ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាអគារការិយាល័យដែលមិនត្រូវបានគេជួល ឬទុកទំនេរចោល (Vacancy rate) នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុត ដែលមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនេះ ក្រៅតែពីទំនោរ ដែលមនុស្សកាន់តែច្រើននាំគ្នាធ្វើការពីចម្ងាយហើយនោះ បញ្ហាវិបត្តិសកលបាននិងកំពុងធ្វើឱ្យតម្លៃជួលអគារការិយាល័យនៅតែមានកម្រិតខ្ពស់ ដែលធ្វើឱ្យម្ចាស់អាជីវកម្មនានាពិបាកនឹងទទួលយក។
ការសាងសង់អគារការិយាល័យ ដែលមានកំពស់តែមួយជាន់នៅសហរដ្ឋអាមេរិក ត្រូវចំណាយជាមធ្យម៣១៣ដុល្លារក្នុងមួយហ្វីតការ៉េ។ ចំណែក ការសាងសង់អគារការិយាល័យប្រភេទ Mid-rise ត្រូវចំណាយជាមធ្យម៥៦២ដុល្លារក្នុងមួយហ្វីតការ៉េ ខណៈការសាងសង់អគារការិយាល័យខ្ពស់ៗ ត្រូវចំណាយជាមធ្យម៦៦០ដុល្លារក្នុងមួយហ្វីតការ៉េ។
កត្តា ដែលបានបណ្តាលឱ្យការចំណាយលើការសាងសង់ការិយាល័យហក់ឡើងខ្ពស់ រួមមានដូចជា សម្ភារៈសំណង់ដែលមានតម្លៃថ្លៃជាងមុន និងតម្លៃពលកម្មកាន់តែខ្ពស់។
លើសពីនេះការចាប់ផ្តើមសាងសង់អគារការិយាល័យថ្មីជួបប្រទះភាពយឺតយ៉ាវបន្ថែមទៀត ដោយសារបរិយាកាសផ្តល់ប្រាក់កម្ចីមានភាពពិបាកខ្លាំង។
យោងតាមរបាយការណ៍ថ្មីៗនេះ ដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យ JLL បានបង្ហាញថា តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំ២០១៩កន្លងទៅ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិក គឺ៣២,១៤ដុល្លារក្នុងមួយហ្វីតការ៉េ ខណៈក្នុងឆ្នាំ២០២០ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងដល់៣៣,២៥ដុល្លារក្នុងមួយហ្វីតការ៉េ។
ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងការចាប់ផ្តើមឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពលជាបន្តបន្ទាប់ទៅលើសេដ្ឋកិច្ច នៅឆ្នាំ២០២១ តម្លៃជួលការិយាល័យជាមធ្យមនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចមកនៅត្រឹម៣០,១៥ដុល្លារក្នុងមួយហ្វីតការ៉េ។
ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះរហូតដល់ត្រីមាសទី៣ នៃឆ្នាំនេះ។ សកម្មភាពជួលបានថយចុះ ជិតដល់កម្រិតឆ្នាំ២០២០ ដោយសារទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
តម្លៃនៃការជួលបានបន្តកើនឡើង ស្របពេលដែលអគារការិយាល័យថ្មី ដែលមានគុណភាពកាន់តែខ្ពស់ជាងមុន ត្រូវបានផ្គត់ផ្គង់បន្ថែមចូលទៅក្នុងទីផ្សារ ដោយឈានដល់៣៩,៥០ដុល្លារក្នុងមួយហ្វីតការ៉េ នៅក្នុងត្រីមាសទី៣ ពោលគឺកើនឡើង០,៥% ធៀបនឹងត្រីមាសទី២៕(១ហ្វីតការ៉េ=0.0929 ម៉ែត្រការ៉េ)៕





សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជាទី១ ផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគម្រោងដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ទី២ ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ទី៣ ពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និងទី៤ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។
គម្រោងនេះ ជាគម្រោងក្រោមជំនួយរបស់មូលនិធិសហប្រតិបត្តិការសាធារណរដ្ឋកូរ៉េ មេគង្គ (Mekong-ROK Cooperation Fund) ដែលត្រូវបានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពី២០២០ ដល់ ឆ្នាំ២០២៣ ក្នុងគោលបំណងចម្បង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការអភិវឌ្ឍមូលដ្ឋានទិន្នន័យភស្តុភារកម្ម និងក្របខ័ណ្ឌសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃក្នុងតំបន់មេគង្គ ជាពិសេសប្រទេសកម្ពុជា ឡាវ និងវៀតណាម រួមទាំងបង្កើតឯកសារណែនាំ និងរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យភស្តុភារកម្ម (Central Logistics Database System) សម្រាប់តំបន់មេគង្គ៕
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំតបតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។

The organization of this exhibition event aims to promote trade and investment activities in Cambodia, especially to promote the export of products and services to target markets, which is part of promoting national economic growth.
ផ្ទុយទៅវិញ ក្រុមហ៊ុន S&P Global Ratings រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកត្រឹម៤,៦% នៅឆ្នាំ២០២៦ បើធៀបនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់៥,៤%សម្រាប់ឆ្នាំ២០២៣នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីរសៀលថ្ងៃទី៦ធ្នូ ថា សូមអបអរសាទរដល់ អតិថិជន បុរី វិមានសំណាង ដែលមកទទួលផ្ទះអាជីវកម្ម ហ្សបហោស៍ និងសូមគោរពជូនពរទៅកាន់អតិថិជនជួបតែសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
បុរីវិមានសំណាងបានសាងសង់ លើផ្ទៃដីប្រមាណ៦០ភាគរយប៉ុណ្ណោះ នៅលើផ្ទៃដីសរុប២៥ហិកតា ដោយទុកដីទំហំ៤០ភាគរយសម្រាប់រៀបចំសួនច្បារ ហេដ្ឋារចនាសម្ព័ន្ឋ កន្លែងលំហែរ ពិសេសបុរីនេះបាន និងកំពុងរៀបចំព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ សម្រាប់ឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរីនេះ អាចអង្គុយ និងដើរលំហែហាត់ប្រាណនៅពេលព្រឹក និងពេលល្ងាច ជាមួយខ្យល់អាកាសត្រជាក់មនោរម្យ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្រៅពីផ្ទះអាជីវកម្មនៅលើផ្លូវធំ បុរីបាននិងកំពុងសាងសង់ផ្ទះវីឡាប្រណីត ត្រឹមជាង៤០០ប៉ុណ្ណោះ ដើម្បីលក់ជូនអតិថិជន ដែលចង់បានលំនៅដ្ឋានមានផាសុខភាព មានភាពឯកជន និងជាលំនៅដ្ឋាន ដែលសាងសង់ស្របតាមនិន្នាការរស់នៅសម័យថ្មី ជាមួយរចនាបទសំណង់បែបសហសម័យ។
លោកបញ្ជាក់ថា “នៅពេលនេះ ក្រុមហ៊ុនបានបើកដំណើរការជើងហោះហើរ រវាងទីក្រុងបាងកក-សៀមរាប មួយជើងក្នុងមួយថ្ងៃ និងភ្នំពេញ-បាងកក២ដងក្នុងមួយថ្ងៃ”។
លោកបានបន្តថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ក្នុងការបើកផ្លូវហោះហើរថ្មី ទៅកាន់ខេត្តសៀមរាប ដោយសារ តែមានតម្រូវការកើនឡើងយ៉ាងខ្លាំង ពីអ្នកដំណើរដែលចង់មានជើងហោះហើរត្រង់ទៅខេត្តមួយនេះ”។ លោកបន្តថា “យើងមើលឃើញថា មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកពីតំបន់នេះ ដើម្បីទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតក្នុងខេត្តនេះ”។