Cambodia Started Promote Tourism Sector to Myanmar

By MoT

Phnom Penh,  H.E. Huot Hak, Minister of Tourism, Leads a High-Level Delegation of the Ministry of Tourism and the Cambodia Tourism Board (CTB) to Yangon, Myanmar.

H.E. Huot Hak, Minister of Tourism, leading a high-level delegation of the Ministry of Tourism and the Board of Directors of the Cambodia Tourism Board (CTB), arrived safely in Yangon, Republic of the Union of Myanmar.

With the high approval of the Royal Government of Cambodia, H.E. Huot Hak led a high-level delegation from the Ministry of Tourism and the Cambodia Tourism Board (CTB) to Yangon, Republic of the Union of Myanmar. Upon arrival, the delegation received a warm welcome from H.E. Maung Maung Kyaw, Permanent Secretary of the Ministry of Hotels, Tourism and Culture of Myanmar, and H.E. Cheng Manith, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of the Union of Myanmar.

The delegation is attending high-level regional tourism cooperation meetings under the framework of the Mekong Tourism Forum 2026 and related events, taking place from 15 to 17 June 2026 in Yangon, Republic of the Union of Myanmar.

 

This high-level regional tourism cooperation event is organized by the Ministry of Hotels, Tourism and Culture of the Republic of the Union of Myanmar under the theme “Tourism for the People, Meaningful Travel.”

 

The forum serves as a regional platform for countries and stakeholders to exchange views, strengthen regional cooperation, and promote sustainable tourism development, with a strong focus on improving the livelihoods of local communities across the Greater Mekong Subregion.

រដ្ឋ​មន្រ្តី​ទេស​ចរណ៍​ផ្សព្វផ្សាយ​សក្តានុពល​ទីផ្សារ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​

ដោយៈ ចំណាន

   រ៉ង់ហ្គូនៈ  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញដល់ទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុខសុវត្ថិភាព។

ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញដល់ទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុខសុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់លោក Maung Maung Kyaw រដ្ឋលេខាធិការប្រចាំការនៃក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌ និងឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំលើសហប្រតិបត្តិការ ទេសចរណ៍កម្រិតខ្ពស់ក្នុងតំបន់ “វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៦” និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាងហ្គូន សាធារ​ណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ព្រឹត្តិការណ៍សហប្រតិបត្តិការទេសចរណ៍ កម្រិតខ្ពស់ក្នុងតំបន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមប្រធានបទ “ទេសច​រណ៍ដើម្បីប្រជាជន ការធ្វើដំណើរប្រកបដោយអត្ថន័យ”។

វេទិកានេះ គឺជាវេទិកាកម្រិតតំបន់មួយ សម្រាប់ប្រទេសនីមួយៗ និងគ្រប់ភាគីពាក់ព័ន្ធ ជួបពិភាក្សាផ្លាស់ប្តូរទស្សន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព ដោយផ្តោតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាស្នូល នៅក្នុងមហាអនុតំបន់មេគង្គ៕

ប្រជាជន​នៅ​កូរ៉េ​ខាងត្បូង​សម្រុក​លក់​​ភាគ​ហ៊ុន​ ដើម្បី​ប្រមូល​ប្រាក់​ទៅ​ទិញ​អចលនទ្រព្យ​

ដោយ: សហសេវិក
អន្តរជាតិ: ទឹកប្រាក់ប្រហែល៣,៧ទ្រីលានវ៉ុនដែលប្រមូលបានពីការលក់ភាគហ៊ុន និងមូលបត្របំណុលត្រូវបានប្រើប្រាស់ដើម្បីទិញផ្ទះនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចំនួនប្រហែល៦៥ភាគរយនៃទំហំទឹកប្រាក់ខាងលើបានចូលទៅក្នុងទីផ្សារលំនៅឋានរបស់ទីក្រុងសេអ៊ូល ជាពិសេសនៅសង្កាត់ Gangnam សង្កាត់ Songpa និងសង្កាត់ Seocho។

បណ្តាវិនិយោគិនជាច្រើនកំពុងដកប្រាក់ចំណេញពីទីផ្សារភាគហ៊ុន ហើយប្រើប្រាស់ប្រាក់ទាំងនោះដើម្បីទិញអចលនទ្រព្យ។ ជាប្រពៃណី ការសម្រេចចិត្តវិនិយោគរវាងភាគហ៊ុន និងអចលនទ្រព្យ អាស្រ័យលើទីផ្សារណាដែលអ្នកវិនិយោគមើលទៅមានភាពទាក់ទាញជាង។

កាលពីឆ្នាំមុនៗ អ្នកវិនិយោគយកប្រាក់ចំណូលចន្លោះពី៣ភាគរយទៅ៥ភាគរយពីការលក់ភាគហ៊ុន និងមូលបត្របំណុលដើម្បីទិញផ្ទះដែលមានតម្លៃ១,៥ពាន់លានវ៉ុន ឬច្រើនជាងនេះ។

នៅឆ្នាំនេះ តួលេខខាងលើបានកើនឡើងដល់ចន្លោះពី៩ភាគរយទៅ១០ភាគរយ ដោយឈានដល់១៣,២ភាគរយនៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

អ្នក ដែលមានអាយុ៣០ឆ្នាំទៅ៣៩ឆ្នាំបានទិញច្រើនជាងគេ ដោយចំណាយប្រាក់ប្រហែល១,២៦ទ្រីលានវ៉ុនពីការលក់ភាគហ៊ុន និងមូលបត្របំណុល ដើម្បីទិញផ្ទះចន្លោះខែមករា និងខែមេសា។

និន្នាការ​នេះ​បង្ហាញថា ទោះបីជា​រដ្ឋាភិបាលកូរ៉េខាងត្បូង​ដាក់ចេញ​កិច្ចខិតខំប្រឹងប្រែង​ក្នុងការលើកទឹកចិត្ត​ដល់ការវិនិយោគ​លើ​ទីផ្សារភាគហ៊ុន​ក៏ដោយ ក៏មនុស្សជាច្រើន​បែរជា​លក់ភាគហ៊ុន​ដើម្បីទិញអចលនទ្រព្យ​វិញ៕ប្រភព: Seoul Economic Daily៕

WMF ជួយ​ស្តារ​ប្រាសាទ​ភ្នំ​បាក់​ខែង​ អរិយធម៌​​ដែល​កប់​បាត់​ឲ្យ​មាន​ភាព​រស់​រវើក​ឡើង​វិញ

ដោយៈ នាង សំណាង

ភ្នំពេញៈ អរិយធ៌មដែលស្លោកស្រពោន ត្រូវបានអង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិច ប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទភ្នំមួយនេះ។

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសអង្គការWMF ឱ្យដឹងថា ប៉ែកខាងលិចប្រាសាទភ្នំបាខែង មានការខូចខាតប្រហាក់ប្រហែលនៅជ្រុងផ្សេងទៀតដែរ។

ក្រុមការងារបានពង្រឹង និងរៀបឡើងវិញនៅផ្នែកជញ្ជាំង កម្រាល ដោយជំនួសថ្មបាយក្រៀមថ្មីមួយចំនួន នៅទីតាំងដែលពុកផុយ ឬរកថ្មមិនឃើញ។

លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា គម្រោងជួសជុលនៅប៉ែកខាងលិច ប្រាសាទភ្នំបាខែង បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។

គម្រោងនេះក្រុមការងារបានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចចំនួន២ គឺC6 និងC7 (អក្សរCតំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមនិងការងារជណ្តើរ។ គម្រោងនេះអនុវត្តដោយក្រុមការងារចំនួន១០ រួមមានផ្នែកជួសជុលពង្រឹងគ្រឹះ រៀបជញ្ជាំង និងជណ្តើរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការជួសជុល ក្រុមការងារបានសិក្សាពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធ តួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតជាដើម។

បន្ទាប់មកមានការសិក្សាបន្ថែម ពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិរបស់អាជ្ញាធរជាតិអប្សរា និងអង្គការWMF មុននឹងយកគំរូប្លង់ជួសជុលឆ្លងយោបល់ ទៅក្រុមអ្នកជំនាញការ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីផ្តល់យោបល់បន្ថែមលើការងារអភិរក្ស។

លោកភិរម្យ បានបន្ថែមថា ការជួសជុលចែកជាច្រើនផ្នែករួមមាន ការជួសជុលផ្នែកខាងក្នុង ដែលត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះប្រសិនខូចខាត រៀបជញ្ជាំងឡើងវិញឱ្យត្រង់ រៀបចំប្រព័ន្ធទឹកនៅជាន់ទី៣។ ជាន់ទី៥ និងទី៧ បន្ថែមចង្កឹះកែវ ដើម្បីពង្រឹងពីថ្មភ្នំទៅក្រោយជញ្ជាំង ដើម្បីទប់លំនឹងកុំឱ្យផ្អៀង។

វិធីសាស្រ្តទី៦ បន្ថែមរន្ធទឹកនៅជាន់លើ បន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង បន្ទាប់មកធ្វើជម្រាល២-៣% ដើម្បីក្រាលកៅ​ស៊ូការពារជម្រាបទឹក។

តាមការបង្ហាញរបស់អ្នកជំនាញ កត្តាដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាត គឺកត្តាធម្មជាតិ ការទុកប្រាសាទចោលពុំមានការថែទាំកន្លងមក ដែលធ្វើឱ្យរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ទឹកភ្លៀងហូរច្រោះ និងធ្វើឱ្យគ្រឹះពុកផុយជាដើម៕

Chinese Tourists Visiting Cambodia Will Receive Warm and Heartfelt Hospitality

By MoT

       Phnom Penh, Minister of Tourism: Chinese Tourists Visiting Cambodia Will Receive Warm and Heartfelt Hospitality from the Very First Foosteps.

 

On the morning of June 13, 2026, H.E. Huot Hak, Minister of Tourism, gave an interview to more than 11 major Chinese media outlets based in Cambodia and China regarding Cambodia’s preparations for the pilot implementation of a visa exemption policy for Chinese citizens. The pilot program will run from June 15 to October 15, 2026.

 

It should be noted that Chinese citizens holding PRC passports will be able to enter Cambodia without applying for a visa during the pilot period from June 15 to October 15, 2026. They will be permitted to stay for up to 14 days and will be allowed multiple entries during this period.

According to tourism statistics for 2025, Cambodia welcomed approximately 5.6 million international visitors, including more than 1.2 million Chinese tourists, representing an increase of around 42 percent compared to the previous year.

 

Meanwhile, during the first five months of 2026, Chinese tourists ranked first among international visitor arrivals to Cambodia, reflecting the strong potential of the Chinese tourism market for Cambodia’s tourism sector.

 

តើ​រាជធានី​ភ្នំពេញ​មាន​អ្វី​លេច​ធ្លោ​ និង​ប្រឈម​ធៀប​ជាមួយ​បណ្តា​ទីក្រុង​នៃ​អាស៊ាន​?​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ២ទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងសម្បើម ជាមួយអាគារកប់ពពកប្រមាណ២០០០បានបញ្ចប់ការសាងសង់ និងកំពុងសាងសង់។

បើប្រៀបធៀបជាមួយរាជធានីអាស៊ានជាច្រើន រាជធានីភ្នំពេញមានគុណសម្បត្តិជាច្រើន ប៉ុន្តែក៏មានចំណុចខ្សោយមួយចំនួនផងដែរ។

ចំណុចខ្លាំងរបស់រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញលើទិដ្ឋភាពមួយចំនួនដូចជា

១. ទីតាំងយុទ្ធសាស្ត្រ

រាជធានីនេះស្ថិតនៅចន្លោះសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសថៃ និងវៀតណាម ដែលអាចចូលទៅកាន់ប្រព័ន្ធទន្លេមេគង្គ និងកំពង់ផែក្បែរៗ ដែលផ្តល់ជាមូលដ្ឋានល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភារកម្មក្នុងតំបន់។

២. ប្រជាជនវ័យក្មេង និងកំពុងកើនឡើង

រាជធានីភ្នំពេញ មានប្រជាជនប្រមាណ២,៣លាននាក់ ហើយនៅតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏លេចធ្លោរបស់ប្រទេសកម្ពុជា ជាមួយកម្លាំងពលកម្មវ័យក្មេង ទាក់ទាញការវិនិយោគលើវិស័យផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យា។

៣. ការអភិវឌ្ឍអគារខ្ពស់ៗយ៉ាងឆាប់រហ័ស

រាជធានីភ្នំពេញឥឡូវនេះមានអគារខ្ពស់ៗ ដែលមានការរីកចម្រើ​នលឿនបំផុតមួយ នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការិយាល័យខ្ពស់ៗ ខុនដូ និងសណ្ឋាគារជាច្រើន ដែលបច្ចុប្បន្នរាជធានីនេះកំពុងត្រៀមបង្អួតអាគារកម្ពស់៤៣០ម៉ែត្រ អាគារកំពស់៦៧ជាន់ និង៧៧ជាន់ ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនជប៉ុន។

៤. ការផ្តោតអារម្មណ៍ផ្នែកសេដ្ឋកិច្ច

រាជធានីភ្នំពេញបង្កើតចំណែកធំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា និងបម្រើជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នយោបាយ និងពាណិជ្ជកម្មរបស់ប្រទេស។


៥. សេដ្ឋកិច្ចដុល្លារ

ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក យ៉ាងទូលំទូលាយធ្វើឱ្យអាជីវកម្ម និងការវិនិយោគបរទេស កាន់តែងាយស្រួលជាងនៅក្នុងប្រទេសជិតខាងមួយចំនួន។

ទោះជាយ៉ាងណា រាជធានីភ្នំពេញក៏មានចំណុចខ្សោយបើប្រៀបធៀបជាមួយរាជធានីអាស៊ានឈានមុខគេ។

បើសិនជាប្រៀបធៀបជាមួយទីក្រុងគូឡាឡាំពួរ៖
• បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុមានកម្រិតទាបជាង។

  • បើប្រៀបធៀបជាមួយទីក្រុងហាណូយ និងទីក្រុងហ្សាកាតា៖
  • ទីផ្សារក្នុងស្រុក និងមូលដ្ឋានឧស្សាហកម្មមានទំហំតូចជាង។

ឱកាសដ៏ធំបំផុត សម្រាប់ទីក្រុងភ្នំពេញក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ គឺថាវានៅតែកំពុងអភិវឌ្ឍពីមូលដ្ឋានទាប។

ប្រសិនបើប្រទេសកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចន្លោះពី៥ទៅ៧ភាគរយ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន រាជធានីភ្នំពេញអាចក្លាយជារាជធានីទំហំមធ្យម ដ៏ស្វាហាប់បំផុតមួយនៅក្នុងអាស៊ាន ក្នុងចន្លោះឆ្នាំ២០៣៥ ២០៤០៕

អ្នក​អភិវឌ្ឍន៍ ​និង​អ្នក​ជំនាញ​នឹង​ផ្តល់​ការ​វិភាគ​រួម​គ្នា​លើ​ទីផ្សារអចលនទ្រព្យ ​ផ្សារភ្ជាប់​ជាមួយ​បណ្តាញ​សារព័ត៌មាន​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអ្នកជំនាញក្នុងវិស័យសារព័ត៌មានសេដ្ឋកិច្ច នឹងផ្តល់ការវិភាគរួមគ្នា លើនិន្នាការទីផ្សារអចលនទ្រព្យ និងការផ្សារភ្ជាប់រវាងអាជីវកម្ម ជាមួយបណ្តាញសារព័ត៌មាននៅថ្ងៃទី៤ កក្កដាខាងមុខនេះ។

កម្មវិធីចែករំលែក និងបណ្តុះបណ្តាលនេះ នឹងធ្វើឡើងរយៈពេល១ថ្ងៃពេញ នៅទីតាំងThe Factory Phnom Penh ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាសហស្ថាបនិកគេហទំព័រPropertyarea.asia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៥ មិថុនានេះថា ដោយមើលឃើញស្ថានភាពនៃវិស័យអចលនទ្រព្យ កំពុងស្ថិតនៅក្នុងកំណើនយឺតៗ និងបញ្ហារបស់ម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មានចាំបាច់ត្រូវធ្វើការរូមគ្នា ទើបវគ្គបណ្តុះបណ្តាល និងចែករំលែកនេះត្រូវបានរៀបចំឡើង។

លោកបន្តថា “វាគ្មិនលំដាប់ជាតិ អន្តរជាតិ នឹងចែករំលែកនូវចំណេះដឹង និងចក្ខុវិស័យដ៏មុតស្រួចក្នុងទីផ្សារ និងសម្លឹងមើលចក្ខុវិស័យនាពេលអនាគតជាមួយអ្នកចូលរួម”។

វគ្គបណ្តុះបណ្តាល និងការចែករំលែករួមគ្នានេះ មានវត្តមានពីលោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលជាអ្នកអភិវឌ្ឈន៍គំរោងUrban Village ជាមួយទំហំទុនរាប់រយលានដុល្លារ។ លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកគំរោងVictoria Park, Heritage Park នៅខេត្តកណ្តាល និងខេត្តសៀមរាប។ លោកចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យINVA និងជាអគ្គនាយកសារព័ត៌មានSpeak News លោកយិន លាងគង់នឹងចែករំលែកចំណេះដឹងទាក់ទងនឹងការប្រមូលព័ត៌មាន ការវិភាគលើវិស័យអចលនទ្រព្យ មុនសម្រេចចិត្តវិនិយោគ និងការវិភាគទាក់ទងនឹងស្ថានភាព អចលនទ្រព្យបច្ចុប្បន្នផងដែរ។

លើសពីនេះ ក៏មានការចូលរួមពីលោកអ៊ិន មាន អ្នកជំនាញផ្នែកAI លោកកៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្ត៍ និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានAmazadia ព្រមទាំងលោកអាន ច័ន្ទថ្លា និពន្ធនាយកសារព័ត៌មានអនឡាញCEN ដែលលោកទាំងពីរនឹងផ្តល់ការបណ្តុះបណ្តាល និងវិភាគលើសារព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។

លោកយិន លាងគង់បានបញ្ជាកថា កម្មវិធីដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជាធាតុចូល មូលដ្ឋានចំណេះដឹង ការវិភាគស៊ីជម្រៅលើទិដ្ឋភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដែលវាជាឱកាសកម្រសំរាប់លោក អ្នកដែលចង់សិក្សាស្វែងយល់ និងវិភាគលើបញ្ហាអាជីវកម្ម ក្នុងបរិបទនៃសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់នេះផងដែរ។

សាធារណជនអាចចូលរួមកម្មវិធីនេះ សូមទំនាក់ទំនងទៅក្រុមការងាររៀបចំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ តាមលេខទូរស័ព្ទ និងការស្កេនតេឡេក្រាមនៅលើPoster ខាងលើនេះ៕

វិស័យ​អ្វី​ខ្លះ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​របស់​វៀត​ណាម​?​

ដោយៈ ចំណាន

   វៀតណាមៈ ជាខ្លាសេដ្ឋកិច្ចមួយក្នុងតំបន់ សេដ្ឋកិច្ចវៀតណា​មមានការីកចម្រើនលឿនបំផុតក្នុងតំបន់អាស៊ាន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

បន្ទាប់ពីត្រីមាសទី១ ឆ្នាំ២០២៦ វិស័យអចលនទ្រព្យនៅប្រទេសនេះ កំពុងត្រូវបានងាកទៅកាន់វិស័យមួយចំនួន។

១. អចលនទ្រព្យឧស្សាហកម្ម (កំណើនខ្លាំងបំផុត)

រោងចក្រ ឃ្លាំង មជ្ឈមណ្ឌលដឹកជញ្ជូន និងសួនឧស្សាហកម្មនៅតែបន្តនាំមុខគេក្នុងទីផ្សារ។

តម្រូវការពីក្រុមហ៊ុនផលិតបរទេសនៅតែខ្លាំង ជាពិសេសនៅក្នុងខេត្តជុំវិញទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ការស្រូបយកដីឧស្សាហកម្មបានងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ឆ្នាំ២០២៦ ខណៈពេលដែលអត្រាកាន់កាប់ការប្រើប្រាស់សរុប នៅតែមានសុខភាពល្អ។

២. អាផាតមិនលំនៅដ្ឋាននៅទីក្រុងហាណូយ

ទីផ្សារអាផាតមិននៅទីក្រុងហាណូយ នៅតែជាវិស័យមួយក្នុងចំណោមវិស័យដែលក្តៅបំផុត។

តម្លៃខុនដូជាមធ្យម បានបន្តកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំនេះទោះបីជាមានការផ្គត់ផ្គង់ថ្មីច្រើនក៏ដោយ។ តម្រូវការត្រូវបានគាំទ្រដោយនគរូបនីយកម្ម គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងភាពអាចរកបាននៃលំនៅដ្ឋានមានកំណត់នៅក្នុងតំបន់សំខាន់ៗ។

៣. គម្រោងលំនៅដ្ឋានកម្រិតមធ្យមទៅកម្រិតខ្ពស់

ការលក់ផ្ទះចម្បងទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញបានកើនឡើងជារៀងរាល់ឆ្នាំ។ អ្នកអភិវឌ្ឍន៍ធំៗ បន្តដាក់ឱ្យដំណើរការសហគមន៍មេធំៗ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំង និងទីក្រុងហៃផុង។

៤. អចលនទ្រព្យលក់រាយ

មជ្ឈមណ្ឌលផ្សារទំនើប និងកន្លែងលក់រាយបានបង្ហាញពីភាពធន់។ អត្រា​ទំនេរ​បាន​ធ្លាក់ចុះ​នៅក្នុង​ទីក្រុង​ធំៗ ខណៈ​ដែល​ថ្លៃ​ជួល​បាន​បន្ត​កើនឡើង ជាពិសេស​នៅ​ទីតាំង​កណ្តាល​ទីក្រុង។

ទោះជាយ៉ាងណា ផ្នែកដែលមានភាពយឺតយ៉ាវក៏កំពូងប្រឈមសម្ពាធផងដែរដូចជា  អគារ​ការិយាល័យ​ប្រឈម​នឹង​ការប្រកួតប្រជែង​ និង​សម្ពាធ​ជួល​កាន់តែច្រើន ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ។

ដីឡូត៍​សម្រាប់​វិនិយោគ​លើ​អចលនទ្រព្យ ​ប្រឈម​នឹង​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​កាន់តែខ្លាំងឡើង ដោយសារតែ​វិធានការ​ប្រឆាំង​នឹង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​។

តើ​កំណើន​ដ៏​ធំ​បំផុត​ទំនង​ជា​នៅ​កន្លែង​ណា? អ្នកវិភាគ​ភាគច្រើន​បច្ចុប្បន្ន​មើលឃើញ​ឱកាស​ធំៗ​ដូចជា  ១. សួនឧស្សាហកម្ម​ជុំវិញ​ទីក្រុង​ហៃផុង បាក់និញ ដុងណៃ និង​ឡុងអាន។ ២. អាផាតមិន​នៅ​ទីក្រុង​ហាណូយ ជាកន្លែងដែល​តម្លៃ និង​បរិមាណ​ប្រតិបត្តិការ​នៅតែ​រឹងមាំ។៣. គម្រោង​ទីក្រុង​រួមបញ្ចូលគ្នា​ធំៗ​ ដោយ​ក្រុមហ៊ុន​ដូចជា Vingroup ដែល​ទទួលបាន​អត្ថប្រយោជន៍ ​ពី​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី។

សម្រាប់​វិនិយោគិន​កម្ពុជា ​ដែល​កំពុង​សម្លឹងមើល​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០២៦ អចលនទ្រព្យ​ឧស្សាហកម្ម និង​អាផាតមិន​សម្រាប់​លំនៅដ្ឋាន ​នៅ​ទីក្រុង​ហាណូយ ​ហាក់ដូចជា​មាន​សុខភាព​ល្អ​ជាង​អគារ​ការិយាល័យ ឬ​ធនាគារ​ដីធ្លី​សម្រាប់​វិនិយោគ​ លើ​អចលនទ្រព្យ​៕

តើ​អ្វី​ជា​សក្តានុពល​ និង​កម្លាំង​ចលលករ​ដ៏​ធំ​នៃ​ការ​ជម្រុញ​សេដ្ឋកិច្ច​បង​ធំ​ឥណ្ឌូនេស៊ី​?​

ដោយៈ ចំណាន

   ឥណ្ឌូនេស៊ីៈ ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកជាបងធំទី១ នៅអាស៊ាន ដោយសារសេដ្ឋកិច្ចប្រទេសនេះមានទំហំធំជាងគេ និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅអាស៊ាន។

ប្រទេសនេះ ជាទីផ្សារកំពុងរីកចម្រើនដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ដោយមានប្រជាជនជាង២៨៣លាននាក់ វាមានគុណសម្បត្តិសេដ្ឋកិច្ចសំខាន់ៗជាច្រើន។

១.​ ទីផ្សារក្នុងស្រុកដ៏ធំ

ឥណ្ឌូនេស៊ីមានវណ្ណៈកណ្តាលដ៏ធំ និងកំពុងកើនឡើង។ មិនដូចប្រទេសមួយចំនួនដែលពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញនោះទេ ឥណ្ឌូនេស៊ីអាចបង្កើតកំណើនពីការប្រើប្រាស់ក្នុងស្រុក។
•ចំនួនប្រជាជនៈ​២៨០លាននាក់+
•កម្លាំងពលកម្មវ័យក្មេង
•ការរីកចម្រើននៃទីក្រុង
•ការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់

២. ធនធានធម្មជាតិ

ប្រទេសឥណ្ឌូនេស៊ីសម្បូរទៅដោយ រ៉ែជាច្រើនប្រភេទដូចជា រ៉ែនីកែល (អ្នកផលិតធំជាងគេបំផុតនៅលើពិភពលោក) ធ្យូងថ្ម ប្រេងដូង
ឧស្ម័នធម្មជាតិ ទង់ដែង និងរ៉ែមាស។

ទុនបម្រុងនីកែលរបស់ខ្លួនមានសារៈសំខាន់ ជាពិសេសសម្រាប់អាគុយរថយន្តអគ្គិសនី។

៣. អាគុយរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផលិតកម្ម

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងលើកទឹកចិត្តដល់ការវិនិយោគបរទេសក្នុងការផលិតអាគុយ និងរថយន្តអគ្គិសនី ជាជាងគ្រាន់តែនាំចេញនីកែលឆៅ។

វិនិយោគិនសំខាន់ៗរួមមាន ក្រុមហ៊ុន Hyundai Motor Group
• ក្រុមហ៊ុន LG Energy Solution

  • ក្រុមហ៊ុន CATL

៤. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងអភិវឌ្ឍន៍គម្រោងធំៗជាច្រើនដូចជា ការសាងសង់ទីក្រុងថ្មី Nusantara (រដ្ឋធានីថ្មី) ផ្លូវបង់ប្រាក់ថ្មី​ កំពង់ផែ
និងអាកាសយានដ្ឋាន។

លើសពីនេះ ឥណ្ឌូនេស៊ីក័៏មានគោលបំណងបង្កើនផលិតភាព និងទាក់ទាញការវិនិយោគ។

៥. សេដ្ឋកិច្ចឌីជីថល

ប្រទេសឥណ្ឌូនេស៊ីមានសេដ្ឋកិច្ចឌីជីថល ធំជាងគេមួយរបស់អាស៊ាន។ ក្រុមហ៊ុនឈានមុខគេរួមមាន៖

  • ក្រុមហ៊ុន GoTo Group
  • ក្រុមហ៊ុន Traveloka
  • ក្រុមហ៊ុន Bukalapa

ពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាកម្មអនឡាញបន្តពង្រីក។

ទោះជាយ៉ាងណា ប្រទេសនេះមានបញ្ហាប្រឈមចម្បងៗជាច្រើនផងដែរដូចជា គម្លាតហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រៅកោះជ្វា។ ភាពស្មុគស្មាញនៃរដ្ឋបាល និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិ។ ការអប់រំ និងការអភិវឌ្ឍជំនាញ ការពឹងផ្អែកលើវដ្តទំនិញ កង្វល់អំពីបរិស្ថាន។

ទស្សនវិស័យដល់ឆ្នាំ ២០៣០? អ្នកសេដ្ឋកិច្ចជាច្រើនមើលឃើញថាប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនខ្លាំងបំផុតនៅក្នុងអាស៊ាន។

ប្រសិនបើកំណែទម្រង់នៅតែបន្ត វាអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចកំពូលទាំង១០ របស់ពិភពលោកតាមផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។

ចំពោះប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារគួរឱ្យចាប់អារម្មណ៍ ពីព្រោះវាបង្ហាញពីរបៀប ដែលទីផ្សារក្នុងស្រុកដ៏ធំមួយ ផលិត​កម្ម និងធនធានធម្មជាតិអាចធ្វើការរួមគ្នា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ខណៈដែលប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញ ទេសចរណ៍ និងការវិនិយោគលើអចលនទ្រព្យ៕


ការវិភាគៈ ​រាជធានី ​ខេត្ត​ចំនួន​៣​ត្រូវ​បាន​គេ​មើល​ឃើញ​សក្តានុពល​នៃ​វិស័យ​អចលនទ្រព្យ​សម្រាប់​អនាគត​

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ ប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិថ្មី និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់នៅខេត្តសៀមរា​ប និងខេត្តព្រះសីហនុ រាជធានី ខេត្តចំនួន៣ត្រូវបានគេមើលឃើញថា មានឱកាសរីកចម្រើនសម្រាប់ទីផ្សារអចលនទ្រព្យនាពេលអនាគត។

តំបន់ដែលមានសក្តានុពលទាំងនោះរួមមាន រាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។

វិនិយោគិនជាច្រើនកំពុងតាមដានថា តើការកើនឡើងនៃទេសច​រណ៍ និងសកម្មភាពអាជីវកម្មបរទេស ប្រែទៅជាតម្រូវការអចល​នទ្រព្យកាន់តែខ្លាំងនៅចុងឆ្នាំ ២០២៦ និង២០២៧ដែរឬទេ ស្របពេលវិនិយោគិនបរទេស កំពុងក្លាយជាអ្នកជ្រើសរើសកាន់តែច្រើន។

របាយការណ៍បង្ហាញថា អ្នកទិញបរទេសនៅតែសកម្ម ប៉ុន្តែពួកគេកំពុងផ្តោតលើ៖ទីតាំងសំខាន់ៗ។ សំណង់ដែលមានគុណភាព។ អ្នកអភិវឌ្ឍន៍ដែលបានបង្កើតឡើង។ គម្រោងដែលមានតម្រូវការជួលដែលបានបញ្ជាក់

នេះខុសពីរយៈពេលមុនឆ្នាំ២០២០ នៅពេលដែលអ្នកទិញជាច្រើនបានទិញសម្រាប់តែប្រាក់ចំណេញដើមទុន។

អ្នកសង្កេតការណ៍ឧស្សាហកម្មបន្តឃើញ អារម្មណ៍កាន់តែប្រសើរឡើងនៅក្នុងផ្នែកដីធ្លី និងលំនៅដ្ឋាន ដែលបានជ្រើសរើសជាងនៅក្នុងខុនដូខ្ពស់ៗ ជាពិសេសនៅក្នុងច្រករបៀង កំណើនជុំវិញភាគខាងលិច និងភាគខាងត្បូងនៃទីក្រុងភ្នំពេញ។

អ្វីដែលអ្នកវិនិយោគកំពុងតាមដានឥឡូវនេះ? សំណួរធំបំផុតសម្រាប់ពាក់កណ្តាលទីពីរនៃឆ្នាំ២០២៦ ទី១. តើអត្រាការប្រាក់នឹងបន្តធូរស្រាលទូទាំងពិភពលោកដែរឬទេ? ទី២. តើការវិនិយោគរបស់ចិននឹងវិលត្រឡប់មកវិញយ៉ាងខ្លាំងដែរឬទេ? ទី៣. តើវិស័យទេសចរណ៍អាចឈានដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីការពង្រីកអាកាសយានដ្ឋានដែរឬទេ? ទី៤. តើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងកើនឡើងលើសពី ៥% ម្តងទៀតដែរឬទេ?

អារម្មណ៍ចុងក្រោយបំផុតសម្រាប់អ្នកនៅក្នុងវិស័យនេះ គឺ “មានស្ថេរភាព ប៉ុន្តែមិនរីកចម្រើនខ្លាំង”។

អ្នកវិភាគភាគច្រើនរំពឹងថា នឹងមានភាពប្រសើរឡើងបន្តិចម្តងៗរហូតដល់ឆ្នាំ ២០២៦-២០២៧ ជាជាងការកើនឡើងភ្លាមៗស្រដៀងនឹងវដ្តអចលនទ្រព្យឆ្នាំ ២០១៦-២០១៩៕