ដំណឹងល្អៈខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅស្រុកព្រៃនប់

ដោយៈ ហ្វីអូណា

        ព្រះសីហនុៈ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ តាមរយៈជំនួបរវាងលោ​កគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីងលោកWang Mingyu ។ជាមួយគ្នានេះ កាលពីសប្តាហ៍មុន នៅរដ្ឋធានីប៉េកាំង សាធារ​ណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលរួមបញ្ចូលនូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។អនុស្សរណៈនៃការយោគយល់ទាំងបីនោះ រួមមាន ទី១-អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ទី២ -អនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន និងទី៣- អនុស្សរណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ 

China to bolster economic recovery and curb risks: Central bank head

SHANGHAI/BEIJING: China will promote a sustained economic recovery, focusing on expanding domestic demand, while fending off financial risks, People’s Bank of China Governor Pan Gongsheng said in a report published on Saturday (Oct 21).

The central bank will make its policy more “precise and forceful”, while guiding financial institutions to cut real lending rates and reducing financing costs for firms and individuals, Pan said in the report published on the bank’s website.

The report is significant because it is the first time the governor has commented on policy after the publication of third-quarter economic data. It outlines the authorities’ near-term priorities and was delivered to the country’s parliament.

China’s economy grew at a faster-than-expected rate in the third quarter, while consumption and industrial activity in September also surprised on the upside, suggesting a recent flurry of policy measures is helping bolster a tentative recovery.

The country will keep yuan stable, prevent the risk of abnormal fluctuations in cross-border fund flows and maintain the stability in the foreign exchange market, Pan said.

It will steadily push forward its yuan internationalisation scheme, establish a risk warning and control system for overseas investment and safeguard the country’s foreign currency assets, he added. Source: Reuter

ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ នៅពាក់កណ្តាលខែធ្នូខាងមុខ

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដូចជាកម្មវិធីសិក្ខាសាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើនឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងប្រទេស និងរវាងកម្ពុជា ជាមួយអន្តរជាតិ។តាមរយៈនេះ ក្រសួងពាណិជ្ជកម្មក៏បានប្រកាសអញ្ជើញ អ្នកវិនិយោគ ក្រុមហ៊ុន សហគ្រាសកម្ពុជា ផលិតករ និងពាណិជ្ជករ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ឆ្នាំ២០២៣ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមាន គម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន។

ក្រសួងបន្ថែមថា សម្រាប់អ្នកដែលមានបំណងចង់ចូលរួម ត្រូវអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់៕

ការសិក្សាៈបើទប់ស្កាត់ការគេចពន្ធបាន ការប្រមូលពន្ធពីមហាសេដ្ឋីទូទាំងពិភពលោកអាចឈានដល់២៥០ពាន់លានដុល្លារ

តែម សុខុម
សិង្ហបុរីៈ អង្គការឃ្លាំមើលពន្ធរបស់សហភាពអឺរ៉ុប EU Tax Observatory បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលា ថា រដ្ឋាភិបាលនានាគួរតែរួមគ្នាចាត់វិធានការបង្ក្រាបជាអន្តរជាតិលើការគេចពន្ធជាមួយនឹងការកំណត់អត្រាពន្ធអប្បបរមាជាសកលលើមហាសេដ្ឋីពាន់លានដុល្លារ (Billionaire)។

អង្គការសិក្សាស្រាវជ្រាវនៅសាលាសេដ្ឋកិច្ច Paris School of Economics ខាងលើនេះបានលើកឡើងថា ប្រសិនបើដាក់ឱ្យអនុវត្តត្រឹមត្រូវនឹងជួយបង្កើនការប្រមូលពន្ធឈានដល់២៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។តួលេខប្រមូលពន្ធនេះគឺស្មើត្រឹមតែ២%ប៉ុណ្ណោះនៃទ្រព្យសម្បត្តិចំនួន១៣ទ្រីលានដុល្លារអាមេរិក ដែលកាន់កាប់ដោយមហាសេដ្ឋីពាន់លានដុល្លារទាំង២.៧០០នាក់ទូទាំងពិភពលោក។Global billionaire tax could yield US$250 billion: Studyអង្គការនេះបានលើកឡើងក្នុងរបាយការណ៍ស្ដីពីការគេចពន្ធទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ (2024 Global Tax Evasion Report) របស់ខ្លួនថា បច្ចុប្បន្នពន្ធផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាពអនុវត្តន៍សម្រាប់មហាសេដ្ឋីពាន់លានដុល្លារ គឺតិចជាងពន្ធបង់ដោយអ្នកជាប់ពន្ធផ្សេងៗទៀតដោយសារពួកគេអាចរក្សាទុកទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនស្រមោល (Shell company) ដែលធ្វើឱ្យពួកគេអាចគេចពន្ធលើប្រាក់ចំណូលបានដោយងាយ។

លោក Gabriel Zucman នាយកអង្គការខាងលើនេះបានទម្លាយប្រាប់ក្រុមអ្នកកាសែតថា “យើងយល់ឃើញថា វាលំបាកនឹងពន្យល់បកស្រាយណាស់ ពីព្រោះវាបង្កហានិភ័យជះផលប៉ះពាល់ដល់ប្រព័ន្ធពន្ធដារ និងការទទួលយករបស់សង្គមចំពោះការយកពន្ធ”។

អង្គការដដែលបានប៉ាន់ប្រមាណថា ពន្ធផ្ទាល់ខ្លួនរបស់មហាសេដ្ឋីពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក មានចំនួនត្រមតែជិត០,៥%ប៉ុណ្ណោះ និងទាបខ្លាំងស្ទើរតែជិត០%នៅក្នុងប្រទេសបារាំង ដែលជាធម្មតាយកពន្ធខ្ពស់។

គម្លាតទ្រព្យសម្បត្តិដែលរីកកាន់តែធំនៅក្នុងប្រទេសមួយចំនួនកំពុងបណ្ដាលឱ្យមានការអំពាវនាវឱ្យពលរដ្ឋដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតបង់ពន្ធច្រើនជាងមុន ខណៈហិរញ្ញវត្ថុសាធារណៈជួបការលំបាកក្នុងការដោះស្រាយបញ្ហាប្រជាជនដែលមានវ័យចាស់ តម្រូវការហិរញ្ញប្បទានច្រើនសន្ធឹកសន្ធាប់សម្រាប់ដោះស្រាយបញ្ហាអាកាសធាតុ និងកេរដំណែលបំណុលដែលបន្សល់ពីវិបត្តិកូវីដ-១៩៕ Reuters៕

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៩,៧ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី  

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនិង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការ ក្រសួងលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។កាយវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕

Apartment prices in Hà Nội, HCM City on the rise amid limited supply

Apartment prices in Hà Nội and HCM City, the two largest cities in Việt Nam, continue to rise due to high demand and limited supply.

Apartment prices in Hà Nội and HCM City, the two largest cities in Việt Nam, continue to rise due to high demand and limited supply.

A recent report by the Ministry of Construction revealed that the primary market in both cities has seen significant increases in price, with the most sought-after apartments priced between VNĐ2-4 billion.

Hà Nội has witnessed an average price increase of nearly 7 per cent over the previous quarter and 14 per cent from a year ago, reaching nearly VNĐ51 million per square metre.

The secondary market has also experienced price increases, with almost all districts reporting an increase compared to the previous quarter. HCM City has also seen a 3 per cent rise in secondary market prices compared to the previous quarter, reaching VNĐ45 million per square metre.
Several market researchers have also found that apartment prices have continued to rise despite improvements in supply.

A Savills report showed that primary apartment prices in Hà Nội have increased for 19 consecutive quarters, rising by 77 per cent in the third quarter compared to the first quarter of 2019. Source: Vietnam news

តម្លៃអាផាតមុិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បន្តហក់ឡើងខ្ពស់ ស្របពេលការផ្គត់ផ្គង់នៅមានកម្រិត

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំជាងគេបំផុតទាំងពីរក្នុងប្រទេសវៀតណាម បន្តហក់ឡើងខ្ពស់ ដោយសារតម្រូវការខ្ពស់ និងការផ្គត់ផ្គង់នៅមានកម្រិត។

យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងសំណង់វៀតណាមបានបង្ហាញថា តម្លៃអចលនទ្រព្យក្នុងទីផ្សារដំបូង (primary market) នៅទីក្រុងទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអាផាតមុិនត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី២ទៅដល់៤ពាន់លានដុង។ តម្លៃអាផាតមុិននៅទីក្រុងហាណូយបានកើនឡើងជាមធ្យមជិត៧ភាគរយធៀបនឹងត្រីមាសមុន និង១៤ភាគរយធៀបនឹងឆ្នាំមុន ដែលឈានដល់ជិត៥១លានដុងក្នុងមួយម៉ែត្រការ៉េ។តម្លៃអចលនទ្រព្យនៅក្នុងទីផ្សារបន្ទាប់បន្សំ(secondary market)ក៏បានកើនឡើងផងដែរ ដោយស្ទើរតែគ្រប់ស្រុកទាំងអស់បានរាយការណ៍ពីការកើនឡើងនៃតម្លៃអាផាតមុិនធៀបនឹងត្រីមាសមុន។
តម្លៃអាផាតមុិនក្នុងទីផ្សារបន្ទាប់បន្សំនៅទីក្រុងហូជីមិញបានកើនឡើង៣ភាគរយបើធៀបនឹងត្រីមាសមុន ដែលឈានដល់៤៥លានដុងក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវទីផ្សារជាច្រើនក៏បានរកឃើញផងដែរថា តម្លៃអាផាតមុិនបានបន្តកើនឡើង បើទោះបីជាការផ្គត់ផ្គង់មានភាពប្រសើរឡើងវិញយ៉ាងណាក្តី។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានបង្ហាញថា តម្លៃអាផាតមុិន(Primary apartment)នៅទីក្រុងហាណូយ បានកើនឡើងចំនួន១៩ត្រីមាសជាប់ៗគ្នា ដោយកើនឡើង៧៧ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។

នៅត្រីមាសទី៣ តម្លៃផ្ទះអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយបានឈានដល់៥២លានដុងក្នុងមួយម៉ែត្រការ៉េ ពោលគឺកើនឡើង១៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

កម្ពុជា សាធារណរដ្ឋឆែ ពិភាក្សារកដំណោះការសម្រួលចរាចរណ៍នៅភ្នំពេញ ប្រព័ន្ធរដោះទឹក និងការរៀបចំលំនៅឋាន

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋឆេក បាននិងកំពុងពិភាក្សាគ្នា លើការសម្រួលការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ការរៀបចំប្រព័ន្ឋេរំដោះទឹកជំនន់ និងការរៀបចំអភិវឌ្ឍន៍លំនៅដ្ឋាន។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបការងាររវាងលោក ឧបនា​យករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកMartin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាថ្ងៃទី២៣ តុលា ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាជាមួយ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា លើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរបន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសការរៀបចំក្រុង ឱ្យក្លាយជាទីកន្លែងគួររស់នៅ ប្រកបដោយសុភមង្គល តាមរយៈការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួលចរាចរណ៍នៅភ្នំពេញ ប្រព័ន្ធរដោះទឹក និងការរៀបចំលំនៅឋាន។ ទាំងនេះគឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ និងតំបន់ក្រុងនានាឱ្យក្លាយជាតំបន់ល្អឯក ស្អាត និងបៃតង សំដៅជំរុញការទាក់ទាញទេសចរណ៍ និងពង្រីកសកម្មភាពសង្គមសេដ្ឋកិច្ចបន្ថែមទៀត៕

រដ្ឋមន្រ្តីដាក់ចេញកម្មវិធីសំខាន់ចំនួន៤ ខណៈការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្តប់៨០ភាគរយនៅទូទាំងប្រទេស

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាព ការងារប្រចាំខែតុលា និងទិសដៅការងារបន្តរួចមក លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល មានកសាងកម្ពុជាមានមហិច្ឆិតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចំនួន៤ ដូចជា
ទី១ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ ។

ទី២ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០ ។
ទី៣ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តន៍ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
ទី៤ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដី បានលើកឡើងអំពីវឌ្ឍនភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបាន៨០% ហើយ ព្រមទាំងបានណែនាំ ឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន៣០ភូមិ។

ដោយឡែកចំពោះបញ្ហាផ្សេងៗ លោករដ្ឋមន្រ្ដី បានលើកឡើងអំពីការងារមួយចំនួន ដូចខាងក្រោម ទី១ ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ ទី២ បង្កើតគណៈកម្មការមួយចំនួន ដើម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាមវិស័យ ទី៣ ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រីប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ ទី៤ អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តន៍របបប្រជុំត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ៕

ក្រុមហ៊ុនចិនដ៏ធំមួយត្រៀមឈានជើងចូលខេត្តសៀមរាបជាមួយ នឹងការផ្តល់ឱកាសការងារច្រើន

        ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ ក្រុមហ៊ុនធំ BYD របស់ចិន ត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ដែលនឹងផ្តល់ឱកាសការងារចំនួន៣០០កន្លែង។

កម្ពុជាក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុននេះ សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅកម្ពុជាផងដែរ ខណៈក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន វ៉ាន់លី ថាយអឺ (Wanli Tires) បានសម្រេចចិត្តនឹងមកសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។

ក្នុងជំនួបជាមួយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅឯប្រទេសចិនកា​លពី​សប្តាហ៍មុន លោក ខេឌីង លូ (Kading Liu) នាយករងក្រុមហ៊ុន BYD បានលើកឡើងអំពីគម្រោងពង្រីក អាជីវកម្មរបស់ក្រុមហ៊ុន BYD នៅកម្ពុជា។

យោងតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន [BYD] កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀ​មបើកឱ្យប្រើប្រាស់បន្ទប់ តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤។

ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន BYD ក៏នឹងនាំរថយន្តប្រភេទថ្មីផ្សេងៗទៀត ចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុន បានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោ​លនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍ យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

លោកស៊ុន ចាន់ថុល បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់យានយន្តអគ្គិសនី។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា៦៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេង ប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

លោកបានបញ្ជាក់ប្រាប់លោក ខេឌីង លូ អំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។

ដើម្បីជម្រុញការបណ្ដាក់ទុន ក្នុងក្របខ័ណ្ឌយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន BYD ចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានា ដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក លើវិស័យយានយន្តអគ្គិសនី (EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធ ទទួលបានជាធាតុចូលសម្រា​ប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានា ទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា៕