ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអាជីវករ ដែលបានទិញតូបផ្សារ TRIUMPH COMMERCIAL CENTER (TCC) វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន (Yun Nan Sheng Mao Investment Co, Ltd) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាប់រយនាក់ បានចេញតវ៉ាជាបន្តបន្ទាប់។
ការតវ៉ានេះ កើតមានក្រោយពីថៅកែក្រុមហ៊ុន ព្រងើយកន្តើយ មិនព្រមចេញមុខដោះស្រាយជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយអ្នកទិញ។
លោក ហាក់ ចាន់ថា តំណាងអ្នកទិញតូបផ្សារ TCC បានលើកឡើងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយ ជាមួយអតិថិជនម្តងណាឡើយ។ លោកបន្តថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយ ពីអតិថិជនបានជាច្រើនលានដុល្លារ។
បើតាមតំណាងអតិថិជន បានបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមមានគម្រោងសាងសង់ប្រហែល៤ពាន់តូប ដោយមានតម្លៃ១តូប មានតម្លៃចាប់ពីជាង ៦ពាន់ដុល្លារឡើងទៅដល់ជាង១០ម៉ឺនដុល្លារ។ តំណាងអតិថិជន បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេល ក្រុមអាជីវករ បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ខណ្ឌឫស្សីកែវរួចហើយដែរ ដើម្បីជួយរកដំណោះស្រាយ និងអញ្ជើញភាគីក្រុមហ៊ុនចេញមុខមកដោះស្រាយជាមួយអតិថិជន។
យោងតាមកិច្ចសន្យាក្រុមហ៊ុន បានព្រមព្រៀងគ្នាទិញលក់តូប រយៈពេល៤០ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុនសន្យាថា នឹងសាងសង់ឱ្យរួចរាល់ ប្រគល់តូប និងផ្ទះអាជីវកម្មដល់អតិថិជន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល៦ខែយ៉ាងយូរ។
លោកហាក់ ចាន់ថា បានសង្កត់ធ្ងន់ថា អាជីវករដែលទិញតូបផ្សារនេះ បានកំពុងរងផលប៉ះពាល់ ដោយអ្នកខ្លះត្រូវបង់ធនាគារ ខ្លះទៀតបាត់បង់ចំណូល ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ដោយរំពឹងថា ទិញតូបផ្សារនេះហើយ អាចចូលលក់ដូរបានដើម្បីដោះស្រាយជីវភាព។
អាជីវករបានបញ្ជាក់ថា បើលើស៦ខែភាគីខាងផ្សារ នឹងផ្តល់សំណង១ភាគរយរៀងរាល់ខែ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអាជីវករ បានអះអាងថា ភាគីផ្សារមិនបានផ្តល់សំណង ដល់អតិថិជននោះឡើយ ខណៈដែលផ្សារក៏មិនទាន់សាងសង់រួចរាល់។ ក្រុមអាជីវករ បានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកយុត្តិធម៌ និងសូមឱ្យភាគីខាងផ្សារពន្លឿនដំណើរការសាងសង់ គោរពតាមកិច្ចសន្យា ចូលខ្លួនមកដោះស្រាយជាមួយអតិថិជន ដោយកំណត់ពេលវេលាឱ្យបានច្បាស់លាស់។
ក្រុមអាជីវករ បានអះអាងថា នឹងប្រមូលផ្តុំតវ៉ាជាបន្តទៀត ប្រសិនបើភាគីពាក់ព័ន្ធ ជាពិសេសថៅកែក្រុមអភិវឌ្ឍផ្សារTCC មិនចេញមកដោះស្រាយជូនអតិថិជន ដូចមានចែងក្នុងកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាទេនោះ៕


ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។
លោកជំទាវបន្តថា “ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”។



លោក ដួង ច័ន្ទសុវិជ្ជា, អគ្គនាយកលក់ និង ចែកចាយ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់ធនាគារ ហត្ថា ដែលវាជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនយើង។ ចាប់ពីពេលនេះលោកអ្នកអាចធ្វើការទទួលប្រាក់ពីក្រៅប្រទេសដោយឥតគិតថ្លៃសេវា ប្រកបដោយភាពងាយស្រួល រហ័ស និងអាចត្រួតពិនិត្រសាច់ប្រាក់បានតាមរយៈHattha Mobile គ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកបានបន្ថែមទៀតថា ធនាគារ ហត្ថា បាននឹងកំពុងបន្តអភិវឌ្ឍនូវផលិតផល និងសេវាកម្មថ្មីៗជាច្រើនទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាស្របទៅនឹងយុគសម័យឌីជីថលនេះផងដែរ។
លោក Vo Hong Thang នាយកទីផ្សារនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានមានប្រសាសន៍ថា ឥឡូវនេះ យើងសង្កេតឃើញ មានភាពវិជ្ជមាននៅលើទីផ្សារបើធៀបនឹងដើមឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួននៅកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុន ចុះមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ នូវរាល់សក្ដានុពលរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបង្ហាញអំពីឆន្ទ:របស់ខ្លួនក្នុងការចុះទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមក ជាមួយបណ្ដាប្រទេសដែលជាសមាជិករបស់កម្មវិធីខ្សែក្រវាត់ និងផ្លូវ ហើយក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះផងដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន មានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នា។
មជ្ឈមណ្ឌល GICI ជាមជ្ឈមណ្ឌលដ៏ជោគជ័យមួយ ហើយតាមរយៈការគាំទ្ររបស់មជ្ឍមណ្ឌលនេះ បានជួយជំរុញឱ្យធុរកិច្ចថ្មីចំនួន១២ បានទទួល ជោគជ័យ រហូតដល់មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនបានផងដែរ៕
















គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងក្នុងន័យសប្បុរសធម៌និងការលើកកម្ពស់ការរត់ដើម្បីសុខភាព។ល។ ហើយក្នុងពេលឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងត្រៀមរៀបចំពិធីសម្ពោធផ្លូវជិះកង់និងរត់ប្រណាំងស្ដង់ដាក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗរាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលា ជាពិសេសគឺមានផ្លូវជិះកង់និងរត់ប្រណាំងស្ដង់ដាដំបូងគេក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះគឺជាទិសដៅទេសចរណ៍ទាក់ទាញសាធារណជនទាំងខ្មែរ និងបរទេសមកលេងកម្សាន្តរាប់ពាន់នាក់៕


ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា លោក Pham Minh Chinh ក៏បានគាំទ្រការអំពាវនាវរបស់កម្ពុជា ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនបាវិត-ហូជីមិញ របស់វៀតណាម រួមជាមួយនឹងការតភ្ជាប់ផ្លូវដែកផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតីបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ជាពិសេសទាក់ទិននឹងការពិភាក្សាគ្នាលើការចរចារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនបាវិត-ហូជីមិញ ហើយការតភ្ជាប់នេះនឹងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងក្របខណ្ឌកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៣នេះ Avis ជាជ័យលាភីក្រុមហ៊ុនឈានរថយន្តនាំមុខគេ, ក្រុមហ៊ុន Diethelm ជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍នាំមុខគេ, Park Hyatt សៀមរាប ជាសណ្ឋាគារនាំមុខគេ, Presidential Suite @ Park Hyatt Siem Reap ជា Hotel Suite នាំមុខគេ, សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ជារីសតនាំមុខគេ, Angkor 7th Travel ជាភ្នាក់ងារទេសចរណ៍នាំមុខគេ និង Six Senses Krabey Island ជាវីឡារីសតឈានមុខគេ។