ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី៤០អង្សារសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។
ជាការកត់សម្គាល់ លោកគ្រូ អ្នកគ្រូ បានផ្សព្វផ្សាយពីរូបភាពមួយចំនួនលើទំព័រហ្វេសប៊ុក ស្ដីពីសកម្មភាពយកកន្សែងជ្រលក់ជាមួយទឹក រួចដាក់លើក្បាលរបស់កុមារតូចៗ ដើម្បីកាត់បន្ថយកម្ដៅដែលក្ដៅខ្លាំងជះមកលើកុមារ។
សកម្មភាពនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកថាមិនមែនជារឿងល្អទេ ដែលដាក់កន្សែងត្រជាក់លើក្បាល ហើយអង្គុយក្រោយកម្ដៅរាប់សិបម៉ោង។ សម្ដេចបានចាត់ថា ការរៀនក្រោមកម្ដៅជាង៤០ អង្សារសេ មិនមែនជារឿងចំណេញឡើយ។
ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្ដៅខ្លាំងនេះ សម្ដេចបានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវត្រៀមខ្លួនជួយប្រជាពលរដ្ឋ លើបញ្ហាទឹកប្រើប្រាស់ និងត្រៀមដោះស្រាយបញ្ហាអគ្គិភ័យ៕


សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។
សម្ដេចបានគូសបញ្ជាក់ថា នេះជាគម្រោង BOT រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនដែរ ពោលគឺក្រុមហ៊ុនឯកជនមានថវិកាធ្វើគម្រោងទាំងនេះ ហើយរាជរដ្ឋាភិបាលអនុញ្ញាតសិទ្ធិឱ្យកាន់កាប់ប៉ុន្មានឆ្នាំ ដល់ឆ្នាំកំណត់គឺនឹងផ្ទេរមកឱ្យរាជរដ្ឋាភិបាលវិញ។ ប៉ុន្តែទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនបានគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវព្រែកជីកនេះ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមប្រឆាំងក្រៅស្រុកថា អ្នកដែលចង់បង្កើតចលនាប្រឆាំង គឺធ្វើមិនជោគជ័យទេ ព្រោះនេះជាការប្រឆាំងនឹងប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាតិ។
គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុនប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បីបម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹករវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕


ក្នុងនាមជាវិស័យឯកជន ដែលមានប្រភពមកពីអាមេរិក ហើយកំពុងធ្វើអាជីវកម្មនៅកម្ពុជា យើងខ្ញុំបានយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដែលមានវិសាលភាពធំធេង និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសជាតិរបស់យើង ជាពិសេសក្នុងវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ក៏ដូចជាបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា និងការវិនិយោគផ្សេងៗ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ នៅទូទាំងប្រទេស។




ក្រៅពីសម្ព័ន្ធក្រុមហ៊ុនទាំង២ខាងលើ ក្រុមហ៊ុន ដែលកំពុងប្រកួតប្រជែងផ្សេងទៀត រួមមាន ក្រុមហ៊ុន Consolidated Contractors (CCC) របស់ប្រទេសលីបង់ និងក្រុមហ៊ុន Mohammed Abdulmohsin Al Kharafi & Sons របស់ប្រទេសគុយវ៉ែត ដោយមានការគាំទ្រពីដៃគូអន្តរជាតិ។
ក្រុមហ៊ុន El Seif ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាដ៏សកម្មបំផុតមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់ជាអ្នកម៉ៅការសាងសង់អគារកប់ពពក Kingdom Centre នៅក្នុងទីក្រុងរីយ៉ាដ។ កាលពីឆ្នាំមុន មូលនិធិវិនិយោគសាធារណៈ (PIF) បានទិញភាគហ៊ុនចំនួន២៥% នៅក្នុងក្រុមហ៊ុននេះដើម្បីគាំទ្រដល់កំណើនរបស់ខ្លួន។
រដ្ឋធានីហ្សាការតាគឺជាគោលដៅទស្សនកិច្ចទី១របស់លោក Nadella ក្នុងដំណើររបស់លោកឆ្ពោះមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនោះ លោក នឹង អញ្ជើញទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស ម៉ាឡេស៊ី និង ថៃ នៅ ចុង សប្តាហ៍ នេះ។
ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃអង្គារនេះ លោក Nadella បានជួបជាមួយប្រធានាធិបតីចាំផ្ទះរបស់ប្រទេសឥណ្ឌូនេស៊ី គឺលោក Joko Widodo ដើម្បីពិភាក្សាអំពីការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិម្មិត AI និងការអភិវឌ្ឍន៍ទេពកោសល្យ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេសុី។

គម្រោងនេះ រួមមាន ការសាងសង់ស្ថានីយសម្រាប់ប្រព័ន្ធរថភ្លើងល្បឿនលឿនចំនួនមួយកន្លែង នៅទីក្រុងប៉ាតាយ៉ា (Pattaya) និងស្ថានីយ៍មួយកន្លែងទៀតនៅខេត្តឆាឈឿងសៅ(Chachoengsao)។