រថភ្លើងដឹកទំនិញរវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងសៀងហៃ បានបើកដាក់ឱ្យដំណើរការជាផ្លូវការហើយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន Laotian Times បានឱ្យដឹងថា សេវារថភ្លើងដឹកទំនិញដែលតភ្ជាប់ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅថ្មីៗនេះ។

សេវាកម្មដឹកជញ្ជូននេះ ដែលតភ្ជាប់ផ្លូវដែកឡាវ-ចិន និងផ្លូវដែកសៀងហៃ-គុនមីង នឹងត្រូវបានដំណើរការតាមរយៈផ្លូវទាំងពីរនេះ។ រថភ្លើងតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ទៅកាន់ទីក្រុងសៀងហៃនេះ បានដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ដូចជាផ្លែឈើ និងកៅស៊ូពីតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីធ្វើដំណើរពីរដ្ឋធានីវៀងចន្ទន៍ទៅដល់ទីក្រុងគុនមីង រថភ្លើងនេះបានបន្តធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃពីស្ថានីយ Wangjiaying West ក្នុងក្រុងគុងមីង ដែលជារដ្ឋធានីនៃខេត្តYunnan របស់ប្រទេសចិន។ យោងតាមការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃត្រូវបានគេរំពឹងថានឹងចំណាយរយៈពេលចំនួន៨២ម៉ោង។

គម្រោងផ្លូវដែកឡាវ-ចិន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន ដែលមានគោលបំណងលើកកម្ពស់សមាហរណកម្មក្នុងតំបន់ ជំរុញពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់តំបន់អាស៊ីជាមួយតំបន់អាហ្វ្រិក និងអឺរ៉ុប តាមរយៈបណ្តាញផ្លូវគោក និងផ្លូវសមុទ្រ។

ចាប់តាំងពីបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២១ ខ្សែរថភ្លើងនេះបានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រមាណ២៧លានតោនទៅកាន់គោលដៅផ្សេងៗគ្នា រួមមានដូចជាប្រទេសឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា៕

Cambodia exports down 0.8 pct in first 9 months

Cambodia exported 16.94 billion U.S. dollars worth of goods in the first nine months of 2023, a slight drop of 0.8 percent from 17.07 billion dollars in the same period last year, said a General Department of Customs and Excise’s report released on Tuesday.

The main items Cambodia exported included garment, footwear, and travel goods, bicycles, and a number of agricultural goods such as rice, rubber, cassava, bananas, mangos and longans.

The kingdom’s export to China increased by 18.3 percent during the January-September period this year. China is the third biggest export destination for the Southeast Asian country after the United States and Vietnam, the report showed.

Cambodian Ministry of Commerce’s Secretary of State Penn Sovicheat said the Regional Comprehensive Economic Partnership agreement and the Cambodia-China Free Trade Agreement had given a boost to the kingdom’s export growth to China.

“These two trade pacts are catalysts for our long-term and sustainable export growth and they are also a magnet to attract more foreign direct investments to Cambodia,” he told Xinhua. Source: Xinhua

ដំណឹងរីករាយៈ រដ្ឋាភិបាលអនុគ្រោះណិងលើកលែងពន្ឋ ចំនួន៩ប្រភេទ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ  “យុទ្ធសាស្រ្តជាតិលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាគោលនយោបាយឈ្នះឈ្នះ”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចធិបតីបានប្រកាសគោលការណ៍លើកលែង និងអនុគ្រោះពន្ធទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូនម្ចាស់អាជីវកម្ម នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ដែលមានដូចជា ទី១. ការផ្តល់ការលើកលែង ដល់ការផាកពិន័យ និងបំណុលទាំងអស់ នៅក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកច្រកឱ្យបងប្អូនបានចូលមក នៅក្នុងការប្រកបអាជីវកម្ម ក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ ។

ទី២. ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣ ដល់ ២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព ។

ទី៣. ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៣ ដល់ ២០២៨ តាមរយៈការលើកលែងពិន័យទោសទន្ទ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាព កន្លងមកមុនការចុះបញ្ជី និងលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី ។

ទី៤. ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនមធ្យម ចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៤ និង២០២៥ តាមរយៈការលើកលែងពិន័យទោសទន្ទ និងបំណុលពន្ធចំពោះការមិនបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី ។

ទី៥. ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធនតូច និងមធ្យមចំពោះការចុះបញ្ជី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬ ២០២៥ តាមរយៈ ការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី។

ទី៦. ការកាត់បន្ថយថ្លៃសេវា សម្រាប់ការផ្តល់សេចក្តីប្រកាសជូន​ដំណឹងបើកសហគ្រាស និងការចុះមជ្ឈការសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង៨នាក់ ។

ទី៧.ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយ និងមួយលើកក្នុង១ឆ្នាំ។

ទី៨. រៀបចំការត្រួតពិនិត្យ និងធ្វើសេចក្តីរួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុង១ឆ្នាំ នៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបាន ឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអញ្ញាប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ ។

ទី៩. រៀបចំបង្កើតបទដ្ឋានគតិយុទ្ធក្របខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធនមីក្រូ និងតូចដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម៕

ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយកំពុងពិនិត្យ និងសិក្សាលទ្ធភាពនៃការវិនិយោគនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក វ៉ាង ហ្ស៊ី (Wang Shi) ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏ធំ នៅក្នុងប្រទេសចិនបានបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពនៃការវិនិយោគ។

វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោក វ៉ាង ហ្ស៊ីនឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែតុលាខាងមុខនេះ ហើយដំណើរទស្សនកិច្ចរបស់លោក នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន២របស់កម្ពុជា។បើតាមគម្រោង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មហាសេដ្ឋីចិនរូបនេះ នឹងចូលជួបពិភាក្សាការងារ ជាមួយមន្ត្រីសំខាន់ៗរបស់កម្ពុជា និងអភិបាលខេត្តព្រះសីហនុ ដើម្បីជជែក និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួន លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ការការពារព្រៃកោងកាងធម្មជាតិ និងការសម្ពោធនូវគម្រោង ដែលជាជំនួយរបស់ក្រុមហ៊ុនរបស់លោក សម្រាប់អង្គការមួយនៅកម្ពុជា។

លោក វ៉ាង ហ្ស៊ី ជាបុគ្គលដ៏លេចធ្លោមួយរូប នៅក្នុងសហគ្រិនជំនាន់ដំបូងនៃមហាអំណាចចិន បន្ទាប់ពីប្រទេសចិនបានប្រកាសអនុវត្តនូវគោលនយោបាយ កំណែទម្រង់សេដ្ឋកិច្ចបើកចំហ។លោក វ៉ាង គឺជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏ធំ នៅក្នុងប្រទេសចិន ដែលមានឈ្មោះថាChina Vanke Co., Ltd, និងជាអ្នកវិនិយោគគិតគូរពីវិស័យបរិស្ថានបែបធម្មជាតិ និងវិស័យបច្ចេកវិទ្យា៕

ដំណឹងល្អៈ តម្លៃសាំង និងម៉ាស៊ូតបានធ្លាក់ចុះបន្ថែមទៀត

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១១ ដល់២០ ខែតុលា ឆ្នាំ២០២៣នេះ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនៅតាមស្ថានីយធំៗមើលឃើញថា បានបន្តទម្លាក់ថ្លៃថែមទៀត។ ក្នុងនោះប្រេងសាំងធម្មតា ឃើញថាធ្លាក់ថ្លៃចំនួន២៥០រៀល។   រីឯប្រេងម៉ាស៊ូតធ្លាក់ថ្លៃ ២០០រៀល ក្នុង១លីត្រដូចគ្នា។

យោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលានេះ ក្រសួងពាណិជ្ជកម្ម បានសសេរថា សម្រាប់ប្រេងសាំងធម្មតាបានធ្លាក់ថ្លៃពី ៤ ៥៥០រៀល មកត្រឹម៤៣០០រៀល និងប្រេងម៉ាស៊ូតបានធ្លាក់ពី៤៨៥០រៀល មកត្រឹម៤៦៥០រៀល ក្នុង១លីត្រ។

គិតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។

ពាក់ព័ន្ធការកំណត់ថ្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម បានអះអាងថា គ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាស ដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕

ព្រះវិហារហិណ្ឌូ ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ក្រោយប្រើពេលរាប់ទសវត្សរ៍

តែម សុខុម

នៅទីបំផុតព្រះវិហារហិណ្ឌូ ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។

ព្រះវិហារ BAPS SWAMINARAYAN AKSHARDHAM ដ៏ធំស្កឹមស្កៃអស្ចារ្យមានកម្ពស់៥៨,២ម៉ែត្រ និងលាតសន្ធឹងលើផ្ទៃដីប្រមាណ៧៣ហិកតា។ ការសាងសង់ព្រះវិហារនេះប្រើប្រាស់ថ្មដែលឆ្លាក់នៅប្រទេសឥណ្ឌា ចំនួន៥៦.៦៣៣ម៉ែត្រគូប។

ព្រះវិហារនេះមានរូបបដិមាចំនួន១០.០០០អង្គ កន្លែងសក្ការៈបូជាចំនួន១៣ និងដំបូលរាងពងក្រពើដ៏ធំបំផុតដែលគេមិនធ្លាប់សាងសង់ពីថ្ម។ព្រះវិហារ BAPS SWAMINARAYAN AKSHARDHAM ត្រូវបានសាងសង់ឡើងនៅ Robbinsville រដ្ឋ New Jersey សហរដ្ឋអាមេរិក ហើយការសាងសង់បានចំណាយពេល១២ឆ្នាំទម្រាំបញ្ចប់ជាស្ថាពរ។ ទោះជាយ៉ាណា ការសាងសង់ព្រះវិហារនេះបានជួបភាពចម្រូងចម្រាស។

នៅឆ្នាំ២០២១ កម្មករឥណ្ឌា ជាច្រើននាក់បានដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់និកាយសាសនាហិណ្ឌូ ថាបានចាប់បង្ខំមនុស្សឱ្យធ្វើការក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់។

យោងតាមគេហទំព័រ thehindubusinessline.com ឱ្យដឹងថា គម្រោងសាងសង់ព្រះវិហារហិណ្ឌូ នេះបានចំណាយអស់ចំនួន១០០លានដុល្លារ៕ CNN៕

IMF:កម្ពុជាអាចជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត នៅតំបន់អាស៊ាន ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើង៥,៦ភាគរយ នៅឆ្នាំនេះ និង៦,១ភាគរយ នៅឆ្នាំ២០២៤ពោលគឺកើនឡើងពី៥,២ភាគរយកាលពីឆ្នាំមុន ។

ការព្យាករដែលបានបង្ហាញនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិIMF មានន័យថាកម្ពុជាទំនងជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតរបស់តំបន់អាស៊ានក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ។

ប្រទេសហ្វីលីពីនឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច៥,៣ភាគរយនៅឆ្នាំនេះ និង៥,៩ភាគរយនៅឆ្នាំក្រោយ ។

ចំណែកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេព្យាករថានឹងកើនឡើង៥,០ភាគរយទាំងនៅឆ្នាំនេះ និងឆ្នាក្រោយហើយកំណើនសេដ្ឋកិច្ចវៀតណាម ត្រូវបានព្យាករថានឹងកើនឡើង៤ ,៧ភាគរយនៅឆ្នាំនេះនិង៥,៨ភាគរយនៅឆ្នាំក្រោយ ។

សេដ្ឋកិច្ចឡាវ និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,០ភាគរយដូចគ្នានៅឆ្នាំនេះ ខណៈកំណើនសេដ្ឋកិច្ចឡាវនៅឆ្នាំ២០២៤ នឹងស្ថិតក្នុងរង្វង់៤,០%ដដែល ចំណែកសេដ្ឋកិច្ចម៉ាឡេសុីនឹងកើនដល់៤,៣%នៅឆ្នាំក្រោយនេះ។

សេដ្ឋកិច្ចថៃត្រូវបានគេព្យាករថា នឹងកើនឡើង២,៧ភាគរយនៅឆ្នាំនេះ និង៣,២ភាគរយនៅឆ្នាំក្រោយ ខណៈសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងកើនឡើង២,៦ភាគរយទាំងនៅឆ្នាំនេះនិងឆ្នាំក្រោយ។

សេដ្ឋកិច្ចនៅប្រទេសសិង្ហបុរីត្រូវបានព្យាករថានឹងកើនឡើង១,០ភាគរយនៅឆ្នាំនេះ និង២,១ភាគរយនៅឆ្នាំ២០២៤។ ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេត្រូវបានព្យាករថា នឹងធ្លាក់ចុះ០,៨ភាគរយនៅឆ្នាំនេះ មុនពេលស្ទុះងើបឡើងវិញ៣,៥ភាគរយនៅឆ្នាំ២០២៤៕

ប្រាក់ចំណេញរបស់ក្រុមហ៊ុនខ្នាតយក្សSamsung អាចនឹងដាំក្បាលចុះអស់៨០ភាគរយ នៅត្រីមាសទី៣

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រាក់ចំណេញប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុនកូរ៉េខ្នាតយក្ស Samsung Electronics ត្រូវបានគេរំពឹងថា នឹងដាំក្បាលចុះ៨០% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុននេះរងផលប៉ះពាល់ពីការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវបន្ទះឈីបនៅលើពិភពលោក។

Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោក បានបញ្ជាក់ថា ខ្លួននឹងប្រកាសអំពីលទ្ធផលនៃប្រាក់ចំណូលបឋមប្រចាំត្រីមាសទីបីរបស់ក្រុមហ៊ុន នៅថ្ងៃពុធខាងមុខនេះ។

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung ទំនងជាអាចធ្លាក់ចុះដល់ ២,១ទី្រលានវ៉ុន (ប្រហែល១,៥៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាស ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងប្រាក់ចំណេញ ដែលក្រុមហ៊ុនធ្លាប់ទទួលបាន១០,៨៥ទ្រីលានវ៉ុន ក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ LSEG SmartEstimate ។

ក្រុមហ៊ុនស្រាវជ្រាវនេះ បានបង្ហាញឱ្យដឹងទៀតថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាប្រឈមដែលកំពុងបន្ត ដោយសារតែវិបត្តិបន្ទះឈីបជាសកល រួមទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាច្រើន បាននិងកំពុងបដិសេធមិនទិញបន្ទះឈីបអង្គចងចាំថ្មី ដោយបានជ្រើសរើសយកការប្រើប្រាស់សារពើភ័ណ្ឌ ដែលមានស្រាប់របស់ពួកគេ អស់រយ:ពេលជាច្រើនខែកន្លងមកនេះ ដោយសារមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច៕

ពាណិជ្ជកម្មរវាងមហាយក្សចិន និងសហភាពអឺរ៉ុប ឈានដល់ទំហំជាមធ្យម១,៦លានដុល្លារ រៀងរាល់មួយនាទី

តែម សុខុម

ប៉េកាំង: មហាយក្សចិន និងសហភាពអឺរ៉ុប បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយគ្នាតាមរយៈការបង្កើនពាណិជ្ជកម្មតាមផ្លូវសមុទ្រដែលកំពុងទទួលបានភាពជោគជ័យខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែតុលា។

កាលពីចុងខែកញ្ញា កប៉ាល់ដឹកកុងតឺន័រខ្នាតយក្ស COSCO Shipping Virgo បានវិលត្រលប់ទៅកាន់កំពង់ផែក្រុងហែមបឺក (Port of Hamburg) ដែលជាកំពង់ផែធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ និងធំបំផុតទី៣ នៅអឺរ៉ុប។

កប៉ាល់ដឹកកុងតឺន័រខ្នាតយក្សដែលមានសមត្ថភាពផ្ទុក 20.000-TEU ឬ ដែលអាចដឹកកុងតឺន័រប្រវែង៦ម៉ែត្រចំនួន២០.០០០ទូកុងតឺន័រនេះបានចេញចាប់ផ្ដើមចេញដំណើរពីកំពង់ផែក្រុងធានជីង (Tianjin Port) ប្រទេសចិន។

មុនពេលទៅដល់ទីក្រុង Hamburg វាបានឈប់សំចតនៅកំពង់ផែជាច្រើនរួមទាំងកំពង់ផែក្រុងសៀងហៃ កំពង់ផែក្រុងនីងប៉ (Ningpo) នៃប្រទេសចិន ព្រមទាំងកំពង់ផែសិង្ហបុរី កំពង់ផែផាយរៀស (Piraeus) នៃប្រទេសក្រិក និងកំពង់ផែរ៉តធើដាម (Rotterdam) នៃប្រទេសហូឡង់ ផងដែរ។ ហើយពេលនេះកប៉ាល់នេះកំពុងធ្វើដំណើរត្រលប់មកកាន់ក្រុងសៀងហៃ វិញហើយ។

បច្ចុប្បន្នកំពង់ផែក្រុង Hamburg ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅកាន់កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន។

ប្រមាណ១ភាគ៣នៃកុងតឺន័រដែលបានដំណើរការនៅកំពង់ផែក្រុង Hamburg មានប្រភពមកពីប្រទេសចិន ឬ ឆ្ពោះទៅកាន់ប្រទេសចិន។

ក្នុងឆ្នាំ២០២២ ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់គ្នាទៅវិញទៅមក ដែលសម្រេចបានរំហូរពាណិជ្ជកម្មទ្វេភាគីចំនួន៨៤៧,៣ពាន់លានដុល្លារអាមេរិក។ នេះបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងសហភាពអឺរ៉ុប ជាមធ្យមមានទំហំ១,៦លានដុល្លារអាមេរិក រៀងរាល់មួយនាទី៕ Xinhua៕

China new home prices growth likely flat in 2023, dragging on economy

China’s new home prices will likely show no growth this year, according to a Reuters poll, highlighting the intense pressure in the crisis-hit property sector that has put a choke-hold on the economy and left policymakers in a scramble to restore confidence.

The expected 0% year-on-year growth in home prices compared with a 1.4% gain tipped in the previous forecast in May, a Reuters poll of 12 economists conducted from Aug. 16-25 showed.

Confidence in the real estate sector, which accounts for a quarter of China’s economy, suffered last year after many homebuyers threatened to stop repaying mortgages because developers couldn’t build pre-sold housing projects due to strapped liquidity and strict COVID-19 restrictions.

“The slowdown of China’s economic recovery and conservative consumption by residents shows that property market participants’ confidence has not yet recovered, said Wang Xingping, senior analyst at Fitch Bohua.

Authorities have introduced several measures over the past year to prop up the sector, including smaller down payments, allowing bigger mortgages and cuts in mortgage rates.
|However, confidence remains low, partly due to persistent liquidity problems among property developers as well as a broader slowdown in the economy.

Property investment this year is expected to fall 7.7% year-on-year, much faster than the 4.2% drop forecast in the May poll, while home sales measured by floor area is expected to decline 5.0% in annual terms in 2023 from a gain of 2.7% in the previous poll.
Source: Reuters