លោកស៊ី ជីនពីង: ប្រទេសចិនមានឆន្ទៈសហការជាមួយអាមេរិក និងគ្រប់គ្រងការខ្វែងគំនិតគ្នារវាងប្រទេសទាំង២

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការសហការគ្នាជាមួយសហរដ្ឋអាមេរិក ខណៈដែលភាគីទាំង២ គ្រប់គ្រងការខ្វែងគំនិតគ្នារបស់ពួកគេ និងធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

លោកស៊ី ជីនពីង បានគូសបញ្ជាក់នៅក្នុងលិខិតមួយស្តីពីទំនាក់ទំនងអាមេរិក-ចិន ដែលត្រូវបានប្រគល់ជូន ក្នុងពិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កថា “ប្រសិនបើសហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីត្រឹមត្រូវ នៃការចុះសម្រុងគ្នាបាន នោះវានឹងមានសារៈសំខាន់ណាស់ចំពោះពិភពលោក”។

លោកស៊ី ជីនពីង បានអំពាវនាវឱ្យទំនាក់ទំនងទ្វេរភាគី កាន់តែមានស្ថិរភាពបន្ថែមទៀត ដែលលោកបញ្ជាក់ថា ទំនាក់ទំនងនេះគួរតែត្រូវបានស្ថាបនាឡើង ដោយឈរលើគោលការណ៍នៃ “ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”។ ការអំពាវនាវនេះ បានធ្វើឡើង មុនពេលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។

ការបំពេញទស្សនកិច្ច ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ របស់ប្រមុខការទូតចិនលោកWang Yi នឹងក្លាយជាការចូលរួមដោយផ្ទាល់កម្រិតខ្ពស់បំផុត នៅមុនពេលដែលមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស៊ី ជីនពីង នៅទីក្រុង San Francisco ក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងខែវិច្ឆិកាខាងមុខ។

ដោយឡែក អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានជួបជាមួយលោកស៊ី កាលពីថ្ងៃពុធ សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។

លោក Newsom បានបញ្ជាក់ថា លោកមានឱកាសផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំជាមួយលោកស៊ី ប៉ុន្តែលោកក៏បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ីស្រាអែល ក៏ដូចជាបញ្ហាគ្រឿងញៀន fentanyl ដ៏សាហាវផងដែរ។

អ្នកសង្កេតការណ៍ចិនជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Wang Yi នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំ ដែលអាចធ្វើទៅបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប៉ុន្តែបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីដោះស្រាយកង្វល់របស់ទីក្រុងប៉េកាំង និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន៕

គម្រោងទីក្រុងNEOM តម្លៃ៥០០ពាន់លានដុល្លារ និងក្រុមហ៊ុនដាណឺម៉ាក ចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃ១០ពាន់លានដុល្លារ

ដោយៈ តែម សុខុម

រីយ៉ាដៈ គម្រោងទីក្រុងឆ្លាតវៃនាពេលអនាគតNEOM នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀង លើការវិនិយោគរួមគ្នាមួយផ្នែកភ័ស្ដុភារកម្ម ដែលមានតម្លៃ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនដាណឺម៉ាកDSV ដើម្បីគាំទ្រដល់ប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។ការចាប់ដៃគូសហការគ្នានេះ នឹងផ្ដោតជាសំខាន់លើការផ្ដល់សេវាកម្មភ័ស្តុភារកម្ម សម្រាប់គម្រោងទីក្រុងឆ្លាតវៃ នាថ្ងៃអនាគតតម្លៃ៥០០ពាន់លានដុល្លារ NEOM នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា។ទន្ទឹមនេះ ការវិនិយោគរួមគ្នានេះ ក៏មានគោលដៅជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតឱកាសការងារជាង២០.០០០កន្លែងផងដែរ។ក្រោមកិច្ចព្រមព្រៀង ការចាប់ដៃគូសហការគ្នានេះ ក៏នឹងមានការបោះទុនវិនិយោគ លើទ្រព្យសកម្មផ្នែកភ័ស្ដុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនទំនិញ និងវត្ថុធាតុដើមនៅក្នុងទីក្រុងនៅថ្ងៃអនា​គតនេះផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់ក្រុមហ៊ុនឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃ នាពេលអនាគត NEOM នឹងកាន់កាប់ភាគហ៊ុន៥១នៃការវិនិយោគរួមគ្នានេះ ខណៈក្រុមហ៊ុនដាណឺម៉ាក DSV កាន់កាប់ភាគហ៊ុន៤៩%៕ Arab News៕

US economic growth accelerates in third quarter

The U.S. economy grew at its fastest pace in nearly two years in the third quarter as higher wages from a tight labor market helped to power consumer spending, again defying dire warnings of a recession that have lingered since 2022.

Gross domestic product increased at a 4.9% annualized rate last quarter, the fastest since the fourth quarter of 2021, the Commerce Department’s Bureau of Economic Analysis said in its advance estimate of third-quarter GDP growth. Economists polled by Reuters had forecast GDP rising at a 4.3% rate.

Estimates ranged from as low as a 2.5% rate to as high as a 6.0% pace, a wide margin reflecting that some of the input data, including September durable goods orders, goods trade deficit, wholesale and retail inventory numbers were published at the same time as the GDP report.

The economy grew at a 2.1% pace in the April-June quarter and is expanding at a pace well above what Fed officials regard as the non-inflationary growth rate of around 1.8%.

While the robust growth pace notched last quarter is unlikely sustainable, it was testament to the economy’s resilience despite aggressive interest rate hikes from the Federal Reserve. Growth could slow in the fourth quarter because of the United Auto Workers strikes and the resumption of student loan repayments by millions of Americans.

Most economists have revised their forecasts and now believe that the Fed can engineer a “soft-landing” for the economy, pointing to strength in worker productivity and moderation in unit labor costs growth in the second quarter, which they expected carried through into the July-September period.

Consumer spending, which accounts for more than two-thirds of U.S. economic activity, was the main driver.

A strong labor market is providing underlying support to spending. Though wage growth has slowed, it is rising a bit faster than inflation, lifting households’ purchasing power.

Labor market resilience was highlighted by a separate report from the Labor Department on Thursday, showing the number of people filing new claims for state unemployment benefits rose to a seasonally adjusted 210,000 during the week ending Oct. 21 from 200,000 in the prior week. Source: Reuters

CDCអនុម័តគំរោងវិនិយោគចំនួន៤ជាមួយទុន១៣លានដុល្លារ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគំរោងវិនិយោគចំនួន៤ ដែលមានទុនវិនិយោគសរុប ប្រមាណ១៣លានដុល្លារអាមេរិក។

យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់CDC​បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។ទី២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។ទី៣- “ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគ បង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។ទី៤- “ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៤កន្លែង៕

អ្នកវិនិយោគ និងមន្រ្តីពាក់ព័ន្ឋនឹងរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុនៅដំណាច់ខែនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានបានបង្ហាញថា ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។

កម្មវិធីសិក្ខាសាលាដ៏សំខាន់នេះ គ្រោងនឹងរៀបចំធ្វើឡើងនៅសាលប្រជុំ សណ្ឋាគារ Sea Breeze Hotel & Villa ក្នុងខេត្តព្រះសីហនុ។ជាមួយគ្នានេះ សមាសភាពចូលរួម មានដូចជា ឯកឧត្តម លោកជំទាវ លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុចំនួន២០រូប។តំណាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារមន្ទីរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ចំនួន៤០រូប និងវិនិយោគិនវិស័យឯកជនចំនួន១២០រូប។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ។

ចំណែកលោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុមការងារដោះស្រាយគម្រោងវិនិយោគ ជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងធ្វើបទបង្ហាញស្តីពី “វិធានការជាកញ្ចប់” ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ៕

ការទន្ទឹងរង់ចាំត្រឡប់មកវិញហើយក្រុមហ៊ុន បុរី ប៉េង ហួត នឹងរៀបចំកម្មវិធី Halloween Town ដ៏ធំនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី 27-28-29 ខែតុលា 2023

មកហើយ!  ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើនដល់សាធារណៈជនដើម្បីមកលេងកម្សាន្តឥតគិតថ្លៃ ហើយនៅថ្ងៃទី 27-28-29 ខែតុលា​ ឆ្នាំ​ 2023 ខាងមុខនេះបងប្អូននឹងរីករាយសប្បាយផង ជួបការតែងខ្លួនខ្មោចប្លែកៗផង ហើយមានអាហារ និងភេសជ្ជៈសម្រាប់ទិញញ៉ាំឆ្អែតៗនៅព្រឹត្តិការណ៍ Halloween Town ដែលនឹងមានកម្មវិធីសប្បាយៗ ក្រុមតន្រ្តី ការតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ ​ជាមួយស្តង់អាហារ​ ទំនិញ និងកន្លែងក្មេងលេងកម្សាន្តជាច្រើន ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ ១ ។
FB Link : https://www.facebook.com/pheuropark/បងប្អូនអាចមកកម្សាន្តនូវកម្មវិធីដូចជា៖
– ការប្រគុំតន្រ្តីពីតារាចម្រៀង ក្រុមក្មេងខ្មែរ-Khmeng Khmer, Vin Vitou ក៏ដូចជាក្រុមតន្រ្តី Acoustic ប្រគុំកំដរបរិយាកាសជាមួយការតែងខ្លួនបែបខ្មោចនៅឆាកប្រគុំតន្រ្តីទាំង 3ថ្ងៃចាប់ពីម៉ោង 5:30ល្ងាច ដល់ម៉ោង 9:00យប់។
– ការសម្តែង Halloween Custom Show : ការតែងខ្លួនគូរមុខខ្មោចចម្រុះជាតិសាសន៍ហើយដើរជុំវិញបរិវេណកម្មវិធីដូចជា នាងនាថ ខ្មោច Joker The Nun និងជាច្រើនទៀត។
– មានស្តង់អាហារ ការតាំងពិព័រណ៌ ទំនិញ និងកន្លែងកម្សាន្តសម្រាប់ក្មេងៗជាច្រើនក្នុងបរិវេណ កម្មវិធីរហូតដល់ទៅជាង១០០ស្តង់ និងបើកលក់ទាំង3ថ្ងៃចាប់ពីម៉ោង 4:00ល្ងាច ដល់ម៉ោង 9:00យប់។
– ការប្រកួតថតរូបឈ្នះរង្វាន់: អ្នកចូលរួមគ្រាន់តែថតរូបតុបតែខ្លួននៅ Halloween Town ភីអេច យូរ៉ូផាក នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅ ប្រទេសវៀតណាម រហូត 4រង្វាន់ ជាមួយលក្ខខណ្ឌងាយៗ ខាងក្រោម ​៖
– ចុច Like PH Euro Park
– ថតរូប និងបង្ហោះខ្លួនឯងជាសាធារណៈ
– តុបតែងបែប Halloween នៅ ភីអេច យូរ៉ូផាក
រួចដាក់​ Hastag #HalloweenTown #PHEuroPark
ហើយជាពិសេសក៏មានការចូលរួមសហការពីបណ្តារក្រុមហ៊ុនធំៗផងដែរដូចជា Smart Axiata ចូលរួមនាំមកជូន និង TADA Cambodia, Cambodia Airways, Ashley Furniture Homestore Cambodia ចូលរួមសហការកម្មវិធីទាំង 3ថ្ងៃ។
សម្រាប់ព័ត៌មានជួលទីតាំងបើកអាជីវកម្មផ្សេងៗសូមទំនាក់ទំនង៖ 011 666 098 / 098 666 824
#PHEuropark #PHInvestment #BoreyPengHuoth#HalloweenTown
ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត

 

 

 

 

សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតនៅ ត្រីមាសទី៣ ក្នុងរង្វង់៤,៩ភាគរយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចអាមេរិក បានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត២ឆ្នាំ ក្នុងត្រីមាសទី៣ ដោយ សារការកើនឡើង នៃប្រាក់ឈ្នួលបានជួយជំរុញ ដល់ការចំណាយរបស់អ្នកប្រើប្រាស់។

ការិយាល័យវិភាគសេដ្ឋកិច្ច របស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប(GDP) របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។

កំណើនសេដ្ឋកិច្ចអាមេរិកក្នុងរង្វង់៤,៩% នៅត្រីមាសទី៣ បានវ៉ាដាច់ការព្យាករណ៍ សម្រាប់កំណើន៤,៣% របស់ក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters។អត្រាកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ការព្រមានរបស់ក្រុមអ្នកវិភាគ អំពីហានិភ័យធ្ងន់ធ្ងរ នៃវិបត្តិសេដ្ឋកិច្ចអាមេរិក ចាប់តាំងពីឆ្នាំ២០២២មកនោះ មិនទាន់ក្លាយជាការពិតនៅឡើយ។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលគ្របដណ្តប់ជាងពីរភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកនៅពេលនេះ។

លើសពីនេះ ទីផ្សារការងារដ៏រឹងមាំ កំពុងផ្តល់ការគាំទ្រជាមូលដ្ឋានដល់ការចំណាយរបស់ពលរដ្ឋអាមេរិក។  ទោះបីជាកំណើនប្រាក់ឈ្នួលបានដើរយឺតយ៉ាងណាក្តី ក៏វាកំពុងកើនឡើងលឿនជាងអតិផរណាបន្តិច ដែលការណ៍នេះ បានជួយបង្កើនអំណាចនៃការទិញក្នុងគ្រួសារអាមេរិក។

ជាមួយគ្នានេះ កាលពីត្រីមាសទី២កន្លងទៅ សេដ្ឋកិច្ចអាមេរិកក៏បានកើនឡើង លឿនជាងការរំពឹងទុកផងដែរ ដែលជំរុញដោយការវិនិយោគរបស់ក្រុមហ៊ុនអាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពធន់។

GDP របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី១ នៅលើពិភពលោកមួយនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ២,១ភាគរយ កាលពីត្រីមាសទី២ បើទោះជានៅពេលនោះ អ្នកវិភាគរំពឹងថា នឹងមានអត្រាយឺតជាងនេះយ៉ាងណាក្តី៕

វិស័យអចលនទ្រព្យនៅវៀតណាម កំពុងធ្លាក់ចូលក្នុងវិបត្តិ កាន់តែធ្ងន់ធ្ងរ

ដោយៈ តែម សុខុម

ហាណូយៈ វិស័យអចលនទ្រព្យ នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ បានធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍នានាបានខកខានបង់ការប្រាក់លើបំណុល។

ការខកខានបង់ការប្រាក់លើបំណុលនេះ បានកើតមានឡើងស្របពេលមានវិបត្តិឥណទាន ដែលកើតឡើងដោយសាររដ្ឋាភិបាលវៀតណាម ដាក់ចេញវិធានការមិនបានទាន់ពេលវេលា។

ក្រុមហ៊ុន Dragon Capital ដែលជាអ្នកវិនិយោគដ៏ធំនៅវៀតណាម បានទម្លាយឱ្យដឹងថា វិស័យអចលនទ្រព្យវៀតណាម បានដាំក្បាលចុះធ្ងន់ធ្ងរបំផុតកាលពីខែមុន ខណៈផ្សារហ៊ុនក្រុងហូជីមិញ បានដាំក្បាលចុះជិត១៦%នៅក្នុងខែដដែល។ក្រុមហ៊ុន No Va Land គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីធំបំផុត ដែលកំពុងប្រឈមនឹងបញ្ហា ដោយភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះជាង៨០%ក្នុងរយៈពេលមួយឆ្នាំ។

ការធ្លាក់ចុះភាគហ៊ុនយ៉ាងគំហុក របស់ក្រុមហ៊ុននេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានខកខានបង់ការប្រាក់លើមូលបត្របំណុលក្នុងស្រុក និងក្រៅស្រុកដែលបានបណ្ដាល ឱ្យជាប់គាំងជាមួយម្ចាស់បំណុលអន្តរជាតិមួយចំនួន៕ Bangkok Post៕

តើក្រុមហ៊ុនចិនCCCC ដែលកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងត្រៀមជីកព្រែក “ហ្វូណនតេជោ” មានប្រវត្តិបែបណា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន China Communications Construction Company Limited (CCCC) គឺជាសហគ្រាសមួយរបស់រដ្ឋាភិបាលចិន ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង៥០។

ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផងដែរ ដែលក្រុមហ៊ុននេះ បានធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

ជាក់ស្តែង គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-ក្រុងបាវិតនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ដោយក្នុងនោះ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ  ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងភាគីកម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ នៃគម្រោង “ព្រែកជីកហ្វូណនតេជា”ផងដែរ។

តាមរយៈការចុះហត្ថលេខានេះ វាបានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាយ៉ាងលម្អិត លើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានាពេលនេះ គឺជាការបោះជំហាន ទៅរកភាពជោគជ័យមួយកម្រិតទៀត លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។យោងតាមការសិក្សាបានបង្ហាញថា គម្រោងផ្លូវទឹកដ៏ធំនេះមានប្រវែង១៨០គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប ដោយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ១.៧០០លានដុល្លារ។

លើសពីនេះ ក្រុមហ៊ុន CCCC គឺជាអ្នកម៉ៅការសម្រាប់គម្រោង Belt and Road Initiative ជាច្រើន ហើយវាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីFortune Global 500 កាលពីឆ្នាំ២០១៦។ក្រុមហ៊ុន CCCC ផ្តោតជាសំខាន់លើឧស្សាហកម្មវិស្វកម្ម និងសំណង់ ដោយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាន់កាប់ភាគហ៊ុនចំនួន៦៣,៨% នៅក្នុងក្រុមហ៊ុននេះ។ក្រុមហ៊ុន CCCC ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងឆ្នាំ២០០៥ តាមរយៈការរួមបញ្ចូលគ្នា នៃសាជីវកម្មស្ពានថ្នល់ចិន China Road and Bridge Corporation (CRBC) និងក្រុមហ៊ុនChina Harbor Engineering Company (CHEC) ដែលផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្ររៀងៗគ្នា។ កាលពីឆ្នាំ២០០៦ ក្រុមហ៊ុននេះបានចុះបញ្ជីភាគហ៊ុន នៅលើផ្សារហ៊ុនហុងកុង និងបានចុះបញ្ជីភាគហ៊ុន នៅលើផ្សារហ៊ុនសៀងហៃក្នុងឆ្នាំ២០១២។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនCCCC ក៏បានចូលរួមពាក់ព័ន្ធក្នុងគម្រោងជាច្រើន ដូចជា ការបូមខ្សាច់នៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ការសាងសង់ផ្លូវហាយវេ នៅតំបន់ស៊ីនជាំង និងការសាងសង់ការដំឡើងភស្តុភារកងទ័ពជើងទឹកនៅកំពង់ផែ Gwadar៕

សម្តេចធិបតីៈនាយករដ្ឋមន្ត្រីចិនប្រកាសគាំទ្រពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋចិន CCTV សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “នេះជាលើកទី១ ដែលខ្ញុំចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ហើយខ្ញុំសូមអបអរសាទរ ចំពោះប្រធានាធិបតីលោក ស៊ីជីនពីង និងរដ្ឋាភិបាលចិនសម្រាប់ការរៀបចំវេទិកាមួយនេះដោយជោគជ័យ”។

សម្តេចបន្តថា “កម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវតាមរយៈយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់យើង ដែលផ្សាភ្ជាប់ជាមួយការគាំទ្រ ដែលបានផ្តល់ពីគម្រោង BRI”។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា “BRI ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ប្រទេសដទៃទៀត ក្នុងការអភិវឌ្ឍ និងផ្តល់លទ្ធភាព ព្រមទាំងឱកាសសម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច ជាពិសេសតាមរយៈការផ្តល់ហិរញ្ញប្បទាន ការផ្ទេរបច្ចេកវិទ្យា និងលទ្ធភាពទទួលបានសមត្ថភាព កាន់តែលឿនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច”។សម្តេចធិបតីហ៊ុន ម៉ាណែតបានអះអាងថា នៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមនេះ ប្រទេសកម្ពុជាបានទទួល ផលប្រយោជន៍យ៉ាងធំធេងពីគម្រោងBRI ដូចទៅនឹងបណ្តាប្រទេសជាច្រើនផ្សេងទៀតដែរ”។ ជាក់ស្តែង ក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ វាគ្មិន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាច្រើន បានឡើងថ្លែងសុន្ទរកថាអំពីអត្ថប្រយោជន៍ ដែលប្រទេសរបស់ពួកគេ បានទទួលពីគម្រោងBRI ដូច្នេះ កម្ពុជាក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ទាំងនោះផងដែរ។

សម្តេចបញ្ជាក់ថា “ជាឧទាហរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធិផលផ្លែផ្លា កើតចេញពីគំនិតផ្តួចផ្តើម BRI បានផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែដល់ក្រុមមនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់គ្នាផងដែរ”។ សម្តេចបន្ថែមថា “នៅក្រោមគំនិតផ្តួចផ្តើមនេះ កម្ពុជាអាចចាប់ផ្តើមទទួលបានអ្នកធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរថ្មីរបស់យើង ដែលជាគម្រោងដ៏សំខាន់មួយ ស្ថិតក្រោមគំនិតផ្តួចផ្តើមBRI”។

សម្តេចបានមានប្រសាសន៍ទៀតថា “យើងគាំទ្រគំនិតផ្តួចផ្តើមBRI ដូច្នេះ វឌ្ឍនភាព​ទាំងនេះ​ នឹង​ផ្តល់ផលប្រយោជន៍ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ប្រទេស​ទាំងនោះ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយនេះគឺជាអ្វីដែលកម្ពុជាយើងឱ្យតម្លៃ” ។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang កាលពីថ្ងៃទី ១៧ តុលា បានប្រកាសគាំទ្រពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿន នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង​។

ការប្រកាសយ៉ាងដូចនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិន និង បានជួបពិភាក្សាការងារជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។

អំឡុងពេលនោះ លោក Li Qiang បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែតថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង កម្ពុជា ហើយវាគឺជាឱកាសមួយ ដើម្បីពន្លឿនការផ្គូរផ្គងគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” និង “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ “ឆកោនត្បូងពេជ្រចិន-កម្ពុជា” និង ជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

បើតាមលោក Li Qiang កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន បានទទួលផ្លែផ្កាជាច្រើន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រ​ករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រី និងស្រូវ” ហើយចិនបានប្រកាសគាំទ្រពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿន នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង​ និងការដោះស្រាយបញ្ហាទឹកកខ្វក់ និងខ្សែកាបអុបទិក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ផ្លូវដែកល្បឿនលឿន គឺជាក្តីសុបិនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានស្នើឱ្យគ្រប់នាយកដ្ឋានសហការគ្នា ពន្លឿនការសម្រេចឲ្យបាននូវ “ក្តីសុបិនផ្លូវដែកល្បឿនលឿន” នេះឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ដោយប្រទេសចិនបានប្រកាសគាំទ្រ ការ សាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា និងការគាំទ្រដល់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។

ជាមួយគ្នានេះ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ “ក្តីសុបិនផ្លូវដែកល្បឿនលឿន” លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយចំនួន៣០០លានយ័ន (ប្រហែល៤៥លានដុល្លារអាមេរិក) ដល់កម្ពុជាដើម្បីអនុវត្តផែនការនេះផងដែរ។

បន្ថែមលើពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត  កាលពីថ្ងៃទី១៧ ខែតុលា បានជួបជាមួយក្រុមហ៊ុនយក្ស របស់ចិនមួយឈ្មោះថា China Railway Construction Corporation ដោយក្រុមហ៊ុននេះបានប្រកាស គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត ដែលគេដឹងថាជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿនបានដែលជាសេចក្តីប្រាថ្នារបស់កម្ពុជា៕