បញ្ហាសាកលនៅតែបន្តជះឥទ្ធិពលលើវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ខណៈសន្ទុះនៃការងើបឡើងវិញនៅតែមិនច្បាស់លាស់

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ វិបត្តិនៃជំងឺកូវីដ១៩  ការមកដល់នៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ ក្រែន សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បាននិងកំពុងជះឥទ្ឋិពលដល់វិស័យសំណង់ និងអចលនទ្រព្យសកល ក៏ដូចជា ក្នុងបរិបទកម្ពុជា។

អ្នកជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា បាន​អះអាងថា ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល រួមទាំង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២៣ មាន​ភាពល្អប្រសើរ​ជាង​ចន្លោះ​ឆ្នាំ២០២០-២០២២ ដែលជា​អំឡុងពេល​ពិភពលោក ​ទទួលរង​ផល​អវិជ្ជមាន​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ គឺ​នៅតែ​បន្ត​ជួប​ភាពអវិជ្ជមាន​ដដែល ហើយ​សញ្ញា​អវិជ្ជមាន​នេះ​អាច​នឹង​បន្ត​អូសបន្លាយ​ទៅ​ឆ្នាំ​២០២៤ ខាងមុខ​ទៀត​។ ធនាគារពិភពលោក (WB) កាលពី​ខែកញ្ញា បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ នេះ​នឹងមាន​អត្រា៥,៥​ ភាគរយ ​និង​ឆ្នាំ​២០២៤ ស្ថិតក្នុង​អត្រា៦,១​ភាគរយ បើទោះបី​មាន​ឧបសគ្គ​ពី​ខាងក្រៅ​ក៏ដោយ​។

ការ​ព្យា​​ករ​របស់ WB គឺមាន​អត្រា​ខ្ពស់ជាង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដែលថា​កំណើនសេដ្ឋកិច្ច​កម្ពុជា ​នឹង​សម្រេចបាន​ក្នុង​អត្រា៥,៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​២០២៤ មាន​អត្រា៦,០ ​ភាគរយ​។ កំណើនសេដ្ឋកិច្ច មានឥទ្ឋិពល និង​ទំនាក់ទំនង​យ៉ាងខ្លាំង​នឹង​វិស័យ​អចលនទ្រព្យ​។​​ទីផ្សារ​ដីធ្លី និង​លំនៅឋាន​ (​ផ្ទះ​-​បុរី​)
​សម្ទុះ​នៃ​ការទិញ​-​លក់​ដីធ្លី ក្នុងប្រទេស​កម្ពុជា​រយៈ​ពេល​ជិត១ ​ឆ្នាំ​ ២០២៣ នេះ​គឺមាន​ភាពស្ងប់ស្ងាត់​ជាង​ឆ្នាំកន្លងមក ដែល​មូលហេតុ​គឺអាច​មកពី​បញ្ហា​មួយចំនួន ​ដូចជា អ្នក​វិនិយោគ​ធំៗ ​(​ជាតិ និង​អន្តរជាតិ​)​ មិនសូវ​បញ្ចេញ​ប្រាក់​មក​វិនិយោគ​ ការ​ផ្តល់​ឥណទាន​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មាន​កម្រិត​ទាប​ជាង​មុន​ និង​លក្ខ​​ខណ្ឌ​នៃ​ការផ្តល់​ឥណទាន​មាន​កាន់​​តែ​ច្រើន​។

លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ទីផ្សារនៅតែមានសភាពស្ងប់ស្ងាត់ ទាំងការទិញលក់ដីធ្លី និងអចលនទ្រព្យនានា ពិសេសអ្នកវិនិយោគអន្តរជាតិនៅតែមិនមានសកម្មភាព ស្របពេលអ្នកវិនិយោគក្នុងស្រុក ក៏មានសភាពមិនច្បាស់លាស់ក្នុងចិត្តផងដែរ។

​ទាក់ទងនឹងការវិនិយោគដីធ្លី លោកស្រីអាន សុធីតាបានបញ្ជាក់ថា ការទិញលក់ មិនមានសកម្មភាពជាដុំកំភួននោះទេ លើកលែងតែការលក់ ស្ថិតក្នុងតម្លៃទាបជាងទីផ្សារខ្លាំង។

លើសពីនេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Services, Co, Ltdបានបដិសេធមិនអត្ថាធិប្បាយ នៅពេល​សាកសួរពីព័ត៌មានទាក់ទងនឹងការទិញ លក់ដីធ្លី និងអចលនវត្ថុដទៃទៀត។

យ៉ាងណាអ្នកជំនាញមួយចំនួនបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ​សម្រាប់​ដី​ នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៣នេះ គឺ​ដី​មានតម្លៃ​ទាប ​(​ចម្ងាយ​ក្នុង​រង្វង់​៣០ ​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​ភ្នំពេញ និង​មានតម្លៃ​ក្រោម​១០​ដុល្លារ ​ក្នុង​១​ម៉ែត្រការ៉េ​) គឺ​សកម្មភាព​ទិញ​លក់​នៅតែមាន​គ្រាន់បើ​។ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជា​បន្តបន្ទាប់ និង​ការពង្រីក​ទីក្រុង គឺជា​កម្លាំង​ជំរុញ​ដែល​ជួយ​គាំទ្រ​ឱ្យ​ទីផ្សារ​នេះ ​អាច​បន្តដំណើរ​ទៅ​មុខជា​សន្សឹមៗ​។​  សម្រាប់​ទីផ្សារ​លំនៅឋាន​ជា​លក្ខណៈ​ផ្ទះ​ជាប់​ដី និង​បុរី ក្នុង​រយៈពេល​ជិត១​ឆ្នាំ​មកនេះ​ក៏​ស្ងប់ស្ងាត់​ដែរ ពិសេស​ទំនោរ​ក្នុង​ការទិញ​ផ្ទះ​ទុក​លក់​ចំណេញ (Resale)​ គឺ​ស្ទើរតែ​មិនមាន​សោះ​។​

លោកឧកញ៉ាមួយរូប ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បុរីធំៗដូចជា ជីប ម៉ុង បុរីប៉េង ហួត និង​បុរីជាច្រើនទៀត កំពុងមានការលំបាក ដោយសារអត្រាទិញ លក់បានធ្លាក់ចុះប្រមាណ៨០ភាគរយរួចហើយ។

​ទីផ្សារ​ខុន​ដូ និង​​អា​ផាត​ម៉ិន​
ដោយសារ​កន្លែង​ស្នាក់នៅ​ទាំងនេះ​ កាលពីមុន​មាន​វិបត្តិ​សកល​ (​ជំងឺ​កូ​វីដ ​១៩) តែង​ពឹងផ្អែក​ខ្លាំង​លើ​អតិថិជន​ជា​ជនបរទេស ដូច្នេះ​ផលប៉ះពាល់​ គឺមាន​កម្រិត​ខ្លាំង​ជាង​ផ្នែក​ផ្សេងៗ​ទៀត ខណៈ​បច្ចុប្បន្ន​ចំនួន​វិនិយោគិន និង​ភ្ញៀវ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា គឺ​មិនមាន​ចំនួន​ច្រើន​ដូច​មុន​ឆ្នាំ​ ២០២០ឡើយ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង និង​ជំរុញ​ការលក់ វិនិយោគិន​ភាគច្រើន​ បាន​ប្តូរ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ខ្លួន ​ទៅរក​អតិថិជន​ក្នុងស្រុក​តាម​​រយៈ​ការកែសម្រួល​វិធីសាស្ត្រ​មួយចំនួន​ដូចជា រចនាប័ទ្ម​នៃ​ការសាងសង់ ការ​បន្ទាប​តម្លៃ និង​នីតិវិធី​ក្នុងការ​បង់ប្រាក់​ជាដើម​។​

ជាមួយគ្នានេះ ទីផ្សារ​កន្លែង​លក់រាយ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​​ការិយាល័យ​ជួល ​ដើរ​ស្របគ្នា​នឹង​កំណើនសេដ្ឋកិច្ច និង​ភ្ញៀវទេសចរ ដូច្នេះ​ផលប៉ះពាល់​ដោយផ្ទាល់ ​គឺមាន​ច្រើន​ក្នុងអំឡុងពេល​ជាង៣​ឆ្នាំ​មកនេះ ដោយ​នៅតាម​កន្លែង​ជួល​ទាំង​​នេះ ​អាចមាន​នៅសល់​ផ្ទៃ​ទំនេរ​មិន​ប្រើច្រើន ខណៈ​គម្រោង​ថ្មីៗ​ដែល​ដាក់ចូល​ទីផ្សារ ​ក៏​ស្ទើរតែ​មិនមាន​ដែរ​។​

ចំណែកអ្នកនាង គឹម គិ​ន​កេសា នា​យិ​កា​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ ក្រុមហ៊ុន​អចលនទ្រព្យCBRE Cambodia បាន​និយាយថា ការធ្លាក់ចុះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ចាប់ផ្តើម​លេចឡើង​ក្នុង​ឆ្នាំ​២០១៩ គឺ​បាន​បន្ត​អូសបន្លាយ​រហូតមកដល់​ឆ្នាំ ​២០២៣ នេះ ប៉ុន្តែ​កម្រិត​នៃ​ការធ្លាក់​ចុះ គឺមាន​កម្រិត​ទាប​ជាង​មុន​។​

អ្នកនាងបានបន្តថា សម្រាប់​ទីផ្សារ​ទិញ​-​លក់​លំនៅឋាន​លក្ខណៈ​បុរី និង​អគារ​ស្នាក់នៅ​រួម ​(​ខុន​ដូ​ ​អា​ផាត​មិន​) នៅពេលនេះ​ គឺ​កើតមាន​ភាគ​ច្រើន ។តែ​សម្រាប់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ។ ចំណែក​និន្នាការ​ការ​ទិញ ​-​លក់​ពី​សំណាក់​ជនបរទេស គឺ​ស្ទើរតែ​មិនមាន​។

ចំណែក​ផ្នែក​ផ្សេងៗ​ទៀត ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ដូចជា កន្លែង​លក់រាយ ការិយាល័យ​ជួល គឺ​អត្រា​ប្រើប្រាស់​នៅ​បន្ត​ធ្លាក់ចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំកន្លងមក​។ សម្រាប់​រយៈពេល៣ ​ខែ​នៅសល់​ក្នុង​ឆ្នាំ​ ២០២៣ នេះ​គឺ​អ្វីៗ​អាច​ប្រហាក់​​ប្រហែល​នឹង​ពេលនេះ​។​

​អ្នកនាងគឹម គិន​កេសា បានអះអាងថា​ សម្រាប់​ឆ្នាំ ​២០២៤ ខាងមុខ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ​អាច​នឹង​ល្អ​ជាង​ពេលនេះ​បន្តិច ប្រសិនបើ​មិនមាន​គម្រោង​ថ្មីៗ​ ដាក់បញ្ចូល​ក្នុង​ទីផ្សារ​ច្រើន​បន្ថែម ដែល​នោះ​គឺជា​ឱកាស​ឱ្យ​គម្រោង ​ដែលមាន​ស្រាប់​ជំរុញ​ការ​ទិញ​-​លក់​របស់ខ្លួន​បាន​​។​

យោងតាម​ការស្រាវជ្រាវ​របស់ CBRE Cambodia បង្ហាញថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ កន្លែង​ជួល​លក់រាយ​ប្រភេទPrime Shopping Mall មានតម្លៃ​ជួល​មធ្យម២៥,៨​ ដុល្លារ​ក្នុង១​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល១​ខែ ​ដែល​តម្លៃ​នេះ គឺ​ធ្លាក់ចុះ៦,៦​ភាគរយ​ បើធៀប​ត្រីមាស​ទី​៣ ឆ្នាំ​២០២២។ ចំណែក​ប្រភេទ Prime Retail Podium មានតម្លៃ១៩,២​ដុល្លារ​ធ្លាក់ចុះ១,៤ភាគរយជាដើម​។ អត្រា​ប្រើប្រាស់​ជា​មធ្យម ​ក្នុង​ត្រីមាស​ទី​៣ (Average of Occupancy rate) គឺមាន​ប្រមាណ២/៣ នៃ​ផ្ទៃក្រឡា​សរុប​នៅលើ​ទីផ្សារ ធ្លាក់​ជិត ៣​ភាគរយ​ពី​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣​។​

ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​ចុងឆ្នាំ​២០២៣ និង​ដើមឆ្នាំ២០២៤
រយៈពេល​នៅសល់​ក្នុង​ឆ្នាំ​ ២០២៣ មិនច្រើនឡើយ ដែលគេអាចនឹងប្រមើលមើល ឬព្យាករណ៍ទុកបាននូវលទ្ឋផល នៃ​ឆ្នាំ​២០២៤ខាងមុខ បានផងដែរ។

​សម្រាប់​រយៈពេល​ដែល​នៅសល់​ក្នុង​ឆ្នាំ ​២០២៣ និង​ដើម​ឆ្នាំ​ ២០២៤ ខាងមុខ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា ស្ថាន​ភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ​នឹង​បន្ត​ប្រហាក់ប្រហែល​ពេលបច្ចុប្បន្ន ដោយ​វិស័យនេះ​ត្រូវការ​ពេល​បន្ថែមទៀត ​ពី​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​សកល និង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក​។

លោក​បាន​បញ្ជាក់ថា​ “​វិនិយោគិន​បរទេស គឺ​នៅ​តែ​ជា​កម្លាំងចលករ​ដ៏​សំខាន់ ​ក្នុងការ​ផ្តល់​ថាមពល​ សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេលខាងមុខ”​​។

ចំណែក អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិ​វឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណាបានលើកឡើងកាលពីពេលថ្មីៗនេះថា សម្រាប់​គម្រោង​វិនិយោគ​ធំៗ និង​ខ្ពស់ៗ ដែល​ចាប់ផ្តើម​បើក​ដំណើរការ​សាងសង់​នាពេលនេះ គឺ​ស្ទើរតែ​មិនមាន ដោយ​មានតែ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក​។

លោកបញ្ជាក់ថា ការធ្លាក់ចុះ​នៃ​ទីផ្សារ​អចលនទ្រព្យ​ នៅ​កម្ពុជា​បានចាប់ផ្តើម​តាំងពី​អំឡុង​ឆ្នាំ​២០១៩ មក​ម្ល៉េះ។ ភាពស្ងប់ស្ងាត់​នេះ គឺ​បណ្តាលមកពី ឥទ្ធិពល​ជំងឺ​កូ​វីដ​ ១៩ កំណើនសេដ្ឋកិច្ច​ពិភពលោក​មិន​ច្បាស់​លាស់​, ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ រវាង​មហាអំណាច​ធំៗ និង​ជាពិសេស​ការធ្លាក់ចុះ​នៃ​វិនិយោគិន​ចិន​។​ លោក​បញ្ជាក់ថា​ “​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ​នឹងត្រូវ​បន្ត​អូស​បន្លាយពេល​ទៅមុខ​បន្ថែមទៀត​”។​

យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំត្រីមាស​ទី​ ២ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ពី​ខែមេសា​-​ខែមិថុនា ឆ្នាំ ​២០២៣ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​ទូទាំងប្រទេស​សរុប៨២៦​គម្រោង ធ្លាក់ចុះ ១៧៣គម្រោង​។ សម្រាប់​ទុនវិនិយោគ គឺមាន​ទឹកប្រាក់​សរុប១៤៧៥​ លាន​ដុល្លារ កើន ១៣០,២ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ ២០២២។

ក្នុងជំនួបជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កាលពីថ្ងៃទី២៣ តុលាកន្លងមកនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែងថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យចំនួន៤ ដូចជា  ទី១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស ទី២ ពិនិត្យ និងស្នើធនាគារជាតិ ពិចា​រណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់ ទី៣ ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស និងទី៤ បើកទំព័រសក​រាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ៕

 

​

រដ្ឋមន្រ្តីដែនដីលើកឡើងពីដំណោះស្រាយដើម្បីផ្តល់សុវត្ថិភាពនិងការពារឧស្សាហកម្មអចលនទ្រព្យ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែងថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។

លោកបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ២៣ តុលា ២០២៣កន្លងមកនេះ។

លោកសាយ សំអាល់បានបញ្ជាក់ថា “យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាន នូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា”។

តើអ្វីជាដំណោះស្រាយនាពេលអនាគត? លោកឧបនាយករដ្ឋមន្ត្រី បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យចំនួន៤ ដូចជា  ទី១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស ទី២ ពិនិត្យ និងស្នើធនាគារជាតិ ពិចា​រណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់ ទី៣ ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស និងទី៤ បើកទំព័រសក​រាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ៕

 

 

 

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបង្ហាញអ្នកធុរកិច្ចចិនពីលក្ខខណ្ឌល្អប្រសើរមួយចំនួន ដែលគួរវិនិយោគនៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ។

ក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ដែលបានប្រារពធ្វើកាលពីថ្ងៃទី២២ តុលា ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនង ជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមាន បណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង៥០០០ មកពីជាង១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញវិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រ​មាណ៧ភាគរយជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។ លោកបញ្ជាក់ថា “កម្ពុជាមានធនធានមនុស្ស ដែលមានវ័យក្រោ​ម២៥ឆ្នាំ រហូតដល់៦០ភាគរយ ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគ របស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីកត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ រួមមានទី១ ទីតាំង ទី២ ធនធានមនុស្ស និងទី៣ ទុនវិនិយោគ។ ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្នុងនោះ ច្បាប់ក៏ជាកត្តាសំខាន់មួយ ក្នុងកិច្ចការងារវិនិយោគផងដែរ។ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួល ក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រួល លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ តាមរយៈការអភិវឌ្ឍមិនឈប់ឈររបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសូចនាករសង្ឃឹមរស់របស់ប្រជាពល​រដ្ឋកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៨មក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីផែនការយុទ្ធសា​ស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ៥០ពាន់លានដុល្លារអាមេរិចក្នុងផែនការ។

ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេស លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការ ជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមានលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងលោក វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានជម្រាបជូនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជំរុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

ធនាគារកណ្តាលចិនអះអាងថា ប្រទេសចិននឹងជំរុញសេដ្ឋកិច្ចជាតិឱ្យស្ទុះងើបឡើងវិញ និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ

ដោយ: គង់ លាងហួរ
ប៉េកាំង: លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានបញ្ជាក់ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលាថា ប្រទេសចិននឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ។

លោក Pan បានបញ្ជាក់ក្នុងរបាយការណ៍នោះថា ធនាគារកណ្តាលចិននឹងធ្វើឱ្យគោលនយោបាយរបស់ខ្លួនកាន់តែមានភាពច្បាស់លាស់ និងស្វាហាប់ ព្រមទាំងណែនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាបញ្ចុះអត្រាការប្រាក់លើកម្ចីពិតប្រាកដ និងកាត់បន្ថយថ្លៃដើមហិរញ្ញប្បទាន(financing costs)សម្រាប់ក្រុមហ៊ុននានា និងបុគ្គល។China cuts key interest rate to support economy | Arab Newsរបាយការណ៍នេះមានសារសំខាន់ណាស់ ព្រោះវាជាលើកដំបូងហើយ ដែលទេសាភិបាលធនាគារកណ្តាលចិនបង្ហាញមតិលើគោលនយោបាយ បន្ទាប់ពីមានការបោះពុម្ពផ្សាយទិន្នន័យសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី៣រួចមក។ របាយការណ៍នេះរៀបរាប់អំពីអាទិភាពរយៈពេលខ្លីរបស់អាជ្ញាធរចិន ហើយត្រូវបានដាក់បញ្ជូនទៅសភារបស់ប្រទេសចិន។

លោក Pan បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យទីផ្សារមូលធនមានភាពសកម្មឡើងវិញ និងជំរុញស្តារទំនុកចិត្តរបស់វិនិយោគិន។

លោកបានប្តេជ្ញាថា នឹងអនុវត្តការកែសម្រួលគោលនយោបាយម៉ាក្រូ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច ពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក បង្កើនទំនុកចិត្តអ្នកវិនិយោគ ទប់ស្កាត់ការពារហានិភ័យ និងលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាល្បឿនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣ ខណៈដែលការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្មក្នុងខែកញ្ញាក៏បានកើនឡើងគួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលនេះបង្ហាញឱ្យឃើញថា វិធានការគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលចិនកំពុងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាបណ្តោះអាសន្ន។

លោកPan បានបន្ថែមថាប្រទេសចិននឹងរក្សាស្ថិរភាពប្រាក់យ័នការពារហានិភ័យនៃការប្រែប្រួលខុសប្រក្រតី នៃលំហូរមូលនិធិឆ្លងព្រំដែន និងរក្សាស្ថិរភាពក្នុងទីផ្សារប្តូរប្រាក់បរទេស៕

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ចុះ MoU និងកិច្ចព្រមព្រៀងតម្លៃជិត១៦ពាន់លានដុល្លារ

តែម សុខុម

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាឌីត កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់វិស័យឧស្សាហកម្ម។

ក្នុងជំនួបកំពូលរវាងមេដឹកនាំទាំងពីររ រដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាសនានាមកពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងតម្លៃ១៥,៦ពាន់លានដុល្លារ បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានតម្លៃ២៩ពាន់លានដុល្លារ អំឡុងដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងសេអ៊ូល កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ២៣ ខែតុលា។

លោក Yoon Suk Yeol និងព្រះអង្គម្ចាស់ Mohammed bin Salman បានជួបគ្នាក្នុងព្រះរាជវាំង Al Yammah ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Yoon Suk Yeol បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ (RIYADH) ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដែលនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង យន្តហោះចម្បាំងពីរគ្រឿងធុន F-15 របស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បានបើកអមយន្តហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។

អំឡុងជំនួប មានដឹកនាំនៃប្រទេសទាំងពីរបានផ្ដោតលើកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគី។

យោងតាមការិយាល័យប្រធានាធិបតីឱ្យដឹងថា លោក Yoon Suk Yeol ថ្លែងថា នេះគឺជាខួបឆ្នាំទី៥០ ដែលបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង ចូលទៅរកស៊ីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានបន្ថែមថា លោកសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីអំឡុងដំណើរទស្សនកិច្ចរបស់លោក។

ព្រះអង្គម្ចាស់ Mohammed bin Salman បានឆ្លើយតបថា ទ្រង់ចង់ឃើញវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្ដែងជាមួយប្រទេសកូរ៉េខាងត្បូង ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗនៃចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយរំពឹងថា ទំនាក់ទំនងទ្វេភាគីនឹងរីកកាន់តែធំ៕ Korea Times៕

Property recovery expected in late 2024

In the third quarter, 6,000 property transactions were recorded nationwide by the Vietnam Association of Realtors (VARS), a 1.5 times more than the second quarter.

There positivity on the market now compared to the beginning of the year, said Vo Hong Thang, director of markets at property consultancy DKRA Group.

In the third quarter alone 4,800 apartments, houses and land lots were introduced to the market in the south, and 70% of them were sold, he added.

Thang said that a small portion of new supply is expected to enter the market this quarter, and demand will be stable thanks to declining loan interest rate. But strong recovery signs will only be really visible starting from July next year at the earliest, he added.

“Property units that meet real demand, especially those in the affordable and mid-range segments, will be bought first. Speculative assets will have to wait three quarters for a recovery.”

Duong Thuy Dung, senior director at property consultancy CBRE Vietnam, also said that the affordable and mid-range segments will start to recover in the third quarter next year. High-end products such as villas and shophouses will recover slower in early 2025, she added. Source: vnexpress

លោក Srettha Thavisin រីករាយនឹងធ្វើជា “អ្នកលក់” ដើម្បីនាំការវិនិយោគបរទេសមកកាន់ប្រទេសថៃ

តែម សុខុម
បាងកកៈ ដោយចូលកាន់តំណែងមិនទាន់បានពីរខែស្រួលបួលផង នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទទួលយកតួនាទីជា “អ្នកលក់” (Salesman)។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា។

លោក Srettha Thavisin បានចេញទៅក្រៅប្រទេសដើម្បីទាក់ទាញការវិនិយោគ និងដើម្បីផ្សព្វផ្សាយពីគម្រោងសាងសង់ផ្លូវកាត់សមុទ្រ (Land Bridge) ដ៏ធំមួយភាគខាងត្បូងថៃ ដើម្បីឈានទៅរកការសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ប្រទេសថៃ។

អំឡុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានទូរទស្សន៍នៃកាសែត The Nation លោកបានចែករំលែកទស្សនវិស័យរបស់លោកអំពីរយៈពេល២ខែដំបូងដែលលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។លោកបានបញ្ជាក់ថា អំឡុងពេល២ខែកន្លងមកនេះ លោកបានជួបជាមួយមេដឹកនាំនៃប្រទេសជិតខាងមួយចំនួន។ លោកថ្លែងថា ជំនួបទាំងនោះពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនោះរួមមានទាំងការចូលរួមរបស់លោកនៅក្នុងសន្និបាតដ៏ធំមួយរបស់អង្គការសហប្រជាជាតិ (UN) កាលពីពាក់កណ្ដាលខែកញ្ញា ជាពេលដែលលោកបានជួបជាមួយមេដឹកនាំជាច្រើនផងដែរ។

មួយក្នុងចំណោមចំណុចសំខាន់ៗដែលលោកផ្ដោតយកចិត្តទុកដាក់ខ្លាំងគឺ ការចូលរួមជាមួយបណ្ដាថ្នាក់ដឹកនាំអាជីវកម្មដើម្បីពិភាក្សាអំពីការវិនិយោគរបស់បរទេសនៅក្នុងប្រទេសថៃ។ លោកក៏បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា សង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងហុងកុង ផងដែរដើម្បីចូលរួមជួបប្រជុំជាមួយបណ្ដាវិនិយោគិន។

លោក Srettha Thavisin ក៏បានលើកឡើងដែរអំពីការពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ជាពិសេសអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៅក្នុងតំបន់អាស៊ាន ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគតឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវស្នើគម្រោងថ្មីៗជាពិសេសរថភ្លើងល្បឿនលឿនពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីសម្រួលដល់ការតភ្ជាប់ថ្នាក់តំបន់។

ទន្ទឹមនេះលោកក៏បាននិយាយអំពីគម្រោងសាងសង់ផ្លូវកាត់សមុទ្រដ៏ធំនៅភាគខាងត្បូងរបស់ថៃ ដែលអាចធ្វើឱ្យទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសថៃ កាន់តែទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើនឱ្យមកបោះមូលដ្ឋានផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ៕ The Nation ៕

Vietnam support Manet’s “Three countries One Destination” initiative

Vietnamese Prime Minister Pham Minh Chinh backed his Cambodian counterpart Hun Manet’s suggestion of forming the “Three Countries One Destination” initiative, which will include Laos, to boost tourism, as the leaders of the two neighbouring countries met on October 20, on the sidelines of the ASEAN-Gulf Cooperation Council (GCC) Summit in Riyadh, Saudi Arabia.

Manet’s social media team announced after the meeting that Minh Chinh also supported Manet’s calls to link Phnom Penh-Bavet and Vietnam’s Bavet-Ho Chi Min expressways, along with rail connections.

The Cambodian prime minister requested negotiations of the expressway development project be expedited, during a meeting with Vo Van Thuong, President of Vietnam, when the two attended the third Belt and Road Forum for International Cooperation in Beijing, earlier this week.

“Prime Minister Hun Manet expressed his pleasure to his talks with the prime minister of Vietnam, especially regarding discussion on negotiations to connect the Phnom Penh-Bavet and Bavet-Ho Chi Minh City expressways.

The connection will boost the exchange of trade and tourism,” said the post. Both sides spoke highly on the progressive development of bilateral cooperation in all sectors, and agreed to solidify the cooperation in the defence, security, and law enforcement sectors, among others.

The post added that Minh Chinh praised Cambodia’s stability, development and progress under Manet’s leadership. He also noted that Vietnam would welcome an official visit by Manet in the near future. Source: The Nation

ក្រុមហ៊ុនចិនចាប់អារម្មណ៍ដាក់ទុនវិនិយោគនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនព័ត៌មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពល សម្រាប់ការវិនិយោគនៅកម្ពុជា ដោយកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគ អំណោយផលដោយបើកទូលាយ សម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។

ក្នុងនោះកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសា​ធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូ ជាច្រើនទៀតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាស យានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និង គម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

បន្ទាប់ពីបានទទួលស្តាប់ការពន្យល់បង្ហាញដោយ លោកឧប​នា​យករដ្ឋមន្ត្រី អំពីសក្តានុពល និងភាព រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ លើវិស័យមួយចំនួននៅប្រទេសកម្ពុជា រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហាញអំពីវិស័យ ដែលខ្លួនធ្លាប់បានវិនិយោគកន្លងមក រួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង វិស័យកសិឧស្សាហកម្មជាដើម។ ពិសេសជាងនេះ ក្រុមហ៊ុនបានសម្រេច នឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយ បន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។

ជម្រាបបន្ថែមជូនក្រុមហ៊ុន លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួ​ល រាល់នីតិវិធីវិនិយោគនៅកម្ពុជា៕

ក្រុមហ៊ុនចិនដ៏ធំមួយទៀតគ្រោងសិក្សាដើម្បីផលិតកង់រថយន្ត នៅកម្ពុជា

ដោយៈ ហ្វីអូណា

        ប្រទេសចិនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធា​នទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន ដែលឆ្នាំនេះក៏ជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរផងដែរ។ក្នុងទិសដៅដើម្បីជំរុញ ឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោ​គនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មុនស្ថានភាពជំងឺកូវីដ១៩។បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្ត សម្រាប់វិនិយោ​គិន រួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជាលោកស៊ុន ចាន់ថុល ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។ បន្ទាប់បានស្តាប់ការពន្យល់របស់ ពីលោកឧបនាយករដ្ឋមន្ត្រី លោកនាយករងក្រុមហ៊ុន បានសម្តែងនូវការស្ងប់ស្ងែង ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ អាស្រ័យហេតុនេះ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជម្រុញ លើកទឹកចិត្តរបស់លោក ឧបនា​យករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្ត នឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។ តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិត លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រ ផលិតសំបកកង់រថយន្តរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕