ការអភិវឌ្ឍសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់សក្តានុពលភូមិសាស្រ្តនិងធនធានធម្មជាតិ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច ចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ។

សារខាងលើនេះ ត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយពីផែន​ការសកម្មភាព និងផែនការយុទ្ធសាស្ត្រ របស់ក្រុមការងាររៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ឧសភា ២០២៤។

ព័ត៌មានដដែលបានបន្តថា ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លី នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុ​លោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេ​សមានប្រាក់ចំណូលខ្ពស់៕

Container shipping costs on EU-Korea route surge over 30% amid Red Sea crisis

Container shipping costs from Europe to Korea rose more than 30 percent on-month in April amid ongoing tensions surrounding the Red Sea, the customs agency said Thursday.

The average shipping cost for a 40-foot container from the European Union to Korea went up 32.8 percent on-month last month to 1.85 million won ($1,369), according to the data from the Korea Customs Service.
It logged the third consecutive on-month increase, it added.

Carriers have been forced to suspend transit through the crucial Middle East maritime route, which has led to longer shipping times and an increase in shipping costs, as tensions remain high over strikes on ships in the Red Sea by Iranian-backed Houthi rebels based in Yemen.

The average shipping cost from Korea to the EU fell 6.9 percent on-month to 3.95 million won, the second straight on-month decline.

Compared with a year earlier, however, the shipping cost for exports to the EU marked a 42.6 percent increase.
Costs for shipping from Korea to the U.S. west coast rose 4 percent on-month and 7.2 percent on-year in April to 5.07 million won.

Those to the U.S. east coast declined 4 percent in April compared with a month earlier to 4.99 million won, though the figure marked a 38 percent increase in an on-year term.

The shipping cost to China rose 12.1 percent on-month to 560,000 won, and that to Japan advanced 16.1 percent to 772,000 won, the data showed.

The figures include freight rates, commissions and other charges reported by local exporters, according to the agency. Source: Yonhap

វៀតណាមស្នើឱ្យក្រុមហ៊ុនបរទេសធំៗកាត់បន្ថយការប្រើប្រាស់ថាមពល ដើម្បីបញ្ចៀសការដាច់ចរន្តអគ្គិសនី

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភពពីមនុស្សចំនួន២រូប បានឱ្យដឹងថា ក្រុមមន្ត្រីវៀតណាម បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាត់បន្ថយ ការប្រើប្រាស់ថាមពលចំនួន៣០% នៅរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិករបស់ខ្លួន នៅភាគខាងជើងនៃប្រទេសវៀតណាម ដែលមានការដាច់ចរន្តអគ្គិសនីកាលពីឆ្នាំមុន។

សំណើរនេះក៏ត្រូវបានផ្ញើទៅកាន់ ក្រុមហ៊ុនផលិតកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន  ក្នុងគោលដៅបញ្ចៀសការដាច់ចរន្តអគ្គិសនីម្តងទៀត ដូចកាលពីរដូវក្តៅ ឆ្នាំមុន ដែលនៅពេលនោះ កង្វះថាមពលបាននាំឱ្យខាតបង់ទិន្នផល ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ។

យោងតាមប្រភពពីមនុស្សម្នាក់ ក្នុងចំណោមប្រភពទាំង២ខាងលើ បានទម្លាយឱ្យដឹងថា ការស្នើសុំទៅកាន់ក្រុមហ៊ុន Foxconn គឺជាការលើកទឹកចិត្ត ពុំមែនជាតម្រូវការ ឬការទាមទារនោះទេ ហើយវាក៏មិនមានផលប៉ះពាល់អ្វីដល់ការផលិតនោះដែរ។

ប្រទេសវៀតណាម កំពុងក្លាយជាគោលដៅវិនិយោគថ្មីដ៏ទាក់ទាញ របស់បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន ដែលបានធ្វើពិពិធកម្មចាកចេញពីប្រទេសចិន ស្របពេលដែលទីក្រុងប៉េកាំងកំពុងមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

តួយ៉ាង កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក បានប្តេជ្ញាបោះទុនវិនិយោគបន្ថែមទៀត ខណៈកាលពីឆ្នាំមុន Apple បានបង្កើនចំនួនអ្នកផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសវៀតណាមពី២៥ក្រុមហ៊ុន ឡើងដល់៣៥ក្រុមហ៊ុន។

ប្រទេសនៅតំបន់អាស៊ានមួយនេះ បានពឹងផ្អែកលើការវិនិយោគពីបរទេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ហើយខ្លួនបាននិងកំពុងព្យាយាមទាក់ទាញឧស្សាហកម្ម ដែលត្រូវការថាមពលច្រើន ដូចជាការផលិតឧបករណ៍ semiconductor ជាដើម។

ទោះជាយ៉ាងណាក្តី ការវាយប្រហារដោយរលកកំដៅ កាលពីខែឧសភា និងខែមិថុនា ឆ្នាំមុន បានបង្កឱ្យមានការខ្វះខាតថាមពល និងរំខានដល់ប្រតិបត្តិការអាជីវកម្ម នៅភាគខាងជើងនៃប្រទេសវៀតណាម រហូតបណ្តាលឱ្យខាតបង់ទឹកប្រាក់ ចំនួន១,៤ពាន់លានដុល្លារ ឬស្មើនឹងចំណែក០,៣% នៃផលទុនជាតិសរុប(GDP)របស់វៀតណាម៕ប្រភព: Reuters៕

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងតម្លៃ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារការព្រួយបារម្ភថា ការថយចុះនៃអតិផរណាហាក់មិនទាន់មាននិរន្តរភាពនៅឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៦%ដល់២៣៦២,៤៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,១៦ភាគរយដល់២៣៦៥,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:២៨នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៨,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៩២,៩០ដុល្លារ ក្នុងមួយអោន៕

Govt to continue supporting real estate sector’s growth

KUALA LUMPUR: The government will continue to provide continuous support to stimulate growth in the real estate sector, including extending full stamp duty exemption for first-time house buyers for houses worth up to RM500,000 until December 2025.

Department of Valuation and Property Management (JPPH) director-general, Abdul Razak Yusak said although the real estate market is expected to improve, industry players should take cautious measures in light of the unpredictable and challenging global economic landscape.

He said this during his presentation of the Property Market’s Report for the first quarter of 2024 (1Q 2024) in a live broadcast on Facebook today.

On the same note, Abdul Razak said the flexibility of application requirements for the Malaysia My Second Home (MM2H) programme is expected to continue driving the momentum in the market.

At the same time, the government will also facilitate efforts towards the sharing of fast and relevant data from credible sources.

“To this end, JPPH through the National Property Information Centre (NAPIC) has upgraded the display of the Open Transaction Data portal launched in November last year with the addition of several new features to meet the needs of data users,” he said.

He added that this continuos effort by the department will serve as a reference for the public to better understand the real estate market.

Furthermore, Abdul Razak said JPPH is committed to enhancing transparency in service delivery and facilitating data access by users.

“The shared data collectively serve as very important real estate market indicators which can be utilised by all parties, especially real estate industry players,” he said.
Source: Bernama

រដ្ឋាភិបាលថៃគ្រោងសាងសង់ចំណតទេសចរណ៍នៅកោះសាមុយ ដោយរំពឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន

ដោយ: គង់ លាងហួរ

បាងកក: យោងតាមលោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ ចំពោះគម្រោងសាងសង់ ចំណតនាវាទេសចរណ៍ថ្មីនៅលើកោះសាមុយ។

ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងពិនិត្យមើលលទ្ធផល នៃការសិ​ក្សា​លទ្ធភាពសាងសង់គម្រោងនេះ ក្រោមគម្រូវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន (PPP) មុននឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត។

លោកស្រីបានបន្តថា “របាយការណ៍សិក្សា និងវិភាគទាក់ទងនឹងគំរូវិនិយោគ PPP នេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានសមុទ្រ”។ លោកស្រីបន្តថា “បន្ទាប់ពីពិនិត្យលទ្ធផលរួច ក្រសួងនឹងស្នើគម្រោងនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ដើម្បីពិនិត្យ”។

លោកស្រីបញ្ជាក់ថា គម្រោងនេះអាចនឹងត្រូវបានអនុម័ត ដោ​​យគណៈរដ្ឋមន្ត្រីនៅខែកញ្ញាខាងមុខ។ ដូច្នេះ ដំណើរការនៃការជ្រើ​សរើសដៃគូឯកជនអាចចាប់ផ្តើមបាន។ បន្ទាប់ពីមក យើងនឹងធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIA) ដោយត្រូវចំណាយពេលប្រហែល១៨ខែ។

មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ការសាងសង់ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៩ ហើយគម្រោងនេះនឹងត្រូវបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post។

ទុនវិនិយោគប្រហែល៣៣៤,៣លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងគម្រោងនេះ ដែលរួមមានការស្ថាបនាស្ថានីយអ្នកដំណើរទំហំ៧.២០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបាន១.២០០នាក់ក្នុងមួយម៉ោង និងចំណតនាវាទេសចរណ៍ ដែលអាចផ្ទុកនាវាទេសចរណ៍ចំនួន២គ្រឿង ក្នុងពេលដំណាលគ្នា ដែលនាវានីមួយៗមានអ្នកដំណើរចំនួន៤.០០០នាក់។

លោកស្រី Manaporn បានបន្ថែមថា ភ្ញៀវទេសចរណ៍នៅលើនាវាត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល១៣៧ដុល្លារ រាល់ពេលដែលពួកគេ មកកំសាន្តនៅក្នុងប្រទេសថៃ។ គម្រោង​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​បង្កើត​នូវ​ប្រាក់​ចំណូល​សរុប​ចំនួន២៣៣,៤៨លាន​ដុល្លារ៕ប្រភព: Bangkok Post៕

បុរីវិមាន សំណាងចុះ MOU ជាមួយធនាគារសុិនហាន ដើម្បីផ្តល់កម្ចីជាមួយអត្រាការប្រាក់ពិសេសពុំធ្លាប់មានជូនដល់អតិថិជន

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ បុរី វិមានសំណាង និងធនាគារស៊ិនហាន (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីចុះកិច្ចសន្យាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន បុរី វិមានសំណាង។

ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង និងធនាគារ​ស៊ិនហាន (ខេមបូឌា) ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការ​រស់​ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានឲ្យដឹងថា«ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការ​ឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី បុរី វិមានសំណាង និងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួល​បានផ្ទះតាមក្ដីប្រាថ្នា កាន់តែឆាប់រហ័សជាមួយកម្ចីរហូតទៅដល់80ភាគរយ រយះពេល25ឆ្នាំ បូករួមជាមួយ​នឹងការផ្តលជូន Fee 1%, Free សេវាដាក់បន្ទុក, Free សេវាធានារ៉ាប់រង និង Free សេវាកម្មវាយតម្លៃយ៉ាងពិសេស​បំផុតមិនធ្លាប់មាន។

ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារស៊ិនហាន (ខេមបូឌា) ម.ក នឹងទទួលបានការផ្ដល់ជូនទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយ​នឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បីសាកសួរ​ព័ត៌មាន​លម្អិត ឬទាក់ទងតាមលេខទូរសព្ទ 011 62 6789 ។

មន្រ្តីជាន់ខ្ពស់ចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកShohrat Zakir អនុប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃសភាតំណាង​ប្រជាជ​ន​ចិន បានប្រកាសធ្វើការជិតស្និទ្ធជាមួយ​សភា​កម្ពុជា ក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន បានគូសរំលេចបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក សូរ៉ាត ហ្សាគៀរ ជម្រាបសម្តេចធិបតីពីការកត់សម្គាល់​ របស់​លោក​ពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ​ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។​

លោកបានជម្រាប​សម្តេចធិបតី អំពីលទ្ធផលនៃជំនួបប្រកប​ដោយផ្លែផ្កា ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ បន្ថែមពីលើនេះ លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជា​មិត្ដ​ដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាព​រវាង​ប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និង​កាន់​តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុង​យុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយ​គុណភាព កម្រិត និងស្ដង់ដារខ្ពស់ផងដែរ។

លោក សូរ៉ាត ហ្សាគៀរ បានបញ្ជាក់ថា “ដំណើរ​ទស្សនកិច្ច​របស់​លោក នៅកម្ពុជានាពេលនេះ ធ្វើឡើងដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោកសូរ៉ាត ហ្សាគៀរ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេ​ញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិភាក្សា​រវាង​សម្តេចមហារដ្ឋសភាធិការធិបតី និងលោក សូរ៉ាត ហ្សាគៀរ ក្នុងការបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ វាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រ​ទេសទាំងពីរ។

សម្តេចធិបតីបានបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត​​៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយ​ជាមិត្ត​ដែកថែប ព្រម​ទាំ​ង​បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចធិបតី បានថ្លែង​អំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក​ ក្នុងការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋា​ភិ​បាល​នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

តើអ្នកជំនាញនិងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិលើកឡើងបែបណាពីការទាក់ទាញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្លឹប​នីតិ​ធុរកិច្ច​ខេ​ម​អេ​ដ​ (​Cam​E​d​ ​Business​ ​Law​ ​Club​-CB​L​C) ​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ (​Am​C​ham​ ​Cam​bo​d​i​a​) ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​ច្បាប់​វិនិយោគ​កម្ពុជា​ ​ដោយ​ពន្យល់​ពាក្យ​បច្ចេកទេស​ ​ក៏ដូចជា​ការ​ចែករំលែក​ការយល់​ដឹង​ ​និង​គន្លឹះ​ក្នុង​ការ​បង្កើន​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

សិក្ខាសាលា​ស្តីពី​ “​ការ​ស្វែងយល់​ពី​បទ​ប្បញ្ញត្តិ​ថ្មី​ ​និង​ការ​បង់ពន្ធ​” ​ដឹកនាំ​ដោយ​ ​លោក​ ​Case​y​ ​Barn​e​t​t​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​ ​លោក​Ru​wan​ S. ​H​u​l​u​gall​e​ ​ប្រធាន​គណៈកម្មាធិការ​ច្បាប់​ ​Am​C​ham​ ​នៅ​សាលា​ធុរកិច្ច​ខេ​ម​អេ​ដ​ (​Cam​E​d​ ​Business School​)កាលពីដើមសប្តាហ៍នេះ។

ព្រឹត្តិការណ៍​នេះ​ក៏មាន​កិច្ចពិភាក្សា​ជា​ក្រុម ​ដែល​មាន​វត្តមាន​របស់​អ្នកជំនាញ​ផ្នែក​ធុរកិច្ច​ ​រួម​មាន​ ​លោក​ ​Mat​t​hew​ ​Rend​all​ ​ដៃគូ​គ្រប់គ្រង​របស់​ ​So​k ​Sip​h​an​a​ & ​Associate​s ​លោក​ ​ស៊ឹម​ ​ឡាយ​ស៊ីម​ ​ដៃគូ​ក្រុមហ៊ុន​ ​V​D​B ​L​o​i​ ​Co​ ​L​t​d​ ​លោក​ ​ឡោ​ ​វិចិត្រ​ ​អនុប្រធានសមាគម​ពាណិជ្ជកម្ម​ចិន​កម្ពុជា​ (CC​CA​) ​និង​​កាំ​ង​ ម៉ូ​នី​កា​ ​អគ្គលេខា​ធិការ​រង​សមាគម​វាយនភណ្ឌ​ ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិត​ផល​ធ្វើដំណើរ​នៅ​កម្ពុជា​ (​T​AFT​A​C)​។​

​លោក​ ​Barn​e​t​t​ ​បាន​មានប្រសាសន៍ថា​ “​កម្ពុជា​មានឱកាស​វិនិយោគ​ដ៏​ធំ​ សម្រាប់​ជនជាតិ​អាមេរិក​ ​ប៉ុន្តែ​យើង​មិន​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​មកពី​សហរដ្ឋអាមេរិក​ មក​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​”​។​

លោក​បានបញ្ជាក់​ថា​ ​មានហេតុ​ផល​សំខាន់​ពីរ​សម្រាប់​អវត្តមាន​របស់​ពួកគេ​ ​ទីមួយ​គឺ​ការយល់​ឃើញ​ពី​ប្រទេស​កម្ពុជា​ ក្នុង​ឆាក​អន្តរជាតិ​ ​និង​ការ​ស្ទាក់ស្ទើរ​របស់​ធនាគារ​ ​និង​អ្នក​វិនិយោគ​អាមេរិក​ក្នុង​ការ​ទទួលយក​ហា​និ​ភ័យ​។​

ផែន​ការធានា​គុណភាព​ (Q​A​P​) ​នៅ​កម្ពុជា​គឺ​អស្ចារ្យ​ ​ប៉ុន្តែ​ពាណិជ្ជករ​អាមេរិក​មិនបាន​ដឹង​អំពី​វា​ទេ​។​ ​លើស​ពី​នេះ​ ​ទំហំ​ប្រជាជន​តិចតួច​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​។​ ​លោក​បាន​លើក​ជាឧទាហរណ៍​ របស់​ប្រទេស​វៀតណាម​ ​ដោយ​សារ​ពួកគេ​មាន​ចំនួន​ប្រជាជន​ច្រើនជាង​ ​និង​កម្លាំង​ពលកម្ម​ខ្លាំង​ជាង​។​

​ប្រធាន​ ​Am​C​ham​ លោក  ​Case​y​ ​Barn​e​t​t បានមានប្រសាសន៍ថា  ក្រុមហ៊ុន​មួយ​ចំនួន​មិន​ចង់​នៅ​ទីនេះ(កម្ពុជា)​ទេ​។​ ​ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​ N​i​k​e​ ​ដែល​មិន​ចាំបាច់​បើក​រោងចក្រ​នៅ​កម្ពុជា​ ​ខណៈ​ក្រុមហ៊ុន​គ្រាន់ តែ​អាច​ជួល​រោងចក្រ​ក្នុងស្រុក ​ដើម្បី​ផលិត​ផលិតផល​ ​បោះត្រា​ស្លាក​សញ្ញា​ ​និង​លក់​លើ​ទី​ផ្សារ​។​

លោក​ ​ស៊ឹម​ ​ឡាយ​ស៊ីម​ ​មានប្រសាសន៍ថា​ ​ច្បាប់​វិនិយោគ​កម្ពុជា​មិន​រើសអើង​ទេ​ ​ប៉ុន្តែ​ការ​អនុវត្ត​គឺ​មិន​សើ្ម​ភាព​ ​ហើយ​ឥឡូវនេះ​រដ្ឋាភិបាល​កំពុង​មាន​វិធានការ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​បរទេស ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

តើស្ថានភាពនៃលក់រាយនៅទីក្រុងធំៗចំនួន៣ ក្នុងតំបន់អាស៊ាន មានតម្លៃបែបណានៅក្នុងត្រីមាសទី១?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ឬផ្សារទំនើប នៅក្នុងតំបន់អាស៊ាន មានការប្រែប្រួលខុសៗគ្នា ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន ដូចជាប្រទេសហ្វីលីពីនជាដើម ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច លឿនជាងគេបំផុតក្នុងតំបន់។

ខាងក្រោមនេះគឺជាស្ថានភាពទីផ្សារលក់រាយ នៅក្នុងទីក្រុងធំៗរបស់បណ្តាប្រទេសចំនួន៣ នៅតំបន់អាស៊ាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤។

ទី១: ទីក្រុងបាងកក ប្រទេសថៃ
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ អត្រាថ្លៃជួលទីតាំងលក់រាយជាមធ្យមក្នុងរាជធានីបាងកក នៅតែមានស្ថេរភាពក្នុងកម្រិតចាប់ពី១.៤០០បាតទៅ២.៥០០បាត (ប្រហែល៣៨ដុល្លារ ទៅ៦៨ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

 ទី២: ទីក្រុងមានីល ប្រទេសហ្វីលីពីន
នៅក្នុងត្រីមាសទី១ ឆ្នាំនេះ អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលនៅទូទាំងតំបន់Metro Manila បានកើនឡើងដល់១៥,៥% បើធៀបនឹងកម្រិត១៤,៤% នៅក្នុងត្រីមាសមុន ដោយសារតែការបើកផ្សារទំនើបថ្មីៗ។

តួលេខនេះបានបង្ហាញឱ្យឃើញថា ថ្វីបើមានការផ្គត់ផ្គង់បន្ថែមដាក់ចូលទៅក្នុងទីផ្សារយ៉ាងណាក្តី ក៏អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោល បានកើនឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារអាជីវករ បានសម្រុកជួលថ្មី ឬពង្រីកទំហំទីកន្លែងលក់ដូររបស់ពួកគេ ខណៈថ្លៃជួលបានកើនឡើង០,៦% ដល់១៤៣៨ប៉េសូ(៨៥,៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
នៅក្នុងអំឡុងត្រីមាសទី១ អត្រាថ្លៃជួលជាមធ្យមនៅក្នុងទីផ្សារលក់រាយ របស់ទីក្រុងហ្សាកាតា បានស្ថិតនៅទ្រឹងត្រឹម៨០៨.៥០០រូពៀ(ប្រហែល៥០,១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ នៅក្នុងត្រីមាសទី១ដដែល ថ្លៃសេវាកម្មជាមធ្យម(service charge) បានកើនឡើង២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិត១៩៥.៩០០រូពៀ ក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯអត្រាទីតាំងលក់រាយជាមធ្យម ដែលគេទុកទំនេរចោល បានស្ថិតក្នុងរង្វង់២០,៩ភាគរយ ស្របពេលដែលការលក់រាយនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) នៅតែបន្តមានភាពសកម្មបំផុត។នេះបើយោងតាមក្រុមហ៊ុន Cushman&Wakefield៕