អនុលោមតាមព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងព្រះរាជក្រមលេខនស/រកម/០១២១/០០៣ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបញ្ញតិ្តបង្កើតនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយផ្តល់មុខងារក្នុងការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលថ្មីៗនេះ ន.ម.ក. បានពិនិត្យឃើញមានជនទុច្ចរិតមួយចំនួនបាន និងកំពុងបន្តផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រហ្វេសប៊ុក និងបណ្តាញតេឡេក្រាមក្នុងគោលបំណងកៀរគរសាធារណជនឱ្យដាក់ប្រាក់ដើម្បីចូលជាសមាជិក ឬចូលរួមវិនិយោគនៅក្នុងគម្រោងវិនិយោគផ្សេងៗ ដោយសន្យាថា នឹងផ្តល់ប្រាក់ចំណេញខ្ពស់ ជាមួយនឹងហានិភ័យយ៉ាងទាបបំផុតទៅឱ្យអ្នកដាក់ប្រាក់ ឬអ្នកវិនិយោគ ដែលផ្ទុយស្រឡះពីទ្រឹស្តីវិនិយោគ ដែលបានកំណត់ថា «ប្រាក់ចំណេញកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់»។
ការប្រមូលប្រាក់ពីសាធារណជន យកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ និងច្បាស់លាស់ហើយប្រាក់ចំណេញពីគម្រោងវិនិយោគនេះបែងចែកជូនអ្នកដាក់ប្រាក់វិនិយោគវិញ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវតែទទួលបានអាជ្ញាប័ណ្ណជាមុនពី ន.ម.ក.។ ដោយឡែកការប្រមូលប្រាក់ពីសាធារណជនដោយអះអាងថា ជាការដាក់ទុនវិនិយោគ ជាមួយនឹងការសន្យាថានឹងផ្តល់ប្រាក់ចំណេញ និង /ឬផលប្រយោជន៍មកវិញក្នុងអត្រាខ្ពស់ខុសពីធម្មតា តែមិនបានបញ្ជាក់ថា នឹងយកប្រាក់ដែលប្រមូលបានទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ ឬពិតប្រាកដនោះ គឺមិនអាចត្រូវចាត់ទុកថា ជាគម្រោងវិនិយោគពិតប្រាកដនោះទេ ប៉ុន្តែនេះគឺជាសញ្ញាបង្ហាញថា ជាគម្រោងវិនិយោគបោកប្រាស់ទៅវិញ។
ជាក់ស្ដែងនាពេលកន្លងមក ដូចករណី Telexfree, EBC និង Enarita សុទ្ធតែជាគម្រោងវិនិយោគឆបោកដោយបានកៀរគរឱ្យសាធារណជនដាក់ប្រាក់ចូលជាសមាជិក និង/ឬវិនិយោគ ដោយផ្តល់នូវប្រាក់ចំណេញខ្ពស់ ព្រមទាំងផ្តល់រង្វាន់សម្រាប់ការណែនាំអតិថិជនថ្មីៗបន្ថែមផងដែរ ដែលការពិតមិនមានគម្រោងវិនិយោគទេ ដោយគ្រាន់តែជាការប្រមូលប្រាក់ពីអ្នកវិនិយោគថ្មី ដើម្បីបែងចែកទៅឱ្យអ្នកវិនិយោគមុនៗ តាមការសន្យា ហើយគម្រោងនេះនឹងដួលរលំ នៅពេលដែលពុំមានអ្នកដាក់ប្រាក់ថ្មីបន្តទៀត ហើយសមាជិកដែលបានដាក់ប្រាក់នឹងក្លាយជាជនរងគ្រោះដោយប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុងតែម្តង។
ដូចនេះ ក្នុងទិសដៅការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណជន ជាពិសេសដើម្បីជៀសពីការបោកប្រាស់របស់ជនខិលខូចក្រោម រូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើអាជីវកម្មគម្រោងវិនិយោគរួម ន.ម.ក. បានអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពី ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម។
ដើម្បីការពារខ្លួនពីគម្រោងខុសច្បាប់មុននឹងសម្រេចចិត្តវិនិយោគក្នុងគម្រោងណាមួយ សូមពិនិត្យ និងស្វែងយល់ពីចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. សិក្សាស្វែងយល់អំពីប្រវត្តិរបស់ក្រុមហ៊ុន ឬបុគ្គលទាំងនេះឱ្យលម្អិតជាមុន ដូចជាផែនការអាជីវកម្ម ឬផែនការវិនិយោគ។
២. ព្យាយាមសាកសួរព័ត៌មានលម្អិតអំពីក្រុមហ៊ុន (គម្រោងអាជីវកម្ម, គម្រោងការវិនិយោគ)។
៣. ស្វែងរកក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ពី ន.ម.ក. តាមរយៈគេហទំព័រ https://www.serc.gov.kh/khmer/index.php។
៤. តាមដានតេឡេក្រាម និងហ្វេសប៊ុក ផ្លូវការរបស់ ន.ម.ក. ដែល ន.ម.ក. បង្កើតបន្ថែមលើយន្តការដែលមានស្រាប់ សម្រាប់ផ្សព្វផ្សាយ និងជូនដំណឹងដល់សាធារណជន អំពីហានិភ័យនៃការវិនិយោគ ឬគម្រោងខុសច្បាប់។
៥. ចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានាដែលរៀបចំដោយ ន.ម.ក. ដើម្បីស្វែងយល់ និងបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យមូលបត្រ។
|ន.ម.ក. សូមប្រកាសថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាទុច្ចរិតប្រមូលប្រាក់ពីសាធារណជនដោយខុសច្បាប់។ ជាមួយគ្នានេះ ន.ម.ក. បាននិងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមានចំពោះអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលដែលល្មើសច្បាប់ទាំងនោះ។
ករណីសាធារណជនបានទទួលដំណឹងពីករណីទាំងនេះ សូមផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានមក ន.ម.ក.តាមរយៈសារអេឡិចត្រូនិក [email protected]/ [email protected] ឬនៅទីស្តីការ ន.ម.ក.ដែលមានទីតាំងនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានកិច្ចការគតិយុត្ត
Email: [email protected]
Telephone: 023 885 611


លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ នឹងដាក់ឱ្យដំណើរការ លើកដំបូងក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា ឯ.ក (AIAI) និងស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ដូច្នេះនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំប្រទេសចិន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI ក្រោមទុនវិនិយោគ១១០០លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧ លាននាក់ ក្នុង ១ ឆ្នាំ (ឆ្នាំ២០២៣) និងឈានដល់១២លាននាក់ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ ២០៤០។
លោក Li Pingzhuo អ្នកគ្រប់គ្រងគម្រោងផ្លូវដែក នៃក្រុមហ៊ុន China Railway Siyuan Survey and Design Group Co., Ltd. បានលើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ឆកសមុទ្រទាំង៣នេះ បានយកឈ្នះ លើបញ្ហាប្រឈមនានា ដែលបង្កឡើងដោយខ្យល់បក់ខ្លាំង រលកខ្ពស់ ទឹកជ្រៅ និងធម្មជាតិនៃបរិស្ថានសមុទ្រ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឲ្យដល់១៥ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវប៉ុស្តិ៍ត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការតភ្ជាប់ផ្លូវដែកសម្រាប់រថភ្លើងដឹកទំនិញ។
ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់៤,៦៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានកើនឡើងជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៥មក។


ផ្លូវរូងក្រោមដីអាថ៍កំបាំង ដែលស្ថិតក្នុងជម្រៅប្រមាណ៤០ម៉ែត្រពីក្រោមស្ថានីយក្រោមដី Chancery Lane Tube Station ក្នុងតំបន់ High Holborn នេះត្រូវបានសាងសង់ឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ដើម្បីការពារប្រជាជនក្នុងទីក្រុងឡុងដ៍ ពីយុទ្ធនាការទម្លាក់គ្រាប់បែក Blitz អំឡុងសង្គ្រាមលោកលើកទី២៕ CNN៕

យោងតាមព័ត៌មាន ដែលបញ្ចេញឲ្យដឹងពីផ្នែកទីផ្សាររបស់ក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងNorea Square គ្រោងចំណាយ ទឹកប្រាក់សរុបប្រហែល៨៥លានដុល្លារអាមេរិក។
អ្នកអភិវឌ្ឍន៍ទីក្រុងកោះនរា ទំហំ១២៥ហិកតា បាននិងកំពុងសម្លឹងទៅអនាគត ជាមួយទស្សនវិស័យសុទិដ្ឋិនិយមពីការដឹកននាំរបស់រដ្ឋាភិបាល និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោកបន្តថា បច្ចុប្បន្ននេះ យើងមានអ្នកវិនិយោគមួយចំនួន រួមទាំងវិនិយោគិនអន្តរជាតិផងដែរ ដែលមានគម្រោងមួយចំនួននៅលើកោះនរា។ ពួកយើងមានក្រុមហ៊ុនអភិវឌ្ឍសិង្ហបុរី ដែលកំពុងសាង់សង់គម្រោងលំនៅដ្ឋាន ដូចជា បុរីប្រណីតៗ(High-end)ជាដើម ហើយនៅពេលអនាគតខាងមុខ កោះនរានឹងមានអគារខ្ពស់ៗមួយចំនួន។
លោកបានឱ្យដឹងទៀតថា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC មានចក្ខុវិស័យនៃការអភិវឌ្ឍន៍OCIC ដើម្បីអាចគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនអាចជំរុញឱ្យមានការអភិវឌ្ឍនៃសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងល្អ ក្នុងការរក្សាបាននូវសន្តិភាព សុវត្ថិភាពនិងសន្តិសុខ៕


ជាមួយគ្នានេះ ទីក្រុងហុងកុងកំពុងពង្រឹងតួនាទីរបស់ខ្លួន តាមរយៈការចូលជាដៃគូក្នុងកិច្ចព្រមព្រៀង RCEP ក្នុងតំបន់ ដែលមានប្រទេសសមាជិកអាស៊ានចំនួន១០ បូករួមនឹងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
លើសពីការកសាងភាពជាដៃគូ និងមិត្តភាព គណៈប្រតិភូហុងកុងក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥០ និងលិខិតសម្តែងបំណងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទាំងអស់នេះផងដែរ។
គម្រោងសាងសង់អគារTorch Tower ដែលមានកម្ពស់៦៣ជាន់នេះ ត្រូវបានផ្ដោតសំខាន់ទៅលើការិយាល័យ ប៉ុន្តែក៏រួមមានដូចជាហាងទំនិញ ភោជនីយដ្ឋាន និងមានសាលធំ២.០០០កៅអីផងដែរ នៅជាន់ខាងក្រោម។
