តែម សុខុម
ហូជីមិញ: កោះត្រល់ (Phu Quoc) បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបញ្ជីឈ្មោះកោះដែលធូរថ្លៃបំផុតទាំង១៧ ទូទាំងពិភពលោកដែលចុះផ្សាយដោយទស្សនាវដ្ដីកាណាដា The Travel។
ទស្សនាវដ្ដីនេះបានគូសបញ្ជាក់ពីភាពងាយស្រួលក្នុងការចូលទៅកាន់កោះត្រល់ និងសកម្មភាពកម្សាន្តយ៉ាងសម្បូរបែបលើកោះនេះនៅក្នុងការចុះផ្សាយរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
កោះត្រល់ ដែលជាកោះធំជាងគេបំផុតរបស់វៀតណាម គឺជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារតាមចិញ្ចើមផ្លូវ (Street Food) ព្រោះសម្បូរដោយអ្នកលក់ចំណីអាហារតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ និងមានតម្លៃធូរថ្លៃ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កោះត្រល់ បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើសួនកម្សាន្តទំនើបៗ ប្រព័ន្ធកន្ត្រកខ្សែកាប និងសួនសត្វដែលបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។
ទស្សនាវដ្ដីនេះក៏បានណែនាំផងដែរនូវតំបន់ទេសចរណ៍មួយចំនួននៅលើកោះនេះដូចជាឆ្នេរខ្សាច់ Sao Beach សួនសត្វ Vinpearl Safari Phu Quoc ប្រព័ន្ធកន្ត្រកខ្សែកាប Hon Thom Departure Terminal ទឹកធ្លាក់ Suoi Tranh Waterfall និងសួនកម្សាន្ត Vin Wonders Phu Quoc ជាដើម។
កោះត្រល់ អនុញ្ញាតឱ្យភ្ញៀវបរទេសស្នាក់នៅដោយគ្មានទិដ្ឋាកាចំនួន៣០ថ្ងៃ ខណៈអាកាសយានដ្ឋានអន្តរជាតិនៅលើកោះនេះមានជើងហោះហើរទៅកាន់គោលដៅជាច្រើនជុំវិញពិភពលោក។ដោយមានភូមិសាស្ត្រស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ក្នុងឈូងសមុទ្រថៃ កោះត្រល់ បានក្លាយជាទីក្រុងកោះដំបូងគេបង្អស់របស់វៀតណាម។
រដូវទេសចរណ៍កំពូលរបស់កោះត្រល់ (High Season) ពោលគឺពេលដែលមានភ្ញៀវទេសចរច្រើនបំផុតគឺចាប់ពីខែវិច្ឆិកា ដល់ខែមេសា ដែលជារដូវប្រាំង៕ VN Express៕



រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនបានប្រកាសដាក់ចេញឧបត្ថម្ភធន និងវិធានការផ្សេងៗទៀត ដើម្បីទប់ការឡើងថ្លៃទំនិញគ្រាប់ធុញ្ញជាតិ និងធានាការផ្គត់ផ្គង់ទំនិញគ្រាប់ធុញ្ញជាតិឱ្យបានគ្រប់គ្រាន់នៅក្នុងទីផ្សារ។

តួលេខនេះបង្ហាញពីអត្រា នៃការស្ទុះងើបឡើងវិញ៨៥ភាគរយ បើធៀបនឹង៤៥លាននាក់ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០១៩ ពោលគឺមុនផ្ទុះជំងឺរាតត្បាតសកល។ នេះបើតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Sobie Aviation របស់សិង្ហបុរី។
អាកាសយានដ្ឋានអន្តរជាតិហុងកុង ជាប់ចំណាត់ថ្នាក់ទី៤ ដែលមានអ្នកដំណើរចំនួន២៤,៣លាននាក់ ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងពីចំណាត់ថ្នាក់ទី៣០ កាលពីឆ្នាំមុន ដោយសារវិធានការរឹតបន្តឹងកូវីដ។



របាយការណ៍ដដែលបានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១៩១ ក្នុងអំឡុងពេលខែមករា ដល់ខែកញ្ញាឆ្នាំនេះ កើនឡើង២៧ភាគរយពីគម្រោងចំនួន១៥០ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ខណៈភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប។