ដោយៈ សុខុម
បាងកកៈ មហាសេដ្ឋីថៃ នឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៥ ជាមួយនឹងទំហំទុនវិនិយោគ សរុបយ៉ាងតិច១០៦,៥លានដុល្លារអាមេរិក ដោយរំពឹងថានឹងចាប់ផ្តើម ប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២៤។
ទីផ្សារអាកាសចរណ៍ ដែលកំពុងរីកចម្រើនឥតឈប់ឈររបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ទំហំ៨,៨៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង៥ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការហោះហើរតាមផ្លូវអាកាស (AOL) រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Really Cool Airlines ក្រុមហ៊ុន P80 Air ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុន Siam Seaplane និងក្រុមហ៊ុន Landarch Airlines។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងត្រូវរង់ចាំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អនុម័តលើវិញ្ញាបនបត្រប្រតិបត្តិករ ផ្លូវអាកាស (AOC) របស់ខ្លួន មុននឹងក្រុមហ៊ុនទាំងនេះ អាចហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសថៃបាន។
គម្រោងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ទាំងនេះធ្វើឡើង ស្របពេលប្រទេសថៃ បានកំណត់គោលដៅថ្មី ក្នុងការរកប្រាក់ចំណូលឱ្យបានប្រមាណ៨៥ពាន់លានដុល្លារអាមេរិក ពីភ្ញៀវអន្តរជាតិ និងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្ត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sudawan Wangsuphakijkosol បានទម្លាយឱ្យដឹងក្នុងឆ្នាំនេះ៕ The Nation៕




លោកជិន ហុកប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរាត្រីថ្ងៃទី២៤ តុលាថា មជ្ឈមណ្ឌ លពាណិជ្ជកម្មចម្រុះកំពស់៧ជាន់នេះ បើគិតតែគ្រោងអាគារ និងការស្ថាបត្យកម្មមួយចប់ សព្វគ្រប់ជិត២៨លានដុល្លារ ប៉ុន្តែបើគិតរួមបញ្ចួលទាំងតម្លៃដីគំរោងនេះ ចំណាយទុនជិត១០០លានដុល្លារ។
លោកបន្តថា ក្នុងចំណោមអាគារកំពស់៧ជាន់នេះ មាន ២ជាន់ស្ថិតនៅក្រោមដី ជាទីតាំងសម្រាប់ចំណតយានយន្ត ខណៈទំហំអាគារសរុបមានចំនួន៣ម៉ឺនម៉ែត្រការ៉េ។ លោកបន្តថា គំរោងនេះសាងសង់លើផ្ទៃដី ទំហំ១៥,០០០ម៉ែត្រការ៉េ ដែ លគិតជាទុនវិនិយោគទាំងដី និងអាគារមានជិត១០០លានដុល្លារអាមេរិក។


សម្របតាមការលើកឡើង របស់លោកនាយកប្រតិបត្តិ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកម្ពុជាបាន និងកំពុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួន រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀតជាច្រើនក្នុងប្រទេសកម្ពុជា។
លោកនាយកប្រតិបត្តិ បានសម្ដែងការស្វាគមន៍ ចំពោះលោក ឧបនាយករដ្ឋមន្ត្រី ចំពោះដំណើរទស្សនកិច្ច មកកាន់ក្រុមហ៊ុននាឱកាសនេះ។ ក្នុងនោះ លោកនាយកប្រតិបត្តិ បានលើកឡើងផងដែរអំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះ។

អ្នកស្រីបានឲ្យដឹងថា អ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសវិនិយោគនោះ ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម សេវាកម្មបដិសណ្ឋារកិច្ច សណ្ឋាគារ កសិកម្ម និងវិស័យអចលនទ្រព្យផងដែរ។

លោក Link បានបន្តថា ពេញមួយឆ្នាំ២០២៣នេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ លើរោងចក្រថាមពលកកើតឡើងវិញ ក្រោមគម្រោងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
លោក Link បានបញ្ជាក់ទៀតថា “ក្រុមហ៊ុន B.Grimm Power ក៏ត្រូវបានជ្រើសរើសឱ្យផលិត និងផ្គត់ផ្គង់អគ្គិសនីចេញពីប្រភពកកើតឡើងវិញសម្រាប់រដ្ឋាភិបាលថៃ ចំនួន៣៣៩មេហ្គាវ៉ាត់ផងដែរ”។
លោកស្រី Gourinchas បានបន្តថា ជាទូទៅ ការព្យាករទាំងនេះបានចង្អុលបង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងកម្រិតមួយសមរម្យ ប៉ុន្តែ IMF នៅតែមានការព្រួយបារម្ភអំពីហានិភ័យទាក់ទងនឹងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន តម្លៃទំនិញដែលប្រែប្រួលខ្លាំង ការបែងចែកភូមិសាស្ត្រនយោបាយ និងការកើនឡើងវិញនៃអតិផរណា។

កម្រិតប្រជាប្រិយភាពរបស់លោក fumio kishida បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចាប់តាំងពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនកាលពី ខែ តុលា ឆ្នាំ២០២១។
ដោយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៨៩ ក្នុងនាមជាកប៉ាល់ទេសចរណ៍ខ្នាតយក្ស ប៉ុន្តែឥឡូវនេះវាក្លាយជាបណ្ណាល័យ ឬបណ្ណា គារអណ្តែតទឹក MV Doulos Hope ដែលមានដាក់តាំងសៀវភៅអប់រំជាភាសាអង់គ្លេសជាង២.០០០ចំណងជើង ដែលអ្នកទស្សនាអាចទិញបានក្នុងតម្លៃពិសេស។