ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលការធ្វើទីផ្សារឆ្ពោះទៅកាន់អន្តរជាតិ អ្នកវិនិយោគជាជនបរទេសកាន់តែច្រើន បាននិងកំពុងចាប់អារម្មណ៍ទិញផ្ទះនៅបុរីវិមានសំណាងសម្រាប់ស្នាក់នៅ ក៏ដូចជាការវិនិយោគ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹង តាមរយៈបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី២៩ វិច្ឆិកានេះថា ការធ្វើទីផ្សារបុរីវិមានសំណាងបាន និងកំពុងផ្តោតលើរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
លើសពីនេះ បុរីបាននិងកំពុងធ្វើទីផ្សារ នៅក្រៅប្រទេសដូចជា ប្រទេសឹង្ហបុរី ឥណ្ឌូនេស៊ី និងឥណ្ឌា។
លោកឧកញ៉ាបានបន្តថា យើងកំពុងផ្តោតលើទីផ្សារក្រៅប្រទេសបន្ថែមទៀត ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ តៃវ៉ាន់ជាដើម ដើម្បីពង្រីកទីផ្សាររបស់យើងកាន់តែធំ ព្រោះបច្ចុប្បន្នជនបរទេសអាចមានសិទ្ឋទិញផ្ទះ ដីបានតាមរយៈច្បាប់បរធនបាលកិច្ច សម្រាប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅកម្ពុជា”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា នៅក្រោមយន្តការនៃច្បាប់បរធនបាលកិច្ច ធនាគារធំៗមួយចំនួនកំពុងអនុវត្តន៍យន្តការដូចជា Philipytrust, Canatrust ជាដើម ដែលធនាគារពាណិជ្ជទាំងនេះ នឹងជួយសម្រួលបែបបទនិតិវិធីនានា ដល់ជនបរទេស ដែលអាចទិញ ផ្ទះនៅកម្ពុជាបាន ហើយអនុញ្ញាត្តឲ្យជនទាំងនោះធ្វើការ និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា៕





រដ្ឋាភិបាល ក៏ កំពុង ពិចារណា ផងដែរ នូវ ការចាត់វិធានការ ដើម្បី បង្កើត គណៈកម្មាធិកា រ និង តាក់តែង ច្បាប់ ណា ដែលចាំបាច់ ដើម្បី គ្រប់គ្រង គម្រោង សាកល្បង ដែល បាន គ្រោងទុក ប្រសិនបើ គម្រោងនេះអាចដំណើរការ ទៅមុខបាន។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញាកន្លងទៅ លោក សូរ្យ ស៊ីផាន់ដូន បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធនានាឱ្យពន្លឿនការតាក់តែងយុទ្ធសាស្ត្រលើរ៉ែកម្រ ឬលោហៈធាតុសំខាន់ៗ និងរ៉ែផ្សេងទៀត ដើម្បីធានាការគ្រប់គ្រងបានត្រឹមត្រូវនៃប្រតិបត្តិការរុករករ៉ែនៅប្រទេសឡាវ។

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០១ខែធ្នូខាងមុខនេះតទៅ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ6059 និង CZ323 នឹងដំណើរការមួយថ្ងៃម្តង។ បន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ8313 នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និង ថ្ងៃអាទិត្យ។



លោក អាន់វ៉ា អុីប្រាហ៊ីម ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេសុីផងដែរនោះ បានគូសបញ្ជាក់ថា “ការលើកលែងទិដ្ឋាការនេះ គឺដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងចិននៅឆ្នាំក្រោយ”។
វិស័យគោលដៅសម្រាប់ការវិនិយោគរួមមាននវានុវត្តន៍វេជ្ជសាស្ត្រ ការអភិវឌ្ឍកម្លាំងការងារ ឧស្សាហកម្មឌីជីថល អាកាសចរណ៍ ភ័ស្ដុភារកម្ម ការកែច្នៃចំណីអាហារ ទេសចរណ៍ជាក្រុមសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ និងទេសចរណ៍សុខាភិបាលផងដែរ។
គម្រោងទីក្រុងឆ្លាតវៃដែលស្ថិតក្នុងចំណោមទីក្រុងឆ្លាតវៃកំពូលទាំង១០របស់ពិភពលោកនេះនឹងមានសមត្ថភាពទទួលអ្នកស្នាក់នៅចំនួន១០០.០០០នាក់នៅត្រឹមឆ្នាំ២០៣២ ដោយបង្កើតការងារបានជាង៥០.០០០កន្លែង និងជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី (Start-up) ចន្លោះពី១៥០ទៅ៣០០អាជីវកម្ម។
គំនិតផ្ដួចផ្ដើមនេះនឹងប្រែក្លាយឈុនប៊ូរី ទៅជាមជ្ឈមណ្ឌលលំដាប់ពិភពលោកដោយមិនចាំបាច់ប្រកួតប្រជែងជាមួយបណ្ដាទីក្រុងថៃ ដែលមានស្រាប់នានា ប៉ុន្តែដែលមានលក្ខណៈជួយគាំទ្រដល់ការអភិវឌ្ឍទៅវិញទៅមក៕ The Nation៕