ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ ជម្រុញគោលនយោបាយ “ភូមិចាស់ តភ្ជាប់ភូមិថ្មី” ក្នុងន័យកសាងបុរីជនបទ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំនិតថ្មីនៃការបង្កើតនូវបុរីជនបទ ដែលមានន័យលើការផ្សារភ្ជាប់ភូមិថ្មី និងភូមិចាស់ តាមបែបផែននគរូបនីយកម្ម ត្រូវបានគិតគូរ និងរៀបចំឡើងបណ្តើរៗ។

ទស្សនទានថ្មីនេះ ត្រូវបានលើកឡើង ដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលអញ្ជើញចែកប័ណ្ណ សម្គាល់អចលនវត្ថុដល់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ នៅក្នុងខេត្តស្វាយរៀង។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មី ដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។

លោកបន្តថា ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃ។ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះ ឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់កាលពីពេលថ្មីៗនេះ ក៏បានជម្រុញឲ្យវិស្វករ និងក្រុមស្ថាបត្យករគិតគូរយ៉ាងណា ក្នុងការសាងសង់លំនៅដ្ឋាន ឲ្យមានតម្លៃទាបចន្លោះ ពីប្រមាណ១០,០០០ទៅ១៥០០០ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពសសេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ៕

Korean won to be adopted for trade transactions with ASEAN

Korean businesses will be able to make payments in Korean won to their trade partners from ASEAN countries starting in the second half of the year at the earliest, according to financial sources, Tuesday.

The new method of payment will come in a bid to cut down massive transaction fees charged in converting Korean won to another currency, usually U.S. dollars, or vice versa, and also to curb risks associated with fluctuating exchange rates.

The plan was visualized after it was addressed in the 2024 economic policy directions announced last week by the Ministry of Economy and Finance and the relevant ministries.

The finance ministry is pushing to revamp regulations on currency exchange within the first half to implement the plan.

In an exceptional case, Korea allowed the won to be used as a method of payment with Iran in the 2010s after purchasing Iranian crude oil worth billions of dollars when it needed to bypass Washington’s ban on U.S. dollar transactions in trade
with Tehran.

“Given the fact that trade transactions using Korean currency are rare, the new method of payment suggests the Korean won is regarded as credible and stable in addition to key currencies,” a source said.

The source pointed out that Korea’s currency is experiencing heightened demand in ASEAN countries in the midst of fast-growing trade with Korea.

Of the 10 ASEAN countries, Indonesia is touted as the first potential country to accept trade transactions using the Korean won. The Philippines and Vietnam are also likely to follow suit soon.

Once the new method of payment is adopted, Korean firms can deliver or receive transaction amounts in Korean won via the Seoul branches of banks from corresponding ASEAN countries. Source: korea times

‘Quiet’ supersonic jet ready to debut

Lockheed Martin Corp and the US space agency are preparing to give the public a sneak peek of a plane that could pave the way for airlines to dramatically speed up flights.

The X-59, to be unveiled on Friday afternoon local time in Palmdale, California, has been designed to fly faster than the speed of sound – about 760 miles per hour (1,220 kmh) at sea level but with much less noise.

When planes break the sound barrier known as Mach 1 a loud and continuous sonic boom is created that can shatter windows on the ground. The US banned civilian aircraft reaching this speed over land in 1973Lockheed Martin won a contract in 2018 valued at about $250 million to build a demonstrator plane, which has room for one pilot and is powered by a General Electric F414 engine, to help overcome this hurdle.

The aircraft is designed to reach 1.5 times the speed of sound, while reducing a sonic boom to a weak thump with its v- shaped wing and elongated nose. The company originally had expected to fly the X-59 in 2021. The overall project, including testing, will cost about $632 million over eight years, the US National Aeronautics and Space Administration (NASA) said.

If the X-59 is successful and then applied to commercial aviation, flight times could be reduced dramatically. Lockheed has said the plane will reach speeds of 925 mph, far surpassing today’s single-aisle passenger jets that top out at about 550 mph.

But besides overcoming the sonic boom, the industry would have to deal with more stringent noise regulations at airports than when the European-built Concorde stopped taking supersonic flights in 2003. Nowadays, there is also heightened scrutiny over the impact of aircraft emissions on the environment.

The plane isn’t ready to fly yet and will undergo more ground tests to determine if any further assembly tweaks are required, said NASA engineer Mark Mangelsdorf in an email response to questions. Source: Bloomberg

ក្រុមហ៊ុន Microsoft ផ្តួលក្រុមហ៊ុន Apple ដោយក្លាយជាក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Microsoft បានដណ្តើមតំណែងរបស់ក្រុមហ៊ុន Apple ដោយក្លាយជាក្រុមហ៊ុនធំជាងគេលើពិភពលោក បើគិតពីមូលធនទីផ្សារ ខណៈ Microsoft បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ AI ដែលជាវិស័យកំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft រួមជាមួយនឹងក្រុមហ៊ុន Nvidia និង Amazon បានសង្កត់ធ្ងន់លើបញ្ញាសិប្បនិម្មិត (AI) ដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ កើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល១ឆ្នាំកន្លងមក។ តួយ៉ាង តម្លៃទីផ្សាររបស់ក្រុមហ៊ុន Microsoft បានកើនឡើងជាង១ទ្រីលានដុល្លារអាមេរិក។

យោងតាមទិន្នន័យបង្ហាញថា តម្លៃមូលធនទីផ្សារ (Market Cap)របស់ក្រុមហ៊ុន Microsoft មានចំនួន២,៨៨៧ទ្រីលានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ខណៈតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Apple គឺ២,៨៧៥ទ្រីលានដុល្លារ គិតត្រឹមថ្ងៃបិទកាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីបានហក់ឡើងដល់កម្រិតកំពូល៣,០៨១ទ្រីលានដុល្លារ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំមុន។

ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលបច្ចេកវិទ្យារបស់ OpenAI នៅគ្រប់ឈុតកម្មវិធី Software ផលិតភាពរបស់ខ្លួន ដែលចំណាត់ការនេះ បានជំរុញឱ្យសេវាកម្មនៃប្រព័ន្ធបច្ចេកវិទ្យានៅលើប្រព័ន្ធអុីនធើណែតរបស់ក្រុមហ៊ុន Microsoft ស្ទុះងើបឡើងវិញកាលពីត្រីមាសទី៣ ឆ្នាំមុន។

ម៉្យាងវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងជួបប្រទះនឹងបញ្ហាប្រឈម ដោយសារតម្រូវការធ្លាក់ចុះ ខណៈការលក់ផលិតផលទូរស័ព្ទដៃស្មាតហ្វូន iPhone15 របស់ខ្លួន កំពុងមានការថយចុះយ៉ាងខ្លាំង។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple កំពុងជួបការលំបាក ជាពិសេសនៅក្នុងប្រទេសចិន ខណៈការប្រកួតប្រជែងពីក្រុមហ៊ុន Huawei កំពុងស្ទុះងើបឡើងវិញកាន់តែខ្លាំង ដែលជះផលប៉ះពាល់ដល់ចំណែកទីផ្សាររបស់ខ្លួន៕ប្រភព៖Reuters៕

កម្ពុជាស្នើចិនឲ្យបើកជើងហោះហើរត្រង់ពីទីក្រុងស៊ីអាន មកកម្ពុជានិងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រងស៊ីអាន និងក្រុងសៀមរាប

(ស៊ីអាន)៖ លោក យៀ នីវពីង (Mr. YE Niuping) អភិបាលក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងស៊ីអាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលផ្តោតសំខាន់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ។

លោក ហេង ពៅ បានលើកឡើងអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជារួម និងទីក្រុងស៊ីអាន និយាយដោយឡែក ក្នុងគោលបំណង សុំឲ្យមានការបើកជើងហោះហើរត្រង់ ពីស៊ីអានមកកម្ពុជា ដើម្បីផ្លាស់ប្តូរវិស័យទេសចរណ៍រួមគ្នា លើកកម្ពស់សេដ្ឋកិច្ចរវាងប្រជាជនទាំងពីរ។

អគ្គកុងស៊ុលកម្ពុជា បានបន្តទៀតថា កម្ពុជាបន្តទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងទីក្រុងស៊ីអាន ជារួមរវាងកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន ដ៏យូរអង្វែង និងជាមិត្តដែកថែប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគ្គកុងស៊ុលកម្ពុជា បានស្នើឲ្យមានការគាំទ្រផែនការសកម្មភាពឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន, សហការក្នុងវិស័យអប់រំ ឲ្យបានប្រសើរ និងលើកកម្ពស់ទិសដៅយុទ្ធសាស្ត្រ ក្នុងវិស័យអប់រំ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៅអនាគត។

លោក យៀ នីវពីង បានផ្តល់ការគាំទ្រ និងណែនាំឲ្យមន្ទីរពាក់ព័ន្ធ ធ្វើការជិតស្និទ្ធជាមួយស្ថានអគ្គកុងស៊ុល ដើម្បីសម្រេចបាននូវគោលដៅរួមគឺការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងស៊ីអាន និងកម្ពុជា។

លោកអភិបាលក្រុងរំពឹងថា នឹងមានសហគ្រាសពីទីក្រុងស៊ីអាន ទៅទស្សនកិច្ចសិក្សានៅកម្ពុជា និងនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ ពីប្រទេសកម្ពុជាមកកាន់ក្រុងស៊ីអាន ផ្សព្វផ្សាយតំបន់ទេសចរណ៍ ឲ្យគ្នាទៅវិញទៅមក ធ្វើការរួមគ្នាដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រងស៊ីអាន និងក្រុងសៀមរាបផងដែរ៕

Condo prices maintain an upward trend despite gloomy market

Condominium market prices in both Hà Nội and HCM City maintain an upward trend this year, according to CBRE Vietnam.

Condominium primary selling prices in both cities remained high, especially in Hà Nội, with primary prices recording rapid growth mainly due to the large quantity of new supply in the high-end segment.

The number of high-end condominium units accounted for 75 per cent in Hà Nội and 84 per cent in HCM City in 2023’s total new launches. On the other hand, the mid-point segment, with selling prices more budget-friendly to the majority of the population, accounted for only a small proportion, while the affordable segment has completely disappeared in both markets in the past few years.

Dung Dương, Executive Director of CBRE Vietnam, said: “In 2023, we observed a reversal in the trend between the Hà Nội and HCM City residential markets, with the Hà Nội market now following a similar trajectory to that of HCM City about three years ago.”

Particularly, at the end of 2023, the average primary selling price in Hà Nội reached VNĐ53 million per sqm (excluding VAT and maintenance fees), up 4.6 per cent quarter on quarter and 14.6 per cent year on year. This was the primary price recorded in HCM City during the 2020-2021 period.

On the contrary, the primary prices for condominiums in HCM City levelled off at around more than VNĐ61 million per sqm in 2023, down 1.7 per cent year on year.

Võ Huỳnh Tuấn Kiệt, Associate Director of CBRE Vietnam’s Housing Project Marketing, said at the end of 2023, real estate companies had many policies on reducing selling prices, with a condition that buyers must implement faster payment to receive the house. This was a business strategy and the decreasing trend was only for some projects in HCM City.

In the secondary market, the selling price of condominiums in Hà Nội and HCM City went on opposite trends, according to the CBRE Vietnam’s report on Hà Nội real estate market in the fourth quarter of 2023, released in Hà Nội on January 9. Source: Vietnam News

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីពិធីចុះអនុស្សរណៈចំនួន៦

        ដោយៈ គង់ ហ្វីអូណា

        ប៉ារីសៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីពិធីចុះអនុស្សរណៈចំនួន៦ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

អ​នុស្សរណៈទាំង៦នោះរូមមាន ទី ១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។ ទី២- អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនBlue Circle ទី៣- អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។

ទី៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ទី៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង  Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និងទី៦-អនុស្សរណៈយោគយល់រវាងLYPគ្រុប និងក្រុមហ៊ុន SEMMARIS៕

អគារខ្ពស់កប់ពពកនិងប្រណីតប្លែកៗចំនួន៣ នឹងលេចរូបរាងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ

 អន្តរជាតិ: ស្របពេលដែលបច្ចេកវិទ្យា របស់ពិភពលោកកំពុងដើរទៅមុខយ៉ាងឆាប់រហ័ស គេសង្កេតឃើញមាន ក្រុមហ៊ុនស្ថាបត្យកម្មជាច្រើនបាន និងកំពុងរចនាអគារខ្ពស់ៗ ព្រមទាំងមានរូបរាងប្លែកៗផងដែរ។

ក្នុងនោះ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ របស់ប្រទេសអង់គ្លេ ស ដែលមានឈ្មោះថា Zaha Hadid Architects បាននិងកំពុងរចនាអគារម៉ូដប្លែកៗជាច្រើន នៅលើពិភពលោក។

ដូច្នេះ សារពត៌មានរបស់យើង សូមធ្វើការដកស្រង់ចុះផ្សាយអំពីអគារដ៏ប្រណីតចំនួន៣ ដែលរចនាឡើងដោយក្រុមហ៊ុន Zaha Hadid Architects ដូចមានបញ្ជាក់នៅខាងក្រោមនេះ។

ទី១: អគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនOPPO
ការសាងសង់ទីស្នាក់ការក្រុមហ៊ុន OPPO នៅក្នុងទីក្រុង Shenzhen របស់ប្រទេសចិន គ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់ នៅត្រឹមឆ្នាំ២០២៥ ដែលទីស្នាក់ការនេះ មានអគារចំនួន៤តភ្ជាប់គ្នា និងកំពស់អតិបរមា២០០ម៉ែត្រ។អគារនីមួយៗ នឹងត្រូវបានកំណត់លក្ខណៈ ដោយទម្រង់កញ្ចក់ប្រហោងក្នុង ដែលសម្រួចឆ្ពោះទៅរកកម្រិតកម្ពស់ លើដីផ្ទាល់(Ground Level) ទោះបីជាអគារទាំង៤ មានកម្ពស់ខុសៗគ្នាក៏ដោយក្តី។

ទី២: អគារ Tower C
Tower C គឺជាអគារខ្ពស់កប់ពពកមួយទៀត ជាមួយនឹងកំពស់ជិត៤០០ម៉ែត្រ ដែលគ្រោងនឹងលេចរូបរាងឡើង នៅទីក្រុង Shenzhen ក្នុងឆ្នាំ២០២៧ខាងមុខ។អគារនេះត្រូវបាន រំលេចចេញនូវប៉មចំនួន២ ដែលមានរចនាបថរួមគ្នា អមជាមួយនឹងពណ៌បៃតង និងមានការរចនាប្រកបដោយនិរន្តរភាពផងដែរ ដែលមានដូចជាបន្ទះសូឡា និងប្រព័ន្ធប្រមូលទឹកភ្លៀង។

ទី៣: អគារ Vauxhall Cross Island
ការសាងសង់អគារ Vauxhall Cross Island ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើមដំណើរការហើយ  ដែលជាអគារប៉មភ្លោះស្ថិតនៅភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។នៅក្នុងគម្រោងនេះ ប៉មនៃអគារមួយមានកម្ពស់១៨៥ម៉ែត្រ (ឬ៦០៦ហ្វីត) និងប៉មមួយទៀត មានកម្ពស់១៥១ម៉ែត្រ (ឬ៤៩៥ហ្វីត)។ អគារ Vauxhall Cross គឺជាអគារពហុមុខងារ ដែលរួមមានទាំងការិយាល័យ សណ្ឋាគារ និងមានជាកន្លែងសម្រាប់រស់នៅផងដែរ៕

ក្រុមហ៊ុនបារាំងធំមួយចាប់អារម្មណ៍វិនិយោគលើផ្លូវដែកនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ប៉ារីសៈ ក្រុមហ៊ុនបារាំងធំមួយ ចាប់អារម្មណ៍លើការវិនិយោគបណ្តាញផ្លូវដែក និងប្រព័ន្ឋដឹកជញ្ជូននៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនAlstom ក្នុងពេលជួបសម្តេ​ចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមាន ដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។
លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើន លើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាមផងដែរ។

លោកPhilippe DELLEUR បានបញ្ជាក់ថា ផ្អែកតាមបទពិសោ​ធន៍របស់ក្រុមហ៊ុនលើវិស័យនេះ នៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិ​យោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Philippe DELLEUR និងបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេសផ្ដោតយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបា​យ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សា នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕

តម្លៃទីផ្សារខុនដូ និងអាផាតមុិននៅទីក្រុងហាណូយ និងហូជីមិញ នឹងបន្តកើនឡើង ក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ CBRE Vietnam បានឱ្យដឹងថា តម្លៃទីផ្សារខុនដូទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងបន្តនិន្នាការកើនឡើងនៅឆ្នាំ២០២៤នេះ។

តម្លៃខុនដូនៅក្នុងទីក្រុងទាំងពីរនៅតែមានកម្រិតខ្ពស់ដដែល ជាពិសេសនៅទីក្រុងហាណូយ ដែលតម្លៃនៅលើទីផ្សារបឋមបានកត់ត្រាកំណើនយ៉ាងឆាប់រហ័ស ដោយសារតែបរិមាណដ៏ច្រើននៃការផ្គត់ផ្គង់ថ្មី នៅក្នុងផ្នែកខុនដូលំដាប់ប្រណីត(High-end)។

លោក Dung Dương នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Vietnam បានមានប្រសាសន៍ថា“នៅឆ្នាំ២០២៣ យើងបានសង្កេតឃើញការនិន្នាការផ្ទុយគ្នា រវាងទីផ្សារលំនៅដ្ឋាននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយនៅពេលនេះ ទីផ្សារនៅទីក្រុងហាណូយដើរតាមគន្លងស្រដៀងគ្នាទៅនឹងទីក្រុងហូជីមិញប្រហែលកាលពី៣ឆ្នាំមុន”។Condo prices maintain an upward trend despite gloomy market hinh anh 1ជាពិសេស នៅចុងឆ្នាំ២០២៣ តម្លៃខុនដូជាមធ្យម នៅលើទីផ្សារបឋម(Primary Market) របស់ទីក្រុងហាណូយ បានឈានដល់៥៣លានដុងក្នុងមួយម៉ែត្រការ៉េ (ដោយមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងថ្លៃថែទាំ) ពោលគឺកើនឡើង១៤,៦% បើធៀបនឹងឆ្នាំ២០២២។ ចំនួនខាងលើនេះ គឺជាតម្លៃខុនដូនៅក្នុងទីក្រុងហូជីមិញ កាលពីអំឡុងឆ្នាំ២០២១ដល់ឆ្នាំ២០២១។

ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបឋមរបស់ទីក្រុងហូជីមិញ បានធ្លាក់ចុះមកនៅត្រឹមជាង៦១លានដុង ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣ ពោលគឺថយចុះ១,៧ភាគរយបើធៀបនឹងឆ្នាំ២០២២។

នៅក្នុងទីផ្សារបន្ទាប់បន្សំ(Secondary Market) តម្លៃលក់ខុនដូនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានបន្តដើរតាមនិន្នាការផ្ទុយគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Vietnam។

តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហាណូយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានបន្តកើនឡើងដល់ប្រហែល៣៣លានដុង ក្នុងមួយម៉ែត្រការ៉េ កើនឡើង៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហូជីមិញគឺ៤៥លានដុងក្នុងមួយម៉ែត្រការ៉េ ដោយមានការថយចុះ៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

លោក Nguyễn Hoài An នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនCBRE Vietnam ប្រចាំសាខាទីក្រុងហាណូយ អះអាងថា “នៅឆ្នាំ២០២៤ យើងក៏រំពឹងថា កម្រិតតម្លៃសរុបនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហាណូយ និងទីក្រុងហូជីមិញនឹងបន្តស្ថិតក្នុងនិន្នាការ ដែលមានស្ថិរភាព។ ជាពិសេស ផ្នែកលំនៅដ្ឋានអាផាតមុិននៅទីក្រុងហាណូយនឹងបន្តហក់ឡើងថ្លៃនៅឆ្នាំ២០២៤នេះ”៕ប្រភព៖Vietnam News៕