ប្រទេសចិន និងថៃត្រៀមការសាងសង់ផ្លូវដែកចិន-ថៃ និងផ្លូវដែក ឆ្លងកាត់ប្រទេសចំនួន៣

ដោយ: គង់ លាងហួរ

ប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិន លោកWang Yi កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។

ដោយកត់សម្គាល់ឃើញថា ការអភិវឌ្ឍទំនាក់ទំនងទ្វេរភាគី នឹងមិនរងផលប៉ះពាល់ដោយសារ ការប្រែប្រួលស្ថានភាពអន្តរជាតិ ឬស្ថានការណ៍ ក្នុងស្រុកនៅប្រទេសថៃ លោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានមានប្រសាសន៍ថា ប្រទេសថៃនឹងរក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក Wang បានបន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗជាមួយប្រទេសថៃ ដោយជំរុញឱ្យមានការពន្លឿន ការសាងសង់ផ្លូវដែកចិន-ថៃ និងបណ្តាញផ្លូវដែកចិន-ឡាវ-ថៃ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការក្លែងបន្លំតាមទូរគមនាគមន៍ផងដែរ។

លោក Wang Yi ក៏បានបង្ហាញពីការត្រៀមខ្លួន របស់ប្រទេសចិន ក្នុងការបន្តគាំទ្រដល់ការកសាងសហគមន៍អាស៊ាន គាំទ្រមជ្ឈភាពអាស៊ាន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងមជ្ឈ​មណ្ឌលកំណើនសេដ្ឋកិច្ចមួយ។

លោកបញ្ជាក់ទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពន្លឿនការពិគ្រោះយោបល់ លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ខិតខំបង្កើតច្បាប់នានា ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព  និងកសាងសមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

លោកក៏បានចង្អុលបង្ហាញថា បណ្តាប្រទេសក្នុងតំបន់គួរតែការពារប្រឆាំង នឹងកងកម្លាំងនៅខាងក្រៅតំបន់ ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នា និងលើកទឹកចិត្តដល់ស្មារតី នៃសង្គ្រាមត្រជាក់ដែលនឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពដែលពិបាកសម្រេចបាន។

ចំណែក លោក Don បានមានប្រសាសន៍ថា ក្រោមស្ថានភាពនៃការកើនឡើង នៃភាពមិនប្រាកដប្រជាអន្តរជាតិ និងក្នុងតំបន់ ប្រទេសថៃ មានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូរជាមួយប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ លើកកម្ពស់ការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ និងធ្វើការដើម្បីការអភិវឌ្ឍរួមគ្នា៕

ការអភិវឌ្ឍដីលំហែរដែលមានស្តង់ដាខ្ពស់នៅតែមានតម្រូវការ ពីអតិថិជន

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ស្របពេលទីផ្សារដីលំហែរភាគច្រើន បានជាប់គាំងនៅក្នុងទីផ្សារ ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនតូចបាន និងកំពុងទទួលបានជោគជ័យទៅវិញ។

ការអភិវឌ្ឍន៍ដីលំហែរ ​បែបរមណីយដ្ឋាននៅតែដំណើរការ និងគាំទ្រពីអតិថិជន ដែលមានរសនិយមស្រលាញ់ការលំហែរ និងស្រ​លាញ់ធម្មជាតិកាន់តែច្រើន។

លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការអភិ​វឌ្ឍន៍ដែលមានស្តង់ដាខ្ពស់ និងការអភិវឌ្ឍរមណីយដ្ឋានបែបធម្មជាតិ នៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីអតិថិជន ហើយដីប្រភេទនេះនៅតែមានទីផ្សារល្អប្រសើរ។

លោកបន្តថា “ប្រជាពលរដ្ឋកាន់តែច្រើនស្រលាញ់ និងចូលចិត្តការលំហែរ និងស្រលាញ់ធម្មជាតិ ហើយនិន្នាការនេះកាន់តែកើនឡើង”។ លោកបន្តថា “ហេតុនេះ អ្នកអភិវឌ្ឍន៍ដែលមានស្តង់ដាខ្ពស់ និងធ្វើបានល្អ នឹងទទួលបានការគាំទ្រពីអតិថិជន”។

ជាមួយគ្នានេះ លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែនបានមានប្រសាសន៍ឲ្យដឹងថា លោកសង្កេតឃើញទីផ្សារដីលំហែរ ពិតជាមានឱកាសរីកចម្រើន និងកំពុងទទួលបានការចាប់អារម្មណ៍ពិតមែន ជាក់ស្តែងលោកសង្កេតឃើញ អ្នកអភិវឌ្ឍដីលំហែរបូកគោលែន នៅតែបន្តអភិវឌ្ឍន៍ ដោយសារមានការគាំទ្រច្រើនពីអតិថិជន។

កាលពីពេលថ្មីៗនេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានបើកគំរោងបូកគោលែនទី៦ ទំហំ១០ហិកតា ដែលស្ថិតនៅលើផ្លូវជាតិលេខ៤៣ ក្បែរទីក្រុងកំពត។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អតិថិជនដីលំហែរ មានប្រមាណ៩០ម៉ឺននាក់នៅកម្ពុជា ដែលជាទីផ្សារធំនៅឡើយ ប៉ុន្តែអ្វីសំខាន់តើអ្នកអភិវឌ្ឍន៍ អាចទាញចំណាប់អារម្មណ៍​របស់ពួកគាត់បានឬទេ? ព្រោះបើពុះដីឡូត៍លំហែរ គ្រាន់តែមានប្លង់​3D មានតែការបោះបង្គោលមិនជោគជ័យទេ ហើយវានឹងធ្វើឲ្យទីផ្សារដីលំហែរស្លាប់ដោយខ្លួនឯង។

ជាមួយគ្នានឹងសក្តានុពលជាមូលដ្ឋាន ក្រុមហ៊ុនលំហែរលែនបាននិងកំពូងអភិវឌ្ឍន៍គំរោងK- Bali នៅក្នុងទីរួមខេត្តកោះកុង ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនជាច្រើនផងដែរ។

គំរោងK- Baliបាននិងកំពុងអភិវឌ្ឍន៍ឡើង ស្របតាមរសនិយមនិងស្តង់ដាលំហែរ និងសេវាកម្មបដិសណ្ឋារកិច្ចដ៏ប្រណីតមួយ ដែលអ្នលវិនិយោគ អាចសាងសង់ផ្ទះលំហែរ អមជាមួយឆ្នេរខ្សាច់ដ៏ស្រស់បំព្រង ព្រៃកោងកាង និងទឹកសមុទ្រព័ទ្ឋជុំវិញផងដែរ៕

default
default
default
default

បុរីចាន់ណា លែនផ្តោតលើចំណុចអាទិភាពចំនួនបី ស្របពេលស្ថានភាពនៃការលក់នៅតែល្អប្រសើរ

ដោយៈ គង់ សូរិយា

      កណ្តាលៈ អ្នកអភិ​វឌ្ឍន៍បុរី បាននិងកំពុងដាក់ចេញយុទ្ឋសាស្រ្តខុសៗគ្នា អាស្រ័យលើស្ថានភាពទីផ្សារ ទុនវិនិនិយោគ និងទីតាំងភូមិសាស្រ្ត។

លោកថាន់ ​ចាន់ណាអគ្គនាយកបុរីចាន់ណា លែន​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២១ សីហាថា ដំណើរការនៃការអភិ​វឌ្ឍ​និងការលក់បុរីរបស់យើង នៅតែមានភាពល្អប្រសើរ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។

លោកបន្តថា អ្វីដែលយើងផ្តោតគឺ ទី១ មូលដ្ឋានទុនរឹងមាំ និងគុណភាពសំណង់ជាចម្បង ទី២ ជាការអភិវឌ្ឍនៅតំបន់ទីប្រជុំជន មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរី    រ​បស់យើងអាចរកស៊ី ឬប្រកបអាជីវកម្មបាន ទី៣ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនបង់ត្រឹម២០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានបន្តពីធនាគារជាដៃគូរបស់យើងបាន។

បុរីចាន់ណា លែនអភិវឌ្ឍន៍ឡើងនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សា​ច់កណ្តាល ខេត្តកណ្តាល ជាតំបន់ដែលកំពុងមានការអភិវឌ្ឍលឿន ស្របពេលផ្លូវជាតិលេខ៨បាន និងកំពុងពង្រីកជាបួនគន្លងនៅតំបន់នោះ។

លោកថាន់ ចាន់ណាបានបន្តថា បុរីចាន់ណាលែន ផ្តោតលើអតិថិជនមានជីវភាពមធ្យមចុះ ដែលពួកគាត់ភាគច្រើនមិនសូវរងផលប៉ះពាល់ពីវិបត្តិប៉ុន្មានឡើយ ហើយប្រជាជនស្រទាប់នេះ តំណាងឲ្យប្រមាណ៧០ភាគរយ នៃប្រជាជនទូទាំងប្រទេស។

បុរីចាន់ណាលែន មានតម្លៃត្រឹមជាង៤០,០០០ ទៅជាង៥០,០០០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ហើយអ្វីកាន់តែពិសេសគឺបន្ទា​ប់ពីអតិថិជនបង់ប្រាក់ត្រឹម២០ភាគរយ ពួកគាត់នឹងទទួលបានប្លង់រឹង ដែលអាចយកទៅប្រើប្រាស់ សម្រាប់ខ្ចីឥណទានពីធនាគារនានាបាន៕

ក្រុមហ៊ុន Domino’s Pizza នឹងបិទហាងភីហ្សាទាំងអស់របស់ខ្លួនដែលមានរាប់រយកន្លែងនៅរុស្ស៊ី

តែម សុខុម

ក្រុងឡុងដ៍: ក្រុមហ៊ុន Domino’s Pizza នឹងបិទហាងភីហ្សាទាំងអស់របស់ខ្លួនរុស្ស៊ី ដោយធ្វើឱ្យវាស្ថិតក្នុងចំណោមក្រុមហ៊ុនខ្សែសង្វាក់អាហាររហ័សលោកខាងលិច ធំៗដំបូងគេដែលបានចាកចេញពីប្រទេសនេះចាប់តាំងពីក្រុមហ៊ុន McDonald’s និង Starbucks បានចាកចេញពីប្រទេសនេះកាលពីជាងមួយឆ្នាំមុន។

ក្រុមហ៊ុន DP Eurasia ដែលជាក្រុមហ៊ុនលក់សិទ្ធិអាជីវកម្មបន្ត (Franchise) សម្រាប់យីហោ Domino’s Pizza នៅក្នុងប្រទេសរុស្ស៊ី តួកគី អាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី បាននិយាយកាលពីថ្ងៃច័ន្ទ ទី២១ ខែសីហា ថា ខ្លួននឹងដាក់ពាក្យប្រកាសក្ស័យធនសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន DPRussia នៅក្នុងប្រទេសរុស្ស៊ី។

ចំណាត់ការនេះឆ្លុះបញ្ចាំងពីជម្រើសកាន់តែពិបាកខ្លាំងឡើងរបស់បណ្ដាក្រុមហ៊ុនលោកខាងលិច ដែលបាននៅបន្តក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះភ្លើងសង្រ្គាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

វិមានក្រឹមឡាំង បានធ្វើឱ្យបណ្ដាក្រុមហ៊ុនលោកខាងលិច កាន់តែពិបាក និងកាន់តែខាតបង់ខ្លាំងឡើងនៅក្នុងការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។

ក្នុងករណីខ្លះ រដ្ឋាភិបាលរុស្ស៊ី ថែមទាំងបានដណ្ដើមកាន់កាប់ទ្រព្យសកម្មរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងប្រទេសរុស្ស៊ី ទៀតផង តួយ៉ាងដូចជាក្រុមហ៊ុនផលិតស្រាបៀរដាណឺម៉ាក Carlsberg និងក្រុមហ៊ុនផលិតទឹកដោះគោជូរបារាំង Danone ជាដើម៕ CNN៕

ទីផ្សារដីធ្លីនៅក្នុងប្រទេសចិន កាន់តែស្ងប់ស្ងាត់ដោយធ្លាក់ចុះ១៩ខែជាប់ៗគ្នា

តែម សុខុម

ប៉េកាំងៈ ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋាភិបាលប្រទេសចិន បានធ្លាក់ចុះ១៩ខែជាប់ៗគ្នាក្នុងខែកក្កដា ដោយបន្ថែមសម្ពាធកាន់តែធ្ងន់ទៅលើទីក្រុងចិន មួយចំនួនដែលកំពុងជាប់ផុងក្នុងបំណុល។ នេះបើយោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី២១ ខែសីហា។

ទិន្នន័យដដែលបង្ហាញថា ការលក់ដីធ្លីក្នុងខែកក្កដា បានធ្លាក់ចុះ១០,១%ពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ២៤,៣%ក្នុងខែមិថុនា។ សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ប្រាក់ចំណូលពីការលក់ដីធ្លីបានធ្លាក់ចុះ១៩,១%មកនៅត្រឹម៣១៣,១ពាន់លានដុល្លារអាមេរិក។

ហិរញ្ញវត្ថុរបស់រដ្ឋអំណាចមូលដ្ឋានជាច្រើនបានធ្លាក់ចុះកាន់តែខ្លាំងឡើង ស្របពេលវិស័យអចលនទ្រព្យចិន កំពុងដាំល្បាលចុះកាន់តែខ្លាំងដែលបានបណ្តាលឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ធំៗខកខានការទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់។

លោកស្រី Jennifer Wong អនុប្រធានក្រុមហ៊ុនវាយតម្លៃហានិភ័យអន្តរជាតិ Moody’s និងជាមន្ត្រីឥណទានជាន់ខ្ពស់បាននិយាយកាលពីខែសីហា ថា “ការប្រែប្រួលនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលរួមចំណែកដល់សេដ្ឋកិច្ចជាតិតិចជាងមុន នឹងធ្វើឱ្យការលក់ដីធ្លីធ្លាក់ចុះជាលំដាប់ ដោយធ្វើឱ្យបាត់បង់ប្រាក់ចំណូលសារពើពន្ធរបស់រដ្ឋអំណាចមូលដ្ឋាន”។

លោកស្រីបានបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ រដ្ឋអំណាចមូលដ្ឋានកំពុងប្រឈមនឹងបន្ទុកបំណុលកាន់តែធំជាងមុនរួចទៅហើយ។ លើសពីនេះយន្តការផ្ដល់ហិរញ្ញប្បទានដោយរដ្ឋអំណាចមូលដ្ឋានមួយចំនួនមានបន្ទុកហិរញ្ញប្បទានកាន់តែខ្ពស់ ដែលបង្កើនហានិភ័យធ្វើឱ្យពួកគេខកខានទូទាត់បំណុលរបស់ពួកគេ ជាពិសេសនៅក្នុងតំបន់ដែលកាន់តែក្សត់ធនធាន”៕ Reuters៕

តើលោក ថាក់ស៊ីន ពិតជាក្លាហានហ៊ានជាន់ទឹកដីថៃ នៅថ្ងៃនេះ​មែនឬ?

តែម សុខុម

បាងកក: អតីតនាយករដ្ឋមន្ត្រីថៃ ដែលរត់ភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា លោកនឹងធ្វើមាតុភូមនិវត្តន៍មកកាន់ប្រទេសថៃ វិញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ ហើយនឹងគ្មានការពន្យារពេលទៀតឡើយ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយក្នុងថ្ងៃនេះ។

កូនស្រីរបស់លោក ថាក់ស៊ីន ឈ្មោះ ភែថងថាន (Paetongtarn) បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Instagram គាត់នឹងទៅទទួលប៉ារបស់គាត់នៅអាកាសយានដ្ឋានដនមឿង ក្នុងទីក្រុងបាងកក វេលាម៉ោង៩:០០ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ។

ទន្ទឹមនេះដែរ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា ថ្ងៃដែលគាត់រង់ចាំជួបជុំជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារបានមកដល់ហើយ។

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួនឯងនៅក្រៅប្រទេសតាំងពីខែសីហា ឆ្នាំ២០០៨ បានប្រាប់សារព័ត៌មាន BBC Thai ថា លោកនឹង “ពិតប្រាកដជា” ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសថៃ នៅថ្ងៃអង្គារ ទី២២ ខែសីហា នេះដោយគ្មានការពន្យារពេលទៀតឡើយ។

លោកបញ្ជាក់ថា លោកនឹងចេញដំណើរពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ឆ្ពោះមកកាន់ប្រទេសសិង្ហបុរី មុនពេលចុះចតនៅទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង៩:០០ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា នេះ។

ការធ្វើមាតុភូមិនិវត្តន៍របស់លោក ថាក់ស៊ីន គឺស្របគ្នានឹងថ្ងៃដែលសភាថៃ នឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

ទោះជាយ៉ាងណា លោកបានបដិសេធថា ព្រឹត្តិការណ៍ទាំងពីរនេះគ្មានអ្វីទាក់ទងគ្នាឡើយ ដោយអះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់លោកត្រូវបានគ្រោងទុក មុនពេលប្រធានសភាថៃ លោក វ៉ាន មូហាម៉ាត់ នួ ម៉ាថា (Wan Muhamad Noor Matha) កំណត់ពេលសម័យប្រជុំបោះឆ្នោតកាលពីសប្តាហ៍មុន៕ The Nation៕

ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិកធំៗចំនួន២ គ្រោងបើកដំណើរការជើងហោះហើរបន្ថែមទៅកាន់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និង American Airlines Group គ្រោងបើកដំណើរការជើងហោះហើរបន្ថែមទៀតទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗនេះ ខណៈតម្រូវការធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងខ្លាំង។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រាប់សារពត៌មាន Reuters ថា សេវាកម្មហោះហើរប្រចាំថ្ងៃពីទីក្រុង Dallas-Fort Worth ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong នឹងចាប់ផ្តើមពីខែមករាខាងមុខ។

ក្រុមហ៊ុននេះបានបញ្ជាក់ថា កាលវិភាគដែលត្រូវបានចេញផ្សាយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងសប្តាហ៍នេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ។  បច្ចុប្បន្ននេះ ជនជាតិអាមេរិកធ្វើប្រតិបត្តិការជើងហោះហើរពីទីក្រុង Dallas ទៅកាន់ក្រុងសៀងហៃ ចំនួន៤ដងក្នុងមួយសប្តាហ៍។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានអះអាងថា ខ្លួននឹងបើកជើងហោះហើរប្រចាំសប្តាហ៍ចំនួន១០ជើង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Shanghai-Pudong ពីមជ្ឈមណ្ឌល Seattle (SEA) និង Detroit (DTW) ។

ក្រុមហ៊ុន Delta Air Lines បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុននេះនឹងបើកដំណើរការជើងហោះហើរប្រចាំថ្ងៃពីមជ្ឈមណ្ឌល SEA និងបើកសេវាកម្មហោះហើរចំនួន៣ដងក្នុងមួយសប្តាហ៍ពីមជ្ឈមណ្ឌល DTW”។

Delta Air Lines បានបន្ថែមទៀតថា អតិថិជន ដែលហោះហើរជាមួយក្រុមហ៊ុននេះនឹងអាចភ្ជាប់ទៅកាន់ទីក្រុងផ្សេងទៀតនៅក្នុងប្រទេសចិន តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines៕

អ្នកអភិវឌ្ឍអចលនទ្រព្យ ជំរុញឱ្យរដ្ឋាភិបាលថៃថ្មី ផ្តល់អត្រាការប្រាក់ពិសេស និងកាត់បន្ថយពន្ធដល់អ្នកទិញផ្ទះលើកដំបូង

ដោយ: គង់ លាងហួរ
បាងកក: អ្នកអភិវឌ្ឍថៃគ្រោងជំរុញឱ្យរដ្ឋាភិបាលថ្មីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងផ្តល់ការកាត់បន្ថយពន្ធ ដើម្បីបង្កើនអំណាចនៃការទិញអចលនទ្រព្យ ខណៈចំនួនយូនីតផ្ទះ និងអត្រាការប្រាក់បន្តកើនឡើង។

លោក Saenphin Sukhee នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Frasers Property Home (Thailand) បានលើកឡើងថា តម្លៃលំនៅដ្ឋានបានហក់ឡើង ជាការឆ្លើយតបទៅនឹងការកើនឡើងនៃថ្លៃចំណាយ ដូចជាការឡើងថ្លៃដីចន្លោះពី៣០ ទៅ៥០% ក៏ដូចជាការកើនឡើងនៃតម្លៃសំណង់ផងដែរ។

លោកបានបន្តថា “តម្លៃសំណង់ខ្ពស់នាពេលបច្ចុប្បន្ននេះ គឺមិនទាន់បានរាប់បញ្ចូលទាំងការសន្យាដំឡើងប្រាក់ ឈ្នួលអប្បបរមាដោយគណបក្សនយោបាយដែលអាចកើនដល់៤៥០ ទៅ៦០០បាត ក្នុងមួយថ្ងៃនោះទេ”។ លោកបញ្ជាក់ថានេះជាបញ្ហាប្រឈម ព្រោះវានឹងប៉ះពាល់ដល់ថ្លៃចំណាយលើការអភិវឌ្ឍលំនៅដ្ឋាន។

លោក Saenphin បានមានប្រសាសន៍ទៀតថា “កំណើនប្រាក់ចំណូលរបស់អ្នកទិញផ្ទះមិនអាចតាមទាន់នឹងការកើនឡើងនៃថ្លៃដើមទៅលើការអភិវឌ្ឍនោះទេ ហើយជាលទ្ធផលឱកាសសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាបក្នុងការទិញផ្ទះមានតិចជាងមុន”។

លោកបានអះអាងថា ដើម្បីជួយសម្រាលបន្ទុកនៃការបង់រំលោះផ្ទះសម្រាប់អ្នកទិញស្របពេលសេដ្ឋកិច្ចងើបឡើងវិញយឺត រដ្ឋាភិបាលថ្មីគួរតែផ្តល់អត្រាការប្រាក់ពិសេសសម្រាប់រយៈពេលមួយ ឬពីរឆ្នាំដំបូងសម្រាប់អ្នកទិញ
លើកដំបូង។

លោក Saenphin បានបន្ថែមថា “ធនាគារកណ្តាលថៃគួរតែលើកទឹកចិត្តឱ្យធនាគារពាណិជ្ជមានភាពបត់បែនបន្ថែមទៀតក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ ហើយការកាត់បន្ថយពន្ធគឺជាការលើកទឹកចិត្តមួយផ្សេងទៀតដែលអាចជួយជំរុញតម្រូវការទិញផ្ទះផងដែរ”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះកំពស់ទាបថ្មី ដែលមានដាក់លក់នៅតំបន់Greater Bangkok ក្នុងត្រីមាសទី២ បានកើនឡើង១,១% ដល់១២៩,៧ពិន្ទុ ធៀបនឹង១២៨,៣ពិន្ទុ ក្នុងត្រីមាសទី១។

លោក Vichai Viratkapan អគ្គនាយកស្តីទីរបស់មជ្ឈមណ្ឌល REIC មានប្រសាសន៍ថា “ការកើនឡើងនៃតម្លៃផ្ទះកំពស់ទាបភាគច្រើន ស្ថិតក្នុងគម្រោង ដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២១-២០២២ ដោយសារកំណើននៃតម្លៃសម្ភារៈសំណង់ ដីធ្លី និងប្រាក់ឈ្នួល”៕

ឡាវ បញ្ចប់ការសាងសង់មហាវិទ្យាល័យផ្លូវដែកដើម្បីត្រៀមស្វាគមន៍និស្សិតជំនាន់ទី១ ក្នុងឆ្នាំ២០២៣

តែម សុខុម

វៀងចន្ទន៍: ប្រទេសឡាវ បានបញ្ចប់ការសាងសង់មហាវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈផ្លូវដែក (Railway Vocational Technical College) ក្នុងទីក្រុងវៀងចន្ទន៍ ជាស្ថាពរហើយ ហើយពេលនេះបានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍និស្សិតជំនាន់ទី១ របស់ខ្លួនជាង៣០០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

គណៈគ្រប់គ្រងមហាវិទ្យាល័យនេះបានឱ្យដឹងថា ការចុះឈ្មោះប្រឡងចូលសិក្សាកំពុងបន្តរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ដោយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា នៅមហាវិទ្យាល័យដែលមានទីតាំងនៅភូមិផុនខាំ (Phonkham) សង្កាត់សាយថានី (Xaythany) រដ្ឋធានីវៀងចន្ទន៍។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២១ ខែសីហា។

វិញ្ញាសាប្រឡងចូលមហាវិទ្យាល័យនេះរួមមានគណិតវិទ្យា រូបវិទ្យា ភាសាឡាវ អក្សរសាស្ត្រ និងចំណេះដឹងទូទៅ ហើយនឹងត្រូវបានត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលួចចម្លង។

លោក ប៊ុនយ៉ាលីត ខាន់ថាចាក់ (Bounyalith Khanthachak) ព្រឹទ្ធបុរសមហាវិទ្យាល័យនេះនិយាយថា “យើងត្រៀមខ្លួនរួចរាល់១០០% ដើម្បីស្វាគមន៍និស្សិតចំនួន៣៦០នាក់នៅក្នុងឆ្នាំសិក្សាដំបូង២០២៣-២០២៤”។

មហាវិទ្យាល័យខាងលើនេះនឹងផ្តល់វគ្គសិក្សាចំនួន៦ទាក់ទងនឹងការផ្លូវដែក រួមទាំងការបើកបររថភ្លើង សេវាស្ថានីយ និងការជួសជុលអគ្គិសនីផងដែរ។ និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធីទាំងនេះនឹងមានឱកាសធ្វើការជាមួយក្រុមហ៊ុនផ្លូវដែកល្បឿនលឿនឡាវ-ចិន៕ Laotian Times៕

Asia braces for disappointment on China rate cuts

SYDNEY : Asian markets held their breath on Monday as investors waited to see how serious Beijing was about policy easing via widely expected rate cuts, having so far sorely disappointed with its stimulus steps.

China is expected to cut lending benchmarks by between 10 and 15 basis points on Monday, with many analysts predicting a big reduction to the mortgage reference rate to revive credit demand and shore up the ailing property sector.

The central bank on Sunday said Beijing would coordinate financial support to resolve local government debt problems, and there have been reports it was encouraging commercials banks to lend more.

S&P 500 futures were 0.1 per cent firmer, while Nasdaq futures added 0.2 per cent. Earnings from AI-darling Nvidia on Wednesday will be a major test of valuations.
Analysts are concerned the market has got too long, especially of tech, leaving it vulnerable to a deeper pullback.

BofA’s latest survey of fund managers found sentiment was the least bearish since February 2022, while cash levels were at nearly a two-year low, and 3 out of 4 surveyed expect a soft landing or no landing for the
global economy.

Analysts at Goldman Sachs, meanwhile, argue there is still scope for investors to add to equity positions.

“The re-opening of the buy-back blackout window will provide a boost to equity demand in coming weeks although a flurry of expected equity issuance this fall may provide a partial offset,” they wrote in a note.

Stock valuations have been pressured in part by a sharp rise in bond yields, with the U.S. 10-year hitting 10-month highs last week at 4.328 per cent.

Early Monday, yields were holding at 4.253 per cent and a break above 4.338 per cent would take them to levels not seen since 2007.

Markets assume Federal Reserve Chair Jerome Powell will note the jump in yields at the Jackson Hole conference this week, and the recent run of strong economic data. The Atlanta Fed’s GDP Now tracker is running at a heady 5.8 per cent for this quarter. Source: Reuter