ចិនគ្រោងបើកមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តEV នៅប្រទេសថៃ

ដោយៈ តែម សុខុម

បាងកក: មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (Catarc) គ្រោងបង្កើតការិយាល័យថ្នាក់តំបន់ នៅក្នុងប្រទេសថៃ ដែលនឹងទាក់ទាញការវិនិយោគរបស់ចិន យ៉ាងសម្បើមដើម្បីប្រែក្លា​យប្រទេសថៃ ទៅជាមជ្ឈមណ្ឌលរថយន្តអគ្គិសនី (EV)។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការចរចាដែលបង្ហាញពីសក្តានុពលរបស់ប្រទេសថៃ ហើយត្រូវបានរំពឹងថា នឹងនាំមកនូវការវិនិយោគបន្ថែមទៀតដើម្បីជំរុញគោលដៅ “30@30” ពោលគឺការបង្កើនការផលិតរថយន្តEV ឱ្យឈានដល់៣០% នៃផលិតកម្មសរុបនៅឆ្នាំ២០៣០។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា។

ការផលិតរថយន្ត EV ត្រូវបានព្យាករថា នឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរយៈពេលវែង ខណៈកាត់បន្ថយការបំពុលបរិស្ថានក្នុងការដឹកជញ្ជូន និងជួយប្រទេសថៃ ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន (Carbon Neutrality)។

នៅក្នុងការប្រកាសអំពីការជ្រើសយកប្រទេសថៃ ធ្វើជាការិយា​ល័យថ្នាក់តំបន់ លោក Kriengsak Wongpromrat ប្រធានវិទ្យាស្ថានរថយន្ត (Automotive Institute) បានធ្វើការកត់សម្គាល់ថា ការិយាល័យនេះ នឹងជួយសម្រួលដល់ការសម្របសម្រួល ជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន ដែលកំពុងស្វះស្វែងបោះទុនវិនិយោគនៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។Catarc គឺជាមជ្ឈមណ្ឌលបច្ចេកទេស ក្នុងឧស្សាហកម្មរថយន្តដែលស្ថិតក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋាភិបាលចិន។

មជ្ឈមណ្ឌលនេះក៏ បម្រើជាអង្គភាពគាំទ្រផ្នែកបច្ចេកទេស សម្រា​ប់បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលជាតិផងដែរ។ការិយាល័យថ្នាក់តំបន់នេះ ត្រូវបានរំពឹងថានឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្ត EV និងវិនិយោគិនចិន មកប្រទេសថៃ កាន់តែច្រើនដែលធ្វើឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់រថយន្ត EV និងរថយន្តទំនើបៗនៅក្នុងតំបន់។

ប្រទេសចិន កំពុងផ្តោតលើរថយន្តប្រើប្រាស់ថាមពលថ្មី (NEV) ជាមួយនឹងគោលដៅ ពង្រីកផលិតកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍។ នេះអាចនាំឱ្យអាជីវកម្ម ផលិតរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) របស់ប្រទេសចិន បោះទុននិយោគយ៉ាងច្រើនសម្បើម នៅក្នុងប្រទេសថៃ ក្នុងពេលឆាប់ៗនេះ៕ The Nation៕

Laos, Cambodia, Vietnam to Enhance Cooperation in Digital Economy

As ASEAN strives to achieve further integration of digital economies, Laos is trying to foster better cooperation with neighboring countries Vietnam and Cambodia on this front.

This move came as over 100 digitalization experts from Laos, Vietnam, and Cambodia met during an international conference on digitalization and investment conference in Ho Chi Minh City.

Speaking at the event was the Lao Academy of Social and Economic Sciences (LASES) President, Dr. Sonethano Thammavong who say, “Laos’ digital transformation, which encompasses various sectors including commerce and investment, is currently at a basic and initial stage. Therefore, Laos hopes to exchange and share experiences with experts from Vietnam and Cambodia and to learn from their experiences.”

Dr. Sonethano also said that both Vietnam and Cambodia offer great inspiration to Laos in its digital transformation journey, stating that, “In these three countries, there is a readiness to build their digital-transformation-oriented socio-economic infrastructure.”

The Royal Academy of Cambodia’s (RAC) President also spoke at the event, emphasizing the long-standing relationship between the three nations, and Vietnam’s blueprint for digitalization success.

He said, “Vietnam has been progressing faster than Cambodia and Laos, especially in the fields of tourism, commerce, and investment. The nations’ teamwork, particularly in the digital economy sector, plays a significant role in promoting the development of other areas.”Source: Laotian times

អ្នកធុរកិច្ចហុងកុងកំពុងចាប់អារម្មណ៍បរិយាកាសវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិនិយោគិន​ហុងកុង បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ច្បាប់​ស្តីពី​ការវិនិយោគ និង​កា​លា​នុ​វត្ត​ភាព​វិនិយោគ​កម្ពុជា​ ទៅដល់​វិនិយោគិន​ហុងកុង។

លោកផា​សុន ឡា​ម ប្រធាន​កា​​រិ​យា​ល័យ​សេដ្ឋកិច្ច និង​ពា​ណិ​ជ្ជ​កម្ម​ហុងកុង ​(HKETO)​ ប្រ​​ចាំទី​ក្រុង​បាងកក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនុត អ៊ុន​វ័​ណ​រាំ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។
ក្នុងជំនួប​នោះ​ក៏មាន​ការចូល​រួម​ ពី​សំណាក់​សមាគម​ធុរកិច្ច​ហុងកុង​ប្រចាំ​កម្ពុជា​ផងដែរ​។​លោក ផា​សុន ឡា​ម ប្រធាន​គណៈប្រតិភូ HKETO បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ ​នៃ​ការបង្កើត​រាជ​​រដ្ឋាភិបាល​កម្ពុជា​អាណ​ត្តិ​ថ្មី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តែង​តែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​វិនិយោគិន​ ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ពិសេស​វិ​និ​យោ​គិ​ន​ហុងកុង​។

លោក​ក៏​សន្យា​នឹង​សហការ​ជាមួយ​គណៈ​ក​ម្មា​​ធិ​ការវិនិយោគ​កម្ពុជា តាមរយៈ​ការរៀបចំ​សកម្មភាព​មួយចំនួន ដូចជា សិក្ខាសាលា​ផ្សព្វ​ផ្សាយ និង​ជំរុញ​វិនិយោគ វេទិកា​ធុរកិច្ច ពិព័រណ៍​វិនិយោគ និង​ពាណិជ្ជ​កម្ម ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ហុងកុង​មក​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​គណៈ​ប្រ​តិ​ភូ​កម្ពុជា​ទៅ​ទីក្រុង​ហុងកុង​។​លោក​បានបន្តថា “HKETO នឹង​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​ច្បាប់​ស្តីពី ​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិ​និ​យោគ​ជូន​វិនិយោគិន​ហុងកុង​”​។​

ជាការ​ឆ្លើយតប​លោក នុត​ អ៊ុន​វ័​ណ​រាំ បាន​សម្តែង​ការ​ស្វា​គម​ន៍​គណៈប្រតិភូHKETO ប្រចាំ​ទីក្រុង​បាងកក ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​គោល​បំណង ​ស្វែងយល់​បន្ថែម​អំពី​បរិ​យា​កាស​វិនិយោគ សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ស្វែងរក​ចំណុ​ច​សហប្រតិបត្តិការ​ជាមួយ CDC​។

លោក​បន្តថា ច្បាប់​វិ​និ​យោគ​ថ្មី​របស់​កម្ពុជា ដែល​ដាក់ឱ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ គឺជា​ឧបករណ៍​គតិយុត្ត​ថ្មី​មួយ ​ដែល​បើកចំហ មាន​តម្លា​ភាព និង​អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន ពិសេស​ច្បាប់​នេះ​ បានផ្តល់​នូវ​របប​លើកទឹកចិត្ត​ឆ្លាត​វៃ ​ប្រកបដោយ​ភាព​អំណោយផល​សម្រាប់​ការវិនិយោគ​។​

លោក​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧នេះ ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ ​ទៅលើ​ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោ​គ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​ ផ្នែក​ឯកជន លើក​ទី១៩ ដែលជា​វេទិកា​សន្ទនា​កំពូល​រវាង​ភាគី​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ខាងមុខ ដើម្បី​ស្ដាប់​ផ្ទាល់ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ​ដែល​វិនិយោគិន​បាននិងកំពុង​ជួបប្រទះ​។

លោកនុត អ៊ុន​វ័​ណ​រាំ រដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​វិស័យ និង​សកម្មភាព​វិ​និ​យោគ​ចំនួន​១៨ ​ដែលមាន​ដូច​ជា ឧស្សាហកម្ម​មាន​បច្ចេក​វិទ្យា​ខ្ពស់​ ឧស្សាហកម្ម ឬ​កម្ម​ន្ត​សាល​ថ្មីៗ​ ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​ ឧស្សាហកម្ម​ក្នុង​វិស័យ យានយន្ត និង​អេឡិចត្រូនិក​ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ វិស័យ​ថាមពលបៃតង​ និង​វិស័យ​ឡូ​ជី​ស្ទិ​ក ដើម្បី​ទាក់​ទាញ​ការវិនិយោគ​ ដែលមាន​តម្លៃបន្ថែម និង​គុណភាព​សំ​ដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។​

ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា ក្នុង​រយៈពេល៨​ខែ​ឆ្នាំ​២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់ជាង២៧០លាន​ដុល្លារ ធ្លាក់ចុះ៦៥,២ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំចេញ១០៥,៧ លាន​ដុល្លារ ធ្លាក់ចុះ ១៥,៦​ភាគរយ និង​ហុងកុង​នាំចូល១៦៤,៤៥​លាន​ដុល្លារ ធ្លាក់ចុះ ៧៤,៨​ភាគរយ​៕

 

កម្ពុជា ឡាវ និងវៀតណាម គ្រោងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល

ដោយ: គង់ លាងហួរ

អន្តរជាតិ:  កម្ពុជា ឡាវ និងវៀតណាម កំពុងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាមួយគ្នាខាងផ្នែកឌីជីថល ស្របពេលដែលតំបន់អាស៊ាន ខិតខំសម្រេចឱ្យបាននូវសមាហរណកម្មបន្ថែមទៀតនៃសេដ្ឋកិច្ចឌីជីថល។នេះបើយោងតាមសារពត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ចំណាត់ការនេះបានធ្វើឡើង ស្របពេលដែលអ្នកជំនាញខាងឌីជីថលូបនីយកម្មជាង១០០នាក់ មកពីប្រទេសឡាវ វៀតណាម និងកម្ពុជា បានជួបពិភាក្សាគ្នាក្នុងអំឡុងសន្និសីទអន្តរជាតិ ស្តីពីឌីជីថលូបនីយកម្ម និងសន្និសីទវិនិយោគនៅឯទីក្រុងហូជីមិញ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ លោកបណ្ឌិត Sonethano Thammavong ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ (LASES)  បានលើកឡើងថា “ការផ្លាស់ប្តូរឌីជីថលរបស់ឡាវ ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងការវិនិ យោគ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលមូលដ្ឋាន និងដំបូង”។

លោកបន្តថា “​ ប្រទេសឡាវ​សង្ឃឹម​ថា​ ខ្លួននឹង​អាចផ្លាស់ប្តូរ​ និង​ចែករំលែក​បទពិសោធន៍ ​ជាមួយ​អ្នកជំនាញ​មកពី​ប្រទេស​វៀតណាម​ និង​កម្ពុជា​ ដើម្បី​រៀនសូត្រ​ពី​បទពិសោធន៍​របស់​ពួកគេ​”។

លោក Sonethano បានបន្ថែមថា “ទាំងប្រទេសវៀតណាម និងកម្ពុជា ផ្តល់ការបំផុសគំនិតដ៏អស្ចារ្យ ដល់ប្រទេសឡាវក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ខ្លួន”។ លោកបញ្ជាក់ថា “ប្រទេសទាំង៣ មានការត្រៀមខ្លួនរួចជាស្រេច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដែលតម្រង់ទិសផ្តោត លើការផ្លាស់ប្តូរឌីជីថលរបស់ពួកគេ”។

លោកបណ្ឌិតសុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយលោកសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាជាតិទាំង៣ និងប្លង់មេរបស់ប្រទេសវៀតណាម សម្រាប់ភាពជោគជ័យនៃឌីជីថលូបនីយកម្ម។
លោកបានមានប្រសាសន៍ថា “វៀតណាមបាននិងកំពុងរីកចម្រើនលឿនជាងកម្ពុជា និងឡាវ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ”។ លោកបន្តថា “ការងារជាក្រុមរបស់ប្រទេសទាំង៣ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ដើរតួនាទីយ៉ា​ងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍នៃវិស័យផ្សេងៗទៀត”។

លើសពីនេះ ក្រុមអ្នកជំនាញដែលបានចូលរួម នៅក្នុងព្រឹត្តិការ​ណ៍នេះ ក៏បានផ្តល់អនុសាសន៍ផងដែរថា ប្រទេសទាំង៣គួរតែបង្កើត និងកែលម្អបរិយាកាសស្ថាប័ន និងច្បាប់ ដើម្បីបំពេញតាមតម្រូវការនៃយុគសម័យសមាហរណកម្មអន្តរជាតិ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល៕

អ្នកអភិវឌ្ឍន៍បង្ហាញគន្លឹះទិញដីឡូត៍ឲ្យបានត្រឹមត្រូវនិងស្របច្បាប់

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទីផ្សារដីធ្លីនៅតែមានសកម្មភាព សម្រាប់គំរោងដែលវិនិយោគដោយមានផែនការ មូលដ្ឋានទុន និងមានភាពស្របច្បាប់ត្រឹមត្រូវ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានសរសររលើបណ្តាញទំនាក់ទំនងសង្គមថា វិស័យ​អចលនទ្រព្យ​ពិសេសដីឡូត៍​ នៅតែ​មាន​ភាពចាំបាច់​ និង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ អតិថិជន​ដែល​មាន​លំហូរ​សាច់​ប្រាក់​ល្អ​ ព្រមទាំង​ចង់​វិនិយោគ​បង្កើត​ទ្រព្យ​ ឱកាស​ចំណេញ​នាពេល​អនាគត​។លោកបន្តថា “​ពេល​នេះ​ជាពេល​វេលា​ដ៏ល្អ​មួយ​ ស័ក្តិសម​សម្រា​ប់​​ប្រជាពលរដ្ឋ​ អតិថិជន​ដែល​មាន​លទ្ធភាព​ ប៉ុន្តែ​មុន​សម្រេចចិត្ត​វិនិយោគ​អចលនទ្រព្យ”។​លោកបន្តថា “សូម​ជ្រើសរើស​ក្រុម​ហ៊ុន​ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ គម្រោង​អភិវឌ្ឍន៍​ពិតប្រាកដ​ មាន​ប្លង់​កម្មសិទ្ធិ​ ប្លង់​បំបែក​ក្បាល​ដី​ លិខិត​អនុញ្ញាត​អភិវឌ្ឍន៍​ដីឡូត៍​ និង​អាជ្ញាបណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ដីឡូត៍​ ពី​នអប​ ព្រោះ​វា​ជា​ទំនុកចិត្ត​ ភាព​ជឿជាក់​ ភាព​ស្របច្បាប់​ និង​មានតម្កល់​ប្រាក់​ធានា​គម្រោង ​ជាមួយ​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​”។លោកឧកញ៉ាម៉ន សុខាបានបន្តថា ដូច្នេះ​ដើម្បី​ជៀសវាង​ការ​ទិញ​ដីឡូត៍​ខុស​ នាំឲ្យ​ខាតបង់​លុយ​កាក់​ ខាត​ពេលវេលា​ ប៉ះពាល់​អារម្មណ៍​ និង​ទំនុកចិត្ត​ សូម​សិក្សា​ពត៌មាន​អោយ​បាន​ច្បាស់លាស់​៕

ជប៉ុនត្រៀមចំណាយថវិកាជិត៥០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍កំពង់ផែព្រះសីហនុទៅជាកំពង់ផែធំជាងគេនៅអាសុីអាគ្នេយ៍

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អូអិណូ អាត់ស៊ូស៊ី បានអះអាងថា គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ជូនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ ​

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា តាមរយៈគម្រោងនេះ គឺផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឲ្យមានជម្រៅជ្រៅជាងមុន ដើម្បីឲ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦០តោនចូលចតបាន។ គម្រោងនេះទៀតសោត នឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។«សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឲ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន។

លោកទូតជប៉ុនរូបនេះ​ បានលើកឡើងថា ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឲ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន។ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ ទ្វេភាគី ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើឡើង​ កាលពីពេលថ្មីៗនេះ។
ក្នុងគ្រានោះដែរ លោក​ទូត​ជប៉ុន​ ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ដឹក​ជញ្ជូន​កសិផល​កម្ពុជា​ទៅ​ជប៉ុន​តាម​ផ្លូវទឹក គឺ​មាន​ភាព​ពិបាក​ព្រោះថា កំពង់​ផែនៅ​កម្ពុជា​មានទឹក​រាក់​ដោយ​មិន​អាច​ចេញចូល​កប៉ាល់​ធំ​ៗ​បាន​នោះ​ទេ ដូច្នេះ​ត្រូវ​ចំណាយពេល​ច្រើន និង​ចំណាយ​លុយ​ច្រើន​ទម្រាំ​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ជប៉ុន។​លោកថាប្រសិនបើ​មានការ​អភិវឌ្ឍ​ផ្សារ​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​តាម​រយៈ​ការ​ស្តារ​កំពង់​ផែ​ព្រះ​សីហ​នុ​ឲ្យ​មានទឹក​ជ្រៅ​ធ្វើ​ឲ្យកប៉ាល់​ធំ​ៗ​ចូល​បាន​នោះ​កសិផល​កម្ពុជា​នឹង​ដឹក​ទៅ​ដល់​ជប៉ុន​បាន​ស្រួល។
​សូមជម្រាបជូនថា ​ទំហំ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ជប៉ុន​មាន​ចំនួន​១,៦​ពាន់​លាន​យេ​ន គិត​តាំងពី​ឆ្នាំ​១៩៨១ ឥឡូវ​នេះ កើនឡើង​ដល់​ជាង​២០០​ដង​គិត​ត្រឹម​ឆ្នាំ​២០២២។

​ក្រុមហ៊ុន​ជប៉ុន សមាគម​ជប៉ុន មានការ​កើនឡើង​ខ្ពស់​ហើយ​ក្រុមហ៊ុន​ជប៉ុន​បាន​ចូលរួម​ក្នុង​ការ​សេដ្ឋកិច្ច​កម្ពុជា។ លើសពីនេះក្រុមហ៊ុន​ជប៉ុន​បាន​ដាក់​ចេញ​នូវ​គម្រោងវិនិយោគ​ធំ​ៗ​ជា​ច្រើន​ផង​ដែរ រួម​មានការ​បើក​ដំណើរការ​ផ្សារ​ទំនើប​អ៊ីអន រោងចក្រ​ដំឡើងរថយន្ត​ជាដើម៕

គម្រោងអគារពាណិជ្ជកម្ម “សុវណ្ណមច្ឆា” នៅទីក្រុងរណបជ្រោយចង្វារចាប់ផ្តើមលក់ជាផ្លូវការ

        ដោយៈ សហការី

ភ្នំពេញៈ គម្រោងទីក្រុងរណបជ្រោយចង្វារ ដែលកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី បានបើកលក់គម្រោងថ្មីរបស់ខ្លួនគឺ​ គម្រោ​ងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆាជាផ្លូវការ កាលពីដើមខែកញ្ញា ឆ្នាំ2023 កន្លងទៅនេះ។ការប្រកាសលក់នេះ មានការបញ្ចុះ​តម្លៃរហូតដល់10% គោលការណ៍បង់ប្រាក់ថ្មី មានភាពងាយស្រួល និងចំណេញបំផុត បង់ប្រចាំខែ​ត្រឹមតែ0.65% ឥតការប្រាក់​រយៈពេល20ខែ និងបង់ជាដំណាក់កាលដោយឥតការប្រាក់រហូតដល់28ខែ។

គម្រោងអគារពាណិជ្ជកម្មសុវណ្ណមច្ឆា ស្ថិតនៅជុំវិញរង្វង់មូលសុវណ្ណមច្ឆា ជាចំណុចផ្សាភ្ជាប់គ្នាពីផ្លូវជាតិលេខ០៥ ទៅផ្លូវជាតិលេខ ០៦អា តាមរយៈស្ពានបេតុងខ្សែកាបឫស្សីកែវ ខណ្ឌជ្រោយចង្វារ ដែលនឹងចាប់ផ្តើមលេចវត្តមានក្នុងពេលឆាប់ៗនេះ។គម្រោងនេះរចនាបទឡើង ប្រកបដោយវឌ្ឍនភាព និងប្រណីត​ភាព ស័ក្តិសមសម្រាប់លោកអ្នក ដែលមានបំណងបើកហាងគ្រឿងអលង្ការប្រណិតៗ Showroom និងក្រុមហ៊ុនធំៗ លើដងមហាវិថីដែលមានដង់ស៊ីតេ ប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាពដ៏ស្រស់ត្រកាល តាមដងទន្លេសាប និងទន្លេមេគង្គ។គម្រោងសុវណ្ណមច្ឆា នឹងផ្លាស់ប្ដូរមុខមាត់ទីក្រុងរណបជ្រោយចង្វារ ឱ្យក្លាយជាទីក្រុងទំនើប ទាន់សម័យដ៏សម្បូរបែប មានមជ្ឈ​មណ្ឌ​លពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ពហុវិស័យ ទទួលបាននូវការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រកបដោយក្តីសុទិដ្ឋិ​និយមបំផុត។អគារពាណិជ្ជកម្មដ៏ទំនើបនេះមានទំហំ​ 8 ម៉ែត្រ x 18  ម៉ែត្រ ទំហំដី 8 ម៉ែត្រ x  31 ម៉ែត្រ  កម្ពស់ 6ជាន់ មានលំហអាជីវកម្ម 4ជាន់ និង 2ជាន់​ខាងលើជាវីឡាដ៏ប្រណិត  មិនតែប៉ុណ្ណោះអគារនេះក៏មានជាចំណតក្រោមដី រួមទាំងជណ្តើរយោងឯកជនផងដែរ ដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់អគារក៏ដូចជា ម្ចាស់អាជីវកម្ម។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកលក់ឫអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់​​៖ការិយាល័យលក់គម្រោងជ្រោយចង្វារ៖ វិថីអភិវឌ្ឍន៍ កែងវិថីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទំនាក់ទំនងលេខទូរសព្ទៈ 𝟎𝟗𝟗 𝟕𝟔 𝟕𝟔 𝟔𝟓 | 𝟎𝟏𝟎 𝟗𝟏 𝟗𝟎 𝟐𝟖 | 𝟎𝟗𝟑 𝟔𝟔 𝟑𝟔 𝟎𝟑 | 𝟎𝟏𝟓 𝟓𝟖 𝟏𝟓 𝟔𝟕 | 𝟎𝟖𝟓 𝟓𝟒 𝟓𝟗 𝟏𝟑 | 𝟎𝟏𝟕 𝟒𝟕 𝟓𝟎 𝟓𝟎.,
តំណរភ្ជាប់ទៅកាន់ ឆានែល Telegram:
https://t.me/chroychangvarsatellitecity
តំណរភ្ជាប់ទៅកាន់ឆានែល Facebook:
: https://www.facebook.com/chroychangvarcity

 

អគ្គនាយកដ្ឋានពន្ឋដាលើកលែងពន្ឋបន្ថែមនិងការប្រាក់ចំពោះពន្ឋលើអចលនទ្រព្យ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជូនដំណឹងអំពី ការលើកលងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូន ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។

ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ច សារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕

FOCUS ON VALUE – DEFINITION OF HIGH-END IN THE PHNOM PENH CLD

Prince Group high-end international building group

As one of the countries with the most economic vitality and development potential in the world today, Cambodia has come into the focal point of investors from all over the world.

Economic Development
Cambodia’s economic performance has drawn the world’s attention, with its GDP growth exceeding 8% for eight consecutive years in the past 10 years, and imports and exports has driven growth for international organizations the world over. According to the General Administration of Customs, Cambodia’s total imports and exports reached US$48 billion in 2022, an increase of 28.2% compared to that in 2021. The Cambodian government promotes the development of tourism and has been in close economic and trade cooperation with ASEAN countries for a future of prosperity.

Schematic Diagram

Investment Inclination
Sentiment of real estate investors is skewed towards the Asia-Pacific region in 2022, with  AmCham Cambodia survey showing that 62% of people believe buying property in Cambodia is rational investment. According to Knight Frank’s 2022 Wealth Report, real estate remains the cornerstone for the investment of many high-new-worth individuals, accounting for an average of 27% of investable wealth.

Schematic Diagram

Asset Preservation
Cambodia is the world’s third largest countries when it comes to US dollar asset. The US dollar is the most hedged currency of today in the world. The return rate on real estate investment in a USD market is about 8-10%. Properties in Cambodia is of freehold, and the Cambodian government allows foreign nationals to buy Cambodian property and share equal privileges as the Cambodians. Properties in Cambodia do not have a pooled area, the area on the title deed is the floor area, therefore offering more values as an asset.

Downtown Phnom Penh

A New Future for Central Living District
Every cosmopolitan city has its own central living area (CLD): in New York, it’s the Central Park in Manhattan, and in Paris, the Champs-Elysees. CLD is an area located in the center of an urban space and has a complete living system and excellent ecological and cultural facilities, which create a three-dimensional space for efficiency and convenience. Therefore, “working in the CBD, living in CLD” has become a goal for modern urbanites.

A view of Central Park in Manhattan
A view of the Champs-Élysées

In downtown Phnom Penh, Cambodia, the area run alongside Monivong Blvd has become a full-fledged central living area. This is where most Cambodia’s government offices and important facilities reside: the Ministry of the Interior, the General Commissariat of National Police, the Ministry of Agriculture, Forestry and Fisheries and other important government departments, as well as many embassies and consulates, international schools such as ISPP, Paragon, Royal University of Law and Economics, among other famous institutions, Sofitel,  Baise River Restaurant and NagaWorld. Four major complex building developments by Prince are situated in this area, in close proximity to Mega Mall, AEON Mall 1, PH Mall and the Central Market.

Phnom Penh Nightview

The Four “First Concepts” of Prince Happiness Plaza
Like Upper Manhattan, a city’s CLD is bound to be high-end neighborhoods. With its  financial strength and excellent strategic vision, Prince Group has invested heavily in building Prince Happiness Plaza located on Monivong Boulevard. This property development introduces four “first” concepts: the first international high-end complex building integrating residence, office, social, hotel and shopping, the first office building with a sky garden, the first five-star hotel-style condominium in Phnom Penh (contract with hotel operator soon to be signed) and the first condominium to offer combined services from three property management providers. It is tailor-made for the delight of urban elites in Phnom Penh.

Prince Happiness Plaza
Prince Group high-end international building group

Building A Better Life
Prince Happiness Plaza offers apartments with a square layout in a floor area of 32-96m². Small studio in a 32m² space, with high space utilization, offers excellent natural lighting ; the exquisite 52m² one-bedroom apartments boast supreme ventilation and lighting; the 96m² two-bedroom apartments are spacious enough for your active indoor lifestyle without compromising a space for tranquility, meeting the demand of most homebuyers with our refined workmanship.Prince Real Estate Group will continue to fulfill its mission of “building a better life” into the future and bring more surprises to the Cambodian real estate market.

Renderings of Prince Happiness Plaza

Enjoy the following privileges with your Prince Happiness Plaza purchase:

  1. Risk free: Developer promises to “repurchase your property at the original price” unconditionally 5 years after handover.
  2. Additional privileges: Your property purchase comes with the Prince Black Card membership, allowing you to enjoy a variety of VIP services offered by Prince. Enjoy exclusive discounts and services at Cambodia Airways, Prince Manor, Prince Clubhouse, among many others.
    Contact us: (+855) 023 951 666
    Address: 93 Monivong Boulevard, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh

ភ្នំពេញ CLD សក្តានុពលនៃការអភិវឌ្ឍ

ដោយ សហការី
ភ្នំពេញ: ក្នុងនាមជាប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខ្លាំងបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ជុំវិញពិភពលោក។ 

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច
ដូចយើងបានមើលឃើញទាំងអស់គ្នា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ  អត្រាកំណើនផលិតផលក្នុងស្រុកសរុបបានកើនឡើងលើសពី 8% សម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។  កំណើននៃការនាំចូល និងនាំចេញបានបង្កើនល្បឿន នៃការប្រមូលផ្តុំម៉ាកល្បីៗក្នុងពិភពលោក ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបនៅឆ្នាំ2022 មានចំនួន 48ពាន់លានដុល្លារអាមេរិក កើនឡើង 28.2% បើធៀបនឹងឆ្នាំ2021។ រដ្ឋាភិបាលកម្ពុជាក៏ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានទស្សនវិស័យទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ផែនទីបំណង

និន្នាការនៃការវិនិយោគ
នៅឆ្នាំ 2022 វិនិយោគិន​អចលន​ទ្រព្យ​សកលគឺ​ងាក​ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបង្ហាញថាមាន ប្រជាជន 62% ជឿថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជាគឺជាជម្រើសដ៏ល្អ។ “របាយការណ៍ទ្រព្យសម្បត្តិឆ្នាំ 2022” របស់ Knight Frank បង្ហាញថា អចលនទ្រព្យនៅតែជាមូលដ្ឋានគ្រឹះនៃផលប័ត្រវិនិយោគរបស់បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធ ដែលមានចំនួនជាមធ្យម 27% នៃទ្រព្យសម្បត្តិដែលអាចវិនិយោគបាន។

ផែនទីបំណង

ទ្រព្យសកម្មរក្សាតម្លៃ
កម្ពុជា​ជា​ប្រទេស​ប្រទេសលំដាប់ទី៣​របស់​ពិភពលោក​ដែលមានទ្រព្យសម្បត្តិគិតជាប្រាក់ដុល្លារ ហើយប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណដែលមានការការពារច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។  ពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិក អត្រាផលចំណេញលើការវិនិយោគ(ROI)អចលនទ្រព្យមានប្រហែល 8-10%។ អចលនទ្រព្យនៅកម្ពុជាជាកម្មសិទ្ធិអចិន្ត្រៃយ៍ រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជា ជនបរទេស និងជនជាតិខ្មែរមានសិទ្ធិដូចគ្នា។ លើសពីនេះទៀត ផ្ទៃក្រឡាដែលចែងនៅក្នុងប័ណ្ណកម្មសិទ្ធិអចលនទ្រព្យគឺជាផ្ទៃក្រឡាក្នុងផ្ទះ  អចលនទ្រព្យរបស់កម្ពុជាមានតម្លៃជាងសម្រាប់ការវិនិយោគ។

ទិដ្ឋភាពនៃទីក្រុងភ្នំពេញ

អនាគតថ្មីសម្រាប់ការរស់នៅCLD
គ្រប់ទីក្រុងធំៗអន្តរជាតិក្នុងពិភពលោក មានមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង (CLD) ក្នុងទីក្រុងរបស់ខ្លួន។ CLD របស់ញូវយ៉កគឺជា Manhattan Central Park ហើយ CLD របស់ប៉ារីសគឺជា មហាវិថី Champs Elysees ។ CLD គឺជាតំបន់មួយដែលមានទីតាំងនៅកណ្តាលទីក្រុងលំដាប់អន្តរជាតិ និងមានប្រព័ន្ធការរស់នៅទីក្រុងពេញលេញ និងមានបរិស្ថាន និងវប្បធម៌ល្អឥតខ្ចោះ និង ជាកន្លែងសម្រាប់ការរស់នៅទីក្រុងប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ដូច្នេះ “ការធ្វើការនៅក្នុង CBD និងការរស់នៅក្នុង CLD” បានក្លាយជាក្តីស្រមៃរបស់អភិជនទីក្រុង។

ទិដ្ឋភាពនៃ Manhattan Central Park
ទិដ្ឋភាពនៃមហាវិថី Champs Elysees

នៅក្នុងទីក្រុងភ្នំពេញ តំបន់ដែលស្ថិតនៅលើបណ្ដោយមហាវិថីព្រះមុនីវង្ស បានក្លាយជាមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង(CLD) ដ៏ចាស់ទុំមួយ។ ទីនេះជាស្នូលកិច្ចការរដ្ឋាភិបាលកម្ពុជា៖ ក្រសួង-ស្ថាប័នជាតិសំខាន់ៗដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺស្ថិតនៅតំបន់នេះទាំងអស់។ ទីនេះមានស្ថានទូត និងស្ថានកុងស៊ុលបរទេសជាច្រើន មានសាលារៀនល្បីៗដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិPARAGON សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាដើម។ តំបន់នេះមានប្រមូលផ្តុំដោយសណ្ឋាគារ សូហ្វីតែល ភោជនីយដ្ឋានទន្លេបាសាក់ សណ្ឋាគារណាហ្គាវើលដ៍ និង​អគារ​ពាណិជ្ជកម្មធំៗ​ចំនួន​បួន​របស់ក្រុមហ៊ុនព្រីនស៍ រួមនិងមេហ្គាម៉ល អ៊ីអន1 PH Mall ផ្សារធំថ្មី។ល។

ទិដ្ឋភាពពេលយប់នៃភ្នំពេញCLD

 គំនិត “ដំបូង” ធំៗទាំងបួនរបស់ ព្រីនស៍ ហេបភីនេស ផ្លាហ្សា
ដូចនឹង Manhattan ដែរ  CLD របស់ទីក្រុងមួយគឺជាតំបន់លំនៅឋានលំដាប់ខ្ពស់។ ក្រុមហ៊ុនព្រីនស៍ គ្រុប បានបណ្តាក់ទុនយ៉ាងច្រើនក្នុងការកសាង ព្រីនស៍ ហេបភីនេស ផ្លាហ្សា នៅលើមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ។ គម្រោង​នេះ​បានបង្កើតឡើងស្របតាម​គំនិត “ដំបូង” ចំនួន​បួន គឺ៖ ក្រុមអគារលំដាប់អន្តរជាតិដំបូងគេដែលរួមបញ្ចូល “ការរស់នៅ + ការិយាល័យ + ការទំនាក់ទំនង + សណ្ឋាគារ + ការទិញទំនិញ”  អគារ​ការិយាល័យ​ដំបូងគេ​ដែល​មាន​សួនច្បារ​លើអាកាស ​ ​ខុន​ដូបែបសណ្ឋាគារលំដាប់ផ្កាយប្រាំដំបូងគេនៅភ្នំពេញ (នឹងចុះហត្ថលេខាឆាប់ៗនេះ) ​ខុន​ដូលំដាប់កំពូលដំបូងគេដែលមានសេវាកម្មរួមគ្នាពីក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួនបី។ ផ្តល់នូវភាពរីករាយក្នុងជីវិតរស់នៅទីក្រុងភ្នំពេញតែមួយគត់សម្រាប់អភិជនក្នុងទីក្រុង។

ព្រីនស៍ ហេបភីនេស ផ្លាហ្សា
ក្រុម​អគារ​លំដាប់កំពូលរបស់ក្រុមហ៊ុនព្រីនស៍ គ្រុប

កសាងជីវិតឲ្យប្រសើរ
ព្រីនស៍ ហេបភីនេស ផ្លាហ្សា កំពុងបង្កើតខុនដូរាងបួនជ្រុងដែល​មានទំហំ​ប្រហែល 32-96m²។ ប្រភេទផ្ទះ32m² មានការរចនាយ៉ាងផ្ចិតផ្ចង់ និងប្រណិត ប្រភេទផ្ទះ 52m² មានរាងបួនជ្រុង​ និងទំនើប និងខ្យល់ចេញចូលគ្រប់គ្រាន់ ប្រភេទផ្ទះ96m² មានបន្ទប់គេងពីរដែលមានផាសុខភាព។ ជម្រើសច្រើន ដែលអាចបំពេញរាល់តម្រូវការរបស់អ្នកទិញ និងបង្កើតជីវិតរស់នៅបែបទាន់សម័យ សម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ កសាងជីវិតរស់នៅបែបទីក្រុងទំនើបសម្រាប់អភិជននៅភ្នំពេញ។

នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឲ្យកាន់តែល្អប្រសើរ” និងនាំមកនូវការភ្ញាក់ផ្អើលបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា។

រូបភាព3Dនៃព្រីនស៍ ហេបភីនេស ផ្លាហ្សា

ទិញព្រីនស៍ ហេបភីនេស ផ្លាហ្សា ឥឡូវនេះ នឹងទទួលបានអត្ថប្រយោជន៍និងការបញ្ចុះតម្លៃជាច្រើន ៖

  1. ការទិញអចលនទ្រព្យដោយគ្មានហានិភ័យ៖ យសន្យាថា“ទិញផ្ទះវិញក្នុងតម្លៃដើម” ដោយគ្មានលក្ខខណ្ឌ ៥ឆ្នាំក្រោយប្រគល់ផ្ទះ។ ទិញដោយគ្មានហានិភ័យ។
  2. តម្លៃពិសេស ៖ តម្លៃសរុបចាប់ផ្តើមពី $49,XXX ឡើងទៅ បង់ត្រឹមតែ $299/ខែ ទិញផ្ទះក្តីបារម្ភ។
  3. អត្ថប្រយោជន៍បន្ថែម ៖ ទិញផ្ទះនឹងទទួលបានកាតសមាជិក Prince Black Card ដែលអាចទទួលសេវាកម្ម VIP ផ្សេងៗរបស់ព្រីនស៍ គ្រុប ដូចជាការបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ការបញ្ចុះតម្លៃ សម្រាប់ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សេវាកម្មកម្សាន្តលំដាប់កំពូលរបស់ព្រីនស៍ ក្លឹប។ល។ និងអត្ថប្រយោជន៍ជាច្រើនទៀត។
    ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖(+855) 23 951 666
    អាសយដ្ឋានគម្រោង៖ ផ្លូវលេខ 93 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ