក្រុង​កំពង់ចាម​ ​សម្រាប់​ការ​សាងសង់​កំពង់ផែ​ទេសច​រណ៍​។​

អ្នកនាំពាក្យ​ក្រសួង​ ​លោក​ ​ផន​ ​រឹម​ ​បាន​មានប្រសាសន៍​នៅចុងសប្តាហ៍មុនថា ​គម្រោង​នេះ​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​កំពង់ចាម​មាន​កំពង់ផែ​ស្តង់​ដារ​ សម្រាប់​នាវា​ទេសចរណ៍​ចូល​សំចត​ ​ដើម្បីឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ ​អាច​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ នៅក្នុង​ខេត្ត​បាន​។​លោក​បាន​មានប្រសាសន៍ថា​ “​កំពង់ផែ​បច្ចុប្បន្ន​ដែល​នាវា​ទេស​ចរណ៍​ចូល​ចត​ មិនទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ ​ដែល​នាំ​ឱ្យ​មាន​តម្រូវ​ការ​សម្រាប់​កំពង់ផែ​ស្តង់​ដារ​មួយ​ ​ដែល​មាន​សុវត្ថិភាព​ ​និង​សោ​ភ័ណ​ភាពសមរម្យ ​សម្រាប់​នាវា​ទេសចរណ៍​អន្តរជាតិ​ចូល​សំចត​”​។​   លោកបាន​ឱ្យ​ដឹងទៀត​ថា​ ​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​បាន​បង្ហាញ​ថា​ ​ស្ថានភាព​ទីតាំង​ដែល​បាន​ជ្រើសរើស​គឺ​អំណោយផល​ ​ដោយ​មានផ្ទៃ​ដី​ធំ​ សម្រាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​កំពង់ផែ​ ​ដូចជា​បន្ទប់​រង់ចាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ​បន្ទប់ទឹក​ ​និង​កន្លែងផ្សេង​ៗ​ទៀត​។​

ក្រុម​ការងារ​បច្ចេកទេស ​នឹង​បន្ត​ធ្វើ​ការសិក្សា​លម្អិត​បន្ថែម​ទៀត​អំពី​ស្ថានភាព​បច្ចេកទេស​លំ​ហូរ​នៃ​ផ្លូវទឹក​ ​បញ្ហា​ប្រឈម​ ​និង​ឧបសគ្គ​ដែល​អាច​កើតមាន​លើ​ផ្លូវ​នាវាចរ​៕

ជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានបញ្ចប់ជាមួយបរិយាកាសរីករាយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) បានរៀបកម្មពិធី Appreciation Awards និង Gala Dinner 2024 នៅភោជនីយដ្ឋានទន្លេបាសាក់២។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម និងភ្ញៀវកិត្ដិយសសរុបប្រមាណ៣០០នាក់ មកក្រុមហ៊ុនប្រមាណ១៦០ ក្នុងវិស័យទិញ-លក់អចលនទ្រព្យនៅកម្ពុជា។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធី ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាប្រធានសមាគមCVEAលោកពិតជាមានកិត្តិយសណាស់ ក្នុងការស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកកាន់កម្មវិធី Appreciation Awards និង Gala Dinner នៅថ្ងៃនេះ។

លោកបន្តថា “ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសមាជិករបស់យើងទាំងអស់ ដែលបានបរិច្ចាគពេលវេលា និងធនធា​នដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការពិត”។ លោកបន្ថែមថា “ការប្ដេជ្ញាចិត្តរបស់លោក លោកស្រីចំពោះ CVEA និងឆន្ទៈក្នុងការឈានទៅមុខ គឺពិតជាគួរឱ្យសរសើរណាស់ និងប្រាកដជាធ្វើឲ្យសមាគមរបស់យើងបន្តរីកចម្រើនទៅមុខ”។

លោកក៏បានថ្លែងអំណរគុណជាពិសេស ដល់ក្រុមរៀបចំកម្មវិធីដ៏អស្ចារ្យរបស់យើង ដែលដឹកនាំដោយលោកស្រី តាំង ហួរអនុប្រធានសមាគម។  ការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការយកចិត្តទុក​ដាក់របស់អ្នកទាំងអស់គ្នា គឺជាសក្ខីភាពបញ្ជាក់ពីឧត្តមភាព។

ប្រធានសមាគមរូបនេះថ្លែងបន្ដថា ការជ្រើសរើសរៀបចំកម្មវិធី Appreciation Awards និង Gala Dinner ក្នុងអំឡុងពេលដ៏លំបាកបែបនេះ គឺដើម្បីបង្ហាញពីការដឹងគុណ ចំពោះសមាជិកទាំងអស់របស់សមាគម។  ក្នុងគ្រាមិនប្រាកដប្រជា និងការលំបាក វាជារឿងសំខាន់ជាងពេលណាទាំងអស់ ក្នុងការរួបរួមគ្នាជាសហគមន៍ គាំទ្រគ្នាទៅវិញទៅមក និងអបអរសាទរ ចំពោះជោគជ័យរបស់យើង មិនថាធំឬតូចក៏ដោយ។

លោកបញ្ជាក់ថា “ភាពធន់ កម្លាំងចិត្ត និងការលះបង់របស់លោកលោកស្រី គឺជាការបំផុសគំនិតដល់យើងទាំងអស់គ្នា ហើយដោយ​សារតែសាមគ្គីភាព និងមិត្តភាព ដែលធ្វើអោយយើងអាចជម្នះរាល់ឧបសគ្គដែលកើតមាន”។

ជាមួយគ្នានេះ លោកស្រី តាំង ហួរ អនុប្រធានសមាគម  និងជាអ្នករៀបចំកម្មវិធីខាងលើបានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលសមាគម CVEA បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជូនដល់សមាជិកដ៏ធំបែបនេះ ហើយពានរង្វាន់នេះ គឺផ្ដល់ជូនក្រុមហ៊ុនដែលជាសមាជិកទាំងអស់ ដែលមានសរុបប្រមាណ១៦០ ក្រុមហ៊ុន​។

លោកស្រីបន្ដថា “នេះក៏ជាលើកដំបូងផងដែរ ដែលសមាគមបានរៀបពិធីជួបជុំគ្នាដ៏អធិកអធមបែបនេះ ក្រោយខកខានរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីវិបត្ដិកូវីដ១៩មក”។ លោកស្រីបន្តថា “ក្រៅពីការផ្ដល់ពានរង្វាន់ កម្មវិធីនេះធ្វើឡើង គឺដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់​តែស្អិតរមួតថែមទៀត ដល់សមាជិកទាំងអស់នៅក្នុងសមាគម”៕

សម្តេចធិបតីៈក្រសួងវប្បធ៌មរៀបចំឯកសារដាក់បញ្ចូល “សង្ក្រាន្តកម្ពុជា”ចូលក្នុងបញ្ជីរបេតិកភ័ណ្ឌអរូបិយរបស់យូណេស្កូ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំពិធីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំឯកសារស្នើសុំដាក់បញ្ចូល “សង្ក្រាន្តនៅកម្ពុជា” ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បន្ទាប់ពីក្រម៉ា និង អាពា​ហ៍ពិពាហ៍ខ្មែរ ដែលយើងបាននិងកំពុងអនុវត្តនីតិវិធីស្នើសុំបញ្ចូល។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានបង្ហោះខ្លឹមសារខាងលើភ្ជាប់ជាមួយវីដេអូពន្យល់ទៅប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១ មេសានេះ។

 អញ្ជើញចូលរួមកម្មវិធីមួយនៅក្រុងពោធិសាត់ កាលពីថ្ងៃទី៣១ មិនា នាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្ដែងក្ដីព្រួយបារម្ភ អំពីការដែលប្រទេសថៃបានចុះបញ្ជីសង្ក្រាននៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្ដេចបញ្ជាក់ថា “ការណ៍នេះមិនមានផលប៉ះពាល់អ្វី ដល់កម្ពុជានោះទេ ពីព្រោះកម្ពុជាបាននិងកំពុងធ្វើការ ជាប់រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងការដាក់ស្នើបញ្ចូលបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ដែលជាសម្បត្តិវប្បធម៌របស់ជាតិកម្ពុជា ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោក”។

នាឱកាសនោះផងដែរ សម្តេចធិបតីក៏បានអំពាវនាវកុំឱ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ភ័យព្រួយបារម្ភ ដោយសារយើងទាំងអស់គ្នាបាន និងកំពុងខិតខំបន្តថែរក្សាកេរ្តិ៍ដំណែល ដូនតារបស់យើង និងខិតខំពូនជ្រុំផ្សព្វផ្សាយ វប្បធម៌ជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត៕

តើហេតុអ្វីតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីហក់ឡើងថ្លៃខ្ពស់កប់ពពក នាពេលបច្ចុប្បន្ន?

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកប្រតិបត្តិនៃធនាគារធំៗ ទាំង៣របស់ប្រទេសអូស្ត្រាលី បានលើកឡើងថា កង្វះខាតលំនៅដ្ឋាន នឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង ដែលរារាំងលទ្ធភាពអ្នកទិញផ្ទះលើកដំបូង និងជនចំណាកស្រុក ដែលមានបំណងមកធ្វើការនៅប្រទេសអូស្ត្រាលី។

តម្លៃផ្ទះបានហក់ឡើងថ្លៃកាន់តែខ្ពស់ បន្ទាប់ពីធនាគារកណ្តាលអូស្ត្រាលី បានអនុវត្តន៍គោលនយោបាយអត្រា ការប្រាក់ទាបបំផុត។ ជាមួយគ្នានេះ ប្រទេសអូស្ត្រាលី ប្រឈមនឹងការធ្លាក់ចុះរយៈពេលវែង នៃចំនួនមនុស្សវ័យក្មេង ដែលទិញផ្ទះ ហើយការណ៍នេះអាចមានន័យថា មនុស្សកាន់តែច្រើន ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនសូវអំណោយផលឡើយ។ថ្លែងនៅក្នុងសន្និសីទស្តីពី ធនាគារនៅទីក្រុងស៊ីដនី ធនាគារ Commonwealth Bank ធនាគារជាតិអូស្ត្រាលី និងធនាគារ Westpac ដែលជាធនាគារលំដាប់កំពូលទាំង៣ របស់ប្រទេសអូស្ត្រាលី បានដាក់ការស្តីបន្ទោសទៅលើ កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងបានជំរុញឱ្យរដ្ឋបាល ក្នុងតំបន់ពន្លឿនការអនុម័តផែនការ។

នៅពេលត្រូវបានសាកសួរអំពីកម្រិតសមរម្យ ឬមិនសមរម្យ នៃតម្លៃលំនៅដ្ឋានក្នុងទីផ្សារពិភពលោក ដោយគិតពីកម្រិតបំណុលធៀបទៅនឹងប្រាក់ចំណូល លោក Matt Comyn នាយកប្រតិបត្តិធនាគារ Commonwealth Bank បានថ្លែងប្រាប់សន្និសីទ AFR Banking Summit ថា “សម្រាប់ក្រុមមនុស្សក្មេងៗ ខ្ញុំគិតថា តម្លៃផ្ទះពិតជាបញ្ហាដ៏ធំមួយសម្រាប់ពួកគេ”។

ទន្ទឹមនឹងនេះ លោក Peter King នាយកប្រតិបត្តិធនាគារ Westpac  បានលើកឡើងថា តម្លៃផ្ទះនឹងកើនឡើង ស្របពេលដែលការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។ ប៉ុន្តែលោកបញ្ជាក់ថា បើគិតតាមទស្សនៈសង្គម តម្លៃផ្ទះនាពេលបច្ចុប្បន្ននេះ គឺពិតជាថ្លៃខ្លាំងណាស់។

ចំណែក លោក Ross McEwan នាយកប្រតិបត្តិធនាគារជាតិអូស្ត្រាលី (NAB)  បានថ្លែងប្រាប់ព្រឹត្តិការណ៍ខាងលើថា “ប្រទេសអូស្ត្រាលី ត្រូវការជនចំណាកស្រុក ប៉ុន្តែយើងត្រូវលុបបំបាត់ឧបសគ្គចេញជាមុនសិន ហើយទាក់ទាញពាណិជ្ជករ ឱ្យចូលមកកាន់ប្រទេសរបស់យើង និងសាងសង់ផ្ទះបន្ថែមទៀត៕

ការស្ទង់មតិៈ រាជរដ្ឋាភិបាលអាណត្តិទី៧ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៨២ភាគរយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លទ្ធផល​នៃ​ការស្ទង់មតិ​បរទេស​បាន​ឱ្យ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អាណត្តិ​ទី​៧​ ​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​៨​២​ភាគរយ​ ​ក្នុងរយៈពេល​៥​ខែ​ដំបូង​ ​ដែល​មិន​ត្រឹមតែ​ធានា​បាន​នូវ​ស្ថិរភាព​នៃ​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

តួលេខ​នេះ​ត្រូវ​បាន​ចែករំលែក ​កាលពី​ថ្ងៃសុក្រ ​ដោយ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួ​ង ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព ​នៃ​រាជរដ្ឋាភិបាល​ថ្មី​ ​ក៏ដូចជា​ពិនិត្យមើល​សមិទ្ធផល​របស់​​​ក្រសួង​ ​និង​ដាក់​ចេញ​នូវ​គោលដៅ​ថ្មីៗ​។​

លោក​នេត្រ ​ភ​ក្ត្រា ​បាន​បន្ថែម​ថា​ ​តួលេខ​នេះ​បានឃើញ​ការ​កើន​ឡើង​ចំនួន​៥ភាគរយ ​ពី​៧​៧​​ភាគរយ​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​មុន​ ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​បន្ថែម​ថា​ការ​កើន​ឡើង​បែប​នេះ ​មិន​អាច​កើតឡើង​ដោយចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​គឺ​ដោយសារ​ផ្លូវ​ត្រឹមត្រូវ ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​។​​លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹងទៀត​ថា​ ​ក្រុម​ប្រឆាំង​បាន​មើល​ខុស​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​ ​ដែល​បាន​ចាប់ផ្តើម​នៅ​ចុងខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​មិន​អាច​ដឹកនាំ​ប្រទេស​ ​ហើយ​បន្ទាប់មក​បាត់បង់​ប្រជាប្រិយភាព​ ​និង​មិន​អាច​ឈរ​ជាមួយនឹង​ វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ​និង​បញ្ហា​ដែល​បណ្តាលមកពី​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​រួម​ជាមួយនឹង​បញ្ហា​សង្គម​ផ្សេងទៀត​។​

​លោក​ ​នេត្រ​ ​ភ​ក្ត្រាបានបន្តថា បាន​បន្ថែម​លើ​ការ​បូកសរុប​ពី​វឌ្ឍនភាព​ ​និង​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​​អាណត្តិ​ទី​៧​ ​ដោយ​ជម្រាប​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​របស់​​​ក្រសួង​ ​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​ ​មធ្យម​ ​និង​រយៈពេល​វែង​ ​ជាមួយនឹង​តម្រូវ​ការ​ពង្រឹង​ស្ថាប័ន​ ​និង​កសាង​រដ្ឋបាល​ទំនើប​ ​ពង្រឹង​ក្របខណ្ឌ​ច្បាប់​ ​និង​ទំនួល​ខុសត្រូវ​វិជ្ជាជីវៈ​ ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ទាមទារ​ឱ្យ​មាន​ប្រព័ន្ធ​ ​និង​យន្ត​ការ​គ្រប់គ្រង​លំហ​ព័ត៌មាន​ ​និង​បង្កើ​ន​ភាពជា​ដៃគូ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​បរិ​យា​ប័ន្ន​៕

South Korea prepares financial support for small businesses, builders

SEOUL: South Korea has prepared financial support measures for small businesses and construction firms hurt by high interest rates, the government said on Wednesday (Mar 27), amid growing worries about domestic demand and the real estate sector.

The government, together with commercial banks, plans to provide 40.6 trillion won (US$30.3 billion) of financial support for small and medium-sized companies through loan guarantees and lower interest rates from April, the Financial Services Commission (FSC) said in a statement.

The ministry in charge of financial policies also said it would continue to expand its joint scheme with commercial banks that returns interest income to small businesses and self-employed people who have taken out loans.South Korea prepares financial support for small businesses, builders - CNAFor builders struggling with high raw material costs and interest rates, the government will provide liquidity support through expanded guarantees and additional loans to help them finance real estate projects that are deemed profitable, while expediting support via its market stabilising fund, the FSC said.

Business sentiment in South Korea’s services sector for April turned the most pessimistic since November 2023, a central bank survey of companies showed on Wednesday.

In December, TaeYoung Engineering & Construction, a mid-sized South Korean builder, said it planned to reschedule its debt, raising concerns about liquidity troubles at other construction firms. Source: Reuters

Expanding supply to increase Hanoi, HCMC office vacancy

New office supply in Hanoi and Ho Chi Minh City is poised to push vacancy rates past 20% over the next two years, according to real estate consultancy Cushman & Wakefield Vietnam.

In its recent market report, Cushman & Wakefield Vietnam projected an average annual growth of 3.5% in total office supply in Hanoi, which is expected to have nearly 81,000 square meters of new supply, primarily in non-central districts, this year.

Meanwhile, Ho Chi Minh City is anticipated to see nearly 120,000 square meters of new Grade A office space from three projects in District 1, along with an additional 81,000 square meters in non-central areas between 2024 and 2025.

Le Hoang Lan Nhu Ngoc, head of commercial leasing at Cushman & Wakefield Vietnam, said the surge in office supply in Ho Chi Minh City is driven by developments in the Thu Thiem New Urban Area and District 7, thanks to competitive rents, ample land availability, and enhanced infrastructure.

Ngoc noted that the demand for office space in Hanoi has slowed down since the second half of last year, and is projected to remain low this year. The capital’s office vacancy rate is forecasted to range between 25-30% in the coming years before gradually decreasing to slightly above 20% in 2027.

Similar trends are foreseen for Ho Chi Minh City. Savills Vietnam, another real estate consultancy, predicted the launch of numerous large projects until 2026 may lead to lower rents, particularly for Grade A office space.

In Ho Chi Minh City, rents are expected to decline by 1% per year over the next two years.
The main tenants in both cities continue to be in the information technology, finance, insurance, real estate, and manufacturing industries. Source: VNexpress

តើខេត្តបាត់ដំបងមានសក្តានុពលលើវិស័យអ្វីខ្លះ? ស្របពេលតភូមិភាគនេះក្លាយជាប៉ូលសេដ្ឋកិច្ចទី៤

        ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ខេត្តបាត់ដំបង ពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដោយ សារតែខេត្តមួយនេះ មានកត្តាអំណោយផល ពីធម្មជាតិ អាកា​សធាតុ សណ្ឋានដី និងដីមានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែង សម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវ ដែលខេត្តបាត់ដំបង បាននាំអង្ករចេញក្រៅប្រទេសមានកំណើនខ្ពស់។

មន្ត្រីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា ទំនិញនាំចេញពីខេត្តបាត់ដំបង ទៅកាន់ប្រទេសថៃភាគច្រើន ជាផលិតផលកសិកម្មមានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវរមៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារិម ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាដើម។លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤កន្លងមកថា ខេត្តបច្ចុប្បន្នមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍ផងទេ។

លោកបន្តថាបច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀតផងដែរ ដែលកំពុងសាងសង់ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់ផង គឺមានសរុបចំនួន១៧រោងចក្រ។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅចុងត្រីមាទី១ ឆ្នាំ២០២៤ មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅខេត្តបាត់ដំបងដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រ ស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន៧៣៦ ដែលបាន ផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។

ក៏ប៉ុន្តែពុំមានការបញ្ជាក់ថា តើរោងចក្រធំៗ ទាំង១៦ ដែលស្ថិតក្នុងស្រុកចំនួន២របស់ខេត្តបាត់ដំបង នៅដំណើរការពេញលទ្ធភាព ឬយ៉ាង ណានោះឡើយ ពីព្រោះរោងចក្រខ្លះ ពឹងផ្អែកលើផលិតផលក្នុងស្រុកបំពេញឱ្យសង្វាក់ ផលិតកម្ម ដូចជាស្រូវ ដំឡូង និងអំពៅជាដើម។ទោះបីយ៉ាងណា លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រមាណ ៩.៧១៣.៤១៣លានរៀល គិតជាដុល្លារមានប្រហែល ២.៣៨៤លានដុល្លារអាមេរិក ហើយក្នុងអំឡុង១០ឆ្នាំចុងក្រោយនេះ អាចមាន កំណើន៧,៥ភាគរយក្នុង១ឆ្នាំ។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចខេត្តបាត់ដំបង បានធ្លាក់នៅត្រឹម ៤,៨ ក្នុង១ឆ្នាំ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ ទើបធ្វើឱ្យសេដ្ឋកិច្ចខេត្ត ធ្លាក់ចុះអត្រាភាគរយនៃចំណូលបែបនេះ។

ខេត្តបាត់ដំបងក៏មានភាពអំណោយផល លើវិស័យពាណិជ្ជកម្ម ដោយមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃច្រើន មានតំបន់ទេស​ចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត ដូចជារមណីយដ្ឋានភ្នំសំពៅ ផ្ទះបុរាណ បឹងកំពីងពួយ ប្រាសាទភ្នំបាណន់ ប្រាសាទឯកភ្នំ ជាដើម៕

គម្រោងព្រែកជីក Seine-Nord Europe របស់ប្រទេសបារាំងរំពឹងសម្រេចបញ្ចប់ការសាងសង់ដូចការគ្រោងទុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសបារាំងកំពុងសម្រេច បានវឌ្ឍនភាពទៅមុខយ៉ាងរលូន ក្នុងការសាងសង់ព្រែកជីកថ្មីមួយ ដែល​នឹង​តភ្ជាប់​ប្រទេសរបស់ខ្លួន ទៅ​បណ្តាប្រទេស​អឺរ៉ុប​ចំនួន៣ផ្សេង​ទៀត​ តាម​រយៈ​ទីក្រុង​ប៉ារីស។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានExpress.co.uk។

ព្រែកជីកនេះមានឈ្មោះថា Seine-Nord Europe (SNEC) ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តជាផ្លូវការ កាលពី១៥ឆ្នាំមុនមកម្ល៉េះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកជញ្ជូននៅទ្វីបអឺរ៉ុប។

គម្រោងខ្នាតយក្សតម្លៃ៥,៥ពាន់លានដុល្លារនេះ បានជួបការលំបាក ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់ គិតចាប់តាំងពីគម្រោងត្រូវបានអនុម័ត ជាលើកដំបូងក្នុងឆ្នាំ២០០៩ ប៉ុន្តែទីបំផុត ការងារសាងសង់ ទើបតែបានចាប់ផ្តើមឡើង នៅក្នុងខែកក្កដា ឆ្នាំមុន។
ព្រែកជីកថ្មី​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​ដំណោះស្រាយ​ ចំពោះ​បញ្ហា​កកស្ទះ ​ដែល​មាន​ស្រាប់​នៅព្រែកជីក Canal du Nord និងព្រែកជីក Canal de Saint-Quentin ស្ថិត​នៅ​ភាគ​ខាងជើង​នៃប្រទេស​បារាំង។

នៅពេលដែលគម្រោងនេះ ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០៣០ខាងមុខ ផ្លូវទឹកប្រវែង១០៧គីឡូម៉ែត្រនេះ នឹងតភ្ជាប់ទន្លេ Rise River ទៅកាន់ព្រែកជីក Dunkirk-Escaut ។ ព្រែកជីកថ្មីនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញ ពីទីក្រុងប៉ារីសទៅកាន់ប្រទេសបែលហ្សិក ហូឡង់ និងលុចហ្សំបួរ។

ក្រុមហ៊ុនវិស្វកម្ម Arcadis ដែលបានចូលរួមពិគ្រោះយោ​បល់លើគម្រោងនេះបានបង្ហើបឱ្យដឹងថា ផ្លូវទឹកនេះ អាចកាត់បន្ថយការបំភាយកាបូន  ហើយព្រែកជីកនេះ អាចកាត់បន្ថយរថយន្តដឹកទំនិញបានចំនួន៧៦០.០០០គ្រឿង ចេញពីផ្លូវថ្នល់ជារៀងរាល់ឆ្នាំ៕

រដ្ឋាភិបាលកូរ៉េត្រៀមផ្តល់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារដើម្បីស្តារវិស័យអចលនទ្រព្យ និងក្រុមហ៊ុនខ្នាតតូច

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានរៀបចំវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនសំណង់ ដែលរងផលប៉ះពាល់ ដោយសារការដំឡើងអត្រាការប្រាក់ ស្របពេលមានការព្រួយបារម្ភអំពីតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល សហការជាមួយនឹងធនាគារពាណិជ្ជ គ្រោងនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ចំនួន៤០,៦ទ្រីលានវ៉ុន (ប្រហែល៣០,៣ពាន់លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម តាមរយៈការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ចាប់ពីខែមេសាតទៅ។

ក្រសួងទទួលបន្ទុកគោលនយោបាយហិរញ្ញវត្ថុ ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ប្រាក់ចំណូល ដែលបានមកពីអត្រាការប្រាក់ដល់អាជីវកម្មខ្នាតតូច និងបុគ្គលស្វ័យនិយោជន៍។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានបន្តថា សម្រាប់ក្រុមហ៊ុនសំណង់ ដែលជួបបញ្ហាដោយសារការកើនឡើង នៃតម្លៃវត្ថុធាតុដើម និងអត្រាការប្រាក់ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យ និងពន្លឿនការគាំទ្រតាមរយៈមូលនិធិ ដើម្បីស្តារស្ថិរភាពទីផ្សាររបស់ខ្លួន។

យោងតាមការស្ទង់មតិរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានបង្ហាញថា ទំនុកចិត្តរបស់ធុរជន នៅក្នុងវិស័យសេវាកម្មរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ខែមេសា បានបង្ហាញសញ្ញាទុទិដ្ឋិនិយមបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣។

កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Taeyoung Engineering & Construction ដែលជាក្រុមហ៊ុនសំណង់ខ្នាតមធ្យមរបស់កូរ៉េខាងត្បូងបានអះអាងថា ខ្លួនគ្រោងរៀបចំរចនាសម្ព័ន្ធបំណុ លឡើងវិញ ដែលការណ៍នេះបានបង្កើន ក្តីព្រួយបារម្ភអំពីបញ្ហាសាច់ ប្រាក់ងាយស្រួល នៅតាមបណ្តាក្រុមហ៊ុនសំណង់ផ្សេងទៀត៕