ដោយ: គង់ លាងហួរ
អន្តរជាតិ: តំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin លើកឡើងថា រដ្ឋាភិបាលថៃគ្រោងនឹងស្តារឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយឥណ្ឌា ក៏ដូចជាធ្វើការរួមគ្នាឆ្ពោះទៅរកការដោះស្រាយឧបសគ្គពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកស្រី Nalinee ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីផងដែរនោះ បានអះអាងថា ថ្មីៗនេះ លោកស្រីបានពិភាក្សាអំពីលទ្ធភាពនៃការស្តារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTAឡើងវិញ ជាមួយលោក Nagesh Singh ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ។
លោកស្រី Nalinee បានគូសរំលឹកថា កាលពីឆ្នាំ២០០៦ ប្រទេសថៃ និងឥណ្ឌាបានចូលទៅក្នុងកិច្ចព្រមព្រៀង FTA ក្រោមគ្រោងការណ៍ Early Harvest ដែលគ្របដណ្តប់ការលើកលែងពន្ធលើផលិតផលចំនួន៨៣មុខ ដូចជាផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ សាច់កែច្នៃ សារធាតុរ៉ែ សារធាតុគីមី គ្រឿងបន្លាស់រថយន្ត និងឧបករណ៍អគ្គិសនី។
លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀង FTA រវាងប្រទេសទាំង២ ត្រូវបានព្យួរនៅឆ្នាំ២០១៦ បន្ទាប់ពីឥណ្ឌាបានផ្លាស់ប្តូរទៅធ្វើការចរចាលើ FTA ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកទីផ្សារនាំចេញរបស់ខ្លួន។
លោកស្រីNalinee បានឱ្យដឹងទៀតថា ឥណ្ឌាបានចាត់ទុកថៃថា ជាប្រទេសមានសក្តានុពលវិនិយោគខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយអនុទ្វីបនេះចាប់អារម្មណ៍ក្នុងការស្តារកិច្ចព្រមព្រៀង FTA ដែលត្រូវបានផ្អាកជាមួយប្រទេសថៃឡើងវិញ។
ភាគីទាំងពីរសង្ឃឹមថា FTA នឹងអាចនាំទៅដល់ការពង្រីកប្រតិបត្តិការនៃគណៈកម្មាធិការពាណិជ្ជកម្មរួមថៃ-ឥណ្ឌា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលក្នុងនោះ ក៏មានប្រទេសថៃជាសមាជិកផងដែរ។
លំហូរពាណិជ្ជកម្មរវាងប្រទេសថៃ និងឥណ្ឌាក្នុងឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់១៧,៧ពាន់លានដុល្លារអាមេរិក កើនឡើង១៨,០៦% បើធៀបនឹងឆ្នាំ២០២១ និងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៧ របស់ប្រទេសថៃ៕





គម្រោងមួយផ្សេងទៀតនៅជាប់នឹងផ្សារទំនើប Central Embassy ត្រង់ចំណុចប្រសព្វនៃផ្លូវ Wireless ចំណែក គម្រោងមួយទៀតស្ថិតនៅខាងក្រោយ Central Shopping Complex នៅផ្លូវ Rama 9 ខណៈគម្រោងនៅសល់ពីរទៀតនឹងលាតសន្ធឹងលើដីទំហំ១១២ហិកតា នៅតំបន់ Rangsit។
លោកស្រី Wallaya Chirathivat ប្រធាន និងជានាយកប្រតិបត្តិរបស់ CPN លើកឡើងថា យើងបានចាក់ឫសនៅក្នុងឧស្សាហកម្មលក់រាយអស់រយៈពេល៤២ឆ្នាំមកហើយ ដោយបានយកឈ្នះលើបញ្ហាប្រឈមជាច្រើន។
បុរីវិមានសំណាង មានទីតាំងពិសេសមួយ ដែលមានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ និងសាងសង់ឡើងតាមរចនាបទបែបសហសម័យ ជាមួយបរិស្ថានរស់នៅជាមួយធម្មជាតិ។ ផ្ទះនិមួយៗសាងសង់ឡើងដោយប្រើឥដ្ឋ២០ និងរៀបចំចាក់បេតុងលើជាន់ដំបូល ដើម្បីការពារជម្រាបទឹក និងផ្តល់សេវាកម្មជាច្រើនទៀតសម្រាប់អតិថិជន។
លោកឧកញ៉ាបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ច សង្គមបានធ្វើឲ្យចំនួនអ្នកមានជីវភាពធូរធារកើនឡើង ស្របពេលនិន្នាការរស់នៅរបស់ក្រុមអភិជន បានងាកមកកាន់ភាគខាងជើងរាជធានីភ្នំពេញ ដោយសារតំបន់នេះ មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗច្រើន ដូចជា ផ្សារទំនើបAEON Mallសែនសុខ ផ្សារទំនើបMAKRO, The Global House និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។




លោកស្រី Krishavan Chuecharoenchai នាយិកាគ្រប់គ្រងក្រុមហ៊ុន ELT ថ្លែងថា គោលដៅនៃការបោះផ្សាយ IPO នេះគឺដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារថ្មីៗ។
ទន្ទឹមនឹងនេះ លោក Darren Lee Yik Chieh នាយកប្រតិបត្តិក្រុមហ៊ុន ELT ក៏លើកឡើងដែរថា ក្រុមហ៊ុន ELT មានផែនការអាជីវកម្មជាយុទ្ធសាស្ត្រសម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ។
អភិបាលក្រុងបាងកករូបនេះបានអះអាងថា អាស្រ័យហេតុនេះ ការទទួលបានវត្តមានក្រុមហ៊ុនអន្តរជាតិមកបង្កើតមូលដ្ឋាននៅទីនេះ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប រាប់ចាប់ពីវិស័យបដិសណ្ឋារកិច្ច រហូតដល់អ្នកបើកបរតាក់ស៊ី ភោជនីយដ្ឋាន កសិករ និងអ្វីៗជាច្រើនទៀត។