ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជាមានលក្ខខ័ណ្ឌអំណោយផលជាច្រើន សម្រាប់ការវិនិយោគ ស្របពេលរដ្ឋាភិបាលបាន និងកំពុងបន្តកែទម្រង់ឥតឈប់ឈរលើច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។
ជាអ្នកមានប្រវត្តិវិនិយោគ នៅកម្ពុជារយៈពេលវែង និងបច្ចុប្បន្នកំពុងវិនិយោគលើគំរោងខុនដូUrban Village ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub& Factory Phnom Penhបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ មានការវិនិយោគគួរឲ្យកត់សំគាល់ពីសំណាក់ជនបរទេស ដែលពួកគេផ្តោតលើគំរោងខុនដូ ព្រោះពួកគេចូលចិត្តរស់នៅ ជាមួយបរិស្ថានស្អាត មានសុវត្ថិភាព ផាសុខភាព និងអនាម័យ។
លោកបន្តថា “នៅពេលពួកគេទិញខុនដូ ហើយចង់លក់ចេញវិញ ពួកគេមិនចាំបាច់លក់ខ្លួនឯងទេ ពួកគេដាក់ឲ្យអ្នកគ្រប់គ្រងគំរោងជួយលក់ជាការស្រេច”។ លោកបន្តថា “ហេតុនេះ ទើបអ្នកមកពីក្រៅប្រទេស ពួកគេមិនស្វែងរកខុនដូ និងមើលពីប្រវត្តិអ្នកអភិវឌ្ឍន៍ដែលទទួលបានជោគជ័យរួចហើយ”។
តើអ្វីនៅពីក្រោយការលូតលាស់ នៅក្នុងទីផ្សារខុនដូនៅកម្ពុជា ?លោកបណ្ឌិតBen Liបានបន្តថា កាលពីឆ្នាំ២០២៣ ការលក់និងការទូទាត់លុយ ពិតជាទាបខ្លាំង ដោយនៅកម្ពុជាអ្នកមានអាយុក្រោម៣០ឆ្នាំ គឺមានចំនួន៦០ភាគរយ ពួកគេមានតម្រូវការប្រើប្រាស់ខ្ពស់។ ឧទាហរណ៍បើពួកគេរៀបការ ហើយពួកគេមានកូនត្រូវទៅរៀន ខុនដូ គឺជាជម្រើសរបស់ពួកគេ ដែលងាយស្រួលប្រើប្រាស់។
លោកបន្តថា ក្រោយវិបត្តិកូវីដ១៩ មានអ្នកមានកូនច្រើន នៅជុំវិញយើងមានក្មេងជាច្រើន ហើយនិន្នាការនេះកើតមាននៅតាមប្រទេសជាច្រើន។ គ្រួសារទើបរៀបការថ្មីៗ ពួកគេអាចទិញខុនដូ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព ដែលមានសហគមន៍នៅជុំវិញ មានកន្លែងកម្សាន្តរៀងរាល់ចុងសប្តាហ៍ មានសេវាកម្មលក់រាយជាដើម ព្រោះខុនដូដែលមានតែអាគារមិនគ្រប់គ្រាន់ទេ។
អ្នកទិញខុនដូ បានសម្លឹងមើលលើចំណុចសំខាន់ៗចំនួន៣ ទី១ គឺការទទួលបានចំណូលពីការជួលត្រលប់មកវិញ ទី២ ការចំណេញដើមទុន ទី៣ ហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ពិសេសនៅកម្ពុជា គឺទទួលបានផលចំណេញពីការវិនិយោគខ្ពស់ជាងគេ គឺទទួលបានផលចំណេញពីការវិនិយោគ៦ភាគរយ ប៉ុន្តែនៅប្រទេសចិនផលចំណេញ ពីការវិនិយោគទទួលបាន១,៣ភាគរយ នៅហុងកុង២,២ភាគរយ នៅសឹង្ហបុរី២,៥ភាគរយ នៅបាងកក ប្រទេសថៃ៣ភាគរយ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទីក្រុងហូ ជីម៉ិញគឺទទួលបានផលពីការវិនិយោគ៣,៥ភាគរយក្នុងមួយឆ្នាំ។
លោកបណ្ឌិតBen Liបានបន្តថា ហេតុនេះហើយ ទើបពួកគេវិនិយោគ ដើម្បីទទួលបានផលចំណេញត្រលប់វិញ ហើយនៅរាជធានីភ្នំពេញ គឺជាទីតាំងល្អសម្រាប់ពួកគេ គឺចំណេញពីការវិនិយោគខ្ពស់ ពិសេសកម្ពុជា ល្អជាងវៀតណាម ហុងកុង ម៉ាកាវ កាណាដា និងអាមេរិក៕









ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា។




SAFs are produced from renewable biomass and waste resources and can comprise up to 50% of jet fuel mixes.
លោក Chee បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាកាសចរណ៍នានា នឹងត្រូវប្រើប្រាស់ល្បាយឥន្ធនៈយន្តហោះ ដែលមានលាយផ្សំប្រេងឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន(SAF) ចំនួន១ភាគរយនៅឆ្នាំ២០២៦ ហើយបង្កើនបន្តិចម្តងៗដល់ចន្លោះពី៣ ទៅ៥ភាគរយនៅឆ្នាំ២០៣០ខាងមុខ។