ដំណឹងល្អៈ​ ស្ពានមិត្តភាព​កម្ពុជា​-ចិន​មេគង្គ​ក្រចេះ​សម្រេច​បាន​លទ្ធផល​១០០​ភាគ​រយហើយ​

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់ -ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ​ក្រចេះ ដែលសម្រេចបានលទ្ធផល១០០ភាគរយ។

ការចុះត្រួតពិនិត្យនេះដឹកនាំដោយ លោកលឹម ស៊ីដេនីន រដ្ឋលេ​ខា​ធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេ​កទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបាន១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់។

គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ។ គម្រោងនេះ រួមមានស្ពានប្រវែង១៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ ខ្សែ។

ការចុះត្រួតពិនិត្យលើកនេះ ផ្តោតសំខាន់លើការពិនិត្យគុណភាពសំណង់ លក្ខណៈបច្ចេកទេសរបស់តួស្ពាន ផ្លូវតភ្ជាប់ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធភ្លើងបំភ្លឺ បរិក្ខារសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីធានាថាគម្រោងមានគុណភាពរឹងមាំ សុវត្ថិភាព និងអាចប្រើប្រាស់បានយូរអង្វែង ស្របតាមបទដ្ឋានបច្ចេកទេស។

ក្នុងឱកាសនោះ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមការងារបច្ចេក​ទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ រហូតធ្វើឱ្យគម្រោងនេះសម្រេចបានលទ្ធផល១០០% ប្រកបដោយគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដារបច្ចេកទេស ដែលបានកំណត់។

លោកបញ្ជាក់ថា “សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចសហការល្អរវាងគ្រប់ភាគីពាក់ព័ន្ធ និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ”។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យ “មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម”៕

The Ministry of Tourism Continues Promoting Cambodia’s Visa Exemption Policy

By MoT

       Phnom Penh, Shanghai, People’s Republic of China: The Ministry of Tourism Continues Promoting Cambodia’s Visa Exemption Policy and Encourages Shanghai-Based Chinese Tourism Enterprises to Develop More Travel Packages to Cambodia.

 

On the occasion of accompanying Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, during his working visit to Beijing and participation in the 2026 World AI Conference and High-Level Meeting on Global AI Governance, held from 15–17 July 2026 in Shanghai, People’s Republic of China, and with the highest authorization, H.E. Huot Hak, Minister of Tourism, took the opportunity to hold separate working meetings with Ms. Sun Jie, President of Touch Travel Agency and Representative of the Ministry of Tourism in Shanghai; Ms. Maggie Yang, Vice President of Overseas Destination Marketing; and Mr. Romain Woo, Founder of Van Hao Sports. These tourism enterprises have extensive experience in developing travel packages for Chinese tourists visiting ASEAN countries, including the Kingdom of Cambodia.

 

During the meetings, H.E. the Minister promoted Cambodia’s pilot visa exemption policy for Chinese citizens and highlighted the Kingdom’s diverse tourism potential, investment opportunities, and newly developed tourism products. He also invited the three leading tourism enterprises to continue strengthening cooperation with the Ministry of Tourism by developing travel packages, undertaking joint promotional campaigns, and organizing Familiarization Trips (FAM Trips) to encourage more Chinese tourists to visit Cambodia during the implementation of the visa exemption policy.

តំបន់សេដ្ឋកិច្ច​ពិសេស​កម្ពុជា​បាន​កើន​ដល់​៦៥​តំបន់​ហើយ​នៅ​កម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាព នៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់រោងចក្រផលិតសំបកកង់រថយន្ត​ របស់ក្រុមហ៊ុន​ ZODO TIRE (CAMBODIA) CO., LTD. និងរោងចក្រផលិតហ្រ្វាំងស្ងួត​ (BRAKE DRUM) ធ្វើពីលោហៈធាតុរបស់ក្រុមហ៊ុន​ HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD.។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែងពីសំណាក់ អ្នកអភិវឌ្ឍន៍តំបន់ទាំងពីរ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលជាតំណា​ងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។

លោកអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញ នូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហា​ប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដាន ដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន៦៥តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣៩កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ពាន់នាក់បន្ថែមទៀតផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត ឧស្សាហកម្មដំឡើងកង់ ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិត​ផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នេះក៏ជាការបង្ហាញពីជំនឿទុកចិត្ត របស់វិនិយោគិនមកលើរាជ    រដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។

ជាក់ស្តែង​ នៅក្នុងខេត្តស្វាយរៀងនេះ​ តំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​៤២១គម្រោង​ ព្រមទាំងបង្កើតតការងារបានប្រមាណ​ ១១៥.០០០​ កន្លែង។

ក្រុមហ៊ុនចិន​ធំមួយ​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អ លំហសាធារណៈទីក្រុងអគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យជាង១០០នៅក្នុងប្រទេសចិន។

លោកប្រធានក្រុមហ៊ុនបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។ ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។

ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញចំណាប់អារម្ម​ណ៍​ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិន ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

សម្ដេចធិបតីបានស្វាគមន៍ ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

 

China Association promised to Promote Cambodia Tourism

By MoT

       China. China Association for the Promotion of Culture and Arts Development Commits to Cooperating with the Ministry of Tourism to Promote Cambodia–China Cultural Exchanges and Joint Tourism Promotion.

 

Beijing: On the occasion of accompanying Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, during his working visit to Beijing and attendance at the 2026 World AI Conference and High-Level Meeting on Global AI Governance, held from 15 to 17 July 2026 in Shanghai, People’s Republic of China, and with the gracious authorization of the Prime Minister, H.E. Huot Hak, Minister of Tourism, took the opportunity to hold a working meeting with Mr. Yang Xiaoyang, President of the China Association for the Promotion of Culture and Arts Development, and his delegation on the afternoon of 15 July 2026 in Beijing.

 

During the fruitful meeting, H.E. the Minister briefed the Association’s President on Cambodia’s tourism potential and the latest developments in the sector, as well as the Royal Government of Cambodia’s efforts to completely eliminate online scam activities and its visa exemption policy for Chinese citizens. He also highlighted the longstanding and strong traditional friendship between Cambodia and China, particularly the building of an all-weather Cambodia–China community with a shared future in the new era.

 

ស្ថានភាព​តម្លៃផ្ទះ​នៅទីក្រុងធំៗ​របស់​ប្រទេសចិន​បង្ហាញ​សញ្ញា​ប្រសើរ​ឡើង​ ខណៈ​វិបត្តិ​អចលនទ្រព្យ​ចិន​ឈាន​ចូល​ដល់​ឆ្នាំ​ទី៥​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះយឺតជាងមុននៅក្នុងខែមិថុនា ប៉ុន្តែក្រុមសេដ្ឋវិទូបានអះអាងថា ទីផ្សារលំនៅឋានពុំទាន់ងើបឡើងវិញពេញលេញទេ ដោយសារការធ្លាក់ចុះនៃតម្រូវការនៅតែបន្ត ហើយទីក្រុងប៉េកាំងជៀសវាងការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចធំៗ។

តម្លៃផ្ទះថ្មីបានធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ០,២ភាគរយនៅក្នុងខែឧសភា។ បើធៀបនឹងឆ្នាំមុន តម្លៃផ្ទះបានធ្លាក់ចុះ ៣,៣ភាគរយ ដោយថយចុះពីការធ្លាក់ចុះ៣,៥ភាគរយនៅក្នុងខែឧសភា។

ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានឈានចូលដល់ឆ្នាំទី៥ ដែលបានធ្វើឱ្យការចំណាយក្នុងគ្រួសារធ្លាក់ចុះ និងរួមចំណែកដល់អតុល្យភាពរវាងផលិតកម្មឧស្សាហកម្ម និងតម្រូវការក្នុងស្រុក។ សេដ្ឋកិច្ចចិនបានកើនឡើង៤,៣ភាគរយនៅក្នុងត្រីមាសទីពីរ ដែលទាបជាងការរំពឹងទុក។

ក្រុមសេដ្ឋវិទូមួយចំនួនជឿថា ទីផ្សារលំនៅឋានរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះជិតដល់បាតហើយ ប៉ុន្តែ ក៏មានសេដ្ឋវិទូផ្សេងទៀតអះអាងថា ការធ្លាក់ចុះនឹងនៅតែបន្ត ប្រសិនបើពុំមានការគាំទ្រកាន់តែខ្លាំងពីរដ្ឋាភិបាល។

ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗ បានបង្ហាញពីភាពប្រសើរឡើង ខណៈទីក្រុងតូចៗនៅតែបន្តជួបប្រទះការធ្លាក់ចុះនៃការលក់ និងការផ្គត់ផ្គង់លើសតម្រូវការ។

ក្រុមអ្នកវិភាគរំពឹងថា ទីផ្សារលំនៅឋានរបស់ប្រទេសចិននឹងមានភាពប្រសើរឡើងក្នុងរយៈពេលខ្លីនៅក្នុងតំបន់មួយចំនួនក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះ ជាជាងការងើបឡើងវិញពេញលេញ៕

ការសិក្សាទីផ្សារខុនដូចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី២នៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ផ្អែកលើព័ត៌មានទីផ្សារចុងក្រោយបំផុត ដែលមានបន្ទា​ប់ពីត្រីមាសទី២ ឆ្នាំ២០២៦ ទីផ្សារខុនដូនៅកម្ពុជាបានប្រសើរឡើង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ២០២៥។

ប៉ុន្តែវាមិនកំពុងជួបប្រទះ នឹងការរីកចម្រើនខ្លាំងនោះទេ ដោយសកម្មភាពរបស់អ្នកទិញ មានភាពល្អប្រសើរជាងមុន ទោះបីជាតម្រូវការនៅតែទាបជាងកម្រិតនៃការផ្គត់ផ្គង់ថ្មីក៏ដោយ។

១. សញ្ញាវិជ្ជមាន

អ្នកទិញក្នុងស្រុកកម្ពុជា កាន់តែច្រើនកំពុងចូលទីផ្សារ ជាពិសេសអ្នកទិញលើកដំបូង និងអ្នកដែលទិញខុនដូ ដែលបានបញ្ចប់សម្រាប់ការរស់នៅជាជាងការរំពឹងទុក។

អ្នកទិញបរទេស ជាពិសេសមកពីទីផ្សារអាស៊ានក្នុងតំបន់ បានបង្ហាញចំណាប់អារម្មណ៍បន្តិចម្តងៗ លើគម្រោងដែលមានទីតាំងល្អ និងបានបញ្ចប់។

ការសិក្សាបានរកឃើញផងដែរថា អ្នកទិញកំពុងផ្តោតលើគម្រោងពីអ្នកអភិវឌ្ឍន៍ ដែលគួរឱ្យទុកចិត្តជាមួយ នឹងការគ្រប់គ្រងអចលនទ្រព្យល្អ។

២. បញ្ហាប្រឈម

ការផ្គត់ផ្គង់ខុនដូជារួមនៅតែខ្ពស់ជាងតម្រូវការ ដូច្នេះអ្នកទិញមានជម្រើសជាច្រើន។ អ្នកអភិវឌ្ឍន៍បន្តផ្តល់ជូនការបញ្ចុះតម្លៃ ផែន​ការបង់រំលស់ និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីទាក់ទាញអ្នកទិញ។

ទោះជាយ៉ាងណាអ្នកទិញ នៅតែមានការប្រុងប្រយ័ត្នដោយសារតែកំណើនសេដ្ឋកិច្ចយឺត និងលក្ខខណ្ឌហិរញ្ញប្បទានកាន់តែតឹងរ៉ឹង។

តើទីផ្សារកាន់តែប្រសើរឡើង ឬធ្លាក់ចុះ? បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន?

ការសិក្សាពីក្រុមហ៊ុនអន្តរជាតិបានរកឃើញថា សកម្មភាពអ្នកទិញ៖ ប្រសើរជាងបន្តិច ខណៈតម្លៃភាគច្រើនមានស្ថេរភាព ដោយគម្រោងសំខាន់ៗមួយចំនួន មានដំណើរការល្អជាងគម្រោងដទៃទៀត។

ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៦ ដែលនៅសល់ ប្រសិនបើសេដ្ឋកិច្ចកម្ពុជាបន្តរឹងមាំ ហើយវិស័យទេសចរណ៍ និងការវិនិយោគបរទេសមានភាពប្រសើរឡើង ប្រតិបត្តិការខុនដូទំនងជាបន្តកើនឡើងបន្តិចម្តងៗ។

គម្រោងដែលមានទីតាំងល្អ និងបានបញ្ចប់គួរតែមានដំណើរការល្អជាងការអភិវឌ្ឍចាស់ៗ ឬគុណភាពទាបជាង។ ការរីកចម្រើនខុនដូយ៉ាងទូលំទូលាយទំនងជាមិនកើតឡើងទេ មុនពេលដែលការផ្គត់ផ្គង់លើសត្រូវបានកាត់បន្ថយ៕

ការលក់ផ្ទះនៅប្រទេសសិង្ហបុរីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ

ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរឆ្នាំនៅក្នុងខែមិថុនា ដោយសារបណ្តាអ្នកអភិវឌ្ឍន៍បានចៀសវាងការដាក់ឱ្យដំណើរការគម្រោងលំនៅឋានថ្មីក្នុងអំឡុងពេលវិស្សមកាលសាលា ជាពេលដែលអ្នកទិញជាច្រើនធ្វើដំណើរ។

យោងតាមតួលេខរបស់រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍បានលក់លំនៅឋានថ្មីចំនួន១៥៦យូនីត កាលពីខែមិថុនា។ ចំនួននេះមានការធ្លាក់ចុះបើធៀបទៅនឹងលំនៅឋានចំនូន៤៤៧យូនីត ដែលបានលក់ចេញនៅក្នុងខែឧសភា និង២៧២យូនីត ក្នុងខែមិថុនា ឆ្នាំមុន។

ការលក់ផ្ទះថ្មីនៅក្នុងទីក្រុងសិង្ហបុរីអាស្រ័យលើចំនួនគម្រោង ដែលបណ្តាអ្នកអភិវឌ្ឍន៍ជ្រើសរើសនាំយកមកលក់នៅលើទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរីគ្រោងនឹងបន្តការដាក់ឱ្យដំណើរការគម្រោងថ្មីនៅខែកក្កដានេះ ដែលអាចជំរុញឱ្យការលក់លំនៅឋានកើនឡើងវិញនាពេលខាងមុខ។

កំណើន​នៃ​ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ថយ​ចុះ។ យោង​តាម​ការ​ប៉ាន់ប្រមាណ​បឋម​ដោយរដ្ឋាភិបាលសិង្ហបុរីបង្ហាញថា តម្លៃ​លំនៅឋាន​​បាន​កើនឡើង០,៥ភាគរយនៅ​ត្រីមាស​ទី​ពីរ ដោយ​ថយ​ចុះ​ពីកំណើន០,៩ភាគរយក្នុងត្រីមាសទី១៕

តើ​ស្ថានភាព​ទីផ្សារអចលនទ្រព្យ​កម្ពុជា​មាន​ឱកាស ​និង​បញ្ហា​ប្រឈម​អ្វី​ខ្លះ​នៅ​ឆ្នាំ​២០៣០​?​

ដោយៈ ចំណាន

    ភ្នំពេញៈ  អ្នកវិភាគបាននិយាយថា នៅឆ្នាំ២០៣០ ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា អាចមានមូលដ្ឋានគ្រឹះរយៈពេលវែងរឹងមាំជាងសព្វថ្ងៃនេះ ប៉ុន្តែវាទំនងជានៅតែមិនស្មើគ្នា នៅទូទាំងផ្នែកអចលនទ្រព្យផ្សេងៗគ្នា។

ចំណុចវិជ្ជមាន (ឱកាស)

១.ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបញ្ចប់

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានគេរំពឹងថា នឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយ ដែលគាំទ្រដល់ការអភិវឌ្ឍ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ដឹកជញ្ជូននៅក្បែរនោះ។

សមត្ថភាពអាកាសយានដ្ឋាន ត្រូវបានគ្រោងនឹងពង្រីកយ៉ាងខ្លាំងនៅឆ្នាំ២០៣០។

លើសពីនេះ ផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ក្រុង និងច្រករបៀងដឹកជញ្ជូនកាន់តែច្រើន គួរតែធ្វើឱ្យប្រសើរឡើងនូវតម្លៃដីធ្លី នៅក្នុងទីតាំងយុទ្ធសាស្ត្រ។

២. នគរូបនីយកម្មនៅតែបន្ត

នៅរាជធានីភ្នំពេញ និងខេត្តជុំវិញត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៃចំនួនប្រជាជន ដែលបង្កើតតម្រូវការសម្រាប់លំនៅដ្ឋាន លក់រាយ ឃ្លាំង និងអចលនទ្រព្យឧស្សាហកម្ម។

ធនាគារពិភពលោកកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុងកាន់តែប្រសើរឡើង ជាអាទិភាពសំខាន់ៗ សម្រាប់កំណើនរយៈពេលវែងរបស់ប្រទេសកម្ពុជា។

៣. កំណើនឧស្សាហកម្ម និងដឹកជញ្ជូន

តំបន់ផលិតកម្ម និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) កំពុងពង្រីក ដែលធ្វើឲ្យមានតម្រូវការសម្រាប់រោងចក្រ ឃ្លាំង លំនៅដ្ឋានកម្មករ និងកន្លែងពាណិជ្ជកម្មអាចកើនឡើង។

៤. ការងើបឡើងវិញនៃវិស័យទេសចរណ៍

ប្រសិនបើវិស័យទេសចរណ៍អន្តរជាតិ បន្តងើបឡើងវិញ សណ្ឋា​គារ អាផាតមិនសេវាកម្ម និងហាងលក់រាយអាចទទួលបានអត្ថប្រយោ​ជន៍ ជាពិសេសនៅជុំវិញទីក្រុងភ្នំពេញ សៀមរាប និងតំបន់ឆ្នេរសមុទ្រ។

៥. ការតភ្ជាប់ដឹកជញ្ជូនកាន់តែប្រសើរ

ផ្លូវថ្មី អាកាសយានដ្ឋាន និងការកែលម្អភស្តុភារអាចធ្វើឱ្យដីដែលធ្លាប់តែដាច់ស្រយាលកាន់តែទាក់ទាញសម្រាប់ការវិនិយោគ។

បញ្ហាប្រឈម

១.ការផ្គត់ផ្គង់ខុនដូលើស

ទីផ្សារខុនដូ នៅរាជធានីភ្នំពេញ នៅតែមានការផ្គត់ផ្គង់ខុនដូច្រើន ហើយការស្រូបយកអាចចំណាយពេលច្រើនឆ្នាំទៀត។ អ្នកអភិវឌ្ឍន៍អាចត្រូវផ្តោត លើផលិតផលដែលមានតម្លៃសមរម្យ និងទីផ្សារមធ្យមជំនួសឱ្យអង្គភាពប្រណីត។

២. បំណុលគ្រួសារ និងហិរញ្ញប្បទាន

បំណុលគ្រួសារខ្ពស់ និងលក្ខខណ្ឌប្រាក់កម្ចីកាន់តែតឹងរ៉ឹង អាចធ្វើឱ្យការទិញផ្ទះយឺត។ ធនាគារពិភពលោក បានបន្តកំណត់អត្តសញ្ញាណហានិភ័យឥណទានអចលនទ្រព្យជាកង្វល់សំខាន់មួយ។

៣. ភាពមិនប្រាកដប្រជានៃការវិនិយោគបរទេស

កម្ពុជានៅតែពឹងផ្អែកលើការវិនិយោគបរទេស ដោយសារភាពទន់ខ្សោយនៃសេដ្ឋកិច្ចពិភពលោក ឬការវិនិយោគយឺតពីដៃគូសំខាន់ៗអាចពន្យារពេលគម្រោង។

៤. តម្រូវការសម្រាប់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់

អ្នកទិញកាន់តែច្រើនចង់បានគម្រោង ដែលមានគុណភាពសាងសង់ល្អ ការគ្រប់គ្រងរឹងមាំ និងទីតាំងងាយស្រួលជាជាងការវិនិយោគបែបស្មាន។

៥. កំណែទម្រង់សេដ្ឋកិច្ច

ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបានល្អប្រសើរ បន្ទាប់ពីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) កម្ពុជាត្រូវការការកែលម្អផលិតភាព ការអប់រំ អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសអាជីវកម្ម។ កំណែទម្រង់ទាំងនេះ នឹងជះឥទ្ធិពលដល់តម្រូវការអចលនទ្រព្យ៕

អ្នកនិពន្ធ ​និង​ដឹកនាំ​រឿង​ដ៏​ល្បី​របស់​ចិន​មាន​គម្រោង​អភិវឌ្ឍ​មជ្ឍមណ្ឌល​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា-ចិន​នៅ​ខេត្តសៀមរាប​

ដោយៈ ម៉ាណា

    ប្រទេសចិនៈ លោក Zhou Chaoyong អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បី (Chief Director) ប្រចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កោតសរសើរពីប្រវត្តិសាស្រ្តកម្ពុជា និងចូលរួមចងក្រង និងផ្សព្វផ្សាយឯកសារវប្បធម៌ និងទេសចរណ៍កម្ពុជាក្នុងសម័យទំនើបដល់ប្រជាជនចិន។

នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសារ របស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។

នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្អិតជាមួយក្រសួងទេស​ចរណ៍កម្ពុជា ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ពិសេសគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការលើកលែងទិដ្ឋាការ សម្រាប់ប្រជាជនចិនជាដើម។

ជាការឆ្លើយតប លោក Zhou Chaoyong បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថាលោកសូមស្ងើចសរសើរអំពីវប្បធម៌ និងអរិយធម៌ដ៏ល្អវិសេសវិសាលរបស់កម្ពុជា ជាពិសេសតាមរយៈកំណត់ត្រារបស់ប្រវត្តិវិទូចិនដ៏ល្បីល្បាញ គឺលោក ជីវ តាខ្វាន់ ដោយសារលោកក៏មានស្រុកកំណើតដូចគ្នានឹងលោក ជីវ តាខ្វាន់ផងដែរ។

លោកក៏មានគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីអច្ឆរិយភាពនៃវប្បធម៌ និងទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធដែលធ្លាប់ឆ្លងកាត់ជាច្រើនឆ្នាំនៅប្រទេសចិន។

ទន្ទឹមនឹងនេះ លោក Zhou Chaoyong បានប្តេជ្ញានឹងប្រើប្រាស់ពេលវេលារបស់លោក ដើម្បីចងក្រងប្រវត្តិសាស្រ្តកម្ពុជា ក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដោយដើរតាមលំនាំជាកវីនិពន្ទ ជីវ តាខ្វាន់ ជំនាន់ក្រោយ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងពត៌មានពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា តាមរយៈការបង្ហាញពីភាពវិសេសវិសាលនៃវប្បធម៌ និងទេសចរណ៍កម្ពុជា។

ស្តែងតាមរយៈការបេ្តជ្ញាចិត្តដ៏មោះមុតនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍ជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានាខាងលើ ហើយក្រសួងទេសចរណ៍ ត្រៀមខ្លួនជាស្រេចក្នុងការសហការពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)៕