អ្នកវិនិយោគចិនចាប់ផ្តើមហូរចូលទៅកាន់ខេត្តព្រះសីហនុ ឡើងវិញបណ្តើរៗ

        ដោយៈ គង់ សូរិយា

        ព្រះសីហ​នុៈ អ្នកវិនិយោគចិនបានចាប់ផ្តើមហូរចូល ទៅកាន់ខេត្តព្រះសីហនុបណ្តើរ ខណៈដំណោះស្រាយចំពោះអាគារជាប់គាំងនឹងចាប់ផ្តើមផ្សព្វផ្សាយនាថ្ងៃនេះ។

កាលពីរសៀលថ្ងៃទី២៣ តុលា លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

លោកគួច ចំរើនបានអរគុណ លោក Wang Mingyu (វ៉ាង មីងយូ) ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ក្នុងបរិយាកាសល្អកម្ពុជា-ចិន និងស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននាពេលថ្មីៗនេះ ព្រមទាំងបានជួបថ្នាក់ដឹកនាំចិន និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិនថែមទៀតផង ហើយដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការខេត្តលីវនីង (សាធារណរដ្ឋប្រជាមានិតចិន) ជាមួយខេត្តព្រះសីហនុ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ទេសច​រណ៍កាន់តែរីកចម្រើនបន្ថែមទៀត។គណៈប្រតិភូវិនិយោគនេះ បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលខាងមុខ។

លោកគួច ចំរើនបានជំរាបជូន ពីស្ថានភាពភូមិសាស្ត្ររបស់ ខេត្តព្រះសីហនុ មានភូមិសាស្ត្រប្រហាក់ប្រហែកគ្នា ជាមួយខេត្តលីវនីង ជាខេត្តតំបន់ឆ្នេរ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានឆ្នេរសមុទ្រ១៧៥គីឡូម៉ែត្រ កោះ ៣២ យើងក៏បានកសាងកំពង់ផែទឹកជ្រៅ ស្រូបយកការដឹកជញ្ជូនក្នុងរង្វង់៧០ភាគរយ នៃទំនិញចេញចូលកម្ពុជា។អភិបាលខេត្ត បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួល ដល់អ្នកវិនិយោគ និងមានគោលនយោបាយ សម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវ នីង និងបន្ថែមទំនាក់ទំនង សម្រាប់តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ។

លោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូខេត្តលីវនីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខាន់ នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា៦៥ឆ្នាំ និងខួប១០ឆ្នាំ គោលនយោបាយ ផ្លូវ និងខ្សែក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់នៅសា​ធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។

លោកបន្ថែមថា កាលពីឆ្នាំ២០១៩ គណៈប្រតិភូខេត្តលីវនីងបានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ និងក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុងព្រះសីហនុផងដែរ ដំណើរទស្សនកិច្ចនាពេលនេះ និងជួយជំរុញអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ឱ្យមានការអភិវឌ្ឍកាន់តែលឿន យើងនឹងខិតខំសិក្សាជំរុញការគ្រប់គ្រង តំបន់សេដ្ឋកិច្ចឱ្យបានល្អ ព្រមទាំងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចខេត្តលីវនីងផងដែរ។

កាលពីដើមខែតុលានេះ មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេ​សក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។

លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ចិន កាលពីពេលថ្មីៗនេះ សម្តេចធិបតីហ៊ុន ម៉ាណែតបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនទាំងនោះ ​បង្កើនការវិ​និយោគ និងមកវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចូលរួមជាមួយរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្នុងជំនួបការងារនៅទីស្តីការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន KOMATSU បានប្រាប់អំពីបំណង ចង់មានកិច្ចសហការ ក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មកម្ពុជា​ឱ្យមានភាពរីកចម្រើន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លោករដ្ឋមន្រ្តី ឌិត ទីណា បានស្វាគមន៍ចំពោះ​ចេតនា ​ចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍​ វិស័យកសិកម្មកម្ពុជា​របស់ក្រុមហ៊ុនជប៉ុន។

លោកបានគូសបញ្ជាក់ថា ​ស្ថានភាពវិស័យកសិកម្មកម្ពុជា​ គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ ​តែកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើង​ លើកែច្នៃ​ផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដា​គោលនយោបាយ ដើម្បី​ទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។

លោករដ្ឋមន្រ្តី ដៃគូអភិវឌ្ឍន៍​ត្រូវធ្វើការសិក្សា ឱ្យបានច្បាស់​លា​ស់ និងប្រើប្រាស់ថវិកា​ឱ្យចំទិសដៅ ស្របតាមគោលនយោបាយរបស់ក្រសួង ​ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍​​ដល់កសិករ ប្រកបដោយប្រសិទ្ធភាព ​និងមាននិរន្តរភាពពិតប្រាកដ។

លោករដ្ឋមន្ត្រីឌិត ទីណា​បានបញ្ជាក់ថា ​គោល​នយោបាយវិស័យ​កសិកម្មថ្មី ​កំពុងផ្តោតយកចិត្តទុក​ដាក់ ជំរុញ​សហគមន៍កសិកម្មគម្រូថ្មី ​បន្ទាប់ពីបានចាប់ផ្តើម ​និងបន្តការដាក់​ពង្រាយ​មន្ត្រីផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករ ក្នុងដាំដុះកសិផល​សម្រា​ប់ទីផ្សារក្នុងទ្រង់ទ្រាយធំ​ (Scale Economy)។

ភាគីទាំងពីរបានលើកឡើង អំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគី​ក្រុមហ៊ុន នឹង​ធ្វើការ​សិក្សាឱ្យបានច្បាស់លាស់​ ដើម្បីឱ្យការវិនិយោគចំទិសដៅ​ ឆ្លើយតប​នឹងតម្រូវការពិតប្រាកដ៕

ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍Qatar Airway ចាប់ផ្តើមបើកជើងហោះហើរឡើងវិញរវាងដូហា- ភ្នំពេញឡើងវិញហើយ

ដោយៈ​គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Qatar Airways ដែលបានផ្អា​កការហោះហើរ ជាបណ្តោះអាសន្ន​ពីទីក្រុងដូហា ប្រទេសកាតាមក ទីក្រុងភ្នំពេញ​ ដោយការរីករាលដាលនៃជំងឺកូវីដ១៩នោះ បានចាប់ផ្តើមហោះហើរផ្ទាល់ មកកាន់ទីក្រុងភ្នំពេញឡើងវិញហើយ ​នៅចុងខែតុលានេះ ដើម្បីផ្សារភ្ជាប់ការហោះហើររវាងកម្ពុជា និងមជ្ឈិមបូព៌ា។

អាកាសយានដ្ឋានអន្តរជាតិកម្ពុជា ​Cambodia Airports បានឱ្យដឹងថា “Qatar Airways បានបន្តជើងហោះហើរប្រចាំថ្ងៃឡើងវិញរវាង ភ្នំពេញ (PNH) និង ទីក្រុងដូហា (DOH) នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣។ ជើងហោះហើរដំបូងនេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៤៖០៣ រសៀល”។លោក Cyril Girot នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជន ឈានមុខគេរបស់ពិភពលោកបានមានប្រសាសន៍ថា “ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើងធ្វើការ ដោយមិនចេះនឿយហត់លើការជំរុញអោយមានការបង្កើនជើងហោះហើរ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រឡប់មកវិញ”។

លោកបន្តថា ការមើលឃើញការចុះចត ​នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងថ្ងៃនេះ គឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបាន សម្រា​ប់ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើង។ចំណែកលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា Qatar Airway បានធ្វើការហោះហើរជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃមួយជើង​(៧ជើងក្នុងមួយសប្តាហ៍)។ ផ្លូវដែលក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះហោះហើរគឺ ដូហា-ហូជីមិញ-ភ្នំពេញ និងហោះត្រឡប់ទៅវិញ ភ្នំពេញ-ហូជីមិញ-ដូហា។លោកបន្តថា “ការភ្ជាប់ជើងហោះហើរឡើងរវិញ ​ពីទីក្រុងដូហា​ មកទីក្រុងភ្នំពេញ​ គឺជាសញ្ញាណល្អមួយ សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា​ ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា ​បាននិងកំពុងមានភាពប្រសើរឡើង”​៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសត្រៀមខ្លួនជួយរាល់បញ្ហារបស់អ្នកវិនិយោគ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រកាសត្រៀមខ្លួនជួយរាល់បញ្ហារបស់អ្នកវិនិយោគ ដើម្បីឱ្យការវិនិយោគរបស់គេមានដំណើរការល្អ និងទទួលបានជោគជ័យ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងជំនួបជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុនមីនេបៀ (Minebea) នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះលោកអគ្គនាយក បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយកក៏បានកោតសរសើរស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែជួយសម្របសម្រួលកិច្ចការងារនានារបស់ក្រុមហ៊ុន។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយកស្នើសុំការគាំទ្រ និងការសម្របសម្រួលនានាបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការអនុវត្តគម្រោងការងាររបស់ក្រុមហ៊ុននាពេលខាងមុខ។
លោកអគ្គនាយក ក៏បានជម្រាបជូនអំពីទិសដៅរបស់ក្រុមហ៊ុន Minebea ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត ព្រមជាមួយនិងទិសដៅក្នុងការប្រែខ្លួនក្លាយទៅជាក្រុមហ៊ុនបៃតង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដោយការអនុវត្តនេះក៏ស្របទៅតាមទិសដៅអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនមីនេបៀ។ ជាការឆ្លើយតបលើសំណូមពរខាងលើ លោកឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន៕

ជោគវាសនាក្រុមហ៊ុនអចលនទ្រព្យChina Evergrande កាន់តែមិនប្រាកដប្រជា ខណៈប្រឈមការជំនុំជម្រះក្នុងតុលាការហុងកុង

ដោយៈ តែម សុខុម

ហុងកុងៈ ជោគវាសនានៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group កាន់តែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅថ្ងៃច័ន្ទ ទី៣០ ខែតុលា នេះ ខណៈតុលាការកំពូលរបស់ហុងកុង បើកសវនាការជំនុំជម្រះបណ្ដឹង ប្រឆាំងក្រុមហ៊ុននេះ។

ការជំនុំជម្រះនេះ បានកើតមានឡើងជិតពីរឆ្នាំ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលសម្បូររឿងអាស្រូវមួយនេះ បានខកខានទូទាត់បំណុលរបស់ខ្លួនតាមពេលវេលាកំណត់។ក្រុមហ៊ុន Evergrande បាននិងកំពុងស្នើសុំរៀបចំបំណុលក្រៅប្រទេសរបស់ខ្លួនឡើងវិញ អស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ប៉ុន្តែផែនការរបស់ក្រុមហ៊ុននេះ ត្រូវបានបរាជ័យកាលពីខែមុន នៅពេលមហាសេដ្ឋី Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនយក្សមួយនេះ ត្រូវបានសមត្ថកិច្ចដាក់ឱ្យស្ថិត ក្រោមការស៊ើបអង្កេតពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌដែលជាប់សង្ស័យ។ ចៅក្រមអាចនឹងបង្គាប់ឱ្យលក់ឡៃឡុងក្រុមហ៊ុននេះ ឬពន្យារពេលសំណុំរឿងនេះ ដើម្បីរង់ចាំទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។ការលក់ឡៃឡុងក្រុមហ៊ុន Evergrande ដែលបានចុះបញ្ជីទ្រព្យសកកម្មសរុបចំនួន២៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា អាចបង្កចលាចលកាន់តែខ្លាំង ពាសពេញពីផ្សារមូលធនដែលងាយផុយស្រួយស្រាប់រួចទៅហើយ។

ទោះជាយ៉ាងណា មានការរំពឹងទុកថា ការលក់ឡៃឡុងក្រុមហ៊ុននេះ នឹងជះផលប៉ះពាល់ភ្លាមៗតិចតួចប៉ុណ្ណោះ មកលើប្រតិបត្តិការរបស់ក្រុមហ៊ុននេះ រួមទាំងគម្រោងសាងសង់លំនៅឋានជាច្រើនរបស់ខ្លួនផងដែរ។ជុំវិញបញ្ហានេះ ក្រុមហ៊ុន Evergrande មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ក្រុមហ៊ុន Evergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ពិភពលោកជា​មួយនឹងបំណុលសរុបជាង៣០០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានខកខានទូទាត់បំណុល ក្រៅប្រទេសរបស់ខ្លួននៅចុងឆ្នាំ២០២១ ហើយបានក្លាយជាចំណុចចាប់ផ្ដើម នៃវិបត្តិបំណុ​លដែលបានរីករាយដាលពាសពេញ វិស័យអចលនទ្រព្យទាំងមូលរបស់ប្រទេសចិន ចាប់តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្ន៕ Reuters ៕

Cambodia on track to achieving 2025 mine-free goal: PM

Cambodia is making good progress towards achieving its self-imposed mine-free goal by 2025, the country’s Prime Minister, Hun Manet, said on Monday.

“So far, 13 out of 25 provinces in Cambodia have been declared mine-free, and we are on track to achieving our mine-free target by 2025,” he said in a speech during the declaration of Kampong Speu province as the 13th mine-free province.

Twelve other mine-free provinces are capital Phnom Penh, Stung Treng, Kep, Prey Veng, Preah Sihanouk, Tbong Khmum, Kampong Cham, Svay Rieng, Kampong Chhnang, Kandal, Takeo and Kampot.

Hun Manet also appealed to the international community and donors to continue assisting the Southeast Asian country to realize this mine-free vision.

Cambodia is one of the countries worst affected by landmines and explosive remnants of war (ERWs). An estimated 4 million to 6 million landmines and other munitions had been left over from three decades of war and internal conflicts that ended in 1998.

Ly Thuch, first vice-president of the Cambodian Mine Action and Victim Assistance Authority (CMAA), said from 1979 to August 2023, landmine and ERW explosions had killed 19,822 people and either injured or amputated 45,209 others, making Cambodia one of the countries with the highest number of casualties.

He said since 1992 to date, an area of 2,795 square kilometers had been cleared of landmines and ERWs, benefiting approximately 11 million people.

Thuch added that Cambodia still needs to clear the remaining 538 square kilometers of land contaminated by mines by 2025.”Currently, some 1.1 million people still live in areas suspiciously contaminated by mines and ERWs,” he said.  Source: Xinhua

ក្រុមហ៊ុ Saigon Newport Corporation ស្វែងរកវិធានការពង្រឹងការតភ្ជាប់ការដឹកទំនិញរវាងកម្ពុជា និងវៀតណាម

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Saigon Newport Corporation ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានរៀបចំសិក្ខាសាលាមួយ នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកវិធានការពង្រឹងការតភ្ជាប់ និងអភិវឌ្ឍផ្លូវដឹកជញ្ជូនទំនិញវៀតណាម-កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម- កម្ពុជា ឆ្នាំ២០២៣ (VIDEX 2023) នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ដែលបានប្រមូលផ្តុំតំណាងជាង១៥០នាក់ មកពីទីភ្នាក់ងារ សមាគម និងអ្នកធុរកិច្ចមកពីប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងប្រទេស​ថៃ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអះអាងថា នេះជាឱកាសដ៏មានតម្លៃ សម្រាប់គណៈប្រតិភូ និងអង្គភាពអាជីវកម្មវៀតណាម និងកម្ពុជា ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ ក៏ដូចជាស្នើដំណោះស្រាយអភិវឌ្ឍន៍សកម្មភាពដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលខាងមុខ។លោក Bui Van Quy អគ្គនាយករងនៃក្រុមហ៊ុន SaiGon Newport និងជាប្រធានសមាគមកំពង់ផែអាស៊ាន បានគូសបញ្ជាក់ថា កម្ពុជា ដែលជាទីតាំងមាស នៅក្នុងអនុតំបន់ទន្លេមេគង្គ និងជាចំណុចប្រសព្វ នៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច មានឱកាសជាច្រើន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។

ជាមួយនឹងអត្ថប្រយោជន៍ នៃការតភ្ជាប់ផ្លូវទឹក តាមរយៈប្រព័ន្ធទន្លេមេគង្គ និងផ្លូវថ្នល់ និងច្រកព្រំដែនដែលតភ្ជាប់ប្រទេសវៀតណាម និងថៃ កម្ពុជាមានសក្តានុពលជាច្រើន ក្នុងការអភិវឌ្ឍសេវាកម្មដឹកជញ្ជូននៅក្នុងតំបន់ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជាពិសេសអនុតំបន់មេគង្គ។ នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមត្រូវបានជូនដំណឹងអំពីស្ថានភាពបច្ចុប្បន្ន សក្ដានុពល គុណសម្បត្តិ និងការតភ្ជាប់ភ័ស្តុភារ និងដំណោះស្រាយអភិវឌ្ឍន៍រវាងវៀតណាម និងកម្ពុជា។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ឯកសារកិច្ចសហប្រតិបត្តិការមួយត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Sai Gon Newport Corporation និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) រួមជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត ដែលសម្រេចបានរវាងអ្នកធុរកិច្ចវៀតណាម និងកម្ពុជា៕

Cambodia’s jewelry market is on path to rapid growth!

Phnom Penh: Awareness on economic growth of Cambodia is seeing the jewelry market in this country showing signs of exponential growth.

In fact, earlier this year, a group of representatives of well-known jewelry companies have decided to select Cambodia as an investment destination, for the establishment of a jewelry factory that will supply the market with world-famous brands.

The revelation was made during a meeting , on January 2, 2023 at the Council for the Development of Cambodia (CDC), between representatives of well-known jewelry companies from various countries, and Mr. Sok Chenda Sophea (former Minister Delegate to the Prime Minister, Secretary-General of the Council for the Development of Cambodia) – current Deputy Prime Minister and Minister of Foreign Affairs and International Cooperation.During the meeting to explore the opportunities and environment for investing in jewelry sector, the delegates from well-known jewelry companies noted that Cambodia has a long-standing culture and civilization, which is important for harmonizing with its products that are planned to be made in the Kingdom of Cambodia.

The sector is growing with Cambodia receiving more than US$1.3 billion from the export of jewelry and precious stones to international markets, in first six months of 2020.

Singapore is Cambodia’s largest export market, followed by Thailand, Vietnam, Belgium, Japan, Italy and China.  The jewelry related products that Cambodia exports include natural pearls, precious stones and precious metals. According to statistics of the Ministry of Commerce, Thailand, Singapore, Canada, Belgium and Hong Kong are Cambodia’s largest import markets.

One of the owners of a gold shop near Central Market told a local newspaper that, although currently Cambodia has a number of mining companies operating, but in general, Cambodia imports gold from many countries in the world to meet domestic demand, and some are designed to export to international markets. “Jewelry exports from Cambodia are ready-made products and some gems,” he said.He claimed that because most countries stop making jewelry by hand, therefore, a lot of pure gold is imported into Cambodia to be processed and exported as a processed product. Mr. Oknha Lim Heng, Vice President of the Cambodian Chamber of Commerce, said that the increase in exports and imports of jewelry and gems shows that Cambodia is a country that has improved both the living standards of local people, as well as the ability to process and have a large market.

With this growth, he said, the number of companies investing in gold and gem mining is also growing. “This growth shows that the Cambodian economy is improving, as the number of jewelry and gem processing companies is increasing,” he said.In addition, the Cambodian Gem and Jewelery Traders Association (CGJTA) is organizing the 15th edition of “Cambodia International Gem and Jewelery Fair 2024”, at the Koh Pich Convention and Exhibition Center in Phnom Penh, coming soon from March 21 to 25 2024!

សម្តេចធិបតីៈ រាជរដ្ឋាភិបាលនឹងសាកល្បងបំពាក់ប្រព័ន្ឋបច្ចេកវិទ្យាលើកដំបូងនៅខេត្តតាកែវដើម្បីសម្រួលដល់ប្រជាពលរដ្ឋ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ​ក្នុងការឱ្យពលរដ្ឋ ស្នើសុំការផ្តល់សេវាសាធារណៈ តាមឌីជីថលដោ​យខ្លួនឯង ដើម្បីជំរុញការផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ​ និងកាត់បន្ថយការចំណាយ និងពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុង​ឱកាសសម្ដេច​អញ្ជើញជាអធិបតីភាព សម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចបានបន្ត​ថា បច្ចុប្បន្ននេះ ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានភាព​ល្អប្រសើរហើយ ​ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញការផ្តល់សេវាសាធារណៈ កាន់តែល្អប្រសើរថែមទៀត។ ហើយប្រព័ន្ធបច្ចេកវិទ្យានឹងតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនប្រជាពលរដ្ឋនៅពេលចង់ធ្វើអ្វីមួយ មិនចាំបាច់មកដោយផ្ទាល់នោះទេ ប្រជាពលរដ្ឋអាចស្នើសុំតាមទូរសព្ទដៃបានតែម្តង។សម្តេចគូសបញ្ជាក់ថា “ជំហានដំបូង រាជរដ្ឋាភិបាល នឹងសាកល្បងបង្កើតមជ្ឈមណ្ឌល ព័ត៌មានវិទ្យាមួយនៅខេត្តតាកែវ”។សម្តេចធិបតីបញ្ជាក់ថា យើងបង្កើន និងសាកល្បង នៅខេត្តតាកែវ បង្កើតកន្លែងមួយ ​គឺមជ្ឈមណ្ឌល​បច្ចេកវិទ្យា ដើម្បីប្រជាពលយកចុះឈ្មោះ ឬបំពេញបែបបទស្នើសុំ​សេវាអីមួយចំនួនពីថ្នាក់ខេត្ត។ ជួនកាលគាត់មិនបាច់មកទេ គាត់ដាក់តាមហ្នឹងហើយចាំជិះមកទទួល ឬមួយក៏ផ្ញើទៅដល់ ។ ព្រោះឥលូវបច្ចេកវិទ្យាយើងមានហើយ កាត់បន្ថយវេលា និងចំណាយរបស់បងប្អូនឡើងមក។

សម្តេចបានថ្លែងទៀតថា ការធ្វើទំនើបកម្ម លើការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនេះ ស្របពេលបច្ចុប្បន្ននេះ នៅតាមបណ្តាភូមិស្រុក​នានា សុទ្ធតែមានអ៊ីនធើណេតប្រើ។ ហើយការធ្វើទំនើបកម្មនេះ គឺធ្វើមិនមែនធ្វើឱ្យតែល្អមើលនោះទេ គឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ។​ ហេតុដូច្នេះហើយ ទាមទារនូវការបង្កើនសមត្ថភាព និងរបៀបរបបការងារដល់មន្រ្តី​ ​ដើម្បីធានានូវការផ្តល់សេវា តាមប្រព័ន្ធបច្ចេកវិទ្យា។ ហើយនេះគឺជាការពង្រឹងមូលដ្ឋាន នៅក្នុងអាណត្តិនេះ៕

 

យុវជន ដន សុវណ្ណតារ៉ា បោះបង់ការងារមកចាប់ទំនាញជម្រុញទីផ្សារ E-Commerce ឱ្យរីកចម្រើន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដោយសារនិស្ស័យ ទេពកោសល្យ និងស្រលាញ់ការងារទាក់ ទងនឹងE- Commerce យុវជនដន សុវណ្ណតារ៉ា បាននិងកំពុងក្លាយជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចជោគជ័យរបស់អ្នកលក់តាមបណ្តាញអនឡាញនៅកម្ពុជា។

មានស្រុកកំណើត ភូមិកណ្តាល ឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមានឳពុកឈ្មោះ ឌឹម សុខន ជាជាងផ្សារដែក និងម្តាយឈ្មោះ ជា ស៊ីណាត ជាជាងកាត់ដេរសម្លៀកបំពាក់ យុវជនរូបនេះបានធំធាត់ និងដឹងក្តី ជាមួយនឹងទេពកោសល្យពីកំណើត និងទទួលបានការអប់រំដ៏ល្អពីឳពុកម្តាយ។ការសិក្សា
មានបងប្អូនពីរនាក់ (ជាកូនច្បង) ប្អូនប្រុសឈ្មោះ ដន សុវណ្ណរាជ្យ យុវជនរូបនេះ បានចូលសិក្សាជាលើកដំបូង នៅសាលាបឋមសិក្សាជើងកើប អនុវិទ្យាល័យជើងកើប មុននឹងបន្តមកសិក្សាវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស ស្ថិតនៅក្នុងខេត្តកណ្តាល។

ការបញ្ចប់ការសិក្សា នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ជាជោគ​ជ័យមួយ ក្នុងជីវិតរបស់អ្នកសិក្សា ប៉ុន្តែការឈានជើងមហាវិទ្យាល័យជាក្តីសុបិនរបស់អ្នកសិក្សារៀនសូត្រ។ ដើរតាមលំអាននេះ យុវជនដន សុវណ្ណតារ៉ា បានជ្រើសរើសថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ IBM (វិទ្យាស្ថាន CEO)។ចាប់ផ្តើមការងារ
ទោះជាបញ្ចប់ការសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិក្តីប៉ុន្តែក្នុងនាមជាអ្នកស្វ័យសិក្សារៀនសូត្រ យុវជនដន សុវណ្ណតារ៉ាតែងតែបានសិក្សា ជំនាញ Digital Marketing (Facebook Ads, TikTok Ads, Video Editing, Graphic design ដោយខ្លួនឯងតាមចំណូលចិត្តលើស្រាវជ្រាវពី Technology។

ជក់ចិត្តនឹងការងារស្រាវជ្រាវ ពិសេសការងារទាក់ទងនឹងបណ្តាញសង្គម ទីបំផុតយុវជនដន សុវណ្ណតារ៉ា បានសម្រេចចិត្តឈប់ពីការងារ និងចាប់ផ្តើមធ្វើការងារជាFreelancer ទទួលសេវាកម្ម(Facebook Ads & TikTok Ads) ក្នុងសម័យCovid 19 ទើបតែផ្ទុះ (ដើម2020)។

យុវជនរូបនេះបានលើកឡើងថា ដោយសារការបំពេញសេវាកម្មបានល្អ នាំឱ្យមានការគាំទ្រច្រើនពីអតិថិជន បួករួមជាមួយតម្រូការអតិថិជនកើនឡើងខ្លាំងផងនេះ នាំឱ្យខ្ញុំអាចបង្រើតក្រុមមួយ ដែលមានជំនាញបន្ថែម និងអាចជួយដល់អ្នកលក់ Online ក៏ដូចជា SME ជាច្រើនទៀត។

លោកបន្តថា មកដល់បច្ចុប្បន្ន មានក្រុងការងារខ្លាំងៗជាច្រើន និងមានទទួលសេវាកម្មដូចជា(Facebook Ads, TikTok Ads, Video Production , Graphic design, រួមទាំងដោះស្រាយបញ្ហានានារបស់បណ្តាញសង្គម។ហេតុអ្វីបានជាយុវជនរូបនេះ ផ្តោតលើការងារនេះ សុវណ្ណតារ៉ាបានលើកឡើងថា “សម្រាប់អាជីវកម្មមួយនេះល្អខ្លាំង តែទាមទាឱ្យមានការស្រាវជ្រាវជាប្រចាំ ទើបអាចឈរជើងបាន។ ដោយហេតុនេះខ្ញុំបាទ ក៏ដូចជាក្រុមការងារផ្នែក R&D ចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវដូចភ្លៀងរលឹម”។

យុវជនរូបនេះបានបន្តថា ជាស្តែងបច្ចុប្បន្ននេះ យើងបានបានបង្តើត E-Commerce Website មួយ (boxbuy.biz) ដែលអាចជួយដល់អតិថិជនលក់រាយលើ TikTok អាចធ្វើការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម (TikTok ហើយអាចភ្ជាប់ Chat មក Telegram បានជាមួយនឹង Features ដែលអាចBoost ចំអតិថិជនគោលដៅជាងធម្មតា និងមិនចំបាច់ចំណាយបន្ថែម)។

ដោយសារសិក្សា និងមានជំនាញការងារលើការងារនេះ គាត់មានបំណង និងកំពុងជួយឱ្យម្ចាស់អាជីវកម្ម លក់ផលិតផលទៅដល់អ្នកប្រើប្រាស់ក្នុងតម្លៃទាប តាមរយៈការកាត់បន្ថយការចំណាយទីផ្សារ តាមរយៈការផ្តល់ជូនការធ្វើទីផ្សារ ដែលមានប្រសិទ្ធភាព (High ROI ជាមួយមាតិកាទិញ លក់ទំនិញ ដែលចំណាយតិចបំផុត។អនុសាសន៍សម្រាប់អ្នករួមជំនាន់
ជាយុវជនវ័យក្មេង ប៉ុន្តែកំពុងកសាងភាពជាគម្រូក្នុងសង្គម លោកដន សុវណ្ណតារ៉ាបានលើកឡើងថា យើងត្រូវចេះបង្កើតទំលាប់រៀនដោយខ្លួនឯង កុំពឹងតែទទួលបានចំណេះដឹងពីសាលា ព្រោះថាបច្ចុប្បន្ននេះ គឺកាន់តែងាយជាងមុនជាច្រើនដងទៀត ក្នុងការរៀនដោយខ្លួនឯង ដោយប្រើប្រាស់Chat GPT និងAI ហើយអ្វីដែលកាន់តែពិសេសការរៀនដោយខ្លួនឯង គឺយើងអាចកំណត់បានថាចង់រៀនពីអ្វីក៏បាន ជាហេតុនាំឱ្យយើងងាយស្រួលសម្រួចជំនាញ ដែលយើងស្រឡាញ់។

សម្តីមាសរបស់ឪពុកម្តាយ
   ការអប់រំសាលាពិតជាមានសារៈសំខាន់ ដើម្បីកសាងមូលធនជីវិត ប៉ុន្តែការទទួលបានការអប់រំល្អពីគ្រួសារ ឬឳពុកម្តាយពិតជាមានតម្លៃ សម្រាប់កសាងអត្តចរិក និងឥរិយាបទក្នុងសង្គម។

យុវជនដន សុវណ្ណតារ៉ា តែងតែចងចាំនូវដំបូន្មានណែនាំរបស់អ្នកមានគុណ ដែលលោកឳពុកតែងតែដាស់តឿនខ្លួនថា “ថ្ងៃនេះកូនមានសមត្ថភាពប៉ុណ្ណឹង កូនរកលុយបានប៉ុណ្ណឹង តែថ្ងៃក្រោយបើកូនមានសមត្ថភាពខ្លាំងជាងនឹង នោះកូននឹងរកលុយបានច្រើនជាងនឹង ហើ​យស្រួលជាងនឹងទៀត“ ឃ្លាខាងលើបានជំរុញគាត់ឱ្យខំរៀន និងបន្តអភិវឌ្ឍន៍សមត្ថភាព”។ជាមួយគ្នានេះ ការគោរពស្រលាញ់លើអ្នកម្តាយ ក្នុងនាមជាកូនប្រុសប្រកបដោយភាពកត្តញ្ញូ យុវជនដន សុវណ្ណតារ៉ា តែងនឹកដល់សម្តីម្តាយ នៅពេលមានបញ្ហាប្រឈមអ្វីមួយ ដែលអ្នកម្តាយតែងរំលឹកគាត់ថា  “រឿងដែលប្រកែកគ្នាហើយមិនចំណេញ យើងឱ្យគេឈ្នះទៅ”៕