តម្លៃទីផ្សារខុនដូ និងអាផាតមុិននៅទីក្រុងហាណូយ និងហូជីមិញ នឹងបន្តកើនឡើង ក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ CBRE Vietnam បានឱ្យដឹងថា តម្លៃទីផ្សារខុនដូទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងបន្តនិន្នាការកើនឡើងនៅឆ្នាំ២០២៤នេះ។

តម្លៃខុនដូនៅក្នុងទីក្រុងទាំងពីរនៅតែមានកម្រិតខ្ពស់ដដែល ជាពិសេសនៅទីក្រុងហាណូយ ដែលតម្លៃនៅលើទីផ្សារបឋមបានកត់ត្រាកំណើនយ៉ាងឆាប់រហ័ស ដោយសារតែបរិមាណដ៏ច្រើននៃការផ្គត់ផ្គង់ថ្មី នៅក្នុងផ្នែកខុនដូលំដាប់ប្រណីត(High-end)។

លោក Dung Dương នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Vietnam បានមានប្រសាសន៍ថា“នៅឆ្នាំ២០២៣ យើងបានសង្កេតឃើញការនិន្នាការផ្ទុយគ្នា រវាងទីផ្សារលំនៅដ្ឋាននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយនៅពេលនេះ ទីផ្សារនៅទីក្រុងហាណូយដើរតាមគន្លងស្រដៀងគ្នាទៅនឹងទីក្រុងហូជីមិញប្រហែលកាលពី៣ឆ្នាំមុន”។Condo prices maintain an upward trend despite gloomy market hinh anh 1ជាពិសេស នៅចុងឆ្នាំ២០២៣ តម្លៃខុនដូជាមធ្យម នៅលើទីផ្សារបឋម(Primary Market) របស់ទីក្រុងហាណូយ បានឈានដល់៥៣លានដុងក្នុងមួយម៉ែត្រការ៉េ (ដោយមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងថ្លៃថែទាំ) ពោលគឺកើនឡើង១៤,៦% បើធៀបនឹងឆ្នាំ២០២២។ ចំនួនខាងលើនេះ គឺជាតម្លៃខុនដូនៅក្នុងទីក្រុងហូជីមិញ កាលពីអំឡុងឆ្នាំ២០២១ដល់ឆ្នាំ២០២១។

ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបឋមរបស់ទីក្រុងហូជីមិញ បានធ្លាក់ចុះមកនៅត្រឹមជាង៦១លានដុង ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣ ពោលគឺថយចុះ១,៧ភាគរយបើធៀបនឹងឆ្នាំ២០២២។

នៅក្នុងទីផ្សារបន្ទាប់បន្សំ(Secondary Market) តម្លៃលក់ខុនដូនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានបន្តដើរតាមនិន្នាការផ្ទុយគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Vietnam។

តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហាណូយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានបន្តកើនឡើងដល់ប្រហែល៣៣លានដុង ក្នុងមួយម៉ែត្រការ៉េ កើនឡើង៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ផ្ទុយទៅវិញ តម្លៃខុនដូនៅលើទីផ្សារបន្ទាប់បន្សំរបស់ទីក្រុងហូជីមិញគឺ៤៥លានដុងក្នុងមួយម៉ែត្រការ៉េ ដោយមានការថយចុះ៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

លោក Nguyễn Hoài An នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនCBRE Vietnam ប្រចាំសាខាទីក្រុងហាណូយ អះអាងថា “នៅឆ្នាំ២០២៤ យើងក៏រំពឹងថា កម្រិតតម្លៃសរុបនៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហាណូយ និងទីក្រុងហូជីមិញនឹងបន្តស្ថិតក្នុងនិន្នាការ ដែលមានស្ថិរភាព។ ជាពិសេស ផ្នែកលំនៅដ្ឋានអាផាតមុិននៅទីក្រុងហាណូយនឹងបន្តហក់ឡើងថ្លៃនៅឆ្នាំ២០២៤នេះ”៕ប្រភព៖Vietnam News៕

អង្គការNASA ដាក់តាំងបង្ហាញយន្តហោះល្បឿនលឿនសំឡេង X-59 និងគ្រោងបើកហោះហើរដំបូងនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Lockheed Martin Corp និងទីភ្នាក់ងារអវកាសអាមេរិក កំពុងផ្តល់ជូនសាធារណៈជន នូវទិដ្ឋភាពយន្តហោះ ដែលអាចអនុញ្ញាតឱ្យ ក្រុមហ៊ុនអាកាសចរណ៍នានា បង្កើនល្បឿនហោះហើររបស់ពួកគេកាន់តែលឿនជាងមុន។

យន្តហោះល្បឿនលឿនជាងសំឡេង X-59 ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃសុក្រ ទី១២ ខែមករា នៅក្នុងទីក្រុង Palmdale រដ្ឋកាលីហ្វ័រញ៉ា ដែលវាត្រូវបានរចនាឡើង ដើម្បីហោះហើរលឿនជាងល្បឿនសំឡេងប្រហែល១.២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅកម្រិតទឹកសមុទ្រ និងបង្កសំឡេងរំខានតិចជាងមុនឆ្ងាយណាស់។

ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនLockheed Martin បានឈ្នះកិច្ចសន្យា ដែលមានតម្លៃប្រហែល២៥០លានដុល្លារ ដើម្បីសាងសង់យន្តហោះមួយនេះ ដែលមានបន្ទប់សម្រាប់អ្នកបើកបរម្នាក់ និងត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric F414 ដើម្បីកាត់បន្ថយសំឡេងរំខាន និងសូរសំឡេងផ្ទុះ។យន្តហោះនេះត្រូវបានរចនាឡើង ដើម្បីឈានដល់ល្បឿនលឿនជាងសំឡេង១,៥ដង និងកាត់បន្ថយសំឡេងផ្ទុះ ទៅជាសំឡេងស្រាលជាងមុន ដោយមានការរចនាស្លាបរបស់យន្តហោះរាង ជារាងអក្សរ V និងតួខ្លួនយន្តហោះស្រួចវែង។

រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក (NASA) បានអះអាងថា ដើមឡើយក្រុមហ៊ុនរំពឹងថា នឹងដាក់ឱ្យហោះហើរយន្តហោះ X-59 នៅឆ្នាំ២០២១។ គម្រោងទាំងមូល រួមទាំងការតេស្តសាកល្បង នឹងត្រូវចំណាយទឹកប្រាក់អស់ ប្រហែល៦៣២លានដុល្លារនិងចំណាយរយៈពេល៨ឆ្នាំ។ប៉ុន្តែក្រៅពីការយកឈ្នះលើសូរសំឡេងផ្ទុះ ដែលបណ្តាលមកពីកម្លាំងទប់នៃខ្យល់ ក្រុមហ៊ុនក៏នឹងត្រូវដោះស្រាយ ជាមួយនឹងបទប្បញ្ញត្តិសំឡេងរំខាន នៅអាកាសយានដ្ឋាន កាន់តែតឹងរ៉ឹងជាងពេលដែលយន្តហោះ Concorde របស់អឺរ៉ុបបានបញ្ឈប់ការហោះហើរយន្តហោះល្បឿនលឿនជាងសំឡេង ក្នុងឆ្នាំ២០០៣ទៅទៀត។

សព្វថ្ងៃនេះ ក៏មានការត្រួតពិនិត្យកាន់តែខ្ពស់ លើផលប៉ះពាល់នៃការបំភាយឧស្ម័ន របស់យន្តហោះទៅលើបរិស្ថានផងដែរ។យន្តហោះ X-59 ត្រូវបានគេរំពឹងថា នឹងមានការបើកដាក់ឱ្យហោះហើរ ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤នេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាស់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានBloomberg៕

អ្នកជំនាញអន្តរជាតិលើកឡើងពីដំណោះស្រាយ និងយុទ្ធសាស្ត្រដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរផ្លាស់ប្តូរឲ្យស្របបរិបទថ្មី

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia  បានបង្ហាញទិដ្ឋភាពទូទៅ នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ CBRE Cambodia 2024 Fearless Forecast។

លោក Townsend បានលើកឡើងអំពី ដំណោះស្រាយលើបញ្ហាប្រឈម និងឱកាសនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំណត់ដោយការផ្គត់ផ្គង់លើសតម្រូវការ និងការវិវត្តនៃនិន្នាការទីផ្សារ ស្របពេលដែលសេដ្ឋកិច្ចមានកំណើនដ៏រឹងមាំ និងការថយចុះនៃអតិផរណា។

លោក Townsend បានកត់សម្គាល់ថា អត្រាកាន់កាប់ជាមធ្យមសម្រាប់ការិយាល័យ និងកន្លែងលក់រាយមានប្រហែល៦៥% ក្រោមតម្លៃជួលជាមធ្យម២៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈមានការកើនឡើងនៃអត្រាការប្រាក់ លើកម្ចីប្រចាំឆ្នាំជាមធ្យម សម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានកម្រិតលើសពី១០%។ទោះបីជាមានលក្ខខណ្ឌលំបាកទាំងនេះក៏ដោយ ក៏លោក Townsend បានចង្អុលបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងកំណើនផលទុនជាតិសរុប(GDP) ក្នុងរង្វង់៥,៨% ក្នុងឆ្នាំ២០២៣ និងអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមប្រហែល៣%។

ខាងក្រោមនេះ ជាសម្រង់ចំណុចសំខាន់ៗចំនួន៣ ដែលលោកបានលើកឡើងនៅក្នុងព្រឹត្តិការណ៍ Fearless Forecast ប្រចាំឆ្នាំ២០២៤

ទី១ សាច់ប្រាក់តិច និងការកើនឡើងអត្រាការប្រាក់
ក្តីព្រួយបារម្ភដ៏សំខាន់មួយ ដែលលោក Townsend បានលើកឡើង គឺការកើនឡើងនៃការទូទាត់សងប្រាក់កម្ចីយឺត ដែលបានកើនឡើងជាលំដាប់ គិតចាប់តាំងពីជំងឺរាតត្បាត ដែលឈានដល់ជិត៦% សម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន និង៤%សម្រាប់កម្ចីទិញផ្ទះ។

និន្នាការនេះបង្ហាញពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលកំពុងបន្តកើតមាន។  បន្ថែមពីលើនេះ វិស័យនានា ដូចជា វិស័យទេសចរណ៍ មិនទាន់អាចស្តារឡើងវិញ បានពេញលេញនៅឡើយ ក្រោយជំងឺរាតត្បាត ដោយការចំណាយរបស់ភ្ញៀវទេសចរ ជាមធ្យមបានធ្លាក់ចុះប្រមាណ៧០% ពី១៤០ដុល្លារទៅ៤០ដុល្លារក្នុងមួយថ្ងៃ។

ចំណែកឯ ការ​នាំ​ចេញ​សម្លៀក​បំពាក់ ​ដែល​ជា​វិស័យ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​មាន​ការ​ថយ​ចុះ​ដែរ​ ដោយ​សារ​តម្រូវ​ការ​របស់អ្នក​ទិញ​នៅបរទេស​មាន​ការ​ធ្លាក់​ចុះ។

បើក្រឡេកទៅមើលចំណុចវិជ្ជមាន លោក Townsend បានសង្កត់ធ្ងន់អំពីការចំណាយ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា រួមទាំងគម្រោងតម្លៃរាប់ពាន់លានដុល្លារ ដូចជា ផ្លូវក្រវ៉ាត់ក្រុង ការពង្រីកកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបន្តជំរុញទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស។

នៅក្នុងវិស័យអចលនទ្រព្យ ការបើកដំណើរការគម្រោងថ្មី និងការបញ្ចប់ការដ្ឋានសាងសង់ កំពុងឈានទៅរកការប្រកួតប្រជែងកាន់​​តែខ្លាំងឡើង ខណៈផ្ទៃក្រឡាសរុប(floor space)សម្រាប់ការិយា​ល័យ និងការលក់រាយ បានកើនឡើងដល់១,៤លានម៉ែត្រការ៉េ និងជិត៩០ម៉ឺនម៉ែត្រការ៉េរៀងៗគ្នា។

លោក Townsend បានណែនាំដល់អ្នកអភិវឌ្ឍន៍ឱ្យវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តរបស់ពួកគេ ដោយលោករំពឹងថា តម្រូវការនឹងមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចាប់ពី១២ទៅដល់២៤ខែបន្ទាប់។

ទី២ ការកំណត់ទីតាំងអាជីវកម្មអចលនទ្រព្យ ដែលមានស្រាប់ឡើងវិញ។
និន្នាការទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម រួមមានដូចជា ការបង្កើនភាពបត់បែនក្នុងការជួល និងការបង្កើតលក្ខខណ្ឌ ដើម្បីកែលម្អអត្រាស្រូបយកទំហំការិយាល័យ(Absorption)។

ចំណែក និន្នាការទីផ្សារអចលនទ្រព្យលំនៅដ្ឋាន កំពុងប្រែប្រួល ពីការបើកដំណើរការគម្រោងថ្មី ទៅកាន់ការគ្រប់គ្រងគម្រោងដែលមានស្រាប់ និងគាំងស្តូកមិនទាន់លក់ចេញ ដោយសង្កត់ធ្ងន់ជាពិសេ​សលើការបំពេញតាមតម្រូវការ របស់អ្នកទិញក្នុងស្រុក។

លោក Townsend ក៏បានពិភាក្សាអំពីការកំណត់ទីតាំងអាជីវកម្មអចលនទ្រព្យ ដែលមានស្រាប់ឡើងវិញ សម្រាប់ការប្រើប្រាស់ ដូចជា កន្លែងស្នាក់នៅរបស់សិស្ស និងសណ្ឋាគារជាដើម។

ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមនៅក្នុងបទប្បញ្ញត្តិ ការរចនា ថវិកា និងការប្រកួតប្រជែងធ្វើឱ្យរឿងនេះ ជាកិច្ចខិតខំប្រឹងប្រែងដ៏ស្មុគស្មាញមួយ។

គំនិតផ្តួចផ្តើមសំខាន់ៗ ដែលជះឥទ្ធិពលមកលើវិស័យនេះ រួមមាន ការដាក់ចេញច្បាប់បរធនបាលកិច្ច ការលើកលែងពន្ធ ទីផ្សាររបស់អ្នកទិញ ភ្នាក់ងារកម្រៃជើងសារ និងការលើកទឹកចិត្តដល់អ្នកទិញលើកដំបូង។  គំនិតផ្តួចផ្តើមទាំងនេះត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើថាមវន្ត ឬសក្តានុពលទីផ្សារ។

ទី៣ ជម្រើសគោលនយោបាយសម្រាប់ទីផ្សារទន់(Soft-Market)
លោក Townsend បានណែនាំជម្រើសគោលនយោបាយជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍ ដែលកំពុងស្វែងរកទីផ្សារទន់ នាពេលបច្ចុប្បន្ន ។

លោកបានផ្តល់អនុសាសន៍ថា “អ្នកអភិវឌ្ឍន៍គួរតែផ្តោតជាចម្បង លើការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយផ្តោតលើកសិឧស្សាហកម្ម និងការផលិតបន្ថែមតម្លៃ”។លោកបន្ថែមថា “វិធីសាស្រ្តនេះ នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ដែលជួយជំរុញការធ្វើនគរូបនីយកម្ម គុណភាពជីវិត និងសមត្ថភាពចំណាយក្នុងស្រុក ហើយវិស័យទេសចរណ៍នៅតែមានសារៈសំខាន់”។

លើសពីនេះ លោក Townsend មើលឃើញពីសក្តានុពល ក្នុងការបង្កើតក្របខ័ណ្ឌ ដើម្បីជំរុញឧស្សាហកម្ម ដែលផ្តោតលើអនាគតដូចជា វិទ្យាសាស្ត្រពិសោធន៍ និងឱសថ ដែលនេះនឹងតម្រូវឱ្យមានការវិនិយោគជាបន្តទៅលើហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីដែលមានតម្លៃសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពងាយស្រួលធ្វើពាណិជ្ជកម្ម និងភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។

លោក Townsend បញ្ជាក់ទៀតថា យុទ្ធសាស្ត្រជាក់លាក់ទៅលើវិស័យអចលនទ្រព្យ រួមមាន ការកែលម្អការកំណត់តំបន់ ឬហៅថាZoning និងការធ្វើផែនការទីក្រុង ដើម្បីធ្វើឱ្យការផ្គត់ផ្គង់មានកម្រិតមធ្យម និងលើកកំពស់ភាពដែលអាចរស់នៅបាន របស់រាជធានីភ្នំពេញ។

លោកបន្ថែមថា យុទ្ធសាស្ត្រនេះនឹងរួមបញ្ចូល ទាំងការធ្វើឱ្យទីក្រុងកាន់តែមានពណ៌បៃតង ធន់នឹងអាកាសធាតុ និងការកែលម្អស្ថាបត្យកម្មឱ្យសមស្រប នឹងអាកាសធាតុនៅក្នុងស្រុក។

លោក Marc Townsend ជំរុញឱ្យអ្នកអភិវឌ្ឍន៍ មានការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងដាក់ចេញវិធានការគោលនយោបាយ ប្រកបដោយភាពច្នៃប្រឌិត ដែលជាគន្លឹះក្នុងការស្វែងរកបញ្ហាប្រឈម និងទាញយកប្រយោជន៍ពីឱកាស នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងវិវត្តន៍ទៅមុខ៕

សម្តេចធិបតីៈ សូមស្វាគមន៍ និងសូមរីករាយក្នុងការវិនិយោគ នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជា ពោរពេញដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិន ធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ។

ទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង១០ដង ពី៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដង ក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគ ដោយផ្ទាល់ពីបរទេ​ស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពល ដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេ សម្រា​ប់វិនិយោគ។

សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃ លើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បា​ស់លាស់ ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរ សម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។ វិស័យដ៏មានសក្តានុពល ដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។

រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូ​លខ្ពស់ក្នុង២០៥០។

មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បាន​បង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤។

កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានបង្ហោះក្នុងឆាណែលតេឡេក្រាមសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងChanel Telegramរបស់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រកាលពីល្ងាចថថ្ថៃទី១៥ មករា ផងដែរ៕

Chinese modernisation will bring more opportunities to global enterprises including American ones — Xi

Chinese modernisation will provide more opportunities for businesses from the US and all other countries, said Chinese President Xi Jinping on Friday.

Xi made the remarks in a congratulatory message to the gala dinner celebrating the 50th anniversary of the US-China Business Council, noting there is huge potential, vast space, and a promising future for greater economic and trade cooperation between the two countries, reported Xinhua.

China will remain firmly committed to advancing high-quality development and high-standard opening up, and to fostering a market-oriented, law-based, and world-class business environment, said Xi.

China, he added, is ready to work with the US side to promote the healthy, stable, and sustainable development of bilateral relations.

“China is ready, in principles of mutual respect, peaceful coexistence, and win-win cooperation, to make concerted efforts with the United States to implement the deliverables of the (San Francisco) meeting and promote healthy, stable, and sustainable development of our bilateral relations,” Xi said. Source: The edge malaysia

រដ្ឋាភិបាលត្រៀមចំណាយ៧៧លានដុល្លារ លើការអភិវឌ្ឍវិស័យកសិកម្មក្នុងឆ្នាំនេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ ត្រៀម​ចំណាយ​​លើក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនប្រមាណ៧៧លានដុល្លារអាមេរិក។

ទំហំថវិកានេះ គឺជាការចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប ​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស។

របាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធន​ធានមនុស្ស របស់ក្រសួងកសិកម្ម ដែលមានទំហំចំណាយដល់ជាង៥៥លានដុល្លារនោះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកប​ដោយប្រសិទ្ធភាព ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសវនកម្មផ្ទៃក្នុង។​

ទំហំថវិកានេះ​ ក៏ប្រើសម្រាប់បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារសហប្រតិបតិ្តការអន្តរជាតិ ពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យកសិកម្ម ពង្រឹងគាំទ្រសេវារដ្ឋបាល ការបង្កើនប្រសិទ្ធភាពការងារអធិ​ការកិច្ច ការរៀបចំបង្កើត គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល។

ប្រើសម្រាប់កែទម្រង់គុណភាពអប់រំ និងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ពង្រឹងគុណភាពប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្មរបស់វិទ្យាស្ថានជាតិ កសិកម្ម​កំពង់ចាម, ការលើកកម្ពស់ការងារផ្សព្វផ្សាយ កសិកម្ម និងការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សនៅរាជធានី-ខេត្ត។​

ចំណែកថវិកាជាង១១លានទៀត នៃកញ្ចប់ថវិកាសរុប៧៧លានដុល្លារ ដែលរដ្ឋាភិបាលចំណាយលើក្រសួង កសិកម្ម គឺផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច។ ក្នុងនោះ មានការបង្កើនផលិតភាព ដំណាំមានសក្តានុពល និងការនាំចេញ, ការសិក្សា និងវាយតម្លៃប្រភេទពូជដំណាំ និងបច្ចេកទេសផលិតកម្មដំណាំ, ការពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវាគាំទ្រ, ការលើកកម្ពស់ និងពង្រីកខ្សែច្រវាក់តម្លៃកៅស៊ូ, លើកកម្ពស់គុណភាពពិសោធន៍ និងស្រាវជ្រាវកៅស៊ូ, ការអភិវឌ្ឍកសិ-ឧស្សាហកម្ម, ការស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នៃដំណាំស្បៀង និងការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច នៅគ្រប់រាជធានី-ខេត្ត៕

World reacts to Taiwan election as China says reunification ‘inevitable’

China said “reunification” with Taiwan was still “inevitable” after president-elect William Lai Ching-te won Saturday’s pivotal election on the self-ruled island that Beijing claims as its own.

Lai, from the governing Democratic Progressive Party (DPP), won despite warnings from China not to vote for him. He took 40.1 percent of votes cast, according to results from the Central Election Commission.

In the run-up to the polls, China denounced Lai as a dangerous separatist, said he would be a threat to peace in the region if he won, and called the elections a choice between “peace and war”.

Here are some of the reactions to the pivotal vote:
“Taiwan is China’s Taiwan,” Beijing’s Taiwan Affairs Office spokesperson, Chen Binhua, said in a statement carried by state news agency Xinhua, adding that the DPP “cannot represent the mainstream public opinion on the island”.

But he added that the vote “will not impede the inevitable trend of China’s reunification”.

The vote “will not change the basic landscape and development trend of cross-Strait relations,” Binhua said. Beijing’s stance on “realising national reunification remains consistent, and our determination is as firm as rock.”

China “firmly oppose[s] the separatist activities aimed at ‘Taiwan independence’ as well as foreign interference”, he added.

United States
The United States does “not support” the independence of Taiwan, President Joe Biden said, after being asked by reporters for Washington’s position on Taiwan’s presidential vote.

The Biden administration has feared that the election, transition and new administration would escalate conflict with Beijing.
In a statement, US Secretary of State Antony Blinken saluted Lai on his victory and hailed the “robust democratic system and electoral process” of the self-ruled island.

Blinken added that Washington is “committed to maintaining cross-Strait peace and stability, and the peaceful resolution of differences, free from coercion and pressure”. Source: Aljazzera

ប្រទេសចិន និងសហរដ្ឋអាមេរិក ចេញមុខប្រតិកម្មភ្លាមៗចំពោះប្រធានាធិបតីតៃវ៉ាន់ ដែលទើបជាប់ឆ្នោត

ដោយ: គង់ លាងហួរ
តៃបុិ: នៅទីបំផុត លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ ដោយទទួលបានសំឡេងគាំទ្រជិត៥,៦លានសំឡេង ឬស្មើនឹង៤០ភាគរយនៃសំឡេងឆ្នោតបានការទាំងអស់។

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ បានជាប់ឆ្នោតដើម្បីឡើងមកដឹកនាំរដ្ឋាភិបាល ចំនួន៣អាណត្តិជាប់ៗគ្នា គិតត្រឹមការបោះឆ្នោតលើកនេះ។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន  Al Jazeera កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា។ទាក់ទិនទៅនឹងលទ្ធផលនៃការបោះឆ្នោតខាងលើ ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសចិន បានបង្ហាញប្រតិកម្មចំពោះការជ្រើសរើសបានប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នាពេលនេះ ។ជាក់ស្តែង លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានថ្លែងថា “ការបង្រួបបង្រួម ជាមួយតៃវ៉ាន់នៅតែជារឿងជៀសមិនរួច បន្ទាប់ពីលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន” ។

យោងតាមសេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Binhua បានបន្តទៀតថា “ចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះ សកម្មភាព ចង់ប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ព្រម ទាំង ប្រឆាំងនឹងការ ជ្រៀត ជ្រែក ពី បរទេសផងដែរ ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់គណបក្ស DPP ក៏ពុំអាចតំណាងឱ្យសាធារណមតិរបស់កោះមួយនេះដែរ” ។ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញអំពីការយល់ឃើញផងដែរ ចំពោះប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលមកពីបក្សកំពុងកាន់អំណាចស្រាប់ ជាពិសេសលោក Lai Ching-te គឺជាបុគ្គលដែលទីក្រុងប៉េកាំងចាត់ទុកជាមនុស្សគ្រោះថ្នាក់ និងជាជនបំផ្លាញសន្តិភាព ។

ម្យ៉ាងទៀត នៅពេលដែលសារព័ត៌មាន Reuters សាកសួរអំពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក ចូ បៃដិន បានបញ្ជាក់យ៉ាងខ្លីថា “សហរដ្ឋអាមេរិកមិនគាំទ្រចំពោះឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ”។

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Lai ផងដែរ ដោយបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គ្មានការបង្ខិតបង្ខំ និងគ្មានការដាក់សម្ពាធ”៕

តើរដ្ឋាភិបាលប្រមូលពន្ធពីប្រជាពលរដ្ឋ យកទៅចំណាយលើអ្វីខ្លះ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លោកមាស សុខសេនសានបានពន្យល់ថា ការប្រមូលពន្ធ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ​ដើម្បីផ្តល់​ឱ្យប្រជាពលរដ្ឋវិញ តាមរូបភាពផ្សេងៗ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈជាដើម។​​

ថ្លែងក្នុងកម្មវិធីជជែកពិភាក្សាមួយកាលពីម្សិលម៉ិញនេះ លោកបានពន្យល់ថា ពន្ធដែលរាជរដ្ឋាភិបាល ប្រមូលបានពីប្រជាពលរដ្ឋ គឺរដ្ឋបានចាត់ចែងចំណាយ ទៅលើកិច្ចការសាធារណៈ ដូចជាការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលា ផ្លូវ ថ្នល់ ស្ពាន ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ជូនមកដល់ប្រជាពលរដ្ឋវិញ។

លោកបន្តថា ដោយសារតែកន្លងមកការប្រមូលពន្ធ នៅមានកម្រិត ហើយកម្ពុជាទើបតែចាប់ផ្តើម ក្នុងការប្រមូលពន្ធបានកម្រិតល្អប្រសើរ ហេតុនេះហើយ ទើបមិនទាន់អាចឈាន ទៅដល់ការសាងសង់ហេដ្ឋារចនាសម័ន្ធ បានល្អប្រសើរ ដូចប្រទេសអភិវឌ្ឍន៍​។

ជាមួយគ្នានេះ បើទោះបីជារាជរដ្ឋាភិបាល​ខិតខំ ក្នុងការប្រមូលពន្ធក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានការគិតគូរ និងផ្តល់ការអនុ​គ្រោះ ទៅលើការប្រមូលពន្ធ​ទៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចផងដែរ ជាពិសេសក្នុងអំឡុងនៃការកើតមានវិបត្តិសេដ្ឋកិច្ច៕

PM promises to set up taskforce to look at real estate proposals

Prime Minister and Finance Minister Srettha Thavisin on Wednesday promised to establish a taskforce to quickly consider proposals submitted by seven real estate associations regarding problems and challenges faced by the sector.

Srettha, a former property tycoon, posted on X on Wednesday that the real estate market has been slowing since 2019, which he sees as an “important issue that needs immediate fixing”. He added that stimulating the property market will also have a multiplier effect on other related businesses.

Issara Boonyang, president of the Thai Chamber of Commerce’s Housing Business Association, led representatives of six other real estate associations in Thailand to submit the 8-point proposals to the premier on Wednesday.

The six associations are: The Housing Business Association, the Thai Condominium Association, the Thai Real Estate Association, the Real Estate Sales and Marketing Association, the Thai Real Estate Broker Association, and the Home Builder Association.

After meeting with Srettha, Issara said that the PM had promised to establish a taskforce to consider which proposals can be implemented and prioritise them based on the worthiness and budget required.

The eight proposals are as follows:

1. Changing the criteria for government’s measure that reduces property transfer and mortgage fees to 1% and 0.01%, respectively, to cover property priced 5-7 million baht (from currently not over 3 million baht). Alternately, the measure should be applied to the first 3-million baht of a property priced at 5-7 million baht.

2. Granting an income tax break for people who wish to build their house on their own land at 10,000 baht per 1 million baht of house value, capped at 100,000 baht tax break.

3. Granting a soft loan (3%
interest rate) to low-income earners who wish to buy their first house, as well as providing 100,000 baht as down payment subsidy for first house buyers.

4. Amending the Interior Ministry’s criteria for land for residential and commercial purposes. Criteria for detached houses should be lowered from minimum 50 sq.wah to 35 sq.wah, twin houses from 35 sq.wah to 28 sq.wah, and townhouses from 16 sq.wah to 14 sq.wah.

5. Reducing land and building tax by 50% for a year to allow the real estate sector to fully recover.

6. Revising regulations for property holding of foreigners, such as extending maximum renting period from 30 to 60 years, granting the right to buy property worth 10 and 5 million baht for holders of 10- and 5-year visa, respectively.

7. Scrapping Bank of Thailand’s loan to value (LTV) policy to help stimulate the property market.

8. Allowing property developers to file for the EIA (environmental impact assessment) permit before land transfers are completed, to reduce the financial risk to developers in case the permit is not approved. Source: The Nation