Panama Canal in talks with US LNG producers to increase transit

The Panama Canal is in talks with U.S. liquefied natural gas (LNG) producers on how to meet increased demand for crossings as water levels recover after a prolonged drought, the canal’s administrator Ricaurte Vasquez told Reuters in an interview.

The canal is typically used by U.S. Gulf Coast exporters to send LNG cargoes to Asia via the Pacific Ocean, but from last year low water levels forced cuts to daily crossings, driving many producers to seek more costly or longer alternative routes.

In April, LNG transits through the canal’s Neopanamax locks only amounted to 4.9% of crossings while container ships snared some 61.6% of the transits.Following increased rainfall that has replenished water levels, tensions have begun to ease and the canal is examining future opportunities, Vasquez said on Wednesday.

Canal authorities might need to modify slot allocations to secure more passage for LNG customers, so the administration is working on a survey to be sent to its transport clients to identify their needs, especially in terms of frequency and permits, he said.

The administrator said there is an opportunity to attract exports from new U.S. LNG plants, which would require getting permits, without detailing which facilities are being eyed by the entity.

Companies including top U.S. LNG exporter Cheniere Energy have complained about having to endure long and costly waiting periods to cross the canal as LNG vessels lack priority passage.

Vasquez said the canal is looking for ways to guarantee crossings for those vessels, adding the number of slots available for LNG producers will be made public after studies are completed and a consensus is reached with the companies involved. Source: Reuters

Real estate transactions up 13% this year in HCMC

Most transactions took place in four areas not close to downtown, Thu Duc City and Districts 12, Binh Tan and Cu Chi.

“This is probably because these areas have seen more investment in infrastructure recently,” Nguyen Toan Thang, director of the department, said.

The transactions have boosted the city’s revenues. In the last four months it has received more than VND2.5 trillion (US$98.4 million) in fees from land registration and issuance of land use rights certificates, up 52% from the same period last year.
Thang said the number of transactions is likely to maintain at 100,000 in the second quarter.

Real estate services have been doing well this year with revenues of VND80.8 trillion, a 10% increase, according to the Statistics Office.

Investment is again flowing into the property sector, with the registered capital of new real estate businesses rising 146% to VND24 trillion this year.

The recovery has driven up demand for construction, according to the city Department of Construction.
By the end of April it had issued over 5,700 construction permits, an 8% increase from a year ago, for a total of 1.3 million square meters of floor area. Source: vnexpress

‘Ambani, Adani, Tata will move to Dubai if India imposes inheritance tax’

Political economist and author Gautam Sen has said the idea to impose a wealth tax in India will lead to the country’s super rich, the Ambanis and the Adanis, moving their bases out to countries like Dubai to avoid paying tax.

He further explained that the wealthiest individuals in India, such as Ambani, Adani, and Tata, would likely emigrate to tax havens resulting in a substantial loss of wealth for India.

Sen who retired from the London School of Economics and was formerly a member of the Indo-UK Roundtable and Senior Consultant at UNDP, offered his insights on the proposal of implementing an inheritance tax in India, drawing comparisons with the United States and discussing its potential impacts on the Indian economy and security.

“The very rich, that is the Ambanis, the Adanis, the Mahindras, the Tatas, and I presume not more than 500 or less of the very rich, the billionaire class, they will emigrate from India to Dubai.

Most Indian millionaires who have been leaving the country have gone to Dubai, 70 per cent in fact, because Dubai has no income tax. And they will re-register their businesses in UAE, which means India will only be able to collect corporate taxes from them because their business will remain in India,” Sen said.

“So there will be a huge loss of wealth to India. Now, if you think about other countries, Sweden used to have a very significant inheritance tax.

And Sweden is one of the highest tax countries in the world in history. But you know, Sweden removed the inheritance tax because many of the rich were fleeing. For example, the owner of IKEA had migrated out of Sweden,” he said.

“And what they found after removing inheritance tax, that a lot of the wealth came back, economic growth improved, and tax collecting also improved. So with that extra taxes, they could redistribute to the less well-off in Sweden.

So, in fact, not having inheritance tax or wealth tax was beneficial to the ordinary Sweden. Now, in India, if you inflict this amount of chaos, you must bear in mind you can’t do it to agricultural land”, the economist added. Source: rediff.com

អ្នកភូធុរកិច្ចអាល្លឺម៉ង់បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីក បណ្តាញធុរកិច្ចនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) និងលោកPeter Kompalla ប្រធានតំណាងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំវៀតណាម (AHK -German Chamber of Industry and Commerce)។

ប្រតិភូដែលអញ្ជើញមកនាពេលនេះ មានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម និងមានបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការរង បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាមកសិក្សាស្វែងយល់ និងបានឃើញពីជវភាព នៃសង្គមសេដ្ឋកិច្ចនិងសក្តានុពលរបស់កម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនេះ លោកបានធ្វើបទបង្ហាញចែករម្លែក ព័ត៌មានពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេ​ស គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ៗ, និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជ្រួតជ្រាបកាន់តែច្បាស់ ពីរចនាសម្ព័ន្ធដឹកនាំនិងតួនាទីដ៏មានសារៈសំខាន់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ គណៈប្រតិភូធុរកិច្ច បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធ នឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា៕

Condo rents dip 1.3% y-o-y in 1Q2024, on track to fall 5% this year: Savills

Singapore condo rents have fallen from a year ago, according to data compiled by Savills Research. In its 1Q2024 Rental Guide released on May 7, the consultancy highlights that average rents for private non-landed properties contracted 1.3% y-o-y in 1Q2024, in contrast with the 4.8% surge recorded in 1Q2023.

Excluding outliers, Savills says condo rents fell by 1.8% q-o-q, extending the 1.5% quarterly decline logged in 4Q2023. Savills’ rental guide, which tracks average median rents for three-bedroom condo units across the island, indicates that District 2 — covering the Chinatown and Tanjong Pagar areas — saw the biggest drop in rents, falling 12.3% compared to the previous quarter to $6,800 per month.

District 5, spanning the Buona Vista, West Coast and Clementi areas, saw the second-biggest quarterly drop at 8.6% to $5,300 per month, followed by District 3, covering the Alexandra and Commonwealth areas, which fell 6.1% to $6,200 per month.
Source: The EdgeProp

អាជ្ញាធរព្រែកជីកប៉ាណាម៉ាគ្រោងអនុញ្ញាតឱ្យនាវាដឹកទំនិញជាច្រើនឆ្លងកាត់ឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាជ្ញាធរព្រែកជីកប៉ាណាម៉ា កំពុងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់អាមេរិកអំពីវិធីសាស្ត្រ ដើម្បីបំពេញឱ្យទាន់កំណើន នៃតម្រូវការឆ្លងកាត់របស់នាវាដឹកទំនិញ ខណៈកម្រិតទឹកបានស្ទុះងើបឡើងវិញ បន្ទាប់ពីជួបគ្រោះរាំងស្ងួតក្នុងរយៈពេលវែង។

ជាធម្មតា ក្រុមហ៊ុនអាមេរិកបានបញ្ជូននាវាឆ្លងកាត់ ព្រែកជីកប៉ាណាម៉ា ដើម្បីនាំចេញឧស្ម័នធម្មជាតិរាវ(LNG)របស់ខ្លួន ទៅកាន់តំប ន់អាស៊ីតាមរយៈមហាសមុទ្រប៉ាស៊ីហ្វិក។

ប៉ុន្តែចាប់តាំងពីកម្រិតទឹក បានធ្លាក់ចុះកាលពីឆ្នាំមុន អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានបង្ខំចិត្តកាត់បន្ថយចំនួននាវា ឆ្លងកាត់ប្រចាំថ្ងៃ ដែលនាំឱ្យក្រុមហ៊ុនជាច្រើន ស្វែងរកផ្លូវជំនួសដែលមានតម្លៃថ្លៃ ឬប្រើពេលយូរជាងនេះ។យ៉ាងណាមិញ លោក Ricaurte Vasquez អ្នកគ្រប់គ្រងចាត់ ចែងព្រែកជីកប៉ាណាម៉ា បានថ្លែងប្រាប់កាសែត Reuters ថា “បន្ទាប់ពីមានការកើនឡើងនៃទឹកភ្លៀង ដែលបានបង្កើនកម្រិតទឹក ភាពតាន តឹងបានចាប់ផ្តើមធូរស្រាល ហើយព្រែកជីកកំពុងពិនិត្យមើលឱកាសនាពេលអនាគត”។

លោកបានបញ្ជាក់ថា អាជ្ញាធរព្រែកជីកប៉ាណាម៉ា ប្រហែលជាត្រូវកែប្រែចំណាត់ការរបស់ខ្លួន ដោយអនុញ្ញាតឱ្យនាវាដឹកឧស្ម័នឆ្លងកាត់ កាន់តែច្រើនឡើងវិញ។ ដូច្នេះ រដ្ឋបាលកំពុងធ្វើការស្ទង់មតិទៅលើក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ ដើម្បីស្ទាបស្ទង់អំពីតម្រូវការរបស់ពួកគេ។

ទន្ទឹមនឹងនេះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានស្នើសុំសាងសង់អាងស្តុកទឹក ដើម្បីបង្កើតជាដំណោះស្រាយ ក្នុងករណីខ្វះខាតទឹក ដោយសារការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែគិតមកទល់ពេលនេះ រដ្ឋាភិបាលប៉ាណាម៉ា មិនទាន់សម្រេចផ្តល់សម្បទាន តំបន់សម្រាប់សាងសង់អាងស្តុកទឹកនៅឡើយទេ។

លោក Jose Raul Mulino ប្រធានាធិបតីប៉ាណាម៉ាទើបជាប់ឆ្នោតថ្មី បានបញ្ជាក់ប្រាប់កាសែត Reuters កាលពីពេលថ្មីៗនេះថា លោកនឹងខិតខំ ដើម្បីពន្លឿនការអនុម័តទាំងនោះ ខណៈលោក Mulino នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដាខាងមុខ៕ប្រភព: Reuters៕

តើវិស័យអាកាសចរណ៍កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពបែបណា និងអាចរីកចម្រើនខ្លាំងឡើងវិញនៅឆ្នាំណា?

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា  រយៈពេល៣ឆ្នាំទៅមុខទៀត ពោលនៅក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញដូចទៅនឹងឆ្នាំ២០១៩។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សានៅកម្មវិធីរបស់សារព័ត៌មានធំមួយនៅកម្ពុជាកាលពីចុងសប្តាហ៍មុន។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ពីមុនធ្លាប់ធ្វើការព្យាករណ៍ និងធ្វើការសន្និដ្ឋានថា ការងើបឡើងវិញ បន្ទាប់ពីកូវីដ១០០ភាគរយ គឺនៅក្នុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្ដែបន្ទាប់ពីធ្វើការពិនិត្យឡើងវិញ ដោយសារមានវិបត្ដិផ្សេងៗកើតឡើងផ្ទួនគ្នាៗ នៅក្នុងពិភពលោក គឺមិនដូចការរំពឹងទុកទេ។

លោកបញ្ជាក់ថា “តាមការព្យាករណ៍ថ្មី របស់សមាគមដឹកជញ្ជូនអន្ដរជាតិ កំណើនប្រទេសកម្ពុជានឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧”។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា សព្វថ្ងៃនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានការងើបឡើងវិញប្រមា​​ណ៦៣ភាគរយ នៅក្នុងឆ្នាំ២០២៤។ ដូច្នេះទាន់តែដល់ឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមអាកាសនៅកម្ពុជា ងើបឡើងវិញបាន១០០ភាគរយ ស្មើនឹងឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៩ ចំនួនអ្នកដំណើរ ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា មានចំនួនជិត១២លាននាក់។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន៦.០២លាននាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរបាន ៣.៩២លាននាក់។

លោក ស៊ីន ចាន់សិរីវុត្ថាបានបង្ហើបប្រាប់អំពីមូលហេតុ ដែលរាជរដ្ឋាភិបាល ឲ្យឯកជនវិនិយោគព្រលានយន្តហោះ ខណៈការអភិវឌ្ឍព្រលានយន្តហោះ ជួយជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសតំបន់ជុំវិញព្រលានយន្តហោះ។

លោកបានបញ្ជាក់ថា តាមការសិក្សាគេឃើញថា ការផ្ដល់សេវាកម្មរដ្ឋ មានប្រសិទ្ធភាពទាបជាង ការផ្ដល់សេវាដោយឯកជន ព្រោះថាឯកជនមានលទ្ធភាពទាំងហិរញ្ញវត្ថុ ទាំងផ្នែកគ្រប់គ្រង ធនធានមនុស្ស ហើយប្រសិទ្ធភាព ក្នុងការអនុវត្ដអាចអស់ថវិកាតិចជាង ហើ​យប្រសិទ្ធភាពខ្ពស់ជាង។ ដូច្នេះបន្ទាប់ពីសិក្សានេះរួចមក ប្រទេសមួយចំនួនលើពិភពលោក បានប្រែខ្លួនពីការផ្ដល់សេវាដោយរដ្ឋ ទៅជាសេវាឯកជន។

លោកបានឲ្យដឹងថា ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការកសាងអាកាសយានដ្ឋានអន្ដរជាតិ ទី១ ការទាក់ទាញវិនិយោគិន ឲ្យចូលមកអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទី២ បង្កើតការងារដោយផ្ទាល់រាប់ពាន់ការងារ និងបង្កើតការងារដោយប្រយោលជាច្រើន ជាពិសេ​សតំបន់ជុំវិញ អាកាសយានដ្ឋានក៏មានការរីកចម្រើន ដូចជាតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច និងតំបន់បុរីផ្សេងៗជាដើម៕

តើតម្លៃខុនដូនៅក្នុងទីក្រុងសិង្ហបុរី មានស្ថានភាពប្រែប្រួល ចុះឡើងបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យដែលចងក្រងឡើង ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Research បានឱ្យដឹងថា ថ្លៃជួលខុនដូនៅប្រទេសសិង្ហបុរី ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំមុន។

នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ថ្លៃជួលខុនដូជាមធ្យមបានធ្លាក់ចុះ១,៣ភាគរយ ដែលខុសគ្នាផ្ទុយស្រឡះ ពីការកើនឡើង៤,៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ប៉ុន្តែប្រសិនបើគិតលើមូលដ្ឋានប្រចាំត្រីមាស ថ្លៃជួលខុនដូបានធ្លាក់ចុះ១,៨% បើធៀបនឹងការធ្លាក់ចុះ១,៥% នៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ក្រុមហ៊ុន Savills បញ្ជាក់ថា ថ្លៃជួលខុនដូ ដែលមានបន្ទប់គេងចំនួន៣ នៅសង្កាត់ District 2 ដែលគ្របដណ្តប់តំបន់ Chinatown និងតំបន់ Tanjong Pagar បានធ្លាក់ចុះ១២,៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន មកនៅត្រឹម៦.៨០០ដុល្លារក្នុង​មួយ​ខែ។

ថ្លៃជួលខុនដូនៅសង្កាត់ District 5 ដែលលាតសន្ធឹងលើតំបន់ Buona Vista តំបន់ West Coast និងតំបន់ Clementi បានធ្លាក់ចុះក្នុងអត្រាប្រចាំត្រីមាស៨,៦% មកនៅត្រឹម៥.៣០០ដុល្លារក្នុងមួយខែ។ បន្ទាប់មកគឺ ថ្លៃជួលខុនដូនៅសង្កាត់ District 3 ដែលគ្របដណ្តប់តំបន់ Alexandra និងតំបន់Commonwealth បានធ្លាក់ចុះ៦,១% មកនៅត្រឹម៦.២០០ដុល្លារក្នុងមួយខែ។

នៅទីតាំងផ្សេងទៀត ក្រុមហ៊ុន Savills កត់សម្គាល់ថា ថ្លៃជួលខុនដូនៅក្នុងសង្កាត់District1 ដែលគ្របដណ្តប់តំបន់ Boat Quay តំបន់Marina Bay និងតំបន់ Raffles Place បានធ្លាក់ចុះពី៩.០០០ដុល្លារក្នុងត្រីមាសទី៤ឆ្នាំមុន មកនៅត្រឹម៨.៥០០ដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ។

ផ្ទុយទៅវិញ ថ្លៃជួលខុនដូនៅសង្កាត់District 7 បានកើនឡើង៩,៨% ដល់៧.២៥០ដុល្លារក្នុងមួយខែ ខណៈថ្លៃ​ជួល​នៅ​ក្នុង​សង្កាត់ District 26 បាន​កើន​ឡើង៨,៥% ដល់៤.៤៥០ដុល្លារ​ក្នុង​មួយ​ខែ ហើយថ្លៃជួលនៅសង្កាត់District 11 បានកើនឡើង៨,២% ដល់៦.៦០០ដុល្លារក្នុងមួយខែ៕ប្រភព: Edgeprop៕

វិស័យអចលនទ្រព្យ និងសំណង់នៅទីក្រុងហូជីម៉ិញបានស្ទុះងើបឡើងវិញហើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ចំនួនប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហូជីមិញ បានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១៣ភាគរយ ដល់ជាង១២០.០០០ប្រតិបត្តិការ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។

ប្រតិបត្តិការភាគច្រើនបានធ្វើឡើង នៅក្នុងតំបន់ចំនួន៤ ដែលមិនស្ថិតនៅជិតទីប្រជុំជន ដូចជា តំបន់ Thu Duc និងតំបន់ Districts 12 ព្រមទាំងតំបន់ Binh Tan និងតំបន់ Cu Chi។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។

លោក Nguyen Toan Thang ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានលើកឡើងថា “និន្នាការនេះប្រហែលជាបណ្តាល មកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទាំង៤ខាងលើ ដែលបានទាក់ទាញការវិនិយោគ កាន់តែច្រើននាពេលថ្មីៗនេះ”។ ប្រតិបត្តិការទាំងនេះ បានជួយរួមចំណែកបង្កើនប្រាក់ចំណូលរបស់ទីក្រុងហូជីមិញ។

ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទីក្រុងហូជីមិញបានទទួលថ្លៃសេវាជាង២,៥ទ្រីលានដុង (ប្រមាណ៩៨,៤លានដុល្លារអាមេរិក) ពីការចុះបញ្ជីដីធ្លី និងការចេញលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី កើនឡើង៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Thang បានបន្តថា ចំនួនប្រតិបត្តិការអចលនទ្រព្យអាចនឹងស្ថិតនៅត្រឹមចំនួន១០០.០០០ប្រតិបត្តិការ នៅក្នុងត្រីមាសទីពីរ។ យោងតាមការិយាល័យស្ថិតិបានឱ្យដឹងថា វិស័យសេវាកម្មអចលនទ្រព្យបានដំណើរការយ៉ាងល្អ ដោយសម្រេចបានទំហំប្រាក់ចំណូលចំនួន៨០,៨ទ្រីលានដុង កើនឡើង១០ភាគរយ។

ជាមួយគ្នានេះ ការវិនិយោគក៏កំពុងហូរចូល ទៅក្នុងវិស័យអចល​នទ្រព្យបន្ថែមទៀតផងដែរ ដោយដើមទុនចុះបញ្ជីរបស់អាជីវកម្មអច​លនទ្រព្យថ្មីបានកើនឡើង១៤៦% ដល់ទំហំទឹកប្រាក់២៤ទ្រីលានដុងនៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។

យោងតាម​នាយកដ្ឋាន​សំណង់​ទីក្រុង​ហូជីមិញ បាន​ឲ្យ​ដឹង​ថា ការ​ស្ទុះ​ងើប​ឡើង​វិញ ​នៃទីផ្សារអចលនទ្រព្យ ក៏បាន​ជំរុញ​ឲ្យ​តម្រូវ​ការ​សំណង់​កើន​ឡើងផងដែរ។

គិតត្រឹមចុងខែមេសា នាយកដ្ឋានបានចេញលិខិតអនុញ្ញាតសាងសង់ជាង៥.៧០០លិខិត ដែលកើនឡើង៨% បើធៀបនឹងឆ្នាំមុន សម្រាប់ផ្ទៃដីសរុបចំនួន១,៣លានម៉ែត្រការ៉េ៕ប្រភព: Vnexpress៕

ក្រុមហ៊ុនចិនធំមួយបង្ហាញបំណងវិនិយោគលើវិស័យ ទឹកស្អាតនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltdបានបង្ហាញបំណងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានទទួលជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

លោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុនHainan Litree Purifying Technology Co., Ltd បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា UF Membrane ដោយសារក្រុមហ៊ុន បានបង្កើតលទ្ធផលជោគជ័យជាសកល និងមានភ្នាក់ងារផ្តល់បច្ចេកវិទ្យានេះ នៅក្នុងប្រទេសជាច្រើន។

លោកបន្តថា ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយចំពោះប្រសិទ្ធភាព ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់តំបន់ប្រជុំជន សម្រាប់តម្រូវការ ឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹក សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដែលបាន និងកំពុង ផ្តល់អត្ថ ប្រយោជន៍ដល់មនុស្សជាង៣លានគ្រួសារ នៅទូទាំងពិភពលោក។

នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុន ត្រូវ បានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើនដោយបានរួមចំណែក ដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ។

លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោង នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០លានដុល្លារ ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

លោកហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ ដែលមិនទាន់មានសេវាគ្របដណ្តប់។

ដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជនលោករដ្ឋមន្ត្រី បានលើក ទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ សម្រាប់ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លង មក។

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ខ្លួន ក្នុងការដោះ ស្រាយ បញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាmembraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា៕