ដោយៈ តែម សុខុម
ក្រុងរីយ៉ាដៈ ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចេញប្លង់មេ សម្រាប់ការអភិវឌ្ឍគម្រោងគោលដៅទេសចរណ៍ប្រណីត ដ៏អស្ចារ្យនៅលើកំពូលភ្នំ Soudah។
គម្រោងគោលដៅទេសចរណ៍ប្រណីត ដែលមានឈ្មោះថា “Soudah Peaks” នេះនឹងត្រូវបង្កើតឡើង លើកំពូលភ្នំកម្ពស់៣.០១៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលជាកំពូលភ្នំខ្ពស់បំផុត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន Araba News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា។
គម្រោងនេះគឺជាផ្នែកមួយដ៏សំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រីកឧស្សាហកម្មសំខាន់ៗ ដូចជា ទេសចរណ៍ បដិសណ្ឋារកិច្ច និងការកម្សាន្តជាដើម។
ព្រះអង្គម្ចាស់ Mohammed bin Salman ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Soudah Development មានបន្ទូលថា គម្រោង Soudah Peaks តំណាងឱ្យយុគសម័យថ្មី នៃទេសចរណ៍តំបន់ភ្នំដ៏ប្រណីតដែលនឹង ផ្តល់នូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ទន្ទឹមនឹងការអភិរក្សបរិស្ថានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប។
ដោយស្របតាមយុទ្ធសាស្រ្តគោលដៅ ចក្ខុវិស័យឆ្នាំ២០៣០ នៃការពង្រីកវិស័យទេសចរណ៍ និងការកម្សាន្ត ការគាំទ្រកំណើនសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគ និងការរួមចំណែកដល់កំណើន គម្រោងនេះ នឹងបង្កើតឱកាសការងារទាំងផ្ទាល់ និងប្រយោលច្រើនពាន់កន្លែង។
គម្រោង Soudah Peaks មានគោលដៅបម្រើសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដល់ភ្ញៀវទេសចរជាង២លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣៣។ ប្លង់មេនេះកំពុងត្រូវបានឌីហ្សាញឡើង ដើម្បីរំលេចនូវរចនាបថបែបប្រពៃណី និងស្ថាបត្យកម្មក្នុងស្រុក ហើយនឹងលើកកម្ពស់ទាំងបេតិកភណ្ឌវប្បធម៌ និងទេសភាពក្នុងតំបន់។
គោលដៅទេសចរណ៍នេះ នឹងត្រូវបែងចែកជាតំបន់អភិវឌ្ឍន៍ពិសេសចំនួន៦ រួមមាន តំបន់អភិវឌ្ឍន៍ Tahlal Sahab តំបន់អភិវឌ្ឍន៍ Sabrah តំបន់អភិវឌ្ឍន៍ Jareen តំបន់អភិវឌ្ឍន៍ Rijal និងតំបន់អភិវឌ្ឍន៍ Red Rock។
សំណង់ជាច្រើននឹងត្រូវបានសាងសង់ឡើង ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារលំដាប់ពិភពលោក រួមមានសណ្ឋាគារ រមណីយដ្ឋានភ្នំប្រណីត លំនៅឋាន ផ្ទះវីឡា ភូមិគ្រឹះ តំបន់កម្សាន្ត និងតំបន់ពាណិជ្ជកម្ម ព្រមទាំងកន្លែងទាក់ទាញសកម្មភាពខាងក្រៅដូចជាកីឡា ការផ្សងព្រេង សុខភាព និងវប្បធម៌ជាដើម។
ក្រុមហ៊ុន Soudah Development នឹងផ្តល់ជូននូវបន្ទប់ក្នុងវិស័យបដិសណ្ឋារកិច្ចចំនួន២.៧០០បន្ទប់ លំនៅឋានចំនួន១.៣៣៦ និងទីធ្លាពាណិជ្ជកម្ម ទំហំ៨០.០០០ម៉ែត្រការ៉េ សម្រាប់គម្រោង Soudah Peaks នៅឆ្នាំ២០៣៣៕ Arab News៕


ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអានផងដែរ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
លោកប៉ាល់ ច័ន្ទតារា បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារដូវកាលបុណ្យទានខាងមុខនេះ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,៨% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម៕


លោកបន្តថា“បើពិនិត្យជារួម អ្វីៗពិតជាមានសភាពប្រសើរឡើង ធៀបនឹងរយៈពេលមុនការបោះឆ្នោត និងការរៀបចំរដ្ឋាភិបាលថ្មី”៕

លោក ស្រេតថា បានមានប្រសាសន៍ថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស គឺជាគោលនយោបាយបន្ទាន់របស់រដ្ឋាភិបាល ដោយបន្ថែមថា វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារបន្ថែមទៀត”។
លោក ស៊ី ជីនពីងបានអះអាងថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ តំបន់FTZs បានបម្រើជាមូលដ្ឋានសាកល្បង ដ៏ទូលំទូលាយសម្រាប់កំណែទម្រង់ និងការបើកចំហ ដោយដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធសំខាន់ៗ និងជាមូលដ្ឋានមួយចំនួនធំ និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។
លោកបានបន្ថែមថា FTZs អាចដើរតួនាទីជាគំរូបន្ថែមទៀត តាមរយៈការប្តេជ្ញាចិត្ត ចំពោះការបើកចំហកម្រិតខ្ពស់ ដោយផ្តោតលើការបង្កើតថ្មី ការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ការអនុលោមតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការលើកកម្ពស់ការបើកចំហ និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល៕
ក្រុមហ៊ុនStrategic Realty Investment មានតម្លៃស្នូលក្នុងការរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍជាមួយ នឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ក្រុមហ៊ុនផ្តល់នូវសេវាកម្មចំនួន៥ ដូចជា ការអភិវឌ្ឍអចលនទ្រព្យ ដំណោះស្រាយក្នុងការវិនិយោគ ភាពជាដៃគូលើគម្រោង ការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការសាងសង់។
បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងអភិវឌ្ឍគម្រោងដ៏ធំមួយ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្រុកបន្ទាយស្រីបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន រួមទាំងគម្រោង Banteay Srei Eco City របស់ក្រុមហ៊ុនStrategic Realty Investment ដែលកំពុងអភិវឌ្ឍលើផ្ទៃដីជាង៣០០ហិកតាផងដែរ។
គម្រោង Banteay Srei Eco City បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២២ ដែលមានអ្នកឯកទេសចូលរួមជាង១៥០នាក់ និងកំពុងត្រូវបានអភិវឌ្ឍឡើង ស្របតាមស្តង់ដារអន្តរជាតិISO 9001។
គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម សួនសម្រាប់ក្មេងលេង ផ្សារទំនើប វីឡាបែបខ្មែរ ទីលានកីឡា មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្មភាពជិះទូកកម្សាន្ត កោះឋានសួគ៌ ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។

“If you want to see all borders and provinces, you can see as now we have connected bridges and roads in all places. We will have more bridges and roads and we are studying sky and subway train systems in the city as land trains are no longer possible for these infrastructures on the land because it is full of houses and the population is rising,” Hun Manet said.
លើសពីនេះ ក្រុមហ៊ុន Meta នឹងបន្តគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសវៀតណាម ដើម្បីឈានទៅដល់អតិថិជនថ្មី។លោក Pham Minh Chinh បានលើកឡើងថា ក្នុងកិច្ចសន្ទនានាពេលថ្មីៗនេះ មេដឹកនាំវៀតណាម និងសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញ នូវភាពជាដៃគូជាមួយគ្នា នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។