BGRIM initiates solar project

B.Grimm Power Plc (BGRIM) has continued its expansion in the renewable energy sector, recently initiating a solar power plant project in Italy.

The project, known as Ortanova, involves the installation of an 80.9-megawatt solar energy system on the ground, equipped with a tracking system, in response to the growing demand for clean energy.

The project is operated through RES Co Sicilia S.r.l., a subsidiary of BGRIM that acquired 100% of LT06 S.r.l.’s total issued shares, said Harald Link, president of BGRIM. He said the acquisition exceeded €10,000.”The company is dedicated to the vision of empowering the world compassionately,” he said.

BGRIM is also developing 250-300MW of renewable power plant projects that are in various stages of development in Italy. Mr Link said throughout this year, the company has invested in renewable energy power plants under subsidiary and joint venture schemes.

“B.Grimm Power was selected to generate and supply electricity from renewable sources for the Thai government, amounting to 339MW,” he said.”Other investments include solar power plants in Malaysia totalling 90MW and a 99MW solar power plant in South Korea.”

The company is committed to construction and development of renewable energy power plants in South Korea, Japan, Vietnam, the Philippines, Cambodia, Greece, the US, Australia, the United Arab Emirates, Saudi Arabia and Thailand, said Mr Link.Source: Bangkok post

កោះតៃវ៉ាន់ព្រមានថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងប្តូរមូលដ្ឋានចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេង

ដោយ: គង់ លាងហួរ

ក្រុងតៃប៉ិៈ លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់បានព្រមានកាលពីថ្ងៃអង្គារកន្លងទៅថា ក្រុមហ៊ុនតៃវ៉ាន់ដែលមានមូលដ្ឋាននៅប្រទេសចិន អាចនឹងបង្ខំចិត្តចាកចេញ ប្រសិនបើក្រុមហ៊ុនទាំងនោះមានអារម្មណ៍ថា ពួកគេរងសម្ពាធដោយអយុត្តិធម៌។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Foxconn របស់តៃវ៉ាន់។

លោក Lai Ching-te បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រសិនបើក្រុមហ៊ុនតៃវ៉ាន់ បង្កើនការប្រុងប្រយ័ត្ន និងភ័យខ្លាច ហើយបាត់បង់ទំនុកចិត្តនៅក្នុងប្រទេសចិន នោះពួកគេអាចនឹងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេបន្តិចម្តងៗ ទៅកាន់ប្រទេសផ្សេងទៀត”។លោក Lai បាន​បញ្ជាក់ថា “នោះ​នឹង​ក្លាយជា​ការ​ខាត​បង់​ដ៏​ធំមួយសម្រាប់​ប្រទេស​ចិន”។លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិនស្រឡាញ់ ​និង​ឱ្យ​តម្លៃ​ ក្រុមហ៊ុនអាជីវកម្ម​តៃវ៉ាន់ ដែលរកស៊ីនៅក្នុងប្រទេសចិន ហើយ​កុំ​ដាក់​សម្ពាធ​លើ​ពួកគេរាល់​ពេល ​មាន​ការ​បោះឆ្នោតម្តងៗនៅកោះតៃវ៉ាន់។

កាសែតរដ្ឋចិន Global Times បានរាយការណ៍ថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដ៏ធំបំផុតមួយរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរសព្ទiPhones របស់ Apple កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពន្ធ និងដីធ្លីនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិន។ទោះជាយ៉ាងនេះក្តី កាសែត Global Times មិនបានបញ្ជាក់អំពីអ្វីដែលអាជ្ញាធរចិន កំពុងពិនិត្យមើល ឬបទល្មើសណាមួយដែលក្រុមហ៊ុន Foxconn បានប្រព្រឹត្តនោះទេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុន Foxconn បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតនោះទេ។

ការស៊ើបអង្កេតនេះបានធ្វើឡើង ស្របពេលដែលកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាដណ្តើមយកមកគ្រប់គ្រងនៅថ្ងៃណាមួយ កំពុងរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងខែមករា ឆ្នាំ២០២៤ខាងមុខ៕

ស្ថាប័នFitch: បញ្ហាសេដ្ឋកិច្ចរបស់អាមេរិក និងចិន នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសផ្សេងស្ទុះងើបឡើងវិញយឺតនៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកវិភាគជាន់ខ្ពស់របស់ទីភ្នាក់ងារវាយតម្លៃ Fitch Ratings បានលើកឡើងថា សេដ្ឋកិច្ចកូរ៉េខាងត្បូង ត្រូវបានគេព្យាករ​ណ៍ថា នឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញ នៅឆ្នាំ២០២៤ ប៉ុន្តែការងើបឡើងវិញនេះ នឹងមានល្បឿនសន្សឹមៗប៉ុណ្ណោះ ។

អ្នកវិភាគរូបនោះបញ្ជាក់ថា “ការស្ទុះងើបឡើងវិញក្នុងល្បឿនដ៏យឺតនេះ អាចបណ្តាលមកពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងសេដ្ឋកិច្ចអាមេរិក ដែលបានរារាំងដល់កំណើន នៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង”។

លោក Jeremy Zook នាយកផ្នែកវាយតម្លៃប្រចាំនៅស្ថាប័នវាយតម្លៃហានិភ័យ Fitch បានធ្វើការវាយតម្លៃយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងទីក្រុងសេអ៊ូល ខណៈស្ថាប័ននេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកូរ៉េ សម្រាប់ឆ្នាំនេះ ចំនួន០,២ភាគរយ មកនៅសល់ត្រឹម១,០ភាគរយវិញ និងបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកូរ៉េ សម្រាប់ឆ្នាំ២០២៤ ពី២,៥ភាគរយ មកនៅសល់ត្រឹម២,១ភាគរយវិញ។លោកបន្តថា ប្រទេសកូរ៉េពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញទៅកាន់ប្រទេសចិន ហើយការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសចិននឹងជះឥទ្ធិពល ដល់អត្រាកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

យោងតាមអ្នកវិភាគរូបនេះបានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានភាពធន់ជាងមុននៅឆ្នាំនេះ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤។ កូរ៉េខាងត្បូងគឺជាប្រទេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ហើយប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មលេខ១ របស់ប្រទេសនេះ បន្ទាប់ពីសហរដ្ឋអាមេរិក។

អ្នកវិភាគក៏បានចាត់ទុកជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសថា ជាបញ្ហាប្រឈមមួយទៀតសម្រាប់កូរ៉េខាងត្បូងផងដែរ ដោយសារការប៉ះទង្គិចគ្នានេះ អាចជះផលប៉ះពាល់ដល់អត្រាអតិផរណា និងតុល្យភាពពាណិជ្ជកម្ម។

លោក Jeremy Zook បន្ថែមថា “ហានិភ័យដ៏ធំបំផុតសម្រាប់ប្រទេសកូរ៉េ គឺជាអ្វីដែលអាចកើតឡើងចំពោះតម្លៃទំនិញ ដូចជា ប្រេង និងទំនិញថាមពលផ្សេងទៀត ហើយតម្លៃ​ប្រេង​ដ៏ខ្ពស់​នឹង​បន្ថែ​ម​សម្ពាធ​ដល់​អតិផរណា និង​ការ​នាំ​ចូល​របស់​កូរ៉េ ដូច​ជា​ករណី​ក្នុង​ពេលផ្ទុះសង្គ្រាមរវាង​រុស្ស៊ី និង​អ៊ុយក្រែន”៕

តម្រូវការលំនៅឋាននៅអាមេរិកដាំក្បាលចុះខ្លាំងបំផុត ស្របពេលអត្រាការប្រាក់ហក់ឡើងជិតដល់៨ភាគរយ

ដោយៈ តែម សុខុម

ញូវយ៉កៈ ពាក្យស្នើសុំកម្ចីទិញផ្ទះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥ ខណៈអត្រាប្រាក់កម្ចីទិញផ្ទះបានហក់ឡើងជិតដល់៨% ដែលធ្វើឱ្យតម្រូវការលំនៅឋានដាំក្បាលចុះខ្លាំង។

សន្ទស្សន៍នៃពាក្យស្នើសុំទិញផ្ទះ របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ (Mortgage Bankers Association) បានធ្លាក់ចុះ២,២%ក្នុងសប្តាហ៍ ដែលបានបញ្ចប់ត្រឹមថ្ងៃទី២០  ខែតុលា មកនៅត្រឹម១២៧ពាក្យស្នើសុំ ដែលជាអត្រាទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៥។

ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធ ទី២៥ ខែតុលា ថា អត្រាកិច្ចសន្យាកម្ចីទិញផ្ទះថេរ រយៈពេល៣០ឆ្នាំ បានហក់ឡើង៧សប្តាហ៍ជាប់គ្នាឈានដល់៧,៩%។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន The Edge Markets។បើគិតពីថ្លៃសេវាទាក់ទងនឹងកម្ចីទិញផ្ទះ និងអត្រាការប្រាក់សរបង្ហាញថា អត្រាការប្រាក់បានហក់ឡើង លើសពី៨%ជាលើកដំបូងក្នុងរយៈពេល២៣ឆ្នាំមកនេះ។

អត្រាការប្រាក់កម្ចីទិញផ្ទះ ដែលអាចកែតម្រូវបានរយៈពេល៥ឆ្នាំ បានហក់ឡើងជិតកន្លះ% ដែលជាចំនួនច្រើនបំផុតចាប់តាំងពីដើមខែមិថុនា ឈានជិតដល់៧%។ លោក Ryan Marshall នាយកប្រតិបត្តិក្រុមហ៊ុន PulteGroup Inc បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ថា ប្រាក់ចំណូលរបស់បណ្ដាក្រុមហ៊្ននសាងសង់ផ្ទះបានធ្លាក់ចុះ ដោយសារតម្រូវការលំនៅឋានបានធ្លាក់ចុះបន្តិចនៅដើមខែតុលា។

លោកបានបន្ថែមទៀតថា “ខ្ញុំប្រាកដណាស់ថា សម្រាប់អ្នកទិញមួយចំនួន អត្រាការប្រាក់ខ្ពស់ជាងមុន បានជំរុញឱ្យពលរដ្ឋកាន់តែខ្វះលទ្ធភាពទិញផ្ទះ ខណៈអ្នកផ្សេងទៀតប្រហែលជាព្រួយបារម្ភ អំពីការបាត់បង់ការងាររបស់ពួកគេ”៕ The Edge Markets៕

US recession, China’s downturn to slow Korean economic recovery: Fitch

The Korean economy is forecast to be on a recovery track next year but the pace will be “very gradual” as China’s significant economic slowdown and a recession in the United States would hinder the growth of its exports, a senior Fitch Ratings analyst said Friday.

Jeremy Zook, director of Fitch’s Asia-Pacific sovereigns team, made the assessment in an interview with Yonhap News Agency in Seoul, as the global credit appraiser recently slashed this year’s growth projection for Korea by 0.2 percentage point to 1.0 percent and revised down the 2024 outlook to 2.1 percent from 2.5 percent.

“The downward revision was really a reflection of the fact that we revised growth down significantly in China. Korea is quite exposed in terms of exports to China and the economic slowdown in China will have an impact on Korea’s growth rate in the near term,” Zook said.

Fitch said the deepening property slump and government debts will weigh down the Chinese economy. It cut the 2023 GDP growth forecast for China to 4.8 percent from the previous 5.6 percent, and put the figure for next year at 4.6 percent.

The U.S. economy has been more resilient this year, but it is expected to slow “relatively sharply” to experience a recession in 2024, according to the analyst.

“We do think that exports (of Korea) have sort of bottomed out at this point and will recover but will recover very gradually because of those economic headwinds from the rest of the world,” Zook said.

Fitch’s growth estimate for Korea is bleaker than that made by the International Monetary Fund, which forecast a 1.4 percent growth for this year and 2.2 percent for 2024.

The analyst also cited the ongoing conflict between Israel and the Palestinian militant group Hamas as another challenge for Korea, as the clash could affect inflation and the trade balance. Source: Yonhap

ឥណ្ឌាប្រើធម៌ក្ដៅទាមទារឱ្យក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ បង់ពន្ធ១២ពាន់លានដុល្លារ

ដោយៈ តែម សុខុម

ញូវដេលីៈ ប្រភពពីរដ្ឋាភិបាលឥណ្ឌា បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី២៥ ខែតុលា ថា អាជ្ញាធរពន្ធដារឥណ្ឌា បានជូនដំណឹងដល់បណ្ដាក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ ដោយទាមទារឱ្យក្រុមហ៊ុនទាំងនោះ បង់ពន្ធ១២,០៣ពាន់លានដុល្លារ ដែលពួកគេបានគេចវេសមិនព្រមបង់កន្លងមក។

កាលពីខែសីហា ឆ្នាំនេះ ប្រទេសឥណ្ឌា បានសម្រេចដាក់អត្រាពន្ធ២៨% លើក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ តាមរយៈការដាក់ទៅលើមូលនិធិសរុប ដែលដាក់តម្កល់សម្រាប់លេងល្បែងស៊ី​សងតាមអនឡាញ។

ការដាក់អត្រាពន្ឌ២០%នេះ បានបណ្ដាលឱ្យក្រុមហ៊ុនធំៗមួយចំនួនរួមមាន ដូចជា ក្រុមហ៊ុន Mobile Premier League ជាដើមជម្រុះបុគ្គលិកអស់ជាច្រើននាក់។

មន្ត្រីរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ចំនួនទឹកប្រាក់ពន្ធ ដែលក្រុមហ៊ុនល្បែ​ងស៊ីសងតាមនឡាញនានា ត្រូវទូទាត់តាមការជូនដំណឹងនេះ គឺមានទំហំប្រមាណ១២,០៣ពាន់លានដុល្លារ”។ទោះជាយ៉ាងណា ភ្លាមៗក្រសួងហិរញ្ញវត្ថុឥណ្ឌា មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ៕ Reuters ៕

រាជរដ្ឋាភិបាលថៃនឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករ ខ្មែរមកត្រឹម៥០០បាតបាត(ជិត១៥ដុល្លារ) ចាប់ពីខែធ្នូ

ដោយៈ គង់ ហ្វីអូណា

        កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម៥០០បាត (ជិត១៥ដុល្លារ)។

ក្នុង​ពិធីសំណេះសំណាលកម្មករ និយោជិតជាង១២,០០០នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ លោកហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ។លោកសេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​ នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។

ក្នុងជំនួបនោះនាយករដ្ឋមន្រ្តីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា។

ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមា​ន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ៕

ក្រុមហ៊ុន Minibea សម្រេចចិត្តពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅប្រទេសកម្ពុជា   

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minibea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minibea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea ពីព្រោះជោគជ័យរបស់ Minibea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា ៕

គំរោងឆ្នេរសមុទ្រកោងកាង ក្លាយជាកន្លែងថត Pre Wedding

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ ការច្នៃប្រឌិត បានបង្កើតឡើងនូវសោភ័ណភាព ផ្សារភ្ជាប់នឹងធម្មជាតិ ដែលបានធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍ មកទស្ស​នាកំសាន្ត និងសំរាកលំហែរកាយ។

គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ បានសម្រេចជ្រើសរើសគំរោងឆ្នេរសមុទ្រកោងកាង ជាទីតាំងផ្តិតរូបPre Wedding ដើម្បីទុកជាអនុស្សា​វរីយ៍ និងការចងចាំមួយដែលមានតម្លៃ សម្រាប់ជីវិតគូរបស់ពួកគេ មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់។ រចនាបទក្លោងទ្វារ សួនច្បារ ទេសភាពភ្នំ ដែលចាំងឆ្លុះជាមួយនឹងសួនច្បារ និងដងព្រែកសប្បនិម្មិត បានក្លាយជាកន្លែងដែលកាមេរ៉ាមែនជ្រើសរើស សម្រាប់ឈុតថតរូបរបស់ពួកគេ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tan ជាអ្នកភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង និងជាអ្នកឌីសាញគំរោងនេះផ្ទាល់ ក៏ដូចជាគំរោងដទៃទៀត ដូចជា គម្រោងឋានសួគ៌លំហែរ គំរោងបូកគោលែនទី១ ទី២ និងបូកគោលែន៣ ដែលបាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានសម្រេចចិត្តបោះទុន​វិនិយោគប្រមាណ៧លានដុល្លារ ដើម្បីអភិវឌ្ឈន៍គំរោងឆ្នេរសមុទ្រកោងកាង ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែប ឲ្យកាន់តែមានសោភ័ណភាព និងធ្វើឡើងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់។ លោកបន្តថា “ជាមួយមូលដ្ឋានទុនគ្រប់គ្រាន់ យើងមិនបង្អង់ឬពន្យាពេលគំរោងរបស់យើងឡើយ ហើយការអភិវឌ្ឍរបស់យើងគឺសម្រាប់អ្នកចង់បានដីលំហែរពិតប្រាកដ មិនមែនដើម្បីតែផលចំណេ ញមួយមុខនោះឡើយ”៕

រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។

ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ៕