គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសបើកលក់សាកល្បង (Pre-Sale) គម្រោងថ្មីមួយទៀតមានឈ្មោះថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលនឹងត្រៀមបើកសម្ពោធជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ។
គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះបានចាប់ផ្ដើមបើកលក់សាកល្បងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយក្នុងរយៈពេលជាងដប់ថ្ងៃមកនេះ គេសង្កេតឃើញថាមានអតិថិជនជាច្រើនបានចាប់អារម្មណ៍ ទៅសាកសួរព័ត៌មានដល់ការិយាល័យលក់របស់ក្រុមហ៊ុនបុរី ប៉េង ហួត។ លោកស្រីទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់បានមានប្រសាសន៍ថា “គ្រាន់តែដឹងថាក្រុមហ៊ុនមានគម្រោងថ្មី មានអតិថិជនជាច្រើនទាំងអតិថិជនចាស់ ទាំងអតិថិជនថ្មីគាត់មកសួរព័ត៌មាន ហើយមានអតិថិជនមួយចំនួន គាត់ក៏បានកក់យកទីតាំងដែលគាត់ពេញចិត្តរួចទៅហើយ”។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។
គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី មានទីតាំងស្ថិតនៅចំបេះដូងនៃគម្រោងធំៗចំនួន2 គឺគម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព 250ហិកតា និង គម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Eco Collection) អភិវឌ្ឍលើផ្ទៃដីប្រមាណ 150ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួររម្លឹកថា គម្រោងលំនៅឋានបែបសហគមន៍ទំនើបចម្រុះទាំងពីរនេះ បានទទួលការគាំទ្រស្ទើរតែទាំងស្រុងទៅហើយពីសំណាក់អតិថិជនដែលបានរស់នៅបច្ចុប្បន្ន។ (រូបថត Map)
លោកស្រី ទេព កន្និថា ក៏បានប្រាប់បន្ថែមទៀតផងដែរថា “គម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ជាគម្រោងដែលអភិវឌ្ឍន៍ឡើងដោយផ្ដោតសំខាន់ទៅលើការរស់នៅបែបទំនើបស៊ីវីល័យ និងគិតគូដល់ផាសុកភាពនៃការរស់នៅ ដែលមានសួនច្បារបៃតង បរិស្ថានជុំវិញស្រស់ស្រាយមានខ្យល់បរិសុទ្ធ ហើយផ្ដល់នូវសុខសុវត្ថិភាពជូនអតិថិជន ដោយមានទាំងផ្លូវរត់ម៉ារ៉ាតុង ផ្លូវជិះកង់ស្ដង់ដា ។ ក្នុងគម្រោងមានប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោល ក្នុងនោះក៏មានម៉ូដផ្ទះថ្មីចុងក្រោយបង្អស់ បង្កើតឡើងសម្រាប់តែគម្រោងដ៏ថ្មីសន្លាងនេះតែម្ដង។ អតិថិជនដែលអញ្ជើញមកមុននឹងមានអាទិភាពបានជ្រើសរើសម៉ូដផ្ទះ និងទីតាំងល្អមុនគេ ចំណែកគោលការណ៍បង់ប្រាក់វិញគឺពិសេស និងធានាថាចំណេញខ្លាំង!”
តាមការឱ្យដឹងបន្ថែមពីប្រធានផ្នែកលក់ជាន់ខ្ពស់រូបនេះ កម្មវិធីបើកលក់សាកល្បងនេះមានរយៈពេលត្រឹមតែដំណាច់ខែមករា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មានលម្អិតនៃគម្រោង ប្រភេទផ្ទះ ក៏ដូចជាគោលការណ៍បង់ប្រាក់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់គ្រប់ទីតាំងនៃបុរី ប៉េង ហួត ឬទាក់ទងសហការីផ្នែកលក់ផ្ទាល់តាមរយៈលេខទូរសព្ទ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។ 








អគារនេះត្រូវបានចាប់ផ្តើម សាងសង់ឡើងកាលពីឆ្នាំ២០១៧ ដោយមានទីតាំង នៅក្នុងសង្កាត់ពាណិជ្ជកម្ម Santa Fe ក្នុងទីក្រុង Mexico City សហរដ្ឋអាមេរិក។នៅពេលបញ្ចប់ការសាងសង់ អគារនេះនឹងមានកម្ពស់ជាង៥០ជាន់ ដែលធ្វើឱ្យវាក្លាយជា “ប៉មលំនៅដ្ឋានខ្ពស់ជាងគេបំផុត” នៅក្នុងទីក្រុងម៉ិកស៊ិកូ។ នេះបើយោងតាមក្រុមហ៊ុន ស្ថាបត្យកម្មដ៏ល្បីឈ្មោះខាងលើ។
អគារប្រើប្រាស់ចម្រុះ Daxia Tower ត្រូវបានកំណត់ទីតាំងសាងសង់នៅលើផ្ទៃដីទំហំ១៦.៧០០ម៉ែត្រការ៉េ ហើយអគារនេះ នឹងរួមមាន ការិយាល័យ និងកន្លែងលក់រាយ ដែលមានផ្ទៃក្រឡាសរុប១២៧.២២០ម៉ែត្រការ៉េ។
អគារ The Mayfair មានទីតាំងស្ថិតនៅលើផ្លូវ St Kilda ក្នុងទីក្រុង Melbourne របស់ប្រទេសអូស្ត្រាលី ខណៈដែលកាលបរិច្ឆេទបញ្ចប់ការសាងសង់ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។
លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតីអំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការ នៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ ដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជា។
សម្តេចធិបតី ក៏បានជម្រាបជូន លោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្ត ទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា និន្នាការនៃការអភិវឌ្ឍបានរីកទៅកាន់គ្រប់ទិស នៃភាគទាំង៤នៃរាជធានី ជាមួយសក្តានុពលខុសៗគ្នា ប៉ុន្តែតំបន់ភាគខាងជើង កាន់តែមានភាពទាក់ទាញអ្នកមានទ្រព្យច្រើន មករស់នៅតំបន់នេះ ដោយសារការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ខុនដូ និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់កាន់តែប្រសើរឡើង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍបែបថ្មី ផ្តោតលើបរិស្ថាន គុណភាពសំណង់ បុរីវិមានសំណាង បានសាងសង់លើផ្ទៃដី២៥ហិកតា ប៉ុន្តែយើងសាងសង់ផ្ទះវីឡាតែជាង៤០០ប៉ុណ្ណោះ ដើម្បីលក់ជូនអតិថិជន ដែលត្រូវការលំនៅដ្ឋានមានភាពជាឯកជនភាព និងការរស់នៅជាមួយបរិស្ថានស្របតាមរសនិយមសម័យថ្មី។
ដោយឡែក តំបន់នៅជុំវិញព្រលានយន្តហោះ អន្តរជាតិសៀមរាប-អង្គរ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជំរុញឱ្យមានការអភិវឌ្ឍបន្ថែម ជាពិសេសអភិឌ្ឍន៍ទៅលើឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងកសិកម្ម ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ថ្មីដែលរដ្ឋទើបតែបង្កើត ។
លោកបន្តថា “ គាប់ជួននឹងរាជរដ្ឋាភិបាល បានប្រកាសពីការអភិវឌ្ឍលើតំបន់ជុំវិញនេះទៀត ដូច្នេះតំបន់នេះនឹងក្លាយជាតំបន់មួយសំខាន់តភ្ជាប់ពីក្រុងសៀមរាប ទៅតំបន់ព្រលានយន្តហោះ”។
សម្តេចធិបតី ក៏បានជំរុញឱ្យមានការអភិវឌ្ឍន៍ ជាបុរីជនបទគំរូមួយ នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរុនតាឯក និងពាក់ស្នែងទៅកាន់ក្រុងសៀមរាប ហើយក៏បានរៀបចំសេវាកម្មដឹកជញ្ជូន ប្រជាពលរដ្ឋពីតំបន់រុនតាឯក និងពាក់ស្នែង ទៅក្រុងសៀមរាប ខេត្តសៀមរាបថែមទៀត។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានបង្ហើបឲ្យដឹងថា គំរោងកសាងទីក្រុងរណប Airport City នេះ នឹងរៀបចំឡើងនាពេលអនាគត ព្រោះធម្មតាការវិនិយោគព្រលានយន្តហោះ មិនងាយបានផលចំណេញលឿនទេ ហេតុនេះក្រុមហ៊ុនត្រូវសាងសង់ទីក្រុងអមព្រលានយន្តហោះនេះ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ឋ និងសេវាកម្មចាំបាច់ដល់អ្នកដំណើរ រូមមាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងសម្រាកលំហែរកាយជាដើម៕

អាកាសយានដ្ឋានអន្តរជាតិតេជោ អភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា(CAIC) គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC Group និងSSCA និងរចនាដោយស្ទូឌីយោឌីហ្សាញដ៏ល្បីរបស់ពិភពលោកគឺ Foster&Partners ដែលគ្របដណ្តប់លើផ្ទៃដី២,៦០០ហិចតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

ក្នុងជំនួបកាលពីងថ្ងៃទី១៦ មករាកន្លងមកនេះ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ។
លោកJared Cohen ក៏បានជម្រាបជូនសម្តេចធិបតីពីគោលបំណងពង្រីក ឱកាសវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។
ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល៕
យោងតាមក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) ដំណើរទស្សនកិច្ចទៅកាន់បរទេសទាំងនេះ នឹងផ្តល់អាទិភាពដល់ដៃគូពាណិជ្ជកម្ម និងដៃគូសេដ្ឋកិច្ចធំៗ ដូចជាអឺរ៉ុប អាមេរិកខាងជើង ជប៉ុន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងអាមេរិកឡាទីន។