មហាយក្សចិន ក្រាលកម្រាលព្រំក្រហមស្វាគមន៍បណ្តាមេដឹកនាំអាស៊ីកណ្ដាល

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន កាលពីថ្ងៃពុធ ទី១៧ ខែឧសភា បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមេដឹកនាំអាស៊ីកណ្តាល ដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលដ៏មានសាររៈសំខាន់មួយ ដែលគេរំពឹងថានឹងបង្កើតផែនការមេថ្មី សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល។

អ្វីៗបានត្រៀមរួចរាល់ នៅទីក្រុងភាគពាយ័ព្យស៊ីអាន (Xi’an) នៃខេត្តសានស៊ី (Shaanxi) ដែលជាចំណុចចាប់ផ្តើមជាប្រវត្តិសាស្ត្រនៃផ្លូវសូត្រ (Silk Road) សម័យបុរាណ សម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ។

កិច្ចប្រជុំកំពូលនេះ ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងចំណោមប្រមុខរដ្ឋនៃប្រទេសចិន និងប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាល ទាំង៥រួមមានប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្ស៊ីគីស្ថាន ប្រទេសតាហ្ស៊ីគីស្ថាន ប្រទេសតួកម៉េនីស្ថាន និងប្រទេសអ៊ូបេគីស្ថាន នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

តាមការរំពឹងទុក លោកស៊ី ជីនភីង នឹងពន្យល់ពីគោលជំហររបស់ប្រទេសចិន អំពីវិធីកសាងសហគមន៍ចិន- អាស៊ីកណ្តាល ជាមួ​យនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មីនេះ ហើយដាក់ចេញនូវសំណើជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍរយៈពេលវែង នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង៦នេះ។

លោក ស៊ី ជីនភីង ក៏នឹងប្រកាសផងដែរ នូវវិធានការជាក់ស្តែងមួយចំនួន និងរៀបចំផែនការយ៉ាងទូលំទូលាយ សម្រាប់កិច្ចសហប្រតិ​បត្តិការចិន-អាស៊ីកណ្តាល។

មេដឹកនាំអាស៊ីកណ្តាល ដំបូងគេដែលអញ្ជើញទៅដល់ក្រុងស៊ីអាន គឺប្រធានាធិបតីកាហ្សាក់ស្ថាន លោកKassym-Jomart Tokaev ប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emomali Rahmon និងប្រធានាធិបតីកៀហ្ស៊ីគីស្ថាន លោក Sadyr Japarov ក៏បានអញ្ជើញទៅដល់កាលពីថ្ងៃពុធផងដែរ៕ Xinhua៕

Housing market lacks lustre Decline in residential transfers during Q1

The housing market will need to rely on foreign demand to stimulate growth, as domestic buyers are facing challenges in obtaining loans, evidenced by a decline in residential transfers in the first quarter of 2023.

Vichai Viratkapan, acting director-general of the Real Estate Information Center (REIC), said the market in the first quarter was not as good as many developers had estimated in the fourth quarter of last year.

“The figures in the first quarter, both in terms of supply and demand, showed negative trends,” he said. “The market is expected to have a double-digit decline this year, influenced by the expiration of the easing of the loan-to-value (LTV) limits at the end of last year.”
In the first quarter, the total number of housing transfers nationwide dropped 0.8% to 84,619 units from 85,320 units recorded during the same period last year.

However, there was an 8% increase in value, reaching 241 billion baht from 223 billion baht, driven primarily by units in the high-priced segments.

Housing units priced between 7.5-10 million baht had a notable increase of 34%, and those priced above 10 million baht saw a rise of 22.6%. However, units priced below 3 million baht recorded decreases, ranging from 0.2% to 11.4%.

Out of the total units and value transferred in the first quarter of 2023, 3,775 units, accounting for 4.46% and valued at 17.1 billion baht (7.1%), were purchased by foreign buyers.

All of these units were condos with an increase from 2.47% in terms of volume and 4.57% in terms of value in the same period of last year.

Among the foreign nationalities purchasing properties, Chinese nationals were the largest group, purchasing 1,747 units valued at 8.2 billion baht, representing 46% and 48% of total purchases by foreign nationals, respectively.

Russian buyers accounted for 10% with 387 units worth 1.36 billion baht, followed by American purchasers with 156 units valued at 703 million baht, accounting for 4% each.

The fourth and fifth positions were occupied by British and German buyers, with 146 units worth 653 million baht and 131 units worth 611 million baht, respectively.

Eighth place belonged to purchasers from Myanmar with 76 units worth 497 million baht.

On the supply side, the total number of newly launched residential units in Greater Bangkok decreased by 59% to 12,026 units in this year’s first quarter.

Source: Bangkok Post

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃនឹងបន្តពឹងផ្អែកខ្លាំងលើ តម្រូវការទិញពីជនបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋានថៃ នឹងត្រូវពឹងផ្អែកលើតម្រូវការបរទេសដើម្បីជំរុញកំណើន ដោយសារអ្នកទិញក្នុងស្រុកកំពុងប្រឈ មមុខ នឹងបញ្ហាក្នុងការទទួលបានប្រាក់កម្ចី ដែលបង្ហាញដោយការធ្លាក់ចុះនៃការផ្ទេរកម្មសិទ្ធិ លំនៅដ្ឋាននៅក្នុងត្រីមាសទីមួយ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា “ទីផ្សារអចល នទ្រព្យនៅក្នុងត្រីមាសទី១ គឺមិនមានភាពល្អប្រសើរ ដូចដែលអ្នកអភិវឌ្ឍន៍ជាច្រើន បានប៉ាន់ប្រមាណក្នុងត្រីមាសទី៤ឆ្នាំមុននោះទេ”។

លោក​បាន​បន្ត​ថា​ “តួលេខ​នៅ​ត្រីមាស​ទីមួយ ​ទាំង​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​បាន​បង្ហាញ​ពី​និន្នាការ​អវិជ្ជមាន ហើយទីផ្សារត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចំនួនពីរខ្ទង់នៅឆ្នាំនេះ ដែលត្រូវបានជះឥទ្ធិពលដោយការផុតកំណត់ នៃការបន្ធូរបន្ថយដែនកំណត់ប្រាក់កម្ចី ទៅនឹងតម្លៃ (LTV) នៅចុងឆ្នាំ២០២២”។

នៅក្នុងត្រីមាសទីមួយ ចំនួនសរុបនៃការផ្ទេរកម្មសិទ្ធិលំនៅដ្ឋានទូទាំងប្រទេសបានធ្លាក់ចុះ០,៨% មកនៅត្រឹម៨៤.៦១៩យូនីត ពីចំនួន៨៥.៣២០យូនីត ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមជនជាតិបរទេស ដែលទិញអចលនៈទ្រព្យ ជនជាតិចិន គឺជាក្រុមធំជាងគេដែលបានទិញ លំនៅដ្ឋាន១.៧៤៧យូនីតដែលមានតម្លៃ៨,២ពាន់លានបាត។ ចំណែក អតិថិជនរុស្ស៊ីគ្របដណ្តប់ចំណែកទិញចំនួន១០% ជាមួយនឹង៣៨៧យូនីតមានតម្លៃ១,៣៦ពាន់លានបាត បន្ទាប់មកគឺជនជាតិអាមេរិក ដែលបានទិញលំនៅដ្ឋានចំនួន១៥៦យូនីត មានតម្លៃ៧០៣លានបាត។

ចំណាត់ថ្នាក់លំដាប់ទី៤ និងទី៥ ត្រូវបានកាន់កាប់ដោយអ្នកទិញជនជាតិអង់គ្លេស និងអាល្លឺម៉ង់ ដែលមាន១៤៦យូនីត មានតម្លៃ៦៥៣លានបាត និង១៣១យូនីត ដែលមានតម្លៃ៦១១លានបាតរៀងៗគ្នា។ ចំណាត់ថ្នាក់ទី៨បានទៅលើអតិថិជន មកពីប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការទិញលំនៅដ្ឋានចំនួន៧៦យូនីត ដែលមានតម្លៃ៤៩៧លានបាត។

ចំណែកខាងផ្នែកផ្គត់ផ្គង់វិញ ចំនួនសរុបនៃលំនៅដ្ឋាន ដែលទើបនឹងបើកដាក់លក់ថ្មី នៅទីក្រុងបាងកកបានថយចុះ៥៩% មកត្រឹម១២.០២៦យូនីត នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៣នេះ៕

ការសិក្សាថ្មីៈធនាគារពិភពលោកអះអាងថាសេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះរឹងមាំ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ធនាគារពិភពលោកបានបញ្ជាក់ ក្នុងរបាយការណ៍សិក្សាថ្មីរបស់ខ្លួនថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។

មន្រ្តីជំនាញធនាគារពិភពលោកលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែលនេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេ​ចបានកំណើនក្នុងកម្រិត៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេ​ស មានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួ​តកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយ​សារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា “កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត៥.៥ភាគរយ”។

យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះ នៃតម្រូវការនៅបរទេស នឹងអាចធ្វើឲ្យផ្នែកផលិតកម្ម សម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើសកលលោក អាចបង្កហានិភ័យមួយ ដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំង លើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា ដើម្បីរក្សាឲ្យបាននូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត”។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើង នៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា កម្ពុជាអាចជំរុញកំនើននេះបាន តាមរយៈការវិនិយោគលើតភ្ជាប់ នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។

របាយការណ៍នេះ មានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាព ដែលកម្ពុជាអាចធ្វើបាន ក្នុងការបង្កើនការចំណាយសាធារណៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តែរបាយការណ៍ ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែក និងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហា នៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជន ទៅលើសេវាសុខាភិបាលក្នុងស្រុក។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្ដោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕

 

ក្រសួងបរិស្ថាននិងឥណ្ឌាចុះហត្ថលេខាលើគំរោងសាងសង់បង្គន់ប្រើប្រាស់ថាមពលអគ្គិសនីនៅទីក្រុងកោះរ៉ុង

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះMOU សហការរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងការបរទេសឥណ្ឌាស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូច សម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកជំទាវ Dr. Devyani Khobragade បានមានប្រសាសន៍ថា នេះជាគម្រោងស្ថិតនៅក្រោមកិច្ច សហប្រតិបត្តិការមេគង្គ-គង្គា ដែលរដ្ឋាភិបាលឥណ្ឌាបានជួយគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមក មានចំនួន១៨ប្រទេសរួចហើយ ដែលបានទទួលមូលនិធិនេះ។

តាងនាម រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកទិន ពន្លក បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥ​ណ្ឌា ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីចូលរួមអនុវត្តគម្រោងនេះ ហើយជាផ្នែកមួយក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។

លោកបានលើកឡើងពីការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវរបាយការណ៍ស្តីពី ការចូលរួមចំណែកជាតិ និងយុទ្ធសាស្រ្តរយៈពេលវែងអព្យាក្រឹត្យកាបូន ជាដើម។

អនុស្សរណៈ(MOU)នេះ ត្រូវបានចុះហត្ថលេខាដោយលោក វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចំនួន២០រូប។

ការអនុវត្តគម្រោងខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន ជាមួយនឹងលទ្ធផលភ្លាមៗ និងអាចមើលឃើញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពសាធារណៈ ជាពិសេសប្រជាជន និងអ្នកទេសចរណ៍៕

រដ្ឋាភិបាលចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនឈានទៅសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតហើយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី៧មិថុនា តាមការគ្រោងទុក ខណៈដែលផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព ក្នុងបំណាច់ខែឧសភា និងចុះMoU ក្នុងពេលឆាប់ៗ។

ពិធីធ្វើឡើងរវាងលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខា លើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។

កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង(២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។

ទន្ទឹមនេះ កិច្ចសន្យាPPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្តន៍ក្រោ​មក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍ មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០គីឡូម៉ែត្រ សាងសង់ជា៤គន្លង ដោ​យ​ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

គំរោងនេះ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការ រយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

ដោយឡែកហិរញ្ញប្បទានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះ ទៅក្រុមហ៊ុនCRBCដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចសន្យា PPP។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោង ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕

តើការវិនិយោគ របស់វិស័យ ឯកជន ចូលរួមសារៈសំខាន់បែបណាសម្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អាស៊ី?

ដោយ: គង់ លាងហួរ
អន្តរជាត: រដ្ឋាភិបាលក្នុងតំបន់អាស៊ីត្រូវតែបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមអ្នកជំនាញដែលតស៊ូមតិលើយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

លោក Sithanonxay Suvannaphakdy អតីតអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរីបានលើកឡើងថា យន្តការបែបនេះទាមទារឱ្យមានកិច្ចសហការបន្ថែមទៀតរវាងវិស័យសាធារណៈ និងឯកជនដើម្បីបង្កើនភាពជាដៃគូ។

លោកបានមានប្រសាសន៍បន្តថា “ភាពជាដៃគូសាធារណៈ និងឯកជនកាន់តែច្រើន គួរតែកាត់បន្ថយសម្ពាធលើរដ្ឋាភិបាលក្នុងតំបន់អាសុី ដែលបានជួបប្រទះឱនភាពថវិកាធ្ងន់ធ្ងរ ដោយសារការចំណាយលើជំងឺរាតត្បាតដ៏ធំក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ហើយអាជ្ញាធរក្នុងតំបន់ក៏គួរតែបង្កើតបរិយាកាសអាជីវកម្ម និងការវិនិយោគដែលអំណោយផលផងដែរ”។

កាលពីថ្ងៃទី២ ខែឧសភា ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូករួមនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលចំនួន៣រូប បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា “វិធីសាស្រ្តផ្តល់ហិរញ្ញប្បទានឡើងវិញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងមានភាពធន់នៅក្នុងតំបន់អាស៊ាន+៣”។

អាស៊ាន+៣ សំដៅលើប្លុករបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង១០ បូកថែមជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា តំបន់អាស៊ីកំពុងអភិវឌ្ឍនឹងត្រូវការទុនវិនិយោគចំនួន១៣,៨ពាន់ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់សេដ្ឋកិច្ចតំបន់អាស៊ានត្រូវបានគេប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន២,៨ពាន់ពាន់លានដុល្លារអាមេរិក។

លោក Ruth Banomyong សាស្ត្រាចារ្យផ្នែកធុរកិច្ចអន្តរជាតិ ភស្តុភារ និងដឹកជញ្ជូន នៅសកលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ បានមានប្រសាសន៍ថា ខណៈជិតឈានដល់ការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ គេមានការយល់ឃើញខ្លះថា អ្វីៗមិនទាន់បានធ្វើទៅតាមផែនការនៅឡើយ ហើយការអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀតគឺគ្មានអ្វីថ្មីនោះទេ។

លោក ថោង ម៉េងដាវីត អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា “វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ជាម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អគ្គនាយកវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា “វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងតំបន់អាសុីក្នុងការធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់មូលនិធិ នៅពេលនិយាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ”៕

China’s new home prices rise at slower pace in April

BEIJING: China’s new home prices rose for the fourth straight month in April but at a slower pace, official data showed on Wednesday (May 17), as government efforts to stabilise the sector lifted sentiment after the country’s abrupt exit from COVID-19 curbs late last year.

New home prices in April edged up 0.4 per cent month-on-month versus a 0.5 per cent gain in March, according to Reuters calculations based on National Bureau of Statistics (NBS) data.

April’s slower pace of home price gains, along with bearish data on Tuesday showing property investment and sales sharply falling, add to concerns over the strength of the recovery in a sector crucial to the health of China’s economy.

From a year earlier, prices fell 0.2 per cent, the 12th month of decline in annual terms. Prices were down 0.8 per cent in March.

Beijing’s aggressive stimulus policies to the crisis-hit property sector since November have boosted sentiment over the past few months. But uncertainty over the strength of the revival lingers amid an overall patchy economic recovery.

Medium-to-long term loans extended to households, mostly mortgages, dwindled by 115.6 billion yuan (US$16.72 billion) in April, according to a breakdown of credit data on Thursday.

Source: Reuters

ឡាវអនុម័តដាក់បញ្ចូលអគារបុរាណសម័យបារាំងចំនួន៧១ជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ

ដោយៈ សុខុម

វៀងចន្ទន៍: ខេត្តខាំមួន (Khammouane) នៃប្រទេសឡាវ បានអនុម័តដាក់បញ្ចូលអគារ និងផ្ទះបុរាណដែលបន្សល់ ពីសម័យអាណានិគមនិយមបារាំងចំនួន៧១ខ្នង ជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រសម្រាប់គោលបំណងអប់រំ និងទាក់ទាញវិស័យទេសចរណ៍។

ស្រុកថាកេក (Thakek) ដែលស្ថិតក្នុងខេត្តខាំមួន គ្រោងនឹងប្រែក្លាយទៅជាទីក្រុងនៅឆ្នាំ២០២៤ ដោយអភិបាលរងស្រុកលោក Singuan Inthalath បានប្រកាសសេចក្ដីសម្រេចចិត្តនេះ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា។

One of French colonial buildings

លោក Singuan Inthalath បានគូសបញ្ជាក់ថា ស្រុកថាកេក មានសក្ដានុពលយ៉ាងខ្លាំង សម្រាប់ការវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍។

ស្រុកថាកេក ក៏មានអគារបុរាណបន្សល់ ពីសម័យអាណានិគម

Generating ‘trust’ for investors

Trusts in Cambodia are turning out to be the new vehicles routing foreign investment into the country. The concept is relatively new in the Kingdom, but it has generated much interest within a short span of time that nearly 500 trust companies have queued up for registration with over $300 million funds in their hands.

According to Sok Dara, Director General of the Trust Regulator (TR), this could even go up to $600 million by the end of the year, considering the enthusiasm the new Trust Law has created in the market.

Of course, not all trust funds are foreign investments, but a sizeable chunk can be so, according to the market vibes, especially as investments in land. More and more foreigners have taken to the trust route to invest in land in Cambodia as they are barred from directly purchasing land in the Kingdom.

According to the Constitution of Cambodia, adopted in 1993, foreigners cannot own landed property in the country. But they are allowed to purchase apartments or condominiums from the first floor upwards.

However, the Trust Law, enacted in 2019, gives foreigners an opportunity to invest in land in Cambodia, indirectly though, with the title of the property to be held by a trust. “Foreigners can now make a profit from land price appreciation without acquiring the land in their name. They can also do so without relinquishing their nationality or without obtaining Cambodian nationality,” said Vichet Lor, Phnom Penh President of Global Real Estate Association.

Under Prakas 003 on the establishment, function, and management of trusts in the country, issued in January this year by the Non-Banking Financial Services Authority (NBFSA) of Cambodia, a trust operation is any activity pertaining to the transfer of property from its owner (the trustor) to an entity or person to control, manage, and maintain it for the benefit of another person or entity (the beneficiary).

Sok Dara, Director General of the Trust Regulator (TR), told Khmer Times that so far there are 52 trusts that have been registered with the Regulator under the Trust Law. “Under the law, trusts can be of varied types such as public trust, commercial trust, financial trust, social trust, and individual trust.

But all trusts established by trustor or settlor in Cambodia shall register with the TR in accordance with the law and regulations,” Dara pointed out.

Source: Khmer Times