លោក ចូ បៃដិន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក  ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសវៀតណាម ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់ប្រទេសនេះ នៅពាក់កណ្តាលខែកញ្ញាខាងមុខ។

នេះបើយោងតាមសារពត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយដកស្រង់សម្តីមនុស្ស៣នាក់ ដែលមានចំណេះដឹងអំពីការរៀបចំផែនការនៃកិច្ចព្រមព្រៀងនេះ។

Politico បានអះអាងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេរភាគីថ្មី ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ជាន់ខ្ពស់របស់ខ្លួន ក្នុងវិស័យជាច្រើន ដូចជាការផលិតបន្ទះ semiconductor និងបញ្ញាសិប្បនិម្មិត។

យោងតាមប្រភព​ដែល​ដឹង​ពី​គម្រោង​នេះ ​បាន​ប្រាប់​សារពត៌មាន Reuter កាលពី​ថ្ងៃ​សុក្រ​ថា លោក Biden បាននិងកំពុង​ថ្លឹងថ្លែង​ដំណើរ​ទស្សនកិច្ច ​នៅ​ខែ​កញ្ញា​របស់លោក ទៅ​កាន់ប្រទេស​វៀតណាម។

លោក ចូ បៃដិន បានមានប្រសាសន៍ កាលពីដើមខែសីហានេះថា លោកនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែប្រទេសនេះ ចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងចង់ក្លាយជាដៃគូដ៏សំខាន់មួយរបស់យើង។

យ៉ាងណាមិញ សេតវិមានមិនបានបញ្ជាក់ពីផែនការ នៃដំណើរទស្សនកិច្ចនោះទេ។ នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងនូវបំណង ចង់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងទំនាក់ទំនង ជាមួយដៃគូក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងប្រទេសចិន។

នៅក្រោយប្រសាសន៍​របស់​លោកចូ បៃដិន ក្រុមមន្រ្តីអាមេរិក​មិនបាន​លម្អិត ពីការពង្រឹងទំនាក់ទំនងអាមេរិក -វៀតណាមនោះទេ ប៉ុន្តែអ្នកជំនាញ​ជឿថា វា​អាច​រាប់បញ្ចូល​ការបង្កើន សហប្រតិបត្តិការយោធា និងការលក់សព្វាវុធអាមេរិកទៅ​ឲ្យវៀតណាម៕

សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងដើរនៅលើផ្លូវឆ្ពោះទៅស្ទុះ ងើបឡើងវិញ

ដោយ: គង់ លាងហួរ

បាងកក: ធនាគារកណ្តាលថៃបានអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែស្ថិតនៅលើផ្លូវមួយ ក្នុងការស្ទុះងើបឡើងវិញ ខណៈដែលវិស័យទេសចរណ៍បានងើបឡើងវិញ ពោលគឺស្របទៅតាមការមកដល់កាន់តែច្រើន នៃចំនួនភ្ញៀវទេសចរបរទេស។

ធនាគារកណ្តាលថៃ (BoT) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពសេដ្ឋកិច្ចត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើងវិញបន្តិចម្តងៗ ដោយវិស័យទេសចរណ៍នៅតែជាកត្តាជំរុញដ៏សំខាន់។

ធនាគារកណ្តាលថៃបានបន្តទៀតថា ប្រទេសថៃបានកត់ត្រាអតិរេកគណនីចរន្ត ក្នុងទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ ក្នុងខែមិថុនា បន្ទាប់ពីជួបប្រទះឱនភាព ចំនួន២,៨ពាន់លានដុល្លារក្នុងខែឧសភា។ចំណែកឯការនាំចេញ ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ៥,៩%នៅក្នុងខែមិថុនា ដែលនេះជាល្បឿនដូចគ្នាបើធៀបនឹងខែឧសភា។

យោងតាម ធនាគារ BoT បានឱ្យដឹងទៀតថា ការប្រើប្រាស់ឯកជនបានធ្លាក់ចុះ០,៣% នៅក្នុងខែមិថុនាធៀបនឹងខែឧសភា ខណៈដែលការវិនិយោគឯកជន បានធ្លាក់ចុះ១,៨% នៅក្នុងខែមិថុនា។ធនាគារកណ្តាលថៃ បានបន្ថែមថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ សេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសថៃបានបង្ហាញពីភាពប្រសើរឡើងវិញ ក្នុងកម្រិតមធ្យមបើធៀបនឹងត្រីមាសមុន ដោយសារចំនួនភ្ញៀវទេសចរបរទេស និងសេវាកម្មបានកើនឡើង៕

ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជាប្រឈមពន្ធទណ្ឌកម្មលើផលិតផលសូឡារបស់អាមេរិក

ដោយៈ តែម សុខុម

វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ពន្ធទណ្ឌកម្មធ្ងន់ធ្ងរ លើបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡា ដែលសម្រេចផលិតផលរបស់ពួកគេ នៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន ទាំងកម្ពុជាផងដែលគេចវេះការបង់ពន្ធ លើទំនិញផលិតដោយប្រទេសចិន។

ពន្ធទណ្ឌកម្មនេះ គំរាមកំហែងជំរុញឱ្យថ្លៃដើម នៃថាមពលកកើតឡើងវិញហក់ឡើងថ្លៃខ្ពស់ និងធ្វើឱ្យការអភិវឌ្ឍថាមពលស្អាតនៅសហរដ្ឋអាមេរិកមានសន្ទុះយឺត ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ថាម​ពលសូឡាទាំងនោះ មិនអាចស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតបានទេនោះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយចុះផ្សាយកាលពីសប្ដាហ៍មុន។

ផលិតផលបន្ទះសូឡាមួយចំនួន ដែលនាំចេញពីតំបន់អាស៊ាន ពេលនេះ អាចប្រឈមនឹងការបង់ពន្ធខ្ពស់ រហូតដល់ទៅ២៥៤%ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក បានរកឃើញថា បណ្ដាក្រុមហ៊ុនដែលកំពុងដំណើរការ នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា បាននិងកំពុងគេចពន្ធអស់រយៈពេលជាយូរមកហើយ។

សហរដ្ឋអាមេរិក បានដាក់ចេញរបបពន្ធប្រឆាំង នឹងការលក់បង្ខូចថ្លៃ (Anti-Dumping Duties) រយៈពេលមួយទសវត្សរ៍មកហើយលើផលិតផលបន្ទះសូឡា ដែលផលិតដោយប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតមួយ របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានរកឃើញថា បណ្ដាក្រុមហ៊ុនចិន ទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន ដោយមិនត្រឹមត្រូវ ដើម្បីជួយរក្សាតម្លៃផលិតផលរបស់ពួកគេ ឱ្យនៅថោកធៀបនឹងផលិតផលដទៃ។សេចក្ដីសម្រេចដែលត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍មុននេះ បានចង្អុលបង្ហាញក្រុមហ៊ុនចំនួន៥ ដែលជាក្រុមហ៊ុនចិន ឬដែលមានទំនាក់ទំនងជាមួយប្រទេសចិន ថាបានគេចពន្ធគយ។

ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Canadian Solar Inc នៅប្រទេសថៃ ក្រុមហ៊ុន BYD (HK) Co Ltd និងក្រុមហ៊ុន New East Solar (Cambodia) Co Ltd នៅកម្ពុជា និងនៅវៀតណាម ក្រុមហ៊ុន Trina Solar Science & Technology និងក្រុមហ៊ុន Vina Solar Technology Co ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនចិន Longi Green Energy Technology Co។

ឧស្សាហកម្មថាមពលសូឡារបស់សហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលពីអាស៊ីអាគ្នេយ៍ ដោយបណ្ដាប្រទេសដែលរងផលប៉ះពាល់ពីសេចក្ដីសម្រេចនេះ ផ្គត់ផ្គង់ប្រមាណ៧៥%នៃផលិតផលបន្ទះសូឡា ដែលប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។

ក្រោមសេចក្ដីសម្រេចនេះ ក្រុមហ៊ុនផលិតបន្ទះសូឡាទាំងអស់ផ្សេងទៀត នៅក្នុងប្រទេសទាំង៤ខាងលើ រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា នឹងត្រូវទទួលបន្ទុកបង់ពន្ធថ្មី លុះត្រាតែពួកគេអាចបញ្ជាក់បានថា ការនាំចេញរបស់ពួកគេមិនបានគេចពន្ធគយ៕ Bangkok Post៕

Biden to sign strategic partnership deal with Vietnam

United States President Joe Biden will sign a strategic partnership agreement with Vietnam during a state visit to the Southeast Asian country in mid-September, Politico reported on Friday, citing three people with knowledge of the deal’s planning.

The agreement will allow for new bilateral collaboration that will boost Vietnam’s efforts to develop its high technology sector in areas including semiconductor production and artificial intelligence, Politico said.

A source familiar with the plans told Reuters on Friday that Biden was weighing a
September trip to Vietnam.

Biden said earlier this month that he would be traveling to Vietnam “shortly” because the country wanted to elevate its relationship with the United States and become a major partner.The White House has not confirmed plans for the trip.

At a meeting in April, Vietnamese Prime Minister Pham Minh Chinh and US Secretary of State Antony Blinken expressed a desire to deepen ties as Washington seeks to solidify relations with partners in Asia to counter an increasingly assertive China.

Officials have not said what the closer relationship might entail, but experts say it could include increased military cooperation and US weapon supplies.Source: Reuters

ប្រទេសចិន បង្ហាញកញ្ចប់វិធានការថ្មីដើម្បីស្ដារផ្សារហ៊ុនឡើងវិញ

ដោយៈ តែម សុខុម

សៀងហៃ: និយ័តករមូលបត្រនៃប្រទេសចិន បានបង្ហាញកញ្ចប់វិធានការថ្មី កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ដើម្បីស្តារឡើងវិញនូវផ្សារហ៊ុនរបស់ខ្លួនដែលកំពុងដាំក្បាលចុះ។

ទោះជាយ៉ាងណា ក្រុមអ្នកវិនិយោគបានលើកឡើងថា វិធានការទាំងនោះ នឹងជួយបានតិចតូចណាស់ ក្នុងការបង្កើនទំនុកចិត្តក្នុងទីផ្សារ ប្រសិនបើសេដ្ឋកិច្ចនៅតែធ្លាក់ចុះ។

គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានស្នើវិធានការនានា រួមទាំងការកាត់បន្ថយថ្លៃដើមនៃការជួញដូរ ការគាំទ្រការទិញយកភាគហ៊ុនត្រលប់មកវិញ និងការលើកទឹកចិត្តដល់ការវិនិយោគរយៈពេលវែង ដើម្បីគាំទ្រដល់ផ្សារហ៊ុន ដែលបានធ្លាក់ចុះដល់កម្រិ​តទាបរយៈពេល៩ខែផងដែរ។

និយ័តករមូបត្រនិយាយថា ខ្លួនមិនដឹងទេថានឹងមាន ឬគ្មានការកាត់ពន្ធប្រថាប់ត្រា ជាវិធានការមួយ ដែលត្រូវបានលើកយកទៅពិភាក្សានាពេលថ្មីៗនេះ ព្រោះគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) និយាយថា វិធានការទាំងនោះ ហួសដែនអំណាចរបស់ខ្លួន ដោយសារវាស្ថិតក្រោមដែន អំណាចរបស់ក្រសួងហិរញ្ញវត្ថុ។

វិធានការផ្សេងៗទៀត ដែលដាក់ចេញដោយគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) រួមទាំងការជំរុញការអភិវឌ្ឍមូលនិធិសមធម៌ ការសិក្សាផែនការបន្ថែមម៉ោងជួញដូរ និងការធ្វើឱ្យប្រសើរឡើង នូវភាពទាក់ទាញរបស់បណ្ដាក្រុមហ៊ុន ដែលបានចុះបញ្ជីផងដែរ។

ក្រុមមេដឹកនាំនៃប្រទេសចិន កាលពីចុងខែកក្កដា បានប្តេជ្ញាពង្រឹងឡើងវិញនូវផ្សារហ៊ុន ដែលបាននិងកំពុងដាំក្បាលចុះផងដែរ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចចិន បានបាត់បង់សន្ទុះ ហើយវិបត្តិក្នុងទីផ្សារអចលនទ្រព្យក៏កាន់តែធ្ងន់ធ្ងរទៅៗ៕ Reuters៕

ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាវៀតណាម-ឡាវ គ្រោងសាងសង់ផ្លូវដែកតម្លៃរាប់ពាន់លានដុល្លារ តភ្ជាប់ប្រទេសទាំងពីរ

តែម សុខុម

ហាណូយ: ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម-ឡាវ បានស្នើគម្រោងសាងសង់ផ្លូវដែកមួយខ្សែប្រវែង១០៣គីឡូម៉ែត្រឆ្លងកាត់ខេត្តពីរនៃប្រទេសវៀតណាម គឺខេត្តហាទិញ (Ha Tinh) និងខេត្តក្វាងប៊ិញ (Quang Binh) ឆ្ពោះទៅដល់ព្រំដែនប្រទេសឡាវ។

ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនវៀតណាម ដេវកា គ្រុប (Deo Ca Group) និងក្រុមហ៊ុនឡាវ Petroleum Trading Lao Public Company នេះបានដាក់សំណើទៅក្រសួងដឹកជញ្ជូនរបស់វៀតណាម ដើម្បីសុំសាងសង់ផ្លូវដែកនេះក្នុងទំហំទឹកប្រាក់១,១៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃកាលពីសប្ដាហ៍មុន។

កំណាត់ផ្លូវដែកដែលមានឈ្មោះថា “វង់អាន-តាន់អាប់-មុហ្សា (Vung Ang – Tan Ap – Mu Gia) ខាងលើនេះនឹងរត់ពីកំពង់ផែវង់អាន (Vung Ang) ក្នុងខេត្តហាទិញ (Ha Tinh) ទៅកាន់មុហ្សា (Mu Gia) ជាជ្រលងភ្នំនៃជួរភ្នំអណ្ណាម (Annamite Range) ដែលស្ថិតនៅចន្លោះប្រទេសវៀតណាម និងប្រទេសឡាវ។

ផ្លូវដែកនេះនឹងត្រូវសាងសង់ក្រោមទម្រង់ចាប់ដៃគូសហកាតរវាងវិស័យសាធារណៈ និងឯកជន ជាផ្លូវដែកដែលអនុញ្ញាតឱ្យរថភ្លើងរត់ក្នុងល្បឿនអតិបរមា១៥០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញ។ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានសន្យាថា នឹងរ៉ាប់រងចេញរាល់ការចំណាយសម្រាប់ការសិក្សាគម្រោងនេះ និងទទួលយកការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងមិនត្រូវបានអនុម័ត។

គម្រោងផ្លូវដែកដែលបានស្នើឡើងនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវដែកវៀតណាម-ឡាវ ប្រវែង៥៥៤គីឡូម៉ែត្រដែលនឹងតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ របស់ឡាវ ជាមួយកំពង់ផែវង់អាន (Vung Ang) របស់វៀតណាម។គម្រោងផ្លូវដែកវៀតណាម-ឡាវ ប្រវែង៥៥៤គីឡូម៉ែត្រនេះត្រូវបានរដ្ឋាភិបាលអនុម័តឱ្យអនុវត្តមុនឆ្នាំ២០៣០៕ VN Express៕

ក្រុមហ៊ុនបុស្បា ប្រូផឹធី “បុរី បុស្បា”បើកសម្ពោធការិយាល័យ កណ្តាលរបស់ខ្លូនជាផ្លូវការ

        ដោយៈ សហការី

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែលបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បានប្រកាសបើកសម្ពោធការិយាល័យកណ្តាលរបស់ខ្លួន ដែលស្ថិតនៅលើផ្លូវ២៧១កាលពីចុងសប្តាហ៍មុន។ក្រុមហ៊ុនបុស្បា ប្រូផឹធី ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលើគម្រោងលំនៅដ្ឋាន​ បុស្បា អប្សរមេរា ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការិយាល័យកណ្តាល ស្ថិតនៅក្នុងអគារលេខ​ 678 ផ្លូវលេខ 271 ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្តល់ជូនភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន​ ដើម្បីផ្តល់គុណតម្លៃ និងបោះជំហានទៅមុខ ប្រកបដោយនិរន្តរ៍ភាព និងគុណភាព។

លោកអ៊ី ពិសិដ្ឋ សមាជិកក្រុមបឹក្សាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ លោកឧកញ៉ាឈាង រ័ត្ន ប្រធានក្រុមបឹក្សាភិបាល និងស្ថាប​និក ក្រុមហ៊ុនបុស្បា ប្រផឹធីថា  “ខ្ញុំជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុន​បុស្បា​ ប្រផឹធី មានក្នុងវិស័យអចលនទ្រព្យអស់រយៈពេលជាង៦ឆ្នាំកន្លងមក”។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ លោក ទីម វណ្ណនី បានមានប្រសាសន៍ថា ក្នុងនាមជាវិនិយោគិន ដែលមានការប្តេជ្ញាចិត្តខ្ពស់  ក្រុមហ៊ុន បុស្បា​ ប្រផឹធី នឹងផ្តល់ជូនលំនៅដ្ឋានបែបអភិជន ការរស់នៅបែបស៊ីវិល័យ​ ឯកជន និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយូរអង្វែង។

លោកបញ្ជាក់ថា “ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការលំនៅដ្ឋានលំដាប់ខ្ពស់ ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករប​ស់ក្រុមហ៊ុន បុស្បា ប្រផឹធី និយាយថា “បង្កើតអនាគតជាមួយបុរីបុស្បា”។

នៅថ្ងៃដដែលនេះ នៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរដល់ក្រុមហ៊ុន បុស្បា ប្រផឹធី ក៏ទទួលបានពានរង្វាន់ ការអភិវឌ្ឍន៍ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ នៃគម្រោងលំនៅឋាន អប្សរមេរា​ របស់ក្រុមហ៊ុន​បុស្បា​ ប្រផឹធី ឮឬ Best Housing Development Greater Phnom Penh Apsor Mera by Bosba Property Company នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រៀបចំឡើងដោយ ក្រុមហ៊ុន PropertyGuru Asia កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

លោកទីម វណ្ណនីបានបន្ថែមថា “ក្នុងនាមជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក​ទាំងអស់ មានសេចក្តីត្រេកអរសោមន្សយ៉ាងក្រៃលែង ចំពោះពានរង្វាន់មួយនេះ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងមក នេះ​ បុស្បាទទួលបានពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុកសរុប១៣ពានរង្វាន់​ ដែលទាំងអស់នេះ គឺជាសមិទ្ធិផលលើសពីការរំពឹងទុក​ ដែលបង្ហាញពីការរីកចម្រើនយ៉ាងរហ័ស របស់ក្រុមហ៊ុនបុស្បា ដើម្បីកសាងនូវទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់។​

លោកបន្តថា “យើងជឿជាក់ថាម៉ូតផ្ទះដ៏ស្រស់ស្អាត នៃគម្រោងលំនៅដ្ឋានដ៏ស្រស់ត្រកាលនេះ នឹងបំពេញនូវភាពសុខរមនា ការរស់នៅបែបសម័យថ្មី និងតម្លៃសមរម្យដល់អតិថិជនរបស់យើងខ្ញុំ”។ លោកបន្តថា “ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព គុណភាពជាចម្បង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន បុស្បា នឹងផ្តល់ជូនលំនៅដ្ឋានដ៏ឯកជូនអតិថិជន។ឆ្លៀតនៅក្នុងថ្ងៃដ៏នេះក្រុមហ៊ុន បុស្បា ក៏មានការផ្តល់ជូនយ៉ាងល្អ ភាពបត់បែនដ៏បំផុតសម្រាប់អតិថិជនជាច្រើនរួមមាន ទី១ ទិញវីឡាអេនជែល បញ្ចុះតម្លៃ15% រួមទាំងដំណើរកម្សាន្តទៅកាន់ទីក្រុងឌូប៉ៃ 5ថ្ងៃ4យប់ ចំនួន 2សំបុត្រ។ ទី២ ទិញវីឡាកូនកាត់ទំនើបថ្មី បញ្ចុះតម្លៃ $32,000 និងកាដូយ៉ាងស្រស់ស្អាតមួយឈុតភ្លាមៗ។ ទី៣ រីឯផ្ទះវីឡាផ្សេងទៀត៖​ ​វីឡាស៊ុបពើធីន វីឡាភ្លោះម៉ូឌីន​ ផ្ទះអាជីវកម្ម អេ និងប៊ី បញ្ចុះតម្លៃ 15% និងកាដូយ៉ាងស្រស់ស្អាតមួយឈុតភ្លាមៗ។ កាន់អស្ចារ្យជាងនេះទៅទៀតផ្តល់ជូនកង ដើម្បីបង្វិលយកសំណាងទ្វេដង គ្រាន់តែអតិថិជន អញ្ជើញទៅកាន់ការិយាល័យលក់។
អតិថិជនទាំងអស់សូមអញ្ជើញទស្សនាផ្ទះគំរូ និងជួបជាមួយទីបឹក្សាផ្នែកលក់តាមរយៈលេខ៖ 081/067/099 230 789៕

 

 

 

Cambodia, Laos launch 1st phase of cross-border QR code payments

Cambodia and Laos launched the first phase of cross-border QR code payments between the two neighbors on Friday, which will allow Cambodian travelers to shop in Laos using their local currency Riel, said National Bank of Cambodia in a statement.

Chea Serey, governor of the central bank, and Bounleua Sinxayvoravong, governor of the Lao central bank, the Bank of the Lao P.D.R., jointly presided over the launching event held in Vientiane, capital of Laos, the statement said.

“The first phase of the project allows Cambodians, who have bank accounts in their local currency Riel, to use mobile banking application to make payments via scanning LAO QR Code with merchants or shops in Laos,” it said.

“This project will promote the usage of national currency, boost economic growth, tourism and cross-border trade between Cambodia and Laos,” it added.

According to the statement, in the second phase of the project, Lao people who have bank accounts in their local currency Kip will be able to pay for goods or services through mobile banking application by scanning KHQR code with merchants or shops in Cambodia.

Besides Laos, Cambodia has
also had cross-border QR code payment cooperation with its neighboring country Thailand. Source: Xinhua

ក្រសួងទេសចរណ៍គ្រោងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទៅកាន់ខេត្តសៀមរាបឲ្យបាន៧លាននាក់នៅឆ្នាំ២០២៦

ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ  អនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀម​រាប ឆ្នាំ២០២៣-២០២៦”។ ការប្រកាសនេះ ធ្វើឡើងតាមរយៈប្រកាសរបស់ក្រសួងទេស​ចរណ៍ លេខ ១៣៦ប្រក ចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញ ប្រភពទីផ្សារទេសច​រណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេស​ចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែន​ការយុទ្ធសាស្រ្តនេះ បានកំណត់នូវគោលដៅសំខាន់ៗ រួមមាន ទី១).ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗ សម្រាប់ខេត្តសៀមរាប និង ទី២) ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ២១សកម្មភាព អនុវត្តន៍សម្រាប់ ឆ្នាំ២០២៣-២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺ​កូវីដ-១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៤លាននាក់ នៅត្រឹមឆ្នាំ២០២៦៕

ព្រះមហាក្សត្រ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាលថ្មី អាណត្តិថ្មី នីតិកាលទី៧

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

ព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសុន្ទរកថាមួយ នៅក្នុងឱកាសប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។

ព្រះអង្គបានសម្ដែងនូវក្តីសោមនស្សរីករាយចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្ដែងនូវអំណរសាទរដ៏កក់ក្តជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។

ព្រះមហក្សត្រ បានមានព្រះបន្ទូលទៀតថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ព្រះមហក្សត្រ បានមានព្រះបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។

ព្រះមហក្សត្រ បានមានព្រះបន្ទូលបន្តទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា ។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគ ជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល។ ព្រះអង្គបានជូនពរ សម្តេចអគ្គមហាពញាចក្រី សម្តេចវិបុលសេនាភក្តី សម្តេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្តេច កិត្តិសង្គហបណ្ឌិត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងព្រះអង្គម្ចាស់ សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា នីតិកាលទី៧ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕