ដោយៈ តែម សុខុម
ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើបធំបំផុតទី២ ររបស់ប្រទេសថៃ Big C បានពង្រឹងភាពជាដៃគូសហការរបស់ពួកគេ តាមរយៈការបោះទុនវិនិយោគ លើគម្រោងផ្សារទំនើបដ៏ធំមួយ នៅភាគឦសាននៃកណ្តាលរាជធានីភ្នំពេញ។
ភាពជាដៃគូសហការ ដែលបានបង្កើតជាផ្លូវការ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៩ ខែកញ្ញា គឺសំដៅឆ្ពោះទៅរកការបង្កើតផ្សារទំនើប Big C មួយកន្លែងនៅលើផ្ទៃដីទំហំ២,៧ហិកតាជាប់រង្វង់មូលសុវណ្ណមច្ឆា ក្នុង “ទីក្រុងរណបជ្រោយចង្វារ” របស់ក្រុមហ៊ុនOCIC។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០២ ខែតុលា។
ឥស្សរជនសំខាន់ៗដែលមានវត្តមាន ចូលរួមក្នុងពិធីចុះហត្ថលេខានេះរួមមានអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន OCIC និងលោកGary Hardy នាយកប្រតិបត្តិក្រុមហ៊ុន Big C ព្រមទាំងឥស្សរជនមួយចំនួនទៀត។
លោក Gary Hardy ថ្លែងថា “ថ្ងៃនេះជាថ្ងៃចុះហត្ថលេខាជាផ្លូវការលើឯកសារផ្លូវច្បាប់ ដែលឥឡូវនេះនឹងត្រូវដាក់ទៅចុះបញ្ជីដីធ្លី។ ខណៈពីមុនជាវាការយោគយល់គ្នា និងជាដៃគូសហការគ្នា ថ្ងៃនេះវាបានក្លាយជាការប្ដេជ្ញាចិត្តតាមផ្លូវច្បាប់ ហើយកិច្ចសន្យាជួលរយៈពេល៣០ឆ្នាំ ត្រូវបានចុះហត្ថលេខាក្នុងពេលនេះ”។
លោកបានធ្វើការកត់សម្គាល់ថា ការវិនិយោគលើការសាងសង់នេះ មានទំហំទឹកប្រាក់ប្រមាណ១៥លានដុល្លារ។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលោក ចំពោះការជួលរយៈពេល៣០ឆ្នាំនេះ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា ក្រោយរយៈពេល២៥ឆ្នាំ ដែលនេះឆ្លុះបញ្ចាំងពីផែនការរយៈពេលវែង និងគោលបំណងរបស់ក្រុមហ៊ុន ដែលចង់ជួលឱ្យលើសពី៣០ឆ្នាំដំបូង។
លោកបានបង្ហាញពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ក្រុមហ៊ុន Big C ចំពោះប្រទេសកម្ពុជា ដោយលើកឡើងអំពីខួបគម្រប់ឆ្នាំរបស់ពួកគេនៅប្រទេសថៃ ជាតឹកតាងបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមហ៊ុន។
លោកក៏បានបង្ហាញនូវមោទនភាពផងដែរ ក្នុងការវិនិយោគក្នុងទំហំទឹកប្រាក់១៥លានដុល្លារ ក្នុងគម្រោងនេះដែលរំពឹងថានឹ ងអាចបង្កើតការងារបានប្រមាណ៦០០កន្លែង ដោយផ្តោតលើការលើកកម្ពស់ម៉ាកយីហោ (Brand) របស់កម្ពុជា នៅក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលកណ្តាលក្រុង។ លោក Gary Hardy បានបង្ហាញក្ដីរំពឹងរថា ផ្សារទំនើប Big C នេះ នឹងអាចបើកទ្វារដំណើរការអាជីវកម្ម ក្នុងរយៈពេល១០ទៅ១២ខែក្រោយ៕ The Nation៕


លោកបានបន្តថា កូរ៉េ គឺជាទីផ្សារទេសចរណ៍១ ដ៏សំខាន់សម្រាប់កម្ពុជាដែរ ក្នុងចំណោមទីផ្សារទេសចរណ៍ធំៗទាំង១០ គឺកូរ៉េ ស្ថិតនៅក្នុងលំដាប់ទី៦ ដែលបានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ។
លោកបន្តថា “មូលដ្ឋានទុននៃគំនិត និងមូលដ្ឋានទុនផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យគំរោងមួយទទួលបានជោគជ័យ និងអាចឈរជើងបាននៅក្នុងទីផ្សារ”។ លោកបន្តថា “យើងនៅតែប្រកាន់យកការធ្វើពិត ធ្វើលឿន ធ្វើលើសពីក្តីស្រម៉ៃអតិថិជន ដើម្បីឲ្យអតិថិជនរបស់យើងស្ងប់ចិត្ត និងទទួលបានដីលំហែរពិតប្រាកដ”។ គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសម្រេចបានការលក់ប្រមាណ៧០ភាគរយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋ ក៏សម្រេចបានប្រមាណ៩០ភាគរយផងដែរ។


លោកបន្ថែមថា ក្រសួងក៏ផ្ដោតលើការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ច ប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។ រដ្ឋមន្ត្រីបន្ថែមថា ចំពោះការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការងារអាទិភាព ដើម្បីលើកកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្តលើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយដល់សាធារណជន។
លោកបន្ថែមថា សម្រាប់ការងារក្នុងអាណត្តិទី៧ គឺបន្តមរតកសមិទ្ធផលនៃរដ្ឋបុរសរបស់កម្ពុជា ជាពិសេសព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេស។ លោកបន្តថា បច្ចុប្បន្ន បានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់លើកឡើងថា ទឹកដីខ្មែរ ត្រូវមានលក្ខណៈជាខ្មែរ ដ្បិតតែឥឡូវជាសម័យកាលភាវូបនីយកម្ម ដែលស្ថាបត្យកម្ម មានលក្ខណៈទំនើបច្រើន ដូច្នេះ នៅភ្នំពេញ ក៏ដូចជាទីក្រុងផ្សេងៗទៀតនៅកម្ពុជា គឺត្រូវការស្ថាបត្យកម្មដែលមានអត្តសញ្ញាណ មានអត្តចរិត និងមានព្រលឹងជាខ្មែរច្រើន។
លោក លី រស្មី លើកទឹកចិត្តឱ្យមានការបញ្ចូលនូវរចនាបខ្មែរ នៅតាមសំណង់ អគារឯកជន ឱ្យបានកាន់តែច្រើន។លោកបញ្ជាក់ថា៖ «អគារដែលគួរត្រូវមានលក្ខណៈខ្មែរនោះ មានសារមន្ទីរ រោងមហោស្រព សាលារៀន អគាររដ្ឋបាលសាធារណៈរបស់រដ្ឋ អគារមួយចំនួនទៀតដែលទាក់ទងនឹងដួងព្រលឹងរបស់ខ្មែរ ដែលបម្រើដល់មុខងារប្រើប្រាស់ទាក់ទងនឹងវប្បធម៌ ឬក្រសួងស្ថាប័នរដ្ឋផ្សេងៗ គួរតែមានលក្ខណៈជាខ្មែរ»៕
លោកបានធ្វើការកត់សម្គាល់ថា ប្រទេសចិន មានផែនការសម្រេចឱ្យបាននូវកំណើនដែលមានគុណភាពកាន់តែប្រសើរឡើង និងមិនគ្រាន់តែគិតពីវិធីដែលអាចពន្លឿនកំណើនក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ។
ការស្ទង់មតិបានបង្ហាញទៀតថា សន្ទស្សន៍សម្រាប់ក្រុមហ៊ុនមិនមែនផលិតកម្ម បានកើនឡើងដល់២៧ពិន្ទុ ពី២៣ពិន្ទុ បើធៀបនឹងការព្យាករណ៍ទីផ្សារជាមធ្យម២៤ពិន្ទុ។ការស្ទង់មតិក៏បានបង្ហាញផងដែរថា បណ្តាក្រុមហ៊ុនធំៗរំពឹងថា នឹងបង្កើនការចំណាយមូលធន១៣,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ខាងមុខ។
របាយការណ៍ដែលមានឈ្មោះថា Tankan អាចនឹងត្រូវបានពិនិត្យយ៉ាងដិតដល់ ដោយក្រុមអ្នកបង្កើតគោលនយោបាយ របស់ធនាគារកណ្តាលជប៉ុន (BOJ) ដើម្បីកំណត់ថា តើធនាគារត្រូវចាប់ផ្តើមដំឡើងអត្រាការប្រាក់ដែរឬយ៉ាងណា។




