ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងបន្តជំរុញឱ្យមានការបន្ធូរបន្ថយក្នុងការចូលប្រើប្រាស់ទីផ្សារសម្រាប់អ្នកវិនិយោគបរទេស ដោយបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញមូលធនបរទេស និងពង្រីកការបើកចំហរសេដ្ឋកិច្ចកម្រិតខ្ពស់។
លោក Zhou Qiang ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសចិននឹងកាត់បន្ថយបញ្ជីអវិជ្ជមានសម្រាប់ការវិនិយោគបរទេសយ៉ាងសមរម្យ ដើម្បីលុបចោល ឬបន្ធូរបន្ថយការរឹតបន្តឹងលើការចូលទៅកាន់ទីផ្សារ។វានឹងស្របតាមច្បាប់សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យពាក់ព័ន្ធ និង ជំរុញការបើកចំហជាលំដាប់។
លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ទីផ្សារដែលយើងកំពុងសាងសង់នឹងក្លាយជាទីផ្សារតម្រង់ទិសជាសកល និងបើកចំហពេញលេញ ដែលនឹងផ្តល់នូវបរិយាកាសល្អប្រសើរ និងជាវេទិកាធំជាងមុនសម្រាប់អង្គភាពទីផ្សារផ្សេងៗ រួមទាំងក្រុមហ៊ុនបរទេស”។
ចំណែកនៅក្នុងជំហានបន្ទាប់ លោកបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសចិននឹងជំរុញយ៉ាងសកម្មការកសាងទីផ្សារជាតិបង្រួបបង្រួម(Unified national market) និងបង្កើនខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទាក់ទាញ និងប្រើប្រាស់ទុនបរទេស។
ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែងបន្ថែមទៀតក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីបម្រើដល់ក្រុមហ៊ុនបរទេសឱ្យកាន់តែប្រសើរឡើង និងបង្កើតបរិយាកាសលំដាប់ពិភពលោកសម្រាប់ការវិនិយោគបរទេស។
លោកបានបន្ថែមថា វិស័យដែលគួរឱ្យចាប់អារម្មណ៍ចំពោះវិនិយោគិនបរទេសជាច្រើនដូចជា លទ្ធកម្មរបស់រដ្ឋាភិបាល ការដេញថ្លៃ និងការបង្កើតស្តង់ដារ នឹងក្លាយទៅជាចំណុចសំខាន់សម្រាប់ការកែលម្អឱ្យប្រសើរឡើង៕





ការនាំចូល និងការនាំចេញសរុបរបស់ក្រុងហូជីមិញ ជាមួយប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាមានទំហំជាង៥,៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៨%។
លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។
លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជានៅតែហាមដាច់ខាត ចំពោះគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញទាំងអស់មិនឲ្យទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅច្បាប់ដើម សម្រាប់ការដាក់ប្រចាំ ឬដាក់បន្ទុក ដើម្បីផ្ដល់ឥណទានជាដាច់ខាត់ ព្រោះឯកសារទាំងនេះជាលិខិត មិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹង ក្នុងសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំធ្វើដោយធនាគារជាតិនៃកម្ពុជានៅទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។


អ្នកជំនាញសេដ្ឋកិច្ចទាំងនោះបានចោទជាសំណួរបែបប្រៀបធៀបថា ប្រសិនបើអឺរ៉ុប កណ្ដាស់ តើសហរដ្ឋអាមេរិក អាចនឹងឆ្លងជំងឺផ្ដាសាយដែរឬទេ?
ខ្សែក្រវាត់បញ្ជូនទំនិញស្វ័យប្រវត្តិនេះ នឹងមានសមត្ថភាពបញ្ជូនធ្យូងថ្មពី១.៥០០ទៅ១.៦០០តោនក្នុងមួយម៉ោងដែលអនុញ្ញាតឱ្យវៀតណាម នាំចូលធ្យូងថ្មពី១៥ទៅ២០លានតោនក្នុងមួយឆ្នាំៗ។
តាមការប៉ាន់ប្រមាណ ការដំឡើងខ្សែក្រវាត់បញ្ជូនដឹកទំនិញស្វ័យប្រវត្តិខាងទឹកដីវៀតណាម គ្រោងចំណាយអស់ប្រមាណ៤៦០លានដុល្លារអាមេរិក។

ក្រុមហ៊ុនខាងលើនិយាយថា គម្រោងនេះមានសមត្ថភាពបញ្ជូនចរន្តអគ្គសនី៨លានគីឡូវ៉ាត់ (KW) ជាមួយនឹងទំហំទុនវិនិយោគសរុបរហូតដល់ ប្រមាណ៣,៩៥ពាន់លានដុល្លារអាមេរិក។
គម្រោងនេះគឺជាផ្នែកមួយ នៃផែនការជាតិដែលមហាយក្សចិន បានបង្ហាញកាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍថាមពលស្អាត រួមទាំងថាមពលខ្យល់ និងថាមពលសូឡាផងដែរនៅតំបន់វាលខ្សាច់ និងតំបន់ស្ងួតហែងនៃប្រទេសចិន ដែលភាគច្រើនមានទីតាំង នៅភាគពាយ័ព្យនៃប្រទេសនេះ។