ទស្សនទានៈ ​បញ្ហា​ចំនួន​១២​បាន​ធ្វើ​ឲ្យ​វិស័យអចលនទ្រព្យ​កម្ពុជាមាន​ភាព​មិន​ច្បាស់​លាស់​

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នកតាមដានវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គមកម្ពុជា បានលើកនូវទស្សនទានមួយចំនួន ​ទាក់ទងនឹងការរីកចម្រើនយឺតយ៉ាវនៃវិស័យអចលនទ្រព្យកម្ពុជា។

ក្នុងនាមអ្នកតាមដានគេហទំព័រPropertyarea.asiaជាប្រចាំ អ្នកវិភាគដែលគេហទំព័រសុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាឯកជនភាពរបស់គាត់បានលើកឡើងនូវបញ្ហាធំៗចំនួន១២ ដែលកំពុងកើតមាននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

បញ្ហាប្រឈមទាំងនោះរួមមានដូចជា ទី១. ច្បាប់អនុវត្តមិនមានតម្លាភាព ២. អំពើពុករលួយខ្លះៗ ៣. នីតិវិធីស្មុគ្រស្មាញ ៤. ពន្ធលើចំណេញមូលធននឹងអនុវត្តន៍ នៅពេលខាងមុខ។ ៥. ចំណាយពេលវេលាច្រើន លើការរត់ប្លង់ឯកសារ។ ៦. មន្ត្រីខ្លះ បង្ករការរាំងស្ទះ ដោយសារទឹកតែ។ ៧. វិបត្តិសង្គ្រាម ទាំងក្នុង និង ក្រៅប្រទេស។

៨. វិបត្តិសេដ្ឋកិច្ចសកល ៩. វិបត្តិសេដ្ឋកិច្ចក្រុងស្រុក ១០. វិបត្តិការឆបោកតាមអនឡាញ ១១. អស្ថេរភាពនយោបាយ។ ១១. អស្ថេរភាពសង្គម និងចំណុចទី១២. មន្ត្រីល្អនៅមានកម្រិត ។ល។

កំណត់សំគាល់ៈ នេះជាទស្សនទានមិត្តអ្នកអាន មិនឆ្លុះបញ្ចាំងពីជំហររបស់គេហទំព័រPropertyarea.asiaឡើយ៕

រដ្ឋមន្រ្តី​ទេសចរណ៍​ចូលរួម​ក្នុង​ពិព៌ណពាណិជ្ជកម្ម​អាហារ​កម្ពុជាក្រោម​យុទ្ធនាការ​អាហារខ្មែរ​ត្រូវ​តែ​ខ្លាំង​

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជាឆ្នាំ២០២៦” ក្រោមយុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង”។

យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” ក្រោមការដឹកនាំរបស់លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពម្ហូបអាហារខ្មែរ ពង្រឹងគុណភាព និងស្តង់ដារផលិតផល ព្រមទាំងលើកស្ទួយសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ការតាំងបង្ហាញផលិតផលម្ហូបអាហារ ភេសជ្ជៈ កសិផលកែច្នៃ និងស្នាដៃច្នៃប្រឌិតរបស់សហគ្រិនខ្មែរ ព្រមទាំងផ្តល់ឱកាសដល់អ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និងដៃគូអាជីវកម្ម អាចជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការថ្មីៗ។

ពិព័រណ៍នេះក៏ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយកេរដំណែលម្ហូបអាហារខ្មែរ និងជំរុញទេសចរណ៍ម្ហូបអាហារ ដោយភ្ជាប់រសជាតិខ្មែរជាមួយវប្បធម៌ ប្រពៃណី អត្តសញ្ញាណមូលដ្ឋាន និងគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕

កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យមាស​ និង​រូបិយប័ណ្ណ​ឌីជីថល​ធ្លាក់​ចុះ​ស្រប​គ្នា​?​

ដោយៈ ម៉ាណា

    អន្តរជាតិៈ តម្លៃមាស និងរូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះក្នុងពេលតែមួយ ប៉ុន្តែអ្នកវិភាគបាននិយាយថា ជាធម្មតារូបិប័ណ្ណនេះធ្លាក់ចុះដោយសារហេតុផលផ្សេងៗគ្នា។

១. មាសអាចធ្លាក់ចុះ

វិនិយោគិនរំពឹងថា អត្រាការប្រាក់នឹងនៅខ្ពស់ ឬកើនឡើង ដែលធ្វើឱ្យទ្រព្យសកម្ម ដែលមានការប្រាក់កាន់តែទាក់ទាញ។ ប្រាក់ដុល្លារអាមេរិកកើនឡើង ដោយសារមាសត្រូវបានកំណត់តម្លៃ ជាប្រាក់ដុល្លារ។

ការភ័យខ្លាចអំពីជម្លោះភូមិសាស្ត្រ នយោបាយបានធូរស្រាល ដែលកាត់បន្ថយតម្រូវការ សម្រាប់ទ្រព្យសកម្មដែលមានសុវត្ថិភាព។ ហេតុផលមួយទៀត គឺវិនិយោគិនទទួលបានប្រាក់ចំណេញ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង។

២. រូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះ

វិនិយោគិនកាន់តែមិនចូលចិត្តហានិភ័យ និងលក់ទ្រព្យសកម្មដែលមានហានិភ័យ ខណៈរដ្ឋាភិបាលប្រទេសនានាបានណែនាំបទប្បញ្ញត្តិ កាន់តែតឹងរ៉ឹង។

លើសពីនេះអ្នកកាន់ភាគហ៊ុនធំៗ (ត្រីបាឡែន) លក់ក្នុងបរិមា​ណច្រើន។

ទីផ្សារគ្រីបតូកំពុងឆ្លងកាត់ការកែតម្រូវធម្មតា បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័ស។

តើមាស និងរូបិយប័ណ្ណឌីជីថលឬគ្រីបតូនឹងរីកចម្រើនម្តងទៀតឆាប់ៗនេះទេ? ចម្លើយគឺមាសអាចងើបឡើងវិញ ប្រសិនបើធនាគារកណ្តាលចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ភាពតានតឹងភូមិសាស្ត្រនយោ​បាយកើនឡើង អតិផរណានៅតែខ្ពស់ ឬធនាគារកណ្តាលបន្តទិញមាស។

មាសមានទំនោរដំណើរការល្អ ក្នុងរយៈពេលមធ្យមទៅវែងក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្តែការប្រែប្រួលរយៈពេលខ្លីគឺជារឿងធម្មតា។

ចំណែករូបិយប័ណ្ណឌីជីថល អាចងើបឡើងវិញបាន ប្រសិនបើសាច់ប្រាក់ងាយស្រួលសកល មានភាពប្រសើរឡើង ការវិនិយោគរបស់ស្ថាប័នកើនឡើង និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិបន្តមានភាពប្រសើរឡើងនៅក្នុងទីផ្សារសំខាន់ៗ។

រូបបិយប័ណ្ណឌីធីថលBitcoin ជារឿយៗនាំមុខគេក្នុងការងើបឡើងវិញ ដោយមានរូបិយប័ណ្ណឌីជីថលតូចៗជាច្រើន នៅពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណឌីជីថលនៅតែមានភាពប្រែប្រួលច្រើនជាងមាស៕

ការ​អភិវឌ្ឍ​តំបន់​ជុំវិញ​អាកាស​យានដ្ឋាន​ថ្មី​ឱកាស​និង​ភាព​រស់​រវើក​នៃ​ទីផ្សារ​ក្នុងតំបន់​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការអភិវឌ្ឍជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ បាននិងកំពុងរីកចម្រើន ដោយតំបន់នេះត្រូវបានធុរកិច្ចជនជាតិ អន្តរជាតិផ្តោតការចាប់អារម្មណ៍ជាពិសេស។

តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល និងតាកែវ កំពុងក្លាយជាច្រករបៀងអភិវឌ្ឍន៍រយៈពេលវែងដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។

តើមានអ្វីកើតឡើងនៅថ្ងៃនេះឆ្នាំ២០២៦នេះ? អាកាសយានដ្ឋានខ្លួនឯង គឺជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដោយទំហំនៃការវិនិយោគ ប្រមាណ២៣០០លានដុល្លារអាមេរិក គ្របដ​ណ្ត​ប់លើផ្ទៃដីប្រហែល២៦០០ហិកតា។

ដំណាក់កាលទី១នៃគំរោងនេះ អាចបម្រើអ្នកដំណើរ១៥ លាននាក់ក្នុងមួយឆ្នាំ និងត្រូវបានគ្រោងនឹងពង្រីកអ្នកដំណើរដល់៣០លាននាក់នៅឆ្នាំ២០៣៩ និង៥០លាននាក់នៅឆ្នាំ២០៥០។

ការអភិវឌ្ឍជុំវិញអាកាសយានដ្ឋានរួមមានដូចជា ទី១ ផ្លូវចូលថ្មីដែលតភ្ជាប់ភ្នំពេញទៅកាន់អាកាសយានដ្ឋាន ការអភិវឌ្ឍលំនៅដ្ឋាន
អគារពាណិជ្ជកម្ម គម្រោងដឹកជញ្ជូន និងឃ្លាំង សណ្ឋាគារ និងហាងលក់រាយ ដែលមានបំណងបម្រើទេសចរណ៍ និងអាកាសចរណ៍
គម្រោងឧស្សាហកម្ម និងការប្រើប្រាស់ចម្រុះតាមបណ្តោយច្រករបៀងកំណើនភាគខាងត្បូង។

រដ្ឋាភិបាលកម្ពុជា បានចាត់ទុកអាកាសយានដ្ឋាននេះថា ជាកត្តាលីករ សម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយ ស្រដៀងគ្នាទៅនឹងរបៀបដែលអាកាសយានដ្ឋាន បានជំរុញការអភិវឌ្ឍនៅទីក្រុងបាងកក កូឡាឡាំពួរ និងទីក្រុងហូជីមិញ។

អ្វីដែលអ្នកជំនាញនិយាយ? អង្គការជាច្រើនបានបញ្ជាក់ពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ច នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ។

មន្រ្តីជំណាញធនាគារពិភពលោកនិយាយថា ការកែលម្អបណ្តាញដឹកជញ្ជូន និងភស្តុភារកម្មរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន កែលម្អការតភ្ជាប់ក្នុងតំបន់ បង្កើតការងារ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើនលើភស្តុភារកម្ម កសិ-ពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន។

អ្នកអភិវឌ្ឍន៍អាកាសយានដ្ឋាន CAIC បានបញ្ជាក់ថា អាកាសយានដ្ឋាននេះ មានបំណងក្លាយជាច្រកទ្វារអន្តរជាតិចម្បង របស់ប្រទេសកម្ពុជា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង តាមរយៈអាកាសចរណ៍ ទេសចរណ៍ ភស្តុភារកម្ម និងការវិនិយោគអាជីវកម្ម។

ប្រតិបត្តិករអន្តរជាតិ VINCI Airports រំពឹងថា អាកាសយានដ្ឋាននេះ នឹងគាំទ្រដល់ចរាចរណ៍អ្នកដំណើរ ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា និងតម្រូវការអាកាសចរណ៍រយៈពេលវែង៕

ទីក្រុងបាវិត​បាន​ទាក់​ទាញ​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ដល់​ចំនួន ១៣​ទីតាំង​

ដោយៈ ចំណាន

ស្វាយរៀងៈ ទីក្រុងបាវិត ខេត្តស្វាយរៀងនេះ​ មានតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣ ក្នុងចំណោ​មគំរោងចំនួន៦៥ទីតាំងនៅទូទាំងប្រទេស។

​ ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ បានទាក់ទាញគម្រោងវិនិយោគសរុបចំនួន​៤២១គម្រោង​ ព្រមទាំងបង្កើតតការងារបានប្រមាណ​ ១១៥.០០០​កន្លែង។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីចុងសប្តាហ៍មុ​ន ក្នុងឱកាសលោកជា វុទ្ធីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញ នូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហា​ប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដាន ដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន៦៥តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣៩កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ពាន់នាក់បន្ថែមទៀតផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត ឧស្សាហកម្មដំឡើងកង់ ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិត​ផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

តំណាង​ក្រុម​ហ៊ុន​OCIC​លើក​ឡើង​ពី​សមិទ្ធិផល​របស់​ក្រុម​ហ៊ុន​ដែល​បាន​រួច​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តំណាងក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC លោកហង់ ចិត្រាបានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រុមហ៊ុននេះបាននិងកំពុងចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីពិព៌ណអាហារខ្មែរ ក្រោមយុទ្ធនាការអាហារខ្មែរ ត្រូវតែខ្លាំងកាលពីចុងសប្តាហ៍មុន។

លោកបន្តថា សម្រាប់យុទ្ធនាការនេះ ក្រុមហ៊ុនOCIC មិនត្រឹមតែចូលរួ​មក្នុង​នាមជាភ្ញៀវកិត្តិយស ដើម្បីថ្លែងមតិ ស្វាគមន៍តែប៉ុណ្ណោះទេ ប៉ុន្តែOCIC គឺជាដៃគូសហការរៀបចំបង្កើត ព្រឹត្តិ​ការណ៍ដ៏ធំនេះឡើង ដោយក្តីមោទនភាពជាទីបំផុត។

លោកហង់ ចិត្រាបានបន្តថា សម្រាប់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងOCIC យើងមានមោទនភាព ក្នុងការបន្តបេសកកម្មជាង២៥ឆ្នាំកន្លងមក ក្នុងការគាំទ្រ និងរួមចំណែកលើកកម្ពស់សមត្ថភាពរបស់ប្រជាជនខ្មែរ និងការអភិវឌ្ឍប្រទេសជាតិ។ យើងបានចាប់ផ្តើមពីការសាងសង់ផ្សារទំនើបដំបូងគេរបស់កម្ពុជា គឺផ្សារទំនើប សូរិយា និងផ្សារទំនើបជាបន្តបន្ទាប់ដូចជា រតនា ផ្លាហ្សា និង ផ្សារទំនើប អូឡាំព្យា។

លោកបន្តថា ចាប់តាំងពីពេលនោះមក យើងបានចូលរួមសាងសង់លំនៅឋានជាច្រើនខ្នង សម្រាប់គ្រួសារខ្មែរ និងអភិវឌ្ឍគម្រោងធំៗសំខាន់ៗ ដូចជា កោះពេជ្រ អូឡាំព្យាស៊ីធី ជ្រោយចង្វារ បេយ៍ ទីក្រុងនរា និងគម្រោងដែរទើបបើកដំណើរការថ្មីៗនេះគឺ ធី អាយ អេ ស៊ីធី ដែលបានក្លាយជាផ្នែកដ៏សំខាន់មួយ នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍទីក្រុងភ្នំពេញ។

លោកហង់ ចិត្រាបានបន្តទៀតថា យើងបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្លូវថ្នល់ ស្ពាន និងស្ពានអាកាស ដែលបច្ចុប្បន្នបានរួមចំណែកតភ្ជាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ នៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ការវិនិយោគរបស់យើងពង្រីកដល់ការនាំចេញកសិកម្ម សំណង់ និងវិស្វកម្ម បដិសណ្ឋារកិច្ច ការអប់រំ ការថែទាំសុខភាព និងគម្រោងអភិវឌ្ឍន៍ជាតិសំខាន់ៗ ក្នុងនោះមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ។

ទោះបីជាយើងបានខិតខំប្រឹងប្រែង ក្នុងវិស័យជាច្រើនកន្លងមកក៏ដោយ យើងតែងតែស្វែងរកមធ្យោបាយ ដើម្បីពង្រីកសេវាកម្ម និងបង្កើនការចូលរួមជាមួយសហគមន៍ ដោយបន្តគាំទ្រគំនិតផ្តួចផ្តើមនានា ដូចនេះ ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ឆ្នាំ2026 នេះជាដើម ដែលរួមចំណែកពង្រឹងការអភិវឌ្ឍ និងវប្បធម៌របស់ប្រទេសជាតិ។

លោកបន្តថា យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” នឹងមិន​អាចជោគជ័យ ទៅបានឡើយ បើគ្មាន វត្តមានរបស់ បងប្អូនអាជីវករ និងចុងភៅឆ្នើមទាំងអស់គ្នានោះទេ។

ដើម្បីប្រែក្លាយយុទ្ធនាការនេះ ឱ្យទៅជា សកម្មភាពជាក់ស្តែង និងគាំទ្រដល់អាជីវកម្ម របស់បងប្អូន ពិតៗ ដោយក្រុមហ៊ុនOCICមានទីតាំងជាច្រើន នៅតាមគម្រោងអភិវឌ្ឍន៍នានា​របស់​យើង ដែលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកចំហទទួ​លស្វា​គមន៍បងប្អូនអាជីវករ និងចុងភៅទាំងអស់ ក្នុងការសហការ មកបង្ហា​ញស្នាដៃ ផ្សព្វផ្សាយនិងដាក់លក់ផលិតផល និងម្ហូប​អាហា​ររបស់​ខ្លួន៕

អគារពាណិជ្ជកម្ម​ទំនើបបើក​លក់​ដំណាក់​កាល​ទី២ ​លើមហាវិថី​ សម្តេចតេជោ​ ហ៊ុន សែន

បន្ទាប់ពីបើកលក់ ដំណាក់កាលទី១ ទទួលបានជោគជ័យ និងទទួលចាប់អារម្មណ៍ខ្ពស់ពីវិនិយោគិន ម្ចាស់អាជីវកម្មធំៗ គម្រោង ធី អាយ អេ ស៊ីធី-TIA CITY បានប្រកាសបើកលក់ជាផ្លូវការនូវ អគារពាណិជ្ជកម្ម (Commercial Building) ដំណាក់កាលទី២ របស់ខ្លួន។

អគារពាណិជ្ជកម្ម មានកម្ពស់ 5 ជាន់ មានទំហំធំ ទទឹងប្រវែង 6 ម៉ែត្រ x បណ្តោយប្រវែង 20 ម៉ែត្រ ដែលមានទីតាំងលេចធ្លោលើ មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ)ខាងមុខគម្រោងអភិវឌ្ឍន៍ថ្មីទំហំ 100 ហិកតា ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅចំកណ្តាលនៃ​មជ្ឍមណ្ឌលសេដ្ឋកិច្ចថ្មី ដែលហ៊ុំព័ទ្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ចម្រុះ ធានានូវចរាចរណ៍មនុស្សច្រើនកុះករជារៀងរាល់ថ្ងៃ និងជាច្រកចូលសំខាន់របស់គម្រោងថ្មី ទីតាំងនេះផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងឱកាសក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន។

ក្រោយពី ដំណាក់កាលទី 1 មានត្រឹមតែ 12 អគារ ប៉ុណ្ណោះ ត្រូវបានម្ចាស់អាជីវកកម្មធំៗមើលឃើញពីទីតាំងសក្កានុពល នឹងទិញត្រៀមបើកពង្រីកអាជីវកម្មរបស់ខ្លួននោះ ​ គម្រោងនឹងត្រៀមប្រគល់ជូនម្ចាស់អគារចុងឆ្នាំ2026 នេះផងដែរ។ ចំពោះ អគារពាណិជ្ជកម្ម ដំណាក់កាលទី 2 នេះ គឺបានសម្រុកសាងសងយ៉ាងមមារញឹក ដើម្បីបំពេញតម្រូវការម្ចាស់អគារបើកអាជីវកម្មឆាប់ៗនេះ ដូចជា៖ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគា គ្លីនិក និងសេវាសុខភាព ការិយាល័យ អាផាតមិន សណ្ឋានគារ អាជីវកម្មពាណិជ្ជកម្មផ្សេងៗ។

ធី អាយ អេ ស៊ីធី-TIA CITY ស្ថិតនៅក្នុងតំបន់ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយហ៊ុំព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ, គម្រោងអភិវឌ្ឍន៍ចម្រុះវិស័យ, បណ្តាញផ្លូវសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនចរាចរណ៍មនុស្សយ៉ាងសកម្មក្នុងតំបន់នេះ។

ការបើកលក់នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មក្នុងការកាន់កាប់ទីតាំងអាជីវកម្មដ៏មានសក្តានុពល នៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងត្រូវបានរំពឹងថានឹងក្លាយជាចំណុចកណ្តាលនៃសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលអនាគត។

សូមទាក់ទងទៅកាន់សហការីផ្នែកលក់ឥឡូវនេះ ដើម្បីណាត់ជួបទស្សនាមើលគម្រោងផ្ទាល់

សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Google Maps៖ https://maps.app.goo.gl/31KDGjPcX7FJebmw9​​​

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

ទិញភ្លាម!​ ចំណេញភ្លាម! ​តម្លៃ​ពិសេស​បំផុត​ ក្រោម 8 ​ម៉ឺនដុល្លារ​ ប្លុកថ្មី​ ផ្ទះអាជីវកម្ម​ (Shophouse)​

ផ្ទះអាជីវកម្ម (Shophouse) តម្លៃក្រោម  8 ម៉ឺនដុល្លារ ស្ថិតនៅលើផ្លូវធំ Cargo Road ផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់បំផុត ជាប់នឹងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាដង្ហើមសេដ្ឋកិច្ចពិសេស។ ទីតាំងនេះធានាបាននូវលំហូរចរាចរណ៍មនុស្សរាប់ម៉ឺននាក់ និងយានយន្តរាប់រយគ្រឿងជារៀងរាល់ថ្ងៃ ដែលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ភោជនីយដ្ឋាន ម៉ាត ហាងកាហ្វេ ឬការិយាល័យតំណាងក្រុមហ៊ុនជាដើម។

 

ក្រោយការបើកដំណើរការជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីឆ្នាំ២០២៥ កន្លងទៅ តំបន់ជាប់ព្រលានយន្តហោះលំដាប់ថ្នាក់ពិភពលោកមួយនេះ បាននឹងកំពុងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភូមិសាស្ត្រសេដ្ឋកិច្ចពិសេសដ៏ធំបំផុត សម្រាប់រស់នៅ ​នឹងប្រកបអាជីវកម្ម។ ប្រសិនបើលោកអ្នកបានធ្វើដំណើរឆ្លងកាត់តំបន់នេះ នឹងបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងគម្រោងលំនៅឋានទំនើបៗ ហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង និងចរន្តមនុស្សធ្វើដំណើរឆ្លងកាត់រាប់ម៉ឺននាក់ជារៀងរាល់។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដ៏ខ្លាំងក្លានេះ គម្រោង ធី អាយ អេ ស៊ីធី (TIA City) ដែលជាគម្រោងអភិវឌ្ឍសេដ្ឋកិច្ចធំជាងគេនៅជិតព្រលានយន្តហោះអន្តរជាតិតេជោ បន្តបើកលក់ជាផ្លូវការនូវ ទីតាំងប្លុកថ្មី ផ្ទះអាជីវកម្ម (Shophouse) ក្នុងតម្លៃ ក្រោម 8 ម៉ឺនដុល្លារ  ពិសេសពុំធ្លាប់មាន ឱកាសចំណេញលើចំណេញ បានទាំងរស់នៅ និងពង្រីកអាជីវកម្មរកស៊ី។

មិនត្រឹមតែមានទីតាំងល្អប៉ុណ្ណោះទេ ផ្ទះអាជីវកម្មក្នុងប្លុកថ្មីនេះ ត្រូវបានរចនាឡើងយ៉ាងទំនើប សម្រាប់បំពេញតម្រូវការទាំងការរស់នៅ និងការប្រកបអាជីវកម្មក្នុងពេលតែមួយ។ ផ្ទះមានទំហំ ៥ ម៉ែត្រ x ១២ ម៉ែត្រ មាន ២ បន្ទប់គេង ៣ បន្ទប់ទឹក និងសល់ទីធ្លាមុខធំទូលាយ និងក្រោយផ្ទះរហូតដល់ ៤ ម៉ែត្រ ដែលងាយស្រួលរៀបចំហាង ការិយាល័យ ​សាកសមសម្រាប់ការវិនិយោគរយៈពេលវែង។

សូមទាក់ទងទៅកាន់សហការីផ្នែកលក់ឥឡូវនេះ ដើម្បីណាត់ជួបទស្សនាមើលគម្រោងផ្ទាល់

សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Google Maps៖ https://maps.app.goo.gl/31KDGjPcX7FJebmw9​​​

 

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​អារ៉ាប៊ីសាអូឌីត ​ស្វែង​រក​អ្នក​វិនិយោគ​លើ​ពហុកីឡដ្ឋាន​យក្ស​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​ World Cup

 

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា ក្រុមហ៊ុន ROSHN Group របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កំពុងស្វែងរកវិនិយោគិនឯកជនសម្រាប់ពហុកីឡដ្ឋាន Aramco ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤។

ក្រុមហ៊ុន ROSHN ត្រូវបានគេរាយការណ៍ថា បានជួលក្រុមហ៊ុន JPMorgan ដើម្បីជួយស្វែងរកសម្រាប់ពហុកីឡដ្ឋានដែលមានកៅអីចំនួន ៤៧.០០០។

ការណ៍នេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ROSHN រៃអង្គាសមូលនិធិថ្មី និងប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនសម្រាប់គម្រោងផ្សេងទៀតក្រោមចក្ខុវិស័យឆ្នាំ២០៣០ ដែលជាផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចចេញពីវិស័យប្រេង។

ពហុកីឡដ្ឋាននេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ROSHN និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Saudi Aramco ក្រោមកិច្ចព្រមព្រៀងសម្បទានរយៈពេល២៥ឆ្នាំ។

ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកីឡា មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣៤ រួមទាំងការសាងសង់ ឬជួសជុលពហុកីឡដ្ឋានចំនួន ១៥ និងទីលានហ្វឹកហាត់ចំនួន ១៣២។

ទោះជាយ៉ាងណា ការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង សម្ពាធថវិកា និងការពន្យារពេលចំពោះគម្រោងធំៗ បានជំរុញឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតងាកទៅរកការវិនិយោគឯកជន៕ប្រភព:Reuters៕

កម្មវិធី​សាងសង់​លំនៅឋាន​ផ្ទះ៣លានយូនីត​របស់​ប្រធានាធិបតី​ឥណ្ឌូនេសុី​ត្រូវ​ការទុនវិនិយោគ​បន្ថែម​ជាង​៥ពាន់​លានដុល្លារ​

ដោយ: សហសេវិក
អន្តរជាតិ: ក្រសួងលំនៅឋានបានស្នើសុំទុនវិនិយោគបន្ថែមចំនួន ៩៦,០៩ ទ្រីលានរូពី (៥,៤ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២៧ ដើម្បីពន្លឿនកម្មវិធីសាងសង់លំនៅឋានផ្ទះ៣លានយូនីតរបស់លោកប្រធានាធិបតី Prabowo Subianto។

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេសុីកំពុងជំរុញការកាត់បន្ថយកង្វះខាតលំនៅឋានទូទាំងប្រទេស ដែលកំពុងជះប៉ះពាល់ដល់គ្រួសារប្រមាណ ៩,៩ លានទៅ ១១ លានគ្រួសារ។

រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានអះអាងថា កម្រិតពិដានថវិការបស់ក្រសួងចំនួន ៩,៩១ ទ្រីលានរូពីសម្រាប់ឆ្នាំ ២០២៧ មិនគ្រប់គ្រាន់ដើម្បីបំពេញតាមគោលដៅលំនៅឋានរបស់រដ្ឋាភិបាលទេ ដែលជំរុញឱ្យមានការស្នើសុំថវិកាសរុបប្រហែល ១០៦ ទ្រីលានរូពី។

កម្មវិធីសាងសង់លំនៅឋាន៣លានខ្នង គឺជាមូលដ្ឋានគ្រឹះនៃរបៀបវារៈគោលនយោបាយលំនៅឋានរបស់លោក Prabowo ដែលមានគោលបំណងដោះស្រាយបញ្ហាខ្វះខាតលំនៅឋានរ៉ាំរ៉ៃរបស់ប្រទេសឥណ្ឌូនេស៊ី។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងសាងសង់ផ្ទះឱ្យបានចំនួន៣លានខ្នងជារៀងរាល់ឆ្នាំនៅតំបន់ជនបទ និងតំបន់ឆ្នេរសមុទ្រ។

ទិន្នន័យពីទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូនេសុី (BPS) បង្ហាញថា គ្រួសារចន្លោះពី៩,៩លានទៅ១១លានគ្រួសារមិនទាន់មានផ្ទះផ្ទាល់ខ្លួន។ BPS ប៉ាន់ប្រមាណថា ប្រជាជនប្រហែល១៣ភាគរយកំពុងបន្តរស់នៅក្នុងផ្ទះជួល ឬជាមួយសាច់ញាតិ។

សំណើសុំថវិកាបន្ថែមនេះធ្វើឡើង ខណៈរដ្ឋាភិបាលបានរាយការណ៍ពីវឌ្ឍនភាពជាលំដាប់នៃការអនុវត្តកម្មវិធីខាងលើ។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា លំនៅឋានសរុបចំនួន ៣២៤,២១៣ យូនីតត្រូវបានសាងសង់ ឬជួសជុលឡើងវិញទូទាំងប្រទេស ក្រោមគំនិតផ្តួចផ្តើម Three Million Homes៕