រដ្ឋាភិបាលរង់ចាំស្វាគមន៍ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី

ដោយៈ ស៊ីវ ម៉េង

        មណ្ឌលគិរីៈ រដ្ឋាភិបាលបាននិងកំពុងរង់ចាំ និងប្រកាស​ស្វា​គម​ន៍​ដៃគូ​វិនិយោគ​ដែលមាន​សក្តានុពល និង​មាន​ភាពច្បាស់​លាស់​ឱ្យ​មក​វិនិយោគ​លើ​ការ​​កសាង​ព្រលានយន្តហោះ ក្នុង​ខេត្តមណ្ឌលគិរី។

​កន្លងមក​រដ្ឋាភិបាល​កម្ពុជា ​ធ្លាប់​បានសម្រេច​ជា​គោល​ការ​​ណ៍​ឱ្យ​ក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការ​សិក្សា និង​អភិ​​វ​ឌ្ឍ​សំណើ​សាងសង់​ព្រលាន​យន្តហោះ​មួយ​នេះ​។ ទោះជា​យ៉ាងណា​វត្តមាន​របស់​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​ក្រុមហ៊ុន​នេះ​សុំ​ដកខ្លួន​វិញ​។​

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​កម្ពុជា​នៅ​មិនទាន់​ស្វែងរក​ដៃគូ ​ឱ្យមក​វិនិយោគ​គម្រោង​នេះ​ទេ ខណៈ​កន្លងមក​ មាន​ក្រុមហ៊ុន​មកពី​ប្រទេសមួយ​ចំនួន​ដូចជា ចិន កូរ៉េ និង​តំបន់​អារ៉ាប់​បានមក​ជួប​អាជ្ញាធរ​កម្ពុជា​ដែរ​។

លោក​បន្តថា “បច្ចុប្បន្ន​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​ អាកាសចរ​ស៊ីវិល​កំពុ​ង​ខិត​ខំ​ទាក់ទាញ​អ្នកវិនិយោគ ​ឱ្យមក​បណ្តាក់ទុន​លើ​គម្រោង​នេះ​។​លោក​បន្ថែមថា “បើ​ព្រលាន​នេះ​ដំណើរការ គឺ​វា​មិន​គ្រាន់តែ​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​ប៉ូល​សេដ្ឋកិច្ច​មួយ​ទៅ​ប៉ូល​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួមចំណែក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឱ្យបាន​កាន់តែ​លឿន​ផងដែរ​”។

​ ​គម្រោង​ព្រលាន​យន្ត​ហោះ​នេះ គ្រោងនឹងសាងសង់​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដោយមាន​ផ្ទៃដី​ប្រមាណ៣០០​ហិកតា​។ តាម​ការប៉ាន់ស្មាន​កន្ល​ង​មក​គឺ​គម្រោង​នេះ ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១០០លាន​ដុល្លារ​។​លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាស​ស៊ីវិល កំពុង​ខិតខំ​យ៉ាងខ្លាំង ​ក្នុងការ​ស្វែងរក​ដៃគូ​មាន​សក្តានុពល និង​មាន​ភាពច្បាស់លាស់​មក​វិនិយោគ​លើ​គម្រោង​មួយ​នេះ​”។

កាលពី​ខែសីហា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​លើ​សេចក្តីព្រាង​ផែនការមេ​អភិ​វឌ្ឍន៍​ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ ចំពេល​មានគំនិត​ផ្តួចផ្តើម​កាន់​​តែ​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ៣​លាន​នាក់​ជា​រៀង​​រាល់​ឆ្នាំ​ ទៅកាន់​តំបន់​ថាមពល​ជីវចម្រុះ​ ដ៏​ស្រស់ស្អាត​នៅ​ភាគ​ឦសាន​នៅត្រឹម​ឆ្នាំ ​២០៣៥​។​

ផែនការ​មេនេះ​ នឹង​បំពេញបន្ថែម​នូវ​ផែនទី​បង្ហាញផ្លូវ​ទេស​ចរណ៍​ជាតិ៣ ដំណាក់កាល​ឆ្នាំ ២០២១-២០២៥ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ ​២០២១ ដើម្បី​បង្ហាញ​ទិស​សម្រាប់​ការ​ងើបឡើង​វិញ​ពី ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ របស់​វិស័យ​ទេសចរណ៍​៕

 

Roundup: Cambodian PM hails China’s BRI as key role in development of Cambodia, ASEAN

KANDAL, Cambodia, June 7 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen said on Wednesday that China’s Belt and Road Initiative (BRI) has played a crucial role in the development of Cambodia and other member states of the Association of Southeast Asian Nations (ASEAN) over the past decade.

“Cambodia is one of the countries that has benefited from China’s Belt and Road Initiative,” Hun Sen said in a speech during the groundbreaking ceremony for Phnom Penh-Bavet Expressway, the kingdom’s second Chinese-invested expressway.

Under the BRI cooperation framework, a number of Chinese-invested mega-projects have been carried out in Cambodia, including the Sihanoukville Special Economic Zone, hydropower plants, Phnom Penh-Sihanoukville Expressway, Siem Reap-Angkor International Airport, and Morodok Techo National Stadium, he said.
“Through the BRI, Cambodia has received a great amount of grant aid, concessional loan and investment from China for infrastructure development,” he said.

The Cambodian prime minister said the Sihanoukville Special Economic Zone, a BRI flagship project in Cambodia, has become the Southeast Asian nation’s largest industrial zone, accommodating up to 175 factories so far.

Hun Sen said that the BRI has also benefited other ASEAN member states and paves the way to world peace and development, adding that the initiative has neither created enmity toward any countries, nor blocked the development of other countries.

Describing the initiative as “global public goods and a major forum for international cooperation,” Chinese Ambassador to Cambodia Wang Wentian said the BRI has deepened mutually beneficial cooperation for all participating countries
including Cambodia.

“The BRI has helped more
and more countries accelerate their economic development. This clearly shows that this initiative has provided a broad path to boost common development of all countries,” he said in a speech at the groundbreaking ceremony.

Neak Chandarith, director of
the Cambodia 21st Century Maritime Silk Road Research Center, said BRI projects will continue to help Cambodia and other countries quicken their economic recovery from the COVID-19 pandemic.

“I believe that the BRI projects here will support Cambodia to achieve its ambitious goals of becoming an upper middle-income country by 2030 and a high-income country in 2050,” he told Xinhua.

Joseph Matthews, a senior professor at the BELTEI International University in Phnom Penh, said the BRI has complemented the Master Plan on ASEAN Connectivity, and the initiative has provided great benefits to Cambodia, ASEAN and the rest of the world.

“The BRI has become a driving force to continue expanding cooperation among countries in the region and the world at large for the cause of common peace, security, prosperity and sustainable development,” he told Xinhua.

Other ASEAN member states, such as Laos, Thailand, Indonesia and Malaysia, have also reaped significant benefits from the BRI, he said.

Matthews said the
China-Laos Railway project, which links Kunming, capital of southwest China’s Yunnan province, to the Lao capital Vientiane, is a great boon not only for the two countries, but also for other ASEAN member states.

Source: Xinhua

លោកអ៊ី ពិសិដ្ឋៈបុរីបុស្បានៅតែលក់បានជោគជ័យទោះឆ្លងវិបត្តិកូវីត១៩

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកផ្នែកទីផ្សារនៃបុរីបុស្បាលោកអ៊ី ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា ទោះបីជាឆ្លងកាត់វិបត្តិកូវីត១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ប៉ុន្តែបុរីបុស្បានៅតែសម្រេចបានជោគជ័យលើការលក់។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ មិថុនាកន្លងមកថា រហូតមកទល់ពេលនេះ បុរីបុស្បានៅតែទទួលបានជោគជ័យលើការលក់ ដោយយើងលក់អស់ជិត៥០ភាគរយ នៃគំរោងទាំងមូលហើយ។ លោកបន្តថា ដោយសារទំនុកចិត្ត និងការផ្តោតរបស់យើងលើគុណភាព សោភ័ណភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងប្រណី​តភាពនៃម៉ូតផ្ទះរបស់យើង បានធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើគំរោងរបស់យើង”។

លោកអ៊ី ពិសិដ្ឋបានបន្តឲ្យដឹងថា ជាមួយនឹងផែនការប្រកបដោ​យចក្ខុវិស័យ ការទទួលខុសត្រូវផ្នែកសង្គម យើងបានទទួលពានរង្វាន់ល្បីៗជាច្រើន ពីស្ថាប័នជាតិ អន្តរជាតិ ពិសេសកាលពីពេលថ្មីៗនេះ យើងទទួលបានពានរង្វាន់ លំដាប់អន្តរជាតិពីប្រទេសថៃ ពានរង្វាន់ដ៏មានកិត្យានុភាពពីចក្រភពអង់គ្លេស និងពានរង្វាន់ជាច្រើនទៀត លើរចនាបទគំរោងផ្ទះ ពានរង្វាន់ភាពជាក្រុមហ៊ុនឆ្នើមលើការលក់ និងធ្វើទីផ្សារជាដើម។

បុរីបុស្បាមានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនខ្លាំង ដោយផ្សារទំនើប ហាងកាហ្វេល្បីៗ បានពង្រីកខ្លួនទៅកាន់តំបន់នេះ ជាពិសេសជាតំបន់ងាយស្រួលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងព្រលានយន្តហោះអ​ន្តរជាតិតេជោក្រុងតាខ្មៅ៕

អ្នកជំនាញៈ អចលនទ្រព្យនៅតែពឹងផ្អែកទីផ្សារក្នុងស្រុកខណៈវិនិយោគិនបរទេសនៅមិនទាន់សម្រេចចិត្ត

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ចរន្តនៃការដោះដូរដីធ្លី នៅកម្ពុជា ភាគច្រើននៅតែពឹងផ្អែក លើអ្នកវិនិយោគក្នុងស្រុក ខណៈជនបរទេសនៅមិនទាន់សម្រេចចិត្តច្បាស់នៅឡើយ។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៧ មិថុនាថា ទីផ្សារបច្ចុប្បន្នគឺល្អសម្រាប់អ្នកទិញ ដោយសារម្ចាស់អចលនវត្ថុជាច្រើនបានដាក់លក់ប្រញាប់។អ្នកស្រីបន្តថា “ក្នុងស្ថានភាពពេលនេះ អ្នកលក់ច្រើន ហេតុនេះអ្នកទិញមានអំណាចក្នុងការចចារតម្លៃ”។ អ្នកស្រីបន្ថែមថា “ចំណែកជនបរទេស ពួកគេមិនទាន់សម្រេចចិត្តនៅឡើយ ដោយពួកគាត់មានចំណាប់អារម្មណ៍វិនិយោគផងដែរ ប៉ុន្តែដោយសារការបោះឆ្នោត ហេតុនេះពួកគេហាក់រង់ចាំមើល”។

ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារដីធ្លីនៅតែដំណើរការ ពិសេសតំបន់ជាយក្រុង ប៉ុន្តែសកម្មភាពទិញលក់ភាគច្រើន ផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារ៕

World Bank ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៤ ដោយសារផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់

សុខុម

អន្តរជាតិ: ធនាគារពិភពលោក (World Bank) បានដំឡើងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈសហរដ្ឋអាមេរិក មហាយក្សចិន និងសេដ្ឋកិច្ចធំៗផ្សេងទៀតបានបង្ហាញភាពធន់ជាងការព្យាករ។ទោះជាយ៉ាងណា ធនាគារនេះនិយាយថា ការដំឡើងអត្រាការប្រាក់ និងការរឹតបន្តឹងឥណទាននឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

តាមរយៈរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (Global Economic Prospects) ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ធនាគារពិភពលោកនិយាយថា ផលទុនជាតិសរុបសកល (GDP) ត្រូវបានព្យាករថានឹងសម្រេចបានកំណើន២,១%នៅឆ្នាំ២០២៣ ដោយកើនឡើងពី១,៧%ដែលត្រូវបានព្យាករកាលពីខែមករា ប៉ុន្តែទាបជាងក្នុងឆ្នាំ២០២២ ដែលសម្រេចបានកំណើន៣,១%។

ធនាគារពិភពលោក ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ពី២,៧%ក្នុងខែមករា មកនៅត្រឹម២,៤% ដោយលើកឡើងពីផលប៉ះពាល់បង្កឡើងដោយសារធនាគារកណ្ដាលរឹតបន្តឹងរូបិយវត្ថុ និងលក្ខខណ្ឌឥណទានដែលបានធ្វើឱ្យការវិនិយោគលើអាជីវកម្ម និងលំនៅដ្ឋានធ្លាក់ចុះ។

កត្តាទាំងនេះនឹងបន្ថយល្បឿនកំណើនបន្ថែមទៀតក្នុងឆមាសទី២ ឆ្នាំ២០២៣ និងហៀរចូលដល់ឆ្នាំ២០២៤ ប៉ុន្តែធនាគារនេះបានចេញផ្សាយការព្យាករកំណើនសេដ្ឋកិច្ចសកលថ្មីក្នុងរង្វង់៣%សម្រាប់ឆ្នាំ២០២៥។លោក Indermit Gill ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារពិភពលោកថ្លែងថា ឆ្នាំ២០២៣ នឹងនៅតែជាឆ្នាំទទួលបានកំណើនយឺតបំផុតមួយសម្រាប់សេដ្ឋកិច្ចជឿនលឿននានាក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ។

លោកបានបន្ថែមថា ២ភាគ៣នៃបណ្ដាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងទទួលបានកំណើនទាបជាងឆ្នាំ២០២២ ដោយសារការដើរថយក្រោយនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងការកាត់បន្ថយភាពក្រីក្រ និងការកើនឡើងបំណុលរបស់រដ្ឋ៕ Aljazeera៕

អ្នកអភិវឌ្ឍន៍លើកឡើងពីផែនការប្រកបដោយមហិច្ឆតាក្នុងការ អភិវឌ្ឍទីក្រុងកោះនរា

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកអភិវឌ្ឍន៍ទីក្រុងកោះនរា ទំហំ១២៥ហិកតា បាននិងកំពុងសម្លឹងទៅអនាគត ជាមួយទស្សនវិស័យសុទិដ្ឋិនិយមពីការដឹក​ននាំ​របស់រដ្ឋាភិបាល និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

អនុប្រធានក្រុមហ៊ុនOCIC Group លោកTea Thierry បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គនាយកគេហ ទំព័រPropertyarea.asia កាលពីដើមសប្តាហ៍នេះថា កោះនរាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ និងនៅជិតកោះពេជ្របំផុត ហើយជាមួយនឹងការសាងសង់ស្ពានថ្មី ដែលយើងចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់កោះពេជ្រ។លោកបន្តថា “កោះនរា ស្ថិតនៅស្របទន្លេមេគង្គ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធ បានសម្រេចបានជាង៥០% ហើយវាកំពុងអភិវឌ្ឍបន្តទៅមុខយ៉ាងល្អប្រសើរ”។ លោកបន្តថា “លើសពីនេះ នៅឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ នឹងមានប្រជាជនមួយចំនួនធ្វើដំណើរទៅកោះនរា”។

លោកThierry បានបន្តថា បច្ចុប្បន្ននេះ យើងមានអ្នកវិនិយោគមួយចំនួន រួមទាំងវិនិយោ​គិនអន្តរជាតិផងដែរ ដែលមានគម្រោងមួយចំនួននៅលើកោះនរា។ ពួកយើងមានក្រុមហ៊ុនអភិវឌ្ឍសិង្ហបុរី ដែលកំពុងសាង់សង់គម្រោងលំនៅដ្ឋាន ដូចជាបុរីប្រណីតៗ(High-end​)ជាដើម ហើយនៅពេលអនាគតខាងមុខ កោះនរានឹងមានអគារខ្ពស់ៗមួយចំនួន។

លោកបានឱ្យដឹងទៀតថា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC មានចក្ខុវិស័យនៃការអភិវឌ្ឍន៍OCIC ដើម្បីអាចគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនអាចជំរុញឱ្យមានការអភិវឌ្ឍនៃសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងល្អ ក្នុងការរក្សាបាននូវសន្តិភាព សុវត្ថិភាពនិងសន្តិសុខ។

លោកបន្ថែមថា “ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបអនុញ្ញាត ឱ្យក្រុមហ៊ុនឯកជននានា រួមទាំង OCIC អាចអភិវឌ្ឍ វិនិយោគ និងមានការជឿជាក់លើភាពជោគជ័យនៃកម្ពុជា ហើយយើងកំពុងឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងខ្នាតធំ(Large-Scale Township)”។លោកបន្តថា “ជាធម្មតា  តម្រូវការ និងការផ្គត់ផ្គង់មានវដ្តនៃការឡើងចុះ ហើយលោកគិតថា ពេលនេះជាឱកាសល្អ ជាពិសេសសម្រាប់ក្រុមហ៊ុន OCIC ដែលធ្វើពិពិធកម្មក្នុងវិស័យនានាជាច្រើន ដូចជា ការអប់រំ ការថែទាំសុខភាព ដើម្បីបន្តអភិវឌ្ឍអចលនទ្រព្យ ខណៈកម្ពុជានឹងត្រូវការផ្ទះប្រហែល១លានបន្ថែម នៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់ទៀតថា “យើងក៏ឃើញមានក្រុមហ៊ុន នៅបណ្តាប្រទេសជិតខាងមួយចំនួន មានបំណងចង់មកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជាផងដែរ។ ដូច្នេះយើងត្រូវការអភិវឌ្ឍកន្លែងទេសចរណ៍នានានៅកោះនរា និងកោះពេជ្រ”។

  លោកបានឱ្យដឹងទៀតថា “ជាធម្មតា  តម្រូវការ និងការផ្គត់ផ្គង់មានវដ្តនៃការឡើងចុះ ហើយលោកគិតថា ពេលនេះជាឱកាសល្អ ជាពិសេសសម្រាប់ក្រុមហ៊ុន OCIC ដែលធ្វើពិពិធកម្មក្នុងវិស័យនានាជាច្រើន ដូចជា ការអប់រំ ការថែទាំសុខភាព ដើម្បីបន្តអភិវឌ្ឍអចលនទ្រព្យ ខណៈកម្ពុជានឹងត្រូវការផ្ទះប្រហែល១លានបន្ថែមនៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់ទៀតថា “យើងក៏ឃើញមានក្រុមហ៊ុននៅបណ្តាប្រទេសជិតខាងមួយចំនួន មានបំណងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដូច្នេះយើងត្រូវការអភិវឌ្ឍកន្លែង ទេសចរណ៍នានានៅកោះនរា និងកោះពេជ្រ”។ លោកTea Thierry បានបញ្ជាក់ថា “យើងបានអភិវឌ្ឍមជ្ឈ​មណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងកំពុងបន្តជំរុញឱ្យមានការវិវត្តន៍នៃកោះពេជ្រ ដោយបច្ចប្បន្ននេះ យើងឃើញមានក្រុមហ៊ុនជាច្រើនមកតាំងទីស្នាក់ការកណ្តាល នៅកោះពេជ្រដូចជា Foodpanda Starbuck សមាគមពាណិជ្ជកម្ម និងNGOមួយចំនួនទៀត”។

លោកបន្តឱ្យដឹងទៀតថា នៅពេលយើងមានអ្នកធ្វើជំនួញអន្តរជាតិដែលធ្វើដំណើរមក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយស្នាក់នៅសណ្ឋាគារសូហ្វីតែល ឬសណ្ឋាគារផ្សេងៗ ពួកគេអាចចូលមកទស្សនាកោះពេជ្រ ឬចូលរួមកិច្ចប្រជុំ ហើយនេះគឺជាគម្រោងរបស់យើងក្នុងការនាំមកនូវ និងអភិវឌ្ឍភោជនីយដ្ឋានបន្ថែម ជាពិសេសភោជនីយដ្ឋានបែបខ្មែរ ដើម្បីបង្ហាញពីលក្ខណៈខ្មែរ ហើយពួកគេអាចសំរាក និងទទួលទានភេសជ្ជៈ ម្ហូបអាហារ ស្តាប់តន្ត្រី ដែលនេះជាជំហានបន្ទាប់សម្រាប់កោះពេជ្រ”។

លោកTea Thierry បានបញ្ជាក់ថា នៅពេលធ្វើដំណើរទៅកោះនរា យើងចង់ឱ្យតំបន់នេះ កាន់តែមានភាពស្រស់បៃតងដូចជា Koh Pich central park ហើយយើងចង់អភិវឌ្ឍគម្រោងបន្ថែមដែលមិនជះផលប៉ះពាល់ដល់បរិស្ថាននៅកោះនរា និងបង្កើតភាពទាក់ទាញផ្សេងៗទៀត ដើម្បីស្រូបយកលំហូរវិនិយោគពីបរទេស៕

 

ចាប់ពីថ្ងៃនេះតទៅ គណនីជាប្រាក់បាត អាចទូរទាត់ប្រាក់ដោយស្កេនឃ្យូអរកូត ទៅកាន់ហាងទំនិញប្រមាណ ១,៥លានកន្លែងនៅកម្ពុជា

នៅថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម បណ្ឌិត Sethaput Suthiwartnarueput ទេសាភិបាល ធនាគារកណ្តាលថៃ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ – ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា។

ចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់នេះតទៅ ប្រជាជនថៃដែលមានគណនីជាប្រាក់បាតរបស់ព្រះរាជាណាចក្រថៃអាចទូទាត់ប្រាក់ដោយស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករឬនៅហាងទំនិញប្រមាណ ១,៥ លានកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។

ការនាំចេញរបស់ប្រទេសចិន ដាំក្បាលចុះក្នុងខែឧសភា ខណៈតម្រូវការទូទាំងពិភពលោកធ្លាក់ចុះ

សុខុម

ប៉េកាំង: ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងខែឧសភា ដើមឆ្នាំ២០២៣ ហើយការនាំចូលក៏ធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមិថុនា។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះកើតមានឡើង ខណៈបណ្ដាសហគ្រាសផលិតជួបការលំបាកក្នុងការស្វែងរកតម្រូវការទីផ្សារនៅឯបរទេស ស្របពេលតម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។ ការនាំចេញពីប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានធ្លាក់ចុះ៧,៥%ក្នុងខែឧសភា ដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីខែមករា បើធៀបនឹងកំណើននៃការនាំចេញ៨,៥%ក្នុងខែមេសា។ ទន្ទឹមនេះការនាំចូលក៏បានធ្លាក់ចុះ៤,៥%ផងដែរ បើធៀបនឹងការធ្លាក់ចុះ៧,៩%ក្នុងខែមេសា។

តួលេខទាំងនេះប្រៀបធៀបទៅនឹងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានបង្ហាញថា ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា ការនាំចេញរបស់ប្រទេសចិន នឹងធ្លាក់ចុះ០.៤% ហើយការនាំចូលនឹងធ្លាក់ចុះ៨,0%។

ការធ្លាក់ចុះនូវការនាំចេញនេះឆ្លុះបញ្ចាំងពីតម្រូវការទំនិញចិន ធ្លាក់ចុះ ដ៏ដូចជាការធ្លាក់ចុះនូវនាំចូលផងដែរ ពីព្រោះប្រទេសចិន នាំចូលគ្រឿងបន្លាស់ និងវត្ថុធាតុដើមពីបរទេសដើម្បីដំឡើងផលិតផលសម្រេចសម្រាប់ការនាំចេញ៕ CNN៕

ទស្សនវិស័យលំនៅដ្ឋានសកលប្រសើរឡើង ទោះបីជាមានសម្ពាធពីអត្រាការប្រាក់ខ្ពស់

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters ទៅលើក្រុមអ្នកវិភាគអចលនទ្រព្យបានឱ្យដឹងថា ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានសំខាន់ៗភាគច្រើនបានប្រសើរឡើងបន្តិចធៀបនឹង៣ខែមុន ទោះជាមានអត្រាការប្រាក់ខ្ពស់យ៉ាងណាក្តី។

តម្លៃផ្ទះបានកើនឡើងក្នុងល្បឿនដ៏ខ្លាំងមួយនៅទូទាំងបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ដែលក្នុងករណីខ្លះកើនជាង៥០ភាគរយ ប៉ុន្តែបានធ្លាក់ចុះកាលពីឆ្នាំមុនដោយចំនួនតិចតួច ខណៈដែលធនាគារកណ្តាលជាច្រើននាំគ្នាដំឡើងអត្រាការប្រាក់។ការស្ទង់មតិរបស់ Reuters ទៅលើអ្នកវិភាគប្រហែល១០០នាក់ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភាដល់ថ្ងៃទី៥ ខែមិថុនាបានបង្ហាញថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អូស្ត្រាលី និងនូវែលសេឡង់ នៅទ្រឹង ឬធ្លាក់ចុះតិចជាងអ្វី ដែលអ្នកវិភាគបានព្យាករណ៍ទុកកាលពីបីខែមុន។ ទស្សនវិស័យត្រូវបានផ្លាស់ប្តូរតិចតួចសម្រាប់ប្រទេសអង់គ្លេស និងនៅក្នុងប្រទេសឥណ្ឌា ដែលតម្លៃបានបន្តកើនឡើង។

អ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានកត់សម្គាល់ថា “យើងរកឃើញថា ការផ្គត់ផ្គង់លំនៅឋានទាបបំផុត តារាងតុល្យការគ្រួសារកាន់តែរឹងមាំ… និងការគាំទ្រពីកំណើននៃការធ្វើអន្តោប្រវេសន៍ឡើងវិញគឺសុទ្ធតែបានរួមចំណែកដល់ភាពធន់នឹងតម្លៃផ្ទះនាពេលថ្មីៗនេះ”។

លោក Adam Challis នាយកប្រតិបត្តិនៃការស្រាវជ្រាវ និងយុទ្ធសាស្រ្តសម្រាប់ EMEA នៅភ្នាក់ងារ JLL បានលើកឡើងថា ការកើនឡើងប្រាក់ឈ្នួលដ៏ខ្លាំងកាលពីឆ្នាំមុនបានធ្វើឱ្យទីផ្សារលំនៅឋានជាច្រើនមានភាពធន់ ទោះបីជាការចំណាយលើការខ្ចីកើនឡើងខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់ក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅឆ្នាំនេះ អ្នកវិភាគ៤៣នាក់ ក្នុងចំណោម៨១នាក់ដែលបានឆ្លើយសំណួរដាច់ដោយឡែកមួយបានអះអាងថា ការធ្លាក់ចុះដ៏ខ្លាំងមួយគឺទំនងជាអាចកើតឡើងសម្រាប់តម្លៃផ្ទះជាជាងការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។

តម្លៃផ្ទះនៅប្រទេសកាណាដា និងនូវែលសេឡង់ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះប្រហែល៩ភាគរយ និង៨ភាគរយរៀងៗគ្នាសម្រាប់ឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍។ ចំណែកឯ តម្លៃផ្ទះនៅប្រទេសអាឡឺម៉ង់ត្រូវបានគេរំពឹងទុកថានឹងធ្លាក់ចុះ៥,៥ភាគរយ។

តម្លៃផ្ទះនៅអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល៣ភាគរយ ហើយតម្លៃផ្ទះរបស់ប្រទេសអូស្ត្រាលីនឹងនៅទ្រឹងពេញមួយឆ្នាំ២០២៣នេះ។ ប៉ុន្តែ តម្លៃផ្ទះជាមធ្យមត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល៦ភាគរយនៅក្នុងប្រទេសឥណ្ឌា។

តម្លៃផ្ទះកំពុងហក់ឡើងថ្លៃរួចហើយនៅក្នុងទីផ្សារមួយចំនួន ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលនានា ក្នុងការទាញអតិផរណាទាំងមូលមកស្ថិតក្រោមការគ្រប់គ្រង៕

Asia stocks gain on hopes for China stimulus, Fed pause

HONG KONG: Most Asia-Pacific stocks markets strengthened on Wednesday (Jun 7), as expectations for stimulus from China and overnight gains on Wall Street boosted the mood.
MSCI’s broadest index of Asia-Pacific shares outside Japan gained 0.7 per cent in the morning.

China’s benchmark equity index rose 0.3 per cent, while Hong Kong’s Hang Seng added 1.2 per cent.

On Tuesday, China reportedly asked the biggest banks to cut deposit rates to boost the economy. Speculation of policy support for the troubled property sector has been lifting those shares over the past week.

The two-year Treasury yield, which typically moves in step with interest rate expectations, fell slightly to about 4.5 per cent in Tokyo, from Tuesday’s close at 4.516 per cent. The yield on 10-year notes slipped to around 3.67 per cent.

The US dollar index slipped by 0.04 per cent to 104.03.
The Australian dollar reached its highest since mid-May at A$0.6690, extending a rally following a central bank rate increase on Tuesday.

Source: Reuter