Philippines Drops China Railway Deals, Seeks Other Funders

The Philippines will no longer seek financial aid from China for a package of ambitious railway projects, the transportation secretary said, adding that officials were confident the projects could move ahead with funding from interested sources.
China had been slated to build two of the rail lines on the main Philippine island of Luzon and the third on southern Mindanao island, officials said.

The Marcos administration announced the decision to drop the Chinese loans amid tensions between Manila and Beijing in the South China Sea and days after a pair of minor collisions in disputed waters between ships and boats from both nations.
Philippine Transportation Secretary Jaime Bautista said the territorial tensions were not tied to this decision.

“We have three projects that won’t be funded by the Chinese government anymore. We can’t wait forever and it seems like China isn’t that interested anymore,” Bautista told a forum of German and Philippine businessmen in the financial district of Makati on Wednesday. “So, our government is looking for other sources of funding.”

The projects, carrying an estimated total cost of U.S. $4.9 billion, were part of the “Build, Build, Build” program, which former President Rodrigo Duterte had promoted as an offshoot of his administration’s friendly policy toward China.

Bautista identified the projects as a 380-km (236-mile) railway from Laguna province, south of Manila, to Bicol province, on the southern end of Luzon; a 71-km (44-mile) railway to connect the Subic Bay Freeport Zone to the Clark Freeport Zone; and the first phase of the Mindanao Railway Project. For decades until the 1990s, Subic Bay and Clark Freeport Zones housed U.S. military bases.

While Chinese firms along with Philippine workers were to construct the rail projects, new contractors would be determined once funding is secured from other nations and sources, officials said.

Less than a month after Duterte left office in mid-2022, Ernesto Pernia, who had served as his socioeconomic planning secretary, said the Philippines would be wise to drop the three Chinese-backed
projects.

“Much better to deal with ODA with Japan, South Korea, Australia, the U.S. and the E.U.,” Pernia told BenarNews, an RFA-affiliated news outlet, at the time while using an acronym for official development assistance. Source: RFA

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧របស់អាមេរិក បាត់បង់តម្លៃទីផ្សារចំនួន៣៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

តែម សុខុម

គូឡាឡាំពួៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧ (Magnificent Seven) ដែលបានជួយឱ្យភាគហ៊ុនអាមេរិក ក្នុងឆ្នាំនេះហក់ឡើងខ្ពស់ បានបាត់បង់តម្លៃទីផ្សារចំនួន៣៨៦ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា។

ក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ក្រុមហ៊ុន Tesla Inc ក្រុមហ៊ុន Meta Platforms Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook និងក្រុមហ៊ុន Microsoft Corp សុទ្ធតែបានដាំក្បាលចុះជាប់តាំងពីបញ្ចេញរបាយការណ៍ប្រាក់ចំណេញរបស់ខ្លួនមក។ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon.com Inc ក៏បានដាំក្បាលចុះនៅក្នុងការជួញដូរ បន្ទាប់ពីបញ្ចេញលទ្ធផលប្រាក់ចំណូលរបស់ខ្លួន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីរទៀតគឺក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Nvidia Corp នឹងត្រូវដល់ពេលបញ្ចេញរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួននៅខែក្រោយ។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៧នេះបានក្លាយជាចំណុចលេចធ្លោប្រចាំឆ្នាំនៅក្នុងផ្សារហ៊ុន ដោយការចាប់អារម្មណ៍យ៉ាងពុះកញ្ជ្រោលទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានធ្វើឱ្យក្រុមហ៊ុនទាំងនេះចំណេញកប់ក្ដោង។

ទោះជាយ៉ាងណា សុទិដ្ឋិនិយមបានសាបរលាភទៅវិញដោយសារតែអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ និងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដោយធ្វើឱ្យផ្សារហ៊ុនអាមេរិក S&P 500 ធ្លាក់ចុះ៩,៨%ពីកម្រិតកំពូលរបស់ខ្លួនក្នុងឆ្នាំ២០២៣៕ The Edge Market៕

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងធម្មនន្ទ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ

ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប។

នេះបើយោងតាមសារពត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ បានអះអាងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូលទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។យោងតាមការបញ្ជាក់ពីលោក ខឿន កុសល់ បានឱ្យដឹងថា ការរៀបចំនេះគឺដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ ខណៈដែលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នវង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវមានភាពងាយស្រួល។ប្រាសាទចៅសាយទេវតា ត្រូវបានកសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែប្រាសាទចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មាននោះទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលភ្ញៀវទេសចរអាចផ្ដិតរូបភាពនៅទីនោះបាន។

ប្រាសាទចៅសាយទេវតា គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលបាក់បែកក្នុងសម័យអង្គរ ហើយត្រូវបានជួសជុលដោយក្រុមបុរាណវិទ្យាចិនចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨។ ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា៕

បច្ចេកវិទ្យា AI នឹងរួមចំណែកជិត១៦ទ្រីលានដុល្លារ ដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៣០

តែម សុខុម

រីយ៉ាដៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងរួមចំណែកជិត១៦០ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា។

នាយកប្រតិបត្តិក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Saudi Research and Media Group លោកស្រី Jomana Al-Rashid បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការយល់ដឹងអំពីសេដ្ឋកិច្ចនៃបច្ចេកវិទ្យា AI និងផលប៉ះពាល់ដែលអាចកើតមានរបស់វាមកលើប្រព័ន្ធហិរញ្ញវត្ថុ។

ក្រុមថ្នាក់ដឹកនាំ និងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មបានជួបប្រជុំគ្នានៅឯវេទិកាគំនិតផ្ដួចផ្ដើមការវិនិយោគថ្ងៃអនាគត (Future Investment Initiative) ក្នុងទីក្រុងរីយ៉ាដ (Riyadh) ដើម្បីពិភាក្សាអំពីឥទ្ធិពលដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ដែលមានមកលើសេដ្ឋកិច្ច និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។

លោកស្រី Jomana Al-Rashid បានលើកឡើងថា “របាយការណ៍មួយកាលពីពេលថ្មីៗនេះរបស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ PwC បានបង្ហាញថា បច្ចេកវិទ្យា AI នឹងរួមចំណែកជិត១៦ទ្រីលានដុល្លារ ដល់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៣០ ហើយក្នុងនោះមាន១៦០ពាន់លានដុល្លារ នឹងរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសអារ៉ាប៊ីសាអូឌីត”។

លោកស្រីបានបន្តថា “ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ យើងព្យាយាមស្វែងយល់ថា តើបច្ចេកវិទ្យា AI ជាអ្វីឱ្យប្រាកដ។ យើងព្យាយាមស្វែងយល់ថា តើបច្ចេកវិទ្យា AI អាចកែលម្អរំហូរការងារ ប្រសិទ្ធភាពការងារ និងបង្កើនភាពច្នៃប្រឌិតបានតាមវិធីណា”៕ Arab News៕

ការវិនិយោគរបស់បរទេសនៅវៀតណាម កើនឡើងខ្លាំង ខណៈក្រុមហ៊ុននានាមានផែនការបើករោងចក្រថ្មីៗជាច្រើន

តែម សុខុម

ហាណូយៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ថា ការវិនិយោគរបស់បរទេសនៅប្រទេសវៀតណាម មានសន្ទុះកើនឡើងខ្លាំងក្នុងខែតុលា កន្លងទៅ។

សន្ទុះកើនឡើងយ៉ាងគំហុកនេះកើតមានឡើង ខណៈប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មទាក់ទាញការសន្យាបោះទុនវិនិយោគបានជាងទ្វេដងបើធៀបនឹងអត្រាប្រចាំខែដែលខ្លួនទទួលបានក្នុងឆ្នាំនេះ ស្របពេលក្រុមហ៊ុនធំៗមានផែនការបើករោងចក្រថ្មីៗជាច្រើន។

នៅក្នុងខែតុលា ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសក្នុងទំហំ៥,៣ពាន់លានដុល្លារ បើធៀបនឹងអត្រាជាមធ្យមប្រចាំខែ២,២ពាន់លានដុល្លារ ដែលខ្លួនទទួលបាននៅក្នុងឆ្នាំ២០២៣។យោងតាមទិន្នន័យពីក្រសួងវិនិយោគនៃប្រទេសវៀតណាម បង្ហាញថា ប្រមាណ៩០%នៃរំហូរវិនិយោគក្នុងខែតុលា គឺជំរុញដោយផែនការសាងសង់រោងចក្រថ្មីៗ។

ចាប់តាំងពីដើមឆ្នាំ២០២៣ មក ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសក្នុងទំហំ២៥,៧៦ពាន់លានដុល្លារ ដោយកើនឡើង១៤,៧%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។៣ភាគ៤នៃការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសទាំងនោះនឹងបានទៅលើឧស្សាហកម្មផលិតកម្ម និងកែច្នៃ។

ការសន្យាបោះទុនវិនិយោគពីប្រទេសចិន និងក្រុងហុងកុង រួមបញ្ចូលគ្នាគឺមានចំនួនច្រើនបំផុតគិតរហូតមកទល់ពេលនេះ បន្ទាប់មកគឺប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។ការវិនិយោគជាក់ស្ដែងនៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ បានកើនឡើង២,៤%ពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ឈានដល់១៨ពាន់លានដុល្លារ៕ Reuters ៕

ទីក្រុងហុងកុងបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងជំនាញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដើម្បីដោះស្រាយការហូរចេញ នៃអ្នកមានទេពកោសល្យ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានប្រកាសវិធានការជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ក្នុងគោលបំណងទាក់ទាញកម្មករ មកពីប្រទេសឡាវ វៀតណាម និងនេប៉ាល់។

សំណើនេះត្រូវបានគូសបញ្ជាក់ ដោយនាយកប្រតិបត្តិទីក្រុងហុងកុង  លោក John Lee នៅក្នុងការថ្លែងសុន្ទរកថា គោលនយោ បាយទី២របស់លោក ទៅកាន់ក្រុមប្រឹក្សានីតិបញ្ញត្តិ របស់រដ្ឋាភិបាល ដែលនេះ បង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ដើម្បីស្រូបទាញអ្នកមានទេពកោសល្យ ចូលមកកាន់ទីក្រុងហុងកុងឡើងវិញ។

ទីក្រុងហុងកុងបានប្រឈមមុខ នឹងបញ្ហាកាន់តែខ្លាំងឡើងក្នុងការរក្សា និងទាក់ទាញអ្នកជំនាញ និងនិស្សិតដែលមានជំនាញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  ជាការឆ្លើយតប ទៅនឹងការព្រួយបារម្ភមួយនេះ លោក Lee បានដាក់បង្ហាញនូវគោលនយោបាយថ្មី។រដ្ឋបាលតំបន់ពិសេសហុងកុង គ្រោងនឹងបន្ធូរបន្ថយនូវលក្ខណៈវិនិច្ឆ័យទិដ្ឋាការការងារ សម្រាប់អ្នកជំនាញវៀតណាម ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ពួកគេក្នុងការស្វែងរកឱកាស នៅក្នុងតំបន់។

លើសពីនេះ ទីក្រុងហុងកុង នឹងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ជនជាតិវៀតណាម ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលបានច្រើនលើក(Multiple-entry visas) សម្រាប់គោលបំណងអាជីវកម្ម និងការធ្វើដំណើរ។

ការផ្លាស់ប្តូរទាំងនេះត្រូវបានរំពឹងថា នឹងជួយសម្របសម្រួលដល់ការបង្កើនការចូលរួម និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងតំបន់រដ្ឋបាលពិសេសហុងកុង។

យោងតាមប្រភពរបស់រដ្ឋាភិបាលបានបង្ហើបថា ទិដ្ឋាការចូលបានច្រើនលើកនេះ នឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរ ពីប្រទេសវៀតណាមអាចទៅទស្សនា ទីក្រុងហុងកុងក្នុងរយៈពេលអតិបរមា១៤ថ្ងៃ ជារៀងរាល់លើក ក្នុងរយៈពេលពីរឆ្នាំ។ទន្ទឹមគ្នានេះ ទីក្រុងហុងកុង ក៏​កំពុង​ពង្រីក​សិទ្ធិ​ស្រដៀង​គ្នា​នេះ​ទៅ​កាន់ប្រទេស​ឡាវ និង​នេប៉ាល់ផងដែរ។ គោលនយោបាយទិដ្ឋាការ សម្រាប់អ្នកមានទេពកោសល្យមកពីប្រទេសឡាវ និងនេប៉ាល់ នឹងត្រូវបានបន្ធូរបន្ថយឱ្យមានភាពងាយស្រួលសម្រាប់ការងារ ការបណ្តុះបណ្តាល និងឱកាសសិក្សា។ ចំណាត់ការនេះ បើកទ្វារសម្រាប់សិស្សនិស្សិត អ្នកសិក្សា និងអ្នកជំនាញវ័យក្មេង ដើម្បីចូលរួមជាមួយទេសភាព ការងាររបស់ទីក្រុងហុងកុង។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ អ្នកធ្វើដំណើរត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន ដូចជា ការបានទៅលេងប្រទេសចំនួនពីរ ឬច្រើនជាងនេះ យ៉ាងតិច៣ដងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ឬបានបន្តការសិក្សា ឬកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈនៅក្នុងទីក្រុងហុងកុង ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ៕

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកRCEP កើនឡើង២៣,៦ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញ មានតម្លៃ៥,៨១ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសសមាជិកភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ទំហំទឹកប្រាក់នាំចេញនេះ គិតត្រឹមរយៈពេល៩ខែ ឆ្នាំនេះ ហក់ឡើង២៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​បាន​បន្ត​ថា​ ក្នុង​អំឡុង​ខែ​មករា​រហូតដល់​ខែ​កញ្ញា​ ឆ្នាំ​នេះ គោលដៅ​នាំ​ចេញ​កំពូល​ទាំង​៣របស់​កម្ពុជា ​ក្រោម​កិច្ច​ព្រម​ព្រៀង RCEP រួមមាន ប្រទេស​វៀតណាម ប្រទេសចិន និង​ប្រទេសជប៉ុន។

តួយ៉ាង កម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃ២,០៣ពាន់លានដុល្លារ ទៅកាន់ប្រទេសវៀតណាម កើនឡើង៣០,៦ភាគរយ ១,០៦ពាន់លានដុល្លារទៅកាន់ប្រទេសចិន កើនឡើង១៨,២ភាគរយ និង៨៨៥,៧លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះ១,៣ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានសមាជិកចំនួន១៥ប្រទេស ដែលក្នុងនោះ មានប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅឆ្នាំ២០២២ គឺជាកត្តាជំរុញកំណើនការនាំចេញរបស់កម្ពុជា ហើយបានក្លាយជាមេដែក ស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើនចូលមកកាន់កម្ពុជា។

លោក​បាន​ប្រាប់​សារពត៌មាន Xinhua ថា​ “កំណើន​នៃការ​នាំ​ចេញ​នេះបាន​បង្ហាញ​ថា​ បណ្តាប្រទេស​ជាសមាជិកកិច្ច ព្រមព្រៀង RCEP ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល ​សម្រាប់​ផលិតផល​ ដែលផលិត​នៅ​កម្ពុជា”។

លោកបានបន្ថែមថា “ជាមួយនឹងការអនុគ្រោះពន្ធ ដែលផ្តល់ក្រោមកិច្ចព្រមព្រៀង RCEP ដូច្នេះ គ្មានអ្វីគួរឱ្យសង្ស័យទេដែលថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិកRCEP ផ្សេងទៀតនឹងបន្តកើនឡើងពេញមួយឆ្នាំនេះ និងឆ្នាំក្រោយ”៕

Cambodia’s export to other RCEP members up 23.6 pct in 9 months

Cambodia exported 5.81 billion U.S. dollars worth of goods to other Regional Comprehensive Economic Partnership (RCEP) member countries in the first nine months of 2023, up 23.6 percent over the same period last year, said a Ministry of Commerce’s report released on Thursday.

During the January-September period this year, Cambodia’s top three export destinations under the RCEP agreement are Vietnam, China and Japan, the report said.

The Southeast Asian country shipped products worth 2.03 billion dollars to Vietnam, up 30.6 percent; 1.06 billion dollars to China, up 18.2 percent; and 885.7 million dollars to Japan, down 1.3 percent, the report added.

The RCEP free trade deal comprises 15 Asia-Pacific countries including 10 ASEAN member states – Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam – and their five trading partners, namely China, Japan, South Korea, Australia and New Zealand.

Cambodian Ministry of Commerce’s Secretary of State and Spokesman Penn Sovicheat said RCEP, which came into force in 2022, has been a catalyst for the kingdom’s export growth and has become a magnet to attract more foreign direct investment inflows to the ASEAN nation.

“The export growth indicated that the fellow RCEP countries are a potential market for made-in-Cambodia products,” he told Xinhua.

Sovicheat said that with preferential tariffs provided under the RCEP agreement, there’s no doubt that Cambodia’s exports to other RCEP members will continue to rise throughout this year and next years.

“RCEP, together with other bilateral free trade agreements, will help Cambodia graduate from its least developed country status by 2027 and achieve its goals of becoming an upper-middle income country by 2030 and a high-income nation by 2050,” he said.
Source: xinhua

អតីតនិស្សិតវិស្វករក្លាយជាអ្នកអភិវឌ្ឍន៍បុរីដោយផ្តោតលើគុណតម្លៃចំនួន១០ចំណុច

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដោយយល់ និងធ្លាប់បានសិក្សាលើជំនាញផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យ លោកថាន់ ចាន់ណាបានយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់អ្នកអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដែកតែងតែចង់បានលំនៅដ្ឋានមានគុណភាព សោភ័ណភាព និងមិនលិចទឹកនៅពេលភ្លៀងធ្លាក់មក។

លោកថាន់ ចាន់ណា បានចាប់ផ្តើមសាងសង់បុរី និងផ្តោតលើចំណុចសំខាន់ៗ ក៏ដូចជា គុណតម្លៃរបស់បុរីចំនួន១០ ដែលអតិថិជនទទួលបានទំនុកចិត្ត ដូចជា ទី១ ផ្លូវច្បាប់ គឺក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាក់ព័ន្ធត្រឹមត្រូវ ទី២ ប្លង់កម្មសិទ្ធិ  គឺអតិថិជនទទូលបានប្លង់រឹងកាត់ឈ្មោះពីម្ចាស់បុរីផ្ទាល់។ ទី៣ គុណភាពសំណង់  ផ្តោតលើសំណង់រឹងមាំ មានគុណភាពល្អ មានការត្រួតពិនិត្យដោយវិស្វករជំនាញ។

ចំណុចសំខាន់ទី៤ សោភ័ណ្ឌភាព ដេគ័រ អ្នកអភិវឌ្ឍន៍ផ្តោតរចនាបថសម័យទំនើប មានប្លង់ស្ថាបត្យកម្ម សិក្សារមុនចេញប្លង់។ ទី៥ សក្តានុពលគម្រោង គឺបុរីចាន់ណាលែន ជាគំរោងស្ថិតនៅទីប្រជុំជន មានផ្លូវរដ្ឋព័តជុំវិញ នឹងជាទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ទី6 ទីតាំងបុរី ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្កាល ខេត្តកណ្តាល។គុណតម្លៃទី៧ គឺលក្ខខណ្ឌបង់ប្រាក់ អតិថិជនមានលទ្ធភាពចូល រួមមុន20ភាគរយ អាចស្នើបុរីកាត់ប្លង់បង់ជាមួយធនាគាបាន និងផ្ទះមានតម្លៃផ្ទះចាប់ពី39,000$ ឡើងទៅ ទី៩ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង 8ម៉ែត្រ ប្រព័ន្ធទឹករដ្ឋ ភ្លើងរដ្ឋ ប្រព័ន្ធលូ បង្គោលភ្លើងបំភ្លឺផ្លូវ និងចំណុចទី១០ ធនាគាផ្តល់ប្រាក់កម្ចៃ បានខ្ពស់រហូតដល់85ភាគរយ នៃតម្លៃផ្ទះ៕

សមាគមស្នើឱ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា និងពិនិត្យមើលទិដ្ឋភាពច្បាប់ដើម្បីអាចអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញផ្ទះ និងដីនៅក្នុងបុរី

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បាននិង​កំពុងស្នើ​ឲ្យរដ្ឋាភិបាលពិចារណា និងសិក្សាលើទិដ្ឋភាពច្បាប់មួយចំនួន ដើម្បី​អនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋស្របច្បាប់ក្នុងការទិញផ្ទះ និងដី​នៅក្នុងបុរីបាន។

គំនិតនេះ ត្រូវបានលើកឡើងក្នុងចំណោម ប្រធានបទសំខាន់ៗ​ចំនួន​៣ ដែលបានពិភាក្សាគ្នារវាង ថ្នាក់ដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ជាមួយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់​រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។កិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ បានពិភា​ក្សា​” អំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា” ដែលកំពុងមានបញ្ហាធ្លា​ក់ចុះ​នៅ​ក្នុងទីផ្សារ ស្របពេលស្ថានភាព​សេដ្ឋកិច្ចសកល កំពុងមានភាព​មិន​ច្បាស់លាស់។អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់បណ្តាញព័ត៌មានកាលពីម្សិលម៉ិញថា ការលើកឡើងនេះ គ្រាន់តែជាសំណើ ដើម្បីរិះរកវិធីក្នុងការដោះស្រាយបញ្ហា ដែលអ្នកអភិវឌ្ឍន៍លំនៅឋានបានជួបប្រទះ។ តែយ៉ាងយើងត្រូវសិក្សាពីច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ដូចជា សិក្សាពីប្រទេសជិតខាង និងប្រទេសដទៃទៀត ដែលគេអាចធ្វើបាន។អ្នកឧកញ៉ាបន្ថែមថា “ករណីនេះគឺពាក់ព័ន្ធ នឹងទិដ្ឋភាពផ្លូវច្បាប់ជាច្រើន ដូច្នេះយើងមិនអាចនិយាយមុនបានទេ ទាល់តែយើងធ្វើការសិក្សាឱ្យបានស្រួលបួលសិន”។

ជាមួយនឹងសំណើរនេះ គេក៏បានសិក្សានៅប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញ និងកាន់កាប់ដី នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនភាគខាងកើតផងដែរ។ កម្ពុជាបានអនុម័តច្បាប់ស្ដីពី ការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិ (ខុនដូ) ដល់ជនបរទេស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ច្បាប់នេះត្រូវបានបង្កើតឡើង ដែលផ្ដល់លក្ខខណ្ឌពិសេស ដល់ជនបរទេសទាំងឡាយ ក្នុងការទទួលបានសិទ្ធិ ក្លាយជាកម្មសិទ្ធិករស្របច្បាប់ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់នេះ ក៏មានគោលបំណង បង្កលក្ខណៈងាយស្រួលដល់ជនបរទេស ក្នុងការមកវិនិយោគទុននៅប្រទេសកម្ពុជា ក៏ដូចជា ជួយគាំទ្រដល់ការរីកដុះដាល នៃវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងប្រទេសផងដែរ។

បញ្ហាដដែលនេះ ធ្លាប់ត្រូវបានលើកឡើង ដោយលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងផងដែរ។លោកឧកញ៉ាបានមានប្រសាសន៍ថា កម្ពុជាគួរតែកំណត់តំបន់ណាមួយ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋទិញដីបាន ដែលវាជាឱកាសដ៏ល្អសម្រាប់អភិវឌ្ឍន៍កម្ពុជា ពិសេសតំបន់ដែលកំណត់បែបនេះ នឹងមានការរីកចម្រើន និងទាក់ទាញការវិនិយោគ។

ទាក់ទងនឹងកិច្ចប្រជុំ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សាលើចំណុចសំខាន់ៗជាច្រើនផងដែរ។

កិច្ចប្រជុំនោះ បានពិភាក្សាលើខ្លឹមសារ ប្រធានបទសំខាន់ៗមួយចំនួនដូចជា ទី១ ពិភាក្សាលើស្ថានភាពវិស័យសំណង់រួម នៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន។ ទី២ ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។ទី៣. ពិភាក្សារលើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។

ជាមួយគ្នានេះ លោកហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ បាននិងកំពុងទទូចឲ្យរដ្ឋាភិបាល ដោះស្រា​យ​បញ្ហានេះ ពិសេសពិចារណាលើទិដ្ឋភាពច្បាប់នានា ដែលអនុញ្ញាត្តឲ្យជនបរទេសទិញដី និងលំនៅដ្ឋានជាលក្ខណៈបុរីបាន។លោកបន្តថា​ “ការអន្តរាគមន៍ណាមួយពីរដ្ឋាភិបាល ក្នុងការទម្លា​ក់កញ្ចប់ថវិកា ដើម្បីជួយដល់វិស័យឯកជន ក្នុងការអភិវឌ្ឍលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារវិស័យនេះឡើងវិញ”។

អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ស្ថានភាពទីផ្សារអចលនវត្ថុ និងសំណង់ពិតជាមានភាពតាន​តឹងខ្លាំង ដែលទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍ ដោយទម្លាក់ទុនឬកញ្ចប់ថវិកាណាមួយ ដើម្បីជួយស្តារវិស័យនេះឡើងវិញ។លោកបន្តថា “វាជាដំណោះស្រាយឈ្នះ ឈ្នះទាំងរដ្ឋ និងវិស័យឯកជន ព្រោះវិស័យនេះជាកំលាំងចលករធំមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕