ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ឯកសារសំខាន់ៗចំនួនបី គ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទី៤។
ឯកសារទាំងនោះ រួមមាន ទី១ សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និងទី៣ គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀង នវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ របស់សហប្រធាននៃកិច្ចប្រជុំគឺ នាយឧត្ដមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងលោកលី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្ម ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង” ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕








លោកបន្តថា “រហូតមកទល់ពេលនេះ អ្នករកស៊ីក្នុងវិស័យនេះបានដឹងពីទីតាំងជាក់លាក់ ដែលត្រូវជីកព្រែកនេះរួចហើយ ហេតុនេះ ទើបមានសកម្មភាពទិញ លក់នៅតំបន់នេះ”។
យោងតាមព័ត៌មាន ដែលបានបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាព ប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។
ធនាគារជាតិបានបញ្ជាក់ថា “សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំង អំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព”។ ប្រភពដដែលបានឲ្យដឹងទៀតថា ដំណើរការនេះបានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ៕

ខាងក្រោមនេះគឺជាចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៣។


ទោះជាយ៉ាងនេះក្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន Reuters នោះទេ។
លោកបន្តថា ព្រឹត្ដិការណ៍នេះ សិល្បករល្បីៗមកពីប្រទេសចិន និងកម្ពុជា សម្ដែងសិល្បៈវប្បធម៌រួមគ្នា ដើម្បីបង្កើតចំណងមិត្ដភាពប្រទេសទាំងពីរ ជាពិសេសធ្វើយ៉ាងណា ឱ្យមានការទាក់ទាញអ្នកទេសចរចិន ទៅទស្សនាប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាបន្ដបន្ទាប់ ព្រោះនៅក្នុងព្រឹត្ដិការណ៍នោះ មានគណៈប្រតិភូចិនប្រមាណមួយពាន់នាក់ចូលរួមទស្សនា និងសិល្បៈករនៃប្រទេសចិនប្រមាណ១០០នាក់ ព្រមទាំងសិល្បៈករខ្មែរជាច្រើននាក់ផងដែរ ហើយក្រោយពីបញ្ចាប់ពីព្រឹត្ដិការណ៍នេះ ប្រទេសទាំងពីរនៅតែបន្ដរួមគ្នា ផ្សព្វផ្សាយគោលដៅទេសចរណ៍អង្គរ ឱ្យកាន់តែច្រើននៅក្នុងឆ្នាំ២០២៤នេះ ។
លោកជុក ជំនោ បន្ដទៀតថា នៅឆ្នាំ២០២៤ខាងមុននេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានកំណត់នៃការគោរពពិធីនេះជាសំខាន់ ដូចនេះ ក្រុមការងារនៃក្រសួងវប្បធម៌និងទេសចរចិន ព្រមទាំងស្ថាប័នពាក់ព័ន្ធប្រទេសកម្ពុជា បានជួបជុំពិភាក្សាគ្នា ត្រៀមបើកព្រឹត្ដិការណ៍នេះឱ្យបានទូលំទូលាយ ដោយអោយអ្នកទស្សនាពីការសម្បែងសិល្បៈរួមគ្នា នៅតំបន់អង្គរ ខណៈដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងជាផ្លូវការលើកទីមួយ ក្រោយពីបញ្ចប់វិបត្ដិជំងឺកូវី១៩។