ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន បានជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពក្នុងការពង្រីកការហោះហើរត្រង់ ទៅមកទីក្រុងផ្សេងទៀត នៃប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗដទៃទៀតនៃពិភពលោក។
ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ទទួលជំនួបសម្តែងការគួរសមពីលោកស្រី ជាំង អ៊ីហ្វី (JIANG YIFEI) នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍Cambodia Airway នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រី សុខ សូកេន បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញ ឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការ ជើងហោះហើរត្រង់ទៅមកទីក្រុង/ ខេត្តផ្សេងទៀតនាំប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀត មកកាន់ប្រទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការសំខាន់ៗរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ ក្នុងនោះមាន “យុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” និង”ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” និង ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។
លោកស្រី ជាំង អ៊ីហ្វី បានទទួលនូវសំណើនេះ និងប្ដេជ្ញាខិតខំជំរុញកិច្ចការនេះ តាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
លោករដ្ឋមន្ត្រីបានបានបង្ហាញ ពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”៕



លោកបញ្ជាក់ថា “បច្ចុប្បន្ននេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង បាននិងកំពុងឈូសឆាយពង្រាបដី បន្ទាប់ពីក្រុមហ៊ុន បានដោះស្រាយបញ្ហាផលប៉ះពាល់សង្គម ជាមួយប្រជាជននៅតំបន់នោះ”។
កាលពីពេលកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់ អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហន តម្លៃ៣០០លានដុល្លារនេះ ឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលព្រលានយន្តហោះនេះ នឹងត្រូវចំណាយពេលវេលាសាងសង់រយៈពេល៥ឆ្នាំ។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការសាងសងព្រលានយន្ដហោះនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ ហើយតាមសិក្សាស្រាវជ្រាវតំបន់ទេសចរណ៍ណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍន៍ខ្លាំង ជាងតំបន់ទេសចរណ៍ណា ដែលមិនមានអាកាសយានដ្ឋាន។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕



លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានរំលឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា។
កាន់តែពិសេសជាងនេះ ទៅទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។


លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមានគោលដៅ ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជា ក៏ជាគោលដៅអាទិភាពមួយដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសស្វាគមន៍ក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍ និងបំណងក្នុងការវិនិយោគលើវិស័យ ដែលបានរៀបរាប់ខាងលើនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាលអាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំ សម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិន មកពីគ្រប់ប្រទេសទាំងអស់។
លោក Minja Yang អតីតនាយករងនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានអំពាវនាវឱ្យមានការសិក្សាយ៉ាងច្បាស់លាស់ អំពីផលប៉ះពាល់មកលើទីតាំងបេតិកភណ្ឌ ដែលមានតម្លៃជាសកល។
Highlighting the development of the Vietnam-Cambodia relations in 2023 and forecasting the situation in 2024, First Secretary of the Vietnamese Embassy in Cambodia Tuan Nguyen Tien said that continuing the growth trend of 2023, the Cambodian economy is forecast to expand in a fast and sustainable manner, becoming a bright spot in ASEAN.
នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលបានកំណត់អំពីរបៀប ដែលដីអាចប្រើប្រាស់បាន ក្នុងចម្ងាយ១គីឡូម៉ែត្រពី ទីតាំងសំខាន់ៗ ដូចជា មូលដ្ឋានទាក់ទងនឹងវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រលានយន្តហោះ និងរោងចក្រថាមពល បន្ថែមពីលើកោះដាច់ស្រយាល។