ខេត្តព្រះសីហនុប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រង ជលផលសមុទ្រ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ អាជ្ញាធរក៏ធានាការនេសាទ ជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

អភិបាលខេត្ត បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេស សម្រាប់ការរៀបចំបង្កើតព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។

លោកគួច ចំរើនបានរំលឹកថា មុនដល់ដំណាក់កាលនេះ យើងបានជួបបញ្ហាប្រឈមជាច្រើន នៃការថែរក្សា អភិរក្សបានធ្វើការសម្រ​បសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ យើងនៅមានបញ្ហាប្រឈ​មយ៉ាងច្រើនមុនការសម្រេចចិត្ត ឈានទៅស្នើសុំក្រសួងដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ទន្ទឹមនោះយើងធ្វើការកែលម្អរ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត យើងក៏ត្រៀមទទួលយក ការដោះស្រាយនៅពេលខាងមុខ៕

អ្នកជំនាញកម្ពុជាជឿថា ប្រទេសចិននឹងសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញមួយរូបលើកឡើងថា ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក និងជាអ្នករក្សាស្ថេរភាព នៃខ្សែសង្វាក់តម្លៃសកល កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព របស់ប្រទេសចិនមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញសេដ្ឋកិច្ចពិភពលោក។

ថ្លែងទៅកាន់សារពត៌មាន Xinhua មុនបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់តំបន់អាស៊ី ដែលកំពុងរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី១៩ ខែមីនា នៅទីក្រុង Boao ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា  សេដ្ឋកិច្ចចិន ត្រូវបានស្តារឡើងវិញជាលំដាប់ ជាមួយនឹងការសម្រេចបានវឌ្ឍនភាពយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយភាពធន់។

លោកបានលើកឡើងថា នៅឆ្នាំ២០២៣ ប្រទេសចិនសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ក្នុងរង្វង់៥,២ភាគរយ។ លោ ក​បាន​បន្ត​ថា​ កំណើន​សេដ្ឋកិច្ច​ចិនប្រកបដោយស្ថិរភាព​​ ផ្តល់អត្ថប្រយោជន៍​​ មិន​ត្រឹមតែ​សម្រាប់​ប្រទេស​ចិន​ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ប្រទេស​ដទៃ​ទៀត ​នៅលើពិភពលោក​ផង​ដែរ​ ជាពិសេស​គឺបណ្តាប្រទេស​ក្រីក្រ​ និង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​។លោកបានអះអាងថា “ប្រទេសចិនតែងតែចែករំលែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាមួយពិភពលោកតាមរយៈគំនិតផ្តួចផ្តើមជាសកលមួយចំនួនដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកលជាដើម”។

លោកបណ្ឌិត គិន ភា បង្ហាញក្តីជឿ​ជាក់​ថា ប្រទេសចិននឹងអាចសម្រេចបាននូវគោល​ដៅ ​កំណើន​សេដ្ឋកិច្ច​​របស់ខ្លួនប្រមាណ៥ភាគរយ​នៅ​ឆ្នាំ​២០២៤នេះ​។

លោកបានកត់សម្គាល់ថា “ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវគោ លការណ៍ទូទៅ ក្នុងការស្វែងរកវឌ្ឍនភាព ការរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព ហើយអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យ”។អ្នកជំនាញរូបនេះបានបន្តទៀតថា ប្រទេសចិនបានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញគំរូនៃការអភិវឌ្ឍន៍ថ្មី ធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ការបើកចំហរ ការពង្រឹងបទប្បញ្ញត្តិម៉ាក្រូ និងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេរដង ដើម្បីពង្រីកតម្រូវការក្នុងស្រុក។

លោកបណ្ឌិត គិន ភា ក៏បានចែករំលែកទស្សនៈរបស់លោក លើគោលគំនិតនៃការបង្កើត កម្លាំងផលិតភាពថ្មី ប្រកបដោយគុណភាព” ដោយលោកលើកឡើងថា គោលគំនិតនេះ មានភាពស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា “ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ត្រូវបានគេវាយតម្លៃថា កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក”។

លោកបានបញ្ជាក់បន្ថែមថា មជ្ឈដ្ឋានជាទូទៅទទួលស្គាល់ថា ប្រទេសចិន សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៅក្នុងវិស័យផ្សេងៗ ដូចជាថាមពលថ្មី ផ្លូវរថភ្លើងល្បឿនលឿន ព័ត៌មានទំនើប សម្ភារៈថ្មី និងបញ្ញាសិប្បនិម្មិត៕

ក្រុមអ្នកជំនាញ និងវិនិយោគអចលនទ្រព្យប្រមាណ៣០០នាក់នឹងជួបជុំគ្នាដើម្បីជម្រុញទីផ្សារអចលនទ្រព្យ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាតិ អន្តរជាតិប្រមាណ៣០០នាក់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងកម្មវិធីCVEA APPRICIATION Award & Gala Dinner។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា លោកសន សៀបបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ការគាំទ្រ និងការផ្ដល់ឱ្យឥតងាករេរបស់លោកលោកស្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យកម្មវិធីថ្ងៃនេះអាចធ្វើទៅបាន។  បើ​គ្មាន​ចិត្ត​សប្បុរស​របរបស់លោកលោកស្រីទេ ព្រឹត្តិការណ៍​បែប​នេះ​នឹង​មិន​អាច​ទៅ​រួច​ទេ  យើង​ខ្ញុំពិត​ជា​អរគុណណាស់។

លោកបន្តថា “ការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា គឺជាសក្ខីភាពបញ្ជាក់ពីឧត្តមភាព​។  សូមអរគុណចំពោះការដឹកនាំដោយគំរូ និងលើកទឹកចិត្តយើងទាំងអស់គ្នាឱ្យខិតខំដើម្បីភាពអស្ចារ្យ”។

លោកបន្តថា “ហេតុអ្វីបានជាយើងជ្រើសរើស រៀបចំកម្មវិធី Appreciation Awards និង Gala Dinner ក្នុងអំឡុងពេលដ៏លំបាកបែបនេះ”។ លោកបន្តដោយពន្យល់ថា “ចម្លើយគឺ ដើម្បីបង្ហាញពីការដឹងគុណ ចំពោះសមាជិកទាំងអស់របស់សមាគម”។

លោកសន សៀបបានបន្តថា ក្នុងគ្រាមិនប្រាកដប្រជា និងការលំបាក វាជារឿងសំខាន់ជាងពេលណាទាំងអស់ ក្នុងការរួបរួមគ្នាជាសហគមន៍ គាំទ្រគ្នាទៅវិញទៅមក និងអបអរសាទរចំពោះជោគ​ជ័យរបស់យើង មិនថាធំឬតូចក៏ដោយ”។ លោកបន្ថែមថា “ភាពធន់ កម្លាំង និងការលះបង់របស់លោកលោកស្រី គឺជាការបំផុសគំនិតដល់យើងទាំងអស់គ្នា ហើយដោយសារតែសាមគ្គីភាព និងមិត្តភាព ដែលធ្វើអោយយើងអាចជម្នះ រាល់ឧបសគ្គដែលកើតមាន”។

នៅពេលយើងប្រមូលផ្តុំគ្នានៅទីនេះនៅថ្ងៃនេះ សូមឲ្យយើងចងចាំពីថាមពលនៃសាមគ្គីភាព កម្លាំងនៃសហគមន៍ និងសារៈសំខាន់នៃការបង្ហាញការដឹងគុណ ចំពោះអ្នកដែលបានគាំទ្រយើង។  រួមគ្នា យើងអាចសម្រេចកិច្ចការ ដែលមានឧត្តមភាពជាច្រើន ជាមួយនឹងការបន្តគាំទ្រ របស់បងប្អូនទាំងអស់គ្នា CVEA នឹងបន្តរីកចម្រើន និងរីកចម្រើនសម្រាប់ច្រើនឆ្នាំខាងមុខ៕

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCCCCសន្យាជម្រុញការស្ថាបនាព្រែកជីកហ្វូណនតេជោ

        ដោយៈ គង់ ហ្វីអូណា

        ប៉េកាំងៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCCCC ដែលជាសហគ្រាសដ៏ធំចំណុះឲ្យរដ្ឋាភិបាលចិន បានសន្យាជម្រុញការជីកព្រែកជីក ហ្វូណនតេជោនាពេលខាងមុខ។

លោកឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រកម្ពុជា។

លោកអនុប្រធានក្រុមហ៊ុនCCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនChina Road and Bridge ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប, សៀមរាប-ប៉ោយប៉ែត និងកំពុងសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ បានរាយការណ៍ពីការងារ គម្រោងសាងសងរបស់ក្រុម ហ៊ុន ជូនសម្ដេចតេជោបានជ្រាប។

សម្ដេចអគ្គមហាសេនាបតីតេជោបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់សម្រាប់កម្ពុជា”។

លោកអនុប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានយល់ពីសារៈសំខាន់ នៃគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ។ លោកបញ្ជាក់ជូនសម្ដេចតេជោថា លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីឱ្យបានឆាប់។

លោកអនុប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោផងដែរ ពីផ្លូវដែលក្រុមហ៊ុនបានសិក្សារួចហើយ ក្នុងនោះមានដូចជា ផ្លូវ ៥០-C ដែលតភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង។ ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញប្រមាណ២០គីឡូម៉ែត្រ ដែលជាផ្លូវខូចធ្វើមិនចេះចប់។ ផ្លូវនេះក្រុមហ៊ុនរបស់លោក ក៏បានសិក្សាចប់សព្វគ្រប់ហើយដែរ។

លោកអនុប្រធានក្រុមហ៊ុន ក៏បានស្នើសុំសម្តេចតេជោ សូមជួយជំរុញមិត្តចិនឱ្យទម្លាក់ថវិកា ដើម្បីក្រុមហ៊ុនយកទៅសាងសង់ឱ្យបានលឿនផងដែរ៕

រដ្ឋាភិបាលកម្ពុជាផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុនLCRC និងRoyal Railway អភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿនកម្ពុជា ឡាវ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ Lao​s-​China​ ​Railway​ ​Co​., ​L​t​d​. (​L​CRC) ​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​ ដែល​មាន​មូលដ្ឋាន​ នៅ​ទីក្រុង​វៀងចន្ទន៍ ​ប្រទេ​ស​ឡាវ​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​កម្ពុជា ​សម្រាប់​កិច្ច​សហប្រតិបត្តិការ ​អភិវឌ្ឍ​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា​ ​និង​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ​រវាងប្រទេស​កម្ពុជា​ ​និង​ឡាវ​។​​

​តំណាង​ក្រុមហ៊ុន​ផ្លូវដែក​ឡាវ​-​ចិន​ ​បាន​លើកឡើង​ពី​គម្រោង​នេះ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ឡាវ​។​

អ្នកឧកញ៉ា​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​ ​សម្តេចធិបតី ​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ ​Royal​ ​Railway​។​

លោក​នាយករដ្ឋមន្ត្រី​ បាន​ស្នើ​ក្រុមហ៊ុន​អោយ​ធ្វើការ​ជាមួយ​លោក​ ​គិត​ ​ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ដែល​ជា​ម្ចាស់ក្រុមហ៊ុន​ ​Royal​ ​Railway​នៅ​កម្ពុជា​។​

ប៉ុន្តែ​​បច្ចុប្បន្ន​មិនទាន់​មាន​ព័ត៌មាន​លម្អិត ​អំពី​ការ​តភ្ជាប់​ថ្មី​ថា​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាងណា​នោះ​ទេ​។​
បច្ចុប្បន្ននេះ​មិន​មានផ្លូវ​រថភ្លើង​តភ្ជាប់​កម្ពុជា ​និង​ឡាវ​ដោយ​ផ្ទាល់​ទេ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ក៏​មានការ​កើន​ឡើង​នៃ​ចំនួន​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។​

គម្រោង​តភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​ ​និង​ឡាវ​ ​ធ្លាប់​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ដោយ​សម្តេច​ ​ហ៊ុន​ ​សែន​ ​និង​នាយករដ្ឋមន្ត្រី​ឡាវ​ ​លោក​ ​Son​ex​a​y​Sip​hand​one​ កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៣​ ​នៅ​រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​កម្ពុជា​មានផ្លូវ​ដែក​ចំនួន​ពីរ​ខ្សែ​រ​ ​គឺ​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​និង​ភ្នំពេញ​-​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​បណ្តាញ​ផ្លូវដែក​នេះ ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Royal​ ​Railway​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​ ​។​

យោង​តាម​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​រដ្ឋាភិបាល​គ្រោ​ង​នឹង​កែ​លម្អ​ផ្លូវដែក​ ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​។​

សម្តេច​ ​ហ៊ុន​ ​សែនអតីតនាយករដ្ឋមន្រ្តីកម្ពុជា ​ធ្លាប់​បាន​អោយ​ដឹង​ទៀត​ថា​ ​ប្រសិនបើ​គម្រោង​នេះ​ កើតឡើង​នៅពេលអនាគត​ ​ការ​តភ្ជាប់​ផ្លូវដែក​កម្ពុជា​-​ឡាវ​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំង​ពី​​​រ​ ក្នុង​ការ​​​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​ទៅកាន់​ប្រទេស​ចិន​ ​និង​តភ្ជាប់​ផ្លូវដែក​ចិន​-​អឺរ៉ុប​។​

ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ទីក្រុង​វៀងចន្ទន៍​ ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជាពិសេស​អាជ្ញាធរ​ព្រំដែន​ ​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​ប្រជាជន​ ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​។​

ទន្ទឹម​នឹង​នេះ​ ​ទាំងពីរ​បាន​លើកទឹកចិត្ត ​អ្នកបច្ចេកទេស​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ សម្រាប់​សាង​សង់ស្ពាន​ឆ្លងកាត់​ទន្លេ​រ​ពៅ ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ទន្លេ​សា​ឡាំប៉ា​វ ​ប្រទេស​ឡាវ​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​៕

កាសែតTimes of India លើកឡើងពីគោលដៅដ៏ស្រស់ស្អាតចំនួន៥នៅកម្ពុជាដែលភ្ញៀវទេសចរគួរមកទស្សនា

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាសែត Times of India បានចុះផ្សាយថា ប្រទេសកម្ពុជា មានភាពស្រស់ស្អាត ក្នុងអំឡុងខែមេសា ហើយបើ​លោកអ្នកមាន​គម្រោង​មក​លេងកម្ពុជា ​ក្នុង​ខែនេះ លោក អ្នកនឹងទទួលបានភាពសប្បាយរីករាយបំផុត។

ខែ​មេសា​ជា​ពេល​វេលា​ដ៏​ល្អ​ ក្នុង​ការ​ស្វែង​យល់​ពី​ប្រទេស​កម្ពុជា ព្រោះ​អាកាសធាតុ​មាន​ភាព​កក់ក្តៅ និង​ស្ងួត។
ខាង​ក្រោម​នេះ​គឺជា​គោលដៅទាំង​៥​ ដែលអ្នកគួរ​តែទៅ​ទស្សនា​ ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ខែ​មេសាខាងមុខ។

ទី១ ប្រាសាទអង្គរវត្ត

ខែ​មេសា គឺជា​ពេល​វេលា​ដ៏​ល្អ​ ដែលអ្នកគួរតែទៅ​ទស្សនា​ប្រា​សាទ​អង្គរវត្ត ព្រោះ​អាកាសធាតុ​នៅទីនោះ មាន​ពន្លឺ​ថ្ងៃ​ជា​ធម្មតា ប៉ុន្តែ​មិន​ក្តៅ​ពេកទេ។ អ្នកអាចទស្សនាចម្លាក់​ ស្ថាបត្យកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ទីធ្លា​ដ៏ធំទូលាយ​ នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​មួយនេះ។ទី២ រាជធានីភ្នំពេញ

ភ្នំពេញ គឺជារាជធានី​របស់​ប្រទេស​កម្ពុជា​ ដែលផ្តល់​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ភាព​ទំនើប​។  លោកអ្នកអាចទៅទស្សនាព្រះបរមរាជវាំង  និងវត្តព្រះកែវមរកត ដែលមានកម្រាលឥដ្ឋធ្វើអំពីប្រាក់។ ម្យ៉ាងទៀត លោកអ្នកក៏អាចស្វែងយល់ ពីប្រវត្តិសោកនាដកម្មនៃរបបខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងវាលពិឃាតបឹងជើងឯកផងដែរ។ទី៣ ទីក្រុងព្រះសីហនុ

ប្រសិនបើលោកអ្នក កំពុងស្វែងរកពេលវេលា សម្រាកកំសាន្តបែបឆ្នេរសមុទ្រ អ្នកគួរតែធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។ លោកអ្នកអាចរីករាយ ជាមួយនឹងការស្រូបពន្លឺព្រះអាទិត្យ ទេសភាពឆ្នេរខ្សាច់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរអូត្រេស ឬឆ្នេរ Serendipity។លើសពីនេះ លោកអ្នកក៏អាចធ្វើដំណើរ តាមទូកទៅកាន់កោះក្បែរៗនោះ សម្រាប់ដំណើរផ្សងព្រេងមុជទឹកផងដែរ។

ទី៤ ទីក្រុងបាត់ដំបង

ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ដែលផ្តល់​នូវ​ទិដ្ឋភាព​ជីវិត​បែបប្រពៃណី​ខ្មែរ។ ជាមួយគ្នានេះ លោក អ្នកក៏អាចស្វែងយល់ពីស្ថាបត្យកម្ម ដែលបន្សល់ទុកពីសម័យអាណានិគម ទស្សនាផ្សារក្នុងស្រុក និងជិះឡូរីផងដែរ។ទី៥ ប្រាសាទកោះកេរ

ដើម្បីទទួលបាននូវបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមក លោក អ្នក អាចទៅទស្សនាប្រាសាទកោះកេរ ដែលជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។  ទីក្រុងបុរាណនេះ ធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរ និងសម្បូរទៅដោយប្រាសាទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន៕

HSBC setting up $1 billion growth fund to scale up digital platform businesses in Southeast Asia

SINGAPORE :HSBC on Wednesday said it is setting up a $1 billion growth fund called ASEAN Growth Fund that provides lending to companies that are scaling up via digital platforms across Southeast Asia.

The London-headquartered bank is tapping into Southeast Asia’s digital economy, which it said is among the world’s fastest growing, expecting it to hit $600 billion in value by the end of the decade from $218 billion last year.

“With a working population that is digitally native, increasing in size, and poised to consume more goods and services especially on e-commerce, ASEAN has so much potential for growth,” said Amanda Murphy, HSBC’s South and Southeast Asia head of commercial banking, at the launch of the fund.

Besides the $1 billion lending fund, HSBC also launched a $150 million venture debt fund dedicated to the Singapore market, to provide financing to companies in the city-state that are backed by venture capital or private equity firms.

Source: Reuters

Sinopec, Total to build sustainable aviation fuel plant in China

BEIJING (March 26): Chinese state-owned Sinopec and French oil major TotalEnergies have signed an agreement to produce sustainable aviation fuel (SAF), a statement released by Sinopec said on Tuesday.

The companies will jointly build and operate a SAF unit at one of Sinopec’s refineries in China, with an annual production capacity of 230,000 metric tons per year, the statement said.

Burning SAF can reduce CO2 emissions by around 80% versus traditional jet fuel, according to data cited by Airbus.Sinopec, Total to build sustainable aviation fuel plant in China | ReutersThe European Union is set to introduce a blending mandate requiring airports to supplyjet fuel at 2% SAF blends from 2025. In the US, the Biden administration has introduced tax credits for SAF production under the Inflation Reduction Act.

The SAF facility will run on used cooking oil (UCO) as a feedstock. China is the world’s largest producer of UCO, generating around 11.4 billion litres annually, according to data cited by the U.S. Department of Agriculture.

Sinopec currently operates a 100,000 ton per year SAF refinery in Zhenhai, in the eastern province of Zhejiang.

However, Beijing has not rolled out policies — such as subsidies or blending mandates — to support SAF consumption in its domestic aviation market, and most feedstock and biofuel products are exported.

Source: Reuters

China’s foreign investment, confidence push gathers speed as top officials highlight ‘win-win opportunities’

China’s top leadership has gone all out to revive confidence and lure foreign investment in intensive meetings with foreign business leaders in recent days, setting out the “win-win opportunities ahead”, as Beijing seeks to achieve a seemingly challenging economic growth target for 2024.

In a rare move, nearly all top-level officials responsible for economic affairs have met or have plans to meet with multinational executives, including during the annual China Development Forum which concluded on Monday, signalling top priority being given to economic growth as multiple headwinds persist.China's foreign investment, confidence push gathers speed as top officials highlight 'win-win opportunities' | South China Morning PostFollowing routine speeches and discussions involving Premier Li Qiang and various ministers, Vice-President Han Zheng and Vice-Premier Ding Xuexiang on Monday met with a number of foreign business representatives at the two-day forum in Beijing.

On the same day, chief of staff Cai Qi, China’s fifth-ranking official, met with Stephen Schwarzman, the CEO of private equity giant Blackstone, according to the state-backed Xinhua News Agency.China's foreign investment, confidence push gathers speed as top officials highlight 'win-win opportunities' | South China Morning PostPresident Xi Jinping is expected to hold a meeting with a group of business leaders on Wednesday, according to reports, while Zhao Leji, China’s top legislator, will attend the opening ceremony of the Boao Forum for Asia on Thursday.

The high-profile activities send a strong signal that economic development is of central importance to the world’s second-largest economy amid geopolitical tensions with the West and widespread doubts over its growth potential, said Xu Mingqi, a professor of international economics at the Shanghai Academy of Social Sciences.

“The world has been watching if China will keep opening in the next stage, and there has been quite a lot of misinterpretation and distrust,” he said. “Now China is giving a clear message to the world that it will go on opening to foreign investors, and that they will still have many opportunities.” Source: SCMP

ដំណឹងល្អ!ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ មេសា តទៅ

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់។

បច្ចុប្បន្នការសាងសង់ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ចំពោះមុខដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរ បានមួយកម្រិត ត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ៕