ទីផ្សារខុនដូក្នុងប្រទេសថៃ រំពឹងទទួលបានកំណើនពីគោលនយោបាយ ‘គ្មានទិដ្ឋាការ’

តែម សុខុម

បាងកក: ទីផ្សារខុនដូក្នុងប្រទេសថៃ ត្រូវបានរំពឹងថានឹងទទួលបានកំណើនពីគោលនយោបាយ “គ្មានទិដ្ឋាការ” ជាផ្នែកមួយនៃវិធានការជំរុញសេដ្ឋកិច្ចដែលរដ្ឋាភិបាលរបស់លោក Srettha Thavisin បានដាក់ចេញ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Property DNA Co Ltd ជឿជាក់ថា គោលនយោបាយ “គ្មានទិដ្ឋាការ” នេះនឹងផ្ដល់ប្រយោជន៍ដល់ឧស្សាហកម្មទេសចរណ៍ថៃ ជាពិសេសនៅក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យត្រលប់មកកាន់ប្រទេសថៃ វិញក្នុងចំនួនកាន់តែច្រើន។

មានការកើនឡើងគួរឱ្យកត់សម្គាល់នូវភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ ចាប់ពីខែមករា ដល់ខែកក្កដា ដែលមានចំនួនសរុបប្រមាណជាង១,៨លាន ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនលើស៥លាននាក់នៅដំណាច់ឆ្នាំនេះ។

ខណៈទីផ្សារអចលនទ្រព្យប្រហែលជាមិនដំណើរការល្អក្នុងប្រទេសចិន អ្នកវិនិយោគចិន មួយចំនួននៅតែចាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា ភាពងាយស្រួលដើរតួនាទីយ៉ាងសំខាន់សម្រាប់ពួកគេ ហើយប្រទេសថៃ ចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគចិន ក្នុងការធ្វើធុរកិច្ចនៅទីនេះ។

លោក Surachet Kongcheep បានលើកឡើងបន្ថែមទៀតថា បញ្ហាក្នុងស្រុករបស់អ្នកវិនិយោគចិន ទាំងនោះគឺជាអ្វីដែលពួកគេនឹងត្រូវដោះស្រាយដោយខ្លួនឯង។

ជនបរទេសនៅតែជាចំណែកមួយដ៏ធំនៃអ្នកទិញខុនដូក្នុងទីផ្សារប្រទេសថៃ។ ជារៀងរាល់ឆ្នាំ ជនបរទេសបានគ្របដណ្ដប់ប្រមាណពី១០%ទៅ១៥%នៃចំនួនអ្នកទិញខុនដូក្នុងប្រទេសថៃ ដែលជាចំណែកមួយដ៏ធំ។

នេះគឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ដែលជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតលើការបង្កើនកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងទីផ្សារ ដោយសារតែអ្នកទិញជាជនជាតិថៃ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទីផ្សារខុនដូក្នុងរយៈពេលវែងនោះឡើយ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារកសិកម្ម និងសហករណ៍កសិកម្មថៃ (BAAC) បង្ហាញថា សម្រាប់ឆមាសទី១ ដើមឆ្នាំនេះ អ្នកទិញជាជនជាតិចិន នៅតែគ្របដណ្តប់លើសលប់ក្នុងទីផ្សារអ្នកទិញខុនដូបរទេសនៅក្នុងប្រទេសថៃ។

ពួកគេមានចំនួនគ្របដណ្ដប់ខ្ពស់បំផុត នៃការទិញខុនដូសរុបចំនួន៣.៤៤៨យូនីតជាមួយនឹងតម្លៃសរុប៤៨២លានដុល្លារអាមេរិក ដែលតំណាងឱ្យប្រមាណ៤៧%នៃការទិញខុនដូរដោយជនបរទេសទាំងអស់នៅក្នុងប្រទេសថៃ អំឡុងឆមាសទី១ ដើមឆ្នាំនេះ៕ The Nation៕

លោក យិន លាងគង់ អបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា”សម្តេចមហាបវរធិបតី”

តាងនាមថ្នាក់ដឹកនាំនៃគេហទំព័រទាំងពីរខាងលើ ខ្ញុំបាទមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត គោរពជូនចំពោះឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គោរមងារដ៏ឧដុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា “សម្ដេចមហាបវរធិបតី”។

ការប្រោសព្រះរាជទានគោរមងារនេះ ពិតជាស័ក្តិសមសម្រាប់មុខតំណែងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរ ក៏ពិតជាស័ក្តិសមបំផុតចំពោះសម្ដេច ជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំបាទសូមគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពបរិបូណ៌ កម្លាំងពលំមាំមួន និងមានអាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិច្ចនិរន្តរ៍៕

 

បុរីចាន់ណា លែន សាងសង់ស្តង់ផ្សារចំនួន២០ដើម្បីឲ្យប្រជា ពលរដ្ឋលក់ដោយឥតគិតថ្លៃ

        ដោយៈ គង់ សូរិយា

        កណ្តាលៈ ក្នុងន័យជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនប្រាក់ចំណូល និងសម្រូលដល់ការប្រកបរបរប្រចាំថ្ងៃ បុរីចាន់ណាលែនបាន និងកំពុងរៀបចំស្តង់ផ្សារចំនួន២០ ដើម្បីអនុញ្ញាត្តឲ្យប្រជាពលរដ្ឋលក់ដោយឥតគិតថ្លៃ។

អគ្គនាយកបុរីចាន់ណាលែន លោកថាន់ ចាន់ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកបាននិងកំពុងរៀប​ចំសាងសង់ស្តង់ឬតូចផ្សារចំនួន២០ ដើម្បីឲ្យប្រជាពលរដ្ឋលក់ទំនិញចម្រះ ពិសេសបន្លែ បង្ការ ត្រី សាច់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផង និងដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋផង។ លោកបន្តថា “យើងក៏ចង់ឲ្យប្រជាពលរដ្ឋទិញផ្ទះ នៅបុរីចាន់ណា លែន មានភាពងាយស្រួល ក្នុងការស្វែងរកចំណីអាហារចាំបាច់ ក្នុងជីវភាពប្រចាំថ្ងៃ ដែលមិនចាំបាច់ធ្វើដំណើរឆ្ងាយផងដែរ”។លោកបន្តថា “អ្វីពិសេស គឺក្រុមហ៊ុនចង់ឲ្យអ្នកទិញផ្ទះ នៅក្នុងបុរីនេះមានឱ​កាសចំណេញ ដោយសារសកម្មភាពអាជីវកម្ម ដែលយើងបានរៀបចំជូននៅក្នុងបុរីនេះ។

បុរីចាន់ណា លែន មានទីតាំងនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាបុរីដែលបាននិងកំពុងសាងសង់ឡើង ដោ​យផ្តោតលើគុណភាព សោភ័ណភាពសំណង់ និងបរិស្ថានជុំវិញល្អប្រសើរ ពិសេសមានផ្ទះប្រជាពលរដ្ឋ ស្ថិតនៅជុំវិញបុរីនេះរាប់ពាន់គ្រួសារ ដែលធ្វើឲ្យអ្នកទិញផ្ទះនៅបុរីនេះ មានឱកាសបង្កើតអាជីវកម្មបាន។

លោកថាន់ ចាន់ណាបានបន្តថា បុរីនេះ បានផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយពួកគេទិញផ្ទះបង់ត្រឹម២០ភាគរយរួច នឹងទទួលបានប្លង់រឹង ដែលអាចយកទៅដាក់នៅធនាគារ ដើម្បីទទួលបានឥណទានទិញផ្ទះ មានភាពងាយស្រួលផងដែរ។ បុរីចាន់ណា លែន បានសាងសង់ផ្ទះផ្តោតលើគុណភាព និងតម្លៃសមរម្យ ដោយផ្ទះនិមួយៗមានទំហំ៤,២ម៉ែត្រ គុណនឹង១៤ម៉ែត្រ សល់មុខផ្ទះ៥ម៉ែត្រ ងាយស្រួលចតយានយន្ត និងលក់ក្នុងតម្លៃត្រឹមជាង​៤០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ៕ 

តើឥទ្ធិពលនៃបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិនអាចជះផលប៉ះពាល់កម្រិតណាមកលើពិភពលោក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងពេញទំហឹងរបស់ប្រទេសចិនត្រូវបានគេមើលឃើញថាជា ការជំរុញសក្តានុពលសម្រាប់ឧស្សាហកម្មផលិតកម្មពិភពលោក។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន គួបផ្សំនឹងវិបត្តិអចលនវត្ថុ ត្រូវបានគេរំពឹងថា នឹងបណ្តាលឱ្យមានផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ចពិភពលោក បើធៀបទៅនឹងឆ្នាំមុនៗ។

ក្តីបារម្ភនានាកំពុងពុះកញ្ជ្រោលឡើងថា ការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចរារាំងវឌ្ឍនភាពនៅក្នុងឧស្សាហកម្មផលិតកម្មពិភពលោក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានស្រាវជ្រាវរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានបញ្ជាក់ថា “ឥទ្ធិពលជាដុំកំភួនទៅលើសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងទុក បន្ទាប់ពីការបើកទ្វារឡើងវិញរបស់ប្រទេសចិន ដោយសារតែការកើនឡើងរបស់ប្រទេសនេះ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់”។

ទោះជាយ៉ាងនេះក្តី តួនាទីដ៏មានឥទ្ធិពលរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មផលិតកម្មពិភពលោកបានធ្លាក់ចុះ ដោយតម្រូវការសម្រាប់ទំនិញប្រើប្រាស់បានយូរនៅមានកម្រិតទាប ហើយតម្រូវការសម្រាប់ការប្រើប្រាស់សេវាកម្មកំពុងកើនឡើង។

ភាពមិនច្បាស់លាស់ជុំវិញទិសដៅសេដ្ឋកិច្ចរបស់ប្រទេសចិន ស្របពេលមានវិបត្តិអចលនទ្រព្យនាពេលថ្មីៗនេះ កំពុងបណ្តាលឱ្យទាំងបុគ្គល និងក្រុមហ៊ុននានាមានការប្រុងប្រយ័ត្នខ្ពស់ និងមិនចង់ប្រថុយប្រថាន ដែលកត្តាទាំងនេះបណ្តាលឱ្យតម្រូវការខាងក្រៅមានការថយចុះ។

ការផ្លាស់ប្តូរនេះក៏ត្រូវបានជំរុញផងដែរ ខណៈបណ្តាប្រទេសសេដ្ឋកិច្ចធំៗ កំពុងរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ក្រោយជំងឺរាតត្បាតសកល ជាមួយនឹងការសង្កត់ធ្ងន់លើឧស្សាហកម្មជឿនលឿន ដើម្បីរក្សាភាពលេចធ្លោនៅក្នុងសមត្ថភាពបច្ចេកវិទ្យា និងផលិតកម្មរបស់ពួកគេ។

អាស្រ័យហេតុនេះ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសជឿនលឿនខាងផ្នែកបច្ចេកវិទ្យាកំពុងធ្លាក់ចុះ ដោយសារទីក្រុងប៉េកាំងប្រឈមនឹងការរឹតត្បិតសិទ្ធិចូលប្រើបច្ចេកវិទ្យាទំនើប ដែលកើតចេញពីភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕

ដំណឹងល្អ: ភាគហ៊ុនអចលនទ្រព្យក្នុងប្រទេសចិន ហក់ឡើង ក្រោយមានការពន្យារពេលទូទាត់បំណុល

តែម សុខុម

ប៉េកាំង: ភាគហ៊ុនក្នុងក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងប្រទេសចិន បានហក់ឡើង បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស Country Garden ទទួលបានការពន្យារពេលទូទាត់បំណុលដ៏សំខាន់មួយ។

ភាគហ៊ុនក្នុងក្រុមហ៊ុនសាងសង់ផ្ទះធំៗរួមទាំងក្រុមហ៊ុន Country Garden និងក្រុមហ៊ុន Evergrande ផង បានហក់ឡើងនៅក្នុងការជួញដូរនៅផ្សារហ៊ុនក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។

វិនិយោគិននានាក៏បានស្វាគមន៍ផងដែរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិន ដែលកំពុងដាំក្បាលចុះ។ នេះអាចចាត់ទុកបានថាជាដំណឹងល្អដ៏កម្រមួយសម្រាប់ឧស្សាហកម្មអចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ដែលបានចុះបញ្ជីនៅហុងកុង បានហក់ឡើងប្រមាណ១៥%កាលពីរសៀលថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។ ទោះជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុននេះនៅតែធ្លាក់ចុះជាង៦០%នៅឡើយចាប់តាំងពីដើមឆ្នាំនេះ។

Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុដ៏ធំបំផុតមួយរបស់ប្រទេសចិន បានដល់ពេលកំណត់ត្រូវទូទាត់មូលបត្របំណុលឯកជនក្នុងប្រទេសចំនួន៥៤០លានដុល្លារ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

យោងតាមរបាយការណ៍ឱ្យដឹងថា ក្រុមហ៊ុននេះបានជៀសផុតពីការខកខានទូទាត់សងតាមពេលវេលាកំណត់ បន្ទាប់ពីម្ចាស់បំណុលជនជាតិចិន បានយល់ព្រមកាលពីចុងសប្តាហ៍កន្លងទៅដើម្បីអនុញ្ញាតឱ្យខ្លួនទូទាត់រំលស់ជាដំណាក់កាលនៅ៣ឆ្នាំក្រោយ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុននេះបានរាយការណ៍ពីការខាតបង់ចំនួន៦,៧ពាន់លានដុល្លារ ក្នុងពេល៦ខែដើមឆ្នាំនេះ៕ BBC៕

Manila doubles down on casinos Philippines expects gaming revenue to double by 2028 as industry keeps expanding

MANILA: The Philippines’ gambling industry expects to double its gross gaming revenue by 2028, as the country attracts more tourists such as wealthy Chinese gamblers, the gaming regulator’s chief said on Wednesday.

At least six new casino facilities worth roughly $3 billion are in the pipeline to boost the country’s freewheeling gaming industry as it prepares for more
regional competition.

Among potential new contenders are Japan, which has a sprawling casino set for construction, and Thailand, where the new government is expected to take up the sensitive issue of legalising gambling.

The Philippines’ gaming sector will likely post at least 10% annual growth in gross gaming revenue (GGR), which is projected to reach 450 billion to 500 billion pesos ($7.9 billion to $8.8 billion) in five years’ time, said Alejandro Tengco, chairman of Philippine Amusement and Gaming Corp (Pagcor).

Total GGR, a key metric in the industry representing the amount players wager minus their winnings, hit a record 256 billion pesos in 2019 and was poised for further growth until the coronavirus pandemic decimated the industry. GGR started recovering in 2021 and reached 214 billion pesos in 2022.

“Currently, the strong performance is supported by a stable of local players,” Tengco told Reuters. “There is still an opportunity for the foreign market to increase further due to improving foreign travel guidelines.”

However, long-term projections could be dampened by headwinds such as more armed conflicts between countries, the proliferation of illegal gambling, and an economic downturn, Tengco said.

The Philippine gambling scene, which includes a smaller version of the Las Vegas gaming strip located in the capital, attracts high rollers from the likes of China, Japan and South Korea.

It has enticed foreign and domestic firms to set up billion-dollar integrated casino-resorts.
Adding to four sprawling casinos operating in the capital, six more gaming facilities are expected to be put up across the country, Tengco said. Source: Reuters

គ្រឹះស្ថានអង្គររកចំណូលបាន២៣,០៩លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនា ក្នុងអំឡុងពេល៨ខែដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ
សៀមរាប: យោងតាមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិតកន្លះលាននាក់ក្នុងរយៈពេលប្រាំបីខែដំបូងដើមឆ្នាំនេះ។

សេចក្តីថ្លែងការណ៍បានបន្តថា ភ្ញៀវអន្តរជាតិចំនួន៤៩៨.៥១៣នាក់បានធ្វើដំណើរមកកាន់អង្គរក្នុងអំឡុងពេលខែមករារហូតដល់ខែសីហា ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន៣៥០,៨ភាគរយពី១១០.៥៧០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឧទ្យានបុរាណនេះរកចំណូលបាន២៣,០៩ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាក្នុងអំឡុងពេល៨ខែ ដើមឆ្នាំ២០២៣នេះ ពោលគឺកើនឡើង៤២០ភាគរយ ពី៤,៤៤លានដុល្លារអាមេរិក។ នៅក្នុងខែសីហា ឧទ្យានបុរាណនេះបានស្វាគមន៍ជនបរទេសចំនួន៥៩.១៤៨នាក់ ដែលរកចំណូលបាន២,៧៧លានដុល្លារអាមេរិកពីការលក់សំបុត្រ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័គ បានចាត់ទុកថា កំណើនដ៏ខ្លាំងក្លានេះ គឺបណ្តាលមកពីការលុបចោលវិធានការរឹតបន្តឹងលើការធ្វើដំណើរក្នុងសម័យនៃជំងឺរាតត្បាតកូវីដ-១៩។

លោកបានប្រាប់សារពត៌មាន Xinhua ថា “យើងសង្ឃឹមថា ភ្ញៀវទេសចរបរទេសកាន់តែច្រើននឹងមកទស្សនាកម្ពុជា ជាពិសេសមកកាន់អង្គរ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកជើងហោះហើររបស់ពួកគេមកកាន់កម្ពុជាឡើងវិញ”។

ដោយស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា៕

South Korea prepares measures to boost spending as retail sales plunge

SEOUL :South Korea’s government prepared measures to boost consumer spending as data on Thursday showed retail sales plunged in July by the most in three years amid high inflation and aggressive interest rate hikes.

Retail sales dropped 3.2 per cent on a seasonally adjusted basis in July from a month earlier, the first monthly fall in three after gains of 0.9 per cent in June and 0.6 per cent in May, according to Statistics Korea. It was the biggest drop
since July 2020.

Sales of durable goods dropped 5.1 per cent, led by automobiles after recent tax cuts expired, while sales of other semi-durable and non-durable goods also declined, amid heavy rain.

The July data comes after another survey showed last week South Korea’s consumer sentiment weakened in August for the first time in six months on growing worries about sluggish growth.

The measures include an extra day for the holiday period, distribution of shopping vouchers and price discounts, while the government said it would announce separate plans next month to attract more Chinese tourists.

“As the number of foreign tourists has not yet fully recovered to pre-pandemic levels, there is room for consumption to improve,” said Jeemin Bang, associate economist at Moody’s Analytics.

Last week, South Korea’s central bank held interest rates steady for a fifth straight meeting, with the governor tempering the hawkish stance as policymakers turn their attention to fine-tuning monetary settings amid softer inflation and slowing growth.

Thursday’s data also showed South Korea’s factory output fell 2.0 per cent in July, worse than a 1.5 per cent fall in June and a 0.4 per cent loss tipped in a Reuters survey. It was the fastest fall in five months.

Facility investment also slumped 8.9 per cent, much faster than the 1.1 per cent fall the previous month. It was the fastest since March 2012. Source: Reuters

លិខិតឆ្លងដែននឹងមានតម្លៃទាបជាងបច្ចុប្បន្ននៅពេលខាងមុខ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យពិនិត្យតម្លៃឡើងវិញ។

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ថ្មី​បាន​ណែនាំ​មន្ដ្រី​ក្រោម​ឱវាទ​ទាំងអស់​បន្ដ​ពិនិត្យ​ឡើង​វិញ​នៅ​តម្លៃ​ធ្វើ​លិខិតឆ្លងដែន ខណៈ​ប្រទេស​កម្ពុជា​ហាក់​មាន​តម្លៃ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ាន ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ថ្នាក់​អគ្គនាយក និង​ប្រធាន​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ៖«​សូម​ពិនិត្យ​ឡើង​វិញ​នៅ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន ជា​ពិសេស​ពិនិត្យ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​យើង​ដូច​ជា ភូមិ​មា វៀតណាម មាន​តម្លៃ​ទៀប ។ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ថ្នាក់​អគ្គនាយក និង​ប្រធាន​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា ៖«​សូម​ពិនិត្យ​ឡើង​វិញ​នៅ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន ជា​ពិសេស​ពិនិត្យ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​យើង​ដូច​ជា ភូមិ​មា វៀតណាម មាន​តម្លៃ​ទៀប ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​បន្ដ​ពង្រឹង​ក្រមសីលធម៌ គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​«​កុំ​ពើងទ្រូង កុំ​ក្រ​អើត​ក្រ​ទម​» និង​ជំរុញ​ក្រុមការងារ​ទាំងអស់​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ថែម​ទៀត ។

ឯកឧត្តម​បាន​ថ្លែង​ថា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បន្ដ​អនុវត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ដូច​ជា ៖ បន្ដដំណើរ​ការងារ​របស់​ខ្លួន​ប្រកបដោយ​និរន្ដរ៍ភាព​ជាមួយ​ការ​បន្ដ​ពង្រឹង​ការ​ទទួលខុសត្រូវ សមត្ថភាព គុណភាព និង​ភាព​ជា​ប្រចាំ​ស្រប​តាម​ផែនការ​យុទ្ធសាស្ដ្រ​ដែល​បាន​គ្រោងទុក ។
ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បន្ដ​ថា បន្ដ​ទំនាក់ទំនង​ល្អ​ដោយ​បរិ​យា​ប័ន្ន និង​ស័​ក្ដ​សិទ្ធ​ភាព​ក្នុង​ការ​បម្រើ​ការងារ​ទាំង​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព​ប្រកបដោយ​តម្លាភាព ចីរភាព និង​គុណភាព ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ពិសេស​អភិបាលកិច្ច​ល្អ​ក៏​ដូច​ជា បន្ដ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​យុទ្ធសាស្ដ្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៧ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា «​ថ្នាក់ដឹកនាំ​ក្រសួង មន្ដ្រីរាជការ​ស៊ី​វិល មន្ដ្រី​នគរបាល​ជាតិ និង​មន្ដ្រី​ពន្ធនាគារ បន្ដ​ពង្រឹង​ក្រមសីលធម៌ គោរ​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​កុំ​ពើងទ្រូង​កុំ​ក្រ​អើត​ក្រ​ទម និង​ជំរុញ​ក្រុមការងារ​ទាំងអស់​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ថែម​ទៀត និង​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ការ​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។ឯកឧត្តម ស សុខា បាន​លើក​ឡើង​ទៀត​ថា ថ្នាក់ដឹកនាំ​តាម​ផ្នែក​អង្គភាព​ទាំងអស់​នៃ​ក្រសួងមហាផ្ទៃ​បង្កើន​ការ​យកចិត្ដទុកដាក់​ដោះស្រាយ​បញ្ហា សំណូមពរ ដែល​ជា​ការ​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ញើ​មក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ការ​ខំ​មិន តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​ពាក់ព័ន្ធ​អង្គភាព​របស់​ខ្លួន កុំ​ចាត់​ទុក​ថា​រឿង​តូច​មិន​ចាត់ការ រឿង​ធំ​បាន​ចាត់ការ ។

សូមកុំ​ភ្លេច​ថា កន្ទុយបារី​មួយ​តូច អាច​ដុត​ផ្ទះថ្ម​ដ៏​ស្កឹមស្កៃ​ឲ្យ​រលាយ​បាន ដូច្នេះ​យើង​ជា​សមត្ថកិច្ច​ត្រូវ​តែ​បន្ដ​បំពេញ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ៕

 

China’s property crisis is a US$261 billion credit pain for lenders, trust firms and insurers, Goldman says

About 1.9 trillion yuan (US$261 billion) or almost 10 per cent of property financing in China could turn sour, get worse as fallout persists: Goldman

More than US$149 billion of market value has been erased from stocks in two major Chinese indices this year as the property market cracks

Chinese banks, the biggest financiers to the nation’s beleaguered property developers, stand to pay the heaviest cost from the industry fallout after home sales slumped and debt defaults snowballed, according to Goldman Sachs.

The banking sector accounted for 75 per cent of debts owed by real estate developers totalling 19.3 trillion yuan (US$2.65 trillion) at the end of June last year, the US investment bank said in a report.

Trust firms and insurers held 16 per cent and 6 per cent respectively, with brokers and other investors making up the balance. Source: SCMP