ដោយៈ ហ្វីអូណា
កោះកុងៈ លោកស្រីអ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បងនូវ “កំពង់ផែកោះកុង” ឬពាក្យបច្ចេកទេសបរទេសហៅថា កោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ការដាក់ឱ្យសាកល្បងកំពង់ផែកោះកុងនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងការទទួលស្វាគមន៍នាវាទី១ ចូលមកកាន់កំពង់ផែនេះ ដោយមានការចូលរួមដោយលោក កាវ លាំង (Kao Liang) តំណាងក្រុមហ៊ុនកោះកុងផតមេនេចម៉ិន ឯ.ក ឧត្តមសេនីយ៍ទោ អាន ស្រៀង នាយកដ្ឋាននគរបាលព្រំដែនទឹក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការចូលរួមពីមន្ទីរ ស្ថាប័នជំនាញ។
លោកកាវ លាំង តំណាងក្រុមហ៊ុន បានលើកឡើងថា កំពង់ផែកោះកុងរបស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ និងមានការសហការដ៏រឹងមាំរវាងប្រទេសទាំងទ្វេរ។
លោកស្រីអ៊ី នារីនេត បានថ្លែងថា កំពង់ផែកោះកុងផតមេនេចម៉ិន ឯ.ក នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ តភ្ជាប់ពីក្រុងខេមរភូមិន្ទទៅកាន់ផ្លូវជាតិលេខ៤ (កំពុងដំណើរការជួសជុលកែលម្អ លើកកម្ពស់គុណភាព)៕


លោកឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមថា ចំពោះទំនោរកើនឡើងនេះ បណ្ដាមកពីបញ្ហាសេដ្ឋកិច្ចពិភពលោក ក្នុងនោះប្រទេសកម្ពុជា ពុំមានភ្ញៀវទេសចរចូលមកច្រើន។ ចំណែកការនាំចេញវាយនភណ្ឌនៅមានកម្រិត ហើយវិស័យផ្សេងៗ ដែលចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ច ពុំទាន់មានភាពល្អប្រសើរឡើងវិញ ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ ដល់មុខរបររកទទួលទានរបស់ប្រជាពលរដ្ឋកម្ពុជា ទើបធ្វើឲ្យមានការខកខាន ក្នុងការបង់សងត្រឡប់មកកាន់គ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុ។
តាមរបាយការណ៍បានបញ្ជាក់ថា ឥណទានទាំងនេះគ្របដណ្តប់លើវិស័យ៖ ជួញដូរដុំ និងរាយមានចំនួន៥៩.៥ទ្រីលានរៀល ការទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន២៨.៦ទ្រីលានរៀល វិស័យកសិកម្មមានចំនួន ២២.៧ទ្រីលានរៀល, សេវាកម្មមានចំនួន ២២ទ្រីលានរៀល។ អចលនទ្រព្យ១៩.៦ទ្រីលានរៀល សំណង់១៨.៣ទ្រីលានរៀល, អង្គភាពគ្រួសារ១៣.៧ទ្រីលានរៀល កម្មន្តសាល៨.៧ទ្រីលានរៀល និងឥណទានផ្សេងៗចំនួន៤៥.៥ទ្រីលានរៀល៕
ក្រុមហ៊ុនផលិតកប៉ាល់របស់ប្រទេសចិន បានវ៉ាលើសក្រុមហ៊ុនផលិតកប៉ាល់របស់កូរ៉េ ដោយទទួលបានការបញ្ជាទិញថ្មីចំនួន១,៦៨លានCGT ឬស្មើនឹង៨២ភាគរយ នៃចំនួនបញ្ជាទិញសរុបទូទាំងពិភពលោក។

















ទិន្នន័យចុងក្រោយបំផុត ពីការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិនបានបង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៣ ផ្ទៃសរុបនៃផ្ទះ ដែលមិនទាន់បានលក់ចេញ មានចំនួន៦៤៨លានម៉ែត្រការ៉េ។
លោកតា ហឺ ខេង (He Keng) វ័យ៨១ឆ្នាំដែលជាអតីតអនុប្រធានការិយាល័យជាតិស្ថិតិចិន និយាយថា “តើមានផ្ទះទំនេរចោលមានចំនួនប៉ុន្មានពេលនេះ? អ្នកជំនាញម្នាក់ៗបានផ្ដល់តួលេខខុសៗគ្នា ដោយភាគច្រើនជឿថា ចំនួនផ្ទះទំនេរចោលនាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់សម្រាប់មនុស្ស៣ពាន់លាននាក់ស្នាក់នៅ”។

លោកថ្លែងថា ក្នុងនាមជាមិត្តពិតរបស់កម្ពុជា កូរ៉េបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ផ្សេងៗ ដែលមានតម្លៃប្រមាណ ១០៤០ លានដុល្លារពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០២១។
ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីនេះថា កូរ៉េក៏ជាម្ចាស់ជំនួយដ៏សំខាន់មួយរបស់កម្ពុជា ដោយប្រទេសនេះ បានផ្ដល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈ ការអប់រំ ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម និងវិស្វកម្ម ជាដើម។ ជាពិសេស ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងទន្ទឹងរង់ចាំការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងជំរុញភាពរីកចម្រើនរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំង២ផងដែរ។
លោកស្រី ចម និម្មល បន្ថែមថា ក្រៅពីក្របខ័ណ្ឌទ្វេភាគី ប្រទេសទាំង២បានគាំទ្រគ្នាទៅវិញ ទៅមកក្នុងវេទិកាអន្តរជាតិ និងសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងយន្តការអនុតំបន់អាស៊ាន និងមេគង្គ និងវេទិកាពហុភាគីផ្សេងទៀត៕