Malaysia needs time to study proposal for joint visa with six Asean countries

BANGKOK: Malaysia needs more time to consider Thailand’s proposal regarding a joint visa programme with six other Asean countries to attract more foreign tourists to the region.

Minister of Home Affairs Datuk Seri Saifuddin Nasution Ismail said the proposal is still in the early stages of discussion, and Malaysia needs to obtain more information about it.

“Thailand wants to take advantage of the collaboration of six Asean countries which have potential in tourism and economy. But Malaysia is always seeking a balance between economic potential and the interest of maintaining national security,“ he told Bernama
recently.

Thailand’s Prime Minister Srettha Thavisin previously proposed a “Schengen” or joint visa initiative with Cambodia, Laos, Malaysia, Myanmar, and Vietnam to further boost tourism industry in the six-member countries, which had a combined foreign tourist arrivals of 70 million people in 2023.

In another development, Saifuddin said Malaysia is making several recommendations to China to extend the tourist visa for Malaysians to 30 days from the current 15 days.
He said the proposal will be submitted to Prime Minister Datuk Seri Anwar Ibrahim for approval first.

Since December 1, Malaysia has implemented a 30-day visa exemption for Chinese citizens, while the Chinese government has granted a 15-day visa exemption for travellers from Malaysia. Source: The Sun

កម្ពុជា ចិនរៀបចំកិច្ចប្រជុំដើម្បីជម្រុញការអភិវឌ្ឍផ្លូវដែកឲ្យកាន់តែប្រសើរឡើង

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងភាគីចិន បានបើកកិច្ចប្រជុំទ្វេភាគីរវាងក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអភិឌ្ឍផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មេសា បានអញ្ជើញបន្តដឹកនាំប្រជុំទ្វេភាគី រវាងក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន(NDRC) ដែលដឹកនាំដោយលោកស្រី ចាំង ជានហ័រ អគ្គនាយករង នៃនាយកដ្ឋានវិនិយោគក្រៅប្រទេស។

កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងពិភាក្សាបន្ថែម លើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធា​រណរដ្ឋប្រជាមានិតចិន អនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងលោកកុង លៀង អនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន៕

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅ ទីលានតេជោខេត្តព្រះសីហនុនាចុងសប្តាហ៍នេះ

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួ​យសមាគមទេសចរណ៍ (CATA)​ និងសមាគមហោះហើរប្រទេសថៃ(TEAA) នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។

ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅ អាចថតរូបនិងផ្សព្វផ្សាយអំពី សក្តានុពលទេស​ចរណ៍របស់ខេត្ត។

លោកអភិបាលរង បានបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នា នឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ​លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា​-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២៕

មន្រ្តីជាន់ខ្ពស់លើកឡើងពីគុណសម្បត្តិរបស់ច្បាប់វិនិយោគកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានលើកឡើងថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលបើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងមានភាពអំណោយផលសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សា ការងារជាមួយក្រុមការងារGIZ Cambodia តំណាងដោយលោកស្រីគង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន ក្នុងគោលបំណងពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពី ការកំណត់កាលានុវត្តភាពធុរកិច្ច ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រា​ប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

មានមតិក្នុងជំនួបនេះ សមភាគីបានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើ ក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិត​ផល ដែលមានសក្តានុពលសម្រាប់ការនាំចេញ ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។

ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូល ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្តល់នូវពុទ្ធិបន្ថែម សម្រាប់ជួយបំពេញបន្ថែមខ្លឹមសារ នៃឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។

លោកបានថ្លែងអំណរគុណជូនក្រុមការងារ GIZ Cambodia ដែលបានឆ្លៀតពេលវេលា មកជួបពិភាក្សាដោយផ្ទាល់ ដើម្បីឈ្វេង​យល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។ ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួម ប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្ម ឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលបើកចំហ, មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងមានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាស សម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ សម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែ ច្រវាក់ផលិតកម្មទាំងនោះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានា រួមមានតុវិនិយោគកសិ-ចំណីអាហារប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែ ចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត​ និងបង្កើនកាលានុវត្តភាព សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការពង្រីកឱកាសរីកលូតលាស់ ឱ្យកាន់តែស្រស់បំព្រង៕

Malaysia plans Southeast Asia’s largest integrated circuit design park

KUALA LUMPUR :Malaysia plans to build Southeast Asia’s largest integrated circuit design park and will offer incentives including tax breaks, subsidies and visa exemption fees to attract global tech companies and investors, the government said on Monday.

Malaysia is aiming to turn Kuala Lumpur into a regional digital hub, with the goal of being among the top 20 countries in the global startup ecosystem index by 2030.

Prime Minister Anwar Ibrahim said the proposed integrated circuit design park was part of Malaysia’s efforts to move beyond backend chip assembly and testing and into high-value front-end design work.

The country is a major player in the semiconductor industry, accounting for about 13 per cent of global testing and packaging.

The park, to be backed by Malaysia’s central Selangor state, will house world-class anchor tenants and collaborate with global companies such as British chipmaker Arm Holdings, Anwar said, without providing further details.

Malaysia’s sovereign wealth Khazanah Nasional will also launch a fund to invest in innovative high-growth Malaysian companies, with an initial allocation of 1 billion ringgit ($209 million), Anwar told the KL20 Summit event, aimed at launching new policies to support Malaysian start-ups.

Economy Minister Rafizi Ramli said the government will offer incentives including subsidised office spaces, exemptions on employment passes, relocation services and lower corporate tax rates for foreign venture capital firms, tech entrepreneurs and unicorns – startups reaching a $1 billion valuation – looking to invest in Malaysia.

“We want to attract global unicorns to enter Malaysia, so that high-skilled and high-value jobs are created, besides developing a pipeline of future entrepreneurs and senior leaders in tech,” Rafizi said.
($1 = 4.7820 ringgit)
Source: Reuters

អាជ្ញាធរខេត្តកោះកុងរៀបចំទិន្នន័យសូរិយោដីរួមបញ្ចូលនូវ តំបន់សំខាន់ៗ

ដោយៈ គង់ សូរិយា

        កោះកុងៈ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងកាលពីថ្ងៃទី២៣ មេសាបាន ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំទិន្នន័យសុរិយោដី ក្នុងភូមិសាស្ត្រខេត្តកោះកុង ជា​Shapefiles។

ការរៀបចំបញ្ចូលទិន្នន័យនេះ នឹងរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនិងព្រែក។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ដើម្បីប្រមូលធាតុចូលសំខាន់ៗ និងបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ជា Shapefile ដើម្បីផ្ញើជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្នុងគោលបំណងរៀបចំដែនដី តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង និងរៀបចំប្លង់គោលប្រើប្រាស់ដីលម្អិត ក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីបង្កើតផលិតភាពទេសចរណ៍ ទាក់ទាញថ្មីៗបន្ថែមទៀត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាគោលដៅអាទិភាព លើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលទាមទាររៀបចំ ឱ្យបានច្បាស់លាស់លើផែនការមេអភិវឌ្ឍន៍៕

Commercial property: Japan gains upper hand in attracting foreign investment as China’s uncertain outlook deters capital

The end of Japan’s ultra-loose monetary policy is unlikely to deter foreign investors from snapping up commercial real estate in the world’s fourth-largest economy, as Tokyo and other large metropolises remain attractive destinations for capital looking to acquire assets such as hotels, multifamily buildings and logistics facilities, according to analysts.

This view on Japan stands in contrast to the outlook for China, where various support measures and a loose monetary stance have failed to revitalise foreign investment demand for commercial property, they said.

Last month the Bank of Japan (BOJ) wound up its eight-year policy of negative interest rates, which had been put in place to encourage consumption and boost investment. The BOJ pegged rates to between 0 and 0.1 per cent and signalled a potential rate hike if consumer prices continue to firm up.

Meanwhile, China’s central bank has been on an easing trajectory, with its latest decision in February cutting 25 basis points from banks’ five-year loan prime rate (LPR), the largest shave since the LPR was designated as the main rate benchmark in 2019.

“From the commercial real estate perspective, the appetite is quite a tale of two countries: foreign investors continue to look for opportunities in Japan but remain very silent when it comes to China,” said Henry Chin, global head of investor, thought leadership and head of research for Asia-Pacific at CBRE.

Flows of foreign money into commercial property reflect the shift from China to Japan.

In 2019, foreign investment in Chinese commercial real estate reached US$12.3 billion, almost double the US$6.2 billion invested in Japan, according to CBRE’s tracking of all transactions worth US$10 million or greater.

By 2021, this gap had narrowed, with China getting US$10.1 billion and Japan US$6.5 billion. In 2022, the two countries received roughly equal foreign investment, US$8 billion for China and US$7.7 billion for Japan. Last year, the tables turned, with Japan taking in US$5 billion and China getting just US$3.2 billion.

China’s share of total foreign investment in property declined from 38 per cent in 2019 to just 8 per cent last year, while Japan’s has been relatively steady at 21 per cent in 2019 and 17 per cent in 2023, according to data cited by JLL.

“Foreign investor appetite could not be stronger for Japan at the moment,” said Pamela Ambler, head of investor intelligence for Asia-Pacific at JLL.

“Despite the recent BOJ announcement, Japan is still the only market with accretive cash-on-cash returns. In fact, monetary policy may drive domestics to look overseas, opening up opportunities for foreign investors to enter the market.” Source: SCMP

រយៈពេល៥ឆ្នាំចុងក្រោយនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានកើនឡើងក្នុងអត្រាខ្ពស់បំផុតទ្វេរដង

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បែរជាបង្ហា​ញនូវសន្ទុះកំណើនដ៏ខ្ពស់បំផុត ពុំធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខការិយាល័យជំរឿន សហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំ​ចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើងទ្វេរដង ដោយសម្រេចបានក្នុងអត្រាកំណើនរហូតដល់ទៅ១១៧%។ តួលេខបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញបានកើនឡើងពីទឹកប្រាក់ចំនួនជាង៥៣០០លានដុល្លារកាលពីឆ្នាំ២០១៩ ដល់ទឹកប្រាក់ចំនួនជិត១១,៦ពាន់លានដុល្លារ ។

តាមរយៈអត្រាកំណើនដ៏ខ្ពស់ខាងលើនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំបំផុត នៃទំនិញនាំចេញពីកម្ពុជាសាជាថ្មី ដោយនាំមុខទីផ្សារសហគមន៍អឺរ៉ុប ដែលធ្លាប់តែជាទីផ្សារទំនិញធំបំផុតទី១របស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។យោងតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់ដើមឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តកើនឡើងបន្ថែមទៀត ពោលគឺរយៈពេល២ខែដំបូងនៅឆ្នាំនេះការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបានកើនឡើង ក្នុងអត្រាជិត៥%បន្ថែមទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ដោយទឹកប្រាក់នៃការនាំចេញ បានកើនឡើងពីជាង១៦៣៣លានដុល្លារ ដល់ទឹកប្រាក់១៧១៣លានដុល្លារ។

ទំនិញដែលនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផល នៅក្នុងវិស័វាយនភណ្ឌកាត់ដេរ និងស្បែកជើង ខណៈដែលកម្ពុជានាំចូល ពីសហរដ្ឋអាមេរិកវិញភាគច្រើន ជាប្រភេទផលិតផលប្រណិតដូចជារថយ្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនផ្សេងៗ៕

ដំណឹងល្អៈ ចិន នឹងបើកជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជាដើម្បីជួយផ្សព្វផ្សាយវប្បធម៌អង្គរ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍វប្បធម៌អង្គរវត្ត របស់កម្ពុជា ឱ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ដើម្បីជំរុញលំហូរទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។

ជាមួយគ្នានេះ កម្ពុជា ចិនក៏ជំរុញឱ្យមានជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជា នាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នា ក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទស្សនាសៀមរាប២០២៤”។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំ នៃបក្សកុម្មុយនីស្តចិន ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន៕

លោកស៊ា ឆៃលីនៈទីផ្សារដីធ្លីនៅខេត្តមណ្ឌលគិរីនៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ

        ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ  ទីផ្សារដីធ្លី និងផ្នែកនៃអចលនទ្រព្យដទៃទៀត នៅក្នុងខេត្តមណ្ឌលគិរី នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ បើទោះជាមានក្រុមហ៊ុនពហុជាតិសាសន៍មួយ បាននិងកំពុងសិក្សាសាងសង់ព្រលានយន្តហោះក្តី។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារដីធ្លី ផ្ទះសម្បែងនៅក្នុងខេត្តមិនទាន់មានសញ្ញាគួរឲ្យកត់សំគាល់នៅឡើយទេ ប៉ុន្តែតាមការចល័តរបស់ប្រជាជនធ្វើដំណើរច្រើន អាចនឹងធ្វើឲ្យមានសកម្មភាព និងការចង្អុលបង្ហាញពីអចលនទ្រព្យណាមួយ។លោកបន្តថា “ការធ្វើដំណើរដ៏ច្រើនរបស់ប្រជាពលរដ្ឋ ក្នុងឱកា​សចូលឆ្នាំប្រពៃណីជាតិកាលពីពេលថ្មីៗនេះ ពិតជាមានឱកាសនៃការទិញដីកើនឡើង”។ លោកបន្តថា “ខេត្តមណ្ឌលគិរី មានឱកាសធ្វើ​កសិកម្មច្រើន ដោយសារដីធ្លីនៅទំនេរច្រើន និងមានភាពអំណោយផលផ្នែកវិស័យកសិកម្ម”។
លោកស៊ា ឆៃលីនបានបន្តថា ទោះជាយ៉ាងណាស្ថានភាពជាទូទៅនាពេលនេះ មិនទាន់បង្ហាញសញ្ញាណាមួយឲ្យមើលឃើញថា ទីផ្សារមានភាពកម្រើកឡើងខ្លាំងនៅឡើយ។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តនេះ ដោយគ្រោងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកឲ្យបានប្រមាណ៤លាននាក់ និងភ្ញៀវអន្តរជាតិប្រមាណ១លាននាក់ក្នុង១ឆ្នាំនៅឆ្នាំ២០៣០ខាងមុខ។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យសម្ព័ន្ធក្រុមហ៊ុន FOCUS Consortium ធ្វើការសិក្សាពីផែនការសាងសង់ព្រលា​នយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី ខណៈការសាងសង់ផ្លូវល្បឿនលឿនទៅកាន់ខេត្តនេះ ក៏ជាផែនការបន្ទាប់របស់រាជរដ្ឋាភិ​បាលកម្ពុជាផងដែរ៕