Vietnam’s GDP to reach nearly 470 bln USD in 2024: IMF

Vietnam’s gross domestic product (GDP) is forecast to reach about 469.7 billion U.S. dollars by the end of 2024, ranking the fifth in Southeast Asia, Vietnam News reported Thursday, citing the International Monetary Fund (IMF).

Indonesia, Thailand, Singapore and the Philippines have taken the leading positions in the forecast.

According to IMF, Vietnam’s GDP was estimated to have reached about 433.3 billion dollars in 2023, which was the fifth highest in Southeast Asia.

The UK’s independent Center for Economics and Business Research predicted that Vietnam’s economic ranking may increase rapidly in the future. The country will rise to the 24th position by 2033, with an economy of 1.05 trillion dollars.

By 2038, with an expected GDP scale of 1.56 trillion dollars, Vietnam will rise to the 21st position, surpassing other economies in the ASEAN region, the center said. Source: Xinhua

សេដ្ឋវិទូនិងមេSME ទទួលស្គាល់នូវសារៈសំខាន់នៃការអភិវឌ្ឈជំនាញដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគសេដ្ឋកិច្ចបាន​លើកឡើងថា កម្ពុជា​ត្រូវតែ​ខិតខំ​អភិវឌ្ឍ​សមត្ថ​ភាព​ជំនាញ និង​ត្រូវធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន ​ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​កាន់តែច្រើន។ ​

លោកបណ្ឌិតគី សេរីវឌ្ឈន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ ក្នុងកិច្ចពិភាក្សា​តុមូល​ស្តីពី “​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ ​២០២៤”ដែលបានរៀបចំឡើងក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេលបដិវត្តឧស្សាហកម្មទី៤ នេះកម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍ សមត្ថភាពកម្លាំងពលកម្មរបស់ខ្លួន ឱ្យខ្លាំង ដើម្បីអាចទាក់ទាញ និងចាប់យកការមកដល់របស់រោងចក្រ/សហគ្រាសដែលប្រើបច្ចេកវិទ្យាទំនើបៗ។លោកពន្យល់ថា “ការធ្វើបែបនេះ នឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបរិបទនៃខឿនឧស្សាហកម្មកម្ពុជា ក្នុង   រយៈពេលជិត៣០ឆ្នាំមកនេះ (ចាប់តាំងពីឆ្នាំ ១៩៩៦) គឺពឹងផ្អែកភាគច្រើន លើការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ”។

លោកគី សេរីវឌ្ឈន៍បានបន្តថា ជាមួយនឹងការវិវឌ្ឍសង្គម-សេដ្ឋកិច្ច គឺកម្ពុជាដល់ពេលហើយ ក្នុងការធ្វើឱ្យខឿនឧស្សាហកម្មរបស់ខ្លួនកាន់តែទំនើប និងទទួលបានតម្លៃបន្ថែមច្រើនជាងមុន។ នេះជាដំណាក់កាលដែលកម្ពុជា គួរងាកពីវិស័យមួយចំនួន ដែលផ្តល់តម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់។

លោក​លើក​ឧទាហរណ៍​ថា បើ​កម្ពុជា​ទិញ​ក្រណាត់ ​ពី​ក្រៅប្រទេ​ស​មក​ចំណាយ​អស់៥​ពាន់​លាន​ដុល្លារ ហើយ​ពេល​កែច្នៃ​រួច​អាច​លក់​ទៅវិញ​បាន​ចន្លោះ​ពី១០-១២​ ពាន់​លាន​ដុល្លារ ដូច្នេះ​តម្លៃបន្ថែម​ដែល​កម្ពុជា​បង្កើតបាន​គឺ​ជាង​ទ្វេដង ប៉ុន្តែ​ប្រសិន​បើ​អាច​ចាប់យក ឬ​បង្កើត​ឧស្សាហកម្ម​ថ្មី​ណា ​ដែល​ផ្តល់​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ គឺ​ត្រូវតែ​ពិចារ​ណា និង​ខិតខំ​ចាប់យក​ឱ្យបាន​។​ ផលិតកម្ម​សំខាន់ៗ​ទាំង​នោះ ​មានដូចជា ឧស្សាហកម្ម​ផលិត​គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​រថយន្ត ជាដើម​។​លោកគី សេរីវឌ្ឈន៍បានបន្តថា​ ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ (​ជំនាញ​អេ​ឡិច​​ត្រូ​និក​)​ គឺ​យើង​អាច​ទិញ​ឧ​បករ​ណ៍​/​សម្ភារ​មក​អស់​ចំនួន១០០​ដុល្លារ ប៉ុន្តែ​យើង​លក់​វិញ​បាន៥០០​ដុល្លារ អីចឹង​វា​គុណ​នឹង៥​ដង​។ វិស័យ​កាត់ដេរ​អាច​គុណ​នឹង​ ២ ប៉ុន្តែ​ឧស្សាហកម្ម​អេឡិចត្រូនិក អាច​គុណ​នឹង៥អីចឹង​ចំនួន៤ដែល​លើស គឺ​បានមក​អំពី​ចំណេះ និង​ជំនាញ​។លោកបញ្ជាក់ទៀតថា “​ចំណេះ ជំនាញ គឺ​បង្កើត​តម្លៃបន្ថែម​ខ្ពស់”។​

លោក​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស​ជាច្រើន​ ដើម្បី​អាច​ទាញយក​វត្ថុធាតុដើម ​ដែលមាន​ក្នុងស្រុក មក​កែច្នៃ ​ដើម្បី​ដាក់បញ្ចូល​ទៅ ក្នុង​ចង្វាក់​ផលិតកម្ម​សម្រេច​។​

បើតាម​សេដ្ឋវិទូ​ខាងលើ ការ​ពង្រឹងសមត្ថភាព​នេះ​ គួរតែ​ធ្វើ​ចាប់ពី​ថ្នាក់ក្រោម ​(​កម្រិត​បឋមសិក្សា​)​ រហូតដល់​កម្រិត​មហា​វិទ្យាល័យ ឬ​ជំនាញ​ឯក​ទេស​ណាមួយ​។ លោក​បន្តថា “នៅពេល​កម្ពុ​ជាមាន​ធនធានមនុស្ស​ ដែលមាន​គុណភាព​ពិត​ប្រាកដ ​កាន់តែច្រើន​ឱកាស​ក្នុងការ​ទាក់ទាញ​ រោងចក្រ​ផលិត​ផលិតផល​សម្រេច ​ក៏បាន​កាន់តែ​ច្រើន​ផងដែរ”​។​

ជាមួយគ្នានេះ ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ លោកឧកញ៉ាតែ តាំង​ប៉ បាន​ទទួលស្គាល់ថា ចំណេះដឹង និង​បច្ចេកទេស​ ​ពិតជា​សំខាន់​ណាស់​ក្នុងការ​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​ផលិតកម្ម​។ នៅពេល​ផលិត​កម្ម ​ក្នុងស្រុក​ផលិត​បាន​កាន់តែច្រើន និង​មាន​គុណភាព​កាន់តែ​ល្អ​នោះ ទីផ្សារ​របស់​វា​ក៏មាន​ទំហំ​កាន់តែ​ធំ​ដែរ​។លោក​បន្តថា ទោះយ៉ាងណា​អ្វីៗ ​អាច​ដំណើរការ​ទៅមុខ​បាន​លឿន គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​គាំទ្រ ​ផលិតផល​ក្នុងស្រុក រួមគ្នា​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការនាំចេញ ឱ្យ​បាន​កាន់តែច្រើន​។​

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បណ្តុះបណ្តាល​​វិជ្ជាជីវៈកាលពី​ឆ្នាំ​ ២០២៣ បានដាក់​ចេញ​នូវ​កម្មវិធី​ បណ្តុះ​​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជា​ជីវៈ​ដល់​យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​ប្រ​មាណ១,៥​ លាន​នាក់ ក្នុងន័យ​ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធ​ភាព​ការងារ​នៅ​កន្លែង​ការងារ ក៏ដូចជា ​ត្រៀម​ចាប់យក​ឱកាស​ការងារ​ថ្មីៗ ​ដែល​នឹង​មកដល់​នាពេលខាងមុខ​។

ការអភិវឌ្ឍ​ធន​ធាន​មនុស្ស គឺជា​អាទិភាព​គន្លឹះ​ទាំង​ ៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ដែល​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​៕

Hong Kong weekend home transactions jump to three-year high

Hong Kong’s 10 biggest residential estates saw transactions rise to the highest in three years last weekend, according to Centaline Property Agency Ltd, as the market continued to benefit from recent easing steps.

A total of 37 apartments changed hands on the weekend, up 48% from a week earlier. Hong Kong property buyers have been rushing to snap up homes after the government removed extra property levies last month to boost the market.

The relaxation of cooling measures will likely stimulate housing demand, although high interest rates and ample near-term supply will cloud the recovery for prices, according to S&P Global Ratings. UBS Group AG expects home prices to decline by 5% in 2024 despite the policy change.

Secondary home prices in the week ended March 3, which included four days after the lifting of the curbs on Feb. 28, fell 0.8% from a week earlier, the latest Centaline data show.

Foreign buyers and existing-home owners no longer have to pay higher taxes on transactions. Instead, everyone is subject to the regular rate capped at 4.25%. In addition, mortgage rules were eased to allow some homebuyers to purchase properties with smaller down payments.

Hong Kong’s new-home sales surged 10 times in the first five days after the government removed the cooling measures compared with two months ago, according to Midland Realty.

Henderson Land Development Co.’s latest housing project also benefited from the tax cuts. The developer sold almost 200 apartments in a few hours on Thursday after applications were oversubscribed by 34 times. Source: CNBCTV18

តម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុង កំពុងស្ទុះងើបឡើងវិញលឿន ខណៈតម្លៃផ្ទះរំពឹងបន្តធ្លាក់ចុះ

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline Property Agency Ltd បានឱ្យដឹងថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទីក្រុងហុងកុង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំកាលពីចុងសប្តាហ៍មុន ក្រោយពីរដ្ឋបាលហុងកុងបានដាក់ចេញវិធានការថ្មី។

អាផាតម៉ិនសរុបចំនួន៣៧យូនីត ត្រូវបានលក់ចេញនៅចុងសប្តាហ៍មុន កើនឡើង៤៨% បើធៀបនឹងមួយសប្តាហ៍មុននេះទៀត។ អតិថិជនកំពុងសម្រុកទិញផ្ទះនៅក្រុងហុងកុង បន្ទាប់ពីតំបន់រដ្ឋបាលពិសេសមួយនេះ បានប្រកាសលុបចោលការយកពន្ធបន្ថែម កាលពីខែមុន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

ការបន្ធូរបន្ថយវិធានការពន្ធ ដោយរដ្ឋបាលហុងកុង នឹងជំរុញតម្រូវការលំនៅដ្ឋាន ប៉ុន្តែកម្រិតអត្រាការប្រាក់ខ្ពស់ និងការផ្គត់ផ្គង់ច្រើនគ្រប់គ្រាន់ក្នុងរយៈពេលខ្លី នឹងធ្វើឱ្យតម្លៃផ្ទះបន្តធ្លាក់ចុះ៥ភាគរយនៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការព្យាករណ៍ដោយ UBS Group AG ដែលជាធនាគារវិនិយោគពហុជាតិសាសន៍ និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ដែលមូលដ្ឋាននៅប្រទេសស្វីស។អតិថិជនបរទេស និងម្ចាស់ផ្ទះដែលមានស្រាប់ លែងត្រូវបង់ពន្ធខ្ពស់លើប្រតិបត្តិការរបស់ពួកគេទៀតហើយ។ លើសពីនេះ ច្បាប់កម្ចីទិញផ្ទះត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យអ្នកទិញផ្ទះមួយចំនួនអាចទិញអចលនទ្រព្យ ជាមួយនឹងការបង់ប្រាក់កក់តិចជាងមុន។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Midland Realty បានឱ្យដឹងថា ការលក់ផ្ទះថ្មីនៅទីក្រុងហុងកុង បានកើនឡើង១០ដង ក្នុងរយៈពេល៥ថ្ងៃដំបូង បន្ទាប់ពីរដ្ឋបាលហុងកុង បានលុបចោលវិធានការពន្ធប្រថាប់ត្រា បើធៀបនឹង២ខែមុន។

ជាមួយគ្នានេះ គម្រោងលំនៅដ្ឋានចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Henderson Land Development Co. ក៏ទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធនេះផងដែរ។ តួយ៉ាង ក្រុមហ៊ុននេះបានលក់អាផាតមុិនជិត២០០យូនីត នៅក្នុងរយៈពេលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ថ្មីៗនេះ។

អត្រាពន្ធដែលត្រូវលុបចោលនោះ រួមមាន ពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយ ចំពោះអ្នកទិញផ្ទះ ដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង។ ទន្ទឹមនឹងនេះ ពន្ធចុះបញ្ជី៧,៥ភាគរយសម្រា​ប់អ្នកទិញផ្ទះទីពីរ និងពន្ធចុះបញ្ជី១០ ទៅ១២ភាគរយសម្រាប់អ្នកលក់ផ្ទះក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទិញ ក៏ត្រូវបានលុបចោលផងដែរ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគតម្លៃជិត១២០០លានដុល្លារ ក្នុងខែកុម្ភៈ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត គម្រោង​វិនិយោគ​ចំនួន៣៧ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត១,២០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ខែកុម្ភៈ​កន្លងទៅនេះ។

ទិន្នន័យបានបន្តថា ​ក្នុង​រយៈពេល៦ខែ (​ពី​ខែ​ ៨ ឆ្នាំ​ ២០២៣ ដល់​ខែ​១ ឆ្នាំ​២០២៤) រដ្ឋាភិបាល​អាណត្តិ​ទី​៧ មានការ​អនុម័ត​គម្រោ​ង​វិនិយោគ​ថ្មីៗ ក្នុង​ទឹក​ជិត​៤​ពាន់​លាន​ដុល្លារ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមីនា ឆ្នាំ​ ២០២៤ បាន​បង្ហាញថា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៤ CDC​ បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន៣៧គម្រោង (​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២៤ ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួ១​ និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១៣គម្រោង ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន១​។

CDCបានបន្តថា គម្រោង​វិនិយោគ ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ប្រចាំខែ​ នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​រួមមាន​៖ គម្រោង​វិនិយោគ​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក អានុភាព១៥០ MW តាម​រូបភាពBOT ដែលមានទីតាំង​ស្ថិតនៅ​ខេត្តកោះកុង ក្នុង​ទុនវិនិយោគ​ប្រមាណ៤៤០លាន​ដុល្លារ​, គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ទុនវិនិយោគ​ប្រមាណ១០៨​លាន​ដុល្លារ​។

គម្រោង និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ​ជាង១០៧លាន​ដុល្លារ​ គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ៣០លាន​ដុល្លារ ដែល​គម្រោង​ទាំង​២​នេះ ​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។​

 គម្រោង​វិនិយោគ ដែល​លេចធ្លោ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ CDCបានបញ្ជាក់ថា ​ជា​គម្រោង​ពង្រីក​ផលិតកម្ម ​របស់​គម្រោង​វិនិយោគ​ផលិត​សំបក​កង់​រថយន្ត ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ជាន ពុ ចាយ នៅ​ខេត្តស្វាយរៀង ក្នុង​ទុនវិនិយោគ​បន្ថែម​ប្រមាណ២១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បន្ថែម​បាន​ចំនួន៦៥៥កន្លែង​។​

CDCបានបង្ហាញ​សុទិដ្ឋិនិយម​ថា​ “កម្ពុជា​នឹង​ក្លាយទៅជា​ទីតាំង​ដែលមាន​ភាព​អំណោយផល ​សម្រាប់​គាំទ្រ​ដល់​ការរីកលូតលាស់​នៃ​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ”​។

នៅក្នុង​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច​កម្ពុជា​-​ឥណ្ឌា ដែល​សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​, សមាគម​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​, និង Basic Chemicals, Cosmetics & Dyes Export Promotion Council នា​ថ្ងៃទី ​១៣ ខែមីនា​ លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បាន​លើកឡើងថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង ​ក្នុង​គោលបំណង​ធ្វើ​សន្ធានកម្ម​រវាង​ធុរជន និង​វិនិយោគិន​ក្នុងស្រុក​ជាមួយ​សហគ្រាស​ ដែល​មកពី​ប្រទេស​ឥណ្ឌា សំដៅ​ពង្រឹង និង​ពង្រីក​ការផ្សារភ្ជាប់​បណ្តាញ​លើ​ប្រតិបត្តិការ​ធុរកិច្ច​។​

លោក​បាន​បញ្ជាក់ថា “​កម្មវិធី​មាន​សារៈសំខាន់​ណាស់ ជាពិសេ​ស​ការជ្រើសរើស​កម្ពុជា​ ជា​គោលដៅ​នៃ​ទស្សនកិច្ច​ការងារ​ រប​ស់​គណៈប្រតិភូ ​ដែល​ប្រកប​របរ​លើ​សារធាតុ​គីមី​ ដែល​បម្រើ​ដល់​ខ្សែ​ច្រ​វាក់​ផលិតកម្ម​នៃ​រោងចក្រ និង​កម្មន្តសាល”។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជាបានថថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីកាលពីពេលថ្មីៗនេះថា ក្នុង​រយៈពេល៦​ខែ នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​បរទេស ​នៅ​រាល់ពេល​ធ្វើដំណើរ​ទស្សន​កិច្ច​ ទៅ​ក្រៅប្រទេស គឺ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ក្នុង​រយៈពេល​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​គម្រោង​ថ្មីៗ​ ១៧២​ គម្រោង ដែលមាន​ទុនវិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ ដោយ​នៅពេល​គម្រោង​ទាំងនេះ​បញ្ចប់ គឺអាច​បង្កើត​ការងារ​បាន​១៩ម៉ឺន​កន្លែង ​ជូន​ប្រជាពលរដ្ឋ​។​

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិ​ត្យសភាកម្ពុជា យល់ឃើញថា ការបំពេញ​កិច្ចការងារ​ របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ទទួលបាន​លទ្ធផល​ គួរ​ជាទី​គាប់ប្រសើរ​មិន​ចាញ់​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ​នោះទេ ខណៈដែល​លោក​មើលឃើញថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ចំពោះ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​។​

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងផងដែរថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៤ វិនិយោគិន​ក្នុងស្រុក ​បាន​គ្របដណ្ដប់​ទុនវិនិយោគ​សរុប ចំនួន៥៨,៤១% ខណៈពេល​ទុនវិនិយោគ​ មាន​ប្រភព​មកពី​ប្រទេស​ចិន​ មាន​ចំនួន៣៣,១៩​ ភាគរយ​, ប្រទេស​សិង្ហ​បុរី មាន​ចំនួន៤,៣១​ ភាគរយ​, និង​ប្រទេស​វៀតណាម​មាន​ចំនួន៤,០៩ភាគរយ​៕

តើទីផ្សារជួលខុនដូ និងអាផាតម៉ិននៅទីក្រុងភ្នំពេញកំពុងមាន សភាពដូចម្តេច?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ខុនដូ បានក្លាយជាផ្នែកមួយ នៃការប្រជែងជាមួយទីផ្សារជួលអាផាតម៉ិននៅទីក្រុងភ្នំពេញ ខណៈចំនួនផ្គត់ផ្គង់ខុនដូជាច្រើនបានដាក់ចូលទីផ្សារ។

អ្នកជំនាញក្នុងវិស័យនេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចដថ្ងៃទី១៤ មិនានេះថា ដោយសារលំហូរអ្នកវិនិយោគ និងទេសចរណ៍នៅមានកម្រិត ព្រមទាំងការកើនឡើងនូវការផ្គត់ផ្គង់ខុនដូ នៅក្នុងទីផ្សារ បានធ្វើឲ្យអត្រាគ្របដណ្តប់ការប្រើប្រាស់ ក្នុងទីផ្សារជួលមានប្រមា​ណ៨០ភាគរយ នៃយូនីតសរុបក្នុងទីផ្សារ។លោកបន្តថា “មុនវិបត្តិកូវីដ១៩ អត្រាគ្របដណ្តប់ការប្រើប្រាស់មានចន្លោះ៩០ទៅ៩៥ភាគរយ ប៉ុន្តែតម្លៃជួលហាក់ស្ថិតនៅក្នុងសភា​ពទ្រឹង”។ លោកបន្តថា “ខុនដូកំពុងប្រកួតប្រជែង ដែលមានភាពប្រហាក់ប្រហែលនឹងអាផាតម៉ិន ស្របពេលការសាងសង់អាផាតម៉ិននៅក្នុងទីផ្សារមានចំនួនទាប”។

លោកប៉ូ អ៊ាវគង់បានបន្តថា អត្រាគ្របដណ្តប់ការប្រើប្រាស់ខុនដូ និងអាផាតម៉ិន ស្ថិតនៅក្នុងចន្លោះខុសគ្នាផងដែរ អាស្រ័យលើតំបន់ ដូចជា តំបន់ទួលទំពូង អត្រាគ្របដណ្តប់ការប្រើប្រាស់បានធ្លាក់ចុះ ធៀបនឹងតំបន់បឹងកេងកង១ និងតំបន់មួយចំនួនទៀតស្ថិតនៅក្នុងខ័ណ្ឌចំការមន៕

ន.អ.ប. ប្រកាសឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ក្នុងនោះមានគំរោងរបស់ឧកញ៉ាមួយរូប

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន អ ប)កាលពីថ្ងៃទី១៤ មិនា បានប្រកាសឈ្មោះ ក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍ដីឡូត៍ចំនួន១២ ដែលបានអភិវឌ្ឍន៍ឡើង ដោយគ្មានអាជ្ញាប័ណ្ណពីស្ថាប័នខាងលើនេះ។

យោងតាមសេចក្តីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)ដែលបានប្រកាសនៅថ្ងៃទី១២ មិនាបានឲ្យដឹងថា ក្រុមហ៊ុន/ គម្រោងអភិវឌ្ឍអចលនវត្ថុចំនួន៤ ដូចមានឈ្មោះក្នុងតារា​ងខាងក្រោម បានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណពី​ន.អ.ប. ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ដូចនេះសូមសាធារណៈជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ក្នុងការលក់ ទិញ ឬជួលចូលរួមធ្វើអាជីវកម្មឬពាក់ព័ន្ឋជាមួយនឹងក្រុមហ៊ុន/គំរោងអភិវឌ្ឍន៍អចលនវត្ថុ ដែលគ្មានអាជ្ញាប័ណ្ណទាំង១២ខាងលើ ដែលអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ឋជាដើម។

គំរោងទាំងនោះរួមមានដូចជា ទី១ ក្រុមហ៊ុនស្កាយ ហ្គាឡាក់ស៊ីអ៊ិនវេសម៉ិន ឯ ក គំរោងដីឡូត៍ “ស្កាយ ហ្គាឡាក់ស៊ី” ទី២ គំរោងដីឡូត៍ ទីក្រុងមាស ទី៣ ក្រុមហ៊ុនធីឌីអចលនទ្រព្យសៀមរាប អង្គរ ឯ ក គំរោងដីឡូត៍ថ្មី ក្រុងតាខ្មៅ ទី៤ គំរោងដីឡូត៍ សបួរមាស ទី៥ ក្រុមហ៊ុន ដែនដី អង្គរ អ៊ិមផាយអឺ ឯ ក “គំរោងដែនដី អាណាចក្រអង្គរ” ទី៦ ក្រុមហ៊ុនខេ ភី រៀលអេស្ទេត ឯ ក ទី៧ គំរោងដីឡូត៍ម៉ន ដានី។

ទី៨ ក្រុមហ៊ុនកំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ ក គំរោងកំពត រីវើផាក ទី៩ ក្រុមហ៊ុនកំពត ហ្រ្គីនលែន ប្រផឹធី ឯ ក គំរោងចំការលំហែរកាយ ទី១០ ក្រុមហ៊ុនដង្ខៅ អ៊ិនវេសម៉ិន ​ឯ ក គំរោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ទី១១ ក្រុមហ៊ុនដាប់បិល ណាញ ឯ ក គំរោង “មរតកទំព័រមាស” ទី១២ ក្រុមហ៊ុនវិចិត្រ ដារា អេនធើប្រាយ ឯ ក “គំរោងបុរីរីស៊ត មណ្ឌលគិរី”៕

កម្ពុជាចាប់ផ្តើមព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអចលនវត្ថុ ឆ្នាំ២០២១-២០៣០

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ និយ័តករអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំ រួមនឹងសមាគមពាក់ព័ន្ឋបានបើកកិច្ចប្រជុំធំមួយ ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យអចលនវត្ថុ ២០២១-២០៣០​។

លោក​ សន​ សៀប ប្រធានសមាគម និងថ្នាក់ដឹកនាំនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចូលរួមប្រជុំផ្តល់យោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យអចលនវត្ថុ ឆ្នាំ២០២១-២០៣០ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំប្រជុំដោយ លោកជូ វណ្ណៈ អគ្គនាយ​កនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ​ អមដោយអគ្គរង​ មន្រ្តីជំនាញ និងមានសមាសភាពចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងៗ​ ដូចជា៖ មន្រ្តីជំនាញមកពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ សាលាក្រុងរាជធានីភ្នំពេញ និងសមាគមអ្នកសាងសង់កម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ១.សេចក្តីផ្តើម ២.ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពវិស័យអចលនវត្ថុ និងបញ្ចាំ។ ៣.ចក្ខុវិស័យ គោលបំណង និងគោលដៅ និង៤.ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ២០២១-២០៣០។

ថ្នាក់ដឹកនាំសមាគមមួយរូប ដែលបានចួលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលស្ថិតក្រោមសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើការងារយ៉ាងសកម្ម លើការលុបបំបាត់នូវអ្នកគួកជេ ដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងទីផ្សារ ដែលជាការរឹតបន្តឹងមួយ ដើម្បីជួយលើកកំពស់អ្នកនៅក្នុងវិស័យនេះ ដែលមានជំនាញនិងក្រុមហ៊ុនច្បាស់លាស់ និងជួយអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យនេះឲ្យ​មានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕

លោកស៊ុន ចាន់ថុលៈច្បាប់វិនិយោគថ្មីអនុម័តគំរោងវិនិយោគ ត្រឹមរយៈពេល២០ថ្ងៃ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានបង្ហើ​បថា ច្បាប់វិនិយោគថ្មីនេះ ក៏បានបង្កភាពងាយស្រួល ជូនវិនិយោគិនច្រើនជាងមុន ដោយបានកាត់បន្ថយពេលវេលា ក្នុងការអនុម័តគម្រោងវិនិយោ​គ ឱ្យមកនៅត្រឹមតែ២០ថ្ងៃនៃថ្ងៃធ្វើការ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសជម្រាបជូនគណៈកម្មការទី៣ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា និងទិសដៅអនុវត្តបន្តរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនគណៈកម្មការនៃរដ្ឋសភា អំពីព្រះរាជក្រឹត្យថ្មី ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាឯកសារគតិយុត្តដ៏សំខាន់ក្នុងការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ឱ្យកាន់តែមានរឹងមាំក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅបន្តកៀគរការវិនិយោគ និងសហប្រតិបត្តិការអភិវឌ្ឍន៍ ឱ្យកាន់តែមានភាពរីកចម្រើន។

ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីផែនការ និងទិសដៅមួយចំនួនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តន៍ ដើម្បីទាក់ទាញវិនិយោគិន តាមរយៈការបង្កើនប្រសិទ្ធភាព ក្នុងការផ្សព្វផ្សា​យសក្ដានុពល និងភាពបើកចំហររបស់កម្ពុជា ក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។

លោកស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ជាការត្រៀមខ្លួនសម្រាប់បម្រែបម្រួល នៃបរិបទសកល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តឱ្យបានជោគជ័យនូវវិធានការ ដែលបានដាក់ចេញក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) និងគោលនយោបាយផ្សេងៗទៀត ដែលក.អ.ក បានចូលរួមសហការតាក់តែងឡើង។

ជាមួយសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលរាជរដ្ឋាភិបាលបន្តសម្រេចបានជាបន្តបន្ទាប់ ក.អ.ក ក៏នឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់វិនិយោគិនលើអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលបានបង្កើនទំហំទីផ្សារកាន់តែធំសម្រាប់វិនិយោគិន។

លោកបញ្ជាក់ថា “ក.អ.កនឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោ​គដោយផ្តោតលើប្រទេសគោលដៅ យុទ្ធសាស្រ្តប្រទេសបូក និងឧស្សាហកម្មអាទិភាព”។

លោកសន្តិបណ្ឌិតឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងការរៀបចំកំណែទម្រង់ស្ថាប័ន ដើម្បីទាក់ទាញវិនិយោគិន ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

ដំណឹងល្អៈ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះតម្លៃសរុប១១១,៩៨លានដុល្លារសម្រេចបាន៤៥ភាគរយហើយ

        ដោយៈ គង់ សូរិយា

        កម្ពុជាៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ លោ​កលឹម ស៊ីដេនីនបានឱ្យដឹងថា​ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ​ ដែលកំពុងដំណើរការសាងសង់ រហូតមកដល់ពេលនេះគឺសម្រេចបាន៤៥%ហើយ។​

លោកបានថ្លែងបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នាឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្ត ក្រចេះ និងផ្លូវតភ្ជាប់។

នៅក្នុងដំណើរកាត្រួតពិនិត្យ ក៏មានការចូលរួមពីអនុរដ្ឋលេខាធិ​ការ សមាជិកអនុវត្តគម្រោង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុន សៀងហៃ និងតំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ទៀតផង។

តាមបញ្ជាក់ពីក្រុមការងារ, ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ សាងសង់ក្នុងតម្លៃសរុប១១១,៩៨លានដុល្លារអាមេរិក ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០គ.ម (ផ្លូវតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គ.ម និងត្រើយខាងលិចប្រវែង៧,៨០៦ គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប១៦,២០៨ គីឡូម៉ែត្រ បច្ចុប្ប​ន្នការងារផ្លូវសម្រេចបាន១៥ភាគរយ។

វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល រហូតមកដល់បច្ចុប្បន្ន      សម្រេ​ចបាន២៩,១៨% ហើយគម្រោងសាង់សង់ស្ពានឆ្លង និងផ្លូវប្រវែងសរុប៣៤៥៩គីឡូម៉ែត្រ ក្នុងនោះត្រូវសាងសង់តភ្ជាប់នេះ ស្ពា​នឆ្លងកាត់ទន្លេមេគង្គ ប្រវែង​១៧៦១ម៉ែត្រមានមុខកាត់ទទឹង១៣, ៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងផ្លូវតភ្ជាប់មានប្រវែង១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្វែង៤ និងផ្លូវខ្វែង៤ ខ្សែនៅក្នុងក្រុងក្រចេះប្រវែង១៦,២០៨ គីឡូម៉ែត្រ។

លោកលឹម ស៊ីដេនីន បានថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយ ភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣៕