ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យបានឱ្យដឹងថា អតិថិជន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងចិនដីគោកកំពុងសម្រុកប្រមូលទិញលំនៅដ្ឋានថ្លៃៗក្នុងប្រទេសអូស្ត្រាលី បើទោះបីជាអត្រាការប្រាក់ និងតម្លៃផ្ទះនៅទីនោះមានការហក់ឡើងខ្ពស់យ៉ាងណាក្តី។
ជាក់ស្តែង តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសអូស្ត្រាលីបានកើនឡើងប្រហែល១ភាគរយ នៅក្នុងខែតុលា ធៀបនឹងខែកញ្ញា។ នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាទិន្នន័យអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ដែលមានឈ្មោះថា CoreLogic។
លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃគេហទំព័រចុះបញ្ជីអចលនទ្រព្យ Juwai IQI បានអះអាងថា នៅតាមទីក្រុងមួយចំនួន ដូចជាទីក្រុង Perth ទីក្រុង Brisbane និងទីក្រុង Adelaide តម្លៃផ្ទះគឺស្ថិតនៅកម្រិតខ្ពស់បំផុត ដោយបានកើនឡើងរហូតដល់ទៅ១១ភាគរយក្នុងរយៈពេល១២ខែកន្លងមកនេះ។
ការកើនឡើងនៃតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើតឡើង ខណៈដែល កាលពីខែវិច្ឆិកា ធនាគារកណ្តាលអូស្ត្រាលីបានដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានបន្ថែម ដើម្បីគ្រប់គ្រងបញ្ហាអត្រាអតិផរណា ដែលមិនទាន់ធ្លាក់ចុះដល់គោលដៅប្រចាំឆ្នាំចន្លោះពី២%ដល់៣%។
ទោះជាយ៉ាងនេះក្តី អតិថិជនបរទេស រួមទាំងអតិថិជនមកពីទីក្រុងហុងកុង និងចិនដីគោក បានសម្រុកទិញលំនៅដ្ឋាននៅប្រទេសអូស្ត្រាលី ដោយមិនខ្វាយខ្វល់អំពីការកើនឡើងនៃអត្រាការប្រាក់ និងតម្លៃផ្ទះនោះឡើយ។
លោក Peter Li អ្នកគ្រប់គ្រងទូទៅនៃភ្នាក់ងារអចលនទ្រព្យ Plus Agency បានអះអាងថា ថ្មីៗនេះ អ្នកទិញម្នាក់មកពីទីក្រុងហុងកុងបានបង់ប្រាក់ចំនួន៣,៨លានដុល្លារអូស្ត្រាលី (ប្រហែល២,៥លានដុល្លារអាមេរិក) សម្រាប់ទិញផ្ទះល្វែងដែលមានបន្ទប់គេងចំនួន៤ នៅទីក្រុងស៊ីដនី។
លោក Ken Jacobs ភ្នាក់ងារអចលនទ្រព្យប្រណីត ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីបានគូសបញ្ជាក់ឱ្យដឹងថា “លោកបានចរចាលើការទិញអចលនទ្រព្យសំខាន់ៗជាច្រើនសម្រាប់អតិថិជនមកពីប្រទេសចិន និងហុងកុង ដែលទើបតែទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី”៕South China Morning Post៕



កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងវិធីសាស្ត្រទាក់ទាញវិនិយោគិនបរទេស ឲ្យមកចាប់អារម្មណ៍ធ្វើការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំង។


លោកបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពឱ្យបានច្បាស់លាស់ ហើយធ្វើការឱ្យបានជិតស្និទ្ឋ ជាមួយតួអង្គពាក់ព័ន្ធសម្រាប់ទទួលបានការគាំទ្រ សម្រាប់ការវិនិយោគក្នុងវិស័យថាមពលបៃតងនេះ ដោយហេតុថាវិស័យថាមពលបៃតង ជាវិស័យដែលរាជរដ្ឋាភិបាល បានចាត់ទុកជាអាទិភាព នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការលើកទឹកចិត្តជាធរមាន ស្របតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។
ក្នុងនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ទាល់ ពីសហភាពអឺរ៉ុបមកកាន់កម្ពុជានាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជា ដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ។
ស្របជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត អំពីគម្រោងដែលលោកគ្រោងនឹងចុះបំពេញទស្សនកិច្ច ដើម្បីទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ។

សម្តេចបន្តថា “អញ្ចឹងក្រសួងមហាផ្ទៃរៀបចំ និងអាជ្ញាធរមូលដ្ឋានត្រូវរៀបចំបំពេញលក្ខខ័ណ្ឌ ចឹងកុំថាខេត្តសៀមរាបមានក្រុងច្រើន ខេត្តកណ្តាលក៏មានក្រុងចំនួន៣ ខេត្តកំពង់ស្ពឺមានក្រុង២”។ សម្តេចបន្តទៀតថា “ស្អាតប៉ុណ្ណឹងដែរ បងប្អូនប្រជាពលរដ្ឋមានអីទៀត”។

នៅក្នុងវិស័យការពារជាតិ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។
សមិទ្ធផលលើវិស័យសំណង់ និងវិស័យផ្សេងៗនៅទូទាំងប្រទេសអាចកើតឡើងបាន ដោយសារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិបតេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការ អភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខ ឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកអាចក្លាយជាការប្រកួតឡើងវិញរបស់គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ចូ បៃដិន និងលោកអតីតប្រធានាធិបតី Donald Trump មកពីបក្សសាធារណៈរដ្ឋ ដែលបន្តប្រកាន់យកគោលនយោបាយឯកតោភាគីនិយម “America First”របស់លោក។