ភ្នំពេញ : ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមចំណាយអន្តរាគមន៍ ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចចំនួន ៦៧២ លាន ដុល្លារ ក្នុងនោះកម្មវិធីឧប្ថម្ភសាច់ប្រាក់គ្រួសារក្រីក្រ និង ការឧបត្ថម្ភកញ្ចប់គ្រួសារ ចំនួន៣៥០លានដុល្លារ។ នេះបើយោងតាមប្រភពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់លើប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ថា : -រាជរដ្ឋាភិបាលកម្ពុជាបាន ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ។ ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧ ៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២,៧ លាននាក់) ដែលរដ្ឋាភិបាលបានចំណាយថវិកាសរុបជិត ១២០០លានដុល្លារ។
-រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មក។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះមានចំនួន ៣៣៩ ៩៧៧នាក់, ចំណាយថវិកាសរុបជិត ២៧ លានដុល្លារ។
-រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥ ១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១,៨ លាននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួនជាង ៤២ លានដុល្លារ។
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ របស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាផ្ដល់អត្ថប្រយោជន៍ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១,៨លាននាក់ (ឬ ៤៩៥,១១៩គ្រួសារ) បានចំណាយទឹកប្រាក់សរុបចំនួនជាង ១២០០លានដុល្លារ៕


យោងតាមការចុះផ្សាយលើគេហទំព័រ របស់ក្រុមហ៊ុនបានបង្ហា ញថា តាមរយៈការធ្វើការរួមគ្នា ក្រុមហ៊ុននេះជឿថា យើងអាចបង្កើតភាពខុសគ្នាដ៏ធំ នៅក្នុងជីវិតរបស់សិស្សទាំងនេះ និងបង្កើតអនាគតឱ្យកាន់តែភ្លឺស្វាងសម្រាប់ពួកគេ។ក្រុមហ៊ុន Strategic Realty Investment ក៏បានចូលរួមជាមួយកម្មវិធី“The fairways for futures”សម្រាប់ការប្រកួតកីឡាវាយកូនហ្គោល STC Charity 2023 នៅឯក្លិប Phokeethra Country Clubផងដែរ។
លើសពីនេះ ក្រុមហ៊ុន Strategic Realty Investment បានចូលរួមជាមួយកម្មវិធី “The fairways for futures”សម្រាប់ការប្រកួតកីឡាវាយកូនហ្គោល STC Charity Golf នៅរមណីយដ្ឋានអង្គរហ្គោល(Angkor Golf Resort)។ទន្ទឹមគ្នានេះ ក្រុមហ៊ុន Strategic Realty Investment (SRI) គឺជាអ្នកអភិវឌ្ឍ ដែលកំពុងបោះជំហានឆ្ពោះ ទៅមុខជាមួយនឹងការអភិវឌ្ឍគម្រោង Banteay Srei Eco City នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមហ៊ុននេះកំពុងផ្តោតការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ទៅលើតំបន់ធម្មជាតិបៃតង និងការរចនាប្រកបដោយភាពច្នៃប្រឌិត ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីបង្ហាញពីភាពស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលនៃទីតាំងគម្រោង។ក្រុមហ៊ុន Strategic Realty Investment (SRI) ក៏បានដឹកនាំក្រុមការងារធ្វើដំណើរ ក្នុងបេសកកម្មនៅខេត្តសៀមរាប សម្រាប់រយៈពេល៤ថ្ងៃបន្ទាប់ផងដែរ។
ពិសេសជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានទទួលស្វាគមន៍ចំពោះវត្តមានសមាជិកថ្មី គឺលោកបណ្ឌិត ALEXANDER EVENGROEN ប្រធានដៃគូរសហការក្រុមហ៊ុនStrategic Realty Investment៕
លោកបានថ្លែងក្នុងសន្និសីទកាសែត វីដេអូស្តីពីការចាប់ផ្តើមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថា “នៅឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែប្រសើរឡើងបន្ថែមទៀតដោយអាចនឹងកើនឡើងក្នុងអត្រា៦,១% ដោយសារការនាំចេញទំនិញត្រូវបានព្យាករថានឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មបន្តិចម្តងៗ”។
លោកបានបន្តថា៖ «ផ្នែកកសិឧស្សាហកម្មដែលខេត្តត្រូវការអ្នកវិនិយោគគឺការយកផលិតផលកសិកម្មយកទៅកែច្នៃដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ»។
ជាការឆ្លើយតបលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានលើកឡើងថា ខេត្តបាត់ដំបងមានភាពទាក់ទាញខ្លាំង ពិសេសចំពោះអគារបុរាណនិងចំណាស់ៗដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលកំពុងលើកសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពចាប់អារម្មណ៍បានមួយកម្រិតទៀត។
លោកស្រីបានបន្ថែមថា “យើងកំពុងរំពឹងថា ក្នុងរយៈពេលចន្លោះពី៣ទៅ៥ឆ្នាំខាងមុខ ប្រទេសចិននឹងក្លាយជាទីផ្សារនៃការធ្វើដំណើរ និងទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក… ហើយវាពិតជាអស្ចារ្យមិនគួរឱ្យជឿ”។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣នេះ ដែលខ្ពស់ជាឆ្នាំ២០២២ កន្លងទៅ។ ការឡើងនេះ គឺគាំទ្រដោយការរក្សាបានកំណើនល្អ នៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក ការកើនឡើងនូវគម្រោងវិនិយោគធំៗ ការងើបឡើងវិញនៃសំណើសាងសង់ និងការងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវិស័យសំណង់ទេសរណ៍ តាមរយៈភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
ក្រសួងបានឱ្យដឹងថាទៀតថា ជាការសង្កេត សកម្មភាពសេដ្ឋកិច្ចខ្លះទៅទ្រឹង និងខ្លះទៀតថមថយ ជាពិសេស ជាពិសេស ការនាំចេញផលិតផលកាត់ដេរ។ ដោយឈរលើមូលដ្ឋាននៃស្ថានភាពសូចនាករសំខាន់ៗក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចភាពល្អប្រសើរ ដែលស្តែងតាមរយៈ ការកើនឡើងចំនួនភ្ញៀវអន្តរជាតិជាង ២៧១% ការកើនឡើងទុនគម្រោងសាងសង់ប្រមាណ ១៣០,២% ការកើនឡើងនៃទុនវិនិយោគប្រមាណ ៦៣,៣% ការកើនឡើងនៃទំហំទំនិញនាំចេញមិនរាប់បញ្ចូលមាសប្រមាណ ០,១% និងការថមថយប្រេងឆៅប្រមាណជាង ៣០%៕
ក្រុមមន្ត្រីនិយាយថា ខ្សែរថភ្លើងល្បឿនលឿនប្រវែង១៣៨គីឡូម៉ែត្រដែលមានឈ្មោះជាផ្លូវការថា WHOOSH នេះដើរដោយថាមពលអគ្គិសនីដោយគ្មានការបំភាយកាបូនដោយផ្ទាល់ និងរត់ក្នុងល្បឿនប្រមាណ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និង Bandung ពី៣ម៉ោងមកនៅត្រឹមក្រោមមួយម៉ោង។
គ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់រដ្ឋ PT Kereta Cepat Indonesia China (PT KCIC) រថភ្លើងនេះធ្វើដំណើររវាងស្ថានីយ Halim ក្នុងរដ្ឋធានីហ្សាការតា ភាគខាងកើត និងស្ថានីយ Padalarang ក្នុងទីក្រុង Bandung ភាគខាងលិច ហើយត្រូវបានតភ្ជាប់យ៉ាងល្អជាមួយប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងតំបន់។


លំដាប់ទី៣គឺ ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ ដែលមានចំនួន៥៧៥.០០០នាក់ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់ទី៤ ដែលមានចំនួន៥៤៨.០០០នាក់ ខណៈជប៉ុនឈរនៅលំដាប់ទី៥ ដោយមានចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសវៀតណាមប្រមាណ៤១៤.០០០នាក់ក្នុងរយៈពេល៩ខែកន្លងមកនេះ។
កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ១៨លាននាក់ និងទាញបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន៣០ពាន់លានដុល្លារអាមេរិក៕


