លោកយិន លាងគង់ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេ ជោ ហ៊ុន សែនស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រី កោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោល ទោសជនដែលញុះ ញង់ និងបំភ្លៃការពិត

លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia & Cambodiafinancialtimes.comព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលនៅពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រ​ទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

គិតមកដល់ឆ្នាំ២០២៤ នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។

តាមរយៈកិច្ចសហប្រតិ បត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង ផ្នែកសន្តិសុខ មិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

Philippines Building Airport in South China Sea Amid Beijing Tensions

The Philippines has commenced the development of an airport on Pag-asa Island in the South China Sea, amid ongoing territorial disputes and rising tensions with Beijing.

The Philippines has taken steps to bolster its presence in the contested waters. The construction of an airport on Pag-asa Island, known internationally as Thitu Island, is part of this broader strategy.

The airport development, first reported by Bloomberg, is seen as a move to enhance both civilian and military access to the island, where a small Filipino community and military personnel are stationed.

The procurement of land for the runway extension is currently underway, according to Bloomberg. The completed project is expected to significantly improve travel to and from the remote island, facilitating better supply routes and potentially boosting tourism and investment in the region.

“China has indisputable sovereignty over Nansha Qundao, including Zhongye Dao, and the adjacent waters,” a spokesperson at China’s U.S. embassy told Newsweek, using the Chinese names for the island and the collection of islands it is a part of.

China does not “recognize the ‘status quo’ of Philippines’ illegal occupation of relevant maritime features of the Nansha Islands, and opposes the unlawful construction carried out by the Philippines on maritime features of China’s Nansha Islands,” the spokesperson said.

In addition to the airport on Pag-asa Island, the Philippines is also nearing the completion of a military runway on the island of Balabac in Palawan province, close to the South China Sea. Balabac is one of the new sites that the U.S. military can access under an expanded defense agreement between the two countries.

“We are in the final stages of working on the Balabac military runway, especially since Palawan will play a big role in national security,” Philippine President Ferdinand Marcos said, according to Bloomberg.

The new infrastructure projects are among the priorities of the Marcos administration, aimed at opening up the region south of the capital to new investments, easing transportation, and strengthening the tourism sector.

Source: Newsweek

តើតម្រូវការនៅលើទីផ្សារអចលនទ្រព្យវៀតណាមមានការវិវត្តដូចម្តេចនៅក្នុងឆមាសទី១?

អន្តរជាតិ: ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រទេសវៀតណាមបានកត់ត្រាប្រតិបត្តិការទិញ -លក់អចលនទ្រព្យចំនួន២០.៦០០ប្រតិបត្តិការ ដែលចំនួននេះមានការកើនឡើង៣ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ប្រតិបត្តិការចំនួន១៤.៤០០ប្រតិបត្តិការ ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី២ ដែលភាគច្រើនគឺជាការទិញ-លក់អាផាតម៉ិន។ នេះបើយោងតាមរបាយការណ៍របស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម (VARS)។

របាយការណ៍ដដែលបានបន្តថា ការទិញ-លក់អាផាតម៉ិនលំដាប់ខ្ពស់ ដែលមានតម្លៃលើសពី៥០លានដុង ក្នុងមួយម៉ែត្រការ៉េ (ប្រហែល១.៩៨០ដុល្លារអាមេរិក) មានចំណែកស្មើនឹង៤០% នៃប្រតិបត្តិការទិញ-លក់អាផាតម៉ិន សរុបនៅឆមាសទី១។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ចំនួនអាផាតម៉ិនជាង១២.២០០យូនីត ត្រូវបានដាក់លក់នៅទីផ្សារទីក្រុងហាណូយ នៅឆមាសទី១  ដោយក្នុងនោះ ចំនួន៨៤% នៃការផ្គត់ផ្គង់សរុប ត្រូវបានចាក់ចូលទីផ្សារនៅក្នុងត្រីមាសទីពីរ។

យោងតាមក្រុមហ៊ុនប្រឹក្សា អចលនទ្រព្យមួយផ្សេងទៀត Savills បានឱ្យដឹងថា ប្រតិបត្តិការទិញ-លក់អាផាតម៉ិនចំនួន២.៣០០យូនីត ដែលមានទីតាំងនៅទីក្រុងហូជីមិញ ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី២  ដែលមានចំណែកស្មើនឹង៧០% នៃការលក់អាផាតម៉ិន នៅក្នុងឆមាសទី១ទាំងមូល។

លោកស្រី Pham Mien អ្នកជំនាញរបស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម (VARS) បានលើកឡើងថា “ទីផ្សារអចលនទ្រព្យបាន និងកំពុងស្ទុះងើបឡើងវិញ ដែលជំរុញដោយការលក់អាផាតម៉ិន ហើយវិស័យ​ដី​ធ្លីកំពុង​បង្ហាញ​សញ្ញា​ល្អប្រសើរឡើង​វិញ។ ប៉ុន្តែវិស័យ​រមណីយដ្ឋានអចលនទ្រព្យ​​នៅ​តែមានសភាពដុនដាប”៕ប្រភព: Vnexpress៕

ក្រុមហ៊ុន Boeing បង្ហាញផែនការស្តារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយយន្តហោះរបស់ខ្លួនជួបឧប្បត្តិហេតុ

អន្តរជាតិ: ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាមេរិក Boeing បានលើកឡើងថា ពួកគេបានដាក់ចេញផែនការឆ្ពោះទៅមុខ និងប្តេជ្ញាលុបបំបាត់បញ្ហាសុវត្ថិភាព និងការផលិតយន្តហោះរបស់ខ្លួន ដែលលក់ដាច់ជាងគេបំផុតនៅលើសកលលោក។

ផែនការនោះ រួមមានដូចជា ការត្រួតពិនិត្យឱ្យកាន់តែហ្មត់ចត់ លើប្រព័ន្ធសុវត្ថិភាពយន្តហោះ និងនីតិវិធីផលិតកម្ម ព្រមទាំងបណ្តុះបណ្តាលកម្មករ ឱ្យមានជំនាញកាន់តែរឹងមាំ និងទិញគ្រឿងបង្គុំ ពីក្រុមហ៊ុនផ្គត់ផ្គង់ធំៗត្រឡប់មកវិញ។

ក្រុមហ៊ុន Boeing ធ្លាប់បានចំណាយពេលអស់ជាច្រើនឆ្នាំដើម្បីបញ្ចុះបញ្ចូលក្រុមនិយតករ ក្រុមហ៊ុនអាកាសចរណ៍ និងសាធារណៈជ នឱ្យមានទំនុកចិត្តឡើងវិញលើគុណភាព និងសុវត្ថិភាពនៃយន្តហោះ ដែលខ្លួនបានផលិតឡើង បន្ទាប់ពីមានព្រឹត្តិការណ៍ធ្លាក់យន្តហោះម៉ាក 737 Max ចំនួន២គ្រឿងកាលពីឆ្នាំ២០១៨ និងឆ្នាំឆ្នាំ២០១៩។

ប៉ុន្តែ ស្រាប់តែនៅខែមករា ឆ្នាំ២០២៤នេះ មានករណី​យន្តហោះ​ម៉ាកថ្មី Boeing 737 Max 9 មួយគ្រឿង បានរបើកទ្វារ ​ពេលកំពុងហោះលើមេឃ ខណៈអាជ្ញាធរអាកាសចរណ៍​ស៊ីវីល​អាមេរិក បានបញ្ជាឱ្យ​​ក្រុមហ៊ុនអាកាសចរណ៍​ទាំងអស់ ត្រូវ​​ស៊ើបអង្កេតរឹតបន្តឹងសុវត្ថិភាព​​​។

ចំណែក យន្តហោះម៉ាកBoeing 757 ​របស់​ក្រុមហ៊ុន​អា កាសចរណ៍ Delta Airlines បាន​របូត​ដាច់​កង់​មុខ ក្នុងអំឡុង​ពេល​ដែលយន្តហោះ​នេះ ​កំពុង​ធ្វើ​ដំណើរ​ចូល​គន្លង​ផ្លូវ ដើម្បី​ត្រៀមខ្លួន​ហោះហើរ​ ចេញពី​អាកាសយានដ្ឋាន​​ទីក្រុង Atlanta​។

នៅក្នុងខែកក្កដានេះ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀង ដើម្បីទិញត្រឡប់មកវិញ នូវក្រុមហ៊ុនផ្គត់ផ្គង់តួយន្តហោះរបស់ខ្លួនគឺ Spirit AeroSystems បន្ទាប់ពីក្រុមហ៊ុន Boeing បានលក់ចេញកាលពីឆ្នាំ២០០៥។

លើសពីនេះ ក្រុមហ៊ុន Boeing បានឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីសារភាពកំហុស ចំពោះការក្លែងបន្លំឯកសារ ទៅកាន់រដ្ឋាភិបាលអាមេរិក ទាក់ទងនឹងការធ្លាក់យន្តហោះ 737 Max ដ៏រន្ធត់កាលពីជិត៦ឆ្នាំមុន។

ក្រុមមេធាវីតំណាង ឱ្យក្រុមគ្រួសារជនរងគ្រោះ ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះ បានរិះគន់កិច្ចព្រមព្រៀងនេះថា ជា“កិច្ចព្រមព្រៀងគ្មានភាពយុត្តិធម៌”។

ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានអនុម័តដោយចៅក្រមសហព័ន្ធ នោះក្រុមហ៊ុន Boeing នឹងអាចជៀសផុតការកាត់ក្តីឧក្រិដ្ឋកម្ម ដែលមានរយៈពេលយូរ និងត្រូវចំណាយប្រាក់ច្រើន៕ប្រភព: CNBC៕

តើបណ្តាប្រទេសណាខ្លះ ដែលមានធនធានធម្មជាតិគិតជាទឹកប្រាក់ច្រើនជាងគេបង្អស់នៅលើពិភពលោក?

អន្តរជាតិ: ធនធានធម្មជាតិ ជាវត្ថុធាតុដើម ឬសារធាតុដែលកើតឡើង ដោយឯកឯងនៅក្នុងធម្មជាតិ ដែលរួមមានដូចជា រ៉ែ ប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្ម ទឹក ព្រៃឈើ និងដីកសិកម្មជាដើម។

ធនធានទាំងនេះមានសារៈសំខាន់ សម្រាប់បម្រើដល់វិស័យផលិតកម្ម និងកសិកម្ម។

ធនធានធម្មជាតិដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណើរការសេដ្ឋកិច្ចពិភពលោក ដោយផ្តល់នូវសម្ភារៈសំខាន់ៗសម្រា ប់វិស័យថាមពល ឧស្សាហកម្ម និងកសិកម្ម។

យ៉ាងណាមិញ ការបែងចែកធនធានធម្មជាតិមានសភាពខុសៗប្លែកពីគ្នា អាស្រ័យទៅតាមបណ្តាប្រទេសនីមួយៗ ដែលអាចជះឥទ្ធិពល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ខាងក្រោមនេះ គឺជាបណ្តាប្រទេសកំពូលទាំង១០ នៅលើពិភពលោក ដែលសម្បូរទៅដោយធនធានធម្មជាតិ ច្រើនជាងគេបង្អស់ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤៖

ទី១៖ ប្រទេសរុស្ស៊ី

ធនធានធម្មជាតិរបស់រុស្ស៊ី មានទំហំទឹកប្រាក់សរុបប្រមាណ៧៥,៥ទ្រីលានដុល្លារអាមេរិក។

ទី២៖ សហរដ្ឋអាមេរិក:

ធនធានធម្មជាតិ របស់ប្រទេសមហាអំណាចមួយនេះ មានទំហំទឹកប្រាក់សរុប ប្រមាណ៤៥ទ្រីលានដុល្លារអាមេរិក។

ទី៣៖ ប្រទេសអារ៉ាប៊ីសាអូឌីត

ធនធានធម្មជាតិរបស់ប្រទេស នៅតំបន់មជ្ឈឹមបូព៌ាមួយនេះ មានទំហំទឹកប្រាក់សរុប ប្រមាណ៣៤,៤ទ្រីលានដុល្លារអាមេរិក។

 

ទី៤៖ ប្រទេសកាណាដា

ធនធានធម្មជាតិរបស់ប្រទេសនេះ មានទំហំទឹកប្រាក់សរុបប្រមាណ៣៣,២ទ្រីលានដុល្លារអាមេរិក។

ទី៥៖ ប្រទេសអ៊ីរ៉ង់

ធនធានធម្មជាតិរបស់ប្រទេស នៅតំបន់មជ្ឈឹមបូព៌ាមួយនេះមានទំហំទឹកប្រាក់ សរុបប្រមាណ២៧,៣ទ្រីលានដុល្លារអាមេរិក។

ទី៦៖ ប្រទេសចិន

ធនធានធម្មជាតិរបស់ប្រទេសមហាអំណាចចិន មានទំហំទឹកប្រាក់សរុបប្រមាណ២៣ទ្រីលានដុល្លារអាមេរិក។

ទី៧៖ ប្រទេសប្រេស៊ីល

ធនធានធម្មជាតិរបស់ប្រទេសនេះ មានទំហំទឹកប្រាក់សរុបប្រមាណ២១,៨ទ្រីលានដុល្លារអាមេរិក។

ទី៨៖ ប្រទេសអូស្ត្រាលី

ធនធានធម្មជាតិរបស់ប្រទេសមួយនេះ មានទំហំទឹកប្រាក់សរុបប្រមាណ២០ទ្រីលានដុល្លារអាមេរិក។

ទី៩៖ ប្រទេសអ៊ីរ៉ាក់

ធនធានធម្មជាតិរបស់ប្រទេសអ៊ីរ៉ាក់ មានទំហំទឹកប្រាក់សរុបប្រមាណ១៥,៤ទ្រីលានដុល្លារអាមេរិក។

ទី១០៖ ប្រទេសវ៉េណេស៊ុយអេឡា

ធនធានធម្មជាតិរបស់ប្រទេស នៅតំបន់អា​មេ​រិ​កខាងត្បូងមួយនេះមានទំហំទឹកប្រាក់សរុប ប្រមាណ១៤,៣ទ្រីលានដុល្លារ៕ប្រភព: adda247៕

តម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកំពុងកើនឡើងថ្លៃខ្ពស់បើធៀបនឹងប្រទេសជិតខាង

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់វៀតណាមលើកឡើងថា មូលហេតុដែលធ្វើឱ្យថ្លៃសំបុត្រយន្តហោះ នៅក្នុងប្រទេសវៀតណាមមានកម្រិតខ្ពស់ជាងប្រទេសថៃ ដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់ គួបផ្សំនឹងតម្លៃប្រេងកើនឡើង និងគោលនយោ បាយផ្សព្វផ្សាយទេសចរណ៍។

យោងតាមវេទិកាអនឡាញមួយចំនួន ដូចជាវេទិកា Agoda វេទិកា eDreams វេទិកាTrip.com និងវេទិកា MyTrip បង្ហាញថា ថ្លៃទិញសំបុត្រយន្តហោះ ដើម្បីធ្វើដំណើររវាងទីក្រុងបាងកក និងទីក្រុងឈៀងម៉ៃ ចន្លោះពីថ្ងៃទី១៧ដល់២០ខែមិថុនា មានតម្លៃចាប់ពី៥១ដុល្លារ ទៅ៥៥ដុល្លារប៉ុណ្ណោះ។

ផ្ទុយទៅវិញ នៅប្រទេសវៀតណាម ថ្លៃទិញសំបុត្រយន្តហោះធ្វើដំណើរ រវាងទីក្រុងហាណូយ និងទីក្រុងដាណាង ក្នុងកាលបរិច្ឆេទដូចគ្នាខាងលើ មានតម្លៃចាប់ពី៩៨ដុល្លារទៅ១០៦ដុល្លារឯណោះ។

ចំណែក ថ្លៃសំបុត្រជើងហោះហើរ ពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុង Khanh Hoa នៅពាក់កណ្តាលខែមិថុនា មានតម្លៃ៤លានដុង រួមទាំងពន្ធ និងថ្លៃសេវាចំនួន១,៤លានដុង ខណៈតម្លៃសំបុត្រ រវាងទីក្រុងបាងកក និងតំបន់កោះភូកេត គឺមានកម្រិតត្រឹមតែ១,៥លានដុង រួមទាំងពន្ធ និងថ្លៃសេវាចំនួន៣០ម៉ឺនដុង។

លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បានលើកឡើងថា តម្លៃសំបុត្រយន្តហោះជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានកើនឡើងចន្លោះពី១៤%ទៅ២០% ចាប់ពីចុងឆ្នាំ២០២៣ ដល់០,០៨ដុល្លារទៅ០,១២ដុល្លារអាមេរិក ក្នុងមួយគីឡូម៉ែត្រ នៅក្នុងឆ្នាំ២០២៤នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ កាលពីពេលថ្មីៗនេះថា គិតមកទល់ពេលនេះ ប្រាក់ដុល្លារអាមេរិក បានងើបឡើងថ្លៃជិត៥ភាគរយ បើធៀបនឹងប្រាក់ដុងរបស់វៀតណាម។

ជាមួយគ្នានេះ ការងើបឡើងថ្លៃ១% នៃតម្លៃប្រាក់ដុល្លារ អាចនាំ ឱ្យក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines ជួបប្រទះការខាតបង់ប្រចាំឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន៣០០ពាន់លានដុង (ប្រហែល១២,១លានដុល្លារអាមេរិក)។

ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ជាក់ថា ថ្លៃចំណា​យ លើការចាក់ប្រេងឥន្ធនៈ បានកើនឡើងជិតទ្វេរដងពី២៥% នៃថ្លៃសំបុត្រធ្វើដំណើរមុន ពេលផ្ទុះជំងឺកូវីដ-១៩ ឡើងដល់៤០%នាពេលបច្ចុប្បន្ននេះ។

លោក Nguyen Danh Huy បានអះអាងថា កង្វះខាតយន្តហោះ ក៏ជាមូលហេតុមួយ ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះកើនឡើងខ្ពស់ផងដែរ។

លោកបានពន្យល់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ត្រូវបង្ខំចិត្តផ្អាកដំណើរការយន្តហោះម៉ាក A321 របស់ពួកគេ ដែលជាយន្តហោះបើកបរ នៅលើផ្លូវអាកាសក្នុងស្រុក ដោយសារតែបញ្ហាម៉ាស៊ីន និងជំរុញឱ្យក្រុមហ៊ុនទាំងនោះ ជួលយន្តហោះផ្សេង ដែលនាំឱ្យការចំណាយ កាន់តែកើនឡើងថែមមួយកម្រិតទៀត។

លោកបន្ថែមថា មូលហេតុ ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះរបស់ប្រទេសថៃ មានកម្រិតទាបជាងវៀតណាម ដោយ​សារតែថៃបានដាក់ចេញ គោលនយោបាយផ្សព្វផ្សាយទេស​ចរណ៍នាពេលថ្មីៗនេះ តាមរយៈការកាត់បន្ថយ ថ្លៃសេវាអាកាសចរណ៍អស់យ៉ាងច្រើន៕ប្រភព: Vnexpress៕

សណ្ឋាគារដ៏ល្បីPlanet Hollywoodនឹងបង្ហាញវត្តមាន នៅរាជធានីភ្នំពេញ

ភ្នំពេញៈ សណ្ឋាគារPlanet Hollywood International Inc. នឹងបង្ហាញវត្តមាននៅរាជធានីភ្នំពេញ នាឆ្នាំ២០២៥ខាងមុខនេះ ដែលមានទីតាំង ស្ថិតនៅលើអាគារកប់ពពកមួយ នៅលើមហាវិថីព្រះមុនីវង្ស។
សណ្ឋាគារដែលបានបើកដំណើរការ និងវិនិយោគដោយលោកRobert Earl និងបានបើកដំណើរការ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី២២ តុលា ឆ្នាំ១៩៩១។
នៅពេលប្រារពពិធីសម្ភោធនោះ មានការចូលរួមពីកំពូលតារាហូលីវូដជាច្រើនដូចជា លោក Sylvester Stallone, Arnold Schwarzenegger, Bruce Willis. Demi Moore, Whoopi Goldberg, Jean-Claude Van Damme, Don Johnson, Cindy Crawford, Melanie Griffith, Tom Arnold, Wesley Snipes , Danny Glover; John Hughes; Roseanne Barr; The Beatles, Ringo Starr.ជាដើម។
ម៉ាកយីហោសណ្ឋាគារដ៏ល្បីនេះ នឹងបង្ហា្ញញវត្តមាននៅតាមបណ្តាជាន់ខ្ពស់បំផុត នៃអាគារការិយាល័យកណ្តាលរបស់ធនាគារChief ជាធនាគារដែលកំពុងរីកចម្រើន យ៉ាងលឿនមួយនៅកម្ពុជា៕

តើការធ្វើកំណែទម្រង់នៅក្នុងស័យអចលនទ្រព្យចិនអាចទទួលបានប្រសិទ្ធិភាពដែរឬទេ?

អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ទីក្រុងប៉េកាំងអាចដាក់ចេញវិធានការបន្ថែមទៀតដើម្បីស្តារវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចចិននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៅខែកក្កដានេះ បន្ទាប់ពីកិច្ចប្រជុំសមាជពេញអង្គលើកទី៣បានបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។

ប៉ុន្តែ​ ក្រុមអ្នកវិភាគព្រមានថា វិស័យ​អចលនទ្រព្យ​នឹង​បន្ត​អូសទាញកំណើន​សេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះ ហើយ​វិស័យនេះ​នឹងមិន​អាចមានស្ថានភាពល្អប្រសើរ​វិញក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ដោយ​សារ​បញ្ហា​ប្រឈម​ក្នុង​ការ​ស្តារ​ទំនុក​ចិត្ត​អតិថិជន និង​តម្រូវការ​ក្នុងស្រុក។

ទោះបីជាកិច្ចប្រជុំសមាជពេញអង្គលើកទី៣ មិនបានបង្ហាញគោលនយោបាយថ្មីដើម្បីជំរុញវិស័យអចលនទ្រព្យយ៉ាងណាក្តី ក៏រដ្ឋាភិបាលចិនបានក្រើនរំលឹកឡើងវិញនូវដំណោះស្រាយដើម្បីពន្លឿនការសាងសង់គំរូថ្មីមួយនៃការអភិវឌ្ឍន៍អចលនទ្រព្យ។

ទីក្រុងប៉េកាំងបានប្តេជ្ញាធ្វើកំណែទម្រង់នៅក្នុងវិស័យនេះ រួមមានការកែប្រែវិធីសាស្រ្តហិរញ្ញវត្ថុ និងប្រព័ន្ធលក់មុន (Pre-sale) ក៏ដូចជាការកែលម្អការបង់ពន្ធលើអចលនទ្រព្យ។ លើសពីនេះ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានការធ្វើសមាហរណកម្មរវាងការអភិវឌ្ឍន៍តំបន់ទីក្រុង និងតំបន់ជនបទរួមបញ្ចូលគ្នា។

លោក Han Wenxiu នាយករងផ្នែកប្រតិបត្តិនៅការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងកំពុងដំណើរការនគរូបនីយកម្ម ដែលនឹងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ”។

លោក Michael Chang ប្រធានផ្នែកហិរញ្ញវត្ថុអាស៊ីនៅក្រុមហ៊ុន CGS International បានលើកឡើងថា“ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ បានបង្ហាញពីបំណងប្រាថ្នាដ៏ច្បាស់លាស់របស់ប្រទេសចិន ដែលសំដៅជំរុញការបង្កើតគំរូអចលនទ្រព្យថ្មីឱ្យឆ្ពោះទៅមុខ និងផ្តោតលើតម្លៃសមរម្យ”។

លោក Michael Chang បានបញ្ជាក់ថា “ក្រុមអ្នកបង្កើតគោលនយោបាយគ្រោងនឹងផ្លាស់ប្តូរគំរូ ឬទម្លាប់របស់អ្នកអភិវឌ្ឍន៍ ដែលចូលចិត្តប្រមូលមូលនិធិពីអ្នកទិញផ្ទះតាមរយៈការលក់បែបPre-sale មុនពេលពួកគេសាងសង់ផ្ទះ”។ លោកបន្ថែមថា ការព្រួយបារម្ភអំពីស្ថិរភាពសង្គមបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយផ្តល់អាទិភាពដល់គម្រោងដែលជាប់គាំងមិនទាន់បញ្ចប់រួចរាល់។

លោកស្រី Wang Xingping អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Fitch Bohua បានលើកឡើងថា ការកើនឡើងនៃចំនួនគម្រោងអចលនទ្រព្យដែលមិនទាន់សាងសង់បញ្ចប់ និងការធ្លាក់ចុះនៃការលក់ បានដាក់សម្ពាធឱ្យប្រព័ន្ធលក់មុន(Presale) ត្រូវផ្លាស់ប្តូរឆ្ពោះទៅរកការលក់ផ្ទះដែលបានសាងសង់បញ្ចប់រួចរាល់”។

លោកស្រី Wang បានបន្ថែមថា “ទីក្រុងមួយចំនួននៅប្រទេសចិនបានចាប់ផ្តើមសាកល្បងគោលនយោបាយនេះ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍កំពុងប្រឈមនឹងសម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការផ្លាស់ប្តូរជួបប្រទះសភាពយឺតយ៉ាវ”។

ចំណែក ក្រុមសេដ្ឋវិទូនៅស្ថាប័ន Goldman Sachs ដែលដឹកនាំដោយលោកស្រី Hui Shan បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ក្រុមអ្នកបង្កើតគោលនយោបាយចិនមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក ហើយពួកគេអាចបង្កើនវោហាសាស្ត្រ និងវិធានការនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយនាខែកក្កដានេះ។

ទោះជាយ៉ាងណាក្តី វិស័យអចលនទ្រព្យនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សេដ្ឋកិច្ចចិន បើទោះបីជាមានការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដូចជាការប្រកាសបោះទុនវិនិយោគចំនួន៣០០ពាន់លានយ័ន (ប្រមាណ៤១,២ពាន់លានដុល្លារ) កាលពីខែឧសភាដើម្បីជួយទិញលំនៅដ្ឋាន ដែលត្រូវបានផ្គត់ផ្គង់លើសតម្រូវការ៕ប្រភព: SCMP៕

សៀមរាបជាប់ក្នុងចំណោមគោលដៅល្អបំផុតទាំង៧នៅតំបន់អាស៊ានសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែប Solo

អន្តរជាតិ: ទស្សនាវដ្ដី Lonely Planet ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានដាក់បញ្ចូលខេត្តសៀមរាបរបស់កម្ពុជាទៅក្នុងបញ្ជីគោលដៅល្អបំផុតទាំង៧ នៅតំបន់អាស៊ានសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែប Solo។

ទស្សនាវដ្តីខាងលើបានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតដូចជាប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី អាចវ៉ាដាច់អ្វីៗទាំងអស់ដែលខេត្តសៀមរាបមាន។ ទីផ្សារសិប្បកម្មតូចៗ និងកន្លែងទទួលទានអាហារតាមដងផ្លូវ ផ្តល់នូវទិដ្ឋភាពពិតប្រាកដអំពីប្រជាជន ដែលបានរស់នៅក្នុងស្រមោលតំបន់បេតិកភណ្ឌ។

ជាមួយគ្នានេះដែរ ម្ចាស់ហាង ឬអ្នកបើកបររ៉ឺម៉កកង់៣នៅខេត្តសៀមរាប បានផ្តល់សេវាកម្ម និងប្រើប្រាស់វិធីសាស្ត្រទាក់ម៉ូយដ៏ទន់ភ្លន់ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍អាចបដិសេធបានយ៉ាងងាយស្រួល។

តួយ៉ាង នៅឯផ្សារចាស់ក្នុងទីក្រុងសៀមរាប អ្នកធ្វើដំណើរបែប Solo អាចជ្រើសរើសសេវាកម្មណាមួយ ដែលពួកគេពេញចិត្តបានយ៉ាងស្រួល ហើយប្រសិនបើពួកគេចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរផ្សេងទៀត នោះនៅពេលល្ងាច ភោជនីយដ្ឋាន និងបារជាច្រើននៅតំបន់ Pub Street គឺជាគោលដៅដ៏ល្អសម្រាប់ការដើរលេងកំសាន្ត ដោយសារមានភ្ញៀវទេសចរណ៍មកជួបជុំគ្នា បន្ទាប់ពីដើរទស្សនាប្រាសាទអស់ពេញមួយថ្ងៃ។

លើសពីនេះ ខេត្តសៀមរាបផ្តល់ឱកាសជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅឱ្យសហគមន៍វិញ ដូចជា រោងសម្តែងសិល្បៈ ភោជនីយដ្ឋាន រមណីយដ្ឋានបែបធម្មជាតិ ដែលអាចបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក។

ក្នុងនោះ មជ្ឈមណ្ឌលសម្តែងសិល្បៈដ៏ធំ Phare Circus បានផ្តល់មូលនិធិដល់ការអប់រំសម្រាប់កុមារក្រីក្រ។ រីឯភោជនីយដ្ឋាន Haven បានផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃសម្រាប់មនុស្សវ័យជំទង់ ដើម្បីបង្កើនឱកាសការងាររបស់ពួកគេ ខណៈរមណីយដ្ឋានបឹងផ្កាឈូក Lotus Farm បានផ្តល់ការងារ និងប្រាក់ឈ្នួលសមរម្យដល់ស្ត្រី និងកសិករក្នុងស្រុក។

ចំណែក គោលដៅល្អបំផុតចំនួន៦ផ្សេងទៀតសម្រាប់អ្នកធ្វើដំណើរបែប Solo រួមមាន ប្រទេសសិង្ហបុរី រដ្ឋ Penangនៃប្រទេសម៉ាឡេសុី ទីក្រុងដាណាង និងទីក្រុងហាណូយនៃប្រទេសវៀតណាម ទីក្រុងបាងកកនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ឌូនេសុី៕ប្រភព: Vnexpress៕

ដោយ: គង់ លាងហួរ

Real estate market sees transaction numbers zoom

There were 20,600 transactions involving property in Vietnam in the first half of 2024, three times the number in the same period last year.

Of them, 14,400 took place in the second quarter alone, mostly involving apartments, according to a report by the Vietnam Association of Realtors (VARS).

High-end units priced above VND50 million per square meter (US$1,980) accounted for 40% of apartment transactions, it said.

Real estate consultancy CBRE said over 12,200 apartments were traded in Hanoi in the first half, around the same number as in the whole of last year, 84% of them in the second quarter.

Another property consultancy Savills said 2,300 apartment transactions occurred in the second quarter in HCMC, accounting for 70% of the city’s apartment sales in the first half.

Pham Mien of VARS said the real estate market has been recovering and dominated by the apartment segment. The townhouse and land segments are seeing some signs of revival, but the resort real estate segment remains gloomy, she noted.

Prices are also on the rise on the primary market, she said, adding that they were around VND60 million per square meter in both Hanoi and HCMC at the end of the second quarter.

Source: Vnexpress