រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវនាវកុំឲ្យមានការចែករំលែករឿងអវិជ្ជមានលើបណ្តាញសង្គម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័តមាន លោកនេត្រ ភ័ត្រា បានស្នើឲ្យប្រជាពល​រដ្ឋ កុំមានការចែករំលែករឿងអវិជ្ជមាន លើបណ្តាញទំនាក់ទំនងសង្គម។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីចុងសប្តាហ៍មុនថា នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម គ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។

លោកបន្តថា ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាព ដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ លោកនេត្រ ភ័ត្រាបានបញ្ជាក់ថា “ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង”៕

Prince Happiness Plaza Opening A New Era of Eco-habitat

What are the development trends of the construction industry? Designer Stefano Boeri has always been advocating connection between architecture and nature. If an architecture could serve as an intermediary for the harmonious coexistence of human and nature, then it will become the architecture of future and hope.

 Ideal housing trendsz
Urbanization has greatly improved people’s living standard. Nowadays, a residence is not just a place to live, but also a comfortable lifestyle. It is not only a variety of size or space, but also a place where people can resonate with each other, where human and nature create symbiosis together.

After extensive research and discussion, a new form of architecture was created by reinstating green into cities by adding sky gardens and reinvigorating our bond with nature. The industry refers to this kind of practice as the fourth generation housing!

Stefano Boeri and the Fourth Generation Housing

Showcase of fourth generation housing
After early exploration and practice, the fourth generation housing has evolved into a mature and innovative architectural model. Among which, the Newton Suites in Singapore is a 36-storey residential tower designed to create houses in the sky, integrating sun shading elements and creeper screens; 25 Green, a new residential building in Turin, Italy, generally known as the urban treehouse, has diversified green throughout the building; The famous Kensington roof garden in UK is divided into three themed gardens: a Spanish garden, a Tudor style garden and an English water garden…..

Photo of Newton Suites apartment in Singapore
Photo of 25Green in Italy
Photo of Kensington roof garden in London, UK

Phnom Penh’s first fourth-generation residence
To meet the high-end residential needs of urban elites, Prince integrates the fourth-generation housing concepts into the first CLD urban complex – Prince Happiness Plaza. The sky garden located on the fourth floor is a manifestation of fourth-generation housing concept.

The designers introduce sunshine, breeze and waterfront scenery to the project to create a humanistic vibe. Three themed amenities are in place to create a journey of happiness: the realm of love: the love square to witness the persistence of love; the realm of water: the 700㎡ sky swimming pool with landscape; the realm of time: a 160m-long circular fluorescent runway… Every urbanite can escape from the hustle and bustle of the city and explore the beauty, tranquility and comfort of life here.

Rendering picture of love square
Rendering picture of 700㎡ infinity pool
Rendering picture 160m circular fluorescent runway

An urban benchmark
Prince Happiness Plaza is based on the concept of ecological living and depicts idyllic lifestyle in the heart of bustling city. It will become a benchmark for ecological housing and lead Phnom Penh’s real estate industry into a new era.

Building a better life
Floor area varies from 32 m² to 96m². The 32m² studio features on lighting and high space utilization; The 52m² one-bedroom apartment has a square layout, excellent ventilation and lighting; the 96m² apartment offers two comfortable bedrooms. The project offers multiple options for urban elites.

Prince Group will continue to uphold the concept of “Building a Better Life” and provide lifestyle solution that create harmony between human and nature.

Floor plan of 32㎡ unit
Floor plan of 52㎡ unit
Floor plan of 96㎡unit

Buy now and enjoy more offerings:

  1. Buying a risk-free property: monthly payments start before handover, guaranteed “buyback” at original price 5 years after handover.
  2. Additional benefits: buyers will become exclusive Black Card holders, granting them access to exclusive VIP services such as exclusive discounts at Cambodia Airways and Prince Manor, customized high-end entertainment services at Prince Club, among many others.

Hotline: (+855) 23 951 666 / 23 952 666
Address: No. 93, Preah Monivong Blvd, Sangkat Tonle Bassac, Chan Chamkarmon, Phnom Penh.

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្សារភ្ជាប់ការស់នៅបែបអេកូឡូស៊ី

ភ្នំពេញ:មនុស្សចូលចិត្តរស់នៅកន្លែងដែលមានលក្ខណៈធម្មជាតិ​ មានពណ៌បៃតង មានខ្យល់អាកាស និងពន្លឺធម្មជាតិគ្រប់គ្រាន់។​ បើផ្តោតលើវិស័យសំណងវិញ ការរចនាបែបធម្មជាតិពិតជាជួយបន្ថែមភាពស្រស់ស្អាត គុណតម្លៃ និងភាពទាក់ទាញសម្រាប់ការរស់នៅ។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានរចនាឡើងស្របតាមស្តង់ដារលំនៅឋានក្នុងទីក្រុង អមដោយការរស់នៅបែបអេកូឡូស៊ី ដើម្បីធ្វើឲ្យជីវិតមានភាពស្រស់បំព្រង។

អ្នករចនាគម្រោងដ៏ល្បីល្បាញ លោក Stefano Boeri ធ្លាប់បាននិយាយថា “មនុស្សយើងគួរតែស្វែងយល់និងដឹងអំពីរបៀបរួមរស់ជាមួយបរិស្ថាន។ ប្រសិនបើស្ថាបត្យកម្មអាចធ្វើជាស្ពានផ្សារភ្ជាប់ការរស់របស់មនុស្សទៅនឹងធម្មជាតិបាន នោះវាគឺជាស្ថាបត្យកម្មនៃអនាគត និងស្ថាបត្យកម្មនៃក្តីសង្ឃឹម”។

និន្នាការនៃលំនៅឋានក្នុងក្តីស្រមៃ
ជាមួយនឹងការអភិវឌ្ឍទីក្រុង និងការរីកចម្រើននៃអរិយធម៌ កម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងយ៉ាងខ្លាំង។ ពេលមានកន្លែងរស់នៅហើយ យើងចាប់ផ្តើមមានតម្រូវការកាន់តែខ្ពស់ចំពោះបរិយាកាសរស់នៅ និងការរស់នៅប្រកបដោយផាសុកភាព។ វាមិនត្រឹមតែជាការផ្លាស់ប្តូរសម្រាប់ទំហំផ្ទះប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក និងជាកន្លែងដែលមនុស្ស និងធម្មជាតិអាចរួមរស់ជាមួយគ្នាដោយសុខដុមរមនា។

បន្ទាប់ពីការស្រាវជ្រាវយ៉ាងទូលំទូលាយនិងស៊ីជម្រៅ យើងបានស្វែងរកទម្រង់ស្ថាបត្យកម្មថ្មីមួយស្រឡាង នោះគឺការបញ្ចូលគំនិតអេកូឡូស៊ីពណ៌បៃតងទៅក្នុងការអនុវត្តស្ថាបត្យកម្មទីក្រុង ហើយបន្ថែមសួនច្បារលើអាកាសនិងផ្លូវដើរលើអាកាស ដើម្បីធ្វើឲ្យទេសភាពមានភាពស្រស់បំព្រងបែបធម្មជតិ។ ​លំនៅឋាន​ប្រភេទ​នេះ​ត្រូវបានអ្នកក្នុងវិស័យដាក់ឈ្មោះថា ​លំនៅឋាន​ជំនាន់​ទី​4!

លោក Stefano Boeri និងលំនៅឋាន​ជំនាន់​ទី​4

ករណីជាក់ស្តែងសម្រាប់លំនៅឋានជំនាន់ទី4
បន្ទាប់ពីការអនុវត្តក្នុងដំណាក់កាលដំបូង លំនៅឋានជំនាន់ទី 4 ឥឡូវនេះត្រូវបានអភិវឌ្ឍទៅជាគំរូស្ថាបត្យកម្មដែលមានភាពចាស់ទុំ និងប្រកបដោយភាពច្នៃប្រឌិត។ ជាក់ស្តែង អាផាតមិន Newton Suites ក្នុងប្រទេសសិង្ហបុរី បានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវស្ថាបត្យកម្ម និងទេសភាព សួនច្បារ ដោយបញ្ចូលកន្លែងរស់នៅទៅក្នុងសួនច្បារលើអាកាស។ 25Green ក្នុងប្រទេសអ៊ីតាលី បានរួមបញ្ចូលលំហ និងសួនរុក្ខជាតិនៅទូទាំងអគារ។ Kensington Roof Garden ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានរួមបញ្ចូលគ្នានូវទេសភាពសួនច្បារលើអាកាសបីបែបផ្សេងគ្នា (រចនាបទបែបអេស្ប៉ាញ ធូឌ័រ និងអង់គ្លេស) ដែលធ្វើឲ្យគ្រប់កន្លែងមានសុទ្ធតែទេសភាពបៃតងស្រស់…

រូបភាពអាផាតមិន Newton Suites ក្នុងប្រទេសសិង្ហបុរី
រូបភាព 25Green ក្នុងប្រទេសអ៊ីតាលី
រូបភាព Kensington Roof Garden ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

លំនៅឋានជំនាន់ទី4ដំបូងនៅភ្នំពេញ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋានលំដាប់ខ្ពស់របស់ឥស្សរជនក្នុងទីក្រុងភ្នំពេញ ព្រីនស៍ គ្រុប បានរួមបញ្ចូលគ្នានូវគំនិតលំនៅឋានជំនាន់ទី 4 ចុងក្រោយបង្អស់ដើម្បីបង្កើតជាអគារពហុមុខងារបែបទីក្រុង CLD ដំបូងគេបង្អស់នៅភ្នំពេញ “ព្រីនស៍ ហេបភីនេស ផ្លាហ្សា”។ សួនច្បារលើអាកាសដែលស្ថិតនៅជាន់ទី 4 គឺជាការបង្ហាញពីគំនិតស្នូលនៃលំនៅឋានជំនាន់ទី 4 របស់គម្រោង។

ដោយផ្អែកលើគំនិតស្ថាបត្យកម្មទីក្រុងទំនើប CLD អ្នករចនាបានរួមផ្សំកត្តាធម្មជាតិជាច្រើនដូចជា ពន្លឺព្រះអាទិត្យ ខ្យល់អាកាស និងទេសភាពមាត់ទន្លេ ដើម្បីបង្ហាញពីការបញ្ជ្រាបធម្មជាតិចូលក្នុងការរស់នៅរបស់យើង ដែលក្នុងនោះរួមមានអាងហែលទឹកលើអាកាសដែលមានទំហំ700㎡ ដែលធំទូលាយនិងអាចគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាត ផ្លូវរត់ប្រវែង 160m ដែលមានពន្លឺភ្លើងផ្លាតពេលរាត្រី ដែលធ្វើឲ្យគ្រប់គ្នាអាចទទួលបានបទពិសោធន៍កាន់តែសម្បូរបែបនៅទីនេះ។ អ្នកអាចរីករាយនឹងភាពស្ងប់ស្ងាត់ និងផាសុកភាពនៅខាងក្នុង ហើយអ្នកក៏អាចទទួលបានភាពអ៊ូអរនៃទីក្រុងនៅខាងក្រៅ។ ការរស់នៅបែបទីក្រុង និងការរស់នៅបែបធម្មជាតិអាចទទួលបានក្នុងពេលតែមួយ។

Rendering picture of love square
Rendering picture of 700㎡ infinity pool
Rendering picture 160m circular fluorescent runway

 បង្កើតគំរូនៃទីក្រុង
ផ្អែកលើគោលគំនិតនៃការរស់នៅបែបអេកូឡូស៊ី ព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងផ្តល់នូវជីវិតរស់នៅបែបអេកូឡូស៊ីនៅចំកណ្តាលទីក្រុងដ៏អ៊ូអរនេះ។ ក្រោយពេលបញ្ចប់ការសាងសង់ ទីនេះនឹងក្លាយជាគំរូសម្រាប់លំនៅឋានបែបអេកូឡូស៊ី និងនាំលោកអ្នកទៅកាន់យុគសម័យថ្មីមួយសម្រាប់ការរស់នៅភ្នំពេញ។

កសាងជីវិតឲ្យកាន់តែប្រសើរ
ព្រីនស៍ ហេបភីនេស ផ្លាហ្សា បាន​រចនា​យ៉ាងផ្ចិតផ្ចង់នូវបន្ទប់ខុនដូដែលមានរាងបួនជ្រុង និងមានទំហំប្រមាណ 32- 96m²។ ខុនដូ 32m² មានទំហំតូចតែប្រណិត ហើយមានពន្លឺភ្លឺច្បាស់ និងមានការប្រើប្រាស់លំហខ្ពស់។ ខុនដូ 52m² ជាខុនដូបន្ទប់គេង1ដែលមានប្រណិត រាងបួនជ្រុង និងមានខ្យល់ចេញចូលនិងពន្លឺភ្លឺល្អ។ ខុនដូ 96m² ជាខុនដូបន្ទប់គេងពីរដែលមានផាសុខភាព។ យើងផ្តល់ជម្រើសច្រើនប្រភេទ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អតិថិជន និងដើម្បីបង្កើតការរស់នៅបែបទីក្រុងសម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ។

ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឱ្យកាន់តែប្រសើរ” និងបន្តផ្តល់នូវ ការរស់នៅប្រកបដោយសុខដុមរមនា។

ប្លង់បាតខុនដូ 32㎡
ប្លង់បាតខុនដូ 52㎡
ប្លង់បាតខុនដូ 96㎡

ទិញខុនដូ ព្រីនស៍ ហេបភីនេស ផ្លាហ្សាឥឡូវនេះ នឹងទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃជាច្រើន ដូចជា៖

  1. ការទិញអចលនទ្រព្យដោយគ្មានហានិភ័យ៖ ចាប់ផ្តើមបង់រំលស់ប្រចាំខែមុនពេលប្រគល់ផ្ទះ ការធានា “ទិញវិញក្នុងតម្លៃដើម” ដោយគ្មានលក្ខខណ្ឌក្រោយ 5 ឆ្នាំបន្ទាប់ពីប្រគល់ផ្ទះរួច។
  2. ទិញក្នុងតម្លៃពិសេស៖ តម្លៃសរុបចាប់ផ្តើមពី $49,XXX ដោយបង់ប្រចាំខែពី $2XX។
  3. អត្ថប្រយោជន៍បន្ថែម៖ នៅពេលទិញផ្ទះ លោកអ្នកនឹងទទួលបានកាតសមាជិក Prince Black Card ដែលអាចទទួលបានសេវាកម្ម VIP ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប ដូចជាការបញ្ចុះតម្លៃពី Cambodia Airlines, តម្លៃពិសេសនៅ Prince Manor, និងសេវាកម្មលំដាប់កំពូលនៅ Prince Club ។ល។

លេខទូរសព្ទ៖ 023 951 666 / 023 952 666
អាសយដ្ឋានគម្រោង៖ ផ្ទះលេខ 93 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

តើអំឡុងវិបត្តិបែបនេះ អ្នកវិនិយោគដីធ្លីគួរជ្រើសរើសយកទីតាំងណា?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការសម្រេចចិត្តវិនិយោគដីធ្លីនាពេលនេះ អាចជារឿងត្រឹមត្រូវ ឬមានបញ្ហា អាស្រ័យលើលំហូរសាច់ប្រាក់របស់អ្នក។

ប៉ុន្តែប្រសិនជាអ្នកមានទឹកប្រាក់វិនិយោគ គួរជ្រើសរើសទីតាំងណា? ដើម្បីមានទីផ្សារ និងនៅតែមានឱកាសលក់ចេញ និងមានផលចំណេញលឿនសម្រាប់ពេលអនាគត?។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.aia ដែលបានតាមដានដំណើរវិវត្តន៍ ក្នុងវិស័យនេះបានលើកឡើងថា អ្នកវិនិយោគដីធ្លីអំឡុងពេលនេះ គួរសិក្សាលើមូលដ្ឋានមួយចំនួនដូចជា ទីតាំង លំហូរសាច់ប្រាក់ល្អ ការប្រឈមនឹងការជាប់គាំងរយៈពេលវែង និងកត្តាសេដ្ឋកិច្ចមូលដ្ឋាន។

ទីតាំង
ទីតាំង ទីតាំង ទីតាំង នៅតែមានសារៈសំខាន់សម្រាប់ការវិនិយោគនាពេលនេះ និងគ្រប់ពេលវេលា ហេតុនេះការជ្រើសរើសទីតាំងត្រឹមត្រូវពិតជាមានាសារៈសំខាន់ណាស់ ព្រោះទីតាំងវាជាប់ពាក់ព័ន្ឋនឹងកត្តាប្រជាសាស្រ្ត នគរូបនីយកម្ម និងតម្រូវការរបស់ទីផ្សារ។

ដូច្នេះ តំបន់ជាយក្រុង ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ ដែលនឹងសាងសង់បន្តនាពេលខាងមុខ នៅតែមានឱកាសចំណេញ និងងាយលក់ចេញ ដោយសារកត្តាប្រជាសាស្រ្ត ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាមួយចំនួនទៀត។

លំហូរសាច់ប្រាក់ល្អ
ក្នុងស្ថានភាពនេះ ការគិតគូរពីលំហូរសាច់ប្រាក់ ពិតជារឿងត្រូវពិចារណាម្តងហើយម្តងទៀត ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា បានបង្ហាញសញ្ញារ៉ឹងមាំក្តី។

ដូច្នេះការសម្រេចចិត្ត គួរតែធ្វើឡើងលើមូលដ្ឋានមួយចំនួន ដូចជា ភាពចាំបាច់ ការទិញដើម្បីគោលបំណងជាក់លាក់ ទិញអាចបង្កើតប្រាក់ចំណូលត្រលប់មកវិញ និងមូលដ្ឋានហិរញ្ញវត្ថុឬលំហូរសាច់ប្រាក់មានស្ថេរភាពរយៈពេលវែង។ការប្រឈមនឹងភាពជាប់គាំងរយៈពេលវែង
ដោយសារភាពមិនច្បាស់លាស់ នៃនិន្នាការជាសាកល រួមទាំងវិបត្តិសេដ្ឋកិច្ចផង បាននិងកំពុងធ្វើឲ្យការវិនិយោគ លើអចលនទ្រព្យ ពិសេសដីធ្លី ត្រូវចំណាយពេលយូរជាងមុន ដើម្បីលក់ចេញ និងទទួល​បានផលចំណេញ។

អ្វីដែលអ្នកទិញ ឬអ្នកវិនិយោគត្រូវគិត គឺហានិភ័យនៃការលក់មិន​ចេញ និងការជាប់គាំងអចលនទ្រព្យរយៈពេលវែង។ នេះជាចំណុចគួរពិចារណាបំផុត។

កត្តាសេដ្ឋកិច្ចមូលដ្ឋាន
   ការទិញដីនៅខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ គួរតែពិចារណាផងដែរ ប៉ុន្តែបើទិញដីសម្រាប់សាងសង់ផ្ទះលំហែរ វាជារឿងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការទិញដីដើម្បីវិនិយោគយកផលចំណេញ ឬធ្វើអាជីវកម្មអ្វីមួយ គួរពិចារណាលើកត្តាសេដ្ឋកិច្ចមូលដ្ឋានជាចម្បង។

សេដ្ឋកិច្ចមូលដ្ឋានសំដៅដល់ កត្តាប្រជាសាស្រ្ត ឬតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច និងមានមនុស្សរស់នៅច្រើន ព្រោះតំបន់មនុស្សរស់នៅច្រើន ជាតំបន់ដែលនៅតែមានតម្រូវការដីធ្លី ព្រោះជាតំបន់ដែលមានលំហូរសាច់ប្រាក់សកម្ម៕

ដំណឹងល្អ! សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

        ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រ កោះនរា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្រោយផុតរយៈពេល៣ថ្ងៃ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូត ដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឱ្យប្រើប្រាស់តែម្ដង។ នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍ រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ៩៥%។ កន្លងមក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឲ្យស្ថានភាពចរា​ចរណ៍មានភាពធូរស្រាល។

ជាការកត់សម្គាល់ សម្រាប់ការប្រើប្រាសជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ កោះនរានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោ​បាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោនចុះក្រោម៕

ចិន សាងសង់ស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ខ្ពស់បំផុតក្នុងរយៈកម្ពស់ជាង៥.០០០ម៉ែត្រ

ដោយ៖ តែម សុខុម

ប៉េកាំង: ដោយងាកទៅរកប្រភពថាមពលស្អាត ប្រទេសចិន ពេលនេះកំពុងសាកល្បងទួប៊ីនខ្យល់ (Wind Turbine) នៅលើភ្នំក្នុងតំបន់ទីបេតិ៍ ក្នុងរយៈកម្ពស់ជាង៥.០០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។

នៅក្នុងតំបន់ស្វយ័តទីបេត៍ (Tibet) ដំណាក់កាលទី២ នៃស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ Zhegu Wind Farm ដែលស្ថិតនៅជើងភ្នំហេមពាន្ត (Himalayas) ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃពុធ សប្ដាហ៍នេះ នៅពេលទួប៊ីនខ្យល់ដំឡើងថ្មីចំនួន១៥ត្រូវបានតភ្ជាប់ទៅបណ្តាញថាមពលអគ្គិសនីក្នុងស្រុក។

គម្រោងទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនសាជីវកម្ម Three Gorges Corporation ដែលគ្រប់គ្រងដោយរដ្ឋនេះត្រូវបានលើកសរសើរថា ជាស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ក្នុងរយៈកម្ពស់បំផុតប្រចាំប្រទេសចិន ជាមួយនឹងកម្ពស់៥.២០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។

ទួប៊ីនដំឡើងថ្មីទាំង១៥នេះ ត្រូវបានរំពឹងថានឹងផលិតថាមពលអគ្គីសនីស្អាតបាន២០០លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំ។

ចំនួននោះគឺស្មើនឹងការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំឆ្នាំរបស់ប្រជាជន១៤០.០០០គ្រួសារ ឬ ជាង១០%នៃគ្រួសារទាំងអស់ក្នុងតំបន់ទីបេត៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Three Gorges Corporation នៅលើបណ្ដាញទំនាក់ទំនងសង្គម WeChat។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ឱ្យដឹងថា ប្រសិនបើសម្រេចឱ្យបានពេញលេញ ការផលិតថាមពលប្រចាំឆ្នាំរបស់ខ្លួននឹងអាចជួយសន្សំសំចៃធ្យូងថ្មបានជាង៦០.០០០តោនជារៀងរាល់ឆ្នាំ ដោយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបានចំនួន១៧៣.០០០តោន និងការបញ្ចេញស្ពាន់ធ័រឌីអុកស៊ីតចំនួន២០តោន៕ South China Morning Post៕

ក្លឹបវាយកូនហ្គោលឯកជនលំដាប់សេដ្ឋីពិភពលោកដែលថ្លៃចូលជាសមាជិកក្លឹបត្រូវបង់ខ្ទង់លានដុល្លារ

ដោយ៖ តែម សុខុម

អាមេរិក: ក្លឹបវាយកូនហ្គោលលំដាប់សេដ្ឋីពិភពលោកមួយដែលរួមបញ្ចូលមជ្ឈមណ្ឌលសីរ៉ាកែត ក្លឹបនាវាកម្សាន្តឯកជន និងមានអ្វីពិសេសជាច្រើនទៀតនោះត្រូវបានបើកដំណើរការហើយ ហើយដើម្បីក្លាយសមាជិកក្លឹបត្រូវបង់ប្រាក់ចំនួន១លានដុល្លារ។

ក្លឹបវាយកូនហ្គោល Shell Bay Club នៅក្នុងទីក្រុង Hallandale Beach រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានបើកសម្ពោធកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ ក្លឹបវាយកូនហ្គោលនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍កន្លែងលម្ហែកាយ និងលំនៅឋានឯកជនដែលត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Witkoff Group និងក្រុមហ៊ុន PPG Development ដើម្បីផ្ដល់បទពិសោធន៍រស់នៅដ៏អស្ចារ្យបែបអភិជនពិតៗ។

លាតសន្ធឹងតាមបណ្តោយផ្លូវទឹក Intracoastal Waterway ក្លឹបវាយកូនហ្គោលនៅលើផ្ទៃដីទំហំ៦០,៧ហិកតានេះមានឡូត៍កូនហ្គោលចំនួន១៨ឡូត៍ ដែលត្រូវបានឌីហ្សាញឡើងដោយស្ថាបត្យករជនជាតិអូស្ត្រាលី លោក Greg Norman ដែលបានឈ្នះពានរង្វាន់ធំចំនួន២លើក។

លោក Greg Norman បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា “ជាការពិតណាស់ ក្លឹបវាយកូនហ្គោល Shell Bay Club នឹងក្លាយជាក្លឹបវាយកូនហ្គោលដ៏ពិសេសគ្មានពីរដែលខ្ញុំមិនធ្លាប់បានឌីហ្សាញកន្លងមក”។

អ្នកដែលរស់នៅក្នុងខុនដូកម្ពស់២០ជាន់ដែលមានលំនៅឋាន និងផ្ទះ Penthouse ចំនួន១០៨យូនីតស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ នឹងទទួលបានប័ណ្ណសមាជិកក្លឹបសង្គមដោយស្វ័យប្រវត្តិជាមួយនឹងជម្រើសបង់ថ្លៃបន្ថែមសម្រាប់ចូលជាសមាជិកក្លឹបវាយកូនហ្គោល។

ដោយគ្រោងបើកសម្ពោធនៅឆ្នាំក្រោយ គម្រោងអគារខុនដូនេះនឹងមានតម្លៃថោកបំផុតចាប់ពី៣លានដុល្លារ ឡើងទៅក្នុងមួយយូនីត ដោយផ្ទះ Penthouse មានតម្លៃចាប់ពី១១លានដុល្លារ ឡើងទៅ៕ CNN៕

អង្គការពាណិជ្ជកម្មពិភពលោក WTO បន្ទាបការព្យាករកំណើនពាណិជ្ជកម្មទំនិញសកលលោកសម្រាប់ឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អង្គការពាណិជ្ជកម្មពិភពលោក(WTO) បញ្ជាក់ថា ពាណិជ្ជកម្មទំនិញសកលនឹងកើនឡើងតិចជាងការព្យាកររបស់ខ្លួនកាលពី៦ខែមុន ដោយ​សារអតិផរណា​នៅ​អាមេរិក និង​អឺរ៉ុប សង្គ្រាម​អូសបន្លាយ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​ស្ទុះ​ងើប​ឡើងវិញយឺត​របស់​ប្រទេសចិន។

ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះរំពឹងថា ទំហំពាណិជ្ជកម្មទំនិញសកលនៅឆ្នាំ២០២៣នេះ នឹងកើនឡើង០,៨% ធៀបនឹងឆ្នាំមុន បើធៀបនឹងការព្យាករក្នុងខែមេសាសម្រាប់ការកើនឡើង១,៧%។

តួលេខព្យាករណ៍ថ្មីនេះគឺទាបជាងមធ្យមភាគនៃកំណើនប្រចាំឆ្នាំ២,៦% ដែលបានចុះបញ្ជី ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ស្ថាប័ន WTO លើកឡើងថា ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលហាក់ដូចជាមានមូលដ្ឋានទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសមួយចំនួនធំ និងទំនិញជាច្រើនប្រភេទ ជាពិសេសប្រភេទទំនិញមួយចំនួន ដែលបានមកពីការផលិតដូចជាដែកថែប និងដែក ឧបករណ៍ការិយាល័យ និងទូរគមនាគមន៍ វាយនភ័ណ្ឌ និងសម្លៀកបំពាក់។

ស្ថាប័ននេះបន្តថា “បញ្ហាអតិផរណា អត្រាការប្រាក់ដ៏ខ្ពស់ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយ សុទ្ធតែរួមចំណែកដល់ការធ្លាក់ចុះនេះ”។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ WTO លើកឡើងថា ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០២៣ គឺ​ជា​មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​វាមាន​ការជាប់ពាក់ព័ន្ធជាអវិជ្ជមានដល់​កម្រិត​ជីវភាព​រស់នៅ​របស់​មនុស្ស​នៅជុំវិញ​ពិភពលោកហើយការបែកខ្ញែកសេដ្ឋកិច្ចសកលនឹងធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែអាក្រក់ទៅៗ។

ចំណែក សម្រាប់ឆ្នាំ២០២៤ ការព្យាកររបស់អង្គការ WTO សម្រាប់កំណើនពាណិជ្ជកម្មទំនិញសកលស្ថិតក្នុងរង្វង់៣,៣% ពោលគឺស្ទើរតែមិនផ្លាស់ប្តូរពីការព្យាករក្នុងខែមេសាកន្លងទៅ៕

Biden plans November meeting with China’s Xi: Report

WASHINGTON: The White House plans a face-to-face meeting between US President Joe Biden and Chinese leader Xi Jinping in San Francisco next month as the two countries seek to stabilize troubled relations, the Washington Post reported on Thursday (Oct 5).

Ties between the world’s two largest economies have been strained in recent years due to a number of issues including Taiwan, the origins of the COVID-19 pandemic, allegations of spying, human rights issues, and trade tariffs, among others.

The newspaper, which cited senior unnamed US officials, quoted one of them saying the possibility of a meeting was “pretty firm.”

“We’re beginning the process” of planning, the official was quoted as saying by the newspaper.

The meeting would follow other high-level engagements between the two countries in recent months that have seen visits from US officials to China like Secretary of State Antony Blinken in June, Treasury Secretary Janet Yellen in July, and Commerce Secretary Gina Raimondo in August.

More recently, Blinken met Chinese Vice President Han Zheng in New York and US national security adviser Jake Sullivan met Chinese Foreign

Minister Wang Yi in Malta.

The Chinese embassy in Washington did not immediately respond to a request for comment on the Washington Post report. The White House did not have an immediate comment.

Biden and Xi’s last meeting was on the sidelines of the G20 summit in Indonesia in November 2022, which was their first in-person meeting since Biden became president. They previously had five exchanges by phone and video conference after Biden

took office.

China’s top security agency hinted last month that any meeting between Xi and Biden would depend on the United States “showing sufficient sincerity.”

US officials like Raimondo and Yellen have recently said the United States did not want to decouple from China but Beijing has expressed concern over US approval of arms sales and military financing to Taiwan.

San Francisco will host an Asia-Pacific Economic Cooperation (APEC) summit in November that Xi may attend. Xi recently skipped the G20 summit in New Delhi that Biden attended.

Source: CNA/yb

អារ៉ាប់រួមអេមីរ៉ាត និងម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងថាមពលកកើតឡើងវិញតម្លៃ៨ពាន់លានដុល្លារ

ដោយ៖ តែម សុខុម

គូឡាឡាំពួ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទម្លាយឱ្យដឹងថា ម៉ាឡេស៊ី និងអារ៉ាប់រួមអេមីរ៉ាត នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងដែលមានស្រាប់ និងជំរុញឱ្យការរីកចម្រើនបន្ថែមទៀត។

លោកថ្លែងថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមប្រឹក្សាវិនិយោគអន្តរជាតិនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែតុលា។

លោកបានបន្ថែមទៀតថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសហការគ្នាក្នុងវិស័យថាមពលប្រកបដោយនិរន្តរភាព ហើយកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានសម្របសម្រួលតាមរយៈ MoU រវាងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមហ៊ុន Abu Dhabi Future Energy Company PJSC នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។

គោលបំណងនៃកិច្ចព្រមព្រៀងភាពជាដៃគូសហការនេះ គឺដើម្បីរួមគ្នាបង្កើតសមត្ថភាពផលិតថាមពលកកើតឡើងវិញក្រោមទុនវិនិយោគ៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមត្ថភាពផលិតថាមពលទំហំ១០ជីហ្គាវ៉ាត់ (GW) ក្នុងប្រទេសម៉ាឡេស៊ី នៅត្រឹមឆ្នាំ២០២៥។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានគូសបញ្ជាក់តាមរយៈហ្វេសប៊ុកផុសកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា “តាមបំណងរបស់ព្រះជាម្ចាស់ ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត នឹងបន្តស្វែងរកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធដើម្បីពង្រឹងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”៕ The Edge Markets៕