តែម សុខុម
ព្រះសីហនុ: ដោយមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ទៀតផង។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) លាតសន្ធឹងលើផ្ទៃដី១១គីឡូម៉ែត្រការ៉េ ដែលជាគម្រោងដ៏ធំសម្បើមមួយក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន មានរោងចក្រចំនួន១៧៥មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត ដោយបង្កើតការងារបានប្រមាណ៣០.០០០កន្លែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នេះ។
ដោយមានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រនាភាគឦសាននៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គឺជាតំបន់ឧស្សាហកម្មធំបំផុតប្រចាំកម្ពុជា បើគិតពីទំហំ និងអត្រាជួលរបស់រោងចក្រសហគ្រាស។
លោក Chen Jiangang ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានគូសបញ្ជាក់ថា ទំហំនៃការនាំចូល និងការនាំចេញឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសមួយនេះបានកើនឡើងដល់២,៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៣៣%។
ដោយបង្កើតឡើងក្នុងឆ្នាំ២០០៨ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ត្រូវបានរំពឹងថានឹងអាចទទួលរោងចក្រសហគ្រាសដល់ទៅ៣០០ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលនឹងបង្កើតការងារបានដល់១០០.០០០កន្លែង៕ Xinhua ៕


លោកបានបន្ថែមថា “យើងនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តរយៈពេលវែង”។ការលើកឡើងរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រូបនេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសប្រកាសលទ្ធផលនៃការស៊ើបអង្កេតរាប់ខែលើរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំចំនួន២។
លោកបានសង្កត់ធ្ងន់ថា “ចាំបាច់ត្រូវមានកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដ៏ធំមួយ”។ការអត្ថាធិប្បាយរបស់លោកធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យរបស់ទីភ្នាក់ងារធ្វើផែនការរដ្ឋបង្ហាញថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៥%ដែលទាបជាងការរំពឹងទុកឆ្ងាយក្នុងត្រីមាសទី៣ ដែលជាល្បឿនយឺតបំផុតក្នុងឆ្នាំនេះដោយសារកម្សោយនៃការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។



លើសពីនេះ គុណតម្លៃរបស់ក្រុមហ៊ុន SRI គឺរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Strategic Realty Investment Co., Ltd ផ្តល់ជូនសេវាកម្មចំនួន៤ ដូចជា ដំណោះស្រាយវិនិយោគជាយុទ្ធសាស្ត្រ ទ្រព្យសម្បត្តិឯកជន និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍គម្រោង និងផ្តល់ឱកាសភាពជាដៃគូ។ គម្រោង Banteay Srey Eco City គឺជាគម្រោងប្រើប្រាស់ចម្រុះខ្នាតយក្ស និងដ៏សំបូរបែប ដែលលាតសន្ធឹងលើផ្ទៃដីជាង៣០០ហិកតា។
លោកបណ្ឌិត Alexander Evengroen ដៃគូសហការ និងជានាយកផ្នែកអភិវឌ្ឍន៍គំរោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd ដែលបាននិងកំពុងអភិវឌ្ឍន៍ គំរោងខាងលើនេះ និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ បានមានប្រសាសន៍ឱ្យដឹងថា ស្រុកបន្ទាយស្រីមានសក្ដានុពលដ៏ធំ និងឱកាសរីកចម្រើនដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ ដោយសារមូលដ្ឋានដែលមានស្រាប់ ដូចជា ប្រាសាទបុរាណល្បីៗ ទីតាំងភូមិសាស្រ្ត ភាពទាក់ទាញប្រវត្តិសាស្រ្ត បូករួមទាំងគម្រោងអភិវឌ្ឍជាច្រើនបាននិងកំពុងឆ្ពោះទៅកាន់តំបន់ដ៏អស្ចារ្យមួយនេះ។
លោកបញ្ជាក់ទៀតថា លើសពីនេះ យើងកំពុងសាងសង់ផ្ទះវីឡា សួនច្បារ សួនផ្កា ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនដើម្បីរីកចម្រើនជាមួយគ្នា។
លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករ ព្រោះយើងគិតគូរអំពីអនាគត របស់មនុស្សជំនាន់ថ្មី ដែលពួកគេនឹងធ្វើអ្វីៗដោយគំនិតថ្មីវ័យក្មេង។
សម្ដេចធិបតីក៏ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានCDRI នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូល ដល់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល ដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៧ខាងមុខ ក៏ដូចជាការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ រយៈពេលវែងរបស់កម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស“សា្ថប័នស្រាវជ្រាវ” បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ។
សម្ដេចបញ្ជាក់ទៀតថា “សន្និសីទថ្ងៃនេះគឺជា សន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១របស់ខ្ញុំ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា”។ 

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។