តើត្រូវមានឯកសារអ្វីខ្លះ សម្រាប់ចុះបញ្ជីសារពើពន្ធអចលនទ្រព្យ?

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អ្នកជាប់ពន្ធដែលមានអចលនទ្រព្យ មានតម្លៃលើសពី ១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ខែកញ្ញានៃឆ្នាំជាប់ពន្ធ។

យោងតាមការសចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធត្រូវបំពេញ ទម្រង់ចុះបញ្ជីអចលនទ្រព្យ ដែលបានផ្តល់ជូនដោយឥតគិតថ្លៃ និងភ្ជាប់មកជាមួយនូវឯកសារ ថតចម្លងដូចខាងក្រោម ដូចជា ទី១ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិត​ឆ្លងដែនសម្រាប់ជនបរទេស។ ទី ២សៀវភៅគ្រួសារ ឬសៀភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។

ទី៣ បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចា់ស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាល​សុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

នៅពេលបានចុះបញ្ជី អ្នកជាប់ពន្ធត្រូវបានទទួលលិខិតបញ្ជាក់ ពីការចុះបញ្ជីពន្ធលើចលនទ្រព្យ ដែលមានការចុះលេខអត្តសញ្ញាណកម្មពន្ធ លើអចលនទ្រព្យសម្រាប់សម្គាល់ អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ។

អ្នកជាប់ពន្ធត្រូវប្រើប្រាស់លេខអត្តសញ្ញាណកម្មនេះ លើឯកសារទាក់ទិន ទៅនឹងពន្ធលើអចលនទ្រព្យ។ អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់។

ក្នុងករណីអចលនទ្រព្យត្រូវបំបែកដើម្បីលក់ ឬផ្ទេរឬផ្តល់ជាអំណោ​យ អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ ដើម្បីរៀបចំលេខអត្តសញ្ញាណកម្មពន្ធ លើអចលនទ្រព្យជាថ្មី (ឧទាហរណ៍ អ្នកជាប់ពន្ធ មានដីមួយកន្លែង ហើយត្រូវបានពុះជាឡូតិ៍ ដើម្បីលក់ ផ្ទេរ ឬផ្តល់ជាអំណោយ)៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណើរវិវត្តន៍នៃដំណើរការអភិវឌ្ឍនៅរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីដំណើរការអភិវឌ្ឍន៍នៅតាមតំបន់និមួយៗ នៅរាជធានីភ្នំពេញ។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការអភិវឌ្ឍរាជធានីភ្នំពេញ បានពុះកញ្រ្ជោលជាលើកដំបូង គឺនៅតំបន់បឹងកេងកង១ បន្ទាប់មកគឺឆ្ពោះមកកាន់ខ័ណ្ឌទួលគោក និងចុងក្រោយឆ្ពោះមកកាន់ខ័ណ្ឌសែនសុខ ដោយសារខ័ណ្ឌនេះជាតំបន់ ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ និងចុងក្រោយជាតំបន់មានការអភិវឌ្ឍលឿន ជាមួយវត្តមានក្រ​សួង ស្ថាប័នរដ្ឋាភិបាលជាច្រើនឆ្ពោះមកកាន់តំបន់នេះ។

លោកបន្តថា មូលហេតុដែលលោក សម្រេចចិត្តជ្រើសរើសទីតាំងនេះ គឺលោកបានសិក្សាទីតាំងចំនួន១០០ ជ្រើសរើសយក១០ និងចុងក្រោយសល់ជម្រើសចំនួន៣ បន្ទាប់មកយើងជ្រើសរើសយកមួយ គឺយកតំបន់នេះ ព្រោះជាតំបន់មានការអភិវឌ្ឈលឿន អ្នកមានជីវភាពធូរធារកាន់តែច្រើន បាននិងកំពុងឆ្ពោះមករស់នៅតំបន់នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់ណាក៏ដោយឲ្យតែមានផ្សារទំនើប មានក្រសួងរបស់រដ្ឋាភិបាល សាលារៀនអន្តរជាតិ មន្ទីរពេទ្យ គឺជាតំបន់ដែលដីឡើងថ្លៃ ដែលអ្នកមានជំនាន់ថ្មីនឹងឆ្ពោះមកកាន់តំបន់នេះ គឺត្រូវតម្លៃ ទំនើប និងស្ថានភាពដែលពួកគេចង់បាន។

លោកបន្តថា “យុទ្ឋសាស្រ្តរបស់បុរីវិមានសំណាង គឺយើងបានចំណា​យពេលគូសប្លង់រយៈពេល៨ខែ ដោយយើងបានសិក្សាពីតម្លៃបុរី សិ​ក្សាពីការសាងសង់បុរីកាលពី២០ឆ្នាំមុន ហើយយើងបានសិក្សាបុរីចំនួន២០ ជុំវិញបុរីយើង១០គីឡូម៉ែត្រ មុនយើងសម្រេចចិត្តសាងសង់​បុរីនេះឡើង ដោយរក្សាផ្ទៃដីជិត៤០ភាគរយជាតំបន់បៃតង មានផ្ទះដែលមិនមានរបងជាប់គ្នា និងរក្សាធម្មជាតិដែលមានស្រាប់ រក្សាព្រែកប្រវែងជាង១០០០ម៉ែត្រ និងថែររក្សាព្រែកនេះឲ្យបានស្អាតជាប្រចាំ។

លោកបន្តថា “យើងកំណត់ទីផ្សារ គឺអ្នកមានផ្ទះរួចហើយ និងជាបុរីលំដាប់អភិជន ដោយយើងបង្កើតសហគមន៍អ្នកមានមួយ ដែលផ្ទៃដីរបស់យើងទំហំ២៥ហិកតា ប៉ុន្តែមានផ្ទះវីឡាត្រឹមជាង៤០០ប៉ុណ្ណោះ”៕

តើ​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូងអាច​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ហានិភ័យ​សេដ្ឋកិច្ច​របស់​ចិន​បាន​ទេ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិបត្តិអចលនទ្រព្យកាន់តែផុងជ្រៅ គួបផ្សំនឹងការភ័យខ្លាចកាន់តែខ្លាំងឡើងលើវិបត្តិបរិត្តផរណានៅប្រទេសចិន កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការរាលដាល ដែលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។

ភាពរំជើបរំជួលនេះកាន់តែអាក្រក់ទៅៗ ខណៈដែលក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន បានដាក់ពាក្យសុំការការពារការក្ស័យធននៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

អាជ្ញាធរកូរ៉េ និងអ្នកជំនាញទីផ្សារបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការខូចខាតដែលអាចកើតមាន ប៉ុន្តែពួកគេរំពឹងថា ផលប៉ះពាល់លើសេដ្ឋកិច្ចកូរ៉េនៅមានកម្រិត ដោយសារភាពខុសគ្នាជាមូលដ្ឋាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសចិនពីទីផ្សារមូលធននិយមជឿនលឿនផ្សេងទៀត។

អ្នកជំនាញចង្អុលបង្ហាញថា បណ្តាធនាគាររបស់ប្រទេសចិនបានរក្សាស្ថិរភាពក្នុងអំឡុងឆមាសទី១ ដោយបន្ថែមទៀតថា ឧស្សាហកម្មហិរញ្ញវត្ថុរបស់ចិនមិនមាន​ឧបករណ៍​និស្សន្ទ (Derivative Products) ណាមួយពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះទេ។

លោក Seung Yeon-ju អ្នកជំនាញផ្នែកយុទ្ធសាស្ត្រចិននៅក្រុមហ៊ុន Shinyoung Securities បានពន្យល់ថា ការដាក់ពាក្យសុំក្ស័យធនរបស់ Evergrande នៅសហរដ្ឋអាមេរិក និងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden គឺជាបញ្ហាដែលបានចាក់បញ្ចូលទៅក្នុងទីផ្សាររួចមកហើយ ដូច្នេះវាកំណត់វិសាលភាពនៃការឆ្លងរាលដាលផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចពិភពលោក។

លោកបន្តថា ស្ថានភាព​បច្ចុប្បន្ន​មិន​តំណាង​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ទាំងអស់​ទេ។ ចំពោះបញ្ហាក្រុមហ៊ុន Evergrande  ក្រុមហ៊ុន Country Garden និងក្រុមហ៊ុនចិនមួយចំនួនទៀត ដោយហានិភ័យនៃការខកខានសងបំណុលត្រូវបានគេដឹង និងព្យាករណ៍រួចហើយក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ជាងនេះទៅទៀត អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា សន្ទស្សន៍ចុងក្រោយបំផុតនៃសេដ្ឋកិច្ចចិនបង្ហាញថា វាបានចូលដល់ដំណាក់កាលស្ទុះងើបឡើងវិញ បន្ទាប់ពីឈានដល់ចំណុចទាបបំផុតកាលពីចុងឆ្នាំមុន។

លោកបញ្ជាក់ថា វាមិនទំនងទេដែលថាវិបត្តិខកខានសងបំណុលបច្ចុប្បន្ននឹងហក់រាលដាលមកលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ដោយសារភាពខុសគ្នាជាមូលដ្ឋាននៃប្រព័ន្ធធនាគារចិនពីទីផ្សារមូលធននិយមផ្សេងទៀត។

លោក Han Ji-young អ្នកវិភាគប្រចាំក្រុមហ៊ុន Kiwoom Securities បានមានប្រសាសន៍ថា “វាមិនទំនងទេដែលថា ហានិភ័យអចលនទ្រព្យរបស់ចិនអាចរីករាលដាល និងក្លាយជាការគំរាមកំហែងជាប្រព័ន្ធចំពោះទីផ្សារហិរញ្ញវត្ថុកូរ៉េ ទោះបីជាវាអាចក្លាយជាបន្ទុកមួយសម្រាប់ទីផ្សារភាគហ៊ុនក្នុងស្រុកយ៉ាងណាក្តី”។

អ្នកវិភាគរបស់ក្រុមហ៊ុន KB Securities គឺលោក Park Soo-hyun និងលោក Kim Seung-min ក៏បានព្យាករថា វិបត្តិអចលនទ្រព្យចិននឹងមិនពង្រីកទៅជាស្ថានភាពដែលមិនអាចគ្រប់គ្រងបាននោះទេ ដោយសារតែមួយផ្នែកធំនៃបំណុលរបស់អ្នកអភិវឌ្ឍន៍ត្រូវបានបោះផ្សាយជារូបិយប័ណ្ណចិន។

ក្រុមអ្នកវិភាគលើកឡើងថា “រចនាសម្ព័ន្ធក្នុងវិបត្តិអចលនទ្រព្យចិននេះមិនស្មុគស្មាញទេ ព្រោះវាមិនមានទំនាក់ទំនងជាមួយឧបករណ៍​និស្សន្ទ។ ដូច្នេះហើយវាមិនអាចទេដែលនិយាយថា ស្ថានភាពនេះនឹងវិវត្តទៅជាវិបត្តិកម្ចីទិញផ្ទះ subprime ដែលបានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ២០០០នោះទេ”។

លោក Kim So-young អនុប្រធាននៃគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) ដែលជានិយតករហិរញ្ញវត្ថុកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ក៏បានចែករំលែកទស្សនៈបែបនេះផងដែរ។

លោក Kim បង្ហាញការគិតឃើញថា “លទ្ធភាពដែលវិបត្តិអចលនទ្រព្យចិននឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកូរ៉េគឺស្តួចស្ដើងណាស់ហើយឥទ្ធិពលផ្ទាល់ពីវិបត្តិនេះត្រូវបានគេរំពឹងថានឹងនៅមានកម្រិត”៕

តើបច្ចុប្បន្ន​ ប្រទេស​ថៃ​មាន​ទីក្រុង​ឆ្លាតវៃ​ចំនួនប៉ុន្មាន?

ដោយ: គង់ លាងហួរ

បាងកក: យោងតាមសារពត៌មាន The Nation បានឱ្យដឹងថា រដ្ឋាភិបាលថៃបានដាក់ឈ្មោះទីក្រុងចំនួន៣៦ ក្នុងខេត្តចំនួន២៥ ជា ទីក្រុងឆ្លាតវៃ បន្ទាប់ពីទីក្រុងទាំងនោះបានបំពេញតាមលក្ខខណ្ឌតម្រូវ។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា ទីក្រុងចំនួន៣៦ ត្រូវបានអនុម័តជាទីក្រុងឆ្លាតវៃ គិតត្រឹមខែកក្កដា។  លោកស្រី​បាន​បន្តថា ទីក្រុង​ចំនួន ១៥ ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “ទីក្រុងឆ្លាតវៃ” នៅ​ចុង​ឆ្នាំ​នេះ។

ដើម្បីទទួលបានឋានៈជា “ទីក្រុងឆ្លាតវៃ” យ៉ាងហោចណាស់ ទីក្រុងនានាត្រូវមានលក្ខណៈមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា៖ ទូរគមនាគមន៍ឆ្លាតវៃ ថាមពលឆ្លាតវៃ ការរស់នៅឆ្លាតវៃ ឧស្សាហកម្មឆ្លាតវៃ និងការលក់រាយ ការចល័តឆ្លាតវៃ បរិស្ថានឆ្លាតវៃ និងការថែទាំសុខភាពឆ្លាតវៃ។

លោក​ស្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មាន​គោល​ដៅ​ចំនួន​៥ នៅ​ពេល​និយាយ​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ

គោលដៅទាំង៥នោះគឺ:

• អភិវឌ្ឍទីក្រុងឆ្លាតវៃសាកល្បងសម្រាប់ខេត្តផ្សេងទៀតអនុវត្តតាមដោយជ្រើសរើសទីក្រុងដែលមានសក្តានុពល

• កំណែទម្រង់ច្បាប់ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

• ការបង្កើតយន្តការរដ្ឋបាលសម្រាប់ការបើកបរ និងការអនុវត្តគោលនយោបាយទីក្រុងឆ្លាតវៃ។

• គាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិតសម្រាប់ទីក្រុងឆ្លាតវៃ។

• គាំទ្រការបង្កើតបណ្តាញទិន្នន័យដែលបានតភ្ជាប់ និងប្រព័ន្ធអនឡាញសម្រាប់ទីក្រុងឆ្លាតវៃ។

លោកស្រី Rachada បានលើកឡើងថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (depa) នឹងរៀបចំ “ពិព័រណ៍ Thailand Smart City Expo” នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។

លោកស្រីបានបន្ថែមថា ពិព័រណ៍នេះនឹងបង្ហាញអំពីបច្ចេកវិទ្យា និងការច្នៃប្រឌិតមកពីបណ្តាក្រុមហ៊ុនឈានមុខចំនួន៣០០ ដែលវានឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ៕

ទីក្រុងតូក្យូ គ្រោងលុបបំបាត់រាល់តំបន់ដែលប្រមូលផ្ដុំដោយផ្ទះឈើចាស់ៗដើម្បីបញ្ចៀសសោកនាដកម្ម

តែម សុខុម

តូក្យូ: រដ្ឋបាលក្រុងតូក្យូ កំពុងប្រឹងប្រែងលុបបំបាត់រាល់តំបន់លំនៅឋានដែលប្រមូលផ្ដុំដោយផ្ទះឈើចាស់ៗឱ្យអស់នៅត្រឹមឆ្នាំ២០៤០ ដើម្បីត្រៀមខ្លួនសម្រាប់គ្រោះរញ្ជួយដីដ៏ធំមួយដែលអាចវាយប្រហារទីក្រុងនេះ។

គិតត្រឹមឆ្នាំ២០២០ ទីក្រុងតូក្យូ មានតំបន់បែបនេះគិតជាផ្ទៃ៨.៦០០ហិកតាដែលត្រូវបានរំពឹងថានឹងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងករណីមានគ្រោះរញ្ជួយដីដ៏ធំមួយកើតឡើង។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា។

នៅក្នុងគ្រោះរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារទីក្រុងតូក្យូ និងបណ្ដាតំបន់ជុំវិញកាលពីមួយសតវត្សរ៍មុន មនុស្សប្រមាណ៩២.០០០នាក់បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះនៅក្នុងតំបន់ផ្តះឈើបែបនេះ។

នៅពេលតំបន់កណ្តាលក្រុងតូក្យូ ត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដីក្នុងឆ្នាំ១៩២៣ ប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ និងកម្មករសំណង់បានសាងសង់ផ្ទះនៅក្នុងតំបន់ជុំវិញ ដែលគេនិយាយថាជាប្រភពដើមនៃការកកើតតំបន់ផ្ទះឈើចាស់ៗជាច្រើននាពេលបច្ចុប្បន្ន។

បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ រដ្ឋបាលក្រុងនេះបានធ្វើផែនការអភិវឌ្ឍន៍ឡើងវិញជាទ្រង់ទ្រាយធំ រួមទាំងតំបន់ដែលមានផ្ទះឈើច្រើនផងដែរ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានទុកចោលនៅក្នុងតំបន់ភាគច្រើនដោយសារការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន។

មន្ត្រីរដ្ឋបាលក្រុងនេះមួយរូបបាននិយាយថា “តំបន់ដែលរួចផុតពីគ្រោះមហន្តរាយនិងសង្គ្រាមត្រូវបានទុកចោល”។

ចាប់តាំងពីឆ្នាំ២០១៣ រដ្ឋបាលក្រុងនេះបាននិងកំពុងជំរុញការសាងផ្ទះឈើចាស់ៗឡើងវិញយ៉ាងសកម្មតាមរយៈការផ្តល់ឧបត្ថម្ភធន និងការបន្ធូរបន្ថយពន្ធនៅក្នុងតំបន់កំណត់ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់។

ដោយសារកិច្ចខិតខំប្រឹងប្រែងបែបនេះ ទំហំនៃតំបន់ដែលប្រមូលផ្តុំដោយផ្ទះឈើចាស់ៗក្នុងទីក្រុងតូក្យូ បានធ្លាក់ចុះពីប្រមាណ២៤.០០០ហិកតាក្នុងឆ្នាំ១៩៩៦ មកនៅត្រឹមប្រមាណ៨.៦០០ហិកតាក្នុងឆ្នាំ២០២០ ប៉ុន្តែនៅឆ្ងាយពីគោលដៅនៅឡើយ។

នៅក្នុងតំបន់ទាំងនេះ ផ្លូវថ្នល់មានសភាពតូចចង្អៀត ហើយសិទ្ធិកាន់កាប់ដីធ្លីមានភាពស្មុគស្មាញ ដែលធ្វើឱ្យការសាងសង់ផ្ទះឡើងវិញ និងការពង្រីកផ្លូវជួបការលំបាក។

នៅទូទាំងប្រទេសជប៉ុន មានផ្ទៃដីតំបន់ក្រុងចំនួន១.៨៧៥ហិកតាដែលប្រឈមនឹងហានិភ័យខ្ពស់នៃការរាលដាលអគ្គិភ័យក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ពីព្រោះប្រជាជនពិបាកជម្លៀសចេញដោយសារផ្លូវតូចចង្អៀត៕ Japan Times៕

China accuses government employee of spying for US

BEIJING: China on Monday (Aug 21) accused a government employee of spying for the United States, the second incident of espionage it has announced in a month.

Beijing implemented a revised anti-espionage law last month that gives authorities more power than ever to punish what they deem to be threats to national security.

The case announced on Monday, which is still under investigation, involves a 39-year-old named Hao who worked for an unspecified ministry, the Ministry of State Security (MSS) said in a statement.

Hao was studying in Japan

when he became acquainted with a US embassy employee during a visa application and developed “a close relationship” with him, the

ministry said.

The man then introduced Hao to another colleague, an

operative of the Central Intelligence Agency (CIA) who persuaded Hao to start spying for the US agency as he was about to return to China, it said.

Hao signed a contract and received US training, before getting a job in government as per his instructions, according to the MSS.

Hao “made several secret contacts with CIA personnel within the country to provide intelligence and collect espionage funds” while working there, before he was found out, the ministry said.

Earlier in August, the MSS published details of what it said was a CIA espionage case involving a 52 year old called Zeng who provided “core secret information” for money.

Zeng had been sent to Italy to

study, where he befriended a CIA agent stationed at the US embassy in Rome.

The agent convinced Zeng to provide “sensitive information on the (Chinese) military” in exchange for “a huge amount of compensation” and assistance for Zeng and his family to move to the United States, the MSS said.

Source: AFP

Asia stocks snap losing streak, yields hit fresh peaks

SINGAPORE: Asian stock markets snapped an eight-day losing streak on Tuesday, helped by a rebound in beaten-down Chinese shares, while benchmark Treasury yields scaled 16-year highs on concerns that interest rates will stay high for quite a while.

MSCI’s broadest index of Asia-Pacific shares outside Japan jumped 0.9 percent in mid-afternoon trade, with the Hang Seng surging 1.3 percent. Japan’s Nikkei rose 0.9 percent, helped by a positive lead from Wall Street on Monday.

Benchmark 10-year yields climbed 2.5 basis points (bps) in early Tokyo trade to touch 4.366 percent, their highest level since 2007, and are up almost 40 bps for the month so far.

Yields go up when bond prices go down, and the rout comes in the wake of surprisingly upbeat U.S. economic news that has led investors to scale back expectations for policy easing next year.

Those

higher-for-longer-interest rate fears as well as worries about China’s faltering economy have recently sapped investor appetite hunger for stocks but Tuesday brought a bit of a rebound.

S&P 500 futures turned positive late in the Asia day to rise 0.1 per cent. European futures were last up 0.6 per cent and FTSE futures rose 0.3 per cent.

Treasury futures now imply 98 basis points of rate cuts in 2024, compared to 130 basis points a couple of weeks ago.

At the same time, however, inflation expectations have hardly budged – meaning that “real” yields, which discount inflation expectations, have surged – a development likely to prompt investors to re-evaluate taking risks.

“That being the case, it is not outlandish to expect significant impact on credit and capital flows,” said Vishnu Varathan, head of economics at Mizuho Bank in Singapore.

Source: Reuter

ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅតាមសណ្ឋាគារក្នុងប្រទេស ជប៉ុនហក់ឡើងវិញ

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនភ្ញៀវទេសចរជប៉ុន និងភ្ញៀវបរទេស ដែលស្នាក់នៅតាមសណ្ឋា​គារ និងកន្លែងស្នាក់នៅផ្សេងទៀត បានកើនលើសពីកម្រិតមុនជំងឺរាតត្បាតប្រចាំខែ ជាលើកដំបូងក្នុងខែមិថុនា កើនឡើង១ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០១៩។

យោងតាមទិន្នន័យបឋម ចេញផ្សាយដោយទីភ្នាក់ងារទេសចរ​ណ៍​ជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរប្រហែល៤៦,៣លាននាក់ បានស្នាក់នៅតាមសណ្ឋាគារនានា  ខណៈការរឹតបន្តឹងជំងឺរាតត្បាត ត្រូវបានដកចេញទាំងស្រុង។

ចំនួនអ្នកធ្វើដំណើរ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីករណីឆ្លងដំបូង នៃមេរោគកូវីដ-១៩ត្រូវបានប្រកាសបញ្ជាក់នៅក្នុងប្រទេសជប៉ុន។

ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងការលុបចោលការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹងរបស់ប្រទេសជប៉ុន កាលពីខែមេសា ចំនួនភ្ញៀវទេសចរបរទេសក្នុងខែមិថុនា បានកើនឡើង១៥,៦ដង រហូតដល់៩,៤៣លាននាក់ ពោលគឺឈានដល់អត្រា៩៨,៤ភាគរយ នៃកម្រិតភ្ញៀវទេសចរក្នុងខែមិថុនា ឆ្នាំ២០១៩។

ទន្ទឹមគ្នានេះដែរ អ្នកធ្វើដំណើរក្នុងស្រុក បានទាញយកអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភធនលើការធ្វើដំណើរ របស់រដ្ឋាភិបាលជប៉ុន ដែលរួមមានការបញ្ចុះតម្លៃលើថ្លៃស្នាក់នៅផងដែរ។

ជាក់ស្តែង ចំនួនជនជាតិជប៉ុនស្នាក់នៅ ក្នុងសណ្ឋាគារបានកើនឡើងដល់៣៦,៨លាននាក់ ពោលគឺហក់ឡើង១០,៦ភាគរយ ធៀបនឹងឆ្នាំមុន និហក់ឡើង១,៧ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០១៩៕

សម្តេចតេជោៈរាជរដ្ឋាភិបាលថ្មីនឹងបន្តប្រកាន់យកអភិក្រមចំនួន៥ដើម្បីធានាដល់ការអភិវឌ្ឍជាតិ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានាដែលជាអភិក្រមទាំង៥ចំណុច ជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោត ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ខ្ញុំគិតថាមន្ត្រីរាជរដ្ឋាភិបាលថ្មី ពួកគេនឹងបន្តអភិក្រមនេះ នេះតាមការយល់ដឹងរបស់ខ្ញុំ ព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង”។ សម្តេចបន្តថា “ផ្ទៃក្នុងគណបក្សប្រជាជន ក៏មានការស្រុះស្រួលអំពីការងារនេះ ហើយលើការងារជាក់ស្តែងយើងបានពិនិត្យ និងបានធ្វើគ្រាន់តែយើងមិនបានសរសេរចេញជាទ្រឹស្តីតែប៉ុណ្ណោះអញ្ចឹង ឆ្លុះកញ្ចក់ មួជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ជាអភិក្រមដែលចាំបាច់ត្រូវតែធ្វើ ទោះបីជាមិនដាក់ជាទ្រឹស្តី ក៏ត្រូវតែធ្វើដែរ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីគណបក្សប្រជាជន នឹងមិនឈរនៅមួយកន្លែងនោះទេ នឹងអាចរកឃើញនៅរបៀបដោះស្រាយបញ្ហាបន្ថែមទៀត តាមរយៈការជំរុញអនុវត្តន៍នូវអភិក្រមទាំង ៥នេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្តេចនៅតែបន្ត ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងបន្តឱ្យគ្រប់ផ្នែកទាំងអស់ ដែលជាមន្ត្រីគណបក្សប្រជាជន បន្តអនុវត្តន៍អភិក្រមទាំង ៥នេះ។

សម្តេចតេជោបន្ថែមថា បើសិនយើងបោះបង់ចោលអភិក្រមទាំង៥ មាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ នេះ មានន័យថា យើងនឹងមិនបានដឹងពីចំណុចខ្សោយរបស់យើង នៅកន្លែងណានោះទេ ហើយការចោលអភិក្រមនេះស្មើនឹងការបរជ័យ ស្មើនឹងធ្វើឱ្យគណបក្សនយោបាយមួយរលំរលាយទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា “សម្រាប់រាជរដ្ឋាភិបាលថ្មី យកឫមិនយកនូវអភិក្រមទាំង៥នេះ សម្តេចមិនដឹងនោះទេ ប៉ុន្តែសម្តេចសូមអំពាវនា វឱ្យសមាជិកគណបក្សទាំងអស់ ត្រូវប្រើប្រាស់អភិក្រមនេះ ដោយជៀសវាងមិនបាន ដោយធ្វើទាំងសម្រាប់ខ្លួនឯងផង និងតាមស្ថាប័នផងដែរ”៕

ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃគំរាមបិទបណ្តាញសង្គម Facebook នៅក្នុងប្រទេស

ដោយ: គង់ លាងហួរ

បាងកក: ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) គ្រោងនឹងបិទ Facebook ក្នុងប្រទេសថៃ ដោយសារតែអសមត្ថភាពរបស់វេទិ កាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយពាណិ ជ្ជកម្មក្លែងបន្លំ។

ក្រសួង​គ្រោង​ស្នើ​សុំ​ដីកា​របស់​តុលាការ​ ដើម្បី​បិទ​ការ​ចូល​ប្រើប្រាស់​បណ្តាញសង្គមFacebook ក្នុង​ប្រទេស ក្រោយកើតមានឧប្បត្តិហេតុថ្មីៗនេះពាក់ព័ន្ធនឹង Facebook ដែលទទួលលុយពីគេហទំព័រ ឬផេកក្លែងបន្លំ និងបានដើរតួជាអ្នកឧបត្ថម្ភ ដើម្បីបោកបញ្ឆោត និងទាក់ទាញពលរដ្ឋឱ្យមកបណ្តាក់ទុន ដោយបង្កឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋថៃជាច្រើន និងបង្កការខូចខាតក្នុងទឹកប្រាក់ លើសពី១០០ពាន់លានបាត(ប្រហែល២,៨៥ពាន់លានដុល្លារអាមេរិក)។

លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានមានប្រសាសន៍ថា តាមរយៈស្ថិតិបង្ហាញថា ជាង៧០% នៃការបោកប្រាស់បែបវិនិយោគ(Scams)តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានធ្វើឡើងតាមរយៈFacebook ហើយប្រហែ​ល៩០% នៃការបោកប្រាស់លើផលិតផលអនឡាញ(Scams) ក៏ត្រូវបានសម្របសម្រួលតាមរយៈវេទិកានេះផងដែរ។

លោក Chaiwut បានបន្តថា បច្ចុប្បន្ននេះ ក្រសួងកំពុងចងក្រងភស្តុតាងប្រឆាំង នឹងអ្នកទទួលខុសត្រូវ ចំពោះអំពើខុសឆ្គងនៅលើវេទិកាFacebook ដោយមានគោលបំណងបង្ហាញ វាទៅកាន់តុលា​ការ ដើម្បីទទួលបានដីកាបិទនៅក្នុងខែសីហានេះ។

ក្រសួង​ស្នើ​ឱ្យ​តុលាការ​បញ្ជា​ឱ្យ​បិទ Facebook ក្នុង​រយៈពេល៧​ថ្ងៃខាងមុខ ក្រោយពីឧបទ្ទវហេតុថ្មីៗនេះ បានបណ្តាលឱ្យជនរងគ្រោះជាង២០០.០០០នាក់ ទទួលរងការខូចខាតក្នុងទឹកប្រាក់លើសពី១០០ពាន់លានបាត។

លោក Chaiwut បានសង្កត់ធ្ងន់ថា ប្រសិនបើ Facebook មានបំណងចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសថៃ ក្រុមហ៊ុនFacebook ត្រូវតែទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យអ្វីដែលលេចចេញឡើង នៅលើវេទិការបស់ខ្លួន។

ទោះបីជាមានការពិភាក្សាគ្នារវាងក្រសួង និង Facebook យ៉ាងណាក្តី ប៉ុន្តែក៏មិនមានសកម្មភាពណាមួយ ត្រូវបានគេយកទៅពិនិត្យ ឬកំណត់អត្តសញ្ញាណ គេហទំព័របោកប្រាស់ឡើយ ដែលមូលហេតុនេះបានអនុញ្ញាតឱ្យគេហទំព័រ ទាំងនោះបន្តបោកប្រាស់ពលរដ្ឋថៃ៕