រដ្ឋាភិបាលថ្មីរបស់ថៃ រំពឹងបន្តផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់៤ដែលភាគច្រើនតភ្ជាប់មកកម្ពុជា

ដោយ៖ សុខុម

បាងកក: ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ថៃ និយាយថា ខ្លួននឹងស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗដ៏សំខាន់ចំនួន៤ដែលថៃ កំពុងធ្វើជាមួយបណ្ដាប្រទេសជិតខាង រួមទាំងកម្ពុជា។

ប្រធានទីភ្នាក់ងារ NEDA លោក Peerames Vudthitornetiraks បានថ្លែងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា គម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗទាំង៤នេះគឺផ្លូវហាយវ៉េ R12 Highway ដែលតភ្ជាប់ខេត្តណាខន ផានំ (Nakhon Phanom) របស់ថៃ មកកាន់ក្រុងថាក់ខេក (Thakhek) ប្រទេសឡាវ ហើយនឹងបញ្ចប់ត្រឹមភូមិសាស្ត្រក្នុងខេត្តក្វាងប៊ិញ (Quang Binh) ប្រទេសវៀតណាម។

លោកលើកឡើងទៀតថា “ដើម្បីស្ថាបនាផ្លូវហាយវ៉េប្រវែង១៤៧គីឡូម៉ែត្រនេះ ប្រទេសឡាវ នឹងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុប្រមាណ៥៣លានដុល្លារ ដែលយើងគ្រោងស្នើសុំឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ចេញជាកម្ចីដល់ប្រទេសជិតខាងមួយនេះ។ នៅពេលដែលប្រាក់កម្ចីត្រូវបានអនុម័ត ការងារស្ថាបនាផ្លូវអាចបញ្ចប់ក្នុងរយៈពេល៣៦ខែ”។

គម្រោងដ៏សំខាន់មួយទៀតពាក់ព័ន្ធនឹងការកែជួសជុលកែលម្អផ្លូវហាយវ៉េ NR67 Highway ប្រវែង១៣៤,៦គីឡូម៉ែត្រដែលភ្ជាប់មកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ទឹកប្រាក់ប្រមាណជាង២៨លានដុល្លារ ដែលត្រូវការសម្រាប់គម្រោងនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចីពីប្រទេសថៃ ដែលត្រូវបានរដ្ឋាភិបាលជិតចប់អាណត្តិអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២២។

លោក Peerames Vudthitornetiraks ថ្លែងថា ការកែលម្អផ្លូវងាយវ៉េ NR67 Highway ដែលតភ្ជាប់ទៅខេត្តស្រះកែវ របស់ថៃ នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មដឹកជញ្ជូនសាធារណៈ និងភ័ស្តុភារកម្ម ដោយសារវាឆ្លងកាត់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាច្រើនរួមមានរាជធានីភ្នំពេញ សៀមរាប ប៉ោយប៉ែត និងបន្ទាយមានជ័យ។

លោកបន្តទៀតថា ផ្លូវហាយវ៉េនេះក៏តភ្ជាប់ប្រទេសថៃ ទៅកាន់តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridor) របស់វៀតណាម ដែលនឹងជួយពង្រីកទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ថៃ ផងដែរ។ ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់វៀតណាម គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Economic Corridor)។

គម្រោង២ទៀតដែលស្ថិតនៅក្នុងកម្រិតសិក្សា និងធ្វើផែនការនៅឡើយ គឺការបង្កើតច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ស្ទឹងបត់ នៅព្រំដែនស្រះកែវ-កម្ពុជា និងការជួសជុលកែលម្អផ្លូវហាយវ៉េ the NR68 Highway ដែលតភ្ជាប់ខេត្តសុរិន្ទ ជាមួយស្រុកសំរោង នៃឧត្តរមានជ័យ និងខេត្តសៀមរាប។

បច្ចុប្បន្ន ទីភ្នាក់ងារ NEDA កំពុងត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៩០ជាមួយប្រទេសជិតខាងចំនួន៧ដែលប្រទេសថៃ បានរួមចំណែកសរុបអស់ចំនួន៦៤១លានដុល្លារ៕ The Nation៕

ឡាវ និងម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងផលិតអគ្គិសនីស្អាតក្រោមគម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី

ដោយ៖ សុខុម

វៀងចន្ទន៍: អគ្គិសនីឡាវ (EdL) និងក្រុមហ៊ុន TNB Power Generation Sdn Bhd (TNB Genco) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនដើម្បីស្វែងរកកិច្ចសហការក្នុងការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសឡាវ។

MoU នេះគឺជាជំហានចុងក្រោយក្នុងប្រវត្តិសាស្ត្រដ៏យូរលង់រវាងវិស័យថាមពលនៃប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី រួមទាំងពាណិជ្ជកម្មថាមពលឆ្លងព្រំដែនលើកដំបូងក្នុងតំបន់អាស៊ាន ក្រោមគម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP) ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៩ ខែឧសភា។

ផ្អែកតាមស្មារតីនៃ MoU ខាងលើនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសពាណិជ្ជកម្ម និងឱកាសវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ។

អំឡុងពិធីចុះ MoU នេះ លោក ចន្ថាប៊ូម ស៊ូកាឡុម (Chanthaboum Soukalom) នាយកគ្រប់គ្រងនៃអគ្គិសនីឡាវ EDL បានថ្លែងថា MoU នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពាណិជ្ជកម្មថាមពលអាចធ្វើទៅបាននៅក្នុងតំបន់ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវបណ្តាញថាមពលអាស៊ាន (APG)។

លោកបានធ្វើការកត់សម្គាល់ថា ទោះបីជាឡាវ ត្រូវគេស្គាល់ថាជាប្រទេសដែលសម្បូរដោយថាមពលវារីអគ្គិសនីនៅក្នុងតំបន់យ៉ាងណាក្ដី ក៏ប្រទេសនេះនៅតែមានសក្តានុពលក្នុងការស្វែងរកប្រភពថាមពលស្អាតផ្សេងៗទៀត ខណៈប្រទេសនេះព្យាយាមដឹកនាំតំបន់ក្នុងការផលិតថាមពលស្អាត។

គម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ត្រូវបានបង្កើតឡើងដើម្បីនាំចូលថាមពលវារីអគ្គិសនីកម្លាំង១០០មេហ្គាវ៉ាត់ (MW) ពីប្រទេសឡាវ ទៅកាន់សិង្ហបុរី តាមរយៈប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រើការតភ្ជាប់អន្តរកម្មដែលមានស្រាប់៕ Laotian Times៕

IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកដល់១,៧ភាគរយសម្រាប់ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឆ្នាំ២០២៣បន្តិច ខណៈដែលកត់សម្គាល់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនឹងនាំឱ្យមានការកើនឡើងតិចតួចនៃភាពអត់ការងារធ្វើនៅឆ្នាំ២០២៤។

នាយកគ្រប់គ្រង IMF លោក Kristalina Georgieva បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយភ្លាមៗបន្ទាប់ពីតួលេខធ្វើបច្ចុប្បន្នភាពត្រូវបានចេញផ្សាយថា “សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីភាពធន់”។

លោក Georgieva ក៏បានព្រមានអំពីភាពជាប់គាំងដែលកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិក ជុំវិញការបង្កើនកម្រិតនៃពិដានបំណុល ហើយលោកបានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាងាកមករកដំណោះស្រាយឱ្យបានលឿន។

IMF បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដនៅក្នុងសហរដ្ឋអាមេរិកនឹងកើនឡើង១,៧ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍លើកមុនត្រឹមតែ១,៦ភាគរយកាលពីដើមឆ្នាំនេះ មុនពេលធ្លាក់ចុះដល់១ភាគរយនៅឆ្នាំ២០២៤ខាងមុខ។

យោងតាមសេចក្តីថ្លែងការណ៍របស់ IMF បានឱ្យដឹងទៀតថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុតត្រូវបានរំពឹងថា នឹងកើនឡើងបន្តិចបន្តួច ដែលជំរុញឱ្យអត្រានេះកើនឡើងដល់៤,៤% នៅចុងឆ្នាំ២០២៤។

ការព្យាករណ៍ថ្មីរបស់ IMF បានធ្វើឡើង បន្ទាប់ពីមានទិន្នន័យថ្មីៗដែលបង្ហាញពីសេដ្ឋកិច្ចអាមេរិកដែលមានភាពធន់ទោះបីជាមានយុទ្ធនាការដ៏ខ្លាំងក្លានៃការដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណាដោយធនាគារកណ្តាលអាមេរិក និងភាពតានតឹងថ្មីៗនៅក្នុងវិស័យធនាគារយ៉ាងណាក្តី៕

រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគរោងចក្រចំនួន៣បន្ថែមនៅដំណាច់ខែឧសភានេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រចំនួន៣បន្ថែមទៀត ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ៣.២៣៥កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  (CDC) នៅថ្ងៃទី២៩ ខែឧសភានេះ បានសម្រេចចុះបញ្ជីផ្លូវការសម្រាប់ក្រុមហ៊ុនវិនិយោគចំនួន៣ រួមមានដូចជា៖

ទី១គឺ- ក្រុមហ៊ុន BOLITO GARMENT CO., LTD ដែលក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយមានទីតាំងស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រហែល៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។

ទី២គឺ- ក្រុមហ៊ុន XIN LI AN SHOES CO., LTD  ដោយក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង និងមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៦៨កន្លែង។

ទី៣គឺ- ក្រុមហ៊ុន NEW HM KNITTING CLOTHING (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រហែល៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែងផងដែរ៕

UN កោតសរសើរកម្ពុជា យ៉ាងខ្លាំងចំពោះការចូលរួមចំណែកយ៉ាងធំធេងក្នុងប្រតិបត្តិការរក្សាសន្តិភាព

ដោយ៖ សុខុម

កំពង់ស្ពឺ: មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) មួយរូបនៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា នេះបានកោតសរសើរកម្ពុជា យ៉ាងខ្លាំងចំពោះការចូលរួមចំណែកយ៉ាងធំធេងរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោក Joseph Scheuer មន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងក្នុងទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (International Day of UN Peacekeepers) ដែលប្រារព្ធឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) នៅខេត្តកំពង់ស្ពឺ ថា “ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ ទាំងបុរស និងស្ត្រីដែលសម្រេចចិត្តចូលរួមជាមួយកងកម្លាំងមួកខៀវ”។

លោកបានបន្ថែមថា “កងកម្លាំងរក្សាសន្តិភាពដែលធ្វើការជាដៃគូសហការជាមួយប្រទេសជាសមាជិក អង្គការសង្គមស៊ីវិល និងសហគមន៍នានាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងគួរឱ្យគោរពកោតសរសើរ ដើម្បីលើកកម្ពស់ជីវិតមនុស្សរាប់លាននាក់”។

លោក Joseph Scheuer បានបន្តថា លោកពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះស្ត្រីដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយលើកឡើងថា ការចូលរួមរបស់ស្ត្រីកាន់តែច្រើនក្នុងកិច្ចការរក្សាសន្តិភាពធ្វើឱ្យការរក្សាសន្តិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា កម្ពុជា ពិតជាមានមោទកភាពដែលបានបញ្ជូនទាហានមួកខៀវទៅរក្សាសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមក្រោមឆត្រអង្គការសហប្រជាជាតិ។

កម្ពុជា បានបញ្ជូនកងទ័ពទៅក្រៅប្រទេសជាលើកដំបូងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦។ កម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន៨.៩៥១នាក់ ក្នុងនោះមានស្ត្រីចំនួន៦៩២នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសលីបង់ ប្រទេសស៊ីប ប្រទេសស៊ីរី ប្រទេសម៉ាលី និងប្រទេសយេម៉ែន៕ Xinhua៕

លោកឧកញ៉ាគីម ហ៊ាងប្រកាសជ្រើសរើសភ្នាក់ងារលក់ឆ្នើម ដែលនឹងមានឱកាសទៅដើរកំសាន្តនៅសហរដ្ឋអាមេរិក ឬអង់គ្លេសនិងរង្វាន់ជាច្រើនទៀត

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីធំៗចំនួន២ ពិសេសអ្នកបំរើការងារនៅក្នុងKH Groupទាំងអស់បានជ្រាបនូវព៌តមានពិសេស ដែលក្រុមហ៊ុននឹងផ្តល់ជូនដល់អ្នកលក់ឆ្នើមគ្រប់ផ្នែក។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមជម្រាបដល់បុគ្គលិកពេញម៉ោងទាំងអស់នៅក្នុងKH GROUP & Borey Vimean Samnang, Borey KS Residence, Samnang Land, Khmer Real Estate Co., Ltd និង KW Cambodia ព្រមទាំង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System និងភ្នាក់ងារលក់ទាំងអស់ អោយបានជ្រាបពីការលើកទឹកចិត្តពិសេសៗ ដែលមានដូចខាងក្រោយនេះ ៖1. រង្វាន់សម្រាប់ភ្នាក់ងារលក់បុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន និងសំណាងលេន។

ភ្នាក់ងារលក់បានចាប់ពី 3-5Units នៅ បុរី វិមានសំណាង ឬចាប់ពី 12-20Units នៅ បុរី ខេអេស រ៉េ ស៊ីដេន និង សំណាងលេន ចូលគ្នាចាប់ពីថ្ងៃទី០១ មិថុនា ២០២៣ ដល់ថ្ងៃទី៣១ ឧសភា ២០២៤ នឹង ត្រូវបានអញ្ជើញ ធានា និងចេញថ្លៃចំណាយអោយទៅចូលរួមកម្មវិធី KW Family Reunion 2024 នៅ សហរដ្ឋអាមេរិក ឬទៅមើលបាល់ទាត់អង់គ្លេស នៅកីឡដ្ឋាន OLD TRAFFORD (Manchester United FC) ជាមួយឧកញ៉ាបណ្ឌិត គឹម ហ៊ាង នៅក្នុងឆ្នាំ ២០២៤។

ប៉ុន្តែអ្នកចូលរួមបាន ត្រូវមានលក្ខខណ្ឌផ្ទាល់ខ្លួន។ 2. ឆ្នោតផ្សងសំណាង សម្រាប់បុគ្គលិកពេញម៉ោងនៅ KH GROUP និងភ្នាក់ងារលក់ទាំងអស់។ បុគ្គលិកពេញម៉ោងទាំងអស់នៅ KH GROUP និង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System (១ឆ្នាំបាន១សន្លឹក ច្រើនឆ្នាំបានច្រើនសន្លឹកដោយស្វ័យប្រវត្តិ) បុគ្គលិកប្រចាំការលក់ និងភ្នាក់ងារលក់មកពីខាងក្រៅ ដែលជួយលក់ បុរី វិមានសំណាង (Unit = ៣សន្លឹក) បុរី ខេអេស រ៉េស៊ីដេន និង សំណាងលេន (1Unit = ១សន្លឹក) ចាប់ពីពេលចាប់ផ្តើម ហើយនៅបន្តដល់ថ្ងៃទី ៣១ ឧសភា ២០២៤ ដើម្បីចាប់យករង្វាន់នៅថ្ងៃទី១ មិថុនា ២០២៤ ៖

រង្វាន់ធំទីមួយ៖ ផ្ទះនៅបុរី KS Residence (Block D = $46,500-$48,500) ចំនួន១។

រង្វាន់ធំទីពីរ៖ ដីនៅ Samnang Land (5m x 15m = $16,500-$18,000) ចំនួន១។

រង្វាន់ធំទីបី៖ ចូលរួម KW Family Reunion 2024 នៅអាមេរិកចំនួនពីរនាក់។

រង្វាន់ធំទីបួន៖ មើលបាល់ទាត់អង់គ្លេស (Manchester United FC) ចំនួនពីរនាក់ មនុស្សម្នាក់មានសិទ្ធិទទួលរង្វាន់ធំតែមួយ ក្នុងចំពោះរង្វាន់ធំទាំង៤ខាងលើ។

រង្វាន់ផ្សេងៗដូចជា៖ IPhone 14 កង់កីឡា ទូរទស្សន៌ ទូរទឹកកក កង្ហា និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត នៅក្នុងកម្មវិធីជប់លៀងពាក់កណ្ដាលឆ្នាំរបស់ KH Group នៅថ្ងៃទី១ មិថុនា ២០២៤៕

តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងធ្លាក់ចុះ៥ភាគរយនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃ​ផ្ទះ​សម្រាប់ស្នាក់នៅយូរ នៅក្នុង​ទីក្រុង​ហុងកុងត្រូវ​បាន​ទីភ្នាក់ងារអចលនទ្រព្យធំៗចំនួន៣ព្យាករណ៍ថា​ នឹង​ធ្លាក់​ចុះ​ ខណៈ​ការ​លក់​បាន​ធ្លាក់ចុះ បន្ទាប់​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ត្រីមាស​ទី​មួយ​បាន​បង្ហាញ​ពី​រយៈពេល​ខ្លី។

កាលពីថ្ងៃចន្ទកន្លងទៅ ទីភ្នាក់ងារ Knight Frank បានព្យាករ ណ៍ថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរ នៅហុងកុងនឹងធ្លាក់ចុះ៥%ក្នុងឆ្នាំនេះ ស្របពេលមានអត្រាការប្រាក់ខ្ពស់ និងកម្លាំងពលកម្មធ្លាក់ចុះ។  ការព្យាករណ៍របស់ Knight Frank បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍នៃការធ្លាក់ចុះ ពីទីភ្នាក់ងារអចលនទ្រព្យ JLL និងCitiផងដែរ។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សា Greater China របស់ Knight Frank បានលើកឡើងថា “សរុបមក យើងជឿថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរនៅឆ្នាំនេះ នឹងស្ថិតក្នុងទិសដៅធ្លាក់ចុះ ហើយអតិថិជននឹងស្វែងរកផ្ទះថ្មីៗ គួរឱ្យទាក់ទាញជាងផ្ទះដែលរស់នៅក្នុងផ្ទះ”។

ទីភ្នាក់ងារប្រឹក្សាយោបល់ Knight Frank កាលពីថ្ងៃចន្ទ បានចេញផ្សាយការវិភាគ ចុងក្រោយបំផុតរបស់ខ្លួន អំពីកត្តាដែលផ្លាស់ប្តូរតម្លៃផ្ទះរបស់ទីក្រុងហុងកុង ដោយផ្អែកលើចំណុចទិន្នន័យជាង៤០.០០០ចំណុច និងសូចនាករជាច្រើនក្នុងរយៈពេល២៥ឆ្នាំ។

លោក Wong បានបន្តទៀតថា “នៅក្នុងបរិយាកាសដែលមានអត្រាការប្រាក់ខ្ពស់ ការទិញផ្ទះបែបlived-in homes ត្រូវឆ្លងកាត់វិញ្ញា សា​តេស្ត​សាកល្បង stress test ដ៏លំបាក។ ចំណែកសម្រាប់ផ្ទះថ្មី ជាញឹកញាប់ មានកម្ចីពីក្រុមអ្នកអភិវឌ្ឍន៍។ កត្តានេះនឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទិញផ្ទះលើកដំបូង”។

នៅដើមខែនេះ អាជ្ញាធររូបិយវត្ថុហុងកុង បានបង្កើនអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួន ដល់កម្រិតខ្ពស់រយៈពេល១៥ឆ្នាំ ហើយលោក Wong បានបញ្ជាក់ថា ការកើនឡើងបន្ថែមទៀត ចន្លោះពី០,១២៥ទៅ០,២៥ភាគរយ នៅតែអាចធ្វើទៅបាននៅឆ្នាំនេះ។

លោក Wong បានឱ្យដឹងបន្ថែមទៀតថា តម្លៃផ្ទះអាចនឹងធ្លាក់ចុះដល់ទៅ៣ភាគរយ នៅក្នុងត្រីមាសទីពីរ និង៧ភាគរយនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ៕

អ្នកជំនាញសេដ្ឋកិច្ចៈព្រែកជីកហ្វូនណនតេជោ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជាង៣០០ដុល្លារក្នុងមួយកុងតឺន័រ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅរយៈពេល៤ឆ្នាំទៀត វិស័យដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំង ក្រោយពីគម្រោងផ្លូវទឹកតភ្ជាប់ ពីទន្លេរបាសាក់ ទៅកាន់សមុទ្រខេត្តកែប ឈ្មោះថា “ព្រែកជីក​ហ្វូណន​តេជោ” សាងសង់រួចរាល់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជប​ណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការធ្វើព្រែកជីកនេះ គឺជាការលះបង់របស់រដ្ឋាភិបាលដ៏ធំធេង ក្នុងការជួយកាត់បន្ថយថ្លៃដើម។ លោកបានលើកឡើងទៀតថា អ្នកដែល​ទទួលផលពីព្រែកជីកនេះ គឺពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ ដែលដឹកកសិផលរបស់ខ្លួន មកកាន់កំពង់ផែ ក្នុងតម្លៃដឹកជញ្ជូនទាប។ នៅពេលថ្លៃដឹកជញ្ជូនទាប តម្លៃដែលកសិករទទួលបាន ពីការលក់កសិផល​ក៏មានតម្លៃខ្ពស់​ទៅតាមនោះ។

លើសពីនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ព្រែកជីកនេះ រួមចំណែកកាត់បន្ថយតម្លៃដឹកជញ្ជូន​ទំនិញ ដែលផលិតចេញពីវិស័យឧស្សាហកម្ម តាមកុងតឺន័រ ប្រមាណ៣០០ដុល្លារក្នុងមួយកុងតឺន័រ តាមផ្លូវទឹកជំនួសការដឹកជញ្ជូនតាមផ្លូវគោ។ មានន័យថា វាបានជួយកាត់បន្ថយថ្លៃដើម នាំឱ្យមានឧត្តមភាព​ក្នុងការប្រកួតប្រជែង សម្រាប់ការនាំចេញរបស់កម្ពុជាកាន់តែខ្ពស់។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ព្រែកជីកនេះ បានជួយគាំទ្រដល់វិស័យឧស្សាហកម្មទាំងអស់ ជាពិសេសឧស្សា​ហកម្មនៅជុំវិញរាជធានីភ្នំពេញ ដូចជា ខេត្តកំពង់ស្ពឺ ជាដើម ដែលអាចដឹកជញ្ជូនចូលតាមកំពង់ផែនេះបាន។

លោកសន្និដ្ឋានថា “ប្រព័ន្ធដឹកជញ្ជូនកម្ពុជា កាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូនច្រើន ដូច្នេះបានផលទាំងវិស័យកសិកម្មផង ឧស្សាហកម្មផង”។លោកបន្តថា “អ្វីដែលសំខាន់ទៀតនោះ គឺកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា មានព្រែកជីកមួយ ដែលកន្លងមកយើងមិនដែលមាន”។

មិនត្រឹមតែមានប្រយោជន៍ សម្រាប់តែដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ព្រែកជីកនេះ ផ្តល់សារសំខាន់សម្រាប់​នាវាអន្តរជាតិចេញចូលផងដែរ។ ប្រទេសនៅលើពិភពលោក ដែលគ្មានកំពង់ផែ គឺប្រទេសនោះ មិនសូវរីកចម្រើនទេ។ មានន័យថា នយោបាយទឹក គឺជួយផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកអភិវឌ្ឍប្រទេសយ៉ាងខ្លាំងក្លា។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គនិងផ្លូវសមុទ្រ។

គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព ​នៃការ​ប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាពសេដ្ឋកិច្ច​-សង្គមឱ្យកាន់​តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម ​និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា​សមិទ្ធិ​លទ្ធភាពរួចរាល់ ដោយបាន​ប្រើប្រាស់រយៈពេលសរុប២៦ខែ។

តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។

ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនា​វាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕

China Eastern launches new homegrown narrow-body jet

BEIJING/SHANGHAI: China Eastern Airlines on Sunday sent the country’s narrow-body jet C919 on its first commercial flight, marking the homegrown plane’s entry into passenger service and a milestone for China’s efforts to become more self-reliant.

Commercial Aviation Corp of China (COMAC) began developing the C919 15 years ago to rival the Airbus A320neo and Boeing 737 Max single-aisle jet families. President Xi Jinping has hailed the project as one of China’s best innovative achievements.

The plane took off from Hongqiao airport in Shanghai, where both COMAC and China Eastern are headquartered, slightly before 10.32am local time (9.32am in Thailand), bound for Beijing Capital Airport, according to flight tracker app Variflight.

After the nearly 2.5 hours flight to Beijing and a turnaround of 1 hour 40 minutes, the plane is scheduled to fly back to Shanghai.

Lv Boyuan, a 21-year-old student and aviation enthusiast, was at the Shanghai airport on Sunday to catch a flight to Chengdu where he planned to take a C919 flight back to Shanghai the day after.

“I’ve been really looking forward to its flight and especially because it’s a new generation aircraft, unlike Boeing and Airbus whose planes have been around for a number of years now,” said Lv.

Source: Reuters

Korean firms set to invest B7bn locally

Five South Korean companies are keen to embark on new investment projects in Thailand, ranging from an electric vehicle (EV) business to the construction of a new industrial estate, says the Industrial Estate Authority of Thailand (IEAT).

The prospective investors are expected to allocate around 7 billion baht for the projects, said Veeris Ammarapala, governor of the IEAT, after talks with executives during a recent roadshow in South Korea.

“Four of the companies are interested in EVs, electronic parts for cars, or medical equipment,” he said.

The value of these projects is estimated at 2 billion baht.

Another company wants to form a joint venture with the IEAT to build a new industrial estate, which would require 5 billion baht to develop.

During the roadshow, held between May 15-18, Thai authorities from the IEAT and the Board of Investment (BoI) met executives from 40 companies to encourage them to invest in Thailand.

Source: Bangkok Post