ដោយៈគង់ សូរិយា
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារអន្តរក្រសួងបាននិងកំពុងបោះជំហ៊ានទៅមុខ មួយជំហ៊ានទៀតដើម្បីរៀបចំការដោះស្រាយអាគារជាប់គាំងនៅទីក្រុងនេះ។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ ដែលទទួលបន្ទុកដោះស្រាយបញ្ហានេះ សម្រាប់ក្របខ័ណ្ឌរដ្ឋបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ យើងបានកំណត់អត្តសញ្ញាណ អាគារជាប់គាំងរួចហើយ ប៉ុន្តែពេលនេះ យើងកំពុងធ្វើការនៅក្នុងដំណាក់កាលថ្មីមួយទៀត គឺកំណត់តំបន់ សម្រាប់ការប្រើប្រាស់អាគារទាំងនោះ ក្នុងរូបភាពបែបណា។
លោកបន្តថា “ការងារនេះពិតជាមានភាពស្មុគ្រស្មាញ ដែលការងារនេះ បាននិងកំពុងជជែកគ្នារវាងម្ចាស់អាគារ និងក្រុមការងារអន្តរក្រសួង”។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តជាច្រើន ដល់ម្ចាស់អាគារជាប់គាំងនៅក្រុងព្រះសីហនុ តាមរយៈយន្តការលើកទឹកចិត្តរួចពន្ឋ ក្នុងការនាំចូលសម្ភារៈសំណង់ ការអនុគ្រោះលើការរៀបចំចុះបញ្ជីរអាគារ និងការការពាក់ព័ន្ឋមួយចំនួនទៀតតាមស្ថានភាពទំហំអាគារ និងទំហំទុនវិនិយោគជាក់ស្តែង។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង នៅក្រុងព្រះសីហនុបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោង វិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ”កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោម តួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និង សន្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សាលើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។
តាមរយៈនេះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍២ ទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និងទី២ ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕




ជាមួយនឹងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍន៍The Bay Of Light លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវមេរបស់គម្រោង Bay of Light ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម្សិលម៉ិញនេះ។
លោកបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរដោយស្មោះចំពោះ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការជឿជាក់របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ផ្លូវមេរបស់គម្រោង Bay of Light បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែ មានភាពទាក់ទាញ់ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្ដល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។


សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន៣ ដោយទី១ ជំរុញជីវភាពពលរដ្ឋ ទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវ លើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ”។
គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយនៅកម្ពុជា បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិសម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ២៤៥ប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។
ទោះជាយ៉ាងនេះក្តី លោក កែវ រតនៈ មិនបានគូសបញ្ជាក់ប្រាប់សារពត៌មាន Reuters អំពីទំហំថវិកាដែលត្រូវចំណាយសម្រាប់ការសាងសង់គម្រោងថ្មីនេះទេ។
កំណើននេះសម្រេចបានខ្ពស់ជាងការរំពឹងទុក បើធៀបនឹងអត្រាកំណើន៤,៩%ដែលក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណមុននេះ។ នេះឆ្លុះបញ្ចាំងពីកំណើននៃការវិនិយោគក្នុងអាជីវកម្ម ការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគលើលំនៅឋាន និងកំណើនសន្និធិ។

លោកបានបន្តថា “ការលក់ដីក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) មានចំនួន៤៧២៤,៨រ៉ៃ ខណៈការលក់ដីនៅក្រៅតំបន់ EEC មានចំនួន៩៦៧,៧រ៉ៃ”។

ជាការឆ្លើយតប ភាគីចិន បានទទួលយកនិងគាំទ្រសំណើនះ នឹងបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំងស៊ូ និងក្រុងព្រះសីហនុ-អ៊ូស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌បន្ថែមទៀត។
លោកបញ្ជាក់ថា នៅកម្ពុជាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីនេះជាដើម៕