កិច្ចការអាទិភាពចំនួន៤នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនៅថ្ងៃនេះ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ គណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចាប់ផ្តើម​បើកកិច្ចប្រជុំពេញអង្គ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

កិច្ចប្រជុំដែលបង្ហាញពីការចាប់ផ្តើម ចេញដំណើរនៃនាវាកម្ពុជា ក្នុងនីតិកាលថ្មី ជាមួយនាយករដ្ឋ​មន្ត្រី​ថ្មី កំពុងនាំឱ្យមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរថា តើនាយករដ្ឋមន្ត្រី​វ័យ​​៤៥ឆ្នាំរបស់កម្ពុជា នឹងបង្ហាញអ្វីខ្លះពាក់ព័ន្ធនយោបាយដឹកនាំរបស់ខ្លួន?។

កិច្ចប្រជុំដែលជាការបើកទំពរថ្មី នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដ៏មានសារៈសំខាន់នាថ្ងៃស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការថ្លែងសារពិសេស ទៅកាន់ប្រជា​ពលរដ្ឋខ្មែរ ដោយមានការផ្សាយផ្ទាល់ តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។

បន្ទាប់ពីការថ្លែងសារ ទៅកាន់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នឹងដឹកនាំសមាជិក សមាជិកាដ៏មានថាមពលរបស់ឯកឧត្តម ពិភាក្សាលើរបៀបវារៈ​សំខាន់ៗ​មួយចំនួន។

យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សា នាថ្ងៃស្អែករួមមាន ទី១ ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណា​ក់កាលទី១”។ ទី២ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច”។ទី៣ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។ ទី៤ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី និងទី៥ បញ្ហាផ្សេងៗ។

ការបើកសម័យប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិ​ទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕

Asian shares sit tight ahead of Nvidia results, yields near highs

Growth in office supply to squeeze landlords

1.5m sq m of new space within 2 years

The completion of over 1.5 million square meters of new Bangkok office space within the next two years continues to put pressure on office landlords.

Ponpinit Upathamp, the acting chief financial officer of SET-listed developer Grand Canal Land, said the majority of the new supply would be in the central business district (CBD) location on Rama IV Road.

“This new supply will affect the overall office market in the near future,” he said.

Over the past few quarters, the Bangkok office market has witnessed changes in office space usage behavior among tenants, especially those in the financial and technology sectors, he said.

“These tenants had adapted their strategy to utilise smaller spaces, affecting office landlords throughout the market, with occupancy gradually decreasing since the first quarter this year,” said Mr Ponpinit.

The occupancy rate of the company’s three office towers has fallen over consecutive quarters. The rate fell in the second quarter this year to 84%, down from 87% in the first quarter. In the fourth quarter of 2022, the rate fell to 90% from 91% recorded in both the second and third quarters.

The towers — G Tower, The Ninth Tower and Unilever House — are located near CentralPlaza Grand Rama IX and the Phra Ram 9 MRT station on Ratchadaphisek and Rama IX roads. The combined lettable area of the three buildings is roughly 145,000 square metres.

“Despite the fact that our major tenants needed smaller spaces, they chose to renew their contracts with us because of the convenient locations and proximity to amenities that cater to the needs of office staff,” Mr Ponpinit said.

According to property consultant Knight Frank (Thailand), office space along Phetchaburi-Rama IX-Ratchadaphisek roads, a non-CBD location, had an occupancy rate of 79% in the second quarter of 2023.

This represented a decrease of 0.4% from this year’s first quarter and a 1.3% drop compared to the second quarter of 2022.

However, it remained higher than the non-CBD market average of 74% which fell 0.1% quarter-on-quarter and 1.7% year-on-year.

Source: Bangkok Post

ក្លឹប Sailing Club នៅលើកោះត្រល់ ឬ Phu Quoc ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្លឹបប្រណីតបំផុតទាំង១០ នៅអាសុី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្លឹប Sailing Club នៅកោះ Phu Quoc និងក្លិប Shore Club នៅ Hoi An ត្រូវបានដាក់ឈ្មោះក្នុងចំណោមបារដ៏ប្រណិតបំផុតទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមអ្នកជំនាញទេសចរណ៍នៅក្នុងកាសែតហុងកុង South China Morning Post ។

ស្ថិតនៅតាមបណ្តោយឆ្នេរ Long Beach នៃកោះ Phu Quoc ភាគខាងត្បូង ក្លឹប Sailing Club មានអាងហែលទឹកខាងក្រៅ និងកន្លែងសម្រាកលំហែកាយនៅតាមបណ្តោយឆ្នេរ។ ក្លិបនេះក៏មានបម្រើម្ហូបអាហារបែបអាស៊ីចាប់ពីថ្ងៃត្រង់រហូតដល់ម៉ោង១០ យប់ផងដែរ។

កាសែត SCMP បានសរសេរថា “រីករាយជាមួយថ្ងៃលិចរបស់អ្នកពី Sailing Club ដែលជាក្លឹបឆ្នេរពេញមួយថ្ងៃជាមួយនឹងវាលខ្សាច់ពណ៌ស ហើយនៅពេលយប់ចូលមកដល់ ក្លិបលំដាប់ខ្ពស់នេះទទួលបានប្រជាប្រិយភាព ឬការពេញនិយមចំពោះកម្មវិធីជប់លៀងនៅអាងហែលទឹក និងម៉ោងកំសាន្តរីករាយ”។

ស្ថិតនៅលើវាលខ្សាច់ឯកជនមួយនៅចំកណ្តាលឆ្នេរ An Bang ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីទីក្រុងបុរាណ Hoi An ក្លឹប Shore Club ត្រូវបានរចនាឡើងជាមួយនឹងពណ៌ចម្បងសំខាន់ៗដូចជាពណ៌ស និងពណ៌ខៀវ។

ក្លិបនេះរៀបចំ​ព្រឹត្តិការណ៍​លក្ខណៈ​គ្រួសារ​ជាមួយ DJs នៅពេល​យប់ ខណៈ​អ្នក​ចូល​រួម​កម្មវិធីជប់លៀង​អាច​សាកល្បង​ជិះ​ប៉ារ៉ាសេល ជិះ​ម៉ូតូទឹក ឬ​ជិះ​ទូក​ចេក​នៅ​ខាងក្រៅ​ក្លឹបាន។

បារ​មាត់​សមុទ្រ​ Shore Club មាន​បម្រើ​ស្រា​ក្រឡុក​ច្រើន​ប្រភេទ​ដែល​មាន​តម្លៃ​ចាប់​ពី ១៥ ទៅ ២៥ ដុល្លារអាមេរិក៕

នាយករដ្ឋមន្ត្រីឡាវ និងវៀតណាម ផ្ញើលិខិតអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី

តែម សុខុម

ក្រុមមេដឹកនាំវៀតណាម កាលពីថ្ងៃអង្គារ ទី២២ ខែសីហា បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ឃួន សុដារី ក្នុងឱកាសនៃការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលថ្មី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Phạm Minh Chính) បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោក វួង ឌិញហឿ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរចំពោះលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងលិខិតទាំងនោះ មេដឹកនាំវៀតណាម បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនក្នុងការកសាងប្រទេស សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពដែលដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីឡាវ លោក សុនណាឆៃ ស៊ីផាដន (Sonexay Siphadone) ក៏បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ផងដែរ។

លិខិតអបអរសាទរនោះមានខ្លឹមសារដូច្នេះថា “តាងនាមរដ្ឋាភិបាលឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងជូនពរឯកឧត្តមក្នុងឱកាសទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

តាមរយៈលិខិតនោះ លោកក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរីកចម្រើនឥតឈប់ឈររវាងប្រជាជាតិទាំងពីរផងដែរ៕ VN News/Laotian Times៕

ឥណ្ឌនេស៊ីគ្រោងបើកសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដំបូងគេបង្អស់ទី១ក្នុងប្រទេស

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី គ្រោងបើកសម្ពោធដាក់ឱ្យដំណើរការសេវាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅដើមខែតុលាខាងមុខនេះ បន្ទាប់ពីបានជួបការពន្យារពេលម្តងហើយម្តងទៀត។

នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន VNA កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌូនេស៊ី និងចិន ដែលមានឈ្មោះថា Kerata Cepat Indonesia China (KCIC) បានជ្រើសរើសយកខែតុលា ជាកាលបរិច្ឆេទ ដើម្បីបើកសម្ពោធដំណើរការសេវាកម្មរថភ្លើងល្បឿនល្បឿនរបស់ខ្លួនជាផ្លូវការ ដោយKCIC នឹងប្រើប្រាស់ពេលវេលា ដែលនៅសេសសល់ ដើម្បីធ្វើការសាកល្បងបន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាព។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានមានប្រសា​សន៍កាលពីសប្តាហ៍មុនថា លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍បើកសាកល្បងផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងបាងដុង នៅខែកញ្ញាខាងមុខ ខណ:លោកក៏បានសង្កត់ធ្ងន់ផងដែរថា នៅពេលណាអ្វីៗរួចរាល់អស់ នោះផ្លូវដែកនេះនឹងបើកដាក់ឱ្យដំណើរការជាផ្លូវការជាក់ជាមិនខាន។

ការបើកដាក់ឱ្យប្រើប្រាស់សាងល្បង ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅខែកញ្ញាខាងមុខ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះអាចជិះរថភ្លើងល្បឿនលឿននេះបាន ដោយមិនគិតថ្លៃនោះឡើយ។

ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែនេះ មានប្រវែងប្រហែល១៤០គីឡូម៉ែត្រ ដោយតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុងបាងដុង ហើយវាអាចធ្វើដំណើរ ក្នុងល្បឿនខ្ពស់បំផុតប្រហែល៣៥០គីឡូ​ម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ៣៦នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរដល់គោលដៅ៕

លោកពូទីនប្រកាសទទួលស្គាល់គួរឱ្យភ្ញាក់ផ្អើលថា សេដ្ឋកិច្ច របស់រុស្ស៊ីពេលនេះកំពុងជួបបញ្ហាធំ

ដោយៈ តែម សុខុម

ម៉ូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់យ៉ាងកម្រកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ថា ហានិភ័យអតិផរណាក្នុងប្រទេសរុស្ស៊ី កំពុងកើនឡើងខ្ពស់ ហើយលោកបានបញ្ជាឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលរុស្ស៊ីកំពុងប្រឹងប្រែង ធ្វើយ៉ាងណាគ្រប់​គ្រងស្ថានការណ៍ដ៏លំបាកនេះឱ្យបាន។

ការគំរាមកំហែងពីការឡើងថ្លៃទំនិញ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរ គឺជាក្ដីព្រួយបារម្ភមួយសម្រាប់លោក ពូទីន ខណៈលោកត្រៀមខ្លួនឈរឈ្មោះ បោះឆ្នោតឡើងវិញនៅខែមីនា ឆ្នាំ២០២៤ សម្រាប់ការកាន់អំណាចរយៈពេល៦ឆ្នាំបន្ថែមទៀតនៅវិមានក្រឹមឡាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហា នេះ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសរុស្ស៊ី ពេលនេះកំពុងស្ថិតក្រោមភាពតានតឹងផ្នែកថវិកា ដែលបណ្ដាលមកពីការបញ្ជេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយធនាគារកណ្ដាលរុស្ស៊ី បានបង្ខំចិត្តដំឡើងអត្រាការប្រាក់រហូតដល់ទៅ១២%កាលពីសប្ដាហ៍មុន ដើម្បីបញ្ឈប់ការធ្លាក់ថ្លៃនៃរូបិយរូប៊ល (Ruble) ដែលជារូបិយប័ណ្ណជាតិរបស់រុស្ស៊ី។

លោក ពូទីន បានថ្លែងសុន្ទរកថា ផ្សាយតាមកញ្ចក់ទូរទស្សន៍ទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាលថា “ទំហំ និងភាពស្មុគស្មាញនៃកិច្ចការ ដែលយើងកំពុងដោះស្រាយ និងបន្តដោះស្រាយគឺធំធេងខ្លាំងណាស់”។

លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ជារួមគឺមានស្ថិរភាព ប៉ុន្តែទាមទារឱ្យមានការ ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន និងការសម្រេចចិត្តទាន់ពេលវេលា៕ Reuters៕

ម្ចាស់ការិយាល័យកំពុងប្រឈមមុខនឹងសម្ពាធ ខណៈការ ផ្គត់ផ្គង់នឹងបន្តហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការបញ្ចប់ការសាងសង់អគារការិយាល័យថ្មីៗ នៅទីក្រុងបាងកកទំហំជាង ១,៥លានម៉ែត្រការ៉េ ក្នុងរយៈពេលពីរឆ្នាំខាងមុខ នឹងបន្តដាក់សម្ពាធទៅលើម្ចាស់ការិយាល័យ ដែលបានដាក់ចូលទីផ្សារស្រាប់។

លោក Ponpinit Upathamp ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីប្រចាំក្រុមហ៊ុនអភិវឌ្ឍន៍ Grand Canal Land ដែលចុះបញ្ជីក្នុងផ្សារហ៊ុន SET បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ថ្មីភាគច្រើននឹងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) លើផ្លូវ Rama IV ។

លោក​បន្ត​ថា “ការ​ផ្គត់ផ្គង់​ថ្មី​ៗនេះ ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ការិយាល័យ​ទាំងមូល ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ”។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃពុធនេះ។

លោក​បាន​អះអាងថា ក្នុង​រយៈពេលប៉ុន្មាន​ត្រីមាស​ កន្លង​មក​នេះ ទីផ្សារ​ការិយាល័យ​នៅ​ទីក្រុង​បាងកក ​បាន​សង្កេតឃើញ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ក្នុងការ​ប្រើ​ប្រាស់​បន្ទប់​ការិយាល័យ ​ក្នុង​ចំណោម​អ្នក​ជួល ជា​ពិសេស​អ្នក​ជួលមកពីវិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា។

លោក Ponpinit បានមានប្រសាសន៍ថា អ្នកជួលទាំងនេះបានសម្របតាមយុទ្ធសាស្រ្តរបស់ពួកគេ ក្នុងការប្រើប្រាស់កន្លែងតូចៗ ដែលប៉ះពាល់ ដល់ម្ចាស់ការិយាល័យជួលនៅទូទាំងទីផ្សារ ដោយចំនួនអ្នកជួលបានថយចុះបន្តិចម្តងៗ ចាប់តាំងពីត្រីមាសទីមួយក្នុងឆ្នាំនេះ។

លោក Ponpinit បានបញ្ជាក់ថា “ទោះបីជាអ្នកជួលធំៗរបស់យើងត្រូវការកន្លែងតូចជាងមុនយ៉ាងណាក្តី ក៏ពួកគេបានជ្រើសរើស ក្នុងការបន្តកិច្ចសន្យាជាមួយយើង ដោយសារតែទីតាំងដ៏ងាយស្រួល ”។

ទំហំការផ្គត់ផ្គង់ការិយាល័យត្រូវបានព្យាករថា នឹងកើនឡើងរហូតដល់៣៦៨.០០០ម៉ែត្រការ៉េ នៅចុងឆ្នាំនេះ ដល់៤៨០.០០០ម៉ែត្រការ៉េនៅឆ្នាំ២០២៤ និង៣០២.០០០ម៉ែត្រការ៉េនៅឆ្នាំ២០២៥៕

លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភានីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញា ស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោ បាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេសមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញ ទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

សិក្សាលើចំណុចរសើបទាំងនេះ ដើម្បីបញ្ចៀសការឆបោក ក្នុងវិស័យអចលនទ្រព្យ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ មានរឿងឆបោកជាច្រើន ដែលបានកើតមានឡើងក្នុងវិស័យនេះ ហើយនេះគឺជាករណីនៃការឆបោកមួយចំនួន នៅក្នុងទីផ្សារអចលនទ្រព្យ ដែលPropertyarea.asia នឹងបង្ហាញជូន។

មានប្លង់កម្មសិទ្ធិចំនួនពីរ

ការកាន់កាប់អចលនទ្រព្យនៅកម្ពុជា មានជាប្លង់រឹង និងប្លង់ទន់ អចលនទ្រព្យខ្លះអាចមានទាំងពីរ។

ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ ដែលលក់ផ្ទះទៅឲ្យអ្នកទិញពីរនាក់។ អ្នកទិញម្នាក់ទទួលបានប្លង់រឹងហើយ ម្នាក់ទៀតទទួលបានប្លង់ទន់។ អ្នកទិញដែលទទួលបានប្លង់ទន់ នឹងត្រូវបាត់បង់លំនៅដ្ឋាននោះ ដោយសារតែប្លង់ទន់ គឺបានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។

មានករណីនៃការចេញប្លង់ច្រើន លើកម្មសិទ្ធិតែមួយ ឬការថតចម្លង ហើយអ្នកលក់បានលក់នូវអចលនទ្រព្យដដែល ទៅឲ្យមនុស្សជាច្រើន។ ករណីមួយទៀតដែលអ្នកទិញត្រូវបានគេឆបោក ដោយមានការផ្តល់នូវប្លង់រឹងដូចគ្នា ប៉ុន្តែករណីបែបនេះក៏មិនសូវកើតមានដែរ។

អ្នកអាចជៀសវាងសេណារីយ៉ូនេះ ដោយធ្វើការស៊ើបអង្កេតជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ និងការិយា​ល័យសុរិយោដីក្នុងតំបន់ផ្ទាល់។ ត្រូវយកច្បាប់ចម្លងនៃប្លង់កម្មសិទ្ធិពីអ្នកលក់ និងត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀត គឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹងឬក៏អត់។ ប្រសិនបើពួកគេមាននោះ គឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹង ជូនដល់តំបន់នោះរួចទៅហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយ ដែលមានប្លង់ទន់នៅក្នុងតំបន់ដែលអ្នកជិតខាងភាគច្រើនមានប្លង់រឹងនោះទេ។

វិវាទដីធ្លីលាក់កំបាំង

ការមានប្លង់ទន់ ឬប្លង់រឹង គឺស្ទើរតែមិនពាក់ព័ន្ធ នឹងការឆបោកនេះទេ។ ការបោកប្រាស់នេះមានន័យថា ដីនោះជាប់ពាក់ព័ន្ធនឹងអច​លនទ្រព្យ ដែលកំពុងមានវិវាទដីធ្លីជាដើម។ ការនិយាយជាមួយអ្នកជិតខាងជាធម្មតា នឹងអាចបង្ហាញរាល់បញ្ហាទាំងអស់។ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងរកប្លង់កាន់កាប់ តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីមានជម្លោះឫក៏អត់។

ភ្នាក់ងារអចលនទ្រព្យមួយ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍ក្នុងការធ្វើការ នឹងធ្វើការងារនេះជំនួសអ្នក។

ប្រយ័ត្នចំពោះប្រាក់កក់របស់អ្នក

ការឆបោកនេះ គឺត្រូវបានធ្វើឡើងដោយម្ចាស់ក្លែងក្លាយ។ អ្នកទិញត្រូវបានស្នើរឲ្យបង់ប្រាក់កក់ ដើម្បីធានាលើអចលនទ្រព្យ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។

អ្នកអាចជ្រើសយកជម្រើស នៃការផ្ញើប្រាក់កក់ តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។ ធ្វើបែបនេះគឺជាការការពារខ្លួនអ្នកពីការឆបោក។

ម្ចាស់ក្លែងក្លាយ

ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះ គឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យនោះ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នា រវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរបស់អ្នកលក់យ៉ាងដូចម្តេច។

ជាថ្មីម្តងទៀត ការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិ គឺមានសារៈសំខាន់ណាស់ ប្រសិនបើម្ចាស់ មិនអាចទទួលបានប្លង់កម្មសិទ្ធិ នោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេ គឺជាម្ចាស់ពិតប្រាកដ ឬមិនមែន មុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។

ផ្ទះជួលរួចហើយ

មានករណីជាក់ស្តែងដែលបានកើតឡើង ដែលបានបង់ប្រាក់ជួលរយៈពេលវែង។ ក្នុងករណីនៃការជួលបែបនេះ គឺអាចត្រូវបានចុះបញ្ជីជាផ្នែកមួយដាច់ដោយឡែកពីដី។ វាអាចមានបន្ទប់ដាក់លក់ដែលប្រើប្រាស់ប្លង់ទន់នេះ គឺជាស្ថានភាពស្មុគស្មាញ និងគួរប្រុងប្រយ័ត្នជាទីបំផុត ការស្វែងរកប្លង់កម្មសិទ្ធិ អាចបង្ហាញពីការពិតប្លង់រឹងគួរតែមានរាល់ព័ត៌មានលំអិតចាំបាច់ទាំងអស់។

អ្នកគួរតែស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានត្រឹមតែជាប្លង់ទន់។ ក្នុងការត្រួតពិនិត្យដំបូង ត្រូវចំណាំថាតើមានបន្ទប់នៅក្នុងផ្ទះ ដែលអ្នកលក់ពុំអាចបើកឲ្យមើលបានដែរឬទេ។ ប្រសិនបើពួកគេមានបំណងចង់លក់ផ្ទះពួកគេ ត្រូវតែមានឆន្ទៈក្នុងការបើកទ្វា ឬមានកូនសោរបើក បន្ទប់នោះមិន ខាន។

ការខូចខាតមិនអាចមើលឃើញ

មូលហេតុមួយដែលគេលក់អចលនទ្រព្យ របស់ពួកគេក្នុងតម្លៃទាប គឺដោយសារតែមានការខូចខាត ដែលអ្នកនឹងមិនអាចមើលឃើញ។ ការខូចខាតមួយចំនួន ពិតជាមិនអាចមើលឃើញរហូតដល់បន្ទាប់ពីអ្នកបានទិញ និងចាប់ផ្តើមផ្លាស់ប្តូរមករស់នៅ ទើបដឹងអំពីការខូចខាតទាំងនោះ។

ជាការណែនាំ អ្នកគួរនាំអ្នកជំនាញមកជាមួយ ដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

តំបន់មានទឹកជំនន់

“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយ នៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វផ្សាយថា តំបន់នោះគឺគ្មានទឹកជំនន់នោះទេ បើទោះបីជាក្នុងតំបន់នោះ មានទឹកជំនន់ក៏ដោយ។ ចំណុចនេះ អាចបង្ករឲ្យមានគ្រោះមហន្តរាយ នៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។

ចំណុចមួយដែលអ្នកអាចត្រួតពិនិត្យមើលថា តើតំបន់នេះមានទឹកជំនន់ឫក៏អត់ អ្នកអាចសាកសួរអ្នកក្នុងតំបន់ ឫអ្នកជិតខាង កន្លែងនោះថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

ឆបោកដោយឲ្យបង់ប្រាក់មុនគម្រោង

នៅពេលដែលអ្នកអភិវឌ្ឍន៍ មិនពិតប្រាកដបានផ្សព្វផ្សាយគម្រោងថ្មី និងបានប្រមូលប្រាក់មុនដែលពួកគេនិយាយថា ពួកគេនឹងប្រើប្រាស់ប្រាក់នេះ សម្រាប់ការសាងសង់ តែបន្ទាប់មកពួកគេស្រាប់​តែគេចខ្លួនបាត់។ ករណីនេះ អាចកើតមានចំពោះគម្រោងលំនៅដ្ឋានដែលជាប់ជាមួយដីគម្រោងបុរី គម្រោងដីឡូតិ៍ ឬក៏គម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួន។

ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗ របស់អ្នកអភិវឌ្ឍន៍។ អ្នកអភិ​វឌ្ឍន៍ ដែលទុកចិត្តបានជាធម្មតា បានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ។ ចំណាំថានេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ៕

អ្នកទិញខុនដូ! ត្រូវប្រយ័ត្នលើរឿងសំខាន់ៗមួយចំនួននេះ

ដោយៈ​ជេស៊ីកា

      ភ្នំពេញៈ ទីផ្សារខុនដូមានការរីកចម្រើនលឿន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមានរឿងជាច្រើនដែលប្រជាពលរដ្ឋខ្មែរ មិនទាន់បានយល់ដឹងទូលំទូលាយនៅឡើយ។

បញ្ហាលើគុណភាពសំណង់ បន្ទប់ដែលជាន់និមួយៗមិនមានកំពស់តាមស្តង់ដា មិនមានបំពាក់ជណ្តើរយន្តគ្រប់គ្រាន់ សមមូលនឹងចំនួនបន្ទប់ មិនមានទីធ្លាបៃតងគ្រប់គ្រាន់ សុទ្ឋតែជាបញ្ហាប្រឈមរបស់អ្នកស្នាក់នៅ និងការវិនិយោគសម្រាប់រយៈពេលវែង។

ប៉ុន្តែរឿងសំខាន់មួយទៀត ដែលអ្នកគួរដឹង គឺអ្នកអភិវឌ្ឍន៍ជាច្រើននៅកម្ពុជាបានលេងល្បែងតម្លៃមួយ ដែលពួកគេមិនបានកំណត់តម្លៃឲ្យបានច្បាស់លាស់ និងស្ថិតនៅខ្សែស្របគ្នាមួយឡើយ គឺពួកគេ​បានទុកឲ្យក្រុមហ៊ុនភ្នាក់ងារមួយចំនួន ធ្វើរឿងមួយចំនួន ដូចជា ទី១បង្កើនតម្លៃបន្ថែម តាមពួកគេចង់បាន និងធ្វើស្របតាមចិត្តសាស្រ្តអតិថិជន ទី២ បញ្ចុះតម្លៃមិនស្របគ្នា គឺមិនច្បាស់លាស់ឬស្ថិតក្នុងរូបមន្តច្បាស់លាស់ណាមួយឡើយ។

ទី៣ បង្កើនតម្លៃ នៅពេលដឹងថាអតិថិជន ឬអ្នកទិញខុនដូចង់បានខុនដូនោះខ្លាំង។ ទី៤ ដាក់តម្លៃ ឬកញ្ចប់បញ្ចុះតម្លៃណាមួយ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ អាចយកមកលេងក្នុងទីផ្សារដោយខ្លួនឯងជាដើម។

ហេតុនេះអ្នកវិនិយោគខុនដូ ឬអ្នកទិញខុនដូសម្រាប់ទុកជួលយកផលចំណេញត្រលប់ក្តី ទិញសម្រាប់ស្នាក់នៅក្តី គួរប្រុងប្រយ័ត្នលើចំណុចមួយនេះ ព្រោះវាអាចធ្វើឲ្យអ្នកទិញខុនដូខុស និងមានតម្លៃខ្ពស់ជាងទីផ្សារជាក់ស្តែង ឬមានតម្លៃខ្ពស់ជាងតម្លៃដែលម្ចាស់ខុនដូលក់ ដោយសារក្រុមហ៊ុនភ្នាក់ងារមួយចំនួន មិនមានក្រមសីលធ៌មវិជ្ជាជីវៈត្រឹមត្រូវ៕