ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហូជីមិញបានអញ្ជើញបណ្តាវិនិយោគិនឥណ្ឌាឱ្យផ្តល់មូលនិធិដល់ខ្សែរថភ្លើងលើអាកាសចំនួន៩ ខ្សែរថភ្លើង monorail ចំនួន៣ និងគម្រោងបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន៨ ដែលមានតម្លៃទុនរាប់ពាន់លានដុល្លារអាមេរិក។
គម្រោងខ្សែរថភ្លើងលើអាកាសmetro និងខ្សែរថភ្លើង monorail នឹងត្រូវចំណាយថវិកាសាងសង់សរុប៤៣៧ពាន់ពាន់លានដុង (ប្រហែល១៩ពាន់លានដុល្លារ)។ នេះបើយោងតាមវេទិកាធុរកិច្ច ឥណ្ឌា-ហូជីមិញ កាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកា។
គម្រោងទាំងនេះរៀបចំក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើននិរន្តរភាពរបស់ទីក្រុងហូជីមិញ។ ជាមួយគ្នានេះ សួនឧទ្យាន Saigon Hi-Tech Park ក៏ស្វែងរកការវិនិយោគលើគម្រោងបច្ចេកវិទ្យាចំនួន៨ ដែលរួមមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន៣ គម្រោងផលិតកម្មចំនួន៤ និងគម្រោងសេវាកម្មចំនួន១ ដែលទាមទារការវិនិយោគអប្បបរមាចំនួន៥១៥លានដុល្លារ។
គម្រោងធំៗគួរឱ្យកត់សម្គាល់ផ្សេងទៀត ដែលទីក្រុងហូជីមិញចង់ទាក់ទាញអ្នកវិនិយោគ រួមមាន គម្រោង Can Gio Hub តម្លៃ៥,៣ពាន់លានដុល្លារមជ្ឈមណ្ឌលដឹកជញ្ជូន Long Binh តម្លៃ២៥០លានដុល្លារ ផ្លូវក្រវ៉ាត់ក្រុងទី៤ តម្លៃ២,៥ពាន់លានដុល្លារ ផ្លូវល្បឿនលឿនហូជីមិញ–Moc Bai Expressway តម្លៃ៨៣៨លានដុល្លារនិងស្ពាន Can Gio តម្លៃ៤១៦លានដុល្លារ។
យោងតាមលោកស្រី Ho Thi Quyen នាយករងនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅទីក្រុងហូជីមិញ (ITPC) បានឱ្យដឹងថា ប្រទេសឥណ្ឌាបានបោះទុនវិនិយោគ១៣០លានដុល្លារនៅក្នុងទីក្រុងហូជីមិញ លើគម្រោងចំនួន២៣៧ គិតត្រឹមខែតុលា ឆ្នាំនេះ៕







លោកបានបន្តថា “ការងារសាងសង់នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បានបន្តពីឆ្នាំ២០១៩ និងឆ្នាំមុនៗ ហើយគម្រោងទាំងនោះត្រូវបានបញ្ចប់ និងផ្ទេររួចរាល់ក្នុងឆ្នាំ២០២២”។លោកបញ្ជាក់ថា“ជំងឺរាតត្បាតមិនប៉ះពាល់ដល់ដំណើរការរបស់យើងកាលពីឆ្នាំមុននោះទេ ប៉ុន្តែវាបានជះផលប៉ះពាល់នៅឆ្នាំ២០២៣នេះ ដោយសារគម្រោងសាងសង់ខុនដូថ្មីបានធ្លាក់ចុះក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២២”។




លោក Santiago Calatrava បានរចនាជាន់មើលទេសភាព៣៦០ដឺក្រេ និងសួនច្បារបន្តោកដ៏អស្ចារ្យមួយនៃជាន់រចនាបថ Baylon ខាងក្នុងអាគារ ជាមួយនឹងទិដ្ឋភាពពីលើតំបន់ជម្រកសត្វព្រៃ Ras Al Khor។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនអភិវឌ្ឍន៍ Emaar Properties មិនបានបង្ហាញជាផ្លូវការនូវកម្ពស់ច្បាស់លាស់នៃអគារ Dubai Creek Tower នោះទេ ប៉ុន្តែអគារថ្មីនេះត្រូវបានគេរំពឹងថា នឹងមានកំពស់អប្បបរមាចំនួន១.៣០០ម៉ែត្រ ដែល នឹង វ៉ា ដាច់កំពស់របស់អគារ Burj Khalifia។
ការសាងសង់បានចាប់ផ្តើមឡើងនៅខែតុលា ឆ្នាំ២០១៦ ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែការសាងសង់ត្រូវបានពន្យារពេល ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតជំងឺកូវីដ-១៩។គិតត្រឹមឆ្នាំ២០២៣នេះ ការសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ២០២៤ខាងមុខ ក្រោមទុនវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក៕
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» កាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសឈានដល់ការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពទាំង៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។
ភាគីទាំងពីរ បានអបអរសាទរចំពោះការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន «កម្ពុជា-ចិន» ត្រូវបានប្រកាសរួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមានជំនឿថា «អ្នកវិនិយោគទុនចិន និងអ្នកទេសចរចិននឹងមកវិនិយោគ និងទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។